មៃ

ពីវិគីភីឌា
មៃ
ព្រះនាង
រជ្ជកាលអឡស្សរាជ
ស្វាមី/មហេសីអឡស្សរាជ
បុត្រព្រះវុឌ្ឍិយា សិង្ខកុមារ​
ប្រសូតមហានគរ
សុគតមហានគរ

ព្រះនាងមៃជាព្រះមហេសីនៃព្រះបាទអឡស្សរាជ។ នៅក្នុង​ឆ្នាំជូត ព្រះនាង​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមវុឌ្ឍិយា។​ ​ក្នុង​ឆ្នាំខាល​ ​ព្រះ​នាង​មៃ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ ​ព្រះ​នាម​សិង្ខកុមារ​ (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​អ្នក​ម្នាង​វិសេសនារី​ ​មហេសី​ព្រះ​អឡស្សរាជ​ ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​នាម​ស្ដេច​ពាល​ ​ដែល​និយម​ចូល​ចិត្ដ​តែ​លេងល្បែង​ពាលា​ ​បរបាញ់​ចាប់​សត្វ​ ​ហើយ​ខ្ជិលច្រអូស​ ​មិន​ព្រម​រៀនសូត្រ​មុខ​វិជ្ជា​អ្វី​ទាំងអស់។​ ​មិនតែប៉ុណ្ណោះ​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​បាន​សរសេរ​ថែម​ទៀត​ថា​ ​គឺ​ក្នុង​រាជ​ស្ដេច​អឡស្សរាជ​ដែល​ស្ដេច​លាវ ​ព្រះ​ធម្មាអនុរថ​ ​បាន​មក​ដល់​មហានគរ​ ​ទាមទារ​យក​ព្រះ​ត្រៃបិដក ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត)។

ឯកសារយោង[កែប្រែ]