Jump to content

វិទ្យាល័យមង្គលបូរី

ពីវិគីភីឌា
ខ្លោងទ្វារវិទ្យាល័យមង្គលបូរី នាពេលបច្ចុប្បន្ន

វិទ្យាល័យមង្គលបូរី មាន​​ទីតាំង​​ស្ថិត​នៅ​ជាប់ខាងកើតផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ។ វិទ្យាល័យមង្គលបូរី ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ ខាង​ត្បូង​ផ្លូវ​​បំបែក​​មួយ​​ក្នុង​ស្រុក​មង្គលបូរី ​ដែល​​មាន​​រូប​​សំណាក​​យាយជី​ច្រូតស្រូវ​​ជា​សម្គាល់ ។ កាលពីដើមឡើយ វិទ្យាល័យ​នេះ មានឈ្មោះថា អនុវិទ្យាល័យ ព្រះបាទភវវរ្ម័ន ដែល​មាន​ព្រំ​ប្រទល់ ខាង​ជើង ទល់និងដីប្រជាជន ខាងត្បូង​ទល់​នឹង​ផ្លូវ​លំ​ទៅ​ភូមិ​ព្រះស្រែ ខាងកើត​ទល់​នឹង​ដី​ប្រជាជន និង ខាង​លិច​ជាប់​នឹង​ផ្លូវ​ជាតិលេខ ៥ ។ មាន​បណ្ដោយ​ខាង​ជើង ប្រវែង ៤៥៣ ម៉ែត្រ បណ្ដោយខាង​​ត្បូង ប្រវែង ៤៤៣ ម៉ែត្រ និង ទទឹង​​ខាង​​កើត ប្រវែង ១៥០ ម៉ែត្រ ។​ គ្រឹះស្ថាន​សិក្សា​នេះ បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ ដែល​មាន​ទីតាំង​បណ្ដោះអាសន្ន​នៅ​កន្លែង​អនុវិទ្យាល័យ​ឯកជន​មួយ ឈ្មោះ យ៉ុង យ៉ាង ដែល​មាន​ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ខាងត្បូង​ទីតាំង​វិទ្យាល័យ​សព្វថ្ងៃ ៕

ឯកសារយោង

[កែប្រែ]

អានប្រវត្តិវិទ្យាល័យមង្គលបូរី The history of Mongkolborey High School Archived 2011-09-12 at the វេយប៊ែខ ម៉ាស៊ីន.