Tipitaka part 1
តេរសកណ្ឌ បរពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះសង្ឈាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស
សង្ឈាទេសេសទី១
[កែប្រែ]បទភាជនីយសុទ្ធិក
[កែប្រែ]រូបភាពតូច|ស្តាំ (១) សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី សម័យនោះសេយ្យសកភិក្ខុដ៏មានអាយុ មិនត្រេកអរនឹងការប្រព្រឹត្តព្រហ្មចរិយាធម៌ (ចងសឹក)។ ដោយហេតុនោះ សេយ្យសកភិក្ខុក៏ទៅជាស្គាំងស្គមមានសម្បុរអាប់អន់ កើតមានរោគស្គមលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឧទាយិត្ថេរ ដ៏មានអាយុ ឃើញសយ្យសកភិក្ខុដ៏មានអាយុស្គាំងស្គម មានសម្បុរអាប់អន់កើតមានរោគស្គមលឿងស្លេកស្លាំង មានខ្លួន រវាមដោយសរសៃ លុះឃើញហើយទើបសួរសេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វីបានជាលោកស្គាំងស្គម មានសម្បុរមានសម្បុរអាប់អន់កើតមានរោគស្គមលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ) ម្នាលអាវុសោសេយ្យសក លោកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយាធម៌ ឬអ្វី។ សេយ្យសកភិក្ខុឆ្លើយថា ករុណា អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរឆាន់ឲ្យឆ្អែត សិងងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាបើសេចក្តីអផ្សុកកើតមានដល់លោក រាគគ្របសង្កត់ចិត្តលោក លោកចូរព្យាយាមដោយដៃញុាំងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះចុះ. ទើបសេយ្យសកភិក្ខុសួរថា ម្នាលអាវុសោ កិរិយាដែលសមណធ្វើយ៉ាងហ្នឹងគួរដែរឬ។ ឧទាយិឆ្លើយថា ករុណា អាវុសោ ទុកជាខ្ញុំក៏ធ្វើយ៉ាងហ្នឹងដែរ។ លំដាប់តពីនោះមក សេយ្យសកដ៏មានអាយុ ក៏ឆាន់ទាល់តែឆ្អែត សិងទាល់តែស្កប់ ស្រង់ទាល់តែពេញចំណង់ លុះដល់ឆាន់ឆ្អែត សិងស្កប់ស្រង់ពេញចំណង់ហើយ កាលណាសេចក្តីអផ្សុងកើតឡើង រាគគ្របសង្កត់ចិត្ត ក៏ព្យាយាម ដោយដៃញុាំងទឹកអសុចិ ឲ្យឃ្លាតចេញក្នុងកាលនោះ។ គ្រាតមកសេយ្យសកភិក្ខុក៏ត្រឡប់មានសម្បុរ មានឥន្ទ្រីយពេញលេញ មានសម្បុរមុខស្រស់បស់ មានសម្បុរស្បែកក៏ផូរផង់ឡើងវិញ។ គ្រានោះពួកភិក្ខុដែលជាសំឡាញ់របស់សេយ្យសកភិក្ខុដ៏មានអាយុ ក៏សេយ្យភិក្ខុដ៏មានអាយុថា ម្នាលអាវុសោសេយ្យសក កាលពីដើមលោកស្គាំងស្គម មានសម្បុរអាប់អន់ កើតទៅជារោគស្គមលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥឡូវលោកមានសម្បុរ មានឥន្ទ្រិយពេញលេញ មានមុខស្រស់បស់ មានសម្បុរស្បែកផូរផង់ឡើងវិញ លោកបានធ្វើថ្នាំអ្វី (ឆាន់) អាវុសោសេយ្យសក។ សេយ្យសកភិក្ខុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានអ្វីធ្វើថ្នាំឆាន់ទេ តែខ្ញុំបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ លុះបានឆាន់ឆ្អែត សិងស្កបស្រង់ទឹកពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគគ្របសង្កត់ចិត្តខ្ញុំៗ ព្យាយាមបញ្ចេញទឹកអសុចិដោយដៃក្នុងកាលនោះ។ ទើបពួកភិក្ខុសំឡាញ់សួរថា ម្នាលអាវុសោសេយ្យសក លោកទទួលបរិភោគនូវរបស់ដែលគេឲ្យដោយសទ្ធា ដោយដៃណា លោកព្យាយាមបញ្ចេញទឹកអសុចិដោយដៃនោះឯង ឬអ្វី។ សេយ្យសកឆ្លើយថា ម្នាលអាវុសោទាំងឡាយ ពិតដូច្នោះឯ។ ភិក្ខុទាំងឡាយណាដែលជាអ្នកមានសេចក្តីប្រាថ្នាតិច។ បេ ។ ភិក្ខុទាំងនោះ ក៏ពោលទោសត្មះតិះដៀលថា ហេតុអ្វីបានជាសេយ្យសកដ៏មានអាយុ ព្យាយាមបញ្ចេញទឹកអសុចិដោយដៃ(ដូច្នោះ)។ គ្រានោះ ភិក្ខុទាំងនោះក៏តិះដៀ់លសេយ្យសកដ៏មានអាយុ ដោយអនេកបរិយាយហើយ បានក្រាបទូលដំណើរនុះចំពោះព្រះដ៏មានព្រះភាគ ។ ទើបព្រះដ៏មានព្រះភាគ អាស្រ័យហេតុនេះ អាស្រ័យដំណើរនេះ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឈហើយ ត្រាស់សួរចំពោះសេយ្យសកភិក្ខុដ៏មានអាយុថា ម្នាលសេយ្យសក បានឮថា អ្នកឯងបានព្យាយាមញុាំងទឹកអសុចិឲ្យឃ្លាតចេញដោយដៃមែនឬ។ សេយ្យសកទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលបុរសឥតអំពើ កម្មនុះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស ធម៌ដែលតថាគតសម្តែងហើយដោយបរិយាយដ៏ច្រើន (សុទ្ធ) ដើម្បីឲ្យប្រាសចាករាគ មិនមែនដើម្បីប្រកបដោយរាគទេ ធម៌ដែលតថាគតសម្តែងហើយដើម្បីឲ្យប្រាសចាកគ្រឿងប្រកប មិនមែនដើម្បីគ្រឿងប្រកបទេ ធម៌ដែលតថាគតសម្តែងហើយដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ មិនមែនដើម្បីសេចក្តីប្រកាន់មាំទេ (ដូច្នេះ) មិនមែនឬ ម្នាលមោឃបុរស កាលបើធម៌ដែលតថាគតសម្តែងហើយ (សុទ្ធតែ) ដើម្បីប្រាសចាករាគ អ្នកឯងបែរជារិះគិតត្រង់ធម៌នោះដើម្បីប្រកបដោយរាគទៅវិញ កាលបើធម៌ដែលតថាគតសម្តែងហើយដើម្បីឲ្យប្រាសចាកគ្រឿងប្រកប អ្នកឯងបែរជារិះគិតដើម្បីគ្រឿងប្រកបវិញ កាលបើធម៌ដែលតថាគត សម្តែងហើយដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ អ្នកឯងបែរជារិះគិតដើម្បីប្រកបដោយសេចក្តីប្រកាន់មាំវិញ ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីនឿយណាយចាករាគៈ ដើម្បីញាំញីនូវសេចក្តីស្រវឹង ដើម្បីបន្ទោរបង់នូវសេចក្តីស្រេក ដើម្បីដករំលើងនូវសេចក្តីអាល័យ ដើម្បីកាត់ផ្តាច់នូវវដ្ត ដើម្បីឲ្យអស់ទៅនៃតណ្ហា ដើម្បីឲ្យប្រាសចាករាគៈ ដើម្បីកិរិយារលត់ ដើម្បីនិព្វាន (ដូច្នេះ) មិនមែនឬ ម្នាលមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយដោយអនេកបរិយាយ កិរិយាកំនត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាបន្ទោរបង់នូវសេចក្តីស្រេកក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាដករំលើងនូវកាមវិតក្កទាំងឡាយ តថាគតបានសំដែងហើយ កិរិយារំងាប់បង់នូវសេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ តថាគតបានសំដែងហើយ មិនមែនឬ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនុះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា (នោះ) ទេ មិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាឡើងដល់ជនទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ (នោះ) ទេ ម្នាលមោឃបុរស អំពើរបស់អ្នកឯងនុះ បានតែខាងនាំមិនឲ្យជ្រះថ្លាដល់ពួកជនខ្លះដែលមិនទាន់មានសេចក្តីជ្រះថ្លា នាំឲ្យរាយមាយរសាយចិត្តបាត់សេចក្តីជ្រះថ្លាដល់ជនពួកខ្លះដែលមានសេចក្តីជ្រះថ្លាហើយ (នោះ) ប៉ុណោះឯង។ លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់តិះដៀលសេយ្យសកភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងទោសនៃកោសជ្ជដែលជាហេតុនាំឲ្យគេចិញ្ចឹមបីបាច់រក្សាបានដោយកម្រ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុមានចិត្តក្លែងញុាំងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស សិក្ខាបទនេះព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះឯង។
(២) សម័យនោះ ភិក្ខុទាំងឡាយបានឆាន់ បណីតភោជនទាំងឡាយហើយភ្លេចស្មារតីមិនដឹងខ្លួនសិងលក់ទៅ ។ កាលបើភិក្ខុទាំងនោះកំពុងតែភ្លេចស្មារតីមិនដឹងខ្លួនសិងលក់ ទឹកអសុចិក៏ឃ្លាតចេញដោយយល់សុប្តិ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យដូច្នេះថា សិក្ខាបទព្រះដ៏មានព្រះភាគ បានទ្រង់បញ្ញត្តហើយថា ភិក្ខុក្លែងញុាំងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឈាទិសេស ក៏ទឹកអសុចិរបស់យើងទាំងឡាយឃ្លាតចេញដោយយល់សុប្តិ ឯចេតនានោះក៏មានក្នុងកាលដែលយល់សុប្តិនោះដែរ យើងត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ក៏ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចេតនានោះមានមែន ប៉ុន្តែចេតនានោះជា អព្វោហារិកា ។ ព្រះដ៏មានព្រះភាគទ្រង់អាស្រ័យដំណើរនេះជាហេតុ អាស្រ័យដំណើរនេះជាទីតាំង ទើបទ្រង់សំដែងធម្មកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភក្ខុក្លែងញុាំងទឹកសុក្កឲ្យឃ្លាតចេញត្រូវសង្ឈាទិសេស លើកលែងតែយល់សុប្តិ។
(៣) ត្រង់ពាក្យថា ភិក្ខុក្លែង ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ហើយក្លែងបំពានធ្វើឲ្យកន្លង។ ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីទឹកសុក្កមាន១០ យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ១ ទឹកសុក្កពណ៌លឿង១ ទឹកសុក្កពណ៌ក្រហម១ ទឹកសុក្កពណ៌ស១ ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ១ ទឹកសុក្កពណ៌ដូចទឹក១ ទឹកសុក្កពណ៌ដូចប្រេង១ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់១ ទឹកសុក្កពណ៌ដូចទឹកដោះជូរ១ ទឹកសុក្កពណ៌ដូចទឹកដោះថ្លាមួយ ។ ត្រង់ពាក្យថាឲ្យឃ្លាតចេញ សេចក្តីថា ឲ្យកក្រើកឃ្លាត ចេញពីទីកន្លែង (ដើម) តថាគតហៅថា ឲ្យឃ្លាតចេញ។ ត្រង់ពាក្យថា លើកលែងតែយល់សុប្តិ (នោះ) សេចក្តីថា វៀលែងតែយល់សុប្តិ។ ត្រង់ពាក្យថា សង្ឃាទិសេស (នោះ) សង្ឃតែម្យ៉ាងដែលឲ្យនូវបរិវាស ព្រោះអាបត្តិនោះ។ ត្រឡប់សើរើចាកមូលាបត្តិ ឲ្យមាននូវត្ត ឲ្យមាននូវអព្ភាន មិនភិក្ខុច្រើនរូប មិនបុគ្គលតែ ១រូប ព្រោះហេតុនោះបានជាតថាគតហៅថា សង្ឃាទិសេស ។ ម្យ៉ាងទៀតថា ជានាមកម្ម មានន័យថាជាឈ្មោះរបស់កងអបត្តិ ព្រោះហេតុនោះ បានជាហៅថា សង្ឃាទិសេស។
(៤) ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង (អវយវខ្លួនឯង) ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្រៅ (អវយវអ្នកដ៏ទៃ) ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបចខាងក្នុង នឹងរូបខាងក្រៅ ភិក្ខុធ្វើចង្កេះឲ្យញ័រក្នុងអាកាសញុាំងទឹកសុក្កឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយរាគ ភិក្ខុញុាំងទឹកសុក្កឲ្យឃា្លតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយ ល្មក់ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍មិនឲ្យមានរោគ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីត្រូវការដោយភេសជ្ជៈ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ទាន ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់បុណ្យ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការបូជា ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ ស្ថានសួគ៌ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ពូជ ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើមប្រយោជន៍ដល់ការល្បងមើល ភិក្ខុញុាំងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការលេង ភិក្ខុញុាំងទឹកសុក្កខៀវឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌លឿងឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌ក្រហមឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌សឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពុពុះឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កដូចទឹកឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌ដូចប្រេងឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌ដូចទឹកដោះជូរឲ្យឃ្លាតចេញ ភិក្ខុញុាំងទឹកសុក្កពណ៌ដូចទឹកដោះថ្លាឲ្យឃ្លាតចេញ ។
(៥) ត្រង់ពាក្យថារូបខាងក្នុង សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណ ចូលទៅអាស្រ័យនៅជាខាងក្នុង។ ត្រង់ពាក្យថា ក្នុងរូបខាងក្រៅ សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណក្តី ក្នុងរូបដែលឥតវិញ្ញាណក្តីជាខាងក្រៅ។ ត្រង់ពាក្យថា ក្នុងរូបខាងក្នុងនឹងក្នុងរូបខាងក្រៅ សេចក្តីថា ក្នុងរូបទាំង២នោះ។ ត្រង់ពាក្យថា ធ្វើចង្កេះឲ្យញ័រក្នុងអាកាស សេចក្តីថា អង្គជាតរបស់ភិក្ខុដែលកំពុងព្យាយាមទៅក្នុងអាកាស ក៏ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ សេចក្តីអង្គជាតរបស់ភិក្ខុដែលរាគៈបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយលាមក សេចក្តីថា អង្គជាតរបស់ភិក្ខុដែលលាមកបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់សេចក្តីថា ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ សេចក្តីថា ព្រោះអង្គជាតរបស់ភិក្ខុដែលមូត្របៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ អង្គជាតរបស់ភិក្ខុដែលខ្យល់បក់ត្រូវហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល សេចក្តីថា អង្គជាតរបស់ភិក្ខុដែលដង្កូវរមាស់រោលបៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍មិនឲ្យមានរោគ សេចក្តីថា ភិក្ខុគិតថា អញនឹងជាអ្នកមិនមានរោគ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ សេចក្តីថា ភិក្ខុគិតថា អញនឹងញុាំងសុខវេទនាឲ្យកើតឡើង។ ត្រង់ពាក្យថា ដើម្បីត្រូវការដោយភេសជ្ជៈ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងបានជាថ្នាំ។ ត្រង់ពាក្យថាដើម្បីប្រយោជន៍ដល់ទាន សេចក្តីថា ភិក្ខុគិតថា អញនឹងឲ្យទឹកសុក្កជាទាន ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់បុណ្យ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាបុណ្យ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការបូជា សេចក្តីថា ភិក្ខុតាំងចិត្តថា អញនឹងបូជាទឹកសុក្កជាគ្រឿងយញ្ញ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ សេចក្តីថា ភិក្ខុគិតថា អញនឹងទៅកាន់ស្ថានសួគ៌។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះ នឹងជាពូជ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការល្បងមើល សេចក្តីថា ភិក្ខុគិតថា អញនឹងល្បងមើល ។ ត្រង់់ពាក្យថា ដើម្បីប្រយោជន៍ដល់ការលេង សេចក្តីថា ភិក្ខុមានបំណងក្នុងការលេង។
(៦) ភិក្ខុគិតចំពោះរូបខាងក្នុង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស ។ ភិក្ខុគិតចំពោះរូបខាងក្នុងនឹងរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតនឹងធ្វើចង្កេះឲ្យញ័រទៅក្នុងអាកាស ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយរាគៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយលាមក ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយមូត្រ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយខ្យល់ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយសត្វដង្កូវរមាស់រោល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខគិតដើម្បីប្រយោជន៍មិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ ។បេ ។ ដើម្បីត្រូវការដោយភេសជ្ជៈ ដើម្បីប្រយោជន៍ដល់ទាន ដើម្បីប្រយោជន៍ដល់បុណ្យ ដើម្បីប្រយោជន៍ដល់ការបូជា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ដើម្បីប្រយោជន៍ពូជ ដើម្បីប្រយោជន៍ដល់ការល្បងមើល ដើម្បីប្រយោជន៍ដល់ការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កខៀវ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខុគិត ចំពោះទឹកសុក្កពណ៌លឿង ចំពោះទឹកសុក្កពណ៌ក្រហម ចំពោះទឹកសុក្កពណ៌ស ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ចំពោះទឹកសុក្កពណ៌ដូចទឹក ចំពោះទឹកសុក្កពណ៌ដូចប្រេង ចំពោះទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរ ចំពោះទឹកសុក្កពណ៌ដូចទឹកថ្លា ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
បទភាជនីយសុទ្ធិក ចប់។
ខណ្ឌចក្កមានមូល១
[កែប្រែ](៧) ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ នឹងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ នឹងដើម្បីជាភេសជ្ជៈ។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីធ្វើជាទាន។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីជាបុណ្យ។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីស្ថានសួគ៌។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីពូជ។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីល្បងមើល។ ដើម្បីមិនឲ្យមានរោគ នឹងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ខណ្ឌចក្កមានមូល១ ចប់។
ពទ្ធចក្ក មានមូលមួយ
[កែប្រែ](៨) ភិក្ខុគិត ដើម្បីសេចក្តីសុខ នឹងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីសេចក្តីសុខ នឹងដើម្បីជាទាន។ ភិក្ខុគិតដើម្បីសេចក្តីសុខ នឹងដើម្បីជាបុណ្យ។ ដើម្បីសេចក្តីសុខ នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីសេចក្តីសុខ នឹងដើម្បីស្ថានសួគ៌។ ដើម្បីសេចក្តីសុខ នឹងដើម្បីពូជ។ ដើម្បីសេចក្តីសុខ នឹងដើម្បីល្បងមើល។ ដើម្បីសេចក្តីសុខ នឹងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឍាទិសេស។ ភិក្ខគិត ដើម្បីសេចក្តីសុខ នឹងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(៩) ភិក្ខុគិត ដើម្បីជាភេសជ្ជៈ នឹងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាភេសជ្ជៈ នឹងដើម្បីជាបុណ្យ។ ដើម្បីជាភេសជ្ជៈ នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាភេសជ្ជៈ នឹងដើម្បីស្ថានសួគ៌។ ដើម្បីជាភេសជ្ជៈ នឹងដើម្បីជាពូជ។ ដើម្បីជាភេសជ្ជៈ នឹងដើម្បីល្បងមើល។ ដើម្បីជាភេសជ្ជៈ នឹងដើម្បីការលេង ។ ដើម្បីជាភេសជ្ជ នឹងដើម្បីមិនឲ្យមានរោគ ។ដើម្បីជាភេសជ្ជ នឹងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១០) ភិក្ខុគិត ដើម្បីជាទាន នឹងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាទាន នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាទាន នឹងដើម្បីស្ថានសួរ។ ដើម្បីជាទាន នឹងដើម្បីជាពូជ។ ដើម្បីជាទាន នឹងដើម្បីល្បងមើល។ ដើម្បីជាទាន នឹងដើម្បីការលេង។ ដើម្បីជាទាន នឹងដើម្បីមិនឲ្យមានរោគ ។ ដើម្បីជាទាន នឹងដើម្បីសេចក្តីសុខ។ ដើម្បីជាទាន នឹងដើម្បីភេសជ្ជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១១) ភិក្ខគិត ដើម្បីជាបុណ្យ នឹងដើម្បីគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាបុណ្យ នឹងដើម្បីស្ថានសួគ៌។ ដើម្បីជាបុណ្យ នឹងដើម្បីជាពូជ។ ដើម្បីជាបុណ្យ នឹងដើម្បីល្បងមើល ។ ដើម្បីជាបុណ្យ នឹងដើម្បីការលេង។ ដើម្បីជាបុណ្យ នឹងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាបុណ្យ នឹងដើម្បីសេចក្តីសុខ។ ដើម្បីជាបុណ្យ នឹងដើម្បីជាភេសជ្ជ ។ ដើម្បីជាបុណ្យ នឹងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១២) ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីជាពូជ។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីល្បងមើល ។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីការលេង។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីសេចក្តីសុខ។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីជាភេសជ្ជ។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីជាទាន។ ដើម្បីជាគ្រឿងយញ្ញ នឹងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១៣) ភិក្ខុគិត ដើម្បីស្ថានសួគ៌ នឹងដើម្បីជាពូជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ដើម្បីស្ថានសួគ៌ នឹងដើម្បីល្បងមើល។ ដើម្បីស្ថានសួគ៌ នឹងដើម្បីការលេង។ ដើម្បីស្ថានសួគ៌ នឹងដើម្បីមិនឲ្យមានរោគ។ ដើម្បីស្ថានសួគ៌ នឹងដើម្បីសេចក្តីសុខ ។ ដើម្បីស្ថានសួគ៌ នឹងដើម្បីជាភេសជ្ជ។ ដើម្បីស្ថានសួគ៌ នឹងដើម្បីជាទាន។ ដើម្បីស្ថានសួគ៌ នឹងដើម្បីជាទាន។ ដើម្បីស្ថានសួគ៌ នឹងដើម្បីជាបុណ្យ។ ដើម្បីស្ថានសួគ៌ នឹងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១៤) ភិក្ខុគិត ដើម្បីជាពូជ នឹងដើម្បីល្បងមើល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ដើម្បីជាពូជ នឹងដើម្បីការលេង។ ដើម្បីជាពូជ នឹងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាពូជ នឹងដើម្បីសេចក្តីសុខ ។ ដើម្បីជាពូជ នឹងដើម្បីជាភេសជ្ជ។ ដើម្បីជាពូជ នឹងដើម្បីជាទាន។ ដើម្បីជាពូជ នឹងដើម្បីជាបុណ្យ។ ដើម្បីជាពូជ នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាពូជ នឹងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១៥) ភិក្ខុគិត ដើម្បីល្បងមើល នឹងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ដើម្បីល្បងមើល នឹងដើម្បីមិនឲ្យមានរោគ។ ដើម្បីល្បងមើល នឹងដើម្បីសេចក្តីសុខ។ ដើម្បីល្បងមើល នឹងដើម្បីជាភេសជ្ជ។ ដើម្បីល្បងមើល នឹងដើម្បីជាទាន ។ ដើម្បីល្បងមើល នឹងដើម្បីជាបុណ្យ។ ដើម្បីល្បងមើល នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីល្បងមើល នឹងដើម្បីស្ថានសួគ៌ ដើម្បីល្បងមើល នឹងដើម្បីជាពូជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
(១៦) ភិក្ខុគិត ដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ដើម្បីការលេង នឹងដើម្បីមិនឲ្យមានរោគ។ ដើម្បីការលេង នឹងដើម្បីសេចក្តីសុខ ។ ដើម្បីការលេង នឹងដើម្បីជាភេសជ្ជ។ ដើម្បីការលេង នឹងដើម្បីជាទាន ។ ដើម្បីការលេង នឹងដើម្បីជាបុណ្យ។ ដើម្បីការលេង នឹងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីការលេង នឹងដើម្បីស្ថានសួគ៌។ ដើម្បីការលេង នឹងដើម្បីជាពូជ។ ដើម្បីការលេង នឹងដើម្បីល្បងមើល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក មានមូលមួយ ចប់។
ខណ្ឌចក្កមាន មូលពីរ
[កែប្រែ]ឯចក្កមានមូលពីរជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។
(១៧) ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ នឹងដើម្បីជាភេសជ្ជ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ បេ ។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ នឹងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ខណ្ឌចក្កមានមូលពីរ ចប់។
ពទ្ធចក្កមានមូលពីរ
[កែប្រែ](១៨) ភិក្ខគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជ នឹងដើម្បីជាទាន ក៏ព្យាយាម គ្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ បេ ។ ភិក្ខុគិតដើម្បីល្បងមើល ដើម្បីការលេង នឹងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម គ្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ បេ ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង នឹងដើម្បីជាពូជ ក៏ព្យាយាម គ្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ពទ្ធចក្កមានមូលពីរ ចប់។