ខេត្តកណ្តាល
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | ៣៥៦៨ គម២ |
| ប្រជាជន: | ១ ០៧៥ ១២៥ (១៩៩៨) |
| ដង់ស៊ីតេ: | ៣៣៤ នាក់/គម២ |
| ISO 3166-2: | KH-៨ |
| ផែនទី | |
![]() |
|
ខេត្តកណ្តាលជាខេត្តមួយនៅភាគខាងត្បួងប្រទេសកម្ពុជា។ ខេត្តកណ្តាលមានទីរួមខេត្តនៅ តាខ្មៅ។
[កែប្រែ] ទីតាំងភូមិសាស្ត្រ
ខេត្តកណ្តាលជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេតែតាមការស្រាវជ្រាវបានឱយដឹងថាក្នុងផែនទីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនទីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជាចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជាខេត្តល្វាឯម ខេត្តស្អាង ខេត្តកោះធំ ខេត្តកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរស)។ បើតាមកំនត់ត្រាចារឹកនៅចេតិយអង្គឌួងនិងចេតិយបូរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តមស៊ីសុវត្តិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុងខេត្តសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិមុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មីទើបបានជាភ្នំព្រះរាជទ្រព្យត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថាខេត្តកណ្តាលកើតមានក្នុងរចនាសំព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិមុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- ក្រុងទាំំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទនេ្លបាសាក់ និងមានព្រំប្រទល់ :
- - ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
- - ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ
- - ខាងត្បូងជាប់នឹងខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
- - ខាងកើតជាប់នឹងខេត្តព្រៃវែង
ខេត្តកណ្ដាលចែកចេញជា១១ស្រុក ១៤៧ឃុំ និង ១០៨៧ភូមិ[១]៖
| កូដស្រុក | ស្រុក | អក្សរឡាតាំង | ចំនួនឃុំ | ចំនួនភូមិ |
|---|---|---|---|---|
| ០៨០១ | កណ្តាលស្ទឹង | Kandal Stueng | ២៣ | ១៥៤ |
| ០៨០២ | កៀនស្វាយ | Kien Svay | ១២ | ៤៦ |
| ០៨០៣ | ខ្សាច់កណ្តាល | Khsach Kandal | ១៨ | ៩៣ |
| ០៨០៤ | កោះធំ | Kaoh Thum | ១១ | ៩៣ |
| ០៨០៥ | លើកដែក | Leuk Daek | ៧ | ២៤ |
| ០៨០៦ | ល្វាឯម | Lvea Aem | ១៥ | ៤៣ |
| ០៨០៧ | មុខកំពូល | Mukh Kampul | ៩ | ៤៧ |
| ០៨០៨ | អង្គស្នួល | Angk Snuol | ១៦ | ៣០៧ |
| ០៨០៩ | ពញាឮ | Ponhea Lueu | ១៤ | ១៤១ |
| ០៨១០ | ស្អាង | S'ang | ១៦ | ១១៩ |
| ០៨១១ | តាខ្មៅ | Ta Khmau | ៦ | ២០ |
| សរុប | ១៤៧ | ១០៨៧ | ||
[កែប្រែ] មើលផងដែរ
|
|
||
|---|---|---|
| ខេត្ត | កណ្តាល ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កោះកុង តាកែវ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ព្រះវិហារ ពោធិ៍សាត់ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ស្វាយរៀង សៀមរាប ឧត្ដរមានជ័យ | |
| ក្រុង | កែប ភ្នំពេញ ខេត្តព្រះសីហនុ (កំពង់សោម) ប៉ៃលិន | |
| ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន២០ និងក្រុងចំនួន៤ | ||
