ទូ សាមុត

ពីវិគីភីឌា
Jump to navigation Jump to search
ទូ សាមុត

កាន់តំណែង
២១ កញ្ញា ១៩៥១ – កក្កដា ១៩៦២
អ្នកមុន តំណែងត្រូវបានបង្កើតឡើង
អ្នកស្នង សាឡុត ស (ប៉ុល-ពត)
ព័ត៌មានលំអិត
កើត ១៩១៥
កូសាំងស៊ីន, សហភាពឥណ្ឌូចិន
ស្លាប់ 1962 (អាយុ 46–47)
កម្ពុជា
Nationality សញ្ជាតិខ្មែរក្រោម និងយួន
Political party បក្សកុម្មុយនិស្តកម្ពុជា
Other political
affiliations
គណបក្សប្រជាជនបដិវត្តន៍កម្ពុជា
សមាគមខ្មែរឥស្សរៈ

ទូ សាមុត (១៩១៥–១៩៦២), ហៅ អាចារ្យសុក, គឺជាអ្នកនយោបាយកុម្មុយនិស្តកម្ពុជា។ លោកគឺជាអ្នកស្ថាបនិក និងជាអ្នករកឃើញបក្សកុម្មុយនិស្តកម្ពុជា ហើយជាប្រធានបក្សពួកកណ្តាលនិយមនៃបក្ស។ លោកត្រូវបានគេចងចាំថាជាអ្នកព្រៀនប្រដៅ, ណែនាំសាឡុត ស, ដែលក្រោយមកបានប្តូរឈ្មោះមកប៉ុល-ពត

របរក្នុងចលនាតស៊ូកម្ពុជា[កែប្រែ]

សាមុតគឺជាជនជាតិខ្មែរក្រោមដោយលោកបានកើតនៅកូសាំងស៊ីន (ភាគខាងត្បូងនៃប្រទេសវៀតណាម)។[១] កាលពីនៅជាយុវជន, សាមុតត្រូវបានបណ្តុះបណ្តាលជាព្រះសង្ឃ។ ពេលដែលសង្គ្រាមលោកលើកទី២ បានចាប់ផ្តើមឡើង, សាមុតបានក្លាយជាសាស្រ្តាចារ្យខាងភាសាបាលីនៅវត្តឧណ្ណាលោមក្នុងទីក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៤៥, អាមេរិកបានទម្លាក់គ្រាប់បែកមកលើក្រុមយោធាជប៉ុនដែលបានប៉ះទង្គិចមកលើវត្តឧណ្ណាលោមបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សមួយចំនួន។ សាមុតមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះរហូតដល់ថ្នាក់ដែលលោកបានរត់ភៀសខ្លួនទៅតាមជនបទហើយនៅទីបំផុតគាត់ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ជាកន្លែងដែលលោកបានចូលរួមជាមួយក្រុមវៀតមិញ[២] ដល់ចុងទសវត្សឆ្នាំ១៩៤០, លោកបានបង្រៀនក្រុមពលករខ្មែរអំពីនយោបាយនិងសេដ្ឋកិច្ច។

លោកសាមុត និងសឺន ង៉ុកមិញបានក្លាយជាអ្នកស្ថាបនិកដំបូង (អាចហៅបានថា អ្នករកឃើញ)នៃគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា, ក្រោយមកបានប្តូរឈ្មោះមក'បក្សកុម្មុយនិស្តកម្ពុជា'។ លោកក៏ជាមេដឹកនាំម្នាក់ដែរក្នុងចំណោមមេដឹកនាំទាំងអស់របស់សមាគមខ្មែរឥស្សរៈផងដែរ ដែលជាក្រុមឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ (ចលនាតស៊ូប្រឆាំងនឹងការត្រួតត្រារបស់អាណានិគមបារាំង)។ នៅពេលដែលចលនាតស៊ូមួយនេះបានបង្កើត"រដ្ឋាភិបាល"ខ្លួនឯងមួយ, លោកទូ សាមុតត្រូវបានគេតែងតាំងជាមន្រ្តីក្រសួងមហាផ្ទៃ។

មុខតំណែងក្នុងគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា (KPRP)[កែប្រែ]

ក្នុងនាមជាប្រធានក្រុមបក្សពួកនិយម"ទីប្រជុំជន"ដែលគាំទ្រដោយវៀតណាម (កុម្មុយនិស្ត), លោកបានទាក់ទាញព្រះសង្ឃជាច្រើនឱ្យចូលរួមនិងជួយគាំទ្រនយោបាយឆ្វេងនិយម។ ក្រុមប្រឆាំង"ទីប្រជុំជន" គឺ "ក្រុមជនបទ"ដែលដឹកនាំដោយលោកសៀវ ហេងបានគាំទ្រជាទូទៅនូវគោលនយោបាយកណ្តាល; ជាពិសេសគឺគាំទ្រព្រះមហាក្សត្រខ្មែរពេលនោះ ព្រះនាមនរោត្តម សីហនុ ដែលទ្រង់ជាឥស្សរជនឯកភាពជាតិនិងជាបុគ្គលដ៏សំខាន់សម្រាប់ពួកកុម្មុយនិស្តវៀតណាមដើម្បីយកឈ្នះលើវៀតណាមខាងត្បូង។ ក្រុមបក្សពួករបស់លោកសាមុតនេះហើយដែលជាស្នូលកំណើតនៃពួកខ្មែរក្រហមដែលបានដឹកនាំដោយប៉ុល-ពត និងសហការីគាត់ដែលទើបនឹងតែត្រលប់មកពីទីក្រុងប៉ារីសវិញ។ សាមុតហាក់ដូចជាអាណាព្យាបាលរបស់ប៉ុល-ពតអញ្ជឹង, ចាប់តាំងពីប៉ុល-ពតបានចុះចូលរួមជាមួយគណបក្សលោកទូ សាមុតមក, ប៉ុល-ពត តែងតែទទួលបានមុខតំណែងថ្មីរហូត។

កម្មាភិបាល"ជនបទ"ជាច្រើននៃគណបក្សនេះត្រូវបានចាប់ខ្លួន ឫត្រូវបានសម្លាប់ចោលដោយកងកម្លាំងសន្តិសុខរបស់សីហនុក្នុងឆ្នាំ១៩៥៩, បន្ទាប់ពីលោកសៀវ ហេងបានរត់ចោលរដ្ឋាភិបាល។ ដោយមានការដាក់សម្ពាធឥតឈប់ឈរពីរដ្ឋាភិបាលសីហនុ, KRPR បានរៀបចំកិច្ចប្រជុំសម្ងាត់មួយនៅឯស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៦០។ សាមុត, ដែលនៅតែមានទំនាក់ទំនងល្អជាមួយសីហនុ, ត្រូវបានគេបោះឆ្នោតជ្រើសតាំងជាលេខាធិការបក្ស។ ប៉ុល-ពត ត្រូវបានគេតាងឈ្មោះជាសមាជិកទីបីនៃឋានានុក្រមបក្សនៅពីក្រោយសាមុត និងនួន ជា[៣]

ការទទួលមរណភាព[កែប្រែ]

លោកទូ សាមុតត្រូវបានបាត់ខ្លួនក្នុងឆ្នាំ១៩៦២; ព្រឹត្តិការណ៍បាត់ខ្លួនរបស់លោកត្រូវបានរក្សាជាសម្ងាត់រហូតដល់ទសវត្សឆ្នាំ១៩៧០។ ទោះបីជាលោកត្រូវបានគេសន្មតថាត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលរបស់សីហនុក្តី, ប៉ុន្តែមានអ្នកខ្លះបានលើកឡើងថាប៉ុល-ពតប្រហែលជានៅពីក្រោយរឿងនេះដោយសារតែការលោភចង់បានឋានៈជាលេខាធិការបក្ស។ ប៉ុល-ពតបានបដិសេដអំពីការលើកឡើងនេះនៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់គាត់មុនពេលទទួលអនិច្ចកម្ម, ដោយបានបញ្ជាក់ថា សាមុតបានចាក់ចេញពីកន្លែងលាក់ខ្លួនដើម្បីទៅទិញថ្នាំសម្រាប់កូនគាត់ដែលកំពុងមានជំងឺ បន្ទាប់មកត្រូវបានចាប់ខ្លួនដោយកងកម្លាំងរបស់លន់ នល់ដើម្បីយកទៅសួរចម្លើយហើយចុងក្រោយក៏ក្រុមលន់ នល់បានសម្លាប់លោកចោលតែម្តង។ ប៉ុល-ពតបានបន្ថែមទៀតថា"បើសាមុតចេញមុខមកនិយាយ, នោះខ្ញុំប្រហែលត្រូវបានគេចាប់ខ្លួនបាត់ទៅហើយ, គាត់ត្រូវបានគេយកទៅសម្លាប់នៅឯវត្តស្ទឹងមានជ័យ។ ពួកយើងស្រឡាញ់គ្នាដូចបងប្អូនអញ្ជឹង។"[៤] ប្រវត្តិវិទូលោក Ben Kiernan បានសំគាល់ថាមានភស្តុតាងដ៏ជាក់ស្តែងមួយដែលបញ្ជាក់ថាប៉ុល-ពតគឺជាបុគ្គលដែលត្រូវទទួលខុសត្រូវពីរឿងបាត់ខ្លួនរបស់លោកសាមុត: ជាពិសេសគឺរបាយការណ៍សម្ងាត់របស់បក្សដែលស្តីពី"សត្រូវផ្ទៃក្នុង"ក្នុងឆ្នាំ១៩៧៨, បានចោតប្រកាន់លេខាធិការខេត្តកណ្តាលគឺលោកសំ ជា ថាជាអ្នកសម្លាប់លោកសាមុត ហើយក៏ចាប់ខ្លួនសំ ជាយកទៅអប់រំ។ លោកសំ ជាធ្លាប់ជាសារហារី(អ្នកនាំសំបុត្រ)បម្រើការឱ្យក្រុមប៉ុល-ពតតាំងពីឆ្នាំ១៩៦២មកម្លេះ។[៥]

ប៉ុល-ពតត្រូវបានជ្រើសតាងជាលេខាធិការបក្សថ្មីនៅដើមឆ្នាំ១៩៦៣។ បន្ទាប់ពីបានក្លាយជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា, ប៉ុល-ពតបានផ្តាច់ទំនាក់ទំនងជាមួយពួកកុម្មុយនិស្តវៀតណាមហើយមកបង្កើតទំនាក់ទំនងថ្មីជាមួយចិនវិញ។

ឯកសារយោង[កែប្រែ]

  1. Chandler (1992), p. 45
  2. Dommen, A. The Indochinese experience of the French and the Americans, Indiana University Press, 2001, p.63
  3. Ross, R. (ed) The KPRP Second Congress in Cambodia: A Country Study, Washington: GPO for the Library of Congress, 1987
  4. Thayer, N. Day of Reckoning Archived 2009-09-23 at the វេយប៊ែខ ម៉ាស៊ីន., accessed 26-05/09
  5. Kiernan, p.241

ប្រភពព័ត៌មាន[កែប្រែ]