ខ្សែទឹកណរវេយ
Appearance
ខ្សែទឹកណរវេយ (ជាភាសាអង់គ្លេស៖Norwegian Current) ជាខ្សែទឹកមហាសមុទ្រ ដែលហូរទៅឦសានតាមបណ្ដោយឆ្នេរអាត្លង់ទិករបស់ប្រទេសណរវេយ នៅជំរៅពី៥០ទៅ១០០ម៉ែត្រ។ វាជាខ្សែទឹកបន្តរបស់ខ្សែទឹកអាត្លង់ទិកខាងជើង។ នៅខាងជើងប្រទេសណរវេយ ខ្សែទឹកនេះបែកចេញជា២គឺ មួយហូរតាមឆ្នេរខាតជើងតំបន់ស្កែនឌីណាវៀទៅសមុទ្របារិន និងមួយទៀតជាខ្សែទឹកស្ពីតស៊្បែរហ្គិនដែលហូរទៅកាន់កោះស្ពិតស៊្បែរហ្គិន។ វាមានកំដៅត្រជាក់និងកំរិតអំបិលតិចជាងខ្សែទឹកអាត្លង់ទិកខាងជើង ប៉ុន្តែក្ដៅនិងកំរិតអំបិលច្រើនជាងសមុទ្រអាកទិក។ សីតុណ្ហភាពក្នុងខ្សែទឹកណរវេយមានប្រហែល 2 - 5°C ខណៈសីតុណ្ហភាពមហាសមុទ្រអាត្លង់ទិកលើសពី 6°C។
|