គសប ឃុំស្អាងភ្នំ
គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ ឃុំស្អាងភ្នំ | ||
---|---|---|
300x300px | ||
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ | ||
តំណាងក្រុមព្រឹក្សាខេត្ត | ផាត សុភ័ក្រ្ដ | |
តំណាងក្រុមព្រឹក្សាស្រុក | ឆែ សុខមាឃ | |
តំណាងក្រុមព្រឹក្សាឃុំ | ||
ជំនួយការក្រុមព្រឹក្សាឃុំ | ||
ទីស្នាក់ការឃុំ | ភូមិ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល | |
រដ្ឋសភា | ០ / ១២៣ | |
ព្រឹទ្ធសភា | ០ / ៦២ | |
ខេត្ត | ០ / ១១ | |
ស្រុក | ០ / ១៦ | |
ក្រុមព្រឹក្សាឃុំ-សង្កាត់ | ០ / ៧ |
អំពីគណបក្ស
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថាLDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច។
ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖
១. ការយល់ដឹងអំពីប្រជាធិបតេយ្យ
២. កិច្ចបដិបត្តិព្រះធម៌
៣. សីលធម៌សង្គម។
ប្រវត្តិបក្ស
[កែប្រែ]យន្ដការ ៨ចំណុច
[កែប្រែ]យន្តការ៨ចំណុច
[កែប្រែ]យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖
១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)
ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ
គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. ត្រូវបង្កើតតុលាការរដ្ឋបាល
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល
វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រឹត្យមន្ដ្រីរាជការ
ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)
គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ
ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[១]
- [https://web.archive.org/web/20140212175902/http://www.camldp.org/Voices/others-sound/?title=8-Mechanisms_Wat.SelaCha-C.KnaSandai-D.BanteaySrey-S.Reap Archived 2014-02-12 at the វេយប៊ែខ ម៉ាស៊ីន. ស្តាប់ការបកស្រាយយន្តការនីមួយៗ
បញ្ជីបេក្ខជន និងអ្នកអង្កេតការណ៍
[កែប្រែ]បញ្ជីបេក្ខជន
[កែប្រែ]បេក្ខជនពេញសិទ្ធ
[កែប្រែ]លេខរៀងទី១ | លេខរៀងទី២ | លេខរៀងទី៣ | លេខរៀងទី៤ | លេខរៀងទី៥ | ឈ្លេខរៀងទី៦ | លេខរៀងទី៧ |
---|---|---|---|---|---|---|
ល | ក | ល | ល | ល | ល | ល |
បេក្ខជនបម្រុង
[កែប្រែ]លេខរៀងទី៨ | លេខរៀងទី៩ | លេខរៀងទី១០ | លេខរៀងទី១១ | លេខរៀងទី១២ | លេខរៀងទី១៣ | លេខរៀងទី១៤ |
---|---|---|---|---|---|---|
ល | ល | ល | ល | ល | ល | ល |
អ្នកអង្កេតការ
[កែប្រែ]លេខរៀង | ឈ្មោះ(នាក់) | ចំនួនអ្នកមានសិទ្ធបោះឆ្នោត(សន្លឹក) | ចំនួនអ្នកបានបោះឆ្នោត(សន្លឹក) | ចំនួនសន្លឹកឆ្នោតមិនបានការ ឬខូច(សន្លឹក) | ចំនួនអ្នកគាំទ្រ(សម្លេង) | ឃុំសិត្បូ(136) | |
---|---|---|---|---|---|---|---|
ភូមិ | លេខការិយាល័យ | ||||||
១ | ល. | ||||||
២ | ក. | ||||||
៣ | ល. | ១ | ១ | ១ | |||
៤ | គ្មានអ្នកសង្កេតការ | ||||||
៥ | គ្មានអ្នកសង្កេតការ | ||||||
ល. | |||||||
គ្មានអ្នកសង្កេតការ | |||||||
ល. | |||||||
គ្មានអ្នកសង្កេតការ | |||||||
គ្មានអ្នកសង្កេតការ | |||||||
សរុប |
ប្លង់
[កែប្រែ]មើលផងដែរ
[កែប្រែ]
|
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-02-08. Retrieved 2017-09-09.