ប្រវត្តិសាស្ត្រខ្មែរ

ដោយវិគីភីឌា
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ

នគរកម្ពុជា រឺ ចេនឡា

(ទឹកលិច-ដីគោក)

ចក្រភពខ្មែរ

(ដើមអង្គរ-មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
សម័យចតុមុខ
សម័យលង្វែក
សម័យស្រីសន្ធរ
សម័យឧដុង្គ
ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
ការគ្រប់គ្រងរបស់អាណានិគមបារាំង
ការកាន់កាប់របស់ជប៉ុន
សហសម័យ
សង្គមរាស្ត្រនិយម
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ
សង្គ្រាមរដ្ឋប្បវេណី
ការលុកលុយស.រ.-វៀតណាម១៩៧០
របបខ្មែរក្រហម
ការកាន់កាប់របស់វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អ៊ុនតាក់១៩៩២–៩៣
កម្ពុជាសម័យទំនើប
កាលប្បវត្តិ
Portal icon តោរណៈកម្ពុជា

ប្រជាជនកំពុងតែបានរស់នៅក្នុងតំបន់ដែលបានគ្របដណ្ដប់ ប្រទេសកម្ពុជាសម័យបច្ចុប្បន្នយ៉ាងហោចណាស់ក៏រស់នៅតាំងពី​សហវត្សទី៥មុនគ.សមកម៉្លេះ។ នគរវ្នំបុរាណបានកាន់កាប់តំបន់ធំធេងជាងគេ និងនៅកំឡុងពេលសម័យនោះដែលថាវប្បធម៌នេះបានរងឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនា។ រដ្ឋចេនឡាក្រោយមកបានងើបឡើង។ អធិរាជាណាចក្រខ្មែរធ្លាប់មានយុគមាសរបស់ខ្លួននៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានសាងសង់ឡើងដែរ អង្គរវត្តគឺជាសំណង់គួរឱ្យកត់សំគាល់ខ្លាំងបំផុត។

ពួកសាសន៍ទូតអេស្ប៉ាញនិងប៉ទុយហ្គាលបានធ្វើទស្សនកិច្ចចាប់ពីសតវត្សទី១៦ ហើយកម្ពុជាបានក្លាយជាអាណាព្យាបាលបារាំងនៅសតវត្សទី១៩ ដែលកំពុងតែបានគ្រប់គ្រងជាប៉ែកនៃសហភាពឥណ្ឌូចិន។ កម្ពុជាបានក្លាយជាព្រះរាជាណាចក្រឯករាជ្យនៅឆ្នាំ១៩៥៣ក្រោមការដឹកនាំរបស់ព្រះសីហនុសង្គ្រាមវៀតណាមបានវាតទីចូលទៅដល់កម្ពុជា ហើយផ្ដល់ឱ្យមានការក្រោកឡើងដល់ពួកខ្មែរក្រហម ដែលពួកគេបានដណ្ដើមបានភ្នំពេញនៅឆ្នាំ១៩៧៥ និងបានបន្តយុទ្ធនាការនៃការសម្លាប់យ៉ាងសន្ធឹកសន្ធាប់។ បន្តបន្ទាប់ពីការលុកលុយដោយវៀតណាម ពួកខ្មែរក្រហមត្រូវបានគេទម្លាក់ ហើយសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ត្រូវបានបង្កើតឡើង។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃគម្លាតឆ្ងាយ ប្រទេសជាតិដែលបានខ្ទេចខ្ទាំដោយសង្គ្រាមបានបង្រួបបង្រួមគ្នាឡើងវិញក្រោមរាជាធិបតេយ្យនៅឆ្នាំ១៩៩៣ ហើយបានឃើញការជឿនលឿនខាងសេដ្ឋកិច្ចយ៉ាងលឿន ដែលកំពុងកសាងឡើងវិញចាប់ពីប៉ុន្មានទសវត្ស​ នៃសង្គ្រាមរដ្ឋប្បវេណីមក។

បុរេប្រវត្តិសាស្ត្រ និង ប្រវត្តិសាស្ត្រដើមដំបូង [កែប្រែ]

ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅពាយព្យកម្ពុជាបង្ហាញថាមនុស្ស ដែលបានធ្វើភាជន៍កំពុងតែបានរស់នៅកម្ពុជា នៅដើមដំបូងត្រូវនឹងឆ្នាំ៤២០០ម.គ. (មុនសម័យធម្មតា)។[១] បន្ថែមទៀត ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាប៉ែកនៃតំបន់ផ្សេងទៀត ឥឡូវនេះហៅថាកម្ពុជា ត្រូវបានមនុស្សរស់នៅពីប្រហែល១០០០-២០០០ម.គ.ដោយវប្បធម៌យុគថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ១៥០០ម.គ.[១] មនុស្សទាំងនេះទំនងជាបានធ្វើអន្តោប្រវេសន៍ពីចិនភាគអាគ្នេយ៍ មកកាន់ឧបទ្វីបឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញបណ្ឌិតតាមដានការដាំដុះស្រូវដំបូង និងការធ្វើសំរិទ្ធិដំបូងធ្វើឡើងនៅតំបន់អាស៊ីអាគ្នេយ៍នេះ​ ដោយមនុស្សទាំងនេះ។[១] នៅសតវត្សទី១នៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍនឹងនរទាក់ទងគ្នា ដោយបានរៀបចំសង្គម និងនិយាយភាសាជាច្រើន ដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះ។[១] វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១នៃគ.ស.ចាក់ហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចម្រើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដនៅក្នុងផ្ទះ ដែលបានសាងសង់ឡើងលើសសរខ្ពស់ៗដែលជាកន្លែងពួកគេដាំដុះស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានដោះសោរនូវរបកគំហើញនៃបន្ទាយគូសិប្បនិម្មិត ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។1 ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្នុងចំណោម អ្នកស្រុកដំបូងបង្អស់នៃអាស៊ីអាគ្នេយ៍។ ពួកគេក៏នៅក្នុងចំណោមអ្នកដំបូងនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងនូវក្រុមរាជាអាណាចក្រកណ្ដាលនៅពាសពេញទឹកដីដ៏ធំធេង។ ដំបូងឡើយបង្អស់គេបានស្គាល់នគរនៅតំបន់នេះ វ្នំដែលបានរុងរឿងរីកចម្រើន ពីប្រហែលសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានបន្តដោយចេនឡាដែលធ្លាប់បានគ្រប់គ្រងប៉ែកដ៏ធំនៃកម្ពុជា វៀតណាម ឡាវ និងថៃ សម័យទំនើបនេះ។សូមអគុណ

មាតិកា

នគរវ្នំ [កែប្រែ]

ផែនទីភ្វូណន នៅប្រហែលសតវត្សទី៣

អាណាចក្រវ្នំបានចម្រើនលូតលាស់នូវឧត្តមភាព ពីទីក្រុងកំណើតប្រកបដោយឥទ្ធិពល និងសម្បូណ៌សប្បាយនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមជាខត្តិករៈ មានន័យថាទីក្រុងល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញ ដោយការពិតទៅថាកាក់រ៉ូម៉ាំងជាច្រើនត្រូវបានរកឃើញនៅស្ថានីយបុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២និងទី៣។[២] ក៏ប៉ុន្តែភាគច្រើននៃការដោះដូរពាណិជ្ជកម្មក្រៅប្រទេស របស់អាណាចក្រភ្វូណនគឺត្រូវបន្តកាន់តែជិតស្និទ ទៅនឹងទឹកដីដើមរួមមានឥណ្ឌា ជាពិសេសតំបន់បេងកាល់នៃប្រទេសឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមបានល្អមុនឆ្នាំ៥០០ម.គ. (មុនការប្រើប្រាស់ជាសាកលនូវសំស្ក្រឹតជាភាសាមួយក្នុងប្រទេសឥណ្ឌា)។[៣] ដោយមានការដោះដូរពាណិជ្ជកម្មឥណ្ឌា បាននាំមកនូវឥណ្ឌានីយកម្មនៃវប្បធ៌មភ្វូណន និងសាសនាព្រហ្មញ្ញ រឺ ហិណ្ឌូ។ ភ្វូណន និងសង្គមរបស់ខ្លួនកំពុងតែសម្រេចជោគជ័យ ដោយបានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍នេះ នឹងបានបន្សល់ទុកនូវហិណ្ឌូជាសាសនាសំខាន់អស់រយៈពេលប្រហែល៩០០ឆ្នាំ។ លក្ខណៈនិងទំនៀមទម្លាប់វប្បធម៌ហិណ្ឌូនិយមខ្លះបានបន្តមានក្នុងសង្គមនាពេលថ្មីនេះនៅឡើយ។

អាណាចក្រនេះបានឈានមកដល់វិសាលភាពដ៏ធំទូលាយបំផុតក្រោមការគ្រប់គ្រងនៃ ស្រីមារៈ រឺ ផ្វាន់-ចេម៉ាន់ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា។ អ្នកភ្វូណនបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏ខ្លាំង និងឯកវិក្កយភាពពាណិជ្ជកម្ម ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញពីអាណាចក្រភ្នំមានរុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ដំរី ភ្លុក កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជាក្រវាញ ស្បែកម្រ័ក្សណ៍ខ្មុក និងឈើក្រអូប។[២] ស្រីមារៈបានពង្រីកកងនាវា និងបង្កើននូវការិយាធិបតេយ្យហ៊្វូណន ដោយបង្កើតឡើងនូវទម្រង់ដូចសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណី និងអត្តសញ្ញាណក្នុងតំបន់យ៉ាងថ្មីថ្មោងដ៏ច្រើន ជាពិសេសការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។

នគរចេនឡា រឺ នគរកម្ពុជា [កែប្រែ]

ពួកខ្មែរ ជារដ្ឋចំណុះនានានៃហ៊្វូណនបានមកដល់ទន្លេមេគង្គ ពីភាគខាងជើងទន្លេមេណាមកាត់ តាមជ្រលងដងទន្លេមូលចេនឡា ជារដ្ឋឯករាជ្យទីមួយរបស់ពួកគេ ដែលបានរីកចម្រើននៅក្រៅឥទ្ធិពលរបស់អាណាចក្រវ្នំ។

កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺស្រុតវរ្ម័ន (Shrutavarman) និងស្រេស្ធវរ្ម័ន (Shreshthavarman) ដែលបានគ្រប់គ្រងនៅឯរាជធានីស្រេស្ធបុរៈ (Shreshthapura) ស្ថិតនៅឡាវខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏មហិមាលើអត្តសញ្ញាណនៃកម្ពុជាត្រូវបានដំណើរការ ដោយនគរខ្មែរនៃភវបុរៈ នៅទីក្រុងកម្ពុជាកំពង់ធំសម័យទំនើបនេះ។ កេរ្តិ៍ដំណែលរបស់នគរគឺជារបស់មហាក្សត្រដ៏សំខាន់របស់នគរ ព្រះបាទឦសានវរ្ម័នជាអ្នកបានវាយដណ្ដើមបានអាណាចក្រភ្នំទាំងស្រុងកំឡុងឆ្នាំ៦១២-៦២៨។ ទ្រង់បានជ្រើសរើសរាជធានីថ្មីរបស់ព្រះអង្គនៅសំបូរព្រៃគុហ៍ ដោយបានដាក់ឈ្មោះថាឦសានបុរៈ

បន្ទាប់ពីការសោយទីវង្គតនៃព្រះបាទជ័យវរ្ម័នទី១ក្នុងឆ្នាំ៦៨១មក ភាពចលាចលបានធ្លាក់ទៅលើនគរ ហើយនិងនៅដើមនៃសតវត្សទី៨ អាណាចក្របានបែកខ្ញែកទៅជាក្សត្របុរីជាច្រើន។ ព្រះអង្គម្ចាស់បុស្ករាក្យជាអ្នកគ្រប់គ្រងនៅសម្ភុបុរៈបានប្រកាសខ្លួនថាជាស្ដេចនៃកម្ពុជាទាំងមូល។ កាលប្បវត្តិចិនបានអះអាងថានៅសតវត្សទី៨ ចេនឡាត្រូវបែកទៅជាចេនឡាដីគោក និងចេនឡាទឹកលិច។ កំឡុងពេលនោះដែរ សម្ភុវរ្ម័ន (Shambhuvarman) ជាព្រះរាជបុត្រនៃព្រះបាទបុស្ករាក្ស បានកាន់កាប់មួយភាគធំនៃចេនឡាទឹកលិចរហូតដល់សតវត្សទី៨ ដែលពួកម៉ាឡេ និងជ្វាបានត្រួតត្រាលើក្សតបុរីរបស់ខ្មែរខ្លះរួចទៅហើយ។

ចក្រភពខ្មែរ [កែប្រែ]

ផែនទីអាស៊ីអាគ្នេយ៍ប្រហែល ឆ្នាំ៩០០គ.ស. ដែលបង្ហាញ ចក្រភពខ្មែរជាពណ៌ក្រហម ចាម្ប៉ាពណ៌លឿង និងហរិបុញ្ជ័យពណ៌បៃតងខ្ចី បូករួមទាំងរដ្ឋមួយចំនួនបន្ថែមទៀត។

យុគមាសនៃអរិយធម៌ខ្មែរ យ៉ាងណាក៏ដោយវាក៏ជាសម័យកាលមួយចាប់ពីសតវត្សទី៩ដល់សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរដែលបានដាក់ឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំពីរាជធានីនៅតំបន់អង្គរនៅឯភាគខាងលិចកម្ពុជា។ ព្រឹត្តិកាណ៍ដ៏សំខាន់វាមាននៅឆ្នាំ៨០២គ.ស ព្រះបាទជ័យវរ្ម័នទី២ ស្ដេចខ្មែរដំបូងបានឡើងលើភ្នំគូលែន អនាគតស្ថានីយអង្គរ។[៤] ទ្រង់បានបង្រួបបង្រួមខ្មែរក្រោមរជ្ជកាលរបស់ព្រះអង្គ ព្រះរាជាណាចក្រនេះបានឯករាជ្យពីអធិរាជាណាចក្រជ្វានៅតាមសមុទ្រ និងស្ថាបនាហិរិហរាល័យជារាជធានីដំបូងនៅតំបន់អង្គរ។ ក្នុងរជ្ជកាលនៃព្រះបាទយសោវរ្ម័នទី១ដ៏ល្បីល្បាញ (៨៨៩​ -​ ៩១០) រាជធានីនេះត្រូវបានរើទៅយសោធរបុរៈយ៉ាងណាមិញ។ [៥] ក្រោយមកទៀត ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការច្នៃប្រឌិតថ្មីខាងវប្បធម៌។ ព្រះបាទជ័យវរ្ម័នទី៧ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយការធ្វើសង្គ្រាមបានជ័យជំនះជាច្រើនលើក។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំណើតពួកចាម នៅតាមមាត់សមុទ្រដ៏មានឥទ្ធិពល។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យមួយដោយដាយវៀត។ សមរភូមិប្រយុទ្ធ ក៏បានបង្ហាញអំពីការចូលទីវង្គតរបស់ព្រះបាទសូរ្យវរ្ម័នទី២ដែរ។ បន្តបន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧ ខ្មែរបានឆ្លងកាត់ការដាំក្បាលចុះបន្តិចម្ដងៗ។ ឆ្នាំ១១៧៧ អង្គរត្រូវបានកាន់កាប់ជាលើកដំបូងដោយចាមជិតខាងមកពីនគរចាម្ប៉ា ក៏ប៉ុន្តែការគំរាមកំហែងកាន់តែខ្លាំងទៀតនោះគឺពួកសៀម ដែលក្នុងពេលមិនយូរនៃសតវត្សទី១៣ ហើយនិងផុសឡើងនៅសតវត្សទី១៤ រហូតដល់អត្ថិភាពរដ្ឋសុខោទ័យនិងអយុធ្យា និងការរលាស់ខ្លួនចេញពីការគ្រប់គ្រងខ្មែរក៏បានចាប់ផ្ដើម។ ស្ដេចអង្គរបាននៅបន្តរហូតដល់ឆ្នាំ១៤៣១ នៅពេលនោះពួកសៀមបានកាន់កាប់បានអង្គរធំ និងស្ដេចកម្ពុជាបានភៀសព្រះកាយទៅភាគខាងត្បូងនៃប្រទេស។ កត្តាដ៏សំខាន់គឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (សៀម) ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធបញ្ចេញបញ្ចូលទឹកខ្វាត់ខ្វែងបន្តិចម្ដងៗ ដែលរ៉ាប់រងលើដំណាំស្រូវដ៏លើសលប់។ អធិរាជាណាចក្រទាំងនេះដើមឡើយធ្លាប់ជាសាមន្តរដ្ឋ ក៏ប៉ុន្តែក៏បានវាយរុញច្រានអង្គរបន្តិចម្ដងៗ រហូតដល់រាជាណាចក្រនេះជាចុងក្រោយត្រូវបានសញ្ជ័យនៅឆ្នាំ១៤៣១ ដោយអយុធ្យា។ អង្គរត្រូវបានបោះបង់ចោលជារាជធានី បន្ទាប់ពីពួកសៀមបានកាន់កាប់តំបន់នេះ។ ប្រាសាទមួយចំនួនដូចជាអង្គរវត្ត តាមពិតទៅត្រូវបានគេទៅលេងជាបន្តបន្ទាប់ ក៏ប៉ុន្តែភាគច្រើននៃសំណង់អគារត្រូវបានដុះពាសពេញដោយសារពើរុក្ខជាតិនិវត្តន៍ និងបានធ្វើឱ្យពុកផុយ។ ការបង្វិលត្រឡប់នៃស្ដេចខ្មែរចុងក្រោយនៅឯគុកសៀមបានន័យថាបញ្ចប់អរិយធម៌ខ្មែរប្រហែលមួយពាន់ឆ្នាំ​ក្នុងឆ្នាំ១៥៩៤។[៦]

ដើម្បីផ្ដល់ឱ្យទស្សនិកជនកាន់តែទូលំទូលាយនៅលោកខាងលិចនូវសំណល់បាក់បែកអង្គរឱ្យបានគេស្គាល់នៅ​សតវត្សទី១៩ ដូចជាបន្ទាប់ពីពួកអ្នកស្រាវជ្រាវ អង់ហ៊្រី-មូអ៊ោតដែលបានបង្ហាញនូវសៀវភៅស្ដីពីការធ្វើដំណើរ និងស្នាដៃសិល្បៈដែលបានលួចបានមក នាំយកមកកាន់អឺរ៉ុប។ ពួកអ្នករុករកទាំងនេះនៅទីបញ្ចប់បានរៀបចំឡើងមុនពេលពួកបារាំងចូលមកឥណ្ឌូចិនទៅទៀត។

នៅកម្ពុជាចំណុចដ៏ធំធេងបំផុតរបស់ខ្លួន ទឹកដីកម្ពុជាបច្ចុប្បន្ន ដីសណ្ដមេគង្គ លាវខាងត្បូង និងថៃ (សៀម) ក្រោម រួមផ្សំនឹងបួរដីក្រៈ។ តាមរយៈសេដ្ឋកិច្ច ចក្រភពនេះត្រូវពឹងផ្អែកលើកសិកម្ម ជាពិសេសតាមរយៈការបញ្ចេញបញ្ចូលទឹកដែលបានដំណើរការការដាំដុះស្រូវបានផលល្អ និងការនេសាទត្រី។ អង្គរគឺនៅក្បែរបឹងទន្លេសាបដែលសម្បូរត្រី គឺជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ ជាការបន្ថែម ក៏មានការជួញដូរផងដែរជាមួយព្រះរាជាណាចក្រជិតខាង និងចិនជាពិសេសត្រូវបានដំណើរការឡើង។ វប្បធម៌ខ្មែរត្រូវរងឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទីបំផុតនៅតែតំណាងធាតុគ្រឹះនៃសង្គមខ្មែរ។[៧]

យុគអន្ធកាលនៃកម្ពុជា [កែប្រែ]

កម្ពុជាសម័យយុគអន្ធកាល

សតវត្សទី១៥ដល់ទី១៩គឺជាសម័យកាលមួយនៃការធ្លាក់ចុះបានបន្ត និងការបាត់បង់ទឹកដី។ នៅឆ្នាំ១៤៣១ កម្ពុជាបានក្លាយជាប្រទេសចំណុះសៀម។[៨]កម្ពុជាបានរីករាយនូវកំឡុងពេលដ៏ខ្លីមួយ នៃភាពសម្បូររុងរឿងកំឡុងសតវត្សទី១៦ ពីព្រោះតែស្ដេចប៉ុន្មានអង្គរបស់ប្រទេសនេះ ដែលបានសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍ នៃទន្លេសាបតាមបណ្ដោយទន្លេមេគង្គ បានជំរុញដល់ការដោះដូរពាណិជ្ជកម្ម ជាមួយនឹងប៉ែកផ្សេងៗនៃអាស៊ី។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញ និងព័រទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការសញ្ជ័យយករាជធានីថ្មី នៅលង្វែករបស់សៀមនៅឆ្នាំ១៥៩៤បានបង្ហាញដំណាក់កាលធ្លាក់ចុះ នូវជោគវាសនារបស់ប្រទេស និងកម្ពុជា។ ដោយក្លាយជាកូនអុកមួយក្នុងការដណ្ដើមអំណាចគ្នារវាងអ្នកជិតខាង ដែលកាន់តែមានឥទ្ធិពលទាំងពីរ គឺសៀម និងយួន។ កម្ពុជាបាននៅក្រោមអាណាព្យាបាលសៀម។ ការតាំងទីលំនៅរបស់យួននៅលើតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឲ្យមានការបញ្ចូលតំបន់នេះនៅចុងសតវត្សទី១៧ជារបស់យួន។ ចាប់ពីសតវត្សទី១៧ នៅពេលនោះអធិរាជាណាចក្រនេះត្រូវបានបង្កើតឡើងនៅអណ្ណាមខាងកើត (វៀតណាម) និងបានចម្រើនលូតលាស់ពីទីនោះ ដោយការដាក់សំពាធមកលើប្រព័ន្ធនយោបាយកម្ពុជា ដូចគ្នាអណ្ណាមក៏បានទាមទារសួយសារអាករដែរ។[៩] យួនបានប្រើយុទ្ធសាស្ត្រមួយស្រដៀងទៅនឹងពួកធម្មយាត្រា និងពួកនិគមជនអាមេរិកខាងជើង៖តាំងលំនៅហើយក៏បានអះអាងខ្លួនឡើង។ នៅចុងសតវត្សទី១៨បានសញ្ជ័យបានកូសាំងស៊ីន ដែលកាលពីមុនបានពឹងពាក់កម្ពុជា។ នៅភាគខាងលិច កម្ពុជាបានបាត់បង់ខេត្តនានាទៅឱ្យសៀម។[១០] ការរំលោភទន្ទ្រានរបស់បរទេសបានបន្ត រហូតដល់ពាក់កណ្ដាលទីមួយនៃសតវត្សទី១៩។ ការឈ្លានពានដ៏ជោគជ័យដោយយួនបានបន្ថែមការដាក់កំហិត លើអាណាព្យាបាលភាពរបស់ថៃក្នុងប្រទេសកម្ពុជា និងបានបង្ខំឲ្យព្រះរាជាណាចក្រនេះឱ្យស្ថិតក្រោមការគ្រប់គ្រងអធិរាជភាពពេញទីរបស់យួន។ ឆ្នាំ១៨០៧ បានបង្កើតអាណាព្យាបាលនៃវៀតណាមរួមលើដីកម្ពុជា។ នៅសតវត្សទី១៩ រាជធានីនៃអាណាព្យបាលនេះគឺស្ថិតនៅឧដុង្គ។

នៅឆ្នាំ១៨៤០/១៨៤១បាននាំទៅដល់ការបះឡើងប្រឆាំងនឹងការត្រួតត្រារបស់យួននៅកម្ពុជាចំពោះ​កិច្ចព្រមព្រៀងយួន-សៀម តាមរយៈកិច្ចព្រមព្រៀង ប្រទេសនេះគួរតែត្រូវបានគ្រប់គ្រងរួមគ្នាដោយពួកអ្នកជិតខាងទាំងពីរ។ រជ្ជកាលនៃព្រះបាទអង្គឌួងជាទូទៅគឺជាពេលនៃសន្តិភាពនិងវិបុលភាពគ្រាន់បើដែរ។ ដើម្បីបន្តតស៊ូនឹងឥទ្ធិពលសៀមនិងយួន ឆ្នាំ១៨៥៤ បែរទៅព្រះអង្គឌួងជាមួយសំណើរកការពារពីអធិរាជបារាំងណាបប៉ូឡេអុងទី៣ ប៉ុន្តែមានជំនួបស្ដេចអង្គនេះជាមួយពួកបារាំងនៅឆ្នាំ១៨៥៦ មិនបានសម្រេចដោយសារសវនការមានពួកអ្នកឃ្លាំមើលសៀម។

ព្រះបាទនរោត្តម ដែលបានឡើងសោយរាជ្យនៅឆ្នាំ១៨៥៩ បានផ្លាស់រាជធានីទៅភ្នំពេញ។[១១]

សម័យអាណានិគមនិយមបារាំង [កែប្រែ]

សហភាពឥណ្ឌូចិននៅឆ្នាំ១៩១៣។

នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្ដមបានចុះកិច្ចព្រមព្រៀងជាមួយពួកបារាំង ដើម្បីបង្កើតអាណាព្យាបាលមួយលើព្រះរាជាណាចក្ររបស់ព្រះអង្គ។ រដ្ឋនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមបារាំងម្ដងបន្តិចៗ។

ឥណ្ឌូចិន - ១៨៨៦

កំឡុងសង្គ្រាមលោកលើកទី២ ពួកជប៉ុនបានអនុញ្ញាតឲ្យមានរដ្ឋាភិបាលបារាំង (ដែលមានមូលដ្ឋាននៅវិចឈី) ធ្វើសហប្រតិបត្តិការជាមួយក្រុមពួកសាធារណរដ្ឋ និងបានព្យាយាមចរចារលើលក្ខខណ្ឌដែលអាចទទួលយកបាន ដើម្បីបានឯករាជ្យភាពពីពួកបារាំង។

ស្ថានភាពប្រទេសកម្ពុជានៅចុងនៃសង្គ្រាមមានភាពវឹកវរ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឆាលស៍-ដឺ-ហ៊្គោលបានប្ដេជ្ញាថានឹងយកឥណ្ឌូចិនមកវិញ ទោះបីយ៉ាងណាក៏ខ្លួនបានផ្ដល់ឲ្យកម្ពុជា និងរដ្ឋអាណាព្យាបាលនៅឥណ្ឌូចិនដទៃទៀតនូវស្វ័យគ្រប់គ្រងខ្លះដែលបានដាក់កម្រិតព្រំដែនយ៉ាងប្រុងប្រយ័ត្នដែរ។ ដោយបានលួងលោមថាពួកគេមានបេសកកម្មខាងអរិយធម៌ ពួកបារាំងបានមើលឃើញវែងឆ្ងាយនូវការចូលរួមចំណែករបស់ឥណ្ឌូចិន ក្នុងសហភាពបារាំងនៃអតីតអាណានិគម ដែលបានចែករំលែកនូវបទពិសោធន៍ជាទូទៅនៃវប្បធម៌បារាំង។

រាជការលើកទីមួយរបស់ព្រះសីហនុ១៩៥៣-១៩៧០ [កែប្រែ]

ថ្ងៃ ៩មីនា ១៩៤៥ កំឡុងការត្រួតត្រារបស់ជប៉ុននៅកម្ពុជា ស្ដេចក្មេងនរោត្តម-សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំណើផ្លូវការរបស់ពួកជប៉ុន។ ដោយខ្លី បន្ទាប់មករដ្ឋាភិបាលជប៉ុនបានឱ្យសច្ចាប័នដោយមានតែឈ្មោះនូវឯករាជ្យរបស់កម្ពុជា និងបានបង្កើតឡើងស្ថានកុងស៊ុលនៅភ្នំពេញ។[១២] រដ្ឋាភិបាលថ្មីនេះបានបោះបង់ចោលជាមួយនឹងរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំងកំពុងចាប់ផ្ដើមបង្ខំ និងជំនួសអក្សរខ្មែរជាផ្លូវការវិញ។ វិធានការនេះបានកាន់កាប់ដោយអាជ្ញាធររដ្ឋាភិបាលដែលមានជីវិតខ្លីនឹងមានប្រជាប្រិយ និងកំពុងបន្តយូរ ចាប់តាំងពីពេលនោះមក គ្មានរដ្ឋាភិបាលកម្ពុជាប៉ុនប៉ងដើម្បីធ្វើរ៉ូមនីយកម្មភាសាខ្មែរទៀតឡើយ។[១៣] បន្ទាប់ពីអង្គភាពយោធាសម្ព័ន្ធមិត្តបានចូលកម្ពុជា កងកម្លាំងយោធាជប៉ុនមានវត្តមាននៅប្រទេសនេះត្រូវបានដកហូតអាវុធ និងធ្វើបិតុភូមិនិវត្តន៍វិញ។ ពួកបារាំងអាចដាក់រដ្ឋាភិបាលអាណានិគមឡើងវិញនៅភ្នំពេញ នៅខែតុលាឆ្នាំដដែល។[១៤]

ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យរបស់ព្រះសីហនុជាលទ្ធផលនៅក្នុងការយល់ព្រមរបស់បារាំងដោយទើសទាល់ចិត្ត ចំពោះការទាមទាររបស់ទ្រង់សុំឱ្យមាន ការផ្ទេរអធិបតេយ្យភាពមកវិញ។ កិច្ចព្រមព្រៀងមិនស្មើភាពគ្នាត្រូវបានសម្រេចនៅខែ តុលា ១៩៥៣។ ព្រះបាទសីហនុក្រោយមកទ្រង់ក៏បានប្រកាសឯករាជ្យភាពបានសម្រេចហើយ ហើយក៏បានយាងត្រឡប់មកភ្នំពេញវិញដោយជោគជ័យ។ តាមលទ្ធផលនៃសន្និសីទសឺណែវលើឥណ្ឌូចិន កម្ពុជាអាចឲ្យមានការដកទ័ពរបស់វៀតមិញពីទឹកដីរបស់ខ្លួន ហើយនិងតស៊ូប្រឆាំងនឹង ការប៉ះពាល់ដែលនៅសេសសល់លើអធិបតេយ្យភាពរបស់ខ្លួនតាមរយៈមហាអំណាចខាងក្រៅ។

អព្យាក្រិត្យភាពគឺជាធាតុស្នូលនៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្ស១៩៥០ និង ១៩៦០។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ភាគខ្លះនៃខេត្តមួយចំនួននៅភាគខាងកើត របស់កម្ពុជាកំពុងតែប្រើជាមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមខាងជើង និងកងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការតទល់នឹងវៀតណាមខាងត្បូង ហើយនិងកំពង់ផែព្រះសីហនុក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ពួកគេដែរ។ ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកចម្រើនឡើង ដែលសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមានការព្រួយបារម្ភ ហើយនៅឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ១៤ខែតម្រង់ទីនៅរបស់វៀតកុង ដែលនាំឲ្យមានការជ្រួលច្របល់។ សម្ដេចសីហនុ ខ្លាចថាការប៉ះទង្គិចរវាងវៀតណាមខាងជើងកុម្មុយនិស្ត និងវៀតណាមខាងត្បូងអាចនឹងខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកតាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជាហើយ និងនៅក្នុងទឹកដីកម្ពុជា។ យ៉ាងណាមិញ លោកភីតថឺរ-រ៉ដម៉ឹនបានអះអាងថា សម្ដេចសីហនុបានត្អូញត្អែរយ៉ាងខ្លាំងមកកាន់ពួកយើងអំពីមូលដ្ឋានទ័ពវៀតណាមខាងជើងទាំងនេះនៅ​ក្នុងប្រទេសរបស់ទ្រង់ហើយបានអញ្ជើញពួកយើងដើម្បីឱ្យវាយប្រហារមូលដ្ឋានទាំងនោះ។ នៅខែធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងថឹនផូសថ៍លោកស្ទែនលី-ខារណូវត្រូវបានប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនរបស់យួនកុម្មុយនិស្ត ទ្រង់នឹងមិនបដិសេធឡើយ លុះត្រាតែប្រជាជនកម្ពុជាស្លាប់។[១៥] សារដូចគ្នាបានទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊ល នៅខែ មករា ១៩៦៨។[១៦] ដូច្នេះស.រ.គ្មានការជម្រុញចិត្តពិតដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញ សម្ដេចសីហនុចង់ឲ្យកម្ពុជាស្ថិតនៅក្រៅការប៉ះទង្គិចគ្នារវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងសង្កត់ធ្ងន់មែនទែនលើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (រដ្ឋាភិបាលវៀតណាមខាងត្បូង)។ សហរដ្ឋអាមេរិកអះអាងថាយុទ្ធនាការទម្លាក់គ្រាប់បែក បានចូលរួមមិនលើសពីដប់ដងទៀតទេ និងក្រោយមកទៀត២០ម៉ាយល៍(32 គ.ម.) នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយវៀតកុង[១៧] សម្ដេចសីហនុ កំពុងតែប្រឈមមុខនឹងការតស៊ូខាងក្នុងប្រទេសទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ពួកខ្មែរក្រហម ទ្រង់មិនចង់ឲ្យកម្ពុជាមានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានេះទេ។ ព្រះសីហនុចង់ឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាមឲ្យនៅឆ្ងាយពីព្រំដែនកម្ពុជា។ ព្រះអង្គមិនត្រឹមតែព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើងកុម្មុយនិស្តពីការចូលទឹកដីកម្ពុជាទេ ប៉ុន្តែទ្រង់ក៏មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើដែនអាកាស និងព្រលានយន្តហោះសម្រាប់គោលបំណងយោធាទៀតឡើយ។ រឿងនេះបានធ្វើឲ្យសហរដ្ឋអាមេរិកអាក់អន់ចិត្តជាខ្លាំង។ សហរដ្ឋអាមេរិកបានមើលឃើញ សម្ដេចសីហនុជាអ្នកមានចិត្តសណ្ដោសវៀតណាមខាងជើង និងជាបន្លាក្នុងកែវភ្នែកសហរដ្ឋអាមេរិក អាមេរិកក៏ប្រើពួកស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲ្យរៀបចំផែនការកម្ចាត់ព្រះសីហនុចេញ។[១៨] យ៉ាងណាមិញ ឯកសារដែលមិនបានចាត់ថ្នាក់ហើយបង្ហាញថា នៅចុងខែ មីនា ១៩៧០ដូចគ្នា រដ្ឋការនិច្សុនកំពុងសង្ឃឹមដើម្បីរក្សាទំនាក់ទំនងជាមិត្តជាមួយព្រះសីហនុ។

ពេញមួយទសវត្សឆ្នាំ១៩៦០ នយោបាយកម្ពុជាក្នុងប្រទេសបានប្រេះឆាគ្នាឡើង។ ការប្រឆាំងនឹងរាជរដ្ឋាភិបាលបានរីកធំឡើងនៅក្នុងវណ្ណៈកណ្ដាល និងពួកឆ្វេងនិយមរួមមានពួកអ្នកដឹកនាំដែលរៀននៅប៉ារីសដូចជា ស៊ុន-សេន អៀង-សារី និងសាឡុត-ស (ដែលក្រោយមកបានស្គាល់ថាជា ប៉ុល-ពត) ដែលបានដឹកនាំកុបកម្មក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់ (CPK)។ ព្រះសីហនុបានហៅពួកកុបករទាំងនោះថាខ្មែរក្រហម។ ក៏ប៉ុន្តែការបោះឆ្នោតសភាជាតិឆ្នាំ១៩៦៦ បានបង្ហាញឲ្យឃើញការទោរទន់ទៅខាងស្ដាំដោយសម្ងាត់ ហើយឧត្ដមសេនីយ៍ លន់-ណុលបានបង្កើតរដ្ឋាភិបាលថ្មីមួយដែលបន្តរហូតដល់ឆ្នាំ១៩៦៧។ កំឡុងឆ្នាំ១៩៦៨ និង ១៩៦៩ កុបកម្មបានកាន់តែអាក្រក់ឡើង។ យ៉ាងណាមិញសមាជិកនៃរដ្ឋាភិបាលនិងកងទ័ព ដែលមិនសប្បាយចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុដូចគ្នា ដំណើរការងាករេរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តដើម្បីផ្ដួលរំលំព្រះអង្គ។ នៅខែសីហា ១៩៦៩ លន់-ណុល បានបង្កើតរដ្ឋាភិបាលថ្មីមួយ។ សម្ដេចសីហនុបានយាងចេញទៅក្រៅប្រទេស ដោយសារតែមូលហេតុព្រះរាជសុខភាពនៅខែមករា ១៩៧០។

សាធារណរដ្ឋខ្មែរនិងសង្គ្រាម [កែប្រែ]

ផែនទីអាស៊ីនៅឆ្នាំ១៨៩០

ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងឆ្នាំ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍លន់-ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈនៅដើមប៉ុន្មានម៉ោងនៃថ្ងៃ ១៨មីនា ១៩៧០។ ទោះបីជាមានការពោលអះអាងរបស់ព្រះសីហនុក៏ដោយ ក៏គ្មានភស្តុតាងថារដ្ឋប្រហារនេះត្រូវបានរៀបចំផែនការដោយទីភ្នាក់ងារសើបការណ៍កណ្ដាលសហរដ្ឋឡើយ។ [១៩] នៅខែមីនា ១៩៧០ ពេលនោះព្រះសីហនុបានអវត្តមាន ឧត្ដមសេនីយ៍ លន់-ណុល បានទម្លាក់ព្រះសីហនុក្នុងរដ្ឋប្រហារមួយនៅដើមប៉ុន្មានម៉ោងដំបូងនៃ ថ្ងៃទី ១៨ មីនា ១៩៧០។[២០] រដ្ឋប្រហារនេះត្រូវបានគេអះអាងថាមិនមែនជារដ្ឋប្រហារ ដែលរៀបចំដោយភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកទេ។[២១][ត្រូវការអំណះអំណាង] កាលណោះនៅក្រៅប្រទេសនៅឡើយ ព្រះសីហនុត្រូវបានក្រើនរំលឹក ដោយមេដឹកនាំនៅសហភាពសូវៀត និងប៉េកាំងថាព្រះអង្គគួរតែត្រឡប់ចូលស្រុកវិញភ្លាមៗ ដោយគ្មានការពន្យារពេលទៀតឡើយ។[២១] នៅភ្លាមៗដូចគ្នានៅថ្ងៃ ១២មីនា ១៩៧០ នាយស្ថានីយសេអ៊ីអាបានប្រាប់វ៉ាស៊ីងតោនថា ដោយផ្អែកទៅលើទំនាក់ទំនងពីសិរិមតៈ បងប្អូនជីដូនមួយលន់នល់ថា កងទ័ព (កម្ពុជា)ត្រៀមរួចរាល់ហើយដើម្បីធ្វើរដ្ឋប្រហារ។ [២២] ក៏ប៉ុន្តែ លន់-ណុល បានដណ្ដើមអំណាចបានបន្ទាប់ពីរដ្ឋប្រហារយោធា និងភ្លាមៗបានចងសម្ព័ន្ធមិត្តកម្ពុជាជាមួយសហរដ្ឋអាមេរិក។ ភ្លាមៗនោះ សឺន-ង៉ុកថាញ់ បក្សពួកប៉ុល ពតបានប្រកាសការគាំទ្ររបស់គាត់ចំពោះរដ្ឋាភិបាលថ្មីនេះ។ នៅថ្ងៃទី ៩តុលា រាជាធិបតេយ្យកម្ពុជាត្រូវលុបចោល ហើយប្រទេសត្រូវបានដាក់ឈ្មោះថ្មីថា សាធារណរដ្ឋខ្មែរវិញ។ របបថ្មីនេះបានទាមទារភ្លាមៗថា ឱ្យពួកកុម្មុនិស្តយួនចាកចេញពីកម្ពុជា។[២៣]

ទីក្រុងហាណូយបានច្រានចោលការស្នើសុំរបស់សាធារណរដ្ឋថ្មី ឲ្យដកកងទ័ពវៀតណាមខាងជើងចេញ (NVA) ។ ខ្មែរ២,០០០-៤,០០០នាក់ដែលបានទៅវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ បានត្រឡប់ចូលកម្ពុជាវិញ ដោយត្រឡប់វិញតាមពួកទាហានវៀតណាមខាងជើង។ ក្នុងការឆ្លើយតបវិញ សហរដ្ឋអាមេរិកបានប្ដូរមកផ្ដល់ជំនួយខាងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលថ្មី ដែលត្រូវភ្ជាប់នឹងការប្រឆាំងវិញទាំងពួកបះបោរបក្សកុម្មុយនិស្តកម្ពុជា (CPK) និងកងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង (NVA)។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង ដោយអស់សង្ឃឹមដើម្បីរក្សាកន្លែងលាក់ខ្លួន និងខ្សែបណ្ដាញផ្គត់ផ្គង់របស់ខ្លួនពីវៀតណាមខាងជើង ភ្លាមៗក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធលើរដ្ឋាភិបាលថ្មីនេះ។ ស្ដេចបានជម្រុញពួកអ្នកដើរតាមដង្ហែរទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលនេះ ដោយការធ្វើឱ្យប្រញាប់ការចាប់ផ្ដើមសង្គ្រាមរដ្ឋប្បវេណី។[២៤]

នៅខែមេសា ១៩៧០ ប្រធានាធិបតីអាមេរិកនិច្សុនបានប្រកាសដល់ជនជាតិអាមេរិកជាសាធារណៈថា សហរដ្ឋអាមេរិក និងកងពលជើងគោកវៀតណាមខាងត្បូង បានចូលប្រទេសកម្ពុជាក្នុងយុទ្ធនាការមួយ បំណងកម្ទេចតំបន់មូលដ្ឋានទ័ពវៀតណាមខាងជើងនៅកម្ពុជា (សូមមើល ការលុកលុយកម្ពុជា) ។[២៥] សហរដ្ឋអាមេរិកត្រៀមរួចជាស្រេចនឹងទម្លាក់គ្រាប់បែក នៅកម្ពុជាដោយចំហជាងមួយឆ្នាំនៅតាមចំនុចទាំងនោះ។

ទោះបីជាចំនួននៃសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ត្រូវ បានរឹបអូស រឺ កម្ទេចចោលដោយកងកម្លាំង​វៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកក៏ដោយ ក៏នៅមានកងកម្លាំងវៀតណាមខាងជើងដែលបង្ហាញថាគេចខ្លួនរួចទៀត។ ពួកវៀតណាមខាងជើងបានចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា ដើម្បីជៀសឲ្យផុតពីការវាយលុករបស់សហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ អង្គភាពកងទ័ពវៀតណាមខាងជើងជាច្រើន បានរាតត្បាតទៅលើទីតាំងកងទ័ពកម្ពុជាមួយចំនួនពេល ដែលពួកបក្សកុម្មុយនិស្តកម្ពុជាបានពង្រីកការវាយប្រហារទ្រង់ទ្រាយតូច លើបណ្ដាញគមនាគមន៍ខ្លះៗ។

ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានញាំញី ដោយការបែកបាក់សាមគ្គីភាពចំណោមតួអង្គសំខាន់ទាំងបីរបស់ប្រទេស៖លន់-ណុល ព្រះភាតាអយ្យកាមួយរបស់ព្រះសីហនុ សិរិមតៈ និងមេដឹកនាំសភាជាតិ អ៊ិន-តាំ។ លន់-ណុល នៅមានអំណាចមួយផ្នែកពីព្រោះគ្មានអ្នកដ៏ទៃផ្សេងទៀត ត្រូវត្រៀមជំនួសតំណែងគាត់បានឡើយ។ នៅឆ្នាំ១៩៧២ រដ្ឋធម្មនុញ្ញមួយបានអនុម័ត ឲ្យរដ្ឋសភាបោះឆ្នោតជ្រើសរើស ហើយលន់-ណុលបានក្លាយជាប្រធានាធិបតី។ ប៉ុន្តែអសាមគ្គីភាព បញ្ហាជាច្រើនដោយសារការផ្ទេរកងទ័ព៣០,០០០នាក់ចូលទៅក្នុងកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមយុទ្ធជន២០០០០០​នាក់ និង​អំពើពុករលួយដែលកំពុងរីករាលដាលបានធ្វើឲ្យចុះខ្សោយ រដ្ឋបាលអសេនិក និងកងទ័ព។

ការបះបោររបស់ពួកកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលត្រូវបានជួយដោយការផ្គត់ផ្គង់ និងគាំទ្រផ្នែកយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង អៀង-សារីបាននិយាយបញ្ជាក់ការបង្ក្រាបរបស់ពួកគេលើពួកកុម្មុយនិស្ត ដែលបានបំពាក់បំប៉នដោយពួកវៀតណាម មួយចំនួនក្នុងចំណោមពួកអ្នកទាំងនោះ ត្រូវបានគេបោសសំអាតចេញហើយ។ នៅពេលដូចគ្នានោះដែរ កងកម្លាំងបក្សកុម្មុយនិស្តកម្ពុជាកាន់តែខ្លាំងឡើងៗ និងកាន់តែមានម្ចាស់ការពីពួកអ្នកឧបត្ថម្ភគាំទ្រវៀតណាម។ នៅឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តកម្ពុជា (CPK) កំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ជាមួយការឧបត្ថម្ភគាំទ្រដ៏តិចតួចរបស់វៀតណាមខាងជើង រឺក៏គ្មានទាល់តែសោះ ហើយពួកគេបានកាន់កាប់ទឹកដីកម្ពុជាស្ទើរតែ៦០% និង២៥%នៃអត្រាប្រជាជនសរុបនៃប្រទេសនេះ។ ចាប់ពីការនិរទេសខ្លួនរបស់ទ្រង់នៅប៉ីជិងមក ព្រះសីហនុបានបង្ហាញខ្លួនជាមួយការជួយរបស់សាធារណរដ្ឋប្រជាមានិតចិន ខ្មែរក្រហមទៅកាន់ប្រជាជនពិភពលោកថាជាអង្គការរំដោះជាតិកម្ពុជា។ សំណើជារឿយៗដើម្បីឱ្យមានការចរចាសន្តិភាព ព្រះអង្គក៏បានបដិសេធចោល។[២៦]

រដ្ឋាភិបាលបានធ្វើកិច្ចប្រឹងប្រែងព្យាយាមដោយបរាជ័យបីដង ដើម្បីចូលទៅក្នុងការចរចារជាមួយពួកបះបោរ ក៏ប៉ុន្តែផ្ទុយទៅវិញនៅឆ្នាំ១៩៧៤ ពួកបក្សកុម្មុយនិស្តកម្ពុជាកំពុងធ្វើប្រតិបត្តិការជាកងពលធំៗដោយចំហ និងកងកម្លាំងប្រយុទ្ធរបស់វៀតណាមខាងជើងខ្លះៗ បានចូលទៅកាន់វៀតណាមខាងត្បូង។ អំណាចរបស់លន់-ណុលត្រូវបានកាត់បន្ថយមកត្រឹមបរិភូមិតូចៗក្បែរទីក្រុង និងផ្លូវដឹកជញ្ជូនសំខាន់ៗវិញ។ ជនភៀសខ្លួន២លាននាក់ជាងគេចចេញពីសង្គ្រាមនេះ បានទៅរស់នៅភ្នំពេញនិងទីក្រុងដទៃផ្សេងៗទៀត។

នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកមួយ ដែលនៅក្នុង១១៧ថ្ងៃនៃការប្រយុទ្ធដ៏ស្វិតស្វាញបំផុតនៅក្នុងសង្គ្រាម បានធ្វើឲ្យដួលរលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលគ្នានៅជុំវិញបរិវេណទីក្រុងភ្នំពេញ បានខ្ទាស់កងកម្លាំងសាធារណរដ្ឋជាប់ ពេលនោះអង្គភាពខ្លះនៃបក្សកុម្មុយនិស្តដទៃផ្សេងទៀត បានលុកលុយរាតត្បាតដុតបំផ្លាញមូលដ្ឋានជាច្រើន ដែលកំពុងកាន់កាប់តំបន់មេគង្គក្រោមដ៏សំខាន់ ដែលផ្ដល់ជាច្រកផ្គត់ផ្គង់ឡើងវិញ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌ និងស្រូវអង្ករតាមអាកាស ដែលបានផ្ដល់ដោយសហរដ្ឋអាមេរិកបានបញ្ចប់ នៅពេលដែលមានសមាជបដិសេធការផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃទី ១៧មេសា ១៩៧៥ ត្រឹមតែប្រាំ (៥)ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកម្មសហរដ្ឋអាមេរិកបានដកចេញពីកម្ពុជា។[២៧]

ទំនាក់ទំនងភាពរវាងការទម្លាក់ក្រាលព្រំដ៏ច្រើនសន្ធឹកនៅកម្ពុជាដោយសហរដ្ឋ និងការលូតលាស់នៃពួកខ្មែរក្រហម ជាលក្ខខណ្ឌនៃការកែនទ័ពនិងការគាំទ្ររបស់ប្រជាជន គឺជាចំណុចគួរឱ្យចាប់អារម្មណ៍ចំពោះពួកប្រវត្តវិទូ។ ពួកអ្នកប្រវត្តិសាស្ត្រខ្លះបានទាញហេតុសំអាងថាអន្តរាគមន៍ និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ស.រ. (រយៈពេល១៩៦៥-១៩៧៣) ជាកត្តាសំខាន់នាំទៅបង្កើនការគាំទ្រដល់ខ្មែរក្រហមចំណោមវណ្ណៈកសិករកម្ពុជា។ យ៉ាងណាមិញ អ្នកជីវលេខន៍ប៉ុល-ពត លោកដាវីដ-ឈែនដ្លឺរបានលើកឡើងថា ការទម្លាក់គ្រាប់បែកនេះ មានប្រសិទ្ធិភាពដល់ពួកអាមេរិកចង់ដែលវាបានបំបែកការឡោមព័ទ្ធកុម្មុយនិស្តនៅភ្នំពេញ[២៨] ភីតថឺរ-រ៉ដម៉ឹន និងម៉ៃឃល-លីនដ៍បានអះអាងថាអន្តរាគមន៍របស់ស.រ.បានសង្គ្រោះកម្ពុជាពីការដួលរលំនៅឆ្នាំ១៩៧០ និង១៩៧៣។[២៩][៣០] លោកខ្រេខ-អិឆឆិសសឹនបានយល់ស្របថាវាមិនសមហេតុផលទេដោយអះអាងថាអន្តរាគមន៍ស.រ.បានបណ្ដាលឱ្យមាន​ជ័យជម្នះខ្មែរក្រហម គ្រានោះក៏ឯកភាពថាវាប្រហែលជាដើរតួនាទីតូចមួយក្នុងកំណែនកងទ័ពកើនឡើងសម្រាប់ពួកកុបករ។C[៣១] វ៉ឹល្លៀម-ឝខ្រស យ៉ាងណាៗ បានសសេរថាការទម្លាក់គ្រាប់បែកនិងការលុកលុយលើដីគោករបស់ស.រ.បានពន្លិចកម្ពុជាចូលក្នុងភាពចលាចល​ដែលព្រះសីហនុបានធ្វើការអស់រយៈពេលច្រើនដើម្បីជៀសវាងឱ្យផុត។[៣២]

ពួកអ្នកប្រវត្តិវិទូបិន-ខៀរណឹននិងថេលឡឺ-អូវ៉ិនបានលើកឡើងថា:

[ចាប់]ពីថ្ងៃ ៤តុលា ១៩៦៥ ដល់១៥សីហា ១៩៧៣ សហរដ្ឋបានទម្លាក់គ្រាប់យុទ្ធភណ្ឌវែងឆ្ងាយបន្ថែមទៀតលើកម្ពុជាច្រើនជាងកាលពីមុនដែលគេជឿថា: តម្លៃ២៧៥៦៩៤១តោន បានទម្លាក់ជា២៣០៥១៦ជើងលើទីកន្លែង១១៣៧១៦កន្លែង។ ត្រឹមតែជាង១០ភាគរយនៃការទម្លាក់គ្រាប់បែកនេះគឺមិនរើសមុខទេ ដែលមាន៣៥៨០កន្លែងបានចុះបញ្ជីថាជាគោលដៅមិនស្គាល់ និង៨២៣៨កន្លែងផ្សេងទៀតគ្មានគោលដៅចុះបញ្ជីអ្វីទាំងអស់។ . . . "បន្ទុកសរុបបានទម្លាក់កំឡុងប៉ុន្មានឆ្នាំនេះស្ទើរតែជិតប្រាំដងច្រើនជាងតួលេខដែលទទួលយកបានជាទូទៅ។ ដើម្បីដាក់ចំនួនសរុប២៧៥៦៩៤១តោនដែលបានពិនិត្យមើលឡើងវិញដោយប្រយោល ពួកសម្ព័ន្ធមិត្តបានទម្លាក់ត្រឹមតែជាង២លានតោននៃគ្រាប់បែកកំឡុងពេលពេញមួយសង្គ្រាមលោកលើកទី២ រួមមានគ្រាប់បែកដែលបានវាយប្រហារហ៊ីរ៉ូឝ៊ិម៉ាក់និងណាហ្គាសសាកគិ: ១៥០០០និង២០០០០តោន រៀងគ្នា។ កម្ពុជាមែនហើយប្រហែលជាប្រទេសដែលត្រូវបានគេទម្លាក់គ្រាប់បែកធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ . . . [ការ]ទម្លាក់គ្រាប់បែកបានបង្ខំឱ្យពួកកុម្មុយនិស្តយួនចូលកម្ពុជាកាន់តែជ្រៅទៅៗ ដោយនាំឱ្យពួកគេមានទំនាក់ទំនងកាន់តែល្អជាមួយពួកកុបករខ្មែរក្រហម . . . [និង]បានជម្រុញប្រជាជនខ្មែរសាមញ្ញចូលទៅក្នុងកងប្រដាប់អាវុធនៃពួកខ្មែរក្រហម ក្រុមមួយដែលដើមឡើយហាក់បីដូចជាមានក្ដីរំពឹងតិចតួចនូវជោគជ័យបដិវត្តន៍។"[៣៣]

រ៉ដម៉ឹន យ៉ាងណាៗ មិនបានយល់ស្របជាមួយទិដ្ឋភាពនេះទេ:

"នៅពេលសមាជ នៅរដូវក្ដៅ១៩៧៣ បានអនុម័តច្បាប់បញ្ចប់សកម្មភាពយោធាស.រ. ក្នុង លើ រឺ នៅក្រៅឆ្នេរឥណ្ឌូចិន សកម្មភាពយោធាស.រ.ក្រោយមកកំពុងតែបន្តគឺការគាំទ្រអាកាសដល់រដ្ឋាភិបាលនិងកងទ័ពកម្ពុជាជាមិត្ត​ដោយអស់សង្ឃឹមការពារប្រទេសខ្លួនប្រឆាំងនឹងវៀតណាមខាងជើងនិងការវាយប្រយុទ្ធរបស់ខ្មែរក្រហម...​អ្វីដែលបានធ្វើឱ្យជ្រួលច្របល់កម្ពុជាគឺជាការកាន់កាប់របស់វៀតណាមខាងជើងនូវចម្រៀកដ៏ធំនៃទឹកដីកម្ពុជា​ចាប់ពីឆ្នាំ១៩៦៥រហូតមក​ដើម្បីការប្រើប្រាស់ជាមូលដ្ឋានយោធាពីក្នុងនោះដើម្បីផ្ដើមការវាយប្រហារលើកងកម្លាំងស.រ.​និងវៀតណាមខាងត្បូង​នៅវៀតណាមខាងត្បូង។ មេដឹកនាំកម្ពុជាសម្ដេចសីហនុបានត្អូញត្អែរយ៉ាងខ្លាំងដល់ពួកយើងអំពីមូលដ្ឋានទ័ពវៀតណាមខាងជើង​នៅក្នុងប្រទេសរបស់ទ្រង់ និងបានអញ្ជើញយើងឱ្យវាយលុកមូលដ្ឋានទាំងនោះ (ដែលក្នុងនោះយើងបានធ្វើចាប់ពីអាកាសនៅឆ្នាំ១៩៦៩-៧០)។ បន្ទាប់មកបានបណ្ដាលឱ្យមានការប៉ុនប៉ងរបស់វៀតណាមខាងជើងដើម្បីរាតត្បាតប្រទេសនេះទាំងមូលក្នុងខែ មីនា-មេសា ១៩៧០ ចំពោះអ្វីដែលកងកម្លាំងស.រ.និងវៀតណាមខាងជើងបានឆ្លើយតបដោយការលុកលុយលើដីគោកមាន​កំណត់នៅចុងខែមេសា...លទ្ធផលនៅឥណ្ឌូចិនគឺមិនបានស្មានទុកជាមុនឡើយ។ សមាជធ្លាប់មានពាក្យសម្ដីចុងក្រោយ យ៉ាងណាមិញ រវាងឆ្នាំ១៩៧៣និង១៩៧៥។"[៣៤]

អន្តរាគមន៍វៀតណាមនៅកម្ពុជា បានផ្ដើមឡើងដោយសំណើនៃពួកខ្មែរក្រហម[៣៥] ក៏ត្រូវបានទាញហេតុផលថាជាកត្តាសំខាន់ក្នុងជ័យជំនះជាចុងក្រោយរបស់ខ្លួន ដែលបញ្ចូលដោយឝខ្រស។[៣៦] វៀតណាមក្រោយមកបានសារភាពថាខ្លួនបានដើរតួនាទីដាច់ខាតក្នុងការដណ្ដើមអំណាចរបស់ខ្លួន។[៣៧] ចិនបានបំពាក់អាវុធនិងហ្វឹកហ្វឺន ពួកខ្មែរក្រហមកំឡុងសង្គ្រាមរដ្ឋប្បវេណី និងបានបន្តជួយពួកគេប៉ុន្មានឆ្នាំក្រោយមកទៀត។[៣៨]

កម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម) (១៩៧៥-១៩៧៩) [កែប្រែ]

ភ្លាមៗបន្ទាប់ពីជោគជ័យ បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲ្យមានការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងអស់ទៅទីជនបទដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល-ពតបានផ្ដួចផ្ដើមឡើង។

រាប់ពាន់នាក់បានអត់អាហារ រឺស្លាប់ដោយជំងឺកំឡុងពេលជម្លៀស និងជាលទ្ធផលអាក្រក់នៃការជម្លៀស។ ភាគច្រើននៃពួកគេទាំងនោះត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ដែលត្រូវតាំងទីលំនៅនៅក្នុងភូមិនានាដែលបានបង្កើតថ្មី ដែលទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និងតំហែទាំសុខភាព។ អ្នកខ្លះដែលរស់នៅទីក្រុងបានបាត់បង់ជំនាញចាំបាច់ដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រែចម្ការ។ មនុស្សរាប់ពាន់នាក់បានអត់ឃ្លានមុនពេលការប្រមូលផលលើកដំបូង។ ភាពអត់ឃ្លាន និងកង្វះជីវជាតិ—ស្ទើរតែឈានដល់ការដាច់ពោះ—មានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។ ភាគច្រើនពួកអ្នកដឹកនាំយោធា និងរដ្ឋការកណ្ដាលនៃរបបមុនដែលបានធ្វើឲ្យខ្ចរខ្ចាយអាថ៌កំបាំងអតីតភាពរបស់ពួកគេត្រូវគេយកទៅសម្លាប់ចោល។

នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស—ប៉ុល-ពត អៀង-សារី នួន-ជា និង ស៊ុន-សេន—ជាអ្នកក្ដោបក្ដាប់អំណាច។ រដ្ឋធម្មនុញ្ញថ្មីនៅខែមករា ១៩៧៦ បានធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យក្លាយជាសាធារណរដ្ឋប្រជាមានិតកុម្មុយនិស្ត និងសមាជិកសភា២៥០ដែលជាតំណាងរាស្ត្រនៃកម្ពុជា (PRA) ត្រូវបានជ្រើសតាំងនៅខែមីនា ដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈប្រធានរដ្ឋ គឺជាប្រធាននៃគណៈនេះបានក្លាយជាប្រមុខរដ្ឋ។

សម្ដេចសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី៤មេសា។ ថ្ងៃ១៤ មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (PRA)បានប្រកាសថា ខៀវ-សំផន នឹងបានតំណែងគណៈប្រធានរដ្ឋ (ប្រធានរដ្ឋ) សម្រាប់រយៈពេល៥ឆ្នាំ។ សភាបានជ្រើសសមាជិកគណៈរដ្ឋមន្ត្រី១៥រូបដែលដឹកនាំដោយប៉ុល-ពត ជានាយករដ្ឋមន្ត្រី។ សម្ដេចសីហនុត្រូវបានចាប់ដាក់ឃុំក្នុងរាជដំណាក់ជាក់ស្ដែង។

រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង។ កម្អែលសង្គមចាស់ត្រូវបានលុបបំបាត់និងសាសនា ជាពិសេសព្រះពុទ្ធសាសនា និងសាសនាកាតូលិកត្រូវបានគាបសង្កត់ ។ កសិកម្មដែលត្រូវបានក្លាយជាសមូហភាព និងផ្នែកនៅសល់នៃមូលដ្ឋានឧស្សាហកម្មត្រូវបានបោះចូល រឺក៏ ជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ។ កម្ពុជាក៏មិនមានរូបិយវត្ថុ រឺ ក៏ប្រព័ន្ធធនាគារឡើយ។

ទំនាក់ទំនងរបស់កម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងថៃបានធ្វើឱ្យកាន់តែអាក្រក់យ៉ាងលឿនជាលទ្ធផលនៃការប៉ះទង្គិចព្រំដែន និងភាពដោយឡែកគ្នានៃមនោគមវិជ្ជា។ កាលណោះអ្នកកុម្មុយនិស្ត ប.ក.ក.ជាតិនិយមដ៏កាចសាហាវ និងភាគច្រើននៃពួកសមាជិកខ្លួនដែលបានរស់នៅវៀតណាមត្រូវបានបន្សុទ្ធកម្ម។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងជិតស្និទជាមួយសាធារណរដ្ឋប្រជាមានិតចិន និងការប៉ះទង្គិចកម្ពុជា-វៀតណាមបានក្លាយជាផ្នែកនៃបដិវាដកម្មចិន-សូវៀត ដែលមានមូស្គូនៅពីក្រោយខ្នងវៀតណាម។ ការប៉ះទង្គិចព្រំដែនគ្នាបានកាន់តែអាក្រក់ឡើងនៅពេលកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារ​ភូមិនានានៅវៀតណាម។ របបនេះបានផ្ដាច់ទំនាក់ទំនងជាមួយហាណូយនៅខែធ្នូ ១៩៧៧ ដែលប្រឆាំងនឹងការប៉ុនប៉ងដែលបានពោលឡើងរបស់វៀតណាមដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមបានលុកលុយកម្ពុជា ដែលកំពុងរុលមកប្រហែល៣០ម៉ាយ (៤៨គ.ម.)មុនការមកដល់នៃរដូវវស្សា។

ជីវិតក្នុង'របបកម្ពុជាប្រជាធិបតេយ្យ'គឺតឹងតែងដាច់ខាត ហើយនិងកាចសាហាវឃោរឃៅ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរនិងយកទៅសម្លាប់ចោល ដោយសារតែការនិយាយភាសាបរទេស ពាក់វែនតា រកអាហារហូបចុក និងសូម្បីតែការយំសោកចំពោះសពអ្នកដែលជាទីស្រលាញ់ក៏ដោយ។ អតីតអ្នកជំនួញ និងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមបានភ័យខ្លាច ដោយពួកគេមានជំនឿថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមដ៏តិចតួច ក៏ត្រូវបានគេសម្លាប់ចំពោះការបរាជ័យដើម្បីរកអ្នកប្រឆាំងបដិវត្តន៍មិនគ្រប់គ្រាន់ ដើម្បីយកទៅប្រហារជីវិតដែរ។

ការប៉ាន់ស្មានយ៉ាងប្រាកដប្រជានៃចំនួនអ្នកដែលស្លាប់រវាង ឆ្នាំ១៩៧៥ និង១៩៧៩គឺអាចយកជាការបាន ក៏ប៉ុន្តែវាប្រហែលជារាប់រយពាន់នាក់ត្រូវបានយកទៅសម្លាប់ក្នុងរបបនេះ។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាន និងជំងឺ (ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ១៩៧៨)។ ការប៉ាន់ប្រមាណខ្លះនៃអត្រាមរណៈពី ១ ដល់ ៣លាននាក់ ក្រៅពីប្រជាជនឆ្នាំ១៩៧៥ដែលបានប៉ាន់ស្មាននៅសល់៧.៣លាននាក់។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា៥០,០០០–១០០,០០០ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និងថា១,៥លាននាក់ (ពីចន្លោះ១.២ដល់១.៨លាននាក់)ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។[៣៩]

ទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងប្រទេសថៃកាន់តែអាក្រក់យ៉ាងលឿនជាលទ្ធផលឲ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន និងភាពទីទៃគ្នានៃមនោគមវិជ្ជា។ ពេលនោះជនកុម្មុយនិស្ត បក្សកុម្មុយនិស្តកម្ពុជា (CPK) គឺជាបក្សជាតិនិយមដ៏កាចសាហាវ ហើយភាគច្រើននៃសមាជិករបស់បក្សដែលបានរស់នៅវៀតណាមត្រូវបានគេធ្វើបន្សុទ្ធកម្ម។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទជាមួយនិងសាធារណរដ្ឋប្រជាមានិតចិន និងការប៉ះទង្គិចរវាងកម្ពុជា-វៀតណាមបានក្លាយជាផ្នែកមួយនៃបដិវាដកម្មរវាងចិន-សូវៀតដែលមានមូស្គូនៅពីក្រោយខ្នងវៀតណាម។ ការប៉ះទង្គិចគ្នាតាមព្រំដែនជាច្រើនលើកបានកាន់តែអាក្រក់ឡើង នៅពេលនោះកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារលើភូមិជាច្រើននៅក្នុងប្រទេសវៀតណាម។ របបនេះបានបែកប្រេះឆាទំនាក់ទំនងគ្នាជាមួយក្រុងហាណូយក្នុងខែធ្នូ ១៩៧៧ ដោយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់វៀតណាម ដែលបានអះអាងរកបង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមបានចូលលុកលុយកម្ពុជា ដែលរំកិលចូលប្រហែល៣០ ម៉ាយល៍ (៤៨ គ.ម.)មុនពេលការមកដល់នៃរដូវវស្សា។

ហេតុផលនៃការឧបត្ថម្ភរបស់ចិនលើបក្សកុម្មុយនិស្តកម្ពុជាគឺដើម្បីទប់ស្កាត់ចលនាឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់។ សហភាពសូវៀតបានគាំទ្រវៀតណាមឲ្យខ្លាំង ដើម្បីថែរក្សាខ្សែត្រៀមជួរមុខទីពីរប្រឆាំងនឹងចិនក្នុងករណីនៃអរិភាព និងរារាំងការពង្រីកខ្លួនរបស់ចិនបន្ថែមទៀត។ តាំងពីមរណៈភាពរបស់ស្តាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និងសហភាពសូវៀតគឺមិនសូវកក់ក្ដៅល្អបំផុតទាល់តែសោះ។ នៅខែកុម្ភៈ ដល់ មីនា ១៩៧៩ ចិន និងវៀតណាមនឹងប្រយុទ្ធគ្នាក្នុងសង្គ្រាមចិន-វៀតណាមរយៈពេលដ៏ខ្លីលើបញ្ហានេះ។

នៅខែធ្នូ ១៩៧៨ វៀតណាមបានប្រកាសការបង្កើតនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS) ក្រោមការដឹកនាំរបស់ហេង-សំរិន អតីតមេបញ្ជាការកងពលធំរបស់កម្ពុជាប្រជាធិបតេយ្យ (DK)។ វាត្រូវបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាមបន្ទាប់ពីឆ្នាំ១៩៧៥ និងមន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា—ដូចជា ហេង-សំរិន និង ហ៊ុន-សែន—ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ១៩៧៨។ នៅចុងខែធ្នូ ១៩៧៨ កងកម្លាំងទ័ពរបស់វៀតណាមបានបើកការលុកលុយពេញទីលើកម្ពុជា ដែលកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ ៧មករា ១៩៧៩ ហើយកំពុងតែរុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងលិចទៅកាន់ប្រទេសថៃ។

ខាងក្នុងប.ក.ក. ពួកមេដឹកនាំដែលធ្លាប់រៀននៅប៉ារីស ប៉ុល-ពត អៀង-សារី នួន-ជា និងស៊ុន-សេននៅក្នុងអំណាច។ រដ្ឋធម្មនុញ្ញថ្មីនៅខែមករា ១៩៧៦ បានបង្កើតឡើងកម្ពុជាប្រជាធិបតេយ្យជាសាធារណរដ្ឋប្រជាមានិតកុម្មុយនិស្ត និងសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.) ដែលមានសមាជិក២៥០រូបត្រូវបានជ្រើសតាំងនៅខែមីនាដើម្បីជ្រើសរើសតំណែងនៃគណៈប្រធានរដ្ឋ គឺជាប្រធានដែលក្នុងនោះបានក្លាយជាប្រមុខរដ្ឋ។

សម្ដេចសីហនុបានលាលែងតំណែងជាប្រមុខរដ្ឋនៅថ្ងៃ ៤មេសា។ ថ្ងៃ ៤មេសា បន្ទាប់ពីសម័យប្រជុំលើកទីមួយ ស.ត.ប.បានប្រកាសថាខៀវ-សំផននឹងធ្វើជាប្រធានគណៈប្រធានរដ្ឋសម្រាប់រយៈពេលប្រាំឆ្នាំ។ វាក៏រើសសមាជិកគណៈរដ្ឋមន្ត្រី១៥រូបដែរ ដែលបានដឹកនាំដោយប៉ុល-ពតជានាយករដ្ឋមន្ត្រី។ សម្ដេចសីហនុត្រូវបានឃុំក្នុងព្រះរាជដំណាក់ជាក់ស្ដែង។

ការជាប់ទាក់ទងខាងសង្គមនិងវប្បធម៌នៃរបបនេះ [កែប្រែ]

រាប់ពាន់នាក់បានអត់ឃ្លាន រឺស្លាប់ដោយសារជំងឺកំឡុងការជម្លៀស និងក្រុមបរិវាររបស់របបនេះ។ ភាគច្រើននៃពួកអ្នកទាំងនោះដែលបានបង្ខំឱ្យជម្លៀសពីទីក្រុងត្រូវតាំងទីលំនៅវិញនៅភូមិបង្កើតថ្មី ដែលខ្វះខាតស្បៀងអាហារ ឧបករណ៍កសិកម្មនានា និងតំណែទាំវេជ្ជសាស្ត្រ។ អ្នកមួយចំនួនដែលធ្លាប់រស់នៅឯទីក្រុងបានបាត់បង់ជំនាញចាំបាច់សម្រាប់ការចិញ្ចឹមជីវិតក្នុងបរិស្ថានស្រែចម្ការ។ រាប់ពាន់នាក់បានអត់ឃ្លានមុនការប្រមូលទិន្នផលលើកទីមួយ។ ការស្រេកឃ្លាន និងកង្វះអាហាររូបត្ថម្ភ—ដែលជិតនឹងការដាច់ពោះ—ជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។ កងទ័ពនិងមេដឹកនាំអសេនិកភាគច្រើនបំផុតនៃរបបមុនៗដែលបានភ្លាត់ដើម្បីបិទបាំងអតីតកាលរបស់ខ្លួនត្រូវបានគេ​ប្រហារជីវិតចោល។ ក្រុមជនជាតិខ្លះនៅកម្ពុជា ដូចជាចាម បានរងនូវការធ្វើទុក្ខបុកម្នេញជាក់លាក់ និងចំគោលដៅនិងហិង្សា។ ចំពោះទស្សនៈពីប្រភពអន្តរជាតិខ្លះចាត់ទុកថាវាជាការប្រល័យពូជសាសន៍ចាម។ គ្រួសារទាំងមូលនិងទីប្រជុំជនត្រូវបានកំណត់ទុកជាមុន និងវាយប្រហារជាមួយគោលដៅដោយការកាត់បន្ថយចំនួនរបស់ពួកគេជាក់លាក់ និងកម្ចាត់ចោលពួកគេនៅទីបញ្ចប់។[១] ជីវិតក្នុង'កម្ពុជាធិបតេយ្យ'គឺតឹងតែងនិងព្រៃផ្សៃ។ ក្នុងតំបន់ជាច្រើននៃប្រជាជនប្រទេសនេះត្រូវបានកៀងប្រមូលនិងសម្លាប់ចោលដោយសារការនិយាយភាសាបរទេស ពាក់ស្នងភ្នែក (វ៉ែនតា) ការដើររើសអាហារ និងសូម្បីតែយំសោកចំពោះអ្នកជាទីស្រលាញ់ដែលបានស្លាប់ទៅហើយ។ អតីតពួកឈ្មួញនិងពួកអ្នកការិយាធិបតេយ្យត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់ព្រមគ្នាជាមួយគ្រួសារទាំងមូលរបស់ពួកគេ ខ្មែរក្រហមបានខ្លាចដោយកាន់ជំនឿថាពួកគេអាចនាំទៅដល់ការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះត្រង់នឹងខ្មែរក្រហមតិចតួចយ៉ាងណា ក៏ត្រូវបានគេសម្លាប់ចោលដែរ ដោយសារការបរាជ័យដើម្បីស្វែងរក'ពួកអ្នកប្រឆាំងបដិវត្តន៍'មិនគ្រប់គ្រាន់យកទៅប្រហារជីវិត។

ការស្រាវជ្រាវសម័យទំនើបបានរកឃើញរណ្ដៅសពធំ២០០០០រណ្ដៅពីសម័យខ្មែរក្រហមទូទាំងកម្ពុជា។ ការសិក្សាផ្សេងៗបានប៉ាន់ស្មានចំនួនមរណភាពនៅរវាង៧៤០០០០និង៣០០០០០០នាក់ ជាទូទៅភាគច្រើនបំផុតរវាង១,៤ លាន និង ២,២ លាននាក់ ជាមួយនឹងប្រហែលពាក់កណ្ដាលនៃមរណភាពទាំងនោះដោយសារតែការប្រហារជីវិត និងក្រៅពីនោះការអត់ឃ្លាននិងជំងឺ។[៤០]

នាយកដ្ឋានរដ្ឋស.រ.បានផ្ដល់មូលនិធិដល់គម្រោងប្រល័យពូជសាសន៍ខ្មែរយ៉េលប៉ាន់ប្រមាណប្រហែល​១,៧លាននាក់។[៤១] រ. ច. រ៉ាមមាំល អ្នកវិភាគនៃការសម្លាប់នយោបាយតាមប្រវត្តិសាស្ត្រម្នាក់ ផ្ដល់នូវតួលេខ២លាននាក់។[៤២]

ការស៊ើបអង្កេតស.រ.បានរាយការណ៍២-៣លាននាក់បានស្លាប់ ដែលកាលណោះយូនីសែហ្វបានប៉ាន់ស្មាន៣លាននាក់ត្រូវបានសម្លាប់។[៤៣] ការវិភាគតាមបែបប្រជាសាស្ត្រដោយ ផាតធ្រិខ-យូវ៉ឹលលីនអោយយោបល់ថាខ្មែររវាង១,១៧និង៣,៤២លាននាក់ត្រូវបានសម្លាប់[៤៤] គ្រានោះដែរលោកម៉ារ៉ិខ-ស៊្លីវវីនស្គីប៉ាន់ប្រមាណថា១,៨លានគឺជាតួលេខទាបចុងក្រោយ។[៤៥] អ្នកស្រាវជ្រាវលោកខ្រេខ-អិឆឆឹសសឹននៃមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់យោបល់ថាចំនួនមរណភាពមានរវាង២និង២,៥លាននាក់ ជាមួយតួលេខ២,២លាននាក់ដែលប្រហាក់ប្រហែលគ្នាបំផុត។ បន្ទាប់ពី៥ឆ្នាំនៃការស្រាវជ្រាវទីរណ្ដៅនានា លោកបានសន្និដ្ឋានថារណ្ដៅធំៗទាំងនេះមានសាកសពនៃជនរងគ្រោះ១៣៨៦៧៣៤នាក់ដោយសារការប្រហារជីវិត[៤០]

សាធារណរដ្ឋប្រជាមានិតកម្ពុជា [កែប្រែ]

នៅថ្ងៃ ១០មករា ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាម និងរ.ស.ស.ជ.ក.បានចូលលុកលុយប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ថ្មី ត្រូវបានបង្កើតឡើងរួមមាន ហេង-សំរិន ជាប្រមុខរដ្ឋ។ កងកម្លាំងកងទ័ពខ្មែរក្រហមរបស់ ប៉ុល-ពតបានដកថយយ៉ាងរហ័សទៅកាន់ព្រំដែនថៃ។ ពួកខ្មែរក្រហម និងពួកសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK) ចាប់ផ្ដើមការតស៊ូបង្ហាញតម្លៃខ្លួនក្នុងកណ្ដាប់ដៃនៃមហាអំណាច ដែលកាន់តែរីកធំៗឡើង ចិន សហរដ្ឋអាមេរិក និងសហភាពសូវៀត។ សង្គ្រាមក្នុងស្រុកបានបង្ខំឲ្យកម្ពុជាលិចលង់រិចរិល ដែលបានធ្វើឲ្យប្រជាជនកម្ពុជា៦០០,០០០នាក់ខ្ចាត់ព្រាត់ភៀសខ្លួនទៅជំរុំតាមបណ្ដោយព្រំដែនរវាងថៃ និងកម្ពុជា។[៤៦]

កិច្ចប្រឹងប្រែងរកសន្តិភាព បានចាប់ផ្ដើមនៅក្រុងប៉ារីសនៅឆ្នាំ១៩៨៩ ក្រោមការដឹកនាំរបស់រដ្ឋកម្ពុជា កំពុងឡើងដល់កំពូលពីរឆ្នាំក្រោយ នៅខែតុលា ១៩៩១ ក្នុងកិច្ចព្រមព្រៀងសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិត្រូវបានគេប្រគល់សិទ្ធិឲ្យដើម្បីអនុម័តឲ្យមានបទឈប់បាញ់គ្នា ហើយនិងធ្វើការទាក់ទងជាមួយជនភៀសខ្លួន និងការដកហូតអាវុធកម្លាំងទ័ពដែលគេស្គាល់ថាជាអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ។[៤៧]

កម្ពុជាសម័យទំនើប:១៩៩៣-បច្ចុប្បន្ន [កែប្រែ]

នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្និសីទក្រុងប៉ារីសបានកោះប្រជុំឡើងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ដែលប្រគល់អំណាចទាំងស្រុងឲ្យ អ.ស.ប.ជ. (UN) ដើម្បីត្រួតពិនិត្យលើបទឈប់បាញ់ ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាមបណ្ដោយព្រំដែនប្រទេសថៃ ដកហូតអាវុធ និងរំសាយកងទ័ពតាមក្រុមបក្សពួក និងរៀបចំប្រទេសសម្រាប់ការបោះឆ្នោតជាសកលនិងយុត្តិធម៌។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧ.ក.ជ.ក.) និងសមាជិកដទៃផ្សេងទៀតនៃឧ.ក.ជ.ក.ត្រឡប់មកទីក្រុងភ្នំពេញវិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការការផ្សះផ្សានៅកម្ពុជា។ បេសកកម្មនាំមុខស.ប.ន.ក.ដើម្បីកម្ពុជា (ប.ជ.ស.ប.ជ.ក. រឺ UNAMIC) ត្រូវបានសំដែងចេញនៅពេលដូចគ្នា ដើម្បីថែរក្សាសម្ពន្ធការចំណោមបក្សសម្ព័ន្ធ និងចាប់ផ្ដើមការប្រត្តិបត្តិការដោះមីនដើម្បីធ្វើមាតុភូមិនិវត្តន៍នៃប្រជាជនកម្ពុជាប្រហែល៣៧០,០០០នាក់ឲ្យ​ឆាប់រហ័សពីប្រទេសថៃ។

នៅថ្ងៃទី ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមនូវប្រត្តិបត្តិការ នៃផែនការកិច្ចព្រមព្រៀងរបស់អ.ស.ប.ជ. (UN)។ គណៈកម្មាធិការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តិន៍ទ្រង់ទ្រាយធំនៅខែ មីនា ១៩៩២។ អ៊ុនតាក់ បានបង្កើនកងកម្លាំងរក្សាសន្តិភាពទាំងយោធា និងស៊ីវិលខ្លាំងក្លា២២,០០០នាក់ ដើម្បីធ្វើការបោះឆ្នោតដោយយុត្តិធម៌សម្រាប់សភាធម្មនុញ្ញ។

ប្រជាជនកម្ពុជាជាង៤លាននាក់ (ប្រហែល៩០%នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះឆ្នោតខែ មីនា ១៩៩៣ ទោះបីជាខ្មែរក្រហម រឺ បក្សកម្ពុជាប្រជាធិបតេយ្យ (PDK) កងកម្លាំងទ័ពរបស់ពួកគេមិនបានទម្លាក់អាវុធ រឺ ក៏រំសាយក៏ដោយ ក៏ពួកគេបានរារាំងប្រជាជនខ្លះពីការចូលរួមដែរ។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាអ្នកទទួលបានសំឡេងឆ្នោតខ្ពស់ជាមួយ​និងសំឡេង៤៥,៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា រៀងៗគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃៗទៀតដែលបានចូលរួមក្នុង​ការបោះឆ្នោតដែរ។ គណបក្សជាច្រើនបានជ្រើសតាំងបានសមាជិកសភា១២០រូបបានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញបានបង្កើតឡើងនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងក្របខណ្ឌរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីតសម្ដេចសីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និងលោកហ៊ុន-សែន បានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញផ្ដល់ឲ្យនូវទំហំដ៏ធំនៃការគោរពសិទ្ធិមនុស្ស ដែលបានទទួលស្គាល់ដោយអន្តរជាតិ។

នៅថ្ងៃទី ៤ តុលា ២០០៤ សភាជាតិកម្ពុជាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិលើកាបង្កើតនូវសាលាក្ដី ដើម្បីបង្ខំឲ្យមេដឹកនាំជាន់ខ្ពស់ទទួលខុសត្រូវចំពោះទារុណកម្មដ៏យង់ឃ្នងដែលបានប្រព្រឹត្តិដោយពួកខ្មែរក្រហម។ ប្រទេសផ្ដល់ជំនួយបានសន្យាផ្ដល់ជំនួយអន្តរជាតិចំនួន$៤៣លាននៃថវិកាសាលាក្ដីរយៈពេលបីឆ្នាំ ពេលនោះរដ្ឋាភិបាលកម្ពុជាក៏ជួយជាថវិកា $១៣,៣លានដែរ។ សាលាក្ដីបានចាប់ផ្ដើមធ្វើការសាកសួរលើមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមនៅឆ្នាំ២០០៨។ កម្ពុជាក៏កំពុងតែដោះមីនដីឡើងវិញដែលត្រូវបានប្រើដោយពួកខ្មែរក្រហមនិងយួនជាច្រើន ដែលវានឹងចំណាយពេលប្រហែលមួយទសវត្សដើម្បីយកចេញមីនដីដ៏ច្រើនបំផុតពីកម្ពុជា។

មើលផងដែរ [កែប្រែ]

ឯកសារយោង [កែប្រែ]

  1. ១,០ ១,១ ១,២ ១,៣ David Chandler, A History of Cambodia (Westview Publishers: Boulder Colorado, 2008) p. 13.
  2. ២,០ ២,១ David Chandler, A History of Camboida, p. 19.
  3. Percival Spear, India: A Modern History (University of Michigan Press: Ann Arbor, 1961) p. 14.
  4. David Chandler, A History of Cambodia (Westview Publishers: Boulder Colorado, 2008) p. 39.
  5. http://de.wikipedia.org/wiki/Geschichte_Kambodschas
  6. http://de.wikipedia.org/wiki/Geschichte_Kambodschas
  7. http://de.wikipedia.org/wiki/Geschichte_Kambodschas
  8. http://de.wikipedia.org/wiki/Geschichte_Kambodschas
  9. de.wikipedia.org/wiki/Geschichte_Kambodschas
  10. de.wikipedia.org/wiki/Geschichte_Kambodschas
  11. de.wikipedia.org/wiki/Geschichte_Kambodschas
  12. Keat Gin Ooi Southeast Asia: a historical encyclopedia
  13. David P. Chandler, A History of Cambodia, Silkworm 1993
  14. Cambodia, Appendix B - Major Political and Military Organizations
  15. Washington Post, December 29, 1967
  16. Stephen J. Morris "Why Vietnam Invaded Cambodia.". (Stanford University Press. 1999). p. 44
  17. Davidson, Phillip B. Vietnam at War: The History 1946–1975. 1988. P. 593
  18. ទំ. ១០១២ មកពី សព្វវចនាធិប្បាយប្រវត្តិសាស្ត្រពិភពលោក ការៀបរៀងលើកទីប្រាំមួយ ភីតថឺរន.-ស្តឺនស៍ (អ្នករៀបរៀងទូទៅ) © ២០០១ ក្រុមហ៊ុនដឹហតអ៊ឹនមិបភ្វ្លិន នៅបាតថ្លេបប៊ី.ខម
  19. http://en.wikipedia.org/wiki/History_of_Cambodia វិគីភីឌាអង់គ្លេស
  20. Philip Short, Pol Pot: Anatomy of a Nightmare p. 197.
  21. ២១,០ ២១,១ Philip Short, Pol Pot: Anatomy of a Nightmare (Henry Holt & Co.: New York, 2004) p. 196.
  22. Philip Short, Pol Pot: Anatomy of a Nightmare (Henry Holt & Co.: New York, 2004) p. 195.
  23. http://en.wikipedia.org/wiki/History_of_Cambodia#Khmer_Republic_and_the_War_.281970-1975.29 វិគីភីឌាអង់គ្លេស
  24. http://en.wikipedia.org/wiki/History_of_Cambodia#Khmer_Republic_and_the_War_.281970-1975.29 វិគីភីឌាអង់គ្លេស
  25. Philip Short, Pol Pot: Anatomy of a Nightmare (Henry Holt & Co.: New York, 2004) p. 204.
  26. de.wikipedia.org/wiki/Geschichte_Kambodschas
  27. Philip Short, Pol Pot: Anatomy of a Nightmare p. 4.
  28. Chandler, David 2000, Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96-7.
  29. Rodman, Peter, Returning to Cambodia, Brookings Institute, August 23, 2007.
  30. Lind, Michael, Vietnam: The Necessary War: A Reinterpretation of America's Most Disastrous Military Conflict, Free Press, 1999.
  31. Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97
  32. Shawcross, William, Sideshow, Isaacs, Hardy, & Brown, pgs. 92–100, 106–112.
  33. បិន-ខៀរណឹន; ថេលឡឺ-អូវ៉ិន (តុលា ២០០៦)។ "ការទម្លាក់គ្រាប់បែកលើកម្ពុជា"ដឹវ៉លរ៉ឹសhttp://www.yale.edu/cgp/Walrus_CambodiaBombing_OCT06.pdf។ បានយកមក ២៩ មករា ២០១២ 
  34. Rodman, Peter, Returning to Cambodia, Brookings Institute, August 23, 2007.
  35. Dmitry Mosyakov, "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives," in Susan E. Cook, ed., Genocide in Cambodia and Rwanda (Yale Genocide Studies Program Monograph Series No. 1, 2004), p54ff. Available online at: www.yale.edu/gsp/publications/Mosyakov.doc "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days.""
  36. Shawcross, William and Peter Rodman,Defeat's Killing Fields, Brookings Institute, June 7, 2007.
  37. The Economist, February 26, 1983; Washington Post, April 23, 1985.
  38. Bezlova, Antoaneta, China haunted by Khmer Rouge links, Asia Times, Feb 21, 2009.
  39. http://www.mekong.net/cambodia/demcat.htm
  40. ៤០,០ ៤០,១ ឝាប, ប៊្រូស (១ មេសា ២០០៥)។ "នរករាប់: ចំនួនមនុស្សស្លាប់ក្នុងរបបខ្មែរក្រហមនៅកម្ពុជា"http://www.mekong.net/cambodia/deaths.htm។ បានយកមក ៥ កក្កដា ២០០៦ 
  41. "សាកលវិទ្យាល័យយ៉េលកម្មវិធី| ការប្រល័យពូជសាសន៍ខ្មែរ"។ Yale.edu។ ១៨ កក្កដា ២០០៧http://www.yale.edu/cgp/។ បានយកមក ២៧ កក្កដា ២០១០ 
  42. "រ. ច.-រ៉ាមមាំល "ស្ថិតិវិទ្យាប្រជាឃាតកម្ពុជា: ការប៉ាន់ស្មាន ការគណនា និងប្រភព។""។ Hawaii.eduhttp://www.hawaii.edu/powerkills/SOD.CHAP4.HTM។ បានយកមក ២៧ កក្កដា ២០១០ 
  43. William Shawcross, The Quality of Mercy: Cambodia, Holocaust, and Modern Conscience (Touchstone, 1985), p115-6.
  44. Heuveline, Patrick (2001). "The Demographic Analysis of Mortality in Cambodia." In Forced Migration and Mortality, eds. Holly E. Reed and Charles B. Keely. Washington, D.C.: National Academy Press.
  45. Marek Sliwinski, Le Génocide Khmer Rouge: Une Analyse Démographique (L'Harmattan, 1995).
  46. David P. Chandler, A history of Cambodia, Westview Press; Allen & Unwin, Boulder, Sydney, 1992
  47. US Department of State. Country Profile of Cambodia.. Retrieved July 26, 2006.

តំណភ្ជាប់ក្រៅ [កែប្រែ]

ស្វែងរកបន្ថែមអំពី កម្ពុជា នៅលើគំរោងផ្សេងៗទៀតរបស់វិគីខាងក្រោម៖
Wiktionary-logo-en.png វិគីនានុក្រមនិយមន័យ
Wikibooks-logo.svg វិគីសៀវភៅសៀវភៅឬសេចក្តីពន្យល់ផ្សេងៗ
Wikiquote-logo.svg វិគីពាក្យពេជន៍ប្រជុំ​ពាក្យពេជន៍​របស់មនុស្ស​ល្បីៗ
Wikisource-logo.svg វិគីបណ្ណាល័យប្រភពអត្ថបទផ្សេងៗ
Commons-logo.svg វិគីមេឌា Commonsពហុមេឌា
Wikinews-logo.svg វិគីពត៌មានពត៌មាន
Wikiversity-logo-en.svg វិគីសកលវិទ្យាល័យប្រភពសិក្សារៀនសូត្រ