កន្លះបរិមាត្រ
ក្នុងធរណីមាត្រ កន្លះបរិមាត្រនៃពហុកោណគឺជាពាក់កណ្តាលនៃបរិមាត្ររបស់វា។ កន្លះបរិមាត្រជាញឹកញាប់លេចចេញនៅក្នុងរូបមន្តផ្សេងៗនៃត្រីកោណ និង រូបផ្សេងៗទៀត។ កន្លះបរិមាត្រត្រូវបានគេប្រើប្រាស់ជាញឹកញាប់ក្នុងត្រីកោណ ដូចជារូបមន្តចំពោះកន្លះបរិមាត្រនៃត្រីកោណមួយដែលមានរង្វាស់ជ្រុង a b និង c កំនត់ដោយ
ក្រលាផ្ទៃនៃត្រីកោណមួយគឺជាផលគុណកាំក្នុង ( inradius) របស់វានិងកន្លះបរិមាត្រ ។ ដូចគ្នានឹងរូបមន្តក្រលាផ្ទៃនៃចតុកោណប៉ោងដែលប៉ះរង្វង់ (Tangential quadrilateral, ចតុកោណប៉ោងដែលជ្រុងទាំងរបស់វាប៉ះនឹងរង្វង់ចារឹកក្នុងចតុកោណប៉ោងនេះ) ដែលកន្លះបរិមាត្រនៃចតុកោណនេះស្មើនឹងផលបូកគូជ្រុងឈមនីមួយៗ។ ក្រលាផ្ទៃនៃត្រីកោណមួយអាចត្រូវបានគេគណនាពីកន្លះបរិមាត្រ និង រង្វាស់ជ្រុងនីមួយៗរបស់វាដោយប្រើរូបមន្តហេរុង៖
ទម្រង់ងាយបំផុតនៃរូបមន្តប្រាម៉ាហ្គឹបតា (Brahmagupta's formula) ចំពោះចតុកោណចារឹក្នុងរង្វង់៖
កាំ R នៃរង្វង់ចារឹកក្រៅត្រីកោណអាចត្រូវបានគណនាតាមរូបមន្ត
រូបមន្តនេះទាញចេញពីទ្រឹស្តីបទស៊ីនុស។
ហេតុនេះកាំនៃរង្វង់ចារឹកក្រៅត្រីកោណ (ត្រូវបានគេស្គាល់ជាកាំក្នុង)កំណត់ដោយរូបមន្ត