Jump to content

ភ្នំជីសូរ

ពីវិគីភីឌា
ភ្នំជីសូរ

ទេសភាពមើលពីលើភ្នំជីសូរ
កំពស់ ១៣០ ម៉ែត្រ
ទីតាំង ស្រុកសំរោង ខេត្តតាកែវ

ភ្នំជីសូរ ស្ថិតនៅភូមិ ភូមិដក់ពរ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្ត​មានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទភ្នំជីសូរ
ឯកសារ:ភ្នំជីសូរ.300jpg
ឈ្មោះ: ប្រាសាទភ្នំជីសូរ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១១ (១០០២-១០៥០)
ឧទ្ទិសថ្វាយ: ព្រហ្មមញ្ញសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ស្រុកសំរោង ខេត្តតាកែវ

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។

ទីតាំងភូមិសាស្ត្រ

[កែប្រែ]

ភ្នំជីសូរ ស្ថិតនៅភូមិដក់ពរ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ  ៦២ គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយមានចំងាយ៥ គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្ត​មានចំងាយ ២៧ គ.ម។ ភ្នំជីសូរមាន កំពស់ ១៣០ ម។


គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិច​ដែលមានចំនួន៣៩០កាំហើយ ចុះតាមជណ្តើរខាងត្បូង ដែលមាន៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែន និងប្រាសាទភូវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹក​លាងបាប​តាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះ​នៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង​១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។

នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនា​សង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នង​ដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយ​មានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។

ភ្នំជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាន និង​ កំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែល​វប្បធម៌ អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមានរូងវិមានច័ន្ទ ស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងធម្មជាតិនេះមានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ​ឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០​មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ​មិនអាចចេញចូលបានទៀតឡើយ។

ក្រៅពីប្រាសាទ​គេឃើញមានវត្តភ្នំជីសូរបានកសាងក្នុង​ឆ្នាំ១៩១៧ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមាន​ចំនួន៥អង្គ។ វត្តនេះត្រួវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុង​សង្គ្រាមឆ្នាំ​១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុង​ឆ្នាំ១៩៧៩​តរៀងមក។

តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និង ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រសេវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបីកន្លែងជាប់

ៗគ្នា គឺធ្នស់តាគង់ ទួលលក និងសែនពារាម។

ប្រវត្តិ

[កែប្រែ]

សំណង់នៃប្រាង្គប្រាសាទ បុរាណជាមរតក វប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម     រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។

តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ.ស។  ចំនែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។

វិហាពុទ្ធសាសនានៅលើភ្នំជីសូរ

តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ​​ ១០១៨ នៃគ.ស។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា​ ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែ​បើយើង​និយាយ ​អំពី​តាមបែប​រឿង​ព្រេង​និទាន​វិញ​នោះ ​មានប្រវតិ្តនៃការ​កសាង​ប្រាសាទ​ភ្នំជីសូរ​ ដូចតទៅនេះ ៖ thumb|សិលាចារឹកនៅប្រាសាទភ្នំជីសូរ ចាស់​ទុំដែល​រស់នៅ​តំបន់​ជុំវិញ​ភ្នំជីសូរ នៅ​តែ​មានការ​ចេះចាំ​ហើយបាន​តំណាល​រឿង​ព្រេង​និទាន​នេះបន្ត​ឲ្យកូនចៅ​បានចេះ​ចាំ​តៗ គ្នា ពី​មាត់​មួយទៅ​មាត់​មួយ​ថា កាលពី​ព្រេងនាយ​មាន​មហាក្សត្រ​មួយអង្គ​គង់នៅ​ព្រះ​រាជនិវេសន៍​​មួយកន្លែង​ឋិត​នៅ​ខាងកើត​    ភ្នំជីសូរ​នៅជិត​ទន្លេ​មួយ​ឈ្មោះថា ទន្លេ​ឱម។ រាជនិវេសន៍​នោះ​ឈ្មោះ​ថា «សែន​ភូវាំង» ដែល​មានឈ្មោះ និង​ស្លាក​ស្នាមនៃ​ទីកន្លែង​មកទល់​នឹង​សព្វថ្ងៃនេះ។

កាលណោះ​មានការ​រៀបចំ​ពិធី​មួយ​ហៅថា​ជា​ការ​កោរ​សក់​កូនស្តេច ​ដែលពាក្យ​រាជស័ព្ទ ហៅថា ពិធី​ចម្រើន​ ព្រះ​កេស ព្រះ​រាជឱរស។ ក្នុងគ្រា​នោះដែរ ក៏មាន​ពួក​ព្រាហ្មណ៍ ជាគ្រូ​អាចារ្យ​សំខាន់ៗ បាន​ជូនពរ​សព្ទ សាធុការ​ពរជ័យ​ដល់​ព្រះ​រាជ ឱរសនោះ។ ប៉ុន្តែគេ​បាន​ធ្វើការ​ចាប់អារម្មណ៍​ចំពោះ​ព្រាហ្មណ៍​ចុងក្រោយ​ដែល​បានជូន​ពរ​ជ័យ ដល់​ព្រះ​រាជ ឱរស​ថា សូម​ឲ្យ​ខ្លាំង​ដូច​ស្រមោច ឲ្យពូកែ​ដូច​ខ្មោច និង​មាន​ចិត្ត​មុត​ដូច​ស្រី។ គ្រា​នោះដែរ មជ្ឈដ្ឋាន​ភ្ញៀវ​ចូល​រួម​ទាំង​អស់​និង ព្រះ​មហាក្សត្រ​ផងដែរ បាន​ឆ្ងល់​ទៅ​នឹង​ខ្លឹមសារ​នៃពរជ័យនោះហើយ​សេ្តច​ក៏បាន​ឲ្យ​ព្រាហ្មណ៍​នោះធ្វើការ​ពន្យល់​ដើម្បី​ឲ្យ​អស់​សង្ស័យ។ ព្រាហ្មណ៍​នោះបាន​បកស្រាយ​ដូចតទៅៈ

  • ពរទី១ ខ្លាំង​ដូចស្រមោច​ គឺសំដៅ​ទៅលើការ​កំណត់​ច្បាស់​ថា ស្រមោច​វាជា​សត្វ​មានកម្លាំង​ខ្លាំង។ ទន្ទឹមនេះ​ដែរ​ព្រាហ្មណ៍​បាន​បញ្ជាក់ថា ឲ្យយក​ដែក​ប៉ុនខ្លួនមនុស្ស​ហើយ​ឲ្យ​មនុស្ស​លើក​ម្នាក់ឯង។ ពេលនោះ​មនុស្ស​លើក​ដែក​នោះពុំរួច​ទេ។ ប៉ុន្តែ​បើគេ​យក​ម្ជុល​ទំហំ​ប៉ុនខ្លួន​ស្រមោច​ហើយ​មានការ​ប្រឡាក់​ទឹកឃ្មុំនោះគេ ឃើញ​ស្រមោច​មួយពាំ​ទៅបាត់។ នេះ​ហើយ​ដែល​ហៅថា ខ្លាំង​ដូចស្រមោច។
  • ពរទី២ ពូកែ​ដូច​ខ្មោច​ គឺឲ្យ​យក​ខ្មោច​តៃ​​ហោង​ទាំង​៧ ទៅកប់​នៅផ្នូរ ជិតៗ គ្នា​បរិវេណ​តែមួយ​មានរាង​ជា​រង្វង់​ហើយមាន​កប់​ផ្តិល​ប្រាក់​នៅ​ទី​កណ្តាល​នោះដែរ។ នៅ​ពេលយប់​គេ​មាន​រៀប​ចំ ពែអុជ​ធូប​សែន នៅទីនោះ​ដែល​គេសួរ​ថា តើមាន​នរណា​ហ៊ាន​ទៅជីក កកាយ​យកផ្តិល​ប្រាក់​ទាំង​យប់ ឬក៏អត់? គេថា មិន​មាន​នរណា​ហ៊ានទៅ​​ជីក​យកទេ។ នេះ​ហើយដែលគេហៅថា មានឫទ្ធិ​ពូកែ​ដូចខ្មោចនោះ។
  • ពរទី៣ ចិត្ត​មុត​ដូចស្រី គឺមាន​ដំណើរ​រឿង​ជាក់ស្តែង​ដែលបាន​បង្ហាញ​ថា ស្រ្តី​មាន​ចិត្ត​ដាច់​ដោយ​ហ៊ាន​សម្លាប់​ប្តី ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​ និងកិត្តិយស​។ ចំណែក​ឯប្តី វិញ​មិន​ហ៊ាន​សម្លាប់​ប្រពន្ធ​ដើម្បី​ទ្រព្យ​សម្បត្តិ​ និងបុណ្យសក្តិ​នោះឡើយ។ នេះ​ហើយ​ដែល​មាន​ការលើក​ឧទាហរណ៍ បញ្ជាក់​ឲ្យ​ឃើញជាក់ស្តែង​ថា ពិតជា​ស្រ្តីភាព​មានចិត្ត​មុត​មែន។
ផ្លូវឡើងទៅខាងលើភ្នំ

នៅពេល​ដែលបាន​​ជ្រាបនិង​ទ្រង់​ជ្រាបបានច្បាស់​ពីអត្ថន័យ​ តាម​ការជូនពរ​នោះហើយ​ ភ្ញៀវ​ទាំង​អស់​ក្នុង​ពិធី​នោះ​ព្រម​ទាំង​ព្រះ​មហាក្សត្រ​ផង មានការ​យល់ព្រម​ហើយ​មានការ​គាំទ្រ​និង​លើកតម្លើង​ ព្រាហ្មណ៍​នោះជារាជ​គ្រូក្នុង​ការ​​បង្ហាត់​បង្រៀន​ដល់​កូនស្តេច​ទៀតផង។ មិន​តែប៉ុណ្ណោះ​ព្រះ​មហាក្សត្រ​បាន​កសាង​អាស្រម​នៅលើភ្នំ​ជីសូរ​ គឺប្រាសាទ​ភ្នំជីសូរ​ទុក​ជាមរតក​មកទល់​នឹង​បច្ចុប្បន្ននេះ ដើម្បី​ជូន​ដល់​ព្រាហ្មណ៍​នោះ គង់​នៅ​ព្រម​ទាំង​ធ្វើ​ជា  បូជនីយដ្ឋាន​នៃការគោរព​សក្ការៈ​ផងដែរ។ នេះហើយ​ដែល​ជាប្រវត្តិ​នៃ​ការ​កសាង​ប្រាសាទភ្នំ​​ជីសូរតាមរយៈ​រឿង​ព្រេង​និទាន៕

រចនាសម្ពន្ធនៃប្រាសាទ

[កែប្រែ]

ប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួន បើតាមសិលាចារឹកយើងអាចដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងអំឡុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ នៅក្នុងរវាងឆ្នាំ១០១០ ដល់ឆ្នាំ១០១២ នៃគ.ស។ បើគិតពីរាជព្រះអង្គ​ រវាងឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០នៃគ.ស។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរ បានជាគេថាឧទ្ទិសចំពោះព្រះឥសូរ ពិព្រោះគេសំអាងលើចម្លាក់នៅលើហោជាងនិងផ្ដែរ ដែលមានឆ្លាល់ទាក់ទងនិងព្រះឥសូរអង្គុយជាមួយមហាសីនាងឧមារ នៅលើគោននិ្ទន និងព្រះឥសូររាំរបាំ ជាដើម។ ប្រាសាទនេះកសាងពីថ្មភក់ និងលីប៉ូនិត។

ប្រាសាទភ្នំជីសូរកសាងតាមប្លង់តម្រៀបប្លង់លើអ័ក្សបណ្ដាយពីលិចទៅកើត រត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំ មាន ប្រាសាទសែនត្មុលឫឆ្មស់(ត្មុលជាពាក្យបាលីសាស្រឹ្តតដែលមានន័យថាគោ ដែលសំដៅលើគោននិ្ទន ដែលជាយានជំនិះរបស់ព្រះឥសូរ ប្រាសាទសែនត្មុលសម្រាប់តម្កល់គោននិ្ទន) ប្រាសាទសែនរវាំង (សែនភូវាំង) និងទន្លេអ៊ុំ។ ទន្លេអ៊ុំដែលជាបារាយន៍ឫតំណាងឳ្យទន្លេគង្គា ប្រើសម្រាប់ពីធីសេវលិង្គ ដើម្បីធ្វើពិធីលាងបាប។ thumb|ទេសភាពពីលើភ្នំជីសូរ ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។

លុះសម័យក្រោយអង្គរ ភ្នំជីសូរក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ  មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយ៍ហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការ ប្រជាជននិយមហៅថា​ ព្រះវិហារក្នុង។

គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះ ម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍១៩៧០។ កន្លងមកក្រសួង     វប្បធម៌ និងវិចិត្រសិល្បៈបាន   អនុវត្តន៍គម្រោងនានាដូចជា ការសង្រ្គោះបន្ទាន់ពីរឆ្នាំជាប់គ្នា២០១៤ ២០១៥ និងការបោះបង់គោលកំណត់ទីតាំងការពាររមណីយដ្ឋាន រចនាសម្ព័ន្ឋប្រាង្គប្រាសាទ ស្លាកស្នាមបុរាណវិទ្យារួមនិងទេសភាពវប្បធម៌ឳ្យស្ថិតស្ថេរគង់វង្ស។

ទីតាំងភូមិសាស្ត្រ

[កែប្រែ]

ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ  ៦២ គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយមានចំងាយ៥ គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្ត​មានចំងាយ ២៧ គ.ម។ ភ្នំជីសូរមាន កំពស់ ១៣០ ម។

ភាពទាក់ទាញ

[កែប្រែ]

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។

នៅលើកំពូលភ្នំនេះគេអាចគយគន់មើលទេសភាពវាលស្រែ នៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់៣៨០ម៉ែត្រនៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។

គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិច​ដែលមានចំនួន ៣៩០កាំ ហើយ ចុះតាមជណ្តើរខាងត្បូង ដែលមាន ៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមាន    ជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅ    ប្រាសាទសែនត្មុល និងប្រាសាទរវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹក​លាងបាប​តាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះ​នៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង​១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។ thumb|ហោត្រៃនៃប្រាសាទព្រះវិហារ នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនា​សង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នង​ដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយ​មានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។

ជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាន និង​ កំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែល​វប្បធម៌ អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមានរូងវិមានច័ន្ទ ស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងធម្មជាតិនេះមានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ​ឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០​មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ​មិនអាចចេញចូលបានទៀតឡើយ។

ក្រៅពីប្រាសាទ​គេឃើញមានវត្តភ្នំជីសូរបានកសាងក្នុង​ឆ្នាំ១៩១៧ ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមាន​ចំនួន៥អង្គ។ វត្តនេះត្រួវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុង​សង្គ្រាមឆ្នាំ​១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុង​ឆ្នាំ១៩៧៩​តរៀងមក។

បន្ទាប់ពីដើរមើលប្រាសាទ ភ្ញៀវទេសចរក៏អាចមកខាងក្រោម ដើម្បីបរិភោគអាហារពេលថ្ងៃត្រង់ ជាមួយមាន់ដុតខេត្តតាកែវ ដែលជាមាន់ស្រែមានរសជាតិឆ្ងាញ់​ ភ្នំជីសូរគឺជាកន្លែងដែលពេញនិយមសម្រាប់ប្រជាជននៅក្នុងតំបន់ ក្នុងការលំហែរកាយ នៅរដូវបុណ្យទានដូចជា ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកជាដើម។

តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និង ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រែវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបី កន្លែងជាប់ៗគ្នា គឺ ធ្នស់តាគង់ ទួលរលក និងសែនពារាម។

ប្រាសាទដែលស្ថិតនៅលើភ្នំជីសូរ

ហេដ្ឋារចនាសម្ព័ន្ធ

[កែប្រែ]

ដើម្បីធ្វើដំណើរទៅកាន់ភ្នំជីសូរ គេអាចប្រើប្រាស់មធ្យោបាយពីរបែប តាមរយៈផ្លូវជាតិលេខ២ និងតាមរយៈផ្លូវដែកភ្នំពេញកំពង់សោម បន្ទាប់មកដល់បំបែកថ្នល់ទទឹង ភ្ញៀវទេសចរអាចបន្តដំណើរតាមផ្លូវថ្នល់កៅស៊ូ កាត់តាមផ្សារបត់រកា បន្តិចយើង និងមកដល់ភ្នំជីសូរ។ នៅពេលភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជាតិលេខ២ ពេលមកដល់ស្ពានដែកដែលជាព្រុំកំណត់រវាងស្រុកកណ្ដាលស្ទឹងនៃខេត្តកណ្ដាលនិងស្រុកបាទីនៃខេត្តតាកែវ ភ្ញៀវទេសចរនិងមានអាម្មណ៍ថាខេត្តតាកែវមានការអភិវឌ្ឍន៍យ៉ាងជឿនលឿនគ្រប់វិស័យដូចជា វិស័យគេហដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឧស្សាហកម្ម   វិស័យអប់រំ និង​ ផ្នែកពុទ្ឋចក្រផងដែរ។

ការវិភាគចំណុចវិជ្ជមាន និងអវិជ្ជមាន

[កែប្រែ]
  • ចំណុចវិជ្ជមាន៖ ប្រាសាទភ្នំជីសូរជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្រ្តដែលល្អដាច់គេ នៅក្នុងខេត្តតាកែវ នៅពេលនិយាយដល់ខេត្តតាកែវ ភ្ញៀវតែងតែគិតដល់ភ្នំជីសូរជានិច្ច ជាពិសេសប្រជាពលរដ្ឋដែលនៅក្នុងខេត្តនិងខេត្តក្បែរតំបន់នោះផងដែរ។ ប្រជាពលរដ្ឋខ្មែរ ចូលចិត្តនិយមទៅលេងកំសាន្តនៅតំបន់នៅពេលសម្រាកនិងពិធីបុណ្យជាតិនានាជាដើម។

ប្រាសាទភ្នំជីសូរត្រូវបានធ្វើការអភិរក្សនិងថែរក្សាពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ម៉្យាងទៀតចម្លាក់នៅលើប្រាសាទមានលក្ខណៈល្អវិចិត្រ ដាច់គេនៅក្នងតំបន់។នៅលើកំពូលភ្នំ ភ្ញៀវទេសចរអាចមើលឃើញទេសភាពវាលស្រែពណ៌បៃតង និងទទួលខ្យល់  បរិសុទ្ឋបំផុត។

ភ្នំជីសូរសម្បូរទៅដោយទីសក្ការៈនានា ដែលជាការគោរពពីសំណាក់ភ្ញៀវទេសចរជាតិ ក្នុងការបន់ស្រន់សូមសេចក្ដីសុខពីទីកន្លែងគោរពបូជា ម៉្យាងទៀតភ្នំជីសូរក៏ជាកន្លែងសម្រាប់សិស្សនិសិ្សតក្នុងការសិក្សាស្រាវជ្រាវអំពីតំបន់ប្រវត្តិសាស្រ្ត ដែលបន្សល់ទុកតាំងសម័យអង្គរមកម្លេះ។

សុខសុវត្តិភាពនៅតំបន់ មានលក្ខណៈល្អប្រសើរ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្តកិច្ច ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់។

រមណីយដ្ឋានភ្នំជីសូរបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះតាម   រយៈ  ការលក់ម្ហូបអាហារនៅក្នុងតំបន់ វាបានធ្វើឳ្យជីវភាពរបស់ប្រជាជនមានលក្ខណៈធូរធាសមរម្យជាងមុន។

  • ចំណុចអវិជ្ជមាន៖ នៅពេលភ្ញៀវទេសចរ ឡើងទៅលើកំពូលភ្នំជីសូរ       ភ្ញៀវទេសចរនិងឃើញមានសំរាមនៅតាមសងខាងនៃកាំជណ្ដើរ ដែលបានធ្វើឳ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវដែលទៅ  ទស្សនានៅទីនោះ មានន័យថារមណីយដ្ឋាន មិនទាន់មានការគ្រប់គ្រងសំរាមបានត្រឹមត្រូវនៅឡើយ។

ពេលចូលដល់ប្រាសាទ ភ្ញៀវទេសចរនិងឃើញមានការប្រើប្រាស់ទឹកលុបពណ៌សសម្រាប់ការបង្ហាញការស្រលាញ់របស់យុវជនមួយចំនួន នៅក្នុងពេលបច្ចុប្បន្នដែលមិនបានគិតពីផលប៉ះពាល់និងតម្លៃកេរ្តិ៍តំណែលរបស់ប្រាសាទ ដែលបុព្វបុរសខ្មែរបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការកសាងទុកជាកេរ្ដិ៍តំណែលឳ្យកូនចៅជំនាន់ក្រោយធ្វើជាទីសក្ការៈបូជា។

ប្រាសាទនៅលើកំពូលភ្នំជីសូរ ត្រូវបានធ្វើការរៀបចំ ថែរក្សា ការពារបានយ៉ាងល្អពីសំណាក់អាជ្ញាធរនិងប្រជាជននៅក្នុងតំបន់ ក៏ប៉ុន្តែប្រាសាទពីរទៀតដែលនៅខាងក្រោមគឺប្រាសាទសែនត្មុល(ឆ្មស់)និងសែនរវាំង(សែនភូវាំង) មិនសូវមានការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារនៅឡើយពីអាជ្ញាធរនិងប្រជាជន ដោយនៅក្នុងប្រាសាទឃើញមានកូនឈើដុះពេញបរិវេននៃប្រាសាទទាំងពីរ។

ឯកសារយោង

[កែប្រែ]
       សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភឆ្នាំ ២០០៥ ទំព័ ៦៣-៦៤ ដោយលោក កែវ ភួង។


·       សៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និពន្ឋដោយលោក កែវ ភួង បោះពុម្ពលើកទី២ នៅទំព័រទី ៦១ ។

·       ឯកសាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពីការជួសជុលប្រាសាទភ្នំជីសូរ។

·       ឯកសារក្នុងគេហទំព័រ វីគីភីឌៀ ជាភាសាខ្មែរ អំពី ភ្នំជីសូរ។

·       ឯកសារក្នុងគេហទំព័រការសែត កម្ពុជាថ្មី អំពី  ប្រវត្តិរឿងព្រេង  នៃការកសាងប្រាសាទភ្នំជីសូរ។