Jump to content

ង្វៀន ហ៊្វូចុង

ពីវិគីភីឌា
ង្វៀន ហ្វ៊ូចុង
Nguyễn Phú Trọng
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
ក្នុងការិយាល័យ
១៩ មករា ២០១១ – ១៩ កក្កដា ២០២៤
មុនណុង ឌឺកម៉ាញ់
លេខាធិការនៃគណៈកម្មាធិការមជ្ឈិមយោធានៃបក្សកុម្មុយនីស្តវៀតណាម
ក្នុងការិយាល័យ
១៩ មករា ២០១១ – ១៩ កក្កដា ២០២៤
រងហ្វ៊ូង ក្វាងថាញ់
ង៉ូ ស្វឹនលិច
ហ្វាន វ៉ាន់ហ្សាង
មុនណុង ឌឺកម៉ាញ់
ប្រធានាធិបតីវៀតណាម
ក្នុងការិយាល័យ
២៣ តុលា ២០១៨ – ៥ មេសា ២០២១
នាយករដ្ឋមន្ត្រីង្វៀន ស៊ួនហ្វុក
អនុប្រធានដាំង ធីង៉ុកធិញ
មុនចឹន ដាយក្វាង
ដាំង ធីង៉ុកធិញ (ស្ដីទី)
បន្ទាប់ង្វៀន ស៊ួនហ្វុក
ប្រធានរដ្ឋសភា
ក្នុងការិយាល័យ
២៦ មិថុនា ២០០៦ – ២៣ កក្តា ២០១១
មុនង្វៀន វ៉ាន់អាន
បន្ទាប់ង្វៀន ស៊ីញហ៊ូង
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ
ក្នុងការិយាល័យ
មករា ២០០០ – ២៦ មិថុនា ២០០៦
មុនលេ ស្វឹនទុង
បន្ទាប់ហ្វាម ក្វាងងី
សមាជិករដ្ឋសភា
ក្នុងការិយាល័យ
១៩ ឧសភា ២០០២
មណ្ឌលបោះឆ្នោតហាណូយ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត១៤ មេសា ១៩៤៤
ឃុំហូយហ្វ៊ុ ស្រុកដុងង៉ាន ខេត្តបាក់និញ ឥណ្ឌូចិនបារាំង
(បច្ចុប្បន្ន ឃុំដុងហូយ ស្រុកដុងអាញ់ ក្រុងហាណូយ)
ស្លាប់១៩ កក្កដា ២០២៤ (អាយុ ៨០ ឆ្នាំ)
ហាណូយ, វៀតណាម
គណបក្ស​នយោបាយបក្សកុម្មុយនីស្តវៀតណាម
ពន្ធភាពង៉ូ ធីម៉ឹន
សាលាមាតាសាកលវិទ្យាល័យទីក្រុងហាណូយ
បណ្ឌិតសភាជាតិនៃរដ្ឋបាលសាធារណៈ
បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី

ង្វៀន ហ្វ៊ូចុង (ភាសាវៀតណាម៖ Nguyễn Phú Trọng, ១៤ មេសា ១៩៤៤ – ១៩ កក្កដា ២០២៤) គឺជាអ្នកនយោបាយវៀតណាមម្នាក់ដែលបានបម្រើការជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៤។ ក្នុងនាមជាប្រធានលេខាធិការដ្ឋាន ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិមបក្ស លោកចុងត្រូវជាមេដឹកនាំកំពូលនៃប្រទេសវៀតណាម។[] លោក​ក៏​ធ្លាប់​បានបម្រើការជា​ប្រធានាធិបតី​វៀតណាម​ពី​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ ២០២១ ផងដែរ។

លោកចុងបានចូលរួមជាមួយបក្សកុម្មុយនីស្តវៀតណាមនៅក្នុងឆ្នាំ១៩៦៨ ហើយបានចាប់ផ្តើមទទួលប្រជាប្រិយភាពតាមរយៈការងារនយោបាយរបស់លោក។ គាត់បានចូលរួមជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនៅក្នុងឆ្នាំ១៩៩៤ និងបន្ទាប់មកក្នុងការិយាល័យនយោបាយនៅឆ្នាំ១៩៩៧ មុនពេលក្លាយជាសមាជិករដ្ឋសភានៅក្នុងឆ្នាំ២០០២។ ពីចន្លោះឆ្នាំ២០០០ និងឆ្នាំ២០០៦ គាត់បានកាន់តំណែងជាលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំរដ្ឋធានីហាណូយ ដែលត្រូវជាតំណែងនយោបាយដ៏ខ្ពស់បំផុតសម្រាប់ទីក្រុងនេះ។ បន្ទាប់មក លោកក៏បានឡើងធ្វើ​ជាប្រធានរដ្ឋសភា​ពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១១។

គាត់ត្រូវបានជ្រើសរើសជាអគ្គលេខាធិការបក្សនៅក្នុងសមាជជាតិលើកទី១១ នៅក្នុងឆ្នាំ២០១១ និងបានជាប់ឆ្នោតបន្តមួយអាណត្តិទៀតនៅក្នុងសមាជជាតិលើកទី១២ នៅក្នុងឆ្នាំ២០១៦។ ក្នុងអំឡុងពេលដឹកនាំ លោកបានចេញយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ដែលនាំឱ្យប៉ះពាល់ដល់មន្រ្តីជាន់ខ្ពស់ជាច្រើនរូប។ លោកបានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីអតីតប្រធានរដ្ឋ លោកជិន ដាយក្វាងបានទទួលមរណភាពអំឡុងពេលកាន់តំណែង ដោយបានក្លាយខ្លួនជាបុគ្គលទីបីប៉ុណ្ណោះដែលដឹកនាំបក្ស និងរដ្ឋក្នុងពេលដំណាលគ្នាបន្ទាប់ពីលោកហូ ជីមិញ និងទ្រឿង ជីញ។ នៅក្នុងមហាសន្និបាតជាតិលើកទី១៣ នៃឆ្នាំ២០២១ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការបក្សម្តងទៀត ដោយក្លាយខ្លួនជាមេដឹកនាំវៀតណាមទីបីប៉ុណ្ណោះដែលកាន់អំណាចបានបីអាណត្តិ (បន្ទាប់ពីលោកហូ ជីមិញ និងឡេ ស៊ួន) ខណៈតំណែងប្រធានាធិបតីត្រូវផ្ទេរទៅឱ្យង្វៀន ស៊ួនហ្វុក

មរណភាព

[កែប្រែ]

លោកចុងបានទទួលមរណភាពនៅឯទីក្រុងហាណូយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអាយុ ៨០ ឆ្នាំ។[][] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលដកស្រង់ព័ត៌មានពីក្រុមគ្រូពេទ្យរបស់ចុង បាននិយាយថា គាត់បានទទួលមរណភាពនៅពេលរសៀលថ្ងៃសុក្រ "បន្ទាប់ពីស៊ូទ្រាំនឹងរោគជំងឺអស់មួយរយៈ"។[]

ឯកសារយោង

[កែប្រែ]
  1. "Vietnam Communist Party boss Nguyen Phu Trong re-elected". BBC News. 27 January 2016.
  2. Wong, Tessa (19 July 2024). "Vietnamese leader Nguyen Phu Trong dies at 80". BBC News. British Broadcasting Corporation. Retrieved 19 July 2024.
  3. "Vietnam Communist Party chief Trong dies at 80, state media says". Reuters. July 19, 2024. https://www.reuters.com/world/asia-pacific/vietnam-communist-party-chief-trong-dies-80-state-media-says-2024-07-19/. 
  4. "Tổng Bí thư Nguyễn Phú Trọng từ trần". Nhân Dân. 2024-07-19. https://nhandan.vn/tong-bi-thu-nguyen-phu-trong-tu-tran-post819993.html.