គសប ឃុំរកាខ្ពស់
គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ ឃុំរកាខ្ពស់ | ||
---|---|---|
300x300px | ||
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ | ||
តំណាងក្រុមព្រឹក្សាខេត្ត | ផាត សុភ័ក្រ្ដ | |
តំណាងក្រុមព្រឹក្សាស្រុក | ឆែ សុខមាឃ | |
តំណាងក្រុមព្រឹក្សាឃុំ | ||
ជំនួយការក្រុមព្រឹក្សាឃុំ | ||
ទីស្នាក់ការឃុំ | ភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល | |
រដ្ឋសភា | ០ / ១២៣ | |
ព្រឹទ្ធសភា | ០ / ៦២ | |
ខេត្ត | ០ / ១១ | |
ស្រុក | ០ / ១៦ | |
ក្រុមព្រឹក្សាឃុំ-សង្កាត់ | ០ / ៧ |
អំពីគណបក្ស
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថាLDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច។
ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖
១. ការយល់ដឹងអំពីប្រជាធិបតេយ្យ
២. កិច្ចបដិបត្តិព្រះធម៌
៣. សីលធម៌សង្គម។
ប្រវត្តិបក្ស
ប្រវត្តិសង្ខេប
[កែប្រែ]គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្តួចផ្តើមបង្កើតទ្បើងនៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។
ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងបានបង្កើតទ្បើង ក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទយើងថា ជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកយើងបានទ្បើយ ព្រោះយើងមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។ យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។
ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។
ដើម្បី លុបបំបាត់នូវប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។[១]
ទស្សនៈនយោបាយ
ទស្សនៈនយោបាយ
[កែប្រែ]- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ការងារថ្លៃថ្នូរគឺជាការងាររកប្រយោជន៍ដល់អ្នកដទៃ។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ការងារថ្លៃថ្នូរគឺជាការងារប្រាសចាកអត្មានិយម។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ បញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជាគឺភាពល្ងង់ខ្លៅរបស់ប្រជាជន។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ អំណាចប្រមូលផ្តំគឺជានយោបាយជីកកប់ខ្លួនឯង។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ មនុស្សឆ្លាត រៀនពីកំហុស ឬទង្វើរបស់អ្នកដទៃ មនុស្សល្ងង់រៀពីកំហុស ឬទង្វើខ្លួនឯង រីឯមនុស្សមហាល្ងង់រៀនពីកំហុស ឬទង្វើខ្លួនឯងមិនចេះផង។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ នៅលើលោកនេះ ឲ្យតែចង់បោកប្រាស់ មិនខ្វះមនុស្ស ដែលអាចបោកប្រាស់បានទេ។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ នៅលើលោកនេះ ធម៌ទាំងអស់កើតមិនដាច់ពីគ្នា។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ នៅលើលោកនេះ រឿងពិតមានតែមួយគត់។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន។ ដូចនេះការចូលរួមរបស់របស់ប្រជាពលរដ្ឋដូចជាបង់ប្រាក់ គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ កើតពីអ្នកក្រ របស់អ្នកក្រ ដើម្បីអ្នកក្រ។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ សត្រូវនៃភាពល្អប្រសើរ មិនមែនភាពអាក្រក់ទេ ប៉ុន្តែសត្រូវពិតប្រាកដ នៃភាពល្អប្រសើរគឺភាពល្អ។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ធ្វើនយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី បញ្ចេញសមត្ថភាពដឹកនាំប្រទេស។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ រៀបចំប្រព័ន្ធដឹកនាំ ឲ្យអ្នកដឹកនាំធ្វើជាកញ្ជះរបស់រាស្រ្ត។
- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
អត្តសញ្ញាណ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអត្តសញ្ញណចំនួន ៤ គឺ៖ ១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
ដែលត្រូវធ្វើអោយស្តែងឡើង ដោយយន្តការ៨ចំណុច។
២. ចំណុចចាប់ផ្តើម ៖ អ្វីៗទាំងអស់ត្រូវផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ។
៣. ឥរិយាបទនយាបាយ ៖ សុទ្ធចរិតភាពជាបាតគ្រឹះដែលជាអត្តចរិកផង ដែលជាខ្លឹមសារពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
៤. ធនធានមនុស្ស ៖ គុណសម្បត្តិរបស់បេះដូង និងគុណសម្បត្តិខួរក្បាល ជាលក្ខណមិនអាចខ្វះបានរបស់ចលនាស្នូល។[២]
គោលនយោបាយ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលបំណងចង់ឲ្យរាស្ត្រមានអំណាចតាមរូបមន្ត: (បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច) ។ ក្នុងនោះរួមមានយន្តទាំង៨ជាគោលនយោបាយស្នូល ។
យន្ដការ៨ចំណុច
យន្តការ៨ចំណុច
[កែប្រែ]យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖
១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)
ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ
គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. ត្រូវបង្កើតតុលាការរដ្ឋបាល
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល
វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រឹត្យមន្ដ្រីរាជការ
ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)
គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ
ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[២]
- [https://web.archive.org/web/20140212175902/http://www.camldp.org/Voices/others-sound/?title=8-Mechanisms_Wat.SelaCha-C.KnaSandai-D.BanteaySrey-S.Reap Archived 2014-02-12 at the វេយប៊ែខ ម៉ាស៊ីន. ស្តាប់ការបកស្រាយយន្តការនីមួយៗ
បញ្ជីបេក្ខជន និងអ្នកអង្កេតការណ៍
បញ្ជីបេក្ខជន
[កែប្រែ]បេក្ខជនពេញសិទ្ធ
[កែប្រែ]បេក្ខជនបម្រុង
[កែប្រែ]មើលផងដែរ
[កែប្រែ]
|
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-02-08. Retrieved 2017-07-31.
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-02-08. Retrieved 2017-07-31.