Jump to content

ប៉េរូ

ពីវិគីភីឌា
សាធារណរដ្ឋប៉េរូ
República del Perú (ភាសាអេស្ប៉ាញ)
Piruw Ripuwlika (ភាសាកេជូរ៉ា)
Piruwxa Ripuwlika (ភាសាអៃម៉ារ៉ា)
បាវចនា
Firme y feliz por la unión
("ម៉ឺងម៉ាត់ និងសុភមង្គលដល់សហភាព")
ភ្លេងជាតិ
Himno Nacional del Perú (អេស្ប៉ាញ)
("ភ្លេងជាតិប៉េរូ")

ភ្លេងយាត្រា: 
Marcha de Banderas (អេស្ប៉ាញ)
"ភ្លេងយាត្រានៃទង់ជ័យ"
ត្រាជាតិ
Gran Sello del Estado (អេស្ប៉ាញ)
មហាត្រានៃរដ្ឋប៉េរូ
ទីតាំងប្រទេសប៉េរូ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៉េរូ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
លីម៉ា
12°2.6′S 77°1.7′W / 12.0433°S 77.0283°W / -12.0433; -77.0283
ភាសាផ្លូវការអេស្ប៉ាញ
សហភាសាផ្លូវការ[ស ១]
ក្រុមជនជាតិ
(ឆ្នាំ ២០១៧)[ស ២]
សាសនា
(ឆ្នាំ ២០១៧[ស ៣])[១]
  • ៥.១% គ្មានជំនឿសាសនា
  • ០.៤% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតី
ហូសេ ម៉ារីយ៉ា បាល់កាហ្សារ
ទំនេរ
លូអ៊ីស អារ៉ូយ៉ូ សាន់ឆេស
ហ៊្វែណានដូ រ៉ូស្ពីយីអូស៊ី (ស្ដីទី)
នីតិបញ្ញត្តិសមាជនៃសាធារណរដ្ឋ
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពីអេស្ប៉ាញ
- ប្រកាសឯករាជ្យភាព
២៨​ កក្កដា​ ១៨២១
៩ ធ្នូ ១៨២៤
- ទទួលស្គាល់
១៤ សីហា ១៨៧៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,២៨៥,២១៦ គ.ម២ [២][៣]  (ទី១៩)
- ផ្ទៃទឹក (%)
០.៤១%
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
៣៤,៣៥២,៧២០[៣] (ទី៤៣)
​​២៣ នាក់/គ.ម២   (ទី១៩៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
- សរុប
increase $៦៩៩.០៨៣ ពាន់លានដុល្លារ[៤] (ទី៤៦)
- ក្នុងម្នាក់
increase ២០,១១៦ ដុល្លារ[៤] (ទី៩៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
- សរុប
increase ៣៨០.៩០០ ពាន់លានដុល្លារ[៤] (ទី៤៦)
- ក្នុងម្នាក់
increase ១០,៩៦០ ដុល្លារ[៤] (​ ទី៨៦)
ជីនី (២០២១)positive decrease ៤០.២[៥]
មធ្យម
HDI (២០២២)increase ០.៧៦២[៦]
ខ្ពស់ · ទី៨៧
រូបិយវត្ថុសូលប៉េរូ​ (PEN)
ល្វែងម៉ោងUTC−៥ (PET)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៥១
កូដ ISO 3166PE
ដែនកម្រិតខ្ពស់.pe
Q419 លើវីគីទិន្នន័យ
មើលជា Q419 លើវីគីទិន្នន័យ

ប្រទេសប៉េរូ ដោយមានឈ្មោះជាផ្លូវការ សាធារណរដ្ឋប៉េរូ គឺជាប្រទេសមួយស្ថិតនៅភាគខាងលិចនៃទ្វីបអាមេរិកខាងត្បូង។ ប៉េរូមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអេក្វាឌ័រ និងកូឡុំប៊ី នៅខាងកើតជាប់នឹង ប្រទេសប្រេស៊ីល នៅភាគអាគ្នេយ៍ជាប់នឹងប្រទេសបូលីវី ខាងត្បូងជាប់ប្រទេសឈីលី ហើយនៅភាគខាងត្បូង និងខាងលិចជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសប៉េរូគឺជាប្រទេសមហាចម្រុះមួយពោលគឺគ្របដណ្ដប់ដោយតំបន់ភូមិសាស្ត្រខុសៗគ្នា មានចាប់ពីវាលទំនាបស្ងួតនៃតំបន់ឆ្នេរប៉ាស៊ីហ្វិកនៅឯភាគខាងលិច ដល់កំពូលភ្នំអាន់ដេស ដែលលាតសន្ធឹងពីភាគខាងជើងទៅភាគអាគ្នេយ៍នៃប្រទេសរហូតដល់តំបន់ត្រូពិចនៃព្រៃត្រូពិចអាម៉ាហ្សូន នៅភាគខាងកើតជាមួយនឹងទន្លេអាម៉ាហ្សូន។ ប្រទេសប៉េរូមានប្រជាជនរស់នៅសរុប ៣២ លាននាក់ ខណៈរដ្ឋធានី និងទីក្រុងធំបំផុតមានឈ្មោះថា លីម៉ា។ ប៉េរូគ្របដណ្ដប់លើផ្ទៃដីសរុប ១,២៨៥,២១៦ គីឡូម៉ែត្រការ៉េ ដែលនាំឱ្យប៉េរូជាប្រទេសមានផ្ទៃដីធំជាងគេទី១៩ នៅលើពិភពលោក និងធំជាងគេទីបីនៅទ្វីបអាមេរិកខាងត្បូង។

ទឹកដីប៉េរូគឺជាទីកំណើតនៃវប្បធម៌ជាច្រើនកាលពីសម័យបុរាណ និងមជ្ឈិមសម័យ ហើយមានប្រវត្តិអរិយធម័ដ៏ចំណាស់បំផុតមួយអាយុកាលតាំងពីសហស្សវត្សរ៍ទី ១០ មុន គ.ស.។ វប្បធម៌ និងអរិយធម៌មុនសម័យអាណានិគមដ៏គួរឱ្យកត់សម្គាល់រួមមាន៖ អរិយធម៌ការ៉ាល់–ស៊ូប៉េ (អរិយធម៌ដំបូងបំផុតនៅទ្វីបអាមេរិក និងចាត់ទុកថាជាទីកំណើតមួយនៃអរិយធម៌មនុស្សជាតិ) វប្បធម៌ណាតកា ចក្រភពវ័រី និងទីអាវ័នណាក រាជាណាចក្រគូស្កូ និងចក្រភពអ៊ីងកា ដែលត្រូវបានគេចាត់ទុកថាជារដ្ឋធំបំផុតនៅទ្វីបអាមេរិកមុនសម័យកូឡុំ។ ចក្រភពអេស្ប៉ាញបានចូលមកកាន់កាប់ទឹកដីប៉េរូនិងតំបន់ជុំវិញនៅក្នុងសតវត្សរ៍ទី១៦ ហើយព្រះបាទឆាលស៍ទី៤ ក៏បានបង្រួមទឹកដីទាំងនោះដាក់ក្រោមអធិបតេយ្យភាពនៃអនុរាជាណាចក្រថ្មីមួយ ដែលមានឈ្មោះផ្លូវការថា ព្រះរាជាណាចក្រប៉េរូ ជាមួយនឹងរាជធានីនៅលីម៉ា។

ប៉េរូបានប្រកាសឯករាជ្យជាផ្លូវការនៅក្នុងឆ្នាំ១៨២១ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការយោធាដឹកនាំដោយលោកប៊ែណារដូ អូហ៊ីហ្គីងស៍ លោកហូសេ ដេសានម៉ាទីន និងស៊ីម៉ន បូលីវ៉ា និងជាពិសេស សមរភូមិអៃយ៉ាគូឆូ ដោយនាំឱ្យប៉េរូទទួលឯករាជ្យភាពពេញលេញនៅក្នុងឆ្នាំ១៨២៤។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ប្រទេសប៉េរូឯករាជ្យថ្មីថ្មោងត្រូវប្រឈមនឹងអស្ថិរភាពនយោបាយ មុនពេលអាជីវកម្មក្វាណូបានធ្វើឱ្យសេដ្ឋកិច្ចជាតិ និងនយោបាយមានស្ថិរភាពឡើងវិញ។ មកដល់សតវត្សរ៍ទី២០ ប៉េរូត្រូវស៊ូទ្រាំនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចម្តងទៀត រួមមានជម្លោះផ្ទៃក្នុងជាមួយនឹងក្រុមប្រឆាំងតាមតំបន់ព្រៃភ្នំ។ មកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសប៉េរូបានសម្របខ្លួនចូលទីផ្សារនវសេរីតាមរយៈការអនុវត្តផែនការវែរដេ[៧][៨] ក្រោមការដឹកនាំរបស់លោកអាល់ប៊ឺតូ ហ្វូជីម៉ូរី និងលោកវ្លាឌីំមីរ៉ូ ម៉ុងតេស៊ីណូស។ នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ សេដ្ឋកិច្ចប្រទេសប៉េរូបានរីកលូតលាស់យ៉ាងរលូន ខណៈអត្រានៃភាពក្រីក្ររបស់ប្រជាជនបានថយចុះជាបណ្ដើរៗ។ ក៏ប៉ុន្តែតាំងពីទសវត្សរ៍ឆ្នាំ២០១០ មក ប្រទេសមួយនេះត្រូវរងនឹងវិបត្តិសង្គមនយោបាយដ៏យូរអន្លាយ បង្កឡើងដោយសមាជជាតិ និងថ្មីៗនេះដោយជំងឺរាតត្បាតកូវីដ-១៩។

ប្រទេសប៉េរូគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង ដែលបែងចែកទៅជា ២៥ តំបន់។ វិស័យជំរុញសេដ្ឋកិច្ចចម្បងរបស់ប្រទេសនេះរួមមាន អាជីវកម្មរ៉ែ ផលិតកម្ម កសិកម្ម នេសាទ និងបូករួមជាមួយវិស័យដែលកំពុងរីកលូតលាស់មួយចំនួនទៀតដូចជា ទូរគមនាគមន៍ និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម។[៩] ប៉េរូសមាជិកដ៏សកម្មមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម ហើយបច្ចុប្បន្នត្រូវបានចាត់ទុកថាជាមហាអំណាចកណ្តាល។[១០]

កំណត់សម្គាល់

[កែប្រែ]
  1. ↑ ក្នុងតំបន់ដែលគេនិយមប្រើប្រាស់ភាសាទាំងនោះ។
  2. ↑ ជំរឿនជាតិឆ្នាំ២០១៧ ដោយជាលើកដំបូងបានលើកយកសំណួរចោទអត្តសញ្ញាណជនជាតិដើមភាគតិច រួមទាំងបុគ្គលដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង ដោយកត់បញ្ចូលលក្ខខណ្ឌដូចជា ពូជពង្ស ទំនៀមទម្លាប់ និងប្រភពដើមនៃគ្រួសារនីមួយៗ ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់អំពីតថភាពនៃវប្បធម៌ប្រទេសជាតិ។
  3. ↑ សំណួរទាក់ទិននឹងជំនឿសាសនានៅក្នុងជំរឿនជាតិឆ្នាំ២០១៧ បានចោទសួរទៅរាល់បុគ្គលលើសពីអាយុ ១២ ឆ្នាំឡើង។

ឯកសារយោង

[កែប្រែ]
  1. ↑ "Perú: Perfil Sociodemográfico" (PDF). Instituto Nacional de Estadística e Informática. p. 231. Archived (PDF) from the original on 11 February 2020. Retrieved 24 December 2024.
  2. ↑ "Peru". Central Intelligence Agency. 27 February 2023. Archived from the original on 10 January 2021. Retrieved 24 December 2024 – via CIA.gov. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. 1 2 United Nations. "Population, including UN projections, 2023". Archived from the original on 26 February 2023. Retrieved 25 February 2023.
  4. 1 2 3 4 "World Economic Outlook Database (Peru)". April 14, 2026.
  5. ↑ "Gini Index". ធនាគារពិភពលោក. Archived from the original on 3 March 2024. Retrieved 24 December 2024.
  6. ↑ "Human Development Report 2023/24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 24 December 2024.
  7. ↑ Back, Michele; Zavala, Virginia (2018). Racialization and Language: Interdisciplinary Perspectives From Perú. Routledge. pp. 286–291. https://repositoriodigital.bnp.gob.pe/bnp/recursos/2/html/Racismo-y-lenguaje/286/។ បានយកមក 24 December 2024. Archived 4 August 2021[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
  8. ↑ Alfredo Schulte-Bockholt (2006). "Chapter 5: Elites, Cocaine, and Power in Colombia and Peru". The politics of organized crime and the organized crime of politics: a study in criminal power. Lexington Books. pp. 114–118. ល.ស.ប.អ. 978-0-7391-1358-5. https://archive.org/details/politicsoforgani0000schu.
  9. ↑ David E. Castro Garro. "(ជាភាសាអេស្ប៉ាញ) Módulo de capacitación en recursos genéticos y bioseguridad" (PDF). Ministerio del Medio Ambiente. Archived from the original (PDF) on 24 April 2018. Retrieved 24 ធ្នូ 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  10. ↑ McKercher, B. J. C. (2012). Routledge Handbook of Diplomacy and Statecraft. Routledge. ល.ស.ប.អ. 9781136664366. https://books.google.com/books?id=EtCoAgAAQBAJ។ បានយកមក 24 December 2024.