អគ្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា
Appearance
អគ្គលេខាធិការនៃគណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា | |
---|---|
ទង់បក្សកុម្មុយនីស្តកម្ពុជា | |
និមិត្តសញ្ញាបក្សកុម្មុយនីស្តកម្ពុជា | |
គណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា | |
បែបបទ | សមមិត្ត លោកបងទី១ |
ស្ថានភាព | ប្រធានគណបក្ស |
អាសនៈ | ទីក្រុងភ្នំពេញ |
និម្មិតកម្ម | ២១ កញ្ញា ១៩៥១ |
អ្នកកាន់តំណែងដំបូង | ទូ សាមុត (២១ កញ្ញា ១៩៥១ – ២០ កក្កដា ១៩៦២) |
អ្នកកាន់តំណែងចុងក្រោយ | ប៉ុល-ពត |
បានលុបបំបាត់ | ៦ ធ្នូ ១៩៨១ |
អនុប្រធាន | អគ្គលេខាធិការរងនៃបក្សកុម្មុយនីស្តកម្ពុជា |
អគ្គលេខាធិការនៃគណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ឬហៅឱ្យខ្លីថា លេខាបក្សកុម្មុយនីស្តកម្ពុជា គឺជាតំណែងខ្ពស់បំផុតនៃបក្សកុម្មុយនីស្តកម្ពុជា។[១] អគ្គលេខាធិការបក្សត្រូវបានបោះឆ្នោតជ្រើសតាំងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការបជ្ឈិមបក្ស ហើយនឹងត្រូវតាងជាប្រធានលេខាធិការដ្ឋាននិងការិយាល័យនយោបាយ។ តំណែងនេះត្រូវបានលុបចោលនៅពេលដែលបក្សកុម្មុយនីស្តកម្ពុជាត្រូវបានរំលាយនៅឆ្នាំ១៩៨១ គឺពីរឆ្នាំបន្ទាប់ពីកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជារួចដកហូតអំណាចពីខ្មែរក្រហម។
បញ្ជី
[កែប្រែ]តាមប្រវត្តិសាស្រ្ត អគ្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) សរុបមាន ២ រូបគឺ៖
រូបភាព | ឈ្មោះ | រយៈពេលកាន់តំណែង | សម្គាល់ |
---|---|---|---|
ទូ សាមុត | ២១ កញ្ញា ១៩៥១ – ២០ កក្កដា ១៩៦២ | អ្នកកាន់តំណែងដំបូង។ ត្រូវបានបាត់ខ្លួនក្នុងខែកក្កដា ឆ្នាំ១៩៦២ មនុស្សមួយចំនួនបានសន្មតថាលោកត្រូវបានគេចាប់យកទៅសម្លាប់។ | |
សាឡុត ស (ប៉ុល ពត) | ២២ កុម្ភៈ ១៩៦៣ – ៦ ធ្នូ ១៩៨១ | ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការបក្សថ្មីក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣ ហើយបានរក្សាតំណែងនេះរហូតដល់បក្សត្រូវរំលាយនៅឆ្នាំ១៩៨១។ ក្រោមការដឹកនាំរបស់លោក ចលនាកុម្មុយនីស្តខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រួចហើយបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបផ្តាច់ការបែបសង្គមនិយមកសិកម្ម។ |
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Archived copy". Archived from the original on 2010-08-13. Retrieved 2011-01-25.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)CS1 maint: archived copy as title (link)