ការ៉េ
Appearance
និយមន័យ
[កែប្រែ]ការ៉េជាពហុកោណនិយ័តដែលមានជ្រុង4ប៉ិនគ្នា។ ការ៉េជាចតុកោណកែងផង និងជាចតុកោណស្មើផង។ការេជាចតុកោណស្មេី ដែលមានមំុកែងមួយ។
លក្ខណៈ
[កែប្រែ]- ជ្រុងទាំង៤មានប្រវែងស្មើគ្នា។
- មុំទាំង៤ជាមុំកែង។
- ជ្រុងឈមគ្នាស្របគ្នា២ៗ។
- អង្កត់ទ្រូងមានប្រវែងស្មើគ្នាហើយកាត់កែងគ្នាត្រង់ចំនុចកណ្តាល។
អំពីលក្ខណៈឆ្លុះ
[កែប្រែ]- ការ៉េមានអ័ក្សឆ្លុះ៤ (មេដ្យាទ័រនៃជ្រុងទាំង៤ និង អង្កត់ទ្រូងទាំង២) និងផ្ចិតឆ្លុះ១ (ផ្ចិតO)។
- គ្រប់បន្ទាត់ដែលកាត់តាមផ្ចិតO ចែកការ៉េជា២ផ្នែកដែលមានក្រលាផ្ទៃស្មើគ្នា។
លក្ខណៈសំគាល់
[កែប្រែ]ចតុកោណដែលមានលក្ខណៈណា១ខាងក្រោម គឺជាការ៉េ៖
- ចតុកោណកែងដែលមានជ្រុងជាប់គ្នាមានប្រវែងស្មើគ្នា។
- ចតុកោណស្មើដែលមានមុំកែង១។