Jump to content

ង៉ូ ឌិញឌៀម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ង៉ូ ឌិញដៀម)
ង៉ូ ឌិញយៀម
ប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាមទីមួយ
ក្នុងការិយាល័យ
២៦ តុលា ១៩៥៥ – ២ វិច្ឆិកា ១៩៦៣
អនុប្រធានង្វៀន ង៉ុកធឺ
មុនតំណែងបានបង្កើតឡើង
បាវ ដាយជាប្រធានរដ្ឋវៀតណាម
បន្ទាប់សឿង វ៉ាន់មិញ (ជាប្រធានក្រុមប្រឹក្សាបដិវត្តន៍យោធា)
នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាមទីប្រាំមួយ
ក្នុងការិយាល័យ
១៦ មិថុនា ១៩៥៤ – ២៦ តុលា ១៩៥៥
ប្រមុខរដ្ឋបាវ ដាយ
មុនប៊ូ លាវ
បន្ទាប់តំណែងត្រូវបានលុបចោល
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត៣ មករា ១៩០១
ក្វាងប៊ិញ, ឥណ្ឌូចិនបារាំង
ស្លាប់២ វិច្ឆិកា ១៩៦៣ (៦២ ឆ្នាំ)
សៃហ្គន, វៀតណាមខាងត្បូង
កន្លែងបញ្ចុះសពទីស្មសានម៉ាកឌិញឈី (ត្រឹមឆ្នាំ១៩៨៣)
ទីស្មសានឡៃធៀវ
គណបក្ស​នយោបាយកិនលាវ
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
សង្គមបុនវុឌ្ឍិសិល្បៈដាយវៀត
សាច់ញាត្តិបងប្អូនប្រុស៖
ង៉ូ ឌិញខយ
ង៉ូ ឌិញធុក
ង៉ូ ឌិញញូ
ង៉ូ ឌិញកិន
ង៉ូ ឌិញលុយាត
ឪពុកម្តាយ(s)ង៉ូ ឌិញខា (ឪពុក)
ការអប់រំសាកលវិទ្យាល័យរដ្ឋមីឈីហ្គេន
ហត្ថលេខា
សេវា​យោធា
ភក្ដីភាព វៀតណាមខាងត្បូង
សមរភូមិ/សង្គ្រាមសង្គ្រាមវៀតណាម

ង៉ូ ឌិញឌៀម (ភាសាវៀតណាម៖ Ngô Đình Diệm, ៣ មករា ១៩០១ – ២ វិច្ឆិកា ១៩៦៣) គឺជាអ្នកនយោបាយវៀតណាមខាងត្បូងមួយរូប។ លោកជានាយករដ្ឋមន្ត្រីចុងក្រោយបង្អស់នៃរដ្ឋវៀតណាម (១៩៥៤–១៩៥៥) ហើយក្រោយមកបានបម្រើការជាប្រធានាធិបតីទីមួយនៃវៀតណាមខាងត្បូង (សាធារណរដ្ឋវៀតណាម) ចាប់ពីឆ្នាំ១៩៥៥ រហូតដល់ត្រូវគេចាប់ខ្លួននិធ្វើឃាតក្នុងអំឡុងរដ្ឋប្រហារយោធាឆ្នាំ១៩៦៣

លោក​បាន​កើត​ក្នុង​គ្រួសារកាតូលិក ដោយមានឪពុកជា​មន្ត្រី​រាជការ​ជាន់ខ្ពស់​ម្នាក់​ឈ្មោះង៉ូ ឌិញខា។ លោកបានទទួលការអប់រំនៅសាលាបារាំង ហើយបានពិចារណារកដើរតាមបងប្រុសរបស់គាត់ចូលសមណភាព ប៉ុន្តែជាចុងក្រោយលោកក៏បានសម្រេចចិត្តជ្រើសយកអាជីពជាមន្ត្រីរាជការវិញ។ ក្រោមរជ្ជកាលព្រះចៅបាវ ដាយ តំណែងរបស់ឌៀមបានហក់ស្ទុះឡើងយ៉ាងលឿនដោយបានក្លាយជាអភិបាលខេត្តប៊ិញថ្វឹននៅក្នុងឆ្នាំ១៩២៩ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅឆ្នាំ១៩៣៣។ បានកាន់ត្រឹមរយៈពេលបីខែ លោក​ក៏បាន​លាលែង​ពី​តំណែងជារដ្ឋមន្ត្រី​ ហើយ​បាន​ចេញបរិហារ​ព្រះចៅអធិរាជជា​សាធារណៈ​​​ថា​ជា ​ឧបករណ៍​នយោបាយរបស់បារាំង។ ឌៀមបានសម្តែងការគាំទ្រមនោគមវិជ្ជាជាតិនិយមវៀតណាម ដោយបានផ្សព្វផ្សាយពីជំហរប្រឆាំងលទ្ធិកុម្មុយនីស្ត និងអាណានិគមនិយមពោលគឺប្រឆាំងនឹងអធិរាជបាវដាយ និងមេដឹកនាំកុម្មុយនីស្តហូជីមិញ។ លោក​បាន​បង្កើតគណបក្សនយោបាយមួយឡើងដោយមានឈ្មោះថា កិនលាវ នៅឆ្នាំ១៩៥៤។

បន្ទាប់ពីនិរទេសទៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ លោកបានត្រឡប់មកមាតុប្រទេសវិញនៅខែកក្កដា ឆ្នាំ១៩៥៤ ហើយត្រូវបានព្រះចៅបាវដាយតែងតាំងជានាយករដ្ឋមន្ត្រី។ សន្និសីទទីក្រុងហ្សឺណែវត្រូវបានចុះភ្លាមៗបន្ទាប់ពីគាត់បានចូលកាន់តំណែងដោយប្រទេសវៀតណាមត្រូវបែងចែកជាពីរផ្នែកតាមរយៈខ្សែស្របទី១៧។ មិនយូរប៉ុន្មាន លោកបានបង្រួបបង្រួមអំណាចនយោបាយនៅវៀតណាមខាងត្បូង ដោយមានជំនួយពីបងប្រុសរបស់គាត់ឈ្មោះង៉ូ ឌិញញូ។ បន្ទាប់​ពីការធ្វើ​​ប្រជាមតិក្នុង​ឆ្នាំ​១៩៥៥ លោក​បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​វៀតណាមឡើង ដោយមាន​ខ្លួន​លោក​ផ្ទាល់ជា​ប្រធានាធិបតី។ រដ្ឋាភិបាល​របស់​លោក​​បាន​ទទួលការគាំទ្រ​ដោយ​ប្រទេស​ប្រឆាំង​កុម្មុយនីស្ត​មួយចំនួន ជា​ពិសេសគឺ​សហរដ្ឋ​អាមេរិក។ លោកឌៀមបានបន្តគម្រោងកសាងប្រទេសជាតិដោយផ្តោតទៅលើការអភិវឌ្ឍន៍ឧស្សាហកម្ម និងជនបទ។ ប៉ុន្តែនៅឆ្នាំ១៩៥៧ លោកត្រូវប្រឈមនឹងសកម្មភាពបះបោរកុម្មុយនីស្តនិយមដែលគាំទ្រដោយវៀតណាមខាងជើង ហើយក្រុមបះបោរនោះក៏ត្រូវបានគេស្គាល់ថា វៀតកុង។ លោកបានគេចផុតពីការប៉ុនប៉ងធ្វើឃាត និងរដ្ឋប្រហារជាច្រើនលើកច្រើនសារ ហើយនៅឆ្នាំ១៩៦២ ក៏បានបង្កើតកម្មវិធីភូមិយុទ្ធសាស្ត្រក្នុងគោលបំណងបង្ក្រាបរាល់ការបះបោរណាដែលតម្រង់មករកលោក។

អំឡុងពេលកាន់អំណាច ឌៀមមាននិន្នាការទៅរកកាតូលិកនិយមទាំងដែលប្រទេសខ្លួនមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយជាលទ្ធផល វិបត្តិព្រះពុទ្ធសាសនាឆ្នាំ១៩៦៣ ក៏កើតឡើង។ អំពើហឹង្សាក្រោមរបបឌៀមបានប៉ះពាល់ទៅដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតយ៉ាងធ្ងន់ធ្ងរ ហើយប្រជាប្រិយភាពរបស់គាត់ក្នុងជួរកងទ័ពក៏ធ្លាក់ចុះផងដែរ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ឧត្តមសេនីយ៍កំពូលៗក្នុងប្រទេសបានចេញធ្វើរដ្ឋប្រហារទម្លាក់លោកឌៀមដោយមានជំនួយពី សេអ៊ីអា។ ជាដំបូង ឌៀម និងបងប្រុសលោកឈ្មោះញូបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានចាប់ខ្លួនវិញនៅថ្ងៃបន្ទាប់ ហើយត្រូវធ្វើឃាតតាមបញ្ជាពីឧត្តមសេនីយ៍សឿង វ៉ាន់មិញ។ លោកឌៀមគឺជាបុគ្គលប្រវត្តិសាស្ត្រដ៏ចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម។ ប្រវត្តិវិទូខ្លះបានចាត់ទុកគាត់ថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ខណៈពេលដែលអ្នកផ្សេងទៀតបានមើលឃើញគាត់ជារូបតំណាងនៃប្រពៃណីជាតិវៀតណាម។ នៅ​ពេល​ត្រូវគេធ្វើឃាត មនុស្សជាច្រើនបាន​ចាត់​ទុក​រូបលោក​ថា​ជាជនផ្តាច់ការពុករលួយ។[]

ឯកសារយោង

[កែប្រែ]