Jump to content

ព្រះពុទ្ធសាសនា​នៅ​វៀតណាម

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះអវលោកិតេស្វរៈ(លោកេស្វរៈ),ព្រះពុទ្ធសាសនាមហាយាន សិល្បៈចាម,ទីក្រុងព្រៃនគរ.

ព្រះពុទ្ធសាសនា​នៅ​វៀតណាម (អង់គ្លេស: Buddhism in Vietnamថៃ: ศาสนาพุทธในประเทศเวียดนามVietnamese: Phật giáo Việt Nam) ដើម្បីងាយស្រួលក្នុងការសឹក្សារឿងព្រះពុទ្ធសាសនានៅវៀតណាម សូមបែងដែនដីនែប្រទេសវៀតណាមបច្ចុប្បន្នចេញជា ៣ អាណាខេត្ត (តាមបែប ដែល បារាំងសេសធ្លាប់បែងក្នុងសម័យ ដែលវៀតណាមជាអាណានិគម) គឺតុងកឹង (Tongkinh បានដល់ផែនដីទូលាយខាងលើបរិវេណវាលរាបទន្លេក្រហម)អណ្ណាម (Annam បានដល់ផែនដីទទឹងវែងបតតាមសមុទ្រ ដែលនៅខាងក្រោមរវាងតុងកឹង និង កូចិនសិន) ហើយកូចិនសិន(Cochinchina) បានដល់ផែនដីភាគខាងក្រោមបរិវេណវាលរាបទន្លេមេគង្គទាំងអស់) អាណាខេត្តទាំង៣នេះ ប្រៀបបាន និង អាណាចក្រ ផ្សេងៗ ដែលមាននៅក្នុងភាគដំបូងប្រវត្តិសាស្រ្តគឺតុងកឹង និង ភាគខាងជើងរបស់អណ្ណាម ជាអាណាចក្រអណ្ណាម និង បានរីកចម្រើនតមកជាប្រទេសវៀតណាម។ បច្ចុប្បន្ននេះអណ្ណាមភាគ ខាងត្បូងជាអាណាចក្រចម្ប៉ា ចំណែកកូចិនសិនជាមួយភាគរបស់អាណាច័ក្រហ្វូណន ដែលមានមជ្ឈមណ្ឌលនៅប្រទទេសកម្ពុជាបច្ចុប្បន្ន (អានប្រវត្តិពុទ្ធសាសនានៅប្រទេសកម្ពុជា) អាណាចក្រអណ្ណាមមានអារ្យធម៌ដំណមកពីចិន ចំណែកចម្ប៉ា និង ហ្វូណនមានអារ្យធម៌ ដែលតមកពីឥណ្ឌា។

អាណាចក្ររបស់ពួកអណ្ណាមនោះ មានប្រវត្តមិនជាផ្លូវការថាមានអាយុប្រម៉ាណ ៣០០០ ឆ្នាំមកហើយ តែមិនមានរឿងរ៉ាវជាភ័ស្តុតាងប្រាកដ រហូតដល់ ព.ស ៣៣៧ ទើបបានចាត់តាំងឡើងជាអាណាចក្រណាមវៀត (ប្រែថាអាណាចក្រភាគខាងត្បូង) តែតមកក្នុង ព.ស. ៤៣៣ អាណាចក្រណាមវៀតបានធ្លាក់ជាចំណុះចិន និង ត្រូវចិនកាន់កាប់អស់វេ លាយូរដល់ ១០០០ ឆ្នាំ រយៈពេលវេលានេះហៅឈ្មោះតាមចិនហៅថា អណ្ណាម ឬអាណាម(ប្រែថាសន្តិទក្សិណឬបក្សខាងត្បូង ដែលស្ងប់) ក្រោយពីបានធ្លាក់ក្រោមអំណាចចិនអស់វេលាយូរអង្វែង សាសនា និង វប្បធម៌របស់ជនជាតិអណ្ណាម លើកស្ទួយឥទ្ធិពលចិនស្ទើរតែទាំងអស់ ពេលដល់ព.ស. ១៤៨២ ជនជាតិអណ្ណាម រំដោះឯករាជ្យប្រកាស់ឥស្សរៈពីចិនបានសំរេច។ តពីនោះអាណាចក្រអណ្ណាម ឬវៀតណាមបានពង្រីក ដែនដីចុះមកខាងត្បូងជាលំដាប់ក្លាយជាគូសង្គ្រាមជាមួយអាណាចក្រចម្ប៉ា និង ចូលគ្រប់គ្រងដែនដីរបស់ចម្ប៉ានៅទីបំផុត ដូចមានរឿងរ៉ាវដោយសង្ខែបដូចតទៅនេះ ៖

ក. អាណាចក្រចម្ប៉ា

[កែប្រែ]

ចម្ប៉ាគឺអាណាចក្ររបស់ពួកចាម សឹងសន្និដ្ឋានថាជាជនជាតិឥណ្ឌូនេស៊ីមួយពួកជាអ្នកដើរសមុទ្រ ចូលចិត្តដើរលក់ដូរ ធ្វើនេសាទ និង ចោរចលាត និយាយភាសាចាម ដែលសរសេរដោយអក្សរឥណ្ឌា តែភាសាអក្សរសិល្បប្រើភាសាសំស្ក្រឹត នមានវប្បធម៌ស្រដៀងហ្វូណន ដែលបានទទួលឥទ្ធិពលមកពីឥណ្ឌៀដូចគ្នា ខេត្តដែនរបស់អាណាចក្រចម្ប៉ានោះកំណត់ព្រាវ ៗ តាំងពីទីក្រុងដាណាំង ឬតូរេន ( Da Nang ឬ Tourane នៅភាគខាងក្រោមទីក្រុងវេចុះទៅបន្តិច) ចុះទៅដល់ឈូងសមុទ្រកាំរាញ (Cam Ranh) និង ស៊ីជ្រៅទៅដល់ផែនដីខេត្តស្ទឹងត្រែងប្រទេសកម្ពុជាបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ អាណាខេត្តនេះមិនថិតនៅនឹងតែមួយកន្លែងដូចជាពេលរាជវង្សថ័ងអស់ទៅនៅក្នុង ព.ស.១៤៥០ មានេខត្តដែនខាងជើងដល់Ported’Annam ឬខែ្សស្របទី ១៨ តែសម័យក្រោយសន្សឹម ៗរួញចូលមកពីខាងជើង តាមលំដាប់រហូតដល់អស់រលីងផែនដីរបស់ខ្លួនអាណាច័ក្រ ចម្ប៉ាប្រកបដោយដែនដីសំខាន់មាន ៤ ដែន គឺៈ អមរាវតី(ត្រូវ និង ក្រុងក្វាងណាម = Quang Nam បច្ចុប្បន្ន)វិជ័យ (ត្រូវ និង ក្រុង ប៊ិនហ៍ដិនហ៍=BinhDinh) កោដ្ឋរៈ(ត្រូវ និង ក្រុងញ៉ាត្រាង=Nha Trang) និង បណ្ឌុរង្គ (ត្រូវ និង ខេត្តហ្វានរ៉ាង Phan Rang )កោដ្ឋរៈ និង បណ្ឌុរង្គ ធ្លាប់ជាដែនដីរបស់ហ្វូណនមកពីមុន ហើយក្លាយទៅជារបស់ចម្ប៉ាគ្រា ដែលហ្វូណនចាញ់ចេនឡា(កម្ពុជា) ក្នុងរវាង ព.ស.១១០០ (ដែនដីហ្វូណន ដែលនៅសល់ពីនេះ រួមទាំងកូចិនស៊ិនខាងក្រោមចុះទៅ សុទ្ធសឹងតែដែនដីរបស់អាណាចក្រកម្ពុជាសម័យបុរាណ)។

ប្រទេសចម្ប៉ាមានប្រវត្តិដំបូងបង្អស់ប្រាកដនៅក្នុងសៀវភៅកំណត់ហេតុ របស់ចិនថា ៖ កកើតឡើងនៅ ព.ស.៧៣៥ ក្នុងរយៈ ដែលរាជវង្សហ័នកំពុងទន់ខ្សោយ មានឈ្មោះជាភាសាចិនថា អាណាចក្រ ឡិនអ៊ី (Lin-Yi)តាំងរាជធានីនៅក្នុងបរិវេណក្រុងក្វាងណាម ក្ស័ត្រឃ្លាំងពូកែអង្គដំបូង ដែលប្រាកដឈ្មោះគឺ ព្រះបាទភទ្រវរ្ម័ន ដែលគ្រងរាជ្យក្នុងរវាង ព.ស.៩២០ ទ្រង់បានសាង ម៉ីសន (Mison) នគរសក្តិសទ្ធិ៍ (នៅក្បែរក្វាងណាម) នឹងប្រដិស្ឋានទេវាល័យកន្លែងដំបូងព្រមដោយសិវៈលិង្គ ឧទ្ទិសដល់ព្រះសេវៈភទ្រេ្ទស្វារៈ ជាភ័ស្តុតាងសំដែងច្បាស់ថា សាសនាហិណ្ឌូនិកាយសៃវៈ ជាសាសនាប្រចាំជាតិ ឬដោយហោចក៏ជាសាសនាផ្លូវការរបស់ចម្ប៉ា។ អាណាចក្រចម្ប៉ាមានការករណីវិវាទរឿងដែនដីជាមួយនឹងចិនរឿយៗ សឹងនឹងលើកទ័ពទៅវាយជាយដែនរបស់ចិន (គឺអណ្ណាមនូវវេលានោះនៅក្នុងគ្រប់គ្រងរបស់ចិន) ជាញឹកញាប់ដោយឆ្ពោះតុងកឹង ជាហេតុនាំឲ្យចិនលើកទ័ពមកវាយរាជធានី ដែលតាំងនៅក្នុងបរិវេណក្រុងវេបច្ចុប្បន្ន ដល់ពីរលើកធំៗក្នុង ព.ស.៩៨៩ និង ១០៨៨ ដោយជាពិសេសគ្រាដំបូងបានវាយកំទិចក្រុងវិនាសហិនហោចយ៉ាងឃ្លាំង និង ដឹកជញ្ជូនមាសបរិសុទ្ធិទៅប្រមាណ ១០០.០០០ ប៉នដ៍ និង ក្បួនកំណត់ហេតុចិនបាននៅបានកត់ត្រាទុកទៀតថា ពួកចិនបានប្រមូលដឹកជញ្ជូនគម្ពីរព្រះពុទ្ធសាសនាទៅអំពីក្រុងនោះដោយចំនួន១.៣៥០ក្បាល់ ដែលជាភស្តុតាងសំដែងឲ្យឃើញច្បាស់ថាព្រះពុទ្ធសាសនាគង់នឹងរីកចម្រើនក្នុងប្រទេសចម្ប៉ាក្នុងសម័យនោះ ក្រៅពីនេះនៅមានព្រះពុទ្ធរូបសិល្បៈត្រកូលអមរាវតី អាចសន្និដ្ឋានបានថា ព្រះពុទ្ធសាសនានឹងបានមកប្រដិស្ឋាននៅក្នុងប្រទេសចម្ប៉ាមុនពុទ្ធសត វត្សរ៍ទី ៨។

ពេលរាជវង្សថ័ងឡើងគ្រប់គ្រងផែនដីចិនក្នុង ព.ស. ១១៦១ ចម្ប៉ាក៏ត្រឡប់មកចងសម្ព័ន្ធមិត្ត សម្តែងសេចក្តីទទួលស្គាល់អំណាចរបស់ចិន ឈប់លើកទ័ពទៅវាយជាយដែនចិន ក្នុងវេលាតពីនោះ ការ ដែលជ្រួលច្របលខាងនយោបាយ និង ការធ្វើសង្គ្រាមតិចតួច ធ្វើឲ្យកើតរយៈនៃសេចក្តីសន្តិភាព និង រីកចម្រើន មានសមិទ្ធិផលផ្នែកខាងសិល្បៈ និង ស្ថាបត្យកម្មកើតឡើងច្រើនណាស់ តំបន់ម៉ីសន និង ត្រាកៀវ ( Tra kieu ) ដែលភាគច្រើនសាងឡើងក្នុងរជ្ជកាលព្រះបាទប្រកាសធម្មវិករន្តវរ្ម័ន (ព.ស.១១៩៦-រវាង ១២២៨) អ្នកបួសចិន អ៊ី ចីង ដែលបាននិមន្តសិក្សាសើបសាសនា ចេញដំណើរ និង ត្រឡប់រវាងចិន និង ឥណ្ឌាបានឆ្លងកាត់ភូមិភាគនេះក្នុងរវាង ព.ស.១២១៤-១២៣៨ បានកត់តត្រាទុកថា ឡិនអ៊ីជាប្រទេសមួយកាន់ព្រះពុទ្ធសាសនា ផ្ទុយអំពីហ្វូណន ដែលបំផ្លាញ់ព្រះពុទ្ធសាសនាស្ទើតែសាបសូន្យ (មានន័យថា ចំពោះតែក្នុងរជ្ជកាលមួយ ឬសម័យមួយ ដែលត្រូវនឹង ឬស្រដៀងជាមួយ និង វេលា ដែលព្រះតេជគុណ អ៊ី ចីង ធ្វើដំណើរទៅ) ពុទ្ធបរិស័ទចម្ប៉ាទូទៅជាពួក ដែលកាន់និកាយអារ្យសម្មិតេយ្យ តែមានពួក ដែលកាន់និកាយសរវាសតិវាទនៅបន្តិចបន្តួច មួយទៀតនៅក្នុងរជ្ជកាលព្រះបាទវិករន្តវរ្ម័ននេះ ចម្ប៉ាបានពង្រីកដែនដីចុះទៅខាងត្បូងទៀតផង។ រវាង ព.ស. ១៣០១ ដល់ ១៤០២ រាជវង្សថ្មីរបស់ចម្ប៉ាបានរំកិលមជ្ឈមណ្ឌល ដែលជាអាណាចក្រចេញពីអមរាវតី (ក្វាងណាម) ចុះទៅតាំងនៅបណ្ឌុរង្គ (ហ្វាងរាង) និង កោដ្ឋរៈ (ញ៉ាត្រាង) ក្នុងវេលាដ ដែល ចិនក៏ឈប់ហៅចម្ប៉ាថាឡិនអ៊ី តែផ្លាស់ឈ្មោះថ្មីថាហួន ហ្វាង (Huan-wang)។ រាជវង្សថ្មីនេះសំដែងសេចក្តីគោរពលទ្ធិសៃវៈយ៉ាងតឹងរឹងណាស់ និង កាន់គតិបូជាសិវៈលិង្គលេចឮច្បាស់ជាងអាណាចក្រខ្មែរទៀតផង មានការសាង មុខលិង្គ (ផ្ទាំងសីលាសិវៈលិង្គ មានលោហបិតជុំវិញតែជារូបមុខមនុស្ស មុខមួយខ្លះមុខច្រើនខ្លះ) ឡើងជាច្រើន ជាការសំដែងឲ្យឃើញច្បាស់ប្រាកដថាព្រះរាជា គឺព្រះសិវៈ យ៉ាងណាក៏ដោយពេលបំលាស់រាជធានីមកបានមិនយូរប៉ុន្មានដល់ ព.ស.១៣១៧ ចម្ប៉ាក៏ត្រូវជ្វារុករានយ៉ាងធ្ងន់ ធ្វើឲ្យវិហារពោនគរ នៅញ៉ាត្រាងត្រូវដុតកំទិចអស់ និង ទេវរូបឈើត្រូវដឹកជញ្ជូនទៅ វិហារពោនគរជាទីស្ថិតរបស់ព្រះម៉ែភគវតី ដែលមិនប្រាកដថាផ្តើមឡើងពីត្រឹមណា។ អ្នកខ្លះសន្និដ្ឋានថា អាចជាព្រះម៉ែ ដែលអ្នកស្រុកគោរពពីមុន តាំងតែសម័យបុរាណ ពេលពួកចាមកាន់សាសនាហិណ្ឌូ ហើយក៏ដាក់ឈ្មោះឲ្យជាភាសាសំស្ក្រឹតខណៈពេលព្រះវិហារហិនហោចហើយ ព្រះបាទសត្យវរ្ម័នទ្រង់បានជួសជុលឡើងថ្មីនៅក្នុងវេលាបន្ទាប់ពីនោះដែរ តែតមកមិនទាន់ដល់ពីសតវត្សរ៍ គឺក្នុង ព.ស.១៤៨៨ ព្រះបាទរាជេន្រ្ទវរ្ម័នទី ២ នៃអាណាចក្រខ្មែរក៏បានវាយលុកចម្ប៉ា និង រឹបយកទេវរូបមាសរបស់ព្រះម៉ែភគវតីនាំទៅខ្មែរផង ពេលដល់ ព.ស.១៥៩៣ ព្រះបាទបរមេស្វារៈ ទ្រង់បានសាងទេវរូបអង្គថ្មីមួយអង្គទៀត រួមព្រះសិវៈ និង ព្រះភគវតីរួមចូលគ្នាឧទ្ទិសចំពោះវិហារពោនគរនេះហៅឈ្មោះថា ព្រះភគវតីស្វារៈ ធ្វើឲ្យឃើញថាព្រះម៉ែភគវតីគង់នឹងបានទទួលសេចក្តីគោរពដូចជាព្រះឧមា។

ប្រមាណ ព.ស. ១៤១៨ ព្រះបាទឥន្រ្ទវរ្ម័នទី ២ ទ្រង់បំលាស់មជ្ឈមណ្ឌលនៃអាណាចក្រឡើងទៅភាគខាងត្បូងទៀត ដោយទ្រង់សាងរាជធានីថ្មីឈ្មោះឥន្ទ្របុរៈ ក្នុងមណ្ឌលក្វាងណាម (អមរាវតី) នឹងបង្កើតរាជវង្សថ្មី ព្រមជាមួយនោះ ចិនក៏ផ្លាស់ឈ្មោះហៅចម្ប៉ាថ្មីទៀតថា ចាងចើង (Chang-cheng ត្រូវជាមួយសំស្ក្រឹតថា ចម្ប៉ាបុរៈ) ព្រះបាទឥន្ទ្រវរ្ម័នទី២ ទ្រង់ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាណាស់ រហូតដល់ទ្រង់សាងវត្តយ៉ាងសម្បើមមួយនៅដុងយ៉ឿង (Dong-duong) នៅទិសអាគ្នេយ៍នៃម៉ីសន ឧទ្ទិសចំពោះព្រះលក្ស្មិន្ទ្រលោកេស្វារៈ (គឺព្រះអវលោកិតេស្វារៈពោធិសត្វនេះឯង ចំណែកលក្ស្មិន្ទ្រជាព្រះនាមរបស់ព្រះបាទឥន្ទ្រវរ្ម័នទី២ មុនឡើងគ្រងរាជសម្បត្តិ) ដែលប្រកាន់ថា ជាភស្តុតាងខាងសិល្បៈបុរាណវិទ្យាដំបូង ដែលស្តែងថា ព្រះពុទ្ធសាសនាផ្នែកខាងមហាយានរីកចំរើននៅក្នុងចម្ប៉ា (ព្រះពុទ្ធសាសនា ដែលផ្សាយចូលទៅចម្ប៉ាមុនពេលនេះទៀត ប្រាជ្ញយល់ថាគង់ជាបែបថេរវាទ)ក្ស័ត្រអង្គត ៗ មកក្នុងរាជវង្សឥន្ទ្រវរ្ម័ន សុទ្ធសឹងតែទ្រង់ប្រកបដោយសទ្ធា និង ទ្រង់ឧបត្ថម្ភកិច្ចការខាងសាសនាយ៉ាងម៉ឹងម៉ាតជាងក្ស័ត្រក្នុងសម័យមុនៗ ទ្រង់សាងសាសនស្ថានថ្មី ៗ នឹងយកព្រះទ័យទុកដាក់ការពារសាសនស្ថានផ្សេងៗ អំពីពួកចោរចាល័ត បើសាសនស្ថានត្រូវបំផ្លាញ់ក៏ទ្រង់សាងឡើងថ្មី នឹងចូលចិត្តសាងសីលាចារឹកប្រកាសការបរិចាគវត្ថុផ្សេងៗ ព្រះរាជទានចំពោះវត្ត និង ទេវាល័យទាំងឡាយ ក្រៅពីនេះនៅបានរក្សាសម្ព័ន្ធមេត្រីជាមួយនឹងជ្វាយ៉ាងល្អ ជាហេតុនាំឲ្យសិល្បៈបែបជ្វាមានឥទ្ធិពលចំពោះសិល្បៈចម្ប៉ាក្នុងសម័យតៗមកផង។

លុះដល់ ព.ស.១៤៥០ រាជវង្សថ័ងនៃប្រទេសចិនអស់អំណាច ពួកអណ្ណាមបានឱកាសរួបរួមរំដោះឯករាជ្យប្រកាសឥស្សរភាពសម្រេច តាំងជាអាណាចក្រហៅថា ដៃកូវៀត (បានដល់អណ្ណាម និង តុងកឹង) សម្រេចក្នុង ព.ស.១៤៨២ និង បានក្លាយជាគូសត្រូវប្រចាំជាហេតុនាំឲ្យចម្ប៉ាឈានដល់យុគនៃសេចក្តីទ្រុឌទ្រោម រហូតដល់បាត់បង់សាបសូន្យនៅទីបំផុត។ រាប់តាំងតែពីនេះទៅ ចម្ប៉ាចាំបាចរេរាចំពោះការណ៍ការពារ និង រួបរួមជួយខ្លួនឯងដែនដីក៏ខើចខ្លីទៅ ៗ ខ្វះកម្លាំង និង ធនធាន មិនអាចមានសមត្ថភាពសាងសិល្បៈវត្ថុ ស្ថានទីស្រស់ល្អធំសម្បើមដូចសម័យដើមទៀត។ សភាពបែបនេះចាប់ផ្តើមឡើងក្នុង ព.ស.១៥២២ ដោយមានហេតុតែមួយធ្វើឲ្យចម្ប៉ាវិវាទជាមួយពួកអណ្ណាម ពួកអណ្ណាមបានចោមវាយបំផ្លាញ់ក្រុងឥន្ទ្របុរៈ ព្រមទាំងប្រហារជីវិតព្រះមហាក្ស័ត្រចាមទៀតផង។ ចម្ប៉ាចាំបាចសាងរាជធានីថ្មីនៅវិជ័យ (ត្រូវនឹង Binh-Dinh បច្ចុប្បន្ន តែតម្រាខ្លះថាត្រូវនឹងក្រុង Qui Nhon ដែលនៅជិតខាងគ្នា) សូម្បីបំលាស់ត្រឡប់ទៅនៅក្រុងឥន្ទ្របុរៈបានម្តងទៀត ក៏បានត្រឹមតែមួយរយៈខ្លី ៗ ពេលដល់ ព.ស.១៥៤៣ ក៏ត្រូវលះក្រុងនោះ មកប្រថាប់នៅក្រុងវិជ័យទៀត តពីនេះទៅចម្ប៉ាត្រូវធ្វើសង្គ្រាមដេញពួករុករានទន្រ្ទានអណ្ណាមខ្លះ ជាមួយខ្មែរខ្លះ ជារឿយៗស្ទើរតែមិនស្រាកល្ហែ ពេលខ្លះធ្លាក់ទៅជាប្រទេសចំណុះរបស់ខ្មែរ ពេលខ្លះធ្លាក់ទៅជាប្រទេសចំណុះ និង បាត់បង់ដែនដីឲ្យដល់អាណាម អាណាច័ក្រក៏រួញចូលៗដោយលំដាប់។

មានវេលាយ៉ាងខ្លី ៗ តែមួយដងគត់ ដែលចម្ប៉ាមានអំណាចខាងនយោបាយយ៉ាងមាំទាំ គឺក្នុងសម័យព្រះបាទ ជេ បង ង៉ា បានឡើងគ្រងរាជ្យក្នុង ព.ស.១៩០៣ អ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាព្រះមហាក្ស័ត្រ ដែលឃ្លាំងពូកែបំផុតរបស់ចម្ប៉ា នឹងនៅក្នុងពេលដ ដែលក៏ជារង្សីចុងក្រោយបង្អស់នៃព្រះអាទិត្យអស្តង្គត់ ព្រះបាទជេបងង៉ា ជាព្រះមហាក្ស័ត្រដ៏ខ្លាំងក្លាបំផុត ជាអ្នកមានទេពកោសល្យពិសេសក្នុងពិជ័យសង្គ្រាម បានវាយដណ្តើមយកទីក្រុងផ្សេងរបស់ចម្ប៉ាទាំងអស់ត្រឡប់មកវិញ និង ថែមទាំងរុករានចូលទៅក្នុងដែនដីរបស់អណ្ណាមទៀតផង វាយលុករហូតដល់ទីក្រុងហាណូយ ធ្វើឲ្យអណ្ណាមត្រឡប់ជាខ្លបខ្លាចគ្រប់ពេលវេលា រហូតដល់ព្រះបាទជេបងង៉ាសោយទិវង្គត់ក្នុងសមរភូមិកខាងផ្លូវទឹកកណ្តាលទន្លេនៅ ព.ស.១៩៣៣ តែពេលផុតរជ្ជកាលរបស់ព្រះអង្គមិនយូរប៉ុន្មាន ដែនដី ដែលបានមកក៏ត្រូវបាត់បង់ទៅវិញទាំងអស់។

វារៈចុងក្រោយរបស់ចម្ប៉ាមកដល់ ព.ស ២០១៤ ខណៈ ដែលចម្ប៉ាអន់ថយក្រោយពីកើតហេតុជ្រួលច្របល់ សង្គ្រាមកណ្តាលប្រទេសក្នុងកាលផ្លាស់ផែនដី និង ត្រូវអណ្ណាមវាយលុកម្តងហើយ ពួកអណ្ណាមក៏វាយលុកមួយលើកធំទៀត វាយដណ្តើមយករាជធានី ប្រជាជនត្រូវសម្លាប់មិនតិចជាង ៦០.០០០ នាក់ ពួកអណ្ណាមប្រល័យ បោសសម្អាតឥស្សរជនក្នុងរាជត្រកូល និង ប្រជាជនទៅជាឈ្លើយ ៣០.០០០ នាក់ ហើយផ្គួបដែនដីទាំងអស់រហូតដល់ Cap Varella រួបរួមចូលក្នុងអាណាចក្រអណ្ណាម ចំណែកខាងត្បូងចុះទៅពីនោះបណ្តោយឲ្យពួកចាមគ្រប់គ្រង មានអាណាចក្រតូចៗជាដើម។

រហូតដល់ ព.ស.២២៦៣ ព្រះមហាក្ស័ត្រចាមអង្គចុងក្រោយអត់ទ្រាំពួកអណ្ណាមគាបសង្កត់មិនរួច ក៏នាំប្រជារាស្ត្រភាគច្រើនរបស់ខ្លួនភាសខ្លួនចូលមកអាស្រ័យនៅដែនដីរបស់កម្ពុជា អាណាចក្រចម្ប៉ាបាត់បង់ទៅអស់រលីង ហើយតមកវង្សព្រះមហាក្ស័ត្រចាមក៏សាបសូន្យទៅដែរ។ នៅពេលពូជក្ស័ត្រចុងក្រោយបង្អស់របស់ចាមអស់ព្រះជន្ម ដើមគ្រឹស្តសតវត្សរ៍ទី ២០ ពេលអាណាចក្របានរលំរលាយហើយ ជនជាតិចាមភាគច្រើនត្រូវលេបបំបាត់ទាំងសញ្ជាតិ និង វប្បធ៌ម មនុស្សភាគច្រើនក្នុងបច្ចុប្បន្ន ដែលនៅក្នុងដំបន់ធ្លាប់ជាដែនដីរបស់ចាមក្នុងអតីត គឺប្រជាជនវៀតណាម ដែលកាន់ព្រះពុទ្ធសាសនាមហាយាន មានសម្ព័ន្ធអំបូរមកពីចិន និង មានវប្បធ៌ម ដែលបានទទួលឥទ្ធិពលអំពីចិន ចំណែកជនជាតិចាមឯងក្លាយជាអ្នកកាន់សាសនាឥស្លាម ជាជនភាគតិច ដែលនៅសល់ក្នុងបច្ចុប្បន្ន។ ក្នុងវៀតណាមភាគកណ្តាល និង ភាគខាងត្បូងមានប្រមាណ ២០.០០០ នាក់ (តម្រាមួយចំនួនថា ៣០.០០០ដល់ ៣៥,០០០ នាក់) អាស្រ័យនៅតាមជើងភ្នំ និង ដំបន់ជ្រៅ ៗ ប្រកប់អាជីពធ្វើស្រែចំការ និង លក់ដូររបស់បន្តិចបន្តួច ជាអ្នកកណ្តាលរវាងជនជាតិវៀតណាម និង ជនជាតិតំបន់ភ្នំ នៅនិយាយភាសាចាមតាមតំបន់របស់ខ្លួន ព្រមជាមួយប្រជជនមួយចំនួនទៀតប្រមាណ ១០០.០០០ នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា នៅតែរក្សាទំនៀមទំលាប់ដើម ដែលកាន់ខ្សែខាងម្តាយជាធំ តែនិយាយភាសាខែ្មរ មានអាជីពតំបាញ់ និង លក់ដូរកាន់សាសនាឥស្លាមដូចគ្នា យ៉ាងណាក៏ដោយ សូម្បីអាណាចក្រចម្ប៉ា និង សូន្យរលាយទៅហើយតែវប្បមធ៌ចាមក៏មានចំណែកសំខាន់ក្នុងការករូបរាងសាងប្រទេសវៀតណាម ជាពិសេសឥទ្ធិពលផ្នែកខាងសិល្បៈ ដែលសម្តែងយ៉ាងច្បាស់ក្រឡែតក្នុងផ្លូវតន្ត្រីវៀតណាមបច្ចុប្បន្ន អ្នកប្រាជ្ញពោលថាវប្បធ៌មចាមនោះ យើងដឹងរឿងតិចណាស់ និង ផ្តល់សេចក្តីសំខាន់តិចតួចពេច។ ស្ថាបត្យកម្មរបស់ចាមមាននៅលស់មិនច្រើនប៉ុន្មាន និង មិនធំមហាសាល មិនវិចិត្រពិស្តារដូចខ្មែរ, សាហេតុមួយ ដែលនៅសល់មិនច្រើន ពីព្រោះជាវត្ថុកសាងដោយឈើសូម្បីតមកនឹងធ្វើឲ្យមាំមួនឡើង ក៏សាងដោយឥដ្ឋជាធំតិចណាស់ និង ធ្វើដោយថ្មដាដោយសំខាន់។ ប្រាជ្ញនៅឃើញសេចក្តីសំខាន់ខាងវប្បធម៌របស់ចម្ប៉ាថាជារឿងគួរសិក្សាយ៉ាងច្រើនណាស់ និង ប្រកាន់ថា ជាវប្បធ៌មបែបជ្វានៅតាមដងទន្លេធំបំផុតលើទ្វីបអាស៊ី។

ខ. វៀតណាម

[កែប្រែ]

សម័យទីមួយ

[កែប្រែ]

(រំដោះឯករាជ្យ និង រួបរួមផែនដីលើកទីមួយ)

វៀតណាមប្រកបដោយពាក្យថា វៀត ប្រែថា ប្រជាជន ឬជនជាតិ និង ណាមប្រែថា ខាងត្បូង រួមគ្នានឹងប្រែថា “ជនជាតិភាគខាងត្បូង ឬក្រុងខាងត្បូង ឬអាណាចក្រផ្នែកខាងត្បូង” ជនជាតិនេះមានកំណើតមកដូចម្តេច? អ្នកប្រវត្តិសាស្ត្រនៅរកឃើញមិនទាន់ច្បាស់ ខ្លះថាកើតមកពីអ្នកក្រុងតុងកឹង ផ្សំជាមួយជនជាតិម៉ុងហ្គោលី អំបូរមួយ ដែលភៀសខ្លួនមកមុនប្រវត្តិសាស្ត្រ ខ្លះថាមកពីជនជាតិចិន ដែលភៀសខ្លួនមក ហើយផ្សំជាមួយជនជាតិថៃ ដែលអាស្រ័យមកពីដើម ខ្លះនិយាយដោយលំអិតតទៅទៀតថា ជាអំបូរផ្សំមកមុនប្រវត្តិសាស្រ្តទាក់ទងលាយលំគ្នាច្រើនជាន់រវាងពួកអស្រ្តូឥណ្ឌូនេសៀ នៃជ្រោសមុទ្រឥណ្ឌូចិន ជាពួកម៉ុងហ្គោលយ ដែលភៀសខ្លួនមកពីខាងជើង គឺជនអំបូរថៃ ឬវៀត នៃជាតិចិនភាគខាងត្បូង សឹងតមកត្រូវជនជាតិចិនលេបបាត់មួយចំនួនទៀត។ ភស្តុតាំងបុរាណវទ្យាសម័យមុនដំបូងបង្អស់ សំដែងឲ្យឃើញថា ជនជាតិនេះមានវប្បធ៌មបែបម៉ុងហ្គោផ្សំជាមួយឥណ្ឌូនេស៊ី ដោយបានទទួលឥទ្ធពលពីចិនយ៉ាងជ្រាវជ្រៅ, ភាសាជាសំនៀងតែមួយជាមួយភាសាថៃ ដូច្នោះទើបមានច្រើនរណ្តាបសំឡេង (ក្នុងភាសាថៃស្តែងដោយវណ្ណយុត្តិ) តែមានគ្រឹះមកពីភាសាខ្មែរ-មន, ជនជាតិវៀតណាមពីដើមគោរពលទ្ធិបនស្រនខ្មោចទេព្វារក្ស ខ្ទោចអ្នកតា ម្ចាស់ទឹកម្ចាសដី គោរពបូជាវិរៈបុរសរបស់ជាតិ។

ពេលអាណាចក្រវៀតណាមត្រូវរួបរួមចូលជាដែនដីរបស់ចិនក្នុងព.ស.៤៣៣ រួចហើយ ចិនបានប្រើនយោបាយលេបបញ្ចូល គឺព្យាយាមរួមវៀតណាមបញ្ចូលទៅជាចិនខាងជនជាតិ ភាសា វប្បធ៌ម និង នយោបាយ ដោយរៀបចំគ្រប់គ្រងវៀតណាមជាមណ្ឌលមួយរបស់ចិន ជំរុញឲ្រប្រជនចិនចូលមករស់នៅ រៀបចំការសិក្សា និង របៀបប្រឡងចូលទទួលតំណែងរាជការរបបចិន ប្រើភាសាចិនជាភាសារាជការ ធ្វើឲ្យភាសាចិនក្លាយទៅជាភាសាជនជាន់ខ្ពស់ និង ភាសាវណ្ណកម្មរបស់វៀតណាម, វៀតណាមប្រើអក្សរចិន មានរបបការគ្រប់គ្រង សាសនា ទស្សនៈ វប្បធម៌ និង ការរស់នៅស្រដៀងគ្នា ឬទទួលតមកពីចិន សាសនាវៀតណាម ដែលទទួលមកពីចិនគឺពុទ្ធសាសនា តៅ និង ការបូជាបុព្វបុរស (លទ្ធិខុងចឺក៏មានឥទ្ធិពលច្រើនដូចគ្នា ភស្តុតាងមួយចំនួនសឲ្យឃើញថា សាសនាទាំង ៣ ដែលជ្រាបចូលមកអំពីចីនគឺ ពុទ្ធ ខុងចឺ និង តៅ) ដែលបានរីកចម្រើនទន្ទឹមគ្នាមក និង សន្សឹមៗរួមបញ្ចូលគ្នារហូតដល់ទៅជាលទ្ធិផ្សំផ្គុំកគ្នាចូលតែមួយ។

យ៉ាងណាក៏ដោយបណ្តាសាសនាទាំងអស់នេះ ព្រះពុទ្ធសាសនាមានឥទ្ធិពលច្រើនបំផុត ព្រោះសម្របខ្លួនទៅតាមលក្ខណៈជនជាតិវៀតណាមបានល្អជាង និង មានវត្តមានព្រះសង្ឃ ដែលនៅជិតស្និតជាមួយប្រជាជន ជាមជ្ឈដ្ឋាននៃប្រជាជន សូម្បីព្រះពុទ្ធសាសនាផ្សាយចូលមកអំពីចិនក៏មែនពិត តែពេលជនជាតិវៀតណាមទទួលកាន់ហើយក្លាយទៅជាចំណែកជួយកសាងស្មារតីស្រឡាញ់ជាតិរបស់ខ្លួន ទើបប្រាកដជាវត្តក្នុងជនបទក្លាយទៅជាមជ្ឈមណ្ឌលក្រោកឡើងតវ៉ារដ្ឋាបាលចិនជារឿយៗ ដោយហេតុនេះរដ្ឋាភិបាលចិនទើបព្យាយាមចាត់របបគ្រប់គ្រងវត្ត និង ពុទ្ធសាសនស្ថានយ៉ាងតឹងរឹង ដោយតែងតាំងព្រះសង្ឃ ដែលគ្រប៉គ្រងមានឋានន្តរសក្តិតាមរបបការគ្រប់គ្រងរបស់ចិន និង ឧបត្ថម្ភទំនុកបំរុងព្រមទាំងអភិសិទ្ធិផ្សេង ៗ ដាក់ខកំណត់ឲ្យព្រះសង្ឃបង់ពន្ធដារ សេវាកម្មផ្សេង ៗ ដល់រដ្ឋាភិបាលជាដើម។ ទោះជាយ៉ាងណាក្តី ការគ្រប់គ្រងក៏ញ៉ាំងផលបានតែត្រឹងសម្បកខាងក្រៅ ឥទ្ធិពលឋានន្តរសក្តិថាមាំមួនក៏មិនមែន សភាពបែបនេះមិនមែនតែក្នុងសម័យ ដែលចិនគ្រប់គ្រងប៉ុណ្ណោះទេ សូម្បីធ្លាក់ទៅក្នុងកណ្តាបដៃរបស់បារាំងគ្រប់គ្រង ក៏មានដំណើរស្រដៀងគ្នានេះដែរ។

ការ ដែលចិនត្រូវការរួបរួមវៀតណាមចូលជាដែនដីរបស់ខ្លួននោះ រមែងមានហេតុផលទាំងផ្លូវនយោបាយ និង សេដ្ឋកិច្ចផ្សំគ្នា គឺក្នុងផ្លូវនយោបាយ ដើម្បីការពារមិនឲ្យមានអាណាចក្រដ៏រីកចំរើនឡើងមកមានកម្លាំងរឹងប៉ឹងប្រណាំងប្រជែងអំណាច ជាហេតុនាំឲ្យអន្តរាយដល់ជាយដែនខាងត្បូងរបស់ខ្លួន និង ពេលខ្លះត្រូវការឲ្យមានប្រទេសជារបាំងរវាងខ្លួនជាមួយពួក ដែលចិនហៅថាហួនណាំង (ជាតិមនុស្សនៅក្នុងព្រៃ) ក្នុងអាស៊ីអាគ្នេយ៍។ចំណែកឯផ្លូវសេដ្ឋកិច្ច ចិនត្រូវការបានផលប្រយោជន៍អំពីការលក់ដូរ ព្រោះវៀតណាមជាមាគ៌ានាំមុខ ក្នុងរបបពាណិជ្ជកម្មរវាងប្រទេសរបស់ខ្លួន និង ប្រទេសឥណ្ឌា ព្រមទាំងប្រទេសផ្សេងៗ រហូតទៅដល់ដែនម៉ែឌីទែរ៉ាណេ និង អាស្រ័យផ្លូវពាណិជ្ជកម្មនេះឯង អ្នកបន្ត និង អ្នកផ្សព្វផ្សាយសាសនាចំនួនច្រើន បានធ្វើដំណើរទៅមករវាងប្រទេសចិន និង ប្រទេសឥណ្ឌា ដោយសំចត់សំរាក់នៅវៀតណាម ជារយៈពេលខ្លីខ្លះវែងខ្លះ ធ្វើឲ្យវៀតណាមមានឱកាសស្វាគមន៍ ទាំងព្រះភិក្ខុសង្ឃឥណ្ឌា ដែលធ្វើដំណើរទៅចិន និង ព្រះភិក្ខុចិន ដែលធ្វើដំណើរទៅឥណ្ឌា បានស្តាប់ទាំងពាក្យប្រៀនប្រដៅទាំងផ្នែកមហាយាន និង ពាក្យប្រៀនប្រដៅផ្នែកថេរវាទផង។

ព្រះពុទ្ធសាសនាចូលមកកាន់ប្រទេសវៀតណាមមុនដំបូងពេលណានោះ មិនមានភ័ស្តុតាំងប្រាកដ តែកាន់យកតាមរឿងនិទានថាផ្តើមប្រម៉ាណ ព.ស. ៧៣២ ដោយសន្និដ្ឋានថា លោកមៀវប៉ោ (Meou-Po) អ្នកធ្លាប់កាន់លទ្ធិតៅ ហើយផ្លាស់មកកាន់ព្រពុទ្ធសាសនា បានធ្វើដំណើរមកពីប្រទេសចិនចូលផ្សព្វផ្សាយជាលើកដំបូង ទោះជាយ៉ាងណាក៏ដោយយល់ថាពីមុននេះបានមានព្រះសង្ឃជាច្រើនអង្គធ្វើដំណើរឆ្លងកាត់ចូលមក និង ឆ្ការផ្លូវទុកឲ្យស្រេចហើយ ដូចជាភិក្ខុមហាជីវក ភក្ខុកល្យាណរុចិ និង ភិក្ខុកាំងសេហោយ (យល់ថាជាជនជាតិឥណ្ឌាទាំង៣ព្រះអង្គ) ជាដើម ដែលធ្វើដំណើរចូលមកផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុង ព.សវ.៨ ដូចគ្នាជាមួយ និង លោកមៀវប៉ោ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសវៀតណាមរយៈមុនដំបូងនេះ មិនបានរីកចំរើនឬការផ្សព្វផ្សាយ ដែលជាសំខាន់យ៉ាងណាទេ ព្រោះវេលានោះចក្រពត្តិចិនចូលចិត្តតែក្នុងការប្រកាសពាក្យប្រៀនប្រដៅរបស់ខុងចឺ និង មិនពេញចិត្ត ដែលនឹងឃើញនរណាកាន់ព្រះពុទ្ធសាសនា។ រហូតតមកដល់ ព.ស.១០៨៧ ដល់ ១១៤៥ មានក្បួនការរួបរួមរដោះឥស្សរភាពរបស់ជនជាតិវៀតណាម តស៊ូដើម្បីឯករាជ្យច្រើនលើកច្រើនគ្រា បរាជ័យខ្លះរហូតដល់បានជ័យជំនះ តាំងខ្លួនជាឥស្សរៈបានក្នុងរយៈខ្លីៗខ្លះ ទោះបីនៅទីបំផុតក៏គង់ត្រឡប់ធ្លាក់ក្នុងអំណាចរបស់ចិនដូចដើម តែជាគ្រឿងដាស់សតិឲ្យភ្ញាក់រលឹកជាតិនិយមរបស់វៀតណាម ឲ្យរឹងប៉ឹងឡើង និង ក្នុងរយៈនេះឯង ព្រះពុទ្ធសាសនាក៏មានឱកាស និង ចាប់ផ្តើមរៀបខ្លួនឡើងយ៉ាងមាំមួន អ្នក ដែលជាអ្នកដឹកនាំការផ្សព្វផ្សាយសាសនាលើកនេះ ជាព្រះភិក្ខុជនជាតិឥណ្ឌា ព្រះនាម វិនីតរុចិ ព្រះតេជគុណអង្គនេះ បានសិក្សាព្រះពុទ្ធសាសនាក្នុងប្រទេសឥណ្ឌាខាងលេច ហើយធ្វើដំណើរទៅកាន់ប្រទេសចិន ត្រង់ពេល ដែលប្រទេចិនកំពុងគាបសង្កត់ព្រះពុទ្ធសាសនា ទើបព្រះអង្គធ្វើដំណើរមកកាន់ភាគខាងត្បូងនៃប្រទេសចិន បានសិក្សាព្រះពុទ្ធសាសនានិកាយឈាន (គឺនិកាយធ្យានៈ ដែលជប៉ុនហៅថាសេន)នៅទីនោះ ហើយធ្វើដំណើរចូលមកផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់និកាយធៀន ( Thien ពាក្យវៀតណាម បានដល់ធ្យានៈឬឈានឬសែននោះឯង ) ក្នុងតុងកឹងពេល ព.ស. ១១២៣ និង បានទទួលសេចក្តីគោរពជាសង្ឃរាជនៃនិកាយធៀនទីមួយ នៅពេល ដែលព្រះអង្គទទួលមរណភាពហើយ សិស្សជាតិវៀតណាមនាម ផាប់ហ៊ាន បានដំណើរការ ផ្សព្វផ្សាយពុទ្ធធម៌ស្នងបន្តមក រហូតដល់បានទទួលការគោរពយ៉ាងទូលំទូលាយកើនឡើងជាលំដាប់ អាចចាត់បានថា បានតាំងគ្រឹស្តគង់វង់។ ហេតុការណ៍គ្រានេះ ហៅថា ជាការប្រតិស្ឋាននិកាយធៀន ឬធ្យាន គ្រាទីមួយ។

លុះ ព.ស.១១៦១ រាជវង្សថ័ងឡើងគ្រងផែនដីចិន អំណឹះអំពីនោះទៅ ៤ ឆ្នាំ ក៏ចាត់ របៀបគ្រប់គ្រងដែនដី ដែលធ្លាប់ជាអាណាចក្រវៀតណាមជាថ្មី មកឲ្យរឹងប៉ឹង មានប្រសិទ្ធភាព និង ហៅឈ្មោះថ្មីថា ង័នណ័ន ប្រែថាប្រទេសស្ងប់ ជាទីមករបស់ពាក្យថា អណ្ណាម ដែលជនជាតិបស្ចឹមហៅវៀតណាមរហូតដល់ព.ស.២៤៨៨ រាជវង្សថ័ងចាត់ការគ្រប់គ្រងវៀត ណាមបានត្រឹមត្រូវល្អ ធ្វើឲ្យកើតសន្តិសុខ និង រីកចម្រើនរុងរឿងអស់រយៈកាងយូរអង្វែងរហូតដល់អស់រាជវង្សនោះក្នុង ព.ស.១៤៥០ អស់ពេលប្រហែល ៣ សតវត្សរ៍ ក្រោយនោះមានជនជាតិវៀតណាមបះបោដើម្បីឯករាជ្យត្រឹមតែពីរបីដង ហើយបានជ័យជំនះ ត្រឹមតែម្តងគត់ក្នុង ព.ស.១៣៣៤ សឹងតាំងខ្លួនជាំឥស្សរៈ នៅមិនបានប៉ុន្មានឆ្នាំ ក៏ត្រឡប់ធ្លាក់នៅក្នុងអំណាចរបស់ចិនដូចដើមវិញ។

រាជវង្សថ័ង ជាពុទ្ធសាសនូបត្ថម្ភក៍ ព្រះពុទ្ធសាសនានិកាយសេននៅវៀតណាម ទើប បានទទួលការឧបត្ថម្ភ ទំនុកបំរុងបានយ៉ាងល្អ ហើយមានការប្រតិស្ឋាននិកាយធាន ឬ ធ្យានជាលើកទីពីរ ក្នុង ព.ស.១៣៦៣ ដោយព្រះភិក្ខុ វ៉ង៉នថុង (Vo-Ngon-Thong) (និការយវ៉ង៉នថុង នេះ បានសាប់សូន្យទៅហើយ មិនមាននៅទៀតទេ ក្នុងបច្ចុប្បន្ននេះ) តែនិកាយធាន ដែលតាំងឡើងគ្រានេះ ជាសាខាមួយទៀត ផ្សេងពីលោក វិនីរុចិ បានប្រកាសទុកក្នុងគ្រាមុន។ ប្រទេសវៀតណាមក្នុងសម័យនោះ មានស្ថូបចេតីយ៍២០ អង្គ មានវត្តជាច្រកន្លែង និង មាន ព្រះភិក្ខុសង្ឃប្រហែល ៥០០ អង្គ។ ព្រះថេរានុថេរៈច្រើនអង្គមានកិត្តិនាមថា ជាព្រះពហូស្សូត ហើយទ្រងទ្រង់វិន័យតឹងរឹង។ ព្រះពុទ្ធសាសនានៅពេល ដែលចំរើនរុងរឿងឡើងដូចនេះ ក៏បានជាកម្លាំងស្ថាបនា បណ្តាលឲ្យវប្បធម៌របស់វៀតណាមមានវឌ្ឈនាការតទៅរហូតមានរូបលក្ខណៈជារបស់ខ្លួន កឲ្យកើតស្មារតីជាតិនិយមកាន់តែខ្លាំងឡើង ។

តមកព.ស.១៤៥០ រាជវង្សថ័ងអស់ទៅ ចិនបែបចេញជាច្រើនអាណាចក្រ និង ថមថយចុះ ជនជាតិអាណាមបានឱកាស ទើបតស៊ូដើម្បីឥស្សរភាព បានសម្រេចតាំងជាអាណាចក្រដៃកោវៀត ក្នុងព.ស.១៤៨២ មានអាណាខែត្រត្រឹមតែតុងកឹង និង ដែនអាណាម ៣ ដែនដី (Thanh hoa, nghe an, Ha tinh គឺចុះមកដល់ភាគខាងជើងខ្សែស្របទី ១៨ឬលួស Porte d’annan ឡើងទៅបន្តិចបន្តួច)។ ចំណែកខាងត្បូងឡើងទៅជាអាណាចក្រចម្ប៉ា ពេលបានឥស្សរភាព អាណាចក្រណាមវៀតក៏ក្តៅក្រហាយ ដោយអាស្រ័យដោយការដណ្តើមអំណាចផ្ទៃក្នុងប្រហែល ៣០ ឆ្នាំទើបស្ងប់។ រយៈកាលនេះ ព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន ត្រូវបៀតបៀនយ៉ាងធ្ងន់ធ្ងូរ ពេលដល់រាជវង្សឌិនឡើងគ្រងរាជ្យក្នុង ព.ស.១៥១២ ព្រះពុទ្ធសាសនាចាប់ផ្តើមរីកចម្រើនមកជាថ្មី ព្រះមហាក្ស័ត្រស្ទើរតែគ្រប់អង្គក្នុងរាជវង្សនេះ និង រាជវង្សតៗមកទៀត ៤ រាជវង្ស (ដិនហ៍,លេ,លៃ,ត្រឹង) មកដល់ ព.ស ១៩៥៧សុទ្ធតែមានសទ្ធាក្នុងព្រះពុទ្ធសាសនា ទ្រង់បានទំនុកបំរុងព្រះសង្ឃ និង កិច្ចការព្រះសាសនាយ៉ាងល្អណាស់ ព្រះសង្ឃឯងក៏បានទទួលការគោរពពីប្រជាជនជាច្រើន ព្រោះទាំងព្រះ សង្ឃទ្រង់ព្រះធម៌ និង អ្នកប្រាជ្ញទ្រង់គុណវិទ្យា។

ធម្មតាជនជាតិវៀតណាមពេលនោះ មានសេចក្តីនិយមដូចជនជាតិចិន ក្នុងខ ដែលលើកស្ទួយអ្នកចេះដឹង កវី អ្នកចរិយាសាស្រ្ត អ្នកនិតិសាស្ត្រ ហោរាសាស្រ្ត និង ពេទ្យ។ ពេលជនជាតិវៀតណាមធ្លាក់ទៅជាប្រទេសចំណុះរបស់ចិនតាំងតែសម័យរាជវង្សហ័នពីដំបូងមក ក៏ត្រូវរៀនសរសេរភាសាចិន តែការរៀននោះបានត្រឹមតែឥស្សរជនតិចតួចប៉ុណ្ណោះ មិនបានជ្រួតជ្រាបដល់ប្រជាជនទេ មានតែព្រះសង្ឃប៉ុណ្ណោះ ដែលប្រាថ្នាសិក្សាព្រះធម៌ ទើបចាំបាច់សិក្សាស្រាវអំពីគម្ពីរភាសាចិន។ ពេលវៀតណាមបំបែកចេញពីចិនហើយ ទើបរកអ្នកប្រាជ្ញបានត្រឹមតែពួកអ្នកប្រាជ្ញគោរពសាសនាខុងចឺ តៅ ចំនួនតិចតួច ហើយក្នុងចំណោមព្រះសង្ឃប៉ុណ្ណោះ ធ្វើឲ្យព្រះសង្ឃជាបុគ្គលមានតម្លៃ ទៅណាក៏បានទទួលការគោរពពាសពេញផែនដី។ ការផ្សព្វផ្សាយព្រះធម៌ក៏ជ្រាបចូលដល់ប្រជាជនពិសេសបានទទួលរាជូបត្ថម្ភ ជាគ្រឿងជំរុញព្រះពុទ្ធសាសនាក៏រីកចំរើនផ្សាយជាទូទៅ ក្លាយទៅជាជំនឿសំខាន់របស់ប្រជាជនក្នុងពេលមិនយូរ។ មួយទៀតនៅក្នុង ព.ស. ១៥១១-១៥២២ រាជការបានរៀបចំអង្គការគ្រប់គ្រងគណៈសង្ឃឡើង ដោយរួមយកក្រុមអ្នកបួសតៅជាមួយព្រះសង្ឃក្នុងព្រះពុទ្ធសាសនាចូលក្នុងរបបឋានន្តរសក្តិដូចគ្នា ក្នុងគ្រានោះ ចក្រពត្តិវៀតណាមទ្រង់ស្តាប់ដំបូនមានរបស់ព្រះភិក្ខុមួយរូបឈ្មោះ ង៉ឆ័នហ្លូ ថាជាប្រាជ្ញជ្រៅជ្រះ មានសមត្ថភាពជាកវីនិពន្ធ និង ឆ្លាសវៃក្នុងការបំពេញសមាធិបែបនិកាយធៀន ទើបទ្រងបញ្ជាឲ្យអារធនាព្រះអង្គមកសំដែងធម៌ថ្វាយ ពេលជ្រះថ្លា ហើយតែងតាំងព្រះអង្គឲ្យឡើងជាប្រមុខនៃគណៈសង្ឃ ហើយក្នុងឆ្នាំបន្តមកបានតែងតាំងព្រះថេរៈអង្គនោះជាទីប្រឹក្សារបស់ចក្រពត្តិ។ នៅ ព.ស.១៥២៥ វៀតណាមចាប់ផ្តើមធ្វើសង្គ្រាមធំគ្រាដំបូងជាមួយអាណាចក្រចម្ប៉ា និង បានជាភាគីមានជ័យ ទំលាយរាជធានីចម្ប៉ាបាន តែផ្នែកខាងព្រះសាសនា កិច្ចការផ្សេង ៗ គង់ដំណើរការទៅតាមប្រក្រតី បើទោះបីជាមានការផ្លាស់ប្តូររាជវង្ស ។ ព្រះពុទ្ធសាសនាក៏រីកចំរើនលូតលាស់ឈានមុខតមកដោយល្អប្រពៃ។ ព្រះមហាក្ស័ត្រអង្គទី ២ នៃរាជវង្សលែ (ព.ស.១៥៤៨-១៥៥១) ទ្រង់បានបញ្ជូនគណៈទូតទៅកាន់ប្រទេសចិន សុំព្រះត្រៃបិដកមួយចប់ ហើយទ្រង់ព្យាយាមទាក់ទាញប្រជាជនឲ្យបែរមកគោរពព្រះពុទ្ធសាសនា ជំនួសលទ្ធិខ្មោច ព្រាយ ទេព្វារក្ស និង ការបូជាបុព្វបុរស តែហេតុការណ៍ប្រែត្រឡប់ជាថា បើទោះបីប្រជាជន ព្រមទទួលគោរពព្រះពុទ្ធសាសនា តែក៏គង់នៅគោរពខបដិបត្តិតាមលទ្ធិដើមយ៉ាងល្អិតរមួត ធ្វើឲ្យការគោរពពុទ្ធសាសនារបស់ប្រជាជនវៀតណាម ផ្សំផ្គុំបង្កប់នៅជាមួយលទ្ធិបុរាណទាំងនោះរៀងមក ។

លុះដល់ ព.ស. ១៥៥៣ វៀតណាមផ្លាស់រាជវង្សថ្មី អភិជនម្នាក់ សឹងធ្លាប់ជាសិស្សរបស់ ភិក្ខុវ៉ាំងហ័ន បានឡើងគ្រងរាជ្យ ទ្រង់ព្រះនាមថា ព្រះបាទលៃថៃតោ ជាដើមរាជវង្សលៃ ដ៏យូរយារដល់ទៅ ២១៥ ឆ្នាំ។ រយៈកាលនេះបានទាំងជារយៈកាលនាំទៅរកការធ្វើ សង្គ្រាមជាមួយប្រទេសចម្ប៉ា ធ្វើឲ្យបានដែនដីរីកធំ និង ជាយុគសម័យ ដែលព្រះពុទ្ធសាសនាចំរើនរុងរឿងដល់ទីបំផុត ជាសាសនាតែមួយគត់ បានទទួលការគោរពលើកដំកើង ។ ព្រះមហាក្ស័ត្រគ្រប់ព្រះអង្គ មានព្រះរាជសទ្ធាក្លៀវក្លា ក្រៅពីទ្រង់បានព្រះរាជទាន រាជូបត្ថម្ភដល់កិច្ចការព្រះពុទ្ធសាសនា ដោយប្រតិស្ឋានអគ្គសាសនូបត្ថម្ភក៍ហើយ ទ្រង់នៅបានស្និទ្ធស្នាលជាមួយព្រះពុទ្ធសាសនាដោយព្រះអង្គផ្ទាល់, ដោយទ្រង់បានប្រតិបត្តិធម៌ បំពេញសមាធិ និង មានវិស្សាសភាពជាមួយព្រះសង្ឃមួយចំនួនទៀតផង។

ក្នុងរជ្ជកាលរបស់ព្រះបាទលៃថៃតោឯង ព្រះអាចារ្យនិកាយធានច្រើនអង្គ ដូចជា លោកវ៉ាំងហ័នជាដើម បានប្រកាស់ពុទ្ធធម៌ ទាំងផ្នែកខាងបរិយត្តិ និង បដិបត្តិ ឲ្យបានរុងរឿង ឡើងជាច្រើន ។ ក្នុងរជ្ជកាលតមក ព្រះបាទលៃថៃតង (រាជឱរសរបស់ព្រះបាទលៃថៃតោព.ស.១៥៧១-១៥៨៨) ទ្រង់ទំនុកបំរុងព្រះពុទ្ធសាសនាយ៉ាងច្រើនទូលំទូលាយ ដូចជា សព្វព្រះរាជហឫទ័យឲ្យកសាងព្រះវិហារ ៩៥ កន្លែង ហើយទ្រង់កសាងព្រះវិហារសសរមួយ កណ្តាលស្រះ នៅក្នុងរដ្ឋធានីហាណូយ តាមព្រះសុបិននិមិត្ត ដែលថាមានអ្នកនាំព្រះអង្គទៅទស្សនាឧបុលវាំង របស់ព្រះពោធិសត្វអវលោកិតេស្វារៈ ។ ប្រជាជនវៀតណាមជឿថា ព្រះអង្គបានសម្រេចពោធិញាណទៀតផង។ ព្រះមហាក្ស័ត្រអង្គបន្តមក គឺព្រះបាទលៃធនតង (ព.ស.១៥៩៧-១៦១៥) ប្រាកដព្រះ នាមល្បីល្បាញ ក្នុងផ្លូវព្រះមហាករុណា ហើយទ្រង់ដំណើរតាមព្រះចរិយាវត្តរបស់ព្រះបាទ អសោកមហារាជ។ ផ្នែកខាងការសង្រ្គោះប្រជាជន ដូចជា ទ្រង់យកព្រះទ័យទុកដាក់ជាមួយ ទុក្ខលំបាក ភាពក្រីក្រ និង អ្នកជាប់ពន្ធនាគារ ទ្រង់បារម្ភអ្នកអស់ទាំងនោះ ជាពិសេសក្នុងរដូវរងា បញ្ជាឲ្យចែកអាហារ និង សំពត់ ស្បាយ ខោអាវ ដល់ជនក្រក្រី និង ព្រះរាជទានអភ័យទោសដល់អ្នកទោសជាញឹកញាប់។

មានហេតុការណ៍ពិសេសម្យ៉ាងទៀតមុនព្រះអង្គសោយទិវង្គត់ ៣ ឆ្នាំ គឺក្នុងព.ស.១៦១២ ព្រះបាទលៃថៃតង ទ្រង់បានធ្វើសង្គ្រាមឈ្នះចម្ប៉ា ទ្រង់ត្រឡប់មកហើយ ទ្រង់ចែកចាយឈ្លើយសង្រ្គាមឲ្យបានទាសាទាសីដល់អភិជនក្នុងរាជសំណាក់។ អភិជន ដែលបានទទួលឈ្លើយសង្រ្គាមទៅនោះ ម្នាក់ជាភិក្ខុ ។ ថ្ងៃមួយនៅពេល ដែលព្រះអង្គបានចេញទៅបំពេញភារកិច្ចត្រឡប់មក ក៏ប្លែកក្នុងចិត្ត បានឃើញថាមានអ្នកសរសេរកំណែរសេចក្តីក្នុងគម្ពីរផ្សេង ៗ របស់លោក នៅពេលសាកសួរដឹងថា ជាទង្វើររបស់ទាសាម្នាក់ ដែលបានព្រះរាជទានមក។ ព្រះបាទលៃថៃតង ទ្រង់ជ្រាបដំណឹងនោះ បញ្ជាឲ្យហៅទាសានោះទៅសាកសួរសេចក្តីផ្សេង ៗ ប្រាកដថា ទាសនោះតបបញ្ហារៀបរយសម្បូណ៌ជាទីអស្ចារ្យ នៅទីបំផុតបានសេចក្តីថា ទាសនោះ ជាព្រះអាចារ្យជនជាតិចិន នាម ថៅដឿង ត្រូវចាប់មកក្នុងខណៈ ដែលព្រះអង្គបានចេញចារិកប្រកាសផ្សព្វផ្សាយព្រះធម៌នៅប្រទេសចម្ប៉ា ទើបទ្រង់សូមឲ្យទទួលព្រះអង្គចូលទៅក្នុងគណៈសង្ឃវៀតណាម ហើយទ្រង់អនុញ្ញាត ឲ្យព្រះអង្គសំដែងធម៌ទេសនាបាន។ ព្រះអង្គមានសិស្សចំនួនច្រើន ហើយប្រតិស្ឋានិកាយធៀនថ្មីមួយទៀតជាលើកទី ៣។ ព្រះបាទលៃធន់តង ក៏ទ្រង់ជាសិស្សរបស់ព្រះអង្គផង ហើយជឿថា ព្រះអង្គទ្រង់បានសម្រេចពោធិញាណ។ និកាយថៅដឿង (Thao Duong) នេះ នៅមានសេសសល់នៅឡើយនាពេលបច្ចុប្បន្ន ប៉ុន្តែគ្រាន់តែជានិកាយតូចតាចមួយប៉ុណ្ណោះ ។

ក្រោយរជ្ជកាលព្រះបាទលៃធន់តងហើយ រាជការចាប់ផ្តើមឲ្យមានការប្រឡងជ្រើសរើសមនុស្សចូលធ្វើការជាមន្ត្រីរាជការ ធ្វើឲ្យលទ្ធិខុងចឺចូលមកមានតួនាទីច្រើនក្នុងចំណោមបញ្ញាជនរបស់ប្រទេស តែមិនទាន់ជះឥទ្ធិពលព្រះពុទ្ធសាសនាដោយប្រការណាមួយឡើយ។ ចក្រពត្តិ ៣ ព្រះអង្គចុងក្រោយរបស់រាជវង្សលៃ ទ្រង់ពេញប្រទ័យក្នុងការបំពេញសមាធិបែបនិកាយធៀនណាស់។ ព្រះអង្គចុងក្រោយ ដល់ថ្នាក់លះបង់រាជសម្បត្តិឲ្យព្រះរាជធីតា ហើយស្តេចទ្រង់ចេញសាងព្រះផ្នួស ព្រះរាជធីតាទ្រង់ថ្វាយរាជអំណាចនោះដល់ ត្រឹងខាញ់ ជាព្រះស្វាមី ទើបផ្លាស់ប្តូរផែនដីពីរាជវង្សលៃ ទៅជារាជវង្សត្រឹងនោះ។ ក្នុងសម័យនៃរាជវង្សនេះ ការផ្សព្វផ្សាយព្រះពុទ្ធសាសនាអន់ថយចុះ ហើយលទ្ធិខុងចឺរីកចំរើនខ្លាំងឡើង តែចំពោះអង្គព្រះមហាក្ស័ត្រនៅតែមានព្រះរាជសទ្ធា ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លា។ ព្រះបាទត្រឹងខាញ់ ក្រៅពីទ្រង់ឧបត្ថម្ភទំនុកបំរុងខាងផ្លូវវត្ថុយ៉ាងច្រើនហើយ ទ្រង់នៅបាននិពន្ធសាសនបករណ៍ ២ រឿង ស្តីពីការបំពេញសមាធិ ១ រឿង និង ស្តីពីគោលធម៌ទូទៅ ១ រឿង។ ចំណែកព្រះរាជនត្តារបស់ព្រះអង្គ ពេលគ្រងរាជ្យ ១៥ ឆ្នាំហើយ ក៏បានលះរាជ្យសម្បត្តិចេញសាងព្រះផ្នួសនៅវត្តមួយលើភ្នំ ទ្រង់បំពេញសមាធិ និង បង្ហាត់បង្រៀនកូនសិស្សចំនួនច្រើនជាជនជាតិវៀតណាមខាងជើង ចាត់ថាព្រះអង្គជាបឋមសង្ឃរាជ នៃនិកាយត្រឹកឡឹម (និកាយព្រៃឫស្សី ឬនិកាយវេឡុវន)។ ដូច ដែលបានមកដល់ការអស់ទៅនៃរាជវង្សត្រឹងនេះ ឃើញថា ព្រះពុទ្ធសាសនា ដែល រីកចំរើនរុងរឿង គឺនិកាយធៀនឬធ្យាន ។ ការ ដែលព្រះមហាក្ស័ត្រច្រើនព្រះអង្គបានទ្រង់ព្រះផ្នួស ក៏សម្តែងដល់សេចក្តីនិយមក្នុងការសាងផ្នួស ដែលបានផ្សព្វផ្សាយពាសពេញដល់ថ្នាក់ឥស្សរជន ព្រះរាជវង្ស ក្រៅពីនោះ នៅប្រាកដថាមានវត្តប្រចាំគ្រប់ភូមិជន បង្ហាញ់ពីការគោរព ដែលរីកសាយពាយទូទៅក្នុងចំណោមប្រជារាស្រ្ត។

យុគជាតិទ្រុឌសាសនាទ្រោម

[កែប្រែ]

លុះ ព.ស.១៩៥៧ វៀតណាមបានក្លាយជាប្រទេសថិតនៅក្រោមអាណានិគមរបស់ចិនម្តងទៀត ទោះបីជាការបាត់បង់អំណាចរយៈពេលខ្លី ៗ ត្រឹមតែ ១៧ ឆ្នាំ ប៉ុន្តែបានធ្វើឲ្យព្រះពុទ្ធសាសនាទ្រុឌទ្រោមចុះយ៉ាងខ្លាំង ព្រោះឥទ្ធិពលរបស់ព្រះមហាក្ស័ត្ររាជវង្សម៉ីង ដែលគ្រប់គ្រងប្រទេសចិននៅពេលនោះ បានធ្វើឲ្យលទ្ធិខុងចឺ និង តៅ រីកចំរើនឡើងយ៉ាង រឹងប៉ឹង ក្នុងពេលជាមួយគ្នានោះដែរ ព្រះពុទ្ធសាសនាបែបតន្ត្រៈ របស់ទីបេក៏បានហូរចូល មកព្រមជាមួយផង។ ព្រមនោះដែរ រាជការចិនក៏បំផ្លិចបំផ្លាញវត្ត និង រឹបអូសគម្ពីរព្រះពុទ្ធសាសនាទៅទាំងអស់។ វៀតណាមបានទទួលឯករាជ្យមកវិញក្នុង ព.ស.១៩៧៤ តែស្ថានការណ៍ផ្នែកខាងព្រះពុទ្ធសាសនាមិនទាន់បានប្រសើរឡើងវិញឡើយ ព្រោះព្រះមហាក្ស័ត្ររាជវង្សថ្មី មិនអនុគ្រោះដល់ព្រះពុទ្ធសាសនា ទ្រង់រៀបចំប្រឡងចំណេះដឹងព្រះសង្ឃ ដោយឲ្យអង្គ ដែលប្រឡងធ្លាក់លាចាកសិក្ខាបទ ហើយចាត់វិធានការបង្ខិតបង្ខំផ្សេង ៗ ចូលទៅជ្រៀតជ្រែកក្នុងកិច្ចការរបស់សង្ឃ និង ហាមកសាងវត្តថ្មី។ ព្រះពុទ្ធសាសនានៅបានទទួលការឧបត្ថម្ភទំនុកបំរុងពីប្រជាជនក៏ពិតមែន ប៉ុន្តែបានសាប់រលាបចុះ ក្លាយជាគោលជំនឿ ដែលផ្សំផ្គុំដោយពាហិរលទ្ធិ មិនមែនពុទ្ធធម៌បរិសុទ្ធពិតដូចដើម ហើយក្នុងរយៈកាលនេះឯង ព្រះពុទ្ធសាសនានិកាយតិនឌោ (គឺនិកាយសុខាវតី គោរពព្រះអមិតាភៈ ដែលជប៉ុនហៅថា និកាយឈិន) ក៏បានផ្សព្វផ្សាយចូលមកកាន់ប្រទេសវៀតណាម។ និកាយនេះភាគច្រើនគោរពបដិបត្តិក្នុងចំណោមគ្រហស្ថ ហើយតែងតែបង្រីកចេញទៅក្នុងយាម ដែលខ្វះខាតព្រះភិក្ខុអ្នកទ្រង់នូវចំណេះដឹងក្នុងនិកាយ ធៀន (សេន)។ ព្រះភិក្ខុជាតិចិន នាម វ៉ានថេវ៉ាធឿង (ព.ស.២០៧៥-២១៥៥) បានផ្សំផ្គុំពាក្យប្រៀនប្រដៅក្នុងនិកាយធៀនជាមួយ និង និកាយតិនឌោ កើតជាព្រះពុទ្ធសាសនាមួយបែប ដែលគោរពនៅតាមសាលាចេត្តីយ៍ (chua ឬ Pagoda) ទាំងឡាយនាពេលបច្ចុប្បន្ន ។

ផ្នែកខាងនយោបាយ សង្គ្រាមរវាងវៀតណាមជាមួយប្រទេសចម្ប៉ា បានកើតឡើង ជារឿយមក ដោយភាគច្រើនប្រទេសវៀតណាមជាភាគីទទួលជ័យជំនះ ឬបានប្រៀប ហើយបានផ្គួបដែនដីរបស់ចម្ប៉ាចូលមកជាលំដាប់ រហូតដល់ ព.ស.២០១៤ ព្រះបាទលេធន់តង ទ្រង់បានបង្រួមយកអាណាចក្រចម្ប៉ាចូលជាដែនដីមួយភាគរបស់ប្រទេសវៀតណាមបានសម្រេច។ បណ្តោយទុកតែដែនបណ្ឌុរង្គៈ ខាងត្បូងឲ្យថិតនៅជាអាណាចក្រតូច ៗ របស់ចម្ប៉ា ប្រព្រឹត្តិទៅជាបណ្តើរ ៗ សិន ដែលនឹងមិនមានពិសភ័យអន្តរាយទាំងឡាយដល់ប្រទេសវៀតណាមនៅបន្តកើតមានទៀតឡើយ ហើយវៀតណាមសន្សឹមនឹងគាបសង្កត់រហូតដល់លេបត្របាក់បានទាំងស្រុងទៅ។

លុះដល់ផុតពីរជ្ជកាលព្រះបាទលេធន់តងហើយ ព្រះមហាក្ស័ត្រអង្គត ៗ មក ក៏ទន់ខ្សោយ កើតការប្រជែងអំណាចផ្ទៃក្នុងអស់រយៈកាលជាយូរ រហូតដល់ទីបំផុត ព.ស. ២០៧៦ វៀតណាមក៏បានបែងចែកចេញជាពីរអាណាចក្រ ជាអាណាចក្រភាគខាងជើង មានត្រកូលត្រឹន (Trinh) គ្រងអំណាច ហៅងាយ ៗ ថា ដែនតុងកឹង ជាមួយអាណាចក្រភាគខាងត្បូងរបស់រាជវង្ស ហ្ងៀន ហៅងាយ ៗ ថា ដែនអណ្ណាម។ អ្នកប្រវត្តិសាស្រ្តបស្ចឹមរមែងហៅថា ដែនតុងកឹង និង ដែនកូចិនសិន បែងព្រំប្រទល់ដែនជាក្រសែស្របទី ១៨ ដែលតមកពីភាគខាងត្បូងកសាងកំផែងធំ ទុកការពារការឈ្លានពានរបស់ភាគខាងជើង។ ដែនទាំងពីរភាគ តែងតែប្រជែងអំណាចគ្នា នឹងប្រទាញប្រទង់សង្រ្គាម ដើម្បីកំចាត់គ្នាជារឿយ ៗ មក អស់រយៈកាលប្រហែលជា ២៧០ ឆ្នាំ រហូតដល់បានទទួលឯកភាពជាតិម្តងទៀតក្នុង ព.ស. ២៣៤៥។ រវាងនោះដែរ ក្រៅពីការប្រជែងអំណាចរវាងវៀតណាមឯងហើយ អាណាចក្រភាគខាងត្បូងនៅបានពង្រីកអំណាចឆ្ពោះទៅទិសខាងត្បូងជាលំដាប់ទៀតផង ធ្វើឲ្យអាណាចក្រតូច ៗ របស់ពួកចាម ដែលសេសសល់នៅ បានរលាយទាំងស្រុងក្នុង ព.ស.២២៦៣។

រយៈកាលទន្ទឹមនឹងនេះដែរ អាណាចក្រខ្មែរ ដែលកំពុងតែមានអំណាចអន់ថយក៏បានជួបប្រទះគ្រោះអាក្រក់ស្រដៀងគ្នានេះដែរ ដោយសន្សឹម ៗ បាត់បង់ដែនដីបន្តិចម្តង ៗ ដល់ប្រទេសវៀតណាម ដោយវិធានការ ដែលវៀតណាមធ្លាប់ប្រើជាមួយចម្ប៉ាពីមុនមក ពោលគឺ ផ្តើមដំបូងដោយមានជនជាតិវៀតណាមភៀសខ្លួនខ្លះ អន្តោប្រវេសន៍ខ្លះ រសាត់បណ្តែតខ្លះ ជ្រៀតជ្រែកចូលមកនៅអាស្រ័យជាដុំកំពួននៅតាមជាយដែនរបស់ខ្មែរ។ តមកមានចំនួនច្រើនឡើង ៗ ក៏រួបរួមចូលជាក្រុម ក្លាយជាខេត្ត ដែលចំណុះចំពោះប្រទេសវៀតណាម នៅពេល ដែលខ្មែរចូលទៅពាក់ព័ន្ធជាមួយក្នុងខេត្តនោះ វៀតណាមក៏ប្រកាន់ថាខ្មែរចូលទៅឈ្លានពានដែនដី ហើយក៏លើទ័ពចូលទៅវាយប្រហារ ដោយវិធីនេះដល់ទៅ ព.ស. ២២២៨ ។ ទីក្រុងព្រៃនគរ ( ដែលជាមជ្ឈដ្ឋានរបស់កូសាំងស៊ីន) ធ្លាប់ជាដែនដីរបស់ចេនឡាទឹកនៃអាណាចក្រកម្ពុជា ក៏ត្រូវបានផ្គួបចូលជាដែនដីរបស់វៀតណាម។ ដល់ ព.ស.២២៥៧ អាណាចក្រវៀតណាមភាគខាងត្បូងរបស់រាជវង្សហ្ងៀន ក៏ពង្រីកចុះទៅដល់ទីបំផុតជ្រោយសមុទ្រកូសាំងស៊ីន ដល់ខេត្តពាម (ហាតៀង) ព្រោះភាព ដែលពោលមកនេះ ទើបមានប្រជាជនខ្មែរនៅ វៀតណាមភាគត្បូងបច្ចុប្បន្ន (ដែនដីកូសាំងស៊ីន) ប្រមាណ ៦០០,០០០ នាក់ ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ លើសពីនោះ ក្នុង ព.ស.២៣០៣ រយៈ ដែលថៃកំពុងត្រូវបានភូមាគំរាមកំហែង មុនក្រុងបែក វៀតណាមនៅបានទៅវាយដល់ចម្ប៉ាស័ក្តិ ដែលគ្រានោះ ជារបស់ខ្មែរទៀតផង។ នៅពេលក្រុងស្រីអយុធ្យាបែកហើយ និង ព្រះយ៉ាតាក កំពុងរំដោះឯករាជ្យនៅវៀតណាម ក៏លូកដៃកិច្ចការរបស់ថៃ ដោយបានគាំទ្រក្រុមក្រមហ្មឺនទេព្វិពិធ ទើបបានជាហេតុនាំឲ្យកើតវិវាទជាមួយប្រទេសថៃ ហើយតមកក្នុង ព.ស.២៣១២ សម្តេចព្រះចៅក្រុងធនបុរី ក៏ទ្រង់លើកទ័ពមកវាយខេត្តពាម ចាប់ពីពេលនោះមក វៀតណាមជាមួយថៃ ក៏មានហេតុទាស់ទែងគ្នារឿយមក ជាមួយករណីប្រទេសកម្ពុជា រហូតដល់វៀតណាម និង កម្ពុជា បានធ្លាក់នៅក្រោមអាណានិគមរបស់ប្រទេសបារាំងសេសនៅទីបំផុត។

ក្នុងរយៈកាល ២៧០ ឆ្នាំនៃការបែកជាពីរអាណាចក្រនោះ ព្រះពុទ្ធសាសនាបានក្លាយដូចជាឧបករណ៍សម្រាប់ស្វែងរកកម្លាំងគាំទ្រនៃភាគីទាំងពីរ ដោយហេតុ ដែលប្រជាជនពាក់ព័ន្ធជាមួយសាសនាយ៉ាងជ្រាលជ្រៅ ទាំងអាណាចក្រភាគខាងជើង (ពួកត្រិន) និង អាណាចក្រភាគខាងត្បូង (ពួករាជវង្សហ្ងៀន) ទើបម្ខាង ៗ តែងប្រកួតប្រជែងស្តែងសទ្ធាទំនុកបំរុងព្រះពុទ្ធសាសនា មានការកសាង និង ជួសជុលវត្តអារាមជាចម្បង ហើយ បរិយាកាសក៏អំណោយផលឲ្យមានសាខាថ្មី ៗ នៃនិកាយធៀនកើតឡើងមកទៀត។ បន្ទាប់មកនៅចុងយុកនៃអាណាចក្រភាគខាងត្បូង កើតមានការក្បត់ ដណ្តើមអំណាចពីរាជវង្សហ្ងៀនបាន រជ្ជទាយាទនាម ព្រះអង្គម្ចាស់ហ្ងៀនអាន់ ព្រះជន្មាយុត្រឹមតែ ១៥ វស្សា បានភៀសខ្លួនបានដោយការជួយសង្រ្គោះរបស់សង្ឃកាតូលិកបារាំងសេសមួយអង្គ ហើយបន្ទាប់មករវាង ព.ស.២៣២៨ ដល់ ២៣៣០ ព្រះអង្គម្ចាស់ហ្ងៀនអាន់ ព្រះអង្គបានភៀសខ្លួនមកអាស្រ័យនៅក្នុងប្រទេសថៃ សម័យរជ្ជកាលទី ១ នៃក្រុងរតនកោសិន្ទ្រ និង បាននាំទាហានស្ម័គ្រចិត្តជាតិវៀតណាមចេញមកជួយប្រយុទ្ធជាមួយភូមា ជាការល្អប្រពៃចំពោះរាជការថៃ ។ ផ្នែកខាងវៀតណាម ពួកក្បត់បានឡើងគ្រប់គ្រងអាណាចក្រភាគខាងត្បូង ហើយនៅមានសមត្ថភាពវាយជម្រុញឡើងទៅភាគខាងជើង រហូតដល់រដ្ឋធានីហាណូយ បង្ក្រាបពួកត្រិនបានទាំងស្រុងក្នុង ព.ស.២៣៣១ រួចហើយស្ថាបនាខ្លួនជាចក្រពត្តិគ្រងផែនដីវៀតណាម ទាំងស្រុង ។

ប៉ុន្តែក្នុងខណៈ ដែលពួកអតីតក្បត់កំពុងវាយប្រយុទ្ធគ្នានៅភាគខាងជើងនោះឯង ព្រះអង្គម្ចាស់ហ្ងៀនអាន់ក៏បានឱកាស់ត្រឡប់ចូលមកកាន់វៀតណាម ហើយអាស្រ័យកម្លាំងទាហាន ព្រមទាំងយុទ្ធោបករណ៍របស់បារាំងសេស ដែលសង្ឃកាតុលិក អ្នកធ្លាប់ជួយសង្រ្គោះព្រះអង្គក្នុងគ្រាមុន ចាត់មកគាំទ្រ។ ព្រះអង្គម្ចាស់ហ្ងៀនអាន់ ក៏ទ្រង់ធ្វើសង្រ្គាមប្រជែងអំណាចត្រឡប់ពីពួកក្បត់ រហូតដល់បានសំរេច រួបរួមផែនដីវៀតណាម ឲ្យបានឯកភាពជាធ្លុងមួយ ហើយឡើងគ្រងរាជ្យក្នុង ព.ស.២៤៣៥ ទ្រង់ព្រះនាមថា ព្រះចក្រពត្តិយ៉ាឡុង (Gia Long)។

រាជវង្សហ្ងៀន តាំងតែព្រះចៅយ៉ាឡុងជាដើមទៅ បានទំនុកបំរុងព្រះពុទ្ធសាសនា ក្នុងរឿង ដែលគ្រឿងរួបរួមចិត្តមនុស្សឲ្យមានឯកភាពជាតិ ព្រះសង្ឃគ្រាន់តែចាំជួយថែរក្សាវត្តរាជការឲ្យបានបានគង់វង់ និង ប្រកបពិធីកម្មផ្សេង ៗ ទៅតាមសេចក្តីត្រូវការរបស់ប្រជាជន ក៏ជាការគ្រប់គ្រាន់។ ព្រះសង្ឃតាមវត្តផ្សេង ៗ ទើបប្រព្រឹត្តិធូររលងជាបន្តបន្ទាប់ ដោយទូទៅ ហើយការយល់គោលធម៌ក៏អន់ថយចុះ ៗ ប្រជាជនគោរពព្រះជាម្ចាស់ ដូចជាអាទិទេពនៅឋានលើ ដែលទ្រង់ចាំប្រទានផល តាមការប្រាថ្នារបស់ជន ដែលបានបួងសង្រួង បូជា ។

ចំណែកឯសាសនាដទៃ សាសនា ដែលទទួលសិទ្ធិពិសេស ដំណើរការផ្សព្វផ្សាយបានដោយស្រួលក្នុងរយៈមួយ ក៏គឺសាសនាគ្រឹស្ត ទាំងនេះ ព្រោះព្រះចៅយ៉ាឡុង ទ្រង់បានទទួលការជួយសង្រ្គោះពីព្រះសង្ឃកាតូលិកជាតិបារាំងសេស ដូច ដែលពោលមកហើយ ទើបសព្វព្រះរាជហឫទ័យប្រទានការឧបត្ថម្ភ ជាការតប់ស្នងជំនួស ដល់ថ្នាក់ទ្រង់បញ្ជាដល់អ្នកស្នងរាជបន្ត មុននឹងទ្រង់សោយទិវង្គត់ថា នឹងមិនឲ្យមានការគាបសង្កត់ គំរាមកំហែងដល់សាសនាទាំង ៣ ដែលបានប្រតិស្ឋានហើយក្នុងផែនដីរបស់ព្រះអង្គ ពោលគឺ ខុងចឺ ពុទ្ធសាសនា និង គ្រឹស្តសាសនា។ ទោះជាយ៉ាងណាក៏ដោយ ព្រះរាជឱរស ដែលឡើងគ្រងរាជ្យតមកក្នុង ព.ស.១២៦៣ គឺព្រះចៅម៉ីងម៉ាង (Ming Mang) ដែលព្រះអង្គជាអ្នកគោរពសាសនាខុងចឺ យ៉ាងខ្ជាប់ខ្ជួន និង ទ្រង់និយមវប្បធម៌ចិន (ឱរសអង្គរាមច្បងរបស់ព្រះចៅយ៉ាឡុង ដែលបានទទួលការឧបត្ថម្ភពីព្រះសង្ឃកាតូលិក និង បានទទួលការសិក្សាក្នុងប្រទេសបារាំងសេស បានអស់ព្រះជន្មមុនព្រះរាជបិតា) ទ្រង់រង្គាស “មនុស្សព្រៃផ្សាយមកពីបស្ចឹមប្រទេស” ទើបទ្រង់មិនបានអនុវត្តិតាមបញ្ជារបស់ព្រះរាជបិតា ទ្រង់ត្រឡប់ជាកាត់សម្ព័ន្ធមេត្រីជាមួយបារាំងសេសហើយបែរត្រឡប់មកប្រើនយោបាយបង្ក្រាបសាសនាគ្រឹស្ត ដែលព្រះមហា ក្ស័ត្រអង្គមុន ៗ អនុវត្តន៍មកហើយ។

ជាតិបស្ចឹម បានចាប់ផ្តើមធ្វើដំណើរចូលមកទំនាក់ទំនងជាមួយវៀតណាម ក្នុងផ្នែកពាណិជ្ជកម្ម និង ការផ្សព្វផ្សាយគ្រឹស្តសាសនានិកាយរ៉ូម៉័ងកាតូលិក តាំងតែដើមពុទ្ធសតវត្សរ៍ទី ២២ ក្នុងសម័យ ដែលវៀតណាមនៅបែងចែកជាពីរអាណាចក្រ គឺអាណាចក្រតុងកឹង និង អាណាចក្រអាណ្ណាម ចាប់ផ្តើមដោយពួកព័រទុយហ្គ័ល បន្តដោយដោយពួកហ៊ុលឡង់ និង បារាំងសេស រហូតដល់អេស្បាញ និង អង់គ្លេស។ អ្នកផ្សព្វផ្សាយសាសនានោះ ភ្ជាប់មកជាមួយពាណិជ្ជករខ្លះ ជាអ្នកផ្សាយសាសនាខ្លះ ប៉ុន្តែមកក្នុងនាមជាពាណិជ្ជករខ្លះ។ ពួកពាណិជ្ជករ និង អ្នកបង្រៀនសាសនាជាតិបស្ចឹម ពួកជនបរទេសអស់ទាំងនេះ បានកើតការវិវាទដណ្តើមគ្នា ក្នុងរឿងពាណិជ្ជកម្មខ្លះ ក្នុងរឿងដំណើរការផ្សព្វផ្សាយសាសនាខ្លះ ពេលខ្លះបានទទួលការសហការពីជនក្នុងដំបន់ ពេលខ្លះក៏មានហេតុឈ្លោះវិវាទគ្នា ធ្វើឲ្យការដំណើរការដួលរលំវៀចវេ។ ពួកខ្លះក៏លះបង់ការព្យាយាមតែម្តង ពួកខ្លះក៏បានខិតខំស្វែងរកមធ្យោបាយតាំងខ្លួនសាជាថ្មីរឿយ ៗ ព្រោះគ្រាដម្បូងនោះ ត្រូវបានជំទាស់ពីអាណាចក្រតុងកឹង តែបានទទួលការស្វាគមន៍ពីអាណចក្រភាគខាងត្បូង។ ក្នុងរយៈកាលនេះឯង (ចុង ព.សវ.២២) អ្នកបង្រៀនសាសនាជាតិព័រទុយហ្គ័ល និង ជាតិបារាំងសេស បានប្រតិស្ឋានវិធីសរសេរភាសាវៀតណាមដោយអក្សររ៉ូម៉័ងឡើង និង បានទទួលការនិយម ធ្វើឲ្យជាតិវៀតណាមឈប់ប្រើអក្សរចិន ហើយប្រើអក្សររ៉ូម៉័ងសរសេរជាភាសារបស់ខ្លួនរហូតដល់បច្ចុប្បន្ននេះ។ យ៉ាងណាក៏ដោយ មិត្តភាពរវាងជាតិបស្ចឹម ជាមួយអាណាចក្រភាគខាងត្បូង ជាសម្ព័ន្ធភាពខាងនយោបាយ កើតឡើងពីកិច្ចសន្យាជួយសង្គ្រោះខាងកម្លាំងអាវុធយុទ្ធោបករណ៍ នៅពេល ដែលមិនបានជួយសង្រ្គោះ ដូចបំណងប្រាថ្នានៃមិត្តភាពក៏បានបញ្ចប់នៅត្រឹមនោះ។ សម្ព័ន្ធភាពក្នុងការជួយសង្រ្គោះគ្នា ក៏ប្រព្រឹត្តិទៅបានជារយៈខ្លី ត្រឹមតែពាក់កណ្តាលសតវត្សរ៍ប៉ុណ្ណោះ។ ពីនោះមក រាជវង្សហ្ងៀនក៏បានក្លាយជាបដិបក្ខជាមួយជាតិបស្ចឹម ហើយតាមប្រក្រតី នយោបាយ ពាណិជ្ជកម្ម ទាហារ និង ការផ្សព្វផ្សាយរបស់ជាតិបស្ចឹម ដែលចូលមកទាំងនោះ រមែងច្រឡូកច្រឡំ មិនសូវជាបែងចែកដាច់ នៅពេល ដែលទទួលស្វាគមន៍យ៉ាងនេះ ក៏មានន័យថាទទួលស្វាគមន៍យ៉ាងទដៃដែរនៅពេល ដែលបដិសេធយ៉ាងនេះ ក៏មានន័យថាបដិសេធយ៉ាងដទៃផង។ អាណាចក្រភាគខាងត្បូង ទើបមានបដិបក្ខភាពចំពោះចំពោះសាសនាគ្រឹស្តផងដែរ ហើយចាប់ផ្តើមកំ ចាត់សាសនិក និង កិច្ចកម្មរបស់សាសនាគ្រឹស្តជាគ្រាធំ រួចហើយពាណិជ្ជកម្មជាមួយបស្ចឹមក៏ត្រូវបញ្ចប់ត្រឹមនោះទៅ។

រហូតដល់ព្រះចៅយ៉ាឡុងឡើងគ្រងរាជ្យ ពាណិជ្ជមក្ម និង ការផ្សព្វផ្សាយសាសនា រហូតដល់នយោបាយ និង ទាហានរបស់ជាតិបស្ចឹម (គ្រាមុនព័រទុយហ្គ័លជាគោលសំខាន់ គ្រានេះបារាំងសេសសំខាន់) ក្នុងប្រទេសវៀតណាម ទើបបានស្តារឡើងសាជាថ្មី មួយរយៈទៀត ក្នុងរជ្ជកាលរបស់ព្រះអង្គ ប៉ុន្តែនៅពេល ដែលព្រះអង្គសោយទិវង្គត់រួចហើយ ព្រះឱរសបែរជាប្រើនយោបាយបង្រ្កាបសាសនាគ្រឹស្ត ដូច ដែលពោលមកហើយនោះ តមកដល់រជ្ជកាលព្រះរាជនត្តា ការបង្រ្កាបក៏កាន់តែធ្ងន់ថ្ងូរខ្លាំងទៅទៀត។ នៅទីបំផុត ដល់រជ្ជកាលព្រះបនត្តា ដែលជាអ្នកយល់ដឹងក្នុងលទ្ធិខុងចឺ។ ព្រះអង្គបានប្រាថ្នានឹងបិទប្រទេស ឲ្យរួចផុតពីឥទ្ធិពលរបស់ជាតិអីរ៉ុបទាំងស្រុង ទើបធ្វើការវាយប្រហារដោយជំហ៊ានដាច់ខាត មានការចេញប្រកាសបណ្តេញជំនុំជនគ្រឹស្ត បំផ្លាញ់ភូមិជនគ្រឹស្ត រឹបអូសដីយកទៅបែងសាជាថ្មី ឲ្យបោះត្រាគ្រឹស្តសាសនិកជនគ្រប់គ្នានៅថ្ពាល់ខាងឈ្វេង ថាជាជនក្រៅសាសនា។ នៅថ្ពាល់ខាងស្តាំវាយឈ្មោះដំបន់ ដែលបណ្តេញ ឲ្យទៅនៅអាស្រ័យ ព្រមជាមួយនោះ ក៏បង្រ្កាបអ្នកបង្រៀនសាសនាយ៉ាងខ្លាំង។ ការទាស់ទែងរវាងរាជវង្សហ្ងៀនជាមួយអ្នកបង្រៀនសាសនាអីរ៉ុប ដែលមានរឿយមកជារយៈ ៗ នេះធ្វើឲ្យអ្នកបង្រៀនសាសនាបាត់បង់ជីវិតជាច្រើនអ្នក ហើយគ្រឹស្តសាសនិកជនវៀតណាមធ្លាក់ខ្លួនស្លាប់អស់ចំនួនជាច្រើន ដែលក្នុងក្រសែភ្នែករបស់រាជវង្សហ្ងៀនអាចសម្លឹងត្រឡប់ទៅម្ខាងទៀតថា ជាការកំចាត់ជាតិអីរ៉ុប និង បក្សពួករបស់ជាតិអីរ៉ុប (អ្នកប្រវត្តិសាស្រ្តពោលថា គ្រឹស្តសាសនិកជនវៀតណាមត្រូវប្រហារជីវិតរវាង ព.ស.២៣៧០ ដល់ ២៤០១ រួមប្រហែល ១៣០,០០០ នាក់) ។

យ៉ាងណាក៏ដោយ អ្នកប្រវត្តិសាស្រ្តពោលថា ការដំណើរនយោបាយបែបនេះ ជាទង្វើរមិនឆ្លាត ព្រោះពេលនោះបារាំងសេសកំពុងស្វែងរកខសំអាង ដែលនឹងចូលទៅជ្រៀតជ្រែកផ្ទៃក្នុង និង រឹបអូសដែនដីរបស់វៀតណាមទៅហើយ ជាងនេះទៅទៀត បារាំងសេសត្រូវការកម្លាំងធ្វើការ ព្រោះកម្លាំងប្រជែងអំណាចជាមួយប្រទេសអង់គ្លេស នៅពេល ដែលវៀតណាមដំណើរការបែបនេះ បារាំងសេសក៏នាំនាវាចម្បាំងមកគំរាងកំហែង ហើយបំផ្លាញ់ប៉ម ឬទីក្រុងតាមមាត់សមុទ្រ។ ទំនាស់ក៏បានកើតឡើងយ៉ាងហឹង្សាជារឿយ ៗ ដល់ ព.ស. ២៤០២ បារាំងសេសក៏បានកាន់កាប់ទីក្រុងសៃហ្កន ដល់ ព.ស.២៤០៥ ។ ព្រះមហាក្ស័ត្រវៀតណាម ត្រូវធ្វើសទ្ធិសញ្ញាប្រគល់ដែនដីភាគខាងកើតរបស់កូសាំងស៊ីនឲ្យទៅបារាំងសេស ត្រូវបង់ថ្លៃបដិកម្មសង្រ្គាមចំនួនច្រើន ត្រូវបើកឱកាសឲ្យកាតូលិកសាសនិកជនដំណើរការដោយសេរី ហើយបើកទីក្រុងធ្វើពាណិជ្ជកម្មជាមួយបារាំងសេស ចាប់ពីពេលនោះ ហេតុ ដែលជខសម្អាងដទៃ ៗ ក៏កើតតាមមកទៀត។

រហូតដល់ ព.ស. ២៤២៦ វៀតណាមក៏ថិតនៅក្រោមអាណានិគមរបស់បារាំងសេស ក្នុងពេល ដែលបារាំងសេសគ្រប់គ្រងរយៈកាល ៧១ ឆ្នាំ ប្រជាជនវៀតណាមក៏បានក្រោកឡើងប្រឆាំងជាច្រើនលើកច្រើនគ្រា ហើយស្មារតីជាតិនិយមក៏កើតមានកាន់តែខ្លាំងឡើង ៗ ប៉ុន្តែបារាំងសេសក៏បង្រ្កាបកាន់តែខ្លាំងដូចគ្នា។ បារាំងសេសបានប្រើនយោបាយបែងចែកការគ្រប់គ្រង ដោយចាត់បែងវៀតណាមចេញជា ៣ មណ្ឌល គឺ តុងកឹង អណ្ណាម និង កូសាំងស៊ីន ហើយយកមណ្ឌលទាំង ៣ នេះរួមជាមួយកម្ពុជា និង លាវ ជា ៥ មណ្ឌលគ្រប់គ្រងរួមចូលតែមួយហៅថា “ឥណ្ឌូចិនរបស់បារាំងសេស” ។ ចំពោះឥណ្ឌូចិនជាប្រទេសចំណុះដោយសម្បូរ បារាំងសេសគ្រប់គ្រងរក្សាឯងដោយត្រង់ ចំណែក ៤ មណ្ឌលទៀតមានព្រះមហាក្ស័ត្ររបស់ខ្លួន (អណ្ណាមជាមួយ និង តុងកឹងមានព្រះមហាក្ស័ត្រតែមួយ)។

នៅពេល ដែលបារាំងសេសគ្រប់គ្រង ព្រះពុទ្ធសាសនាកាន់តែអន់ថយ ទ្រុឌទ្រោមកាន់តែខ្លាំងឡើងទៅទៀត បារាំងសេសបានទំនុកបំរុងគ្រឹស្តសាសនានិកាយរ៉ូម៉័ងកាតូលិក ព្រមជាមួយគ្នានោះ ក៏កំណត់ និង រាំងរាសេចក្តីចំរើនលូតលាស់របស់ព្រះពុទ្ធសាសនា។ បារាំងសេស បាននាំយកមន្រ្តីសង្ឃកាតូលិកមកព្រមជាមួយអ្នកគ្រប់គ្រងអាណានិគមនំប៉័ង និង ស្រាទំពាំបាយជូរក្រហម។ នៅពេល ដែលបារាំងសេសក្លាយជាម្ចាស់ហើយ កាតូលិកសាសនិកជន ក៏មានអំណាចគំរាមកំហែងព្រះពុទ្ធសាសនាយ៉ាងចេញមុខលេចមាត់ ពុទ្ធសាសនិកជនវៀតណាមទើបជឿត ៗ គ្នាមកថា ពួកកាតូលិកជាដង្គាបក្តាម ដែលត្រគាបយកវៀតណាមទៅឲ្យក្តាម គឺប្រទេសបារាំងសេសគ្រប់គ្រងក្នុងកូសាំងស៊ីន ដែលចំណុះចំពោះបារាំងសេសដោយត្រង់នោះ។ អ្នក ដែលនឹងមានសិទ្ធិជ្រើសរើសអ្នកដំណាងមណ្ឌល ទៅប្រចាំនៅទីក្រុងបារីសក៏ដោយ អ្នកជារាជការថ្នាក់សាញ្ញាប័ត្រក៏ដោយ ត្រូវមានសញ្ជាតិបារាំងសេស ហើយអ្នក ដែលផ្ទេរសញ្ជាតិជាបារាំងសេសបាន ក៏ត្រូវគោរពសាសនាគ្រឹស្តនិកាយកាតូលិកដោយហេតុនេះ ទើបមិនមានពុទ្ធសាសនិកជនណាម្នាក់បានធ្វើជាមន្រ្តីរាជការធំដុំឡើយ ឬជាអ្នក ដែលមានសិទ្ធិមានសម្លេងធ្វើការអ្វីក្នុងដែនដីបាន ព្រះពុទ្ធសាសនាទើបត្រូវបានបណ្តែតបណ្ដោយព្រងើយកន្តើយយ៉ាងខ្លាំង។

ក្រៅពីនោះ បារាំងសេសនៅបានដាក់ខកំណត់ បង្ខិតបង្ខំផ្សេងៗ នានា ដូចជា កំណត់ចំនួនភិក្ខុក្នុងវត្តនិមួយ ៗ ហាមកសាងវត្តថ្មី លើកលែងតែបានទទួលអនុញ្ញាត។ កំណត់សិទ្ធិរបស់គណសង្ឃ ដែលនឹងទទួលទានបរិច្ឆាគ និង ទ្រព្យសម្បត្តិ ដែលមានអ្នក ឧទ្ទិសជាដើម។ ព្រះភិក្ខុទ្រង់សីស និង តាំងចិត្តបដិបត្តិសាសនកិច្ច នៅពេល ដែលសម្លឹងមើលមិនឃើញផ្លូវវិវឌ្ឈន៍របស់ព្រះពុទ្ធសាសនា ក៏គេចខ្លួនចេញទៅរកទីស្ងាត់វិវេគ។ ព្រះពុទ្ធសាសនាក៏ខ្វះខាតអ្នកយកចិត្តទុកដាក់ថែរក្សា ឃុំគ្រង ក៏កាន់តែអំណោយឱកាសដល់អ្នកបួសចូលមកដើម្បីស្វែងរកផលប្រយោជន៍ សាសនធម៌ក៏កាន់តែអន់ថយ ក្លាយទៅជាលទ្ធិផ្សែផ្សំទៅដោយតន្ត្រៈ អបិយជំនឿ ជឿខ្នោចព្រាយ ទេព្វារ័ក្សផ្សេង ៗ លទ្ធិផ្សំថ្មី ៗ ទាំងនេះ ជាពិសេសពួកហ្វាហាវ និង កាវដាយ (កាវដាយជាលទ្ធិពាក់កណ្តាលនយោបាយ ផ្សំផ្គុំគ្នារវាងពុទ្ធសាសនាតៅ ខុងចឺ និងគ្រឹស្តសាសនានិកាយរ៉ូម៉័នកាតូលិក កើតឡើងនៅ ព.ស.២៤៦២ ដោយអ្នកបង្កើតលទ្ធិប្រៀនប្រដៅថា សាសនាគ្រប់សាសនាមានទាំងចំណុចល្អ និងចំណុចអាក្រក់ ទើបពួកគេ បានរួបរួមយកចំពោះតែចំណុចដែល្អរបស់សាសនាទាំងនោះ។ លទ្ធិនេះ គោរពព្រះពុទ្ធជាម្ចាស់ ខុងចឺ ព្រះយ៉េស៊ូគ្រឹស្ត និងឡៅចឺ ជាអឌ្ឈទេពជាម្ចាស់ (ពាក់កណ្ដាលព្រះជាម្ចាស់) ហើយរួមយកបុគ្គលផ្សេង ៗ ដូចជា លោកវិគតើរ៍ ហ៊ីវកោ ចោនអបអារ៍គ និងស៊ុនយ៉ាសែន ជាដើម មកជាអ្នកបុណ្យ ជាលទ្ធិសំខាន់ ដែលធ្វើឲ្យជាតិនិយមរបស់ប្រជាជនវៀតណាម មានការចាត់តាំងជាលក្ខណៈគណបក្សនយោបាយ មានប៉ូប (Pop) និងក្រុមអ្នកបួសរបស់ខ្លួនឯង ដំណើរការប្រឆាំងបារាំងសេស ហើយបន្ទាប់មកប្រឆាំងង៉ោឌិនយ៉ីម ក្នុង ព.ស. ១៤៩៧ មានសាសនិកប្រមាណ ១៥០,០០០ នាក់ តែក្នុង ព.ស.២៥០៩ ប្រមាណថាមានសាវកពី ១ ដល់ ២ លានអ្នក។

ហ្វាហាវ ជាលទ្ធិឥស្សរៈរបស់ពួកជ្រុលនិយម (ក្បាលរឹង) ប៉ុន្តែសម្អាងព្រះពុទ្ធសាសនា, កើតឡើងនៅ ព.ស.២៤៨២។ អ្នងបង្កើតជាបុរសកើតរោគ ហើយតែងតែត្រូវបានគេហៅថាគ្រូខ្មោច និងជាសង្ឃឡប់សតិ មានគោលការណ៍និងពាក្យប្រៀនប្រដៅបែបងាយ ៗ ជឿអំណាចសក្តិសិទ្ធិក្នុងការរក្សារោគ និងឥទ្ធិបាដិហារិយ៍ ផ្សេង ៗ ចូលទៅដល់ប្រជាកសិករ និងអ្នកក្រីក្របានល្អ ។ ពួកហ្វាហាវមានកងទ័ពរបស់ខ្លួន ប្រឆាំងទាំងបារាំងសេសនិងង៉ោឌិនយ៉ីម។ នៅពេលដែលង៉ោឌិនយ៉ីម ឡើងគ្រងអំណាចហើយ បានចាប់មេទ័ពរបស់ហ្វាហាវប្រហារជីវិតក្នុង ព.ស.២៥០៧។ លទ្ធិនេះអាងថាខ្លួនមានសាសនិកជនដល់ទៅ ២ លានអ្នក។ ទាំងហ្វាហាវ និង កាវដាយ ស្ថិតនៅវៀតណាមភាគខាងត្បូង ដោយឆ្ពោះនៅម្តុំកូសាំងស៊ីនភាគច្រើន ដូចជាកាតូលិកដែរ។ ) បានចំរើនលូតលាស់ឡើង ក្នុងដំបន់កូសាំងស៊ីនយ៉ាងឆាប់រហ័ស ដូចជានិកាយរ៉ូម៉័ងកាតូលិកដែរ។ ចំណែកព្រះពុទ្ធសាសនាវិញនោះ ក៏ទ្រុឌទ្រោម រួញរាវយ៉ាងខ្លាំង រហូតដល់ពាក់កណ្តាលពុទ្ធសតវត្សរ៍ ២៥ មានការប៉ានប្រមាណថាជាទូទៅថា ព្រះពុទ្ធសាសនាក្នុងប្រទេសវៀតណាមនឹងអន្តរធានទាំងស្រុង។

យុគស្តារឡើង-រីកហើយបែរជាស្រពោន

[កែប្រែ]

ព្រះពុទ្ធសាសនាយុគនេះ ចាប់ផ្តើមក្នុងរយៈកាល ដែលការរំដោះឥស្សរភាពរបស់ជាតិវៀតណាមកំពុងកកើតរូបជាក្បួនការ ដែលស្អិតរមួតគង់វង់ ហើយផ្សាយចេញទូទៅ យ៉ាងទូលំទូលាយ។ កិច្ចការខាងព្រះពុទ្ធសាសនាក្នុងរយៈនេះ លាយលំជាមួយនយោបាយយ៉ាងខ្លាំង រហូតដល់ពិបាកនឹងញែកមកនិយាយបាន ទាំងនេះ ព្រោះការស្តារឡើងព្រះពុទ្ធសាសនាក្នុងគ្រានេះ មួយផ្នែកក៏បានដល់ការរំដោះខ្លួនឲ្យរួចផុតពីអំណាចនយោបាយបរទេស ដែលចូលមកគ្របដណ្តប និង គាបសង្កត់នោះឯង ម្យ៉ាងទៀតវត្តជាមជ្ឈដ្ឋានរួមស្មារតី និង ជាទីពឹងដ៏សំខាន់របស់ប្រជាជន។ នៅពេល ដែលប្រជាជនត្រូវការរួមកម្លាំងគ្នាប្រឆាំងអំណាចខ្ពស់ជាងខ្លួន ក៏យកវត្តជាទីកកើតខ្លួនខ្លះ ជាទីឃុំគ្រងខ្លួនខ្លះ ក្រៅពីនេះ អ្នកនយោបាយភាគីផ្សេង ៗ ក៏ព្យាយាមប្រើប្រាស់វត្ត និង ព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ដល់ខ្លួន។ សភាពការណ៍បែបនេះ ធ្វើឲ្យព្រះពុទ្ធសាសនាចំបាច់ត្រូវតែធ្វើការកំ ណែរទម្រង់ និង ស្តារឡើងវិញ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏ទំនាញទៅក្នុងលក្ខណៈ ដែលហាក់បីដូចជាខុសគោលដៅ ឈានហួសព្រំប្រទល់ ហើយអាចក្លាយជាភាពសាបសូន្យកាន់តែខ្លាំងទៅទៀតផង។ ការប្រព្រឹត្តិទៅរបស់ព្រះពុទ្ធសាសនានៅវៀតណាមយុគនេះ មានទាំងការកែ ទម្រង់ ការតស៊ូ និង ភាពច្របូកច្របល ចលាចល ហាក់បីដូចជាប្រវត្តិសាស្រ្តប្រទេសជាតិ។

នៅពេល ដែលជាតិវៀតណាមក្រោកឡើងតស៊ូ ហើយត្រូវបង្រ្កាបយ៉ាងខ្លាំងក្លាទៅ ជារយៈ ៗ ស្មារតីជាតិនិយមត្រឡប់ជារឹងប៉ឹងកាន់តែខ្លាំងឡើង ហើយភាពស្ទាត់ជំនាញយ៉ាងច្បាស់លាស់ក្នុងការតស៊ូក៏កើនឡើង រហូតដល់ពាក់កណ្តាល ព.សវ.២៥ ការតស៊ូជាក្បួនការ ដែលមានបណ្តាញការងារយ៉ាងទូលាយ មានគោលការណ៍សម្រាប់ប្រទាញឲ្យបានជាដុំកំភួនយ៉ាងស្អិតរមួត។ ក្រៅពីនោះ ការ ដែលបារាំងសេសបែងចែកវៀតណាម គ្រប់គ្រងជាចំណែក ៗ នោះ ក៏ធ្វើឲ្យកើតក្បួនការរំដោះជាតិ ដែលមានលក្ខណៈខុសគ្នា ខ្លាំងឡើងដែរ ហើយរឿងនេះជះឥទ្ធិពលដល់ហេតុការណ៍ ដែលកើតឡើងនៅវៀតណាមក្នុងពេលតមកមិនយូរ ចំពោះ ពេលនោះ ផល ដែលខុសពីគ្នាគឺ ក្នុងវៀតណាមភាគខាងជើង ហេតុបច្ច័យផ្សេង ៗ បានជម្រុញឲ្យលទ្ធិកុម្មុយនិស្ត៍ មានកម្លាំងរឹងប៉ឹងខ្លាំងឡើងជារឿយ ៗ រហូតដល់ការតស៊ូនៅភាគនេះ ជាក្បួនការនៃជាតិនិយមកុម្មុយនិស្ត៍។ ចំណែកវៀតណាមភាគខាងត្បូង ក្បួនការជាតិនិយមបែបពាក់កណ្តាលសាសនា ដូចជា ក្បួនការនៃលទ្ធិកាវដាយ និង លទ្ធិហ្វាហាវជាដើម។ ក្នុងរយៈនេះឯង ដែលព្រះពុទ្ធសាសនាកំពុងមានឥរិយាបទថា នឹងអន់ថយចុះដល់ថ្នាក់សូន្យ ហើយត្រឡប់ជាមានអារម្មណ៍ផ្ញាក់ខ្លួនឡើងវិញ និង ប្រញាប់ប្រញាលស្តារ កែទម្រង់ខ្លួនឯង។ បច្ច័យសំខាន់ម្យ៉ាង ដែលធ្វើឲ្យកើតការស្តារឡើង គឺពេលនោះ លោកគ្រូថៃស៊ី ឬថៃស៊ូ កំពុងដំណើរការរំដោះឋានៈរបស់ព្រះពុទ្ធសាសនាក្នុងប្រទេសចិន ទាំងខាងផ្នែកការសិក្សា និង ការបំពេញសាធារណៈប្រយោជន៍។ ពុទ្ធសាសនិកជនវៀតណាមបានមើលឃើញបែបយ៉ាងដូច្នោះ ក៏កើតកម្លាំងចិត្ត គិតចាប់ផ្តើមបំពេញក្នុងប្រទេសជាតិរបស់ខ្លួនខ្លះផង។ ការជីគាស់ស្តារចាប់ផ្តើមឡើងប្រមាណ ព.ស.២៤៦៣ ដោយពុទ្ធសាសនិកជនថ្នាក់បញ្ញាជន ដែលត្រូវការឲ្យមនុស្សយល់ចូលចិត្តពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់យ៉ាងត្រឹមត្រូវតាមពិត ហើយប្រែសេចក្តីឲ្យទាន់សង្គមសម័យថ្មី។ ការផ្ញាក់ឡើង និង កំណែរទម្រង់នេះ បានប្រព្រឹត្តិទៅទូទាំង ៣ ភាគនៅវៀតណាម និង មានការសហការ ទំនាក់ទំនងដល់គ្នានិង គ្នា ប៉ុន្តែរយៈដំបូងការងារឈានទៅមុខយឹតយូរ។

រហូតដល់ឆ្នាំ ព.ស.២៤៧៤ ទើបមានការចាត់តាំងសមាគមពុទ្ធសាសនសិក្សានៃកូសាំងស៊ីន (Cochinchina Buddhist Study Society) ឡើងនៅទីក្រុងសៃហ្គន ហើយបន្ទាប់មកក៏មានសមាគមប្រភេទដូចគ្នាកើតឡើងនៅទីក្រុងហ្វេ (វៀតណាមកណ្តាល ឬអាណ្ណាម) ក្នុង ព.ស.២៤៧៥ និង នៅទីក្រុងហាណូយ (វៀតណាមខាងជើងឬតុងកឹង) ក្នុង ព.ស. ២៤៧៧។ គ្រប់សមាគមមានសមាជិកទាំងផ្នែកភិក្ខុ និង គ្រហស្ថ។ ការងារស្តារផ្តោតសំខាន់ ២ ប្រការគឺ ការសិក្សា និង សង្គមសង្គ្រោះ ដោយឲ្យមានការកំណែរទម្រង់សភាពក្នុងវត្ត ត្រួតពិនិត្យវិន័យរបស់ព្រះសង្ឃផ្តល់ការសិក្សាដល់ព្រះសង្ឃជំនាន់ថ្មី ឲ្យជាអ្នកសម្បទាព្រមទាំងផ្នែកសទ្ធាក្នុងព្រះពុទ្ធសាសនា និង មានចំណេះដឹង បញ្ជូនព្រះសង្ឃមួយចំនួនទៅសិក្សានៅប្រទេសចិន ថៃ និង ជប៉ុន។ ចាត់បោះពុម្ពទស្សនាវដ្តីផ្សព្វផ្សាយ និង សមិទ្ធិផលប្រែពីព្រះត្រៃបិដកទាំងផ្នែកខាងថេរវាទ និង មហាយាន ជាភាសាវៀតណាមអក្សររ៉ូម៉័ង ដោយឈប់ប្រើអក្សរចិន កំចាត់អបិយជំនឿងុបងល់ផ្សេង ៗ។

ចំណែកខាងសង្គមសង្រ្គោះ ពុទ្ធសាសនិកជនបង្កើតមន្ទីរពេទ្យ ស្ថានទីចិញ្ចឹមកុមារាកុមារី ស្ថានសង្រ្គោះកុមារកំព្រា និង សាលារៀនថ្នាក់ផ្សេង ៗ ផ្តល់ឲ្យដូនជី ដែលក្នុងអតីតធ្លាប់នៅក្នុងវត្តដោយស្ងប់ស្ងាត់ ចេញមកធ្វើការបំពេញប្រយោជន៍ក្នុងមន្ទីរពេទ្យ ស្ថាន សង្គ្រោះ និង សាលារៀនទាំងនេះ។ ក្នុងពេលជាមួយគ្នានេះ ក៏ស្រោចស្រង់ឲ្យយុវជន អ្នកទទួលការសិក្សាសម័យថ្មីតាមបែបបស្ចឹមមានឱកាសសិក្សាព្រះពុទ្ធសាសនា និង ជាឧបករណ៍ថតចម្លងពុទ្ធធម៌ទៅកាន់យុវជនដូចគ្នា ដល់ថ្នាក់មានការចាត់តាំង អង្គការពុទ្ធយុវជន ឬយុវពុទ្ធិកៈ ឡើងដម្បូងបំផុតនៅ ព.ស.២៤៨៣។ ក្បួនការយុវជននេះ ចម្រើនបន្តបន្ទាប់មក និង ជាបច្ច័យសំខាន់នាំឲ្យមានការបង្កើតសាលារៀនបឋមសិក្សា និង មធ្យមសិក្សា ហៅថា “សាលារៀនពោធិ” ឡើងនៅគ្រប់ខេត្តក្នុងវៀតណាមភាគខាងត្បូង។

មានខសង្កេតខ្លះទាក់ទងជាមួយកិច្ចកម្មព្រះពុទ្ធសាសនាក្នុងរយៈនេះពោលគឺ ព្រះពុទ្ធសាសនានិកាយធៀន ដែលធ្លាប់រុងរឿងក្នុងអតីតដ៏យូរយារមកហើយនោះ បានអន់ថយចុះទៅដូច ដែលពោលខាងដើមរួចហើយ លុះមកដល់វេលាគ្រានេះ និកាយធៀនឌោ (គឺនិកាយសុខាវតី ឬព្រះអមិតភៈ ដែលជប៉ុនហៅថានិកាយឈីន) បានចំរើនរុងរឿងរុងរោចន៍រឹងប៉ឹង និង សាយភាយទូទៅហើយ។ ការប្រើវិធីបង្រ្កាបតែម្យ៉ាងមិនអាចធ្វើបានសម្រេច រដ្ឋាភិបាលបារាំងសេសទើបព្យាយាមប្រើវិធីផ្សេង ៗ ទាំងបែបហឹង្សា និង សន្តិ ស្រេចតែនឹងយល់ឃើញថាវិធីណាមានផលល្អ ជាករណី ៗ ទៅ។ នៅពេល ដែលពុទ្ធសា សនិកជនវៀតណាមចាត់តាំងអង្គការ និង កិច្ចការផ្សេង ៗ ឡើងមកនេះ ទន្ទឹមនឹងបារាំងសេសបង្រ្កាប ត្រឡប់ជាទទួលស្គាល់ និង ចូលទៅគាំទ្រជាផ្លូវការ ទាំងនេះដើម្បីមានឱកាស ថែរក្សាឃុំគ្រងកិច្ចការផ្ទៃក្នុងបាន មិនដោយត្រង់ក៏ដោយប្រយោល។ ម្យ៉ាងទៀត ក៏ជាវិធានការ ដែលនឹងស្វែងរកការនិយមពីប្រជាជន ហើយប្រសិនបើប្រព្រឹត្តិទៅបាន ក៏នឹងទំនុកបំរុងឲ្យប្រជាជន ស្ថិតនៅនឹងទឹងជាមួយសមណវិធីផ្សេង ៗ ទៅចុះ។ ចិត្តគំនិត ដែលឃ្លាតឆ្ងាយពីការគិត និង អារម្មណ៍ទាក់ទងជាមួយការតស៊ូរំដោះជាតិ។

ការស្តារព្រះពុទ្ធសាសនាក្នុងប្រទេសវៀតណាម ត្រូវបញ្ឈប់ជាបន្ទាន់មួយរយៈរវាងការកើតសង្រ្គាមលោកលើកទី ២ ក្នុងព.ស.២៤៨៤ ដល់ ២៤៨៨ ។ រដ្ឋាភិបាលបារាំងសេស ដែលគ្រប់គ្រងឥណ្ឌូចិន បញ្ឈប់ការតស៊ូប្រយុទ្ធ និង ព្រមសហការជាមួយជប៉ុន តាំងតែពីខែ កញ្ញា ២៤៨៣។ ជប៉ុនបានគ្រប់គ្រងវៀតណាម និង ប្រើប្រាស់ដែនដីភាគខាងជើងមូលដ្ឋានវាយប្រហារម៉ាឡាយ៉ូ និង ភូមា។ អ្នកជាតិនិយមវៀតណាមបានទទួលការគាំទ្រពីសម្ព័ន្ធមិត្ត មានចិនជាដើម ដំណើរការក្រោមដី (សម្ងាត់) ប្រឆាំងជាមួយជប៉ុន។ ក្នុងគ្រានេះ ក្បួនការជាតិនិយមភាគីកុម្មុយនិស្ត៍ ហ៊ូជីម៉ីញ ជាមេដឹកនាំ បានបង្កើតគណៈកម្មការវៀតម៉ីញឡើងក្នុង ព.ស.២៤៨៤ និង មានកម្លាំងរឹងប៉ឹងឡើងជាលំដាប់។ បន្ទាប់មកដល់ខែមិនា ២៤៨៨ជប៉ុន ដែលរៀបនឹងចាញ់សង្គ្រាមរួចហើយ ត្រឡប់មកកំចាត់រដ្ឋាភិបាលឥណ្ឌូចិនរបស់បារាំងសេស ចាត់ការឲ្យវៀតណាមប្រកាសឥស្សរភាព បន្តុបចក្រពត្តិបាវដាយ ព្រះមហាក្ស័ត្រអង្គអាវសាននៃរាជវង្សហ្ងៀន ឲ្យជាអ្នកគ្រប់គ្រងប្រទេសឯករាជ្យថ្មីនេះ ប៉ុន្តែពួកវៀត ម៉ីញមិនព្រមទទួលស្គាល់ ហើយពួកជាតិនិយមភាគីព្រះមហាក្ស័ត្របាវដាយ ក៏ក្លាយជាអ្នកប្រហែសធ្វេស ព្រោះបានរួមដៃជាមួយជប៉ុន ធ្វើឲ្យបាត់បង់ការនិយមទៅ ទើបគ្រងរាជ្យបានត្រឹមតែ ៥ ខែ ក៏ត្រូវវៀតម៉ីញផ្តួលរលំអំណាចបានទៅ។

ព្រះមហាក្ស័ត្រឬចក្រពត្តិបាវដាយលះបង់រាជសម្បត្តិ ហើយពួកវៀតម៉ីញ ក៏បាន បង្កើតជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើង ក្នុងខែកញ្ញា ២៤៨៨ នោះឯង។ បន្ទាប់មកមិនយូរ បារាំងសេសក៏បានបែរត្រឡប់មកទៀត ដោយការជួយសង្រ្គោះផ្នែកខាងទាហានរបស់អង់គ្លេស ចូលគ្រងអំណាចនៅវៀតណាមភាគខាងត្បូង។ នៅដើមឆ្នាំ ២៤៨៩ ប៉ុន្តែវៀតណាមភាគខាងជើង រដ្ឋាភិបាលវៀតម៉ីញនៅគ្រប់គ្រងនៅឡើយ ។

នៅចុងឆ្នាំ ២៤៨៩ នោះឯង សង្គ្រាមរ៉ាំរ៉ៃរវាងបារាំងសេសជាមួយវៀតម៉ីញក៏បានចាប់ផ្តើមឡើង។ នៅខាងដើមនៃសង្រ្គាម បារាំងសេសគ្រប់គ្រងទីក្រុងធំ ៗ គ្រប់ទីក្រុងទាំងអស់ ចំណែកវៀតម៉ីញមានកម្លាំងនៅនាជនបទ ដល់ឆ្នាំ ២៤៩១ បារាំងសេសបណ្តោយឲ្យមានការបង្កើតរដ្ឋាភិបាលត្រៀមឡើងគ្រប់គ្រងវៀតណាមទាំងស្រុង ដោយមានអតីតព្រះមហាក្ស័ត្របាវដាយជាប្រមុខ។

២ ឆ្នាំតមកទៀត សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ក៏បានទទួលស្គាល់វៀតណាមថ្មីនេះដែរ ហើយចំណុចនេះជាហេតុនាំឲ្យសហរដ្ឋអាមេរិកចាប់ផ្តើមចូលមកពាក់ព័ន្ធនៅវៀតណាម ព្រោះត្រូវជួយសង្រ្គោះបារាំងសេសក្នុងការប្រយុទ្ធជាមួយវៀតម៉ីញ។ សង្រ្គាមត្រូវបានបំបែកនៅ ព.ស.២៤៩៧ ពេល ដែលវៀតម៉ីញវាយគ្រប់គ្រងបានដៀនបៀនភូ របស់បារាំងសេសបាន សង្រ្គាមក៏បានបញ្ចប់។ បារាំងសេសបានចុះសទ្ធិសញ្ញាបញ្ចប់សឹកសង្រ្គាម ក្នុងថ្ងៃទី ២១ កក្កដា ២៤៩៧។ វៀតណាមបានទទួលឯករាជ្យ ព្រមជាមួយការបែងចែកជា ២ ប្រទេសគឺ វៀតនាមខាងជើង និង វៀតណាមខាងត្បូង។ បែងខ្សែព្រំប្រទល់តាមរយៈខ្សែស្របទី ១៧។ ក្នុងវៀតណាមខាងជើង ហ៊ោជីម៉ីញ ដែលជាមេដឹកនាំបន្តបន្ទាប់រហូតមួយជីវិត រួសរាន់ស្តារសេដ្ឋកិច្ច ដោះស្រាយការខូចខាតពីសង្រ្គាម ដោយទទួលការជួយសង្រ្គោះពីចិន និង សូវៀត។

ចំណែកឯវៀតណាមភាគខាងត្បូង ក៏បានទទួលការជួយសង្រ្គោះផ្នែកខាងសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក ប៉ុន្តែនយោបាយមិនមានសន្តិសុខ មានក្រុមអំណាចផ្សេង ៗ ដូចជា ហ្វាហាវ កាវដាយ កាតូលិក ប៊ិនស៊ូយ៉េនជាដើម ព្យាយាមប្រជែងដណ្ដើមភាពជាធំ និង គ្នា។ ក្រៅពីនេះ មេដឹកនាំគឺ ព្រះមហាក្ស័ត្របាវដាយ នៅគ្រងអំណាចបន្តមកបានមួយឆ្នាំទៀត ទាំងនេះព្រោះនៅចុងឆ្នាំ ២៤៩៧ នោះឯង ង៉ោឌិនយ៉ីម រឹបអូសអំណាចបានបានជានាយករដ្ឋមន្ត្រី ហើយបង្រ្កាបបក្សកុម្មុយនិស្ត៍ ព្រមទាំងបំផ្លាញអំណាចរបស់និកាយសាសនាពាក់កណ្តាលនយោបាយផ្សេង ៗ គឺ ហ្វាហាវ កាវដាយ និង ប៊ិនស៊ូយ៉េន និង ចាត់ឲ្យមានការបោះឆ្នោតរំលាយរបបក្ស័ត្រក្នុងថ្ងៃទី ២៣ តុលា ២៤៩៨ ហើយបានស្ថាបនាសាធារណរដ្ឋវៀតណាម(ខាងត្បូង)ឡើង ដោយមានង៉ោឌិនយ៉ីម ជាប្រធានាធិបតីជនដំបូង គ្រងអំណាចបន្ត មក។

ផ្នែកខាងព្រះពុទ្ធសាសនា នៅពេលសង្រ្គាមលោកចប់នៅ ព.ស. ២៤៨៨ ហើយ ប៉ុន្តែប្រទេសជាតិនៅមិនទាន់ស្ងប់ស្ងាត់រៀបរយ នៅមានឥទ្ធិពលរបស់បរទេសគ្រប់ដណ្តប់នៅឡើយ ក្បួនការជាតិនិយមផ្សេង ៗ ទើបនៅបានដំណើរការងារតទៅ ប្រជាជនវៀតណាមគ្រប់គ្នានឹងត្រូវណែនាំឲ្យចូលរួមក្បួនការផងក្នុងសភាពបែបនេះ សាសនិកជន និង អង្គការសាសនាទាំងឡាយ ទើបមានឱកាសជាប់ពាក់ព័ន្ធជាមួយ និង នយោបាយបានច្រើន ដូច្នោះ នៅពេលវៀតម៉ីញផ្តួលរលំអំណាចរដ្ឋាភិបាលរបស់ចក្រពត្តិបាវដាយ ដែលជប៉ុនចាត់តាំងឡើង ហើយរដ្ឋាភិបាលថ្មីឡើងជំនួសវិញ មានក្រុមឬអង្គការផ្សេង ៗ កើតលើងជាច្រើន ដូចជាសមាគមស្រ្តីរំដោះមាតុភូមិ យុវជនរំដោះមាតុភូមិ កាតូលិកសាសនិករំដោះមាតុភូមិ ពុទ្ធសាសនិករំដោះមាតុភូមិជាដើម។ ភិក្ខុមួយក្រុមក៏បានបង្កើតអង្គការពុទ្ធសាសនិក ដើម្បីប្រឆាំង និង លទ្ធិអាណានិគមឡើងប្រឆាំងបារាំងក្នុងគ្រានោះ។ អង្គការនេះបានរំសាយបាត់ទៅនៅពេល ដែលវៀតណាមខាងត្បូង បានទទួលឯករាជ្យភាពពីបារាំងសេសក្នុង ព.ស. ២៤៩៧ ។

ក្នុងផ្នែកការងារផ្សព្វផ្សាយ ក៏មានទិន្នានុប្បវត្តិថ្មី ៗ របស់ពុទ្ធសាសនិកកើតឡើង ដែលផ្តោតសំខាន់ការបញ្ចូលព្រះធម៌ ឲ្យចូលជាមួយការដំណើរជីវិតសម័យថ្មីខ្លះ ផ្តោតទៅលើជាតិនិយម និង ការបំពេញសារធារណៈប្រយោជន៍ខ្លះ ព្រមជាមួយគ្នានោះ ក៏បានផ្តល់គំនិត សម្តែងទស្សនៈខាងនយោបាយផង។ ក្នុងផ្នែកសាធារណូបការ និង សង្គមសង្គ្រោះ មានការជួសជុលវត្ត ដែលត្រូវបានបំផ្លាញ រើស្តារការងារស្ថានសង្រ្គោះកុមារកំព្រា សាលារៀន និង ជួយសង្រ្គោះអ្នកជួបប្រទះគ្រោះថ្នាក់សង្រ្គាមជាដើម។ ក្នុងផ្នែកសិក្សាក៏មានការបញ្ជូនព្រះភិក្ខុទៅសិក្សានៅប្រទេសឥណ្ឌា សិរីលង្កា និង ប្រទេសលោកខាងលិច។

ក្នុង ព.ស.២៤៩៤ មានការប្រជុំកំពូលថ្នាក់ជាតិ របស់ពុទ្ធសាសនិកទូទាំងប្រទេសនៅទីក្រុងហ្វេ មានព្រះសង្ឃ និង គ្រហស្ថ ដែលជាអ្នកដំណាងរបស់គណៈសង្ឃ និង ពុទ្ធសមាគមទាំង ៦ ក្នុងភាគទាំង ៣ (ជើង កណ្តាល ត្បូង) នៃវៀតណាមមករួមប្រជុំប្រហែល ៥០ នាក់ ។ អង្គប្រជុំមានមតិសំខាន់គឺ ប្រកាស់រួមអង្គការទាំង ៦ ចូលតែមួយ និង បង្កើតសមាគមសហពុទ្ធបរិស័ទវៀតណាមឡើង ក្រៅពីនោះ មានការការចាត់របៀបគណៈសង្ឃថ្មី បណ្តាក់មាត្រដ្ឋានទាក់ទងជាមួយការប្រកបពិធីកម្ម ការបង្រៀនពុទ្ធសាសនាដល់ជនមានវ័យចំណាស់ ការបង្កើតក្បួនការពុទ្ធយុវជន និង យល់ព្រមសហការឧបត្ថម្ភអង្គការពុទ្ធសាសនិកសម្ព័ន្ធពិភពលោក ដែលបង្កើតឡើងដោយផលនៃការប្រជុំពុទ្ធសាសនិកទូទាំងពិភពលោក នៅទីក្រុងកូឡ័មបូ (ប្រទេសសិរីលង្កា) នៅ ព.ស.២៤៩៣។

ឆ្នាំបន្តមក គឺនៅ ព.ស. ២៤៩៥ មានការអារាធនាព្រះបរមសារីកធាតុ ទៅកាន់ទីប្រជុំកំពូលរបស់អង្គការពុទ្ធសាសនិកសម្ព័ន្ធពិភពលោក នាទីក្រុងតូក្យូ ដោយដំកល់ប្រតិស្ឋានឲ្យប្រជាជននមស្សាការនៅទីក្រុងសៃហ្គន ២៤ ម៉ោង។ ប្រាដកថាមានប្រជាជនវៀតណាមអញ្ជើញទៅនមស្សការដល់ទៅ ៥០,០០០ នាក់។ ហេតុការណ៍គ្រានេះជាគ្រឿងបណ្តុះសទ្ធាពុទ្ធសាសនិកជន ធ្វើឲ្យកើតអារម្មណ៍រួមចិត្តគ្នា និង ខ្នះខ្នែងក្នុងផ្លូវពុទ្ធសាសនាកាន់តែខ្លាំងឡើង។

ម្យ៉ាងទៀត ពុទ្ធសមាគមសាកលវៀតណាមបានផ្សាយទិន្នានុប្បវត្តិ មួយឆ្បាប់ដើម្បីប្រកាសទិសដៅនយោបាយជាតិនិយម និង បំពេញប្រយោជន៍ហៅថា “Vietnamese Buddhism”។ កិច្ចការផ្នែកផ្សេង ៗ របស់ពុទ្ធសាសនាទាំងផ្នែកខាងសង្គមសង្រ្គោះ សាលា រៀនបរិយត្តិធម៌ សាលារៀនរាស្រ្តជាពុទ្ធសាសនិក និង អង្គការយុវជនទាំងឡាយបានចំរើនរុងរឿង ហើយពង្រីកចេញយ៉ាងច្រើនឡើង ចាត់បានថាជាការវិវឌ្ឈន៍យ៉ាងខ្លាំង រហូតដល់កើតឧបសគ្គថ្មីឡើងទៀត គឺការ ដែលប្រទេសបែងចែកចេញជាវៀតណាមខាងជើង វៀតណាមខាងត្បូង ក្នុង ព.ស.២៤៩៧ ធ្វើឲ្យសមាគមសហពុទ្ធបរិស័ទវៀតណាម ឬសហភាពពុទ្ធសាសនិកវៀតណាម ក៏បានបែងចែកចេញជាពីរក្រុមផងដែរ ហើយកិច្ចការផ្សេង ៗ ក៏អន់ថយកម្លាំងចុះ។ នៅពេល ដែលប្រទេសជាតិបែងចែកទៅហើយ នៅវៀតណាមភាគខាងជើង វៀតម៉ីញគ្រប់គ្រងព្រះពុទ្ធសាសនាក៏ឋិតនៅក្រោមការឃុំគ្រងរបស់របបការគ្រប់គ្រងបែបសង្គមនិយមកុម្មុយនិស្ត៍។ ចំណែកឯវៀតណាមភាគខាងត្បូង បន្ទាប់ពីការកើតជាប្រទេសថ្មីបានត្រឹមតែមួយឆ្នាំ ក៏ផ្លាស់ការគ្រប់គ្រងពីរបបមានក្ស័ត្រ មកជាសាធារណរដ្ឋ ង៉ោឌិនយ៉ីម ឡើងគ្រងអំណាចជាប្រធានាធិបតី។ យុគនៃក្តីទុក្ខសោក ក្តៅក្រហាយរបស់ពុទ្ធសាសនិកជនក៏ត្រឡប់មកចាប់ផ្តើមសាជាថ្មីទៀតហើយ។

យុគវិបត្តិពុទ្ធសាសនិក ដល់វិបត្តិនៃការរួមប្រទេស

[កែប្រែ]

(ព.ស. ២៥០៦ ដល់ បច្ចុប្បន្ន)

ការគ្រប់គ្រងប្រទេសវៀតណាមខាងត្បូង ក្នុងសម័យង៉ោឌិនយ៉ីមនោះ តែងនឹងហៅថា ការគ្រប់គ្រងរបស់ត្រកូលង៉ោ ព្រោះជាការក្តោមក្តាបអំណាចឋិតនៅក្នុងក្រុមបងប្អូនរបស់ប្រធានាធិបតីង៉ោឌិនយ៉ីមតែប៉ុណ្ណោះ។ បងប្អូនក្រុមនេះជាអ្នកគោរពគ្រឹស្តសាសនា និកាយរ៉ូម៉័ងកាតូលិកមានចំនួន ៦ នាក់គឺ៖ អាចារ្យង៉ោឌិនថឹក អារ៍ចបិសប នៃក្រុងហ្វេ ប្រធានាធិបតីង៉ោឌិនយ៉ីម ង៉ោឌិនខយ (ត្រូវវៀតម៉ីញប្រហារជីវិតនៅ ព.ស.២៤៨៨) ង៉ោឌិនខាន ជាអ្នកគ្រប់គ្រងវៀតណាមភាគកណ្តាល ដោយមានមជ្ឈមណ្ឌលនៅទីក្រុងហ្វេ។ ង៉ោឌិនញ៉ូ ជាម្ចាស់កងកម្លាំងពិសេស ដែលចូលមកមានអំណាចបញ្ជាបានដោយសេរី និង ឆាប់រហ័ស និង ង៉ោឌិនឡៀន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអង់គ្លេស។

ង៉ោឌិនយ៉ីម ជាកាតូលិកសាសនិកដ៏តឹងរឹង គឺប្រព្រឹត្តិព្រហ្មចារី គ្រងខ្លួនក្នុងភាពនៅលីវ បើទោះបីជាប្រធានាធិបតី ក៏មិនមែនជាអ្នកមានអំណាចយ៉ាងពិតប្រាកដ ងោឌិនញ៉ូប្អូនប្រុសជាអ្នកឃុំអំណាចនៅពីក្រោយ ទាំងជាអ្នកដាក់ផែនការ នយោបាយ និង ជាអ្នកបញ្ជាការបដិបត្តិផ្សេង ៗ របស់រដ្ឋាភិបាលភរិយារបស់ង៉ោឌិនញ៉ូ ដែលគេនិយមហៅថា មាដាមញ៉ូ បំពេញនាទីជាជាស្ត្រីលេខមួយរបស់វៀតណាម និង រួមជាមួយស្វាមី ក្នុងការដាក់ផែនការ និង បញ្ជាកិច្ចការផ្សេង ៗ របស់រដ្ឋាភិបាល ដំណើរការគ្រប់គ្រង បែបអំណាចផ្តាច់មុខ សាងភាពមិនពេញចិត្តដល់ប្រជាជនកាន់តែខ្លាំងឡើងជាលំដាប់ រហូតបានជាហេតុនាំឲ្យកើតហេតុការណ៍ហឹង្សា បានជាវិបត្តិនៅទីបំផុត។

សភាពការណ៍ខាងសាសនានៅវៀតណាមខាងត្បូង ដែលគួរជ្រាបគឺ បណ្តាប្រជា ពលរដ្ឋប្រមាណ ១៦ លាននាក់ មានពុទ្ធសាសនិកប្រមាណ ១២ លានកាន់ ឬប្រមាណ ៨០% បែងជាអ្នកគោរពមហាយានដោយសទ្ធាក្លៀវក្លា ៣៥% ដល់ ៤០% ជាពុទ្ធសាសនិកតែនាមប្រមាណ ៤០%។ ក្នុងចំនួនពុទ្ធសាសនិកប្រមាណ ១២ នាក់នោះ មានអ្នកគោរនិកាយថេរវាទប្រមាណ ២ លាននាក់ ភាគច្រើននៅម្តុំជាយដែនជាប់ជាមួយប្រទេសកម្ពុជា ក្រៅពីនេះជាក្រុមមហាយាន។ កាតូលិកសាសនិកមានចំនួនប្រមាណ ១.៧ នាក់ ឬប្រមាណ ១០% នៃប្រជាពលរដ្ឋទាំងអស់។ ប្រជាពលរដ្ឋ ដែលនៅសល់ពីចំនួនខាងដើម គឺប្រមាណ ១០ ឬ ១៥% គោរពលទ្ធិហ្វាហាវ កាវដាយ និង និកាយដទៃទៀត (តែពួកហ្វាហាវថា ខ្លួនមានសាសនិកដល់ទៅ ២ លានអ្នក និង ពួកកាវដាយថាមាន ១-២ លានអ្នក)។ វត្តពុទ្ធសាសនាទាំងផ្នែកមហាយាន និង ថេរវាទមានចំនួន ៦,០៧៩ វត្ត មានភិក្ខុ-ភិក្ខុនី និង ដូនជីទាំងពីរ និកាយ ២៣,២៣១ អង្គ (ចំនួនពីរលេខខាងចុងជាស្ថិតិ ព.ស.២៥១១) (សៀវភៅ Buddhism In Modern World បង្ហាញ់ស្ថិតិ ព.ស.២៥០៧ ថាប្រជាពលរដ្ឋវៀតណាមខាងត្បូងមាន ១៤ លាននាក់ ជាពួកហ្វាហាវ ២.៥ លាននាក់ កាវដាយ ២ លាននាក់ រ៉ុម៉័នកាតូលិក ២.២ លាននាក់ ប្រូតែសតង់ ០.៤ លាននាក់ ជនជាតិដំបន់ភ្នំគោរពសាសនាដើម ១ លាននាក់ ប្រជាជនដែលមិនមែនគ្រឹស្ត ឬកាវដាយហៅខ្លួនឯងថា ជាពុទ្ធរួមទៅមានពុទ្ធសាសនិកមិនដល់ ៦ លាននាក់ មាននិន្នាការនឹងបញ្ឈប់ការគោរពលទ្ធិផ្សំពុទ្ធ ខុងចឺ តៅ ហើយគោរពព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ។)

ប្រធានាធិបតី ង៉ូឌិនយ៉ីម នាយង៉ូឌិនញ៉ូ និង មាដាមញ៉ូ ជាកាតូលិកប្រភេទវង្វេងក្នុងសាសនា ក្រៅពីទំនុកបំរុងនិកាយកាតូលិក និង ព្យាយាមកែប្រែវប្បប្រពៃណីវៀតណាម ឲ្យដូចទៅនឹងប្រទេសកាតូលិកនៅបស្ចឹមប្រទេស ហើយនៅមើលងាយ ជិជានគាបសង្កត់ ព្រះពុទ្ធសាសនា និង វប្បធម៌ប្រពៃណីដើមរបស់ជាតិផង ។ មាដាមញ៉ូធ្លាប់ថ្លែងជាមួយអ្នកពត៌មានម្នាក់ ក្នុង ព.ស.២៥០៥ ថា៖

“ព្រះពុទ្ធសាសនានៅវៀតណាមនោះអន់ខ្សោយ វៀតណាមទើបអាចផ្លាស់ជាប្រទេសកាតូលិកបានយ៉ាងល្អ”។ នៅចុងឆ្នាំដ ដែលនេះដែរ ព្រះភិក្ខុវៀតណាមមួយអង្គបានផ្តល់សម្ភាសដល់ទស្សនាវដ្តី “Life” របស់អាមេរិកថា “ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិ ប្រសិនបើអ្នកចង់បានជាមន្ត្រីរាជការតំណែងខ្ពស់ អ្នកត្រូវតែជាកាតូលិកសាសនិក”។

ប្រជាជនវៀតណាមមួយរូបនិយាយតវ៉ាជនជាតិអាមេរិក ជាអ្នកការសែតអាមេរិក ថា “គ្រប់ពេល ដែលបារាំងសេសចូលមកគ្រប់គ្រង មិន ដែលយកចក្រពត្តិកាតូលិកមកតាំង លើរាជបល្ល័ង្គវៀតណាមបានសម្រេចឡើយ ប៉ុន្តែមកដល់សម័យង៉ោឌិនយ៉ីម ពួកលោកជាតិអាមេរិក បានយកចក្រពត្តិកាតូលិកឲ្យយើងបានមួយអង្គ”។

ពាក្យសម្តីទាំងនេះ ល្មមនឹងឆ្លុះបញ្ចាំងឲ្យឃើញព្រិត្តិការណ៍របស់រដ្ឋាភិបាលង៉ោ ឌិនយ៉ីម និង សភាពការណ៍ប្រព្រឹត្តិទៅក្នុងផ្លូវសាសនាក្នុងសម័យនោះបានល្អសមគួរ ក្រៅពីសភាពការណ៍ទូទៅហើយ ក៏មានហេតុការណ៍សំខាន់ខ្លះ ជួយបន្ថែមការគាបសង្កត់ និង ភាពតានតឹងឡើងផង ដូចជា នៅពេល ដែលប្រធានាធិបតីង៉ោឌិនយ៉ីមឡើង គ្រងអំណាចថ្មី ៗ មានប្រជាជនវៀតណាមភាគខាងជើងភាសខ្លួនចូលមកជ្រកកោននៅ វៀតណាមខាងត្បូងប្រមាណ ៤០០,០០០ នាក់ ។ អ្នកទាំងនេះ ជាកាតូលិកប្រមាណ ៨០%។ គ្រានេះបានកើតទិទៀនថា ប្រធានាធិបតីង៉ោឌិនយ៉ីម បានលំអៀងក្នុងការជួយសង្រ្គោះ បែងចែកអាហារ និង ចាត់ចែងដីធ្លីដល់ពួកជនភាសខ្លួនកាតូលិកបានល្អជាងពួកពុទ្ធសាសនិក ហើយសង្ស័យថា លោកង៉ោឌិនយ៉ីម នឹងជួយជនភាសខ្លួនជាឧបករណ៍ផ្តុំអំណាចនយោបាយឲ្យបានគង់វង់ និង ស្ថាបនារដ្ឋកាតូលិកឡើងនៅវៀតណាមខាងត្បូង។

ស្មារតីជាតិនិយម ដែលធ្លាប់ធ្វើឲ្យកាតូលិកសាសនិក និង ពុទ្ធសាសនិករផ្តុំថាមពលគ្នាតស៊ូបារាំងសេស និង ហ៊ូជីម៉ីញ បានរលាយទៅ មានការមិនទុកចិត្តគ្នា ការបែកបាក់ និង ការប្រជែងបង្កើតបក្សពួកឡើងមកជំនួស ការគាបសង្កត់ និង ភាពតឹងតែងកាន់តែទ្វេឡើង រហូតដល់ទីបំផុត ក៏កើតហេតុការណ៍ហឹង្សា ដែលហៅថា “វិបត្តិពុទ្ធសាសនិក” ឡើងនៅចុង ព.ស.២៥០៦ ដែលកឲ្យកើតការរន្ធត់ផ្ញាក់ផ្អើល អំពល់ចិត្តពិភពលោក និង ធ្វើឲ្យរបបត្រកូលង៉ោឌិនយ៉ីម ដួលរលំនៅទីបំផុត។ លោក Jerrold Checter ប្រធានការិយាល័យនិពន្ធ “សៀវភៅ” Time Life នៅទីក្រុងតូក្យូ បាននិទានរឿននេះទុកក្នុង សៀវភៅព្រះភក្តិថ្មីនៃព្រះពុទ្ធជាម្ចាស់ (The New Face of Buddha) វែងអន្លាយដល់ទៅ ១០៨ ទំព័រ។

ចំណុចកើតហេតុការណ៍ ចាប់ផ្តើមឡើងនៅថ្ងៃទី ៥ ឧសភា ២៥០៦ ។ ក្នុងថ្ងៃនោះអារ៍ចបិសប ង៉ោឌិនថឹក បានចាត់បុណ្យឆ្លងធំមហិមា នៅទីក្រុងដាឡាត ក្នុងឱកាស ដែលលោកជាអាចារ្យមកជាគរប់ឆ្នាំទី ២៥។ ក្នុងពិធីនេះ មានការដំឡើងទង់សាសនចក្រកាតូលិក នៃក្រុងវ៉ាទីកង់ ដោយមិនបានដំឡើងទង់ជាតិវៀតណាមជាគូរផង ពីរថ្ងៃក្រោយមក ពុទ្ធសាសនិកនៅទីក្រុងហ្វេ ត្រៀមចាត់បុណ្យវិសាខបូជា ដែលនឹងកើតឡើង នៅថ្ងៃស្អែក គឺថ្ងៃទី ៨ ឧសភា និង បាននាំទង់ឆព្វណ្ណរង្សី ដែលជាលក្ខណសញ្ញារបស់ព្រះពុទ្ធសាសនាមកដំឡើង ប៉ុន្តែប៉ូលិសទីក្រុងហ្វេ បានចូលទៅហាមឃាត់ និង បានហែកចោល ទង់មួយចំមួយ ដែលបាននាំមកដំឡើងហើយត្រូវបណ្ដាក់ចុះមក។ ពុទ្ធសាសនិក បានប្រតិកម្មចំពោះមន្រ្តី ដែលជាពុទ្ធសាសនិក។ មន្ត្រីក្រុងបានបញ្ជាហាមប៉ូលិសមិនឲ្យសាទង់ទៀត ហើយថែមទាំងបានធានាដល់ពុទ្ធសាសនិកទៀតថា រាជការអនុញ្ញាតឲ្យដំណើរការពិធីបុណ្យវិសាខបូជា ប្រព្រឹត្តិទៅតាមប្រពៃណីរបស់ពុទ្ធសាសនិកជន ចលនាទៅតាមដងវិថីទិក្រុងហ្វេ នៅពេលព្រឹកឡើងបានតាមការកម្មវិធីកំណត់ទុក។

តមកលោកង៉ោត្រុងហ៊ីវ រដ្ឋមន្ត្រីកិច្ចការពលរដ្ឋរបស់រដ្ឋាភិបាលវៀតណាមខាង ត្បូង បានបកស្រាយជូនអ្នកសារពត៌មានបរទេស ពីហេតុផល ដែលប៉ូលិសហាមមិនឲ្យពុទ្ធសាសនិកដំឡើងទង់ព្រះពុទ្ធសាសនាថា ប្រធានាធិបតីង៉ោឌិនយ៉ីម បានចេញបញ្ជាកាលពីខែសីហា ២៥០៥ ថា ក្នុងការដំឡើងទង ឬចងទងផ្សេង ៗ នឹងត្រូវមានទង់ជាតិ សារធារណរដ្ឋវៀតណាមនៅក្នុងឋានៈលេចធ្លោជាសំខាន់ជាងទង់ដទៃ។ គ្រា ដែលដល់ថ្ងៃបុណ្យខួបរបស់លោកអាចារ្យង៉ោឌិនថឹក លោកប្រធានាធិបតីបានទៅចូលរួមបុណ្យនោះ ដែរ ហើយនៅពេលលោកឃើញទង់វ៉ាទីកង់ដំឡើងតែម្យ៉ាង ដោយមិនមានទង់ជាតិនៅរួមជាមួយផង លោកក៏មានអារម្មណ៍ផ្ញាក់ជាខ្លាំង គ្រា ដែលត្រឡប់មកដល់ទីក្រុងសៃហ្គនហើយលោកក៏បានប្រញាប់ផ្ញើកំណត់ហេតុដាស់តឿនស្មារតី ទាក់ទងជាមួយបទបញ្ជារឿងដំឡើងទង់ជាតិ ទៅកាន់មន្ត្រីរាជការទូទាំងប្រទេស។ មន្ត្រីរាជការនៅសង្កាត់ ហ្វេ បានទទួលកំណត់ហេតុនោះ នៅថ្ងៃទី ៧ ឧសភា មុនថ្ងៃវិសាខបូជាត្រឹមតែមួយថ្ងៃ ទើបដំណើរយ៉ាងតឹងរឹង។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ឥរិគ វុលភ៍ ប្រធានផ្នែកចិត្តវេជ្ជសាស្រ្ត នៃមហាវិទ្យាល័យមួយនៅប្រទេសអាល្លម៉ង់ ដែលគ្រានោះ ទៅប្រតិបត្តិការនៅមហាវិទ្យាល័យហ្វេ បាន ផ្តល់ទស្សនៈថា “ប្រធានាធិបតី ង៉ោឌិនយ៉ីមហាមពុទ្ធសាសនិកដំឡើងទង់ពុទ្ធសាសនានៅថ្ងៃនោះ ព្រោះមិនពេញចិត្តជាមួយនឹងព្រះតេជគុណ ថិច ត្រីក្វាង ប្រធានពុទ្ធសមាគមនៃវៀតណាមកណ្តាល មិនបានផ្ញើទូរសារជូនពរទៅឲ្យលោកអាចារ្យង៉ោឌិនថឹក ក្នុងកម្មវិធីបុណ្យឆ្លងគំរប់ខួបឆ្នាំទី ២៥ នៃជីវិតជាអាចារ្យរបស់លោក។ តាមកម្មវិធីវិសាខបូជាថ្ងៃទី ៨ ឧសភា ព្រះតេជគុណថិច ធៀន ខៀត មហាថេរៈ ព្រះប្រមុខសង្ឃវៀតណាម (ប្រធានសមាគមសហពុទ្ធបរិស័ទវៀតណាម) នឹងថ្លែអនុមោទនាកថានៅស្ថានីវិទ្យុទីក្រុងហ្វេ ពេលព្រលប់ តែនៅពេលចាប់ផ្តើមនៅពេលល្ងាច ក៏កើតហេតុជាមុន ពោលគឺនៅវេលាម៉ោង ១០ មន្រ្តីក្រុងបានថ្លែងសុន្ទរកថាខ្លី ៗ បន្ទាប់ពីនោះមក ព្រះភិក្ខុមួយអង្គ បានសម្តែងអនុមោទនាកថាដល់ប្រជាជន ដែលមកប្រជុំប្រមាណ ១០,០០០ នាក់ ព្រះអង្គបានថ្លែងយោងដល់ហេតុការណ៍ ដែលកើតឡើងថា ពុទ្ធសាសនិកមិនបានប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែក៏មិនអាចធន់ចំពោះការបដិបត្តិការខាងសាសនា ដូច ដែលបានប្រព្រឹត្តិទៅនោះបានទៀត។

ព្រះអង្គបានសូមឲ្យមានសេរីភាពខាងសាសនាដោយបរិបូណ៌។ ព្រះភិក្ខុមួយអង្គទៀតបានស្រែកត្កោលពាក្យប្រតិកម្ម ហើយក៏មានទង់ ១៥ ផ្ទាំងបង្ហាញ់ឡើង ព្រមជាមួយពាក្យស្លោកថា “សេរីភាពខាងសាសនា អ្នកប្រឆាំងនឹងសាសនា ចូរវិនាស ព្រះពុទ្ធសាសនាឋិតនៅជានិរន្តរ៍” ។ ភ្លាម ៗ នោះ រដ្ឋាភិបាលក៏បានឆ្លើយតប ដោយបញ្ជាឲ្យបញ្ឈប់កម្មវិធីសម្តែងអនុមោទនាកថា តាមវិទ្យុរបស់ព្រះប្រមុខសង្ឃនាពេលព្រលប់ ដោយឲ្យមានកម្មវិធីព្រះពុទ្ធសាសនាដទៃជំនួសវិញ ចំណែកឯការថ្លែងក៏ឲ្យព្យារទៅ(ដោយមិនមានកំណត់) ។

ប្រជាជនប្រមាណ ៣,០០០ នាក់ បានមកប្រជុំដើរក្បួនយ៉ាងសន្តិ នៅក្រៅស្ថានីវិទ្យុផ្សាយសម្លេងនៅទីក្រុងហ្វេ តមកប្រមាណម៉ោង ១០ យប់ រដ្ឋាភិបាលបានបញ្ជារថក្រោះ និង រថប្រដាប់អាវុធ ប្រឆាំងប្រជាជន។ រថក្រោះ និង កងទាហានបានសម្រុក ព្រមជាមួយការបាញ់ចូលទៅកាន់ហ្វូងប្រជាជន ធ្វើឲ្យបែកក្រចាត់ក្រចាយទៅ។ ប្រាកដថា មានមនុស្សស្លាប់ ៩ នាក់ ក្នុងចំនួននោះមានកុមារ ៦ នាក់។ រដ្ឋាភិបាលបានថ្លែងថា ភេវរករវៀតកុង បានបោះគ្រាប់បែកចូលទៅក្នុងកណ្តាលជំនុំជនប៉ុន្តែអ្នកឃើញហេតុការណ៍ ក្តី រូបភាពក្តី លោកបណ្ឌិត វ៉ុលភ៍ និង ពេទ្យអាល្លម៉ង់ម្នាក់ទៀតថតទុក ក្នុងពេលកើតហេតុក្តី បញ្ជាក់ជាភស្តុតាងថា នាក់ទាំង ៩ ស្លាប់ព្រោះគ្រាប់កំភ្លើងពីរថក្រោះ និង រថប្រដាប់អាវុធខ្លះ ត្រូវរថទាំងនោះកៀខ្លះ ។ តមកក្នុងថ្ងៃទី ១៥ ក្រុមពុទ្ធសាសនិកទាំងព្រះសង្ឃ និង គ្រហស្ថ បានចូលទៅជួប ប្រធានាធិបតី ហើយប្រគល់ញត្តិសំណូមពរ ៥ ប្រការគឺ៖

១. សូមឲ្យលើកលែងបទបញ្ជារបស់ប្រធានាធិបតី ដែលហាមមិនឲ្យបង្ហូតទង់ និង ដំឡើងទង់ ដែលជានិមិត្តសញ្ញារបស់ព្រះពុទ្ធសាសនា។

២. សូមឲ្យពុទ្ធសាសនិក និង កាតូលិកសាសនិក មានភាពស្មើគ្នាចំពោះមុខច្បាប់។

៣. សូមឲ្យរដ្ឋាភិបាលឈប់ក្លែងធ្វើពិតជាចាប់ពុទ្ធសាសនិក។

៤. សូមឲ្យមានសេរីភាព ក្នុងការបដិបត្តិ និង ផ្សព្វផ្សាយពាក្យប្រៀនប្រដៅខាងព្រះពុទ្ធសាសនា។

៥. សូមឲ្យសងជម្ងឺចិត្តចំពោះគ្រួសារពុទ្ធសាសនិក ដែលត្រូវប្រហារក្នុងថ្ងៃទី ៨ឧសភា និង ដំណើរការចំពោះមន្ត្រី ដែលទទួលខុសត្រូវ ក្នុងការប្រព្រឹត្តិខុសតាមច្បាប់។ ប្រធានាធិបតី បាននិយាយជំទាស់ ទំនងជាជឿថា ខអំពាវនាវទាំងនោះ ជាការចោទប្រកាន់រដ្ឋាភិបាល ហើយបំភ្លឺថា រដ្ឋាភិបាលមិនបានធ្វើខុស ឬរឿងខោចខាតណា ៗ តាមពាក្យចោទប្រកាន់ទាំងនោះ ពុទ្ធសាសនិកទើបមិនបានពេញចិត្ត។

គ្រាដល់ថ្ងៃទី ៣០ ឧសភា ព្រះភិក្ខុ និង ដូនជី ប្រមាណ ៤០០ អង្គ បានបាតុកម្មដោយគង់អត់អាហារ នៅមុខអាគាររដ្ឋសភា។ រដ្ឋាភិបាលក៏បានឆ្លើយតបដោយដកតួរនាទី(ពុទ្ធសាសនិក) នាយកទេសមន្រ្តី និង ជាអ្នកដំណាងរដ្ឋាភិបាលនៅទីក្រុងហ្វេ ក្រៅពីនេះ ប្រធានាធិបតី នៅបានធ្វើពិតមើលជាងាយ ធ្វើឲ្យសមាគមសហពុទ្ធបរិស័ទវៀតណាមអាម៉ាសមុខ ដោយទៅប្រកបពិធីសម្ពោធិ៍វត្តថ្មី ឲ្យក្រុមពុទ្ធសាសនានិកាយកូសើងម៉ន នៅទីក្រុងសៃហ្គន ទៀតផង។ និកាយកូសើងម៉ននេះ ឲ្យព្រះសង្ឃរៀបការ មានគ្រួសារបាន ហើយសមាគមសហពុទ្ធបរិស័ទវៀតណាម មិនទទួលស្គាល់។ ប្រធានាធិបតីទើបមានផែនការនឹងបន្តុបនិកាយនេះឡើង និង ឲ្យនិកាយនេះជាដំណាងពុទ្ធសាសនិកវៀតណាម ក្នុងអង្គការពុទ្ធសាសនិកសម្ព័ន្ធពិភពលោក ជំនួសសមាគមសហពុទ្ធបរិស័ទវៀតណាម។ ផែនការនេះជាយុទ្ធវិធីរបស់ង៉ោឌិនយ៉ីម ដែលនឹងធ្វើឲ្យដំណែងមេដឹកនាំពុទ្ធសាសនិកក្រចាយចេញទៅ កើតមានការប្រជែងគ្នាឯង ធ្វើឲ្យពុទ្ធសាសនិកបែកបាក់ និង ធ្វើឲ្យសមាគមសហពុទ្ធបរិស័ទវៀតណាម អស់សទ្ធាគោរព ឬអស់ទៅនូវអត្ថន័យ ប៉ុន្តែប្រធានាធិបតីភ្លេចគិតទៅថា ឥឡូវ នេះ ហេតុការណ៍បានសាយភាយទូលំទូលាយចេញទៅ ហួសព្រំប្រទល់វត្តទៅហើយ។

ក្នុងថ្ងៃទី ៣ មិថុនា សិស្ស និស្សិត ៣,៥០០ នាក់បានបាតុកម្មនៅមុខទីស្តីការគណរដ្ឋមន្រ្តីប្រធានាធិបតី ប្រឆាំងការរង្គាសខាងសាសនា ប៉ុន្តែរដ្ឋាភិបាលបានបញ្ជូនទាហានចូលទៅចាប់បាតុករដាក់គុក ៣៨ នាក់ មានអ្នករងរបួសចូលទៅព្យាបាលនៅមន្ទីរពេទ្យ ៦៧ នាក់ ព្រមជាមួយនោះ ក៏ប្រកាស់ច្បាប់អជ្ញាសឹក ហាមបាតុកម្ម ហាមចេញពីផ្ទះ បញ្ជូនទាហានចូលទៅកាន់ក្រុងហ្វេ ហើយលោមព័ទ្ធវត្តតូដាម ដែលជាវត្តសំខាន់របស់ក្រុងហ្វេ បិទដោយលួសបន្លាកាត់ទឹក ភ្លើង និង ត្រួតពិនិត្យអ្នកចេញចូល ហើយបិទផ្លាកប្រកាសថា ពួកអ្នកកុហក់ បោកប្រាស់ ពួកបរទេស និង ពួកវៀតកុង ជាពួកបង្ករអំពើចលាចលទាំងអស់ បន្ទាប់មករដ្ឋាភិបាលបានបង្កើតគណៈកម្មការពិសេសរួមជាមួយក្រសួងផ្សេង ៗ ឡើង មានអនុប្រធានកម្មការនានានិកាយរបស់ភាគីពុទ្ធសាសនិក តែក្នុងពេលជាមួយគ្នានេះ អង្គភាពរាជការ និង ទាហាន ក៏ចែកខិត្តប័ណ្ណថ្កោលទោស ថិច ត្រីក្វាង នាយកពុទ្ធសមាគមវៀតណាមកណ្តាលថា ធ្វើឧបាយអញ្ជើញប្រជាជនមកសូត្រមន្ត ហើយចាត់ការដើរក្បួនកាន់តែខ្លាំងឡើងមកជំនួសវិញ។

លុះមកដល់ថ្ងៃទី ៨ មិថុនា មាដាមញ៉ូ ក៏បានចាប់ផ្តើមចេញមុខ ដោយធ្វើការថ្លែងការថ្កោលទោសពុទ្ធសាសនិកថា ជាពួករក្សាខ្លួន មិនខ្វលខ្វាយជួយប្រឆាំងកុម្មុយនិស្ត ដែលជាសត្រូវរបស់ប្រទេសជាតិ ជាពួក ដែលមានការប្រព្រឹត្តិ ដែលមិនបរិសុទ្ធ ជាពួកទុទិដ្ឋិនិយម ត្រូវបានគេប្រើជាឧបករណ៍។ ខាងស្ថានទូតសហរដ្ឋអាមេរិក បានព្យាយាម បញ្ចុះបញ្ចូលឲ្យប្រធានាធិបតីរកមធ្យោយសម្រុះសម្រួលជាមួយពុទ្ធសាសនិក រហូតដល់ថ្នាក់ពោលថា ប្រសិនបើរដ្ឋាភិបាលមិនដំណើរការបញ្ឈប់វិបត្តិ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ចាំបាច់នឹងត្រូវគេចចេញពីនយោបាយរបស់រដ្ឋាភិបាលវៀតណាម ហើយប្រកាសឲ្យប្រជាពលរដ្ឋជ្រាបថា សហរដ្ឋអាមេរិកមិនយល់ស្របជាមួយនយោបាយនោះ ប៉ុន្តែ រដ្ឋាភិបាលវៀតណាមក៏រឹងរូសតទៅ មុននឹងដល់ថ្ងៃទី ១១ មិថុនា ៣ ថ្ងៃ ប្រធានាធិបតីបានទទួលការជូនដំណឹងជាមុនថា នឹងមានភិក្ខុដុតសម្លាប់ខ្លួន ដើម្បីអំពាវនាវសូមសមភាពក្នុងការប្រតិបត្តិការខាងសាសនា ប៉ុន្តែប្រធានាធិបតីក៏មិនព្រមឱនលំទោនតាមចំពោះខណា ៗ ទាំងអស់ ដោយយល់ថា វាគ្រាន់តែជាការគំរាមកំហែង ព្រះអង្គនឹងមិនធ្វើពិតដូច ដែលមានថេរដិការនោះឡើយ។

គ្រាដល់ថ្ងៃទី ១១ មិថុនា ២៥០៦ ខណៈ ដែលព្រះភិក្ខុ និង ដូនជី ប្រមាណ ១០០០ អង្គ បានប្រកបវិធីសូត្រមន្តឧទ្ទិសកុសលដល់អ្នក ដែលបាត់បង់ជីវិតក្នុងថ្ងៃវិសាខបូជា ហើយបានចេញដំណើរទៅតាមដងផ្លូវ ក្នុងទីក្រុងសៃហ្គន លុះទៅដល់មុខស្ថានទូតព្រះរាជណាចក្រកម្ពុជា ព្រះភិក្ខុថិច ក្វាងឌឹក អាយុ ៧២ ឆ្នាំ ក៏បានដុតខ្លួនឯង ទទួលមរណភាព ពុទ្ធសាសនិកបាននាំព្រះសពរបស់ព្រះអង្គទៅតាំងបំពេញកុសលនៅវត្តសាលើយ ដែលជាមជ្ឈដ្ឋានរបស់ពុទ្ធសាសនិកក្នុងក្រុងសៃហ្គន។ វត្តផ្សេង ៗ បង្ហូតទង់ចុះមកត្រឹមពាក់កណ្តាលដង ជាការសម្តែងនូវការនូវការសង្វេគវិយោគដល់ព្រះអង្គ។ ខាងរដ្ឋាភិបាល ក៏បានបញ្ជូនទាហាន និង ប៉ូលិសមកហ៊ុមព័ទ្ធវត្តសាលើយ ។ ការដុតខ្លួនរបស់ព្រះតេជគុណថិច ក្វាងឌឹកនេះ នាំឲ្យកើតការប៉ះពាល់អារម្មណ៍ពុទ្ធសាសនិកវៀតណាមទូទាំងប្រទេស នាំឲ្យមានការកើតស្មារតីរួម សូម្បីតែពុទ្ធសាសនិកផ្សេងនិកាយ ក៏ត្រូវបែរមកយកចិត្ត ទុកដាក់ ការ ដែលសាសនារបស់ខ្លួនត្រូវបានគំរាមកំហែង គាបសង្កត់ កើតការយល់ចិត្តថ្លើមគ្នា និង មានចិត្តរួមជាធ្លុងមួយ ។

ការដុតខ្លួនរបស់ភិក្ខុសាមណេរ និង ពុទ្ធសាសនិកវៀតណាម ក្នុងហេតុការណ៍គ្រា នេះ ជាពត៌មានរន្ធត់យ៉ាងខ្លាំង ធ្វើឲ្យវិបត្តិក្នុងវៀតណាមក្លាយជាចំណុចចាប់អារម្មណ៍ ដល់មនុស្សទូទាំងពិភពលោក ហើយមានអ្នកវិភាគវិចារណ៍រឿងដុតខ្លួននោះនានាប្រការ។ ក្នុងទីនេះ នឹងការយល់របស់ពុទ្ធសាសនិកឯង ស្តីតែពីទស្សនៈរបស់មនុស្សខាងក្រៅ មួយចំនួនជាតួយ៉ាង។ លោក Schecter អ្នកនិពន្ធសៀវភៅ “ព្រះភ័ក្តិថ្មីរបស់ព្រះពុទ្ធជាម្ចាស់” និង ស្រ្តាចារ្យ Paul Mus នៃមហាវិទ្យាល័យ Yale (ក្នុងការសែតជប៉ុនឈ្មោះ The Yomiuri ច្បាប់ ៣១ គ.ស. ១៩៦៣) អ្នកធ្លាប់រស់នៅប្រទេសវៀតណាមដល់ទៅ ២៧ ឆ្នាំ បានសម្តែងការយល់ឃើញមានសារៈសំខាន់ថា ការដុតខ្លួនរបស់ព្រះសង្ឃ ធ្លាប់មានមក ហើយក្នុងប្រពៃណីខាងសាសនារបស់មហាយាន នៅពេល ដែលព្រះតេជគុណ ថិច ក្វាង ឌឹក ដុតខ្លួនដល់មរណភាពនោះ ពុទ្ធសាសនិកមហាយាន ទើបព្រមទទួលទង្វើនោះបានភ្លាម ៗ ហើយគោរពថា ជាការពលីជីវិតដើម្បីព្រះពុទ្ធសាសនារបស់ព្រះអង្គបានសម្រេច។ រីឯផលនយោបាយទង្វើបែបនេះ សម្តែងឲ្យឃើញដល់សេចក្តីទុក្ខរបស់ពុទ្ធសាសនិក ដែលហឹង្សា និង ភ័យរន្ធត់ដល់ទីបំផុតហើយ ទើបជាគ្រឿងរួមចិត្តគំនិត ឲ្យមហាជនកើតភាពស្អប់ខ្ពើមរដ្ឋាភិបាលរបស់ង៉ោឌិនយ៉ីម យ៉ាងព្រមព្រៀងគ្នាហើយបណ្តុះចិត្តពុទ្ធសាសនិកវៀតណាមឲ្យកើតការយល់ដឹងក្នុងភាពជាធ្លុងមួយ កើតកម្លាំងចិត្ត និង ភាពក្លាហានរឹងមាំ ដែលនឹងតទល់ជាមួយរដ្ឋាភិបាលង៉ោឌិនយ៉ីម ដូចជាមន្ត្រីរាជការ ពលរដ្ឋវៀតណាមមួយរូបបាននិយាយថា ៖

“ពួកយើងរស់នៅក្នុងរបបនៃភាពភ័យខ្លាច តែពេលកើតហេតុជាមួយព្រះតេជគុណ ថិច ក្វាងឌឹក ហើយ ខ្ញុំមិនខ្លាចវាទៀតទេ”។

ការដុតខ្លួន ជាការគេចចេញពីការធ្វើបាបអ្នកទៃ របស់អ្នកប្រកាន់ខ្ជាប់ក្នុងគោលការណ៍មិនបៀតបៀន ជាការលះបង់ជីវិតរបស់ខ្លួន ដើម្បីរក្សាជីវិតអ្នកដទៃ។ ទាំងភាគីរបស់ខ្លួន និង ភាគីអ្នកធ្វើបាប គឺរក្សាជីវិតអ្នកដទៃ ក្នុងភាគីរបស់ខ្លួន ដោយការប្រាប់ភាគីអ្នកធ្វើបាបថា ពួកខ្លួននឹងមិនមានភ័យអន្តរាយ ដែលពួកគេនឹងត្រូវកំចាត់ និង រក្សាជីវិតរបស់ភាគីអ្នកធ្វើអាក្រក់ដោយការតឿនភាគីរបស់ខ្លួនក្នុងយាម ដែលមនុស្សគ្រប់គ្នាកំពុងនឹកដល់ការសងសឹក មិនឲ្យបៀតបៀនគេ ជាការរម្ងាប់ការបង្ហូរឈាម ដោយការយកជីវិតរបស់ខ្លួនចូលមកប្តូរ។ ក្រៅពីនេះ តាមធម្មតា មនុស្សទូទៅ និង អ្នកទទួលខុសត្រូវក្នុងការដោះស្រាយស្ថានការណ៍ រមែងនឹងដឹងថា ហេតុការណ៍អាក្រក់ ក៏នៅពេលកើតការបង្ហូរឈាមកើតឡើងហើយ ។ ការដុតខ្លួនជាការបញ្ជាក់ប្រាប់ឲ្យជ្រាបថា ភាពហឹង្សារបស់ស្ថានការណ៍ ដើម្បីឲ្យអ្នកជាប់ពាក់ព័ន្ធទទួលខុសត្រូវ ផ្ញាក់រលឹក ហើយប្រញាប់ការពារដោះស្រាយ មិនឲ្យកើតការវិនាសបាត់បង់តទៅទៀត ជាការពលីខ្លួនដើម្បីរក្សាជីវិតអ្នកដទៃទៀតដូចគ្នា ជាការទទួលខុសត្រូវខាងសីលធម៌យ៉ាងខ្ពស់។ នៅពេល ដែលព្រះតេជគុណ ថិច ក្វាងឌឹក បានដុតខ្លួនឈានដល់មរណភាពហើយ គណៈកម្មការ ដែលរដា្ឋភិបាលបង្កើតឡើង បានជួបជាមួយពុទ្ធសាសនិក ដើម្បីធ្វើការយល់ ព្រមសម្របសម្រួលគ្នា ហើយនៅពេលព្រឹកថ្ងៃទី ១៨ មិថុនា ដែលជាថ្ងៃកំណត់បូជាសព្វ ព្រះតេជគុណថិចក្វាងឌឹក ទាំងពីរភាគីក៏បានយល់ព្រមគ្នាក្នុងសំណើរទាំង ៥ ខរបស់ពុទ្ធសាសនិក។ ភ្នែកខាងរដ្ឋាភិបាលបានកែសេចក្តីថា “សងជម្ងឺចិត្ត ដែលខូចខាត” ថាជា “រដ្ឋាភិបាលនឹងជួយសង្រ្គោះ អ្នក ដែលជួបប្រទះអន្តរាយ” ហើយបានយល់ព្រមតែងតាំង គណៈកម្មការមួយទៀត សម្រាប់ស៊ើបអង្កេតតាមបទចោទប្រកាន់របស់ពុទ្ធសាសនិក ដែលថា រដ្ឋាភិបាលគំរាមកំហែងពុទ្ធសាសនិក ហើយបានចុះហត្ថលេខាក្នុងសេចក្តីថ្លែងការណ៍រួម។

ប្រធានាធិបតីបានចុះហត្ថលេខា ដោយសរសេរឃុំគ្រងថា “ចំណុចផ្សេង ៗ ដែលប្រាកដក្នុងសេចក្តីថ្លែងការណ៍រួមនេះ ខ្ញុំព្រះករុណាយល់ព្រមក្នុងគោលការណ៍តាំងតែពីដម្បូងមកម្លេះ” ដែលពិតទៅ លោកបានបិទខិត្តបណ្ណ ហើយប្រទាញជានិច្ច ភាគីពុទ្ធសាសនិកសុខចិត្តយល់ព្រមពន្យារកំណត់ការបូជាសពចេញទៅ ដើម្បីនឹងមានពេលវេលាជូនដំណឹងការយល់ព្រមគ្នានេះ ឲ្យប្រជាជនបានជ្រាបជាមុនសិន ពេលដល់ពិធីសំខាន់ ដែលជាដំណាក់កាល ដែលប្រជាជននឹងកើតអារម្មណ៍ហឹង្សា ភាពតានតឹង ក៏នឹងបាន ថយចុះ តែទៅប្រកាស់ពន្យាពេលបុណ្យក្នុងពេល ដែលប្រជាជនមកប្រជុំគ្នាហើយ ហ្វូងជន ដែលមានចំនួន ១០,០០០ នាក់ មិនព្រមស្តាប់ សូម្បីតែព្រះសង្ឃ ដែលឡើងប្រកាស កើតការស្រពិចស្រពិល ចលាចល ប្រជាជននឹងសិស្សនិស្សិត នាំគ្នាយកដុំថ្មគ្រវែងទៅ ប៉ូលិស ដែលយកលួសបន្លាមកព័ទ្ធរាំងតាមដងវិថី ប៉ូលិសបញ្ឈប់ការដើរក្បួន ចាប់អ្នកសិក្សាទៅ ២០០ នាក់ ហើយមានក្មេងជំទង់ម្នាក់ ត្រូវបាញ់ត្រង់ក្បាលស្លាប់។

ពេលនេះមេដឹកនាំពុទ្ធសាសនិកកើតការបែកបាក់គ្នា ព្រះសង្ឃវ័យក្មេងឈាមក្តៅ មានចិត្តក្រេវក្រោធ មិនយល់ស្របជាមួយការផ្លាស់ប្តូរសេចក្តីក្នុងការថ្លែងការណ៍រួមពី “ការសងជម្ងឺចិត្ត” ជា “រដ្ឋាភិបាលនឹងជួយសង្រ្គោះអ្នកជួបប្រទះអន្តរាយ” ទោះជាយ៉ាងណាក៏ដោយ ថ្ងៃស្អែកក៏មានពិធីបូជាសពព្រះតេជគុណថិច ក្វាងឌឹកដោយមានប៉ូលិស ៧០០០ នាក់ មកជារបាំង មិនឲ្យប្រជាជនចូលមករួមក្បួនសព ចប់ពិធីសពហើយ ប្រាកដថា មានបេះដូងរបស់ព្រះតេជគុណថិចក្វាងឌឹកក្រៀមខ្មៅ តែមិនឆេះ នៅជើងថ្កល់ផង។

ពុទ្ធសាសនិកទើបនាំទៅប្រតិស្ឋានទុកលើអាសនាបូជាក្នុងវត្តសាលើយ ។ បេះដូងនេះ ក្លាយជាគ្រឿងទំនាញការចាប់អារម្មណ៍ ឲ្យមនុស្សមកវត្តសាលើយ កាន់តែច្រើនឡើងថែមទៀត ហើយធ្វើយឲ្យហេតុការណ៍ថ្ងៃបូជាខ្លួន ព្រមទាំងទង្វើរបស់ព្រះអង្គក្វាង ឌឹក គង់ឋិតនៅក្នុងការចងចាំរបស់ប្រជាជនជានិរន្តរ៍ ព្រមជាមួយពត៌មានរឿងបដិហារ្យ បេះដូងមិនឆេះនេះ ក៏ផ្សព្វផ្សាយក្រចាយទៅទូទាំងប្រទេស បន្ថែមកម្លាំងដល់ករណីនេះ កាន់តែខ្លាំងឡើងថែមទៀត។

បើទោះបីជាមានការយល់ព្រមដូច ដែលពោលខាងដើមមកហើយ ប៉ន្តែហេតុការណ៍ក៏លំបាកនឹងបញ្ចប់បាន ព្រោះង៉ោឌិនយ៉ីម និង មាដាមញ៉ូ ដែលជាមេការធំនៃរដ្ឋាភិបាលក្នុងការប្រឆាំងពុទ្ធសាសនិក មានចេតនានឹងសង្កត់សង្កិនពុទ្ធសាសនិកឲ្យបាន។ ង៉ោឌឹនញ៉ូ មានផែនការណ៍ថា នឹងធ្វើឲ្យការបាតុកម្មរបស់ពុទ្ធសាសនិកស្ងប់ស្ងៀមចុះ រកមធ្យោបាយឲ្យប្រជាជនបន្ថយការគាំទ្រចុះជាមុនសិន រួចនឹងបើកប្រតិបត្តិការ។

ចំពោះប្រធានាធិបតីនោះ ដម្បូងក៏មានឥរិយាបថទន់ភ្លន់ទៅនឹងផ្លូវ ដែលនឹងព្រមទទួលការណែនាំរបស់ស្ថានទូតអាមេរិក និង ការទទូចរបស់ទីប្រឹក្សាជិទស្និទ្ធិមួយចំនួនឲ្យ មានការសម្រប់សម្រួលជាមួយពុទ្ធសាសនិក តែង៉ោឌឹនញ៉ូ និង មាដាមឌឹនញ៉ូ មិនព្រមស្តាប់អ្វីទាំងអស់អ្នកទាំងពីរជឿថា ក្រុមពុទ្ធសាសនិក ជាក្រុមជនភាគតិច ដែលត្រូវកុម្មុយនិស្ត៍ចូលទៅជ្រៀតជ្រែកហើយជាអ្នកត្រូវការផ្តួលរលំការគ្រប់គ្រងរបស់ត្រកូលង៉ោឌឹនយ៉ីម។ ង៉ោឌឹនញ៉ូដាក់ផែនការណ៍ជារឿយ ៗ តាមគំនិតរបស់ពួកគេ និង រងចាំពេលវេលាដើម្បីដំណើរការ មកដល់ពេលនេះ ង៉ោឌឹនញ៉ូហៅព្រះសង្ឃថាជា ពួកក្បត់ ហើយពោលពាក្យបន្តុះបង្អាប់ផ្សេង ៗ គេសរសេរបទវិចារកថាហេតុការណ៍គ្រានេះ ចេញមកផ្សព្វផ្សាយបន្តបន្ទាប់។ ពេលនិយាយដល់ការដុតខ្លួនរបស់ព្រះតេជគុណក្វាងឌឹក គេប្រើពាក្យហៅថា “ការអាំងសាច់សុទ្ធរបស់ពុទ្ធសាសនិក” ញ៉ូផ្តល់បទសម្ភាសន៍ថាដល់លោក Schecter ថា៖

“ប្រវត្តិល្អរបស់ពួកពុទ្ធសាសនិកមានត្រឹមតែម្យ៉ាងគឺ ការអាំងសាច់សុទ្ធរបស់ព្រះ តេជគុណក្វាងឌឹក ពពួកនេះមិនបានធ្វើអ្វី ឲ្យកើតការចំរើនឈានមុខដល់ប្រទេសជាតិឡើយ មិនថាខាងសតីបញ្ញា ខាងវិជ្ជាការ ឬខាងសេដ្ឋកិច្ចក៏ដោយ ពួកពុទ្ធសាសនិកបាន តែម្យ៉ាងគឺ ជាតួឧបសគ្គ។ ពួកនេះមិនមានការរួមចំណែកជួយអ្វីសោះឡើយ” ។

ចំណែកឯមាដាមញ៉ូនោះ ដល់ថ្នាក់ពោលថា “ប្រសិនបើមានព្រះសង្ឃអាំងសាច់ សុទ្ធទៀត នាងខ្ញុំនឹងទះដៃជូន” សម្តីរបស់នាង ជាការចុចរងើកភ្លើងឲ្យឆេះឡើង។ ង៉ោឌឹនញ៉ូប្រាប់អ្នកពត៌មានបរទេសថា “សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលនោះ ជាការកែបញ្ហាគ្រប់យ៉ាងហើយ មិនមានហេតុផលណា ៗ ទៀត ដែលពួកពុទ្ធសាសនិកនឹងដំណើរក្បួនការខុសច្បាប់តទៅ ប្រសិនបើរដ្ឋាភិបាលមិមានសមត្ថភាពរក្សាសណ្តាប់ធ្នាប់បាន រដ្ឋាភិបាល ដែលចូលមកថ្មី ក៏នឹងសង្កត់សង្កិនពួកពុទ្ធសាសនិក ព្រោះពេលនេះគ្រប់គ្នាប្រឆាំងចំពោះពុទ្ធសាសនិកអស់ទាំងនោះ គ្រប់គ្នាមិនយល់ស្របជាមួយព្រះ សង្ឃ ៥-៦ អង្គ ដែលមិនមែនជាដំណាងរបស់នរណាឡើយ” ។ តែស្ថានការណ៍ពិតប្រាកដក្លាយជាថា រដ្ឋាភិបាលនៅមិនទាន់បានដោះលែងមនុស្ស ចំនួនច្រើនទៀត ដែលត្រូវបានចាប់ខ្លួនតាំងតែពីគ្រាដើរក្បួន។

រដ្ឋាភិបាលនៅបានចាប់មេដឹកនាំពុទ្ធសាសនាតាមចិត្តចង់ ហើយហាមមិនឲ្យពុទ្ធសាសនិកទៅប្រកបពិធីឯវត្តក្នុងជនបទ។ ព្រះថេរៈប្រមុខសង្ឃ មានលិខិតជូនដំណឹងរឿងនេះ ទៅកាន់ប្រធានាធិបតី ៗ ក៏បដិសេធ ទើបមានការជូនដំណឹងគ្នាឲ្យបានជ្រាបថា ការព្រមព្រៀងបានបរាជ័យ រដ្ឋាភិបាលមិនបានបដិបត្តិតាមការព្រមការព្រមព្រៀមនោះឡើយ នៅពេល ដែលដូច្នេះ ការដើរក្បួនរបស់ពុទ្ធសាសនិកក៏ចាប់ផ្តើមទៀតនៅថ្ងៃទី ១៦ កក្កដា ហេតុការណ៍ចលាចល បាតុកម្ម និង ការបង្រ្កាបដំណើរការតទៅទៀត។

ចូរសង្កេតថា នៅពេលនេះសាសនចក្ររ៉ូម៉័ងកាតូលិក បានប្រកាសហើយថា មិនបានជាប់ពាក់ព័ន្ធជាមួយការបដិបត្តិរបស់រដ្ឋាភិបាលង៉ោឌិនយ៉ីម ក្នុងការគាបសង្កត់ពុទ្ធសាសនិកទេ ព្រោះអង្គសន្និបាតបាបានៅទីក្រុងរ៉ូម ទ្រង់អាម៉ាស់ចំពោះទង្វើរបស់រដ្ឋាភិបាល នោះ សូម្បីមជ្ឈដ្ឋានសាសនាកាតូលិកក្នុងវៀតណាមឯង ក៏បំបែកខ្លួនមិនឲ្យពាក់ព័ន្ធដែរ។ លោកអាចារ្យម្នាក់បានពោលថា “ការតស៊ូរបស់ពុទ្ធសាសនិក មិនមានចេតនាប្រឆាំងចំពោះសាសនចក្រកាតូលិកទេ តែប្រឆាំងចំពោះរដ្ឋាភិបាល ដែលចៃដន្យមានកាតូលិកសាសនិកនៅរួមជាមួយប៉ុណ្ណោះឯង” ។

តមកដល់សប្តាហ៍ចុងក្រោយបំផុតនៃខែសីហា អនុប្រធានាធិបតីបានជូនដំណឹងផ្តល់ការប្រាកដចិត្តដល់ពុទ្ធសាសនិកថា រដ្ឋាភិបាលមានក្តីប្រាថ្នាយ៉ាងពិតប្រាកដ ដែលនឹងសម្របសម្រួលជាមួយពុទ្ធសាសនិក ហើយនឹងបង្កើតគណៈកម្មការស៊ើបអង្កេតបណ្តឹងផ្សេង ៗ របស់ពុទ្ធសាសនិក។ ពេលនេះគ្រប់យ៉ាង ហាក់បីដូចជារៀបរយ មន្ត្រីស្ថានទូតអាមេរិក ដល់ថ្នាក់ជូនដំណឹងដល់អ្នកសារពត៌មានដោយប្រាកដចិត្តថា គ្រប់គ្នាបានយល់ព្រមរួចរាល់អស់ហើយតាមនយោបាយសម្រប់សម្រួល។

ស្រេចហើយដោយមិនមាននរណាគិត ក្នុងថ្ងៃទី ៣ សីហា មាដាមញ៉ូ តែងខ្លួនដោយសំពត់មានពណ៌ចីវរ ឡើងថ្លែងប្រាស្រាយនៅមុខសាលាក្រុងសៃហ្គន វាយប្រហារពុទ្ធសាសនិកយ៉ាងខ្លាំងជាទីបំផុត ចាប់ផ្តើមតាំងតែកើតវិបត្តិ នាងពោលថា “ការបង្កការរំខាន់របស់ពុទ្ធសាសនិក ជាការទុយ៌ស ថោកទាប អារក្រក់អាស្រូវ។ ពុទ្ធសាសនិកធ្វើមាយា បោកបញ្ឆោតថា ខ្លួនត្រុវាយប្រហារ កុហក់បាន ក៏តែអ្នក ដែលចង់ត្រូវកុហក់ប៉ុណ្ណោះ ទង្វើរបស់ពុទ្ធសាសនិក បន្ទាបកិត្តិយសរបស់ពុទ្ធសាសនាឲ្យចុះ ឲ្យបានត្រឹមតែលទ្ធិមាយាកុហក់ ឬលទ្ធិបញ្ឆោតពិភពលោក។ ពួកពុទ្ធសាសនិកនាំយកឧបាយកល ដែលគួរឲ្យស្អប់ខ្ពើមជាទបំផុតរបស់ពួកកម្មុយនិស្ត៍មាប្រើ”។

វាទៈរបស់មាដាមញ៉ូគ្រានេះ ធ្វើឲ្យពុទ្ធសាសនិកចលនាទៀត ហើយធ្វើឲ្យមេដឹកនាំពុទ្ធសាសនាជឿជាក់ថា ការធ្វើឥរិយាបថនឹងសម្របសម្រួលរបស់រដ្ឋាភិបាល គ្រាន់តែជាវាំងននរាំមិនឲ្យមានការបាតុកម្មរបស់ពុទ្ធសាសនិកអន់កម្លាំងចុះប៉ុណ្ណោះ ការជួបជុំបាតុ កម្ម ការដើរក្បួន និង ការប្រើកម្លាំងទាហានបង្ក្រាបដំណើរការតទៅទៀត ហើយមានការដុតខ្លួនថែមទៀត ដោយក្នុងអំឡុងថ្ងៃទី ៤-១៦ សីហា ដល់ ៤ អង្គជាភិក្ខុ ២ អង្គ (អាយុ២៤ និង ៧១ ឆ្នាំ) សាមណេរ ១ អង្គ (អាយុ ១៩ ឆ្នាំ) និង ដូជី ១ រូប (អាយុ ២០ ឆ្នាំ) មិនរាប់អ្នកសិក្សាស្រីអាយុ ១៨ ឆ្នាំ នៃមហាវិទ្យាល័យហ្វេមួយនាក់ទៀត ដែលប្រើពូថៅ ចិញ្ច្រាមកដៃរបស់ខ្លួន ប្រឆាំងការធ្វើទារុណកម្មរបស់រដ្ឋាភិបាល ហើយបានមរណភាពក្នុងពេលបន្ទាប់មក។

ង៉ោឌឹនញ៉ូប្រតិបត្តិការបន្តទៅ ដោយវិធីវាយប្រហារតាមបែបខ្សែអាកាស នៅពេលអធ្រាត្រនៃថ្ងៃទី ២០ តជាមួយថ្ងែទី ២១ សីហា កងកម្លាំងពិសេសរបស់ពួកគេ ចលនាចូលទៅវត្តសាលើយ សម្រុកឆ្លងលួសបន្លាចូលទៅ ទំលាយទ្វារកុដិព្រះសង្ឃ និង ផ្ទះដូនជី អូសទាញខ្លួន និង ប្រើកំភ្លើងគំរាម ចាប់ខ្លួនទៅឡើងឡាន។

សូរសម្លេងកំភ្លើងលាន់ឮកងរំពង លាយលំជាមួយសម្លេងព្រះសង្ឃស្រែកថ្កោល សម្លែងយំរបស់ដូនជី តដោយសម្លេងក្តុងក្តាំងនៃទ្វារខាងមុខ វត្ថុ គ្រឿងប្រើប្រាស់ ដែលត្រូវទាហានបុកទម្លាយ បន្លឺឡើងមកបះជាមួយ សម្លេងថ្កោល និង សម្លេងទ្រហោយំ។ ក្រៅពីវត្តសាលើយហើយ រដ្ឋាភិបាលបានដំណើរការឡោមព័ទ្ធចាប់យ៉ាងទារុណ ដូចជានៅវត្តផ្សេង ៗ ទីក្រុងសៃហ្គន (ព្រៃនគរ) ទៀត៥ វត្ត រីឯទីក្រុងហ្វេ រដ្ឋាភិបាលបានបញ្ជូនក្រុមទាហារចូលទៅគ្រប់គ្រង និង សម្រុកចូលវាយប្រហារវត្តតូដាម។

ប្រជាជនផ្ញាក់ផ្អើលកើតចលាចលនាំគ្នារត់ ចេញមកពាសពេញដងផ្លូវ ដោយជាប់មកជាមួយនូវឆ្នាំងផងខ្ទះផង វាយជាសញ្ញាប្រាប់អាសន្នអន្តរាយ។ ប្រធានាធិបតីប្រ កាស់សង្រ្គាមទូទាំងប្រទេស។ ព្រឹកឡើងប្រជារាស្រ្ត ៥ ពាន់នាក់ ក៏តាំងក្បួនបាតុកម្មតាមដងមហាវិថី ទាហានបាញ់គំរាមដេញ និង ចាប់ក្រុមបាតុករឡើងឡានទៅ ។ តាមទីក្រុងផ្សេងៗ ដូចជាដាណាំង គ្វីញ៉ើង ក្វាងទ្រី ជាដើម មានពុទ្ធបរិស័ទតាំងក្បួនបាតុកម្ម ហើយទាហានក៏បានចូលទៅចាប់គ្រប់កន្លែង។

ក្នុងថ្ងៃទី ២១ ខែសីហា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញថ្លែងការណ៍ មិនយល់ស្រប ជាមួយការប្រតិបត្តិការគាបសង្កត់របស់រដ្ឋាភិបាលវៀតណាមភាគខាងត្បូង និង បានផ្តន្ទារទោសរដ្ឋាភិបាលវៀតណាមខាងត្បូង ដែលមិនបានប្រតិបត្តិការតាមសំណើររបស់សហរដ្ឋ ដែលឲ្យប្រណីប្រណមគ្នា។ ទន្ទឹម និង នេះដែរ ប្រធានាធិបតីគែណេឌីក៏បានបញ្ជាអង្គការស៊ីអៃអេ (CIA) ឲ្យបញ្ឈប់ការគាំទ្រកងកំលាំងពិសេសរបស់ង៉ោឌិនញ៉ូ ទាំងខាងផ្នែកថវិកា និង អាវុធ។

ចំណែកពុទ្ធសាសនិកវិញនោះ ពេលត្រូវបានវាយប្រហារយ៉ាងនេះ ក៏បានដំណើរការសម្ងាត់(ក្រោមដី)តទៅ ដោមានកម្លាំងប្រជាជន ដែលគ្រានោះមានស្មារតីរួបរួមជាធ្លុងមួយហើយជាគ្រឿងឧបត្ថម្ភ មន្ត្រីរាជការវៀតណាមក៏ហានសំដែងចេញនូវការប្រឆាំងចំពោះទង្វើររបស់រដ្ឋាភិបាល ចាប់ផ្តើមដោយរដ្ឋមន្រ្តីថា ក្រសួងការបរទេសដាក់ពាក្យសូមលាលែងពីដំណែង និង កោរសក់សំដែងការប្រឆាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

ហើយអ្នកសង្កេតការណ៍ពិសេសរបស់វៀតណាមខាងត្បូងប្រចាំអង្គការសហប្រជាជាតិ (បិតាមាតារបស់លោកជំទាវញ៉ូ) លាលែងចេញពីដំណែង។

មន្រ្តីស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លាលែងចេញពីដំណែងទាំងក្រុម។ សិស្សនិស្សិតគ្រប់សាលារៀន និង មហាវិទ្យាល័យបានសន្យាឈប់រៀនផង ចេញទៅរួមបាតុកម្មផង រហូតដល់ ប៉ូលីស ចាំបាច់ត្រូវទៅឃុំគ្រងគ្រប់កន្លែង។ និស្សិតត្រូវចាប់ខ្លួនដល់ទៅជាង ៣០០០ នាក់។ អ្នកការទូត និង ពុទ្ធសាសនិកនៅប្រទេសផ្សេងៗ ដូចជា ជប៉ុន ភូមា កូរ៉េ បារាំងសេស សិរីលង្កា ឥណ្ឌា ឥណ្ឌូនេស៊ី ទូតថៃប្រចាំនៅប្រទេសឥណ្ឌា បានចលនាសំដែងការយកចិត្តទុកដាក់ (យល់ចិត្តយល់ថ្លើម) ចំពោះពុទ្ធសាសនិកវៀតណាមខាងត្បូង និង បានអំពាវនាវឲ្យរដ្ឋាភិបាលង៉ោឌិនយ៉ីម បញ្ឈប់ការវាយប្រហារពុទ្ធសាសនិក។ មានភិក្ខុសង្ឃធ្វើអត្តឃាតដោយដុតខ្លួនសុគតិ ២ អង្គ ក្នុងថ្ងៃទី ៥ និង ២៧ ខែតុលា រួមទៅត្រូវជា ៧ អង្គ/រូប។

អង្គការសហប្រជាជាតិ បានបង្កើតក្រុមអ្នកដំណាងមកស៊ើបអង្កេតសេចក្តីពិតនៅវៀតណាមខាងត្បូង និង ពិភាក្សារឿងនេះ។ ខាងរដ្ឋាភិបាលង៉ោឌិនយ៉ីម ទោះជាមានអាវុធ តែក៏អន់ថយខាងផ្នែកការគាំទ្រពីប្រជាជន ពេលហេតុការណ៍សុខស្ងប់ហើយ តែង៉ោឌិន យ៉ីម និង ង៉ោ ឌិនញ៉ូ ក៏បានសាងនូវការគាបសង្កត់ឲ្យមានភាពតឹងតែងតទៅទៀត រដ្ឋាភិបាលអាមេរិកទើបមិនរាំងស្ទះ ដែលក្រុមទាហានវៀតណាមនឹងធ្វើរដ្ឋប្រហារ ។ គ្រានោះហើយ ក្នុងថ្ងៃទី ១ វិច្ឆកា ២៥០៦ ក្រុមទាហានមានលោកឧត្តមសនីយ៍ យ៉ឿង យ៉ាំង ម៉ឹន ជាមេដឹកនាំ ក៏បានរឹបអូសអំណាចរដ្ឋាភិបាលវៀតណាមខាងត្បូង បណ្តេញង៉ោឌិនយ៉ីមឲ្យចុះចេញពីដំណែង។ ទាំងង៉ោឌិន យ៉ីម និង ង៉ោឌិនញ៉ូ គេចខ្លួនទៅជ្រកតែត្រូវចាប់បាន និង ត្រូវប្រហារជីវិតនៅពីក្រោយសណ្តោងឡានទាហាន ក្នុងតំបន់សោឡននៃទី្រសៃហ្គន ។ របបត្រកូលង៉ោក៏ឈានដល់អាវសានតែត្រឹមនេះឯង។

វិបត្តិគ្រានេះ ធ្វើឲ្យព្រះពុទ្ធសាសនាសម្ព័ន្ធជាមួយលទ្ធិជាតិនិយមច្រើនឡើង។ ឯកសារ របស់សហពុទ្ធចក្រវៀតណាម ដល់ថ្នាក់ពោលថា ការតស៊ូដើម្បីរំលំរបបង៉ោឌិនយ៉ី បានជ័យជំនះមិនត្រឹមតែចលនាកម្លាំងពុទ្ធសាសនិកចូលទៅការពារព្រះពុទ្ធសាសនាតែប៉ុណ្ណោះ តែថែមទាំងបានបណ្តុះស្មារតីជាតិនិយមរបស់ពលរដ្ឋឲ្យកើតឡើងទៀតផង ។ ព្រះពុទ្ធសាសនាជាមួយជាតិនិយម ជាប់ពាក់ព័ន្ធក្នុងអារម្មណ៍នៃពុទ្ធសាសនិកជនគ្រប់គ្នារហូតដល់មិនអាចញែកចេញពីគ្នាមិនបាន។

ចំណែកឯផលរយៈពេលវែងចំពោះកិច្ចការព្រះពុទ្ធសាសនានៅវៀតណាមខាងត្បូង ក៏មានច្រើនដូចគ្នា ពោលគឺក្រៅពីធ្វើឲ្យប្រជាជមមានការផ្ញាក់រលឹកឡើង បែរមកចាប់អារម្មណ៍សាសនារបស់ខ្លួន មានចិត្តរួមជាធ្លុងមួយ ថែមទាំងនៅធ្វើឲ្យព្រះសង្ឃ ចូលទៅជាប់ពាក់ព័ន្ធក្នុងនយោបាយយ៉ាងជ្រាលជ្រៅទៀតផង។ ទាំងនេះ ព្រោះវិបត្តិ សូម្បីតែពេលចាប់ផ្តើមក៏ជារឿងខាងសាសនា ឬការតស៊ូដើម្បីព្រះពុទ្ធសាសនា ប៉ុន្តែការតស៊ូបានប្រព្រឹត្តិទៅអស់រយៈពេលដ៏យូរ ត្រូវប្រជែងជាមួយអំណាចនយោបាយ ទីបំផុតក៏បានក្លាយទៅជាវិបត្តិ និង ការតស៊ូផ្នែកខាងនយោបាយ ។ ព្រះសង្ឃ ដែលជាមេដឹករបស់ពុទ្ធសាសនិកជន មិនត្រឹមតែត្រូវនយោបាយចូលមកពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបានឆ្លងកាត់បទពិសោធន៍ក្នុងការតស៊ូខាងផ្លូវនយោបាយយ៉ាងច្រើនទៀតផង។

ក្រៅពីនេះ ក្នុងការតស៊ូ ពុទ្ធសាសនិកជនជាភាគីបានទទួលការទំនុកបំរុង និង ការនិយមពីប្រជាជនកើនឡើងជារឿយៗ។ ព្រះសង្ឃទើបមានអំណាចខាងផ្លូវនយោបាយកើនឡើង។ កាន់តែបានជាអ្នកឈ្នះក្នុងវិបត្តិទៅទៀត ពុទ្ធសាសនិកជនក៏កាន់ក្លាយជាកម្លាំងសំខាន់ក្នុងផ្នែកនយោបាយ។ សំឡេងរបស់ព្រះសង្ឃក្លាយជាសំឡេងមានទំម្ងន់ ដែលអ្នកនយោបាយត្រូវអាស្រ័យការជួយទនុកបំរុង ពីប្រជាជន ដែល និង ត្រូវតែទទួលស្លាប់។ ដែលបានជាដូច្នេះ ទើបកើតមានបញ្ហាថ្មីឡើងក្នុងចំពោះព្រះសាសនាថា ពេលការងារសំរេចហើយ ព្រះសង្ឃជាមែដឹកនាំនោះ នឹងដឹងខ្លួនប្រញាប់ចូលទៅក្នុងគោលដៅរបស់ខ្លួន តាំងគោលដៅប្រតិបត្តិការដើម្បីស្តារ កែទម្រង់កិច្ចការព្រះពុទ្ធសាសនាឲ្យពេញទំហឹងតទៅ ឬក៏ជាប់នៅក្នុងអំណាច និង សប្បាយអរក្នុងការចាត់ចែងនយោបាយ ឈានហួសពីព្រំដែនរបស់ខ្លួនតទៅ និង ចូលទៅជ្រៀតជ្រែក រញ៉ីរញ៉ៃក្នុងផ្នែកនយោបាយបន្ថែមទៀត។ ប្រសិនបើដូចន័យខាងចុង ក៏អាចជាការអន្តរាយខ្លាំងសម្រាប់ខ្លួនឯង ព្រះពុទ្ធសាសនា និង ប្រទេសជាតិ ព្រោះពេលនោះ ប្រទេសវៀតណាមខាងត្បូងកំពុងតែស្ថិតនៅសភាពមិនប្រក្រតី មានគូតស៊ូខាងនយោបាយ ដែលចាំមើលបំណាំគ្នានៅឡើយ គឺភាគីរដ្ឋាភិបាលជាមួយនឹងវៀតកុង និង ទាំងពីរភាគីមានកម្លាំងទាហាន និង អាវុធ សម្រាប់ប្រើប្រាស់ និង ចម្បាំងទៀតផង ប្រសិនបើព្រះសង្ឃនាំពុទ្ធបរិស័ទទៅចូលរួមវេទី ខ្លួនឯងនឹងប្រាស់ចាកកម្លាំងទាហាន និង អាវុធ នឹងតស៊ូដើម្បីចូលកាន់អំណាចក៏មិនមែន។ បើមិនមានចំណេះវិជ្ជា និង ភាពជំនាញគ្រប់គ្រាន់ ក៏កាន់តែធ្វើឲ្យកើតភាពស្រពិចស្រពិលកាន់តែខ្លាំងឡើង ឬអាចក្លាយជាឧបករណ៍របស់ភាគីណាមួយបានដោយងាយ។

ពេលរដ្ឋាភិបាលង៉ោឌិនយ៉ីមរលំហើយ រដ្ឋាភិបាលទាហានឡើងគ្រងអំណាចជំនួស ពុទ្ធសាសនិកក្លាយជាកម្លាំងធំខាងផ្លូវនយោបាយបន្ទាប់ពីទាហាន និង វៀតកុង។ ព្រះសង្ឃត្រូវការកែទម្រង់ ស្តារកិច្ចការព្រះពុទ្ធសាសនារួមជាមួយពុទ្ធបរិស័ទ ឲ្យបានជាធ្លុងមួយ និង ចាត់តាំងអង្គការមជ្ឈឹមពុទ្ធសាសនិក ដែលមានរបបការងារកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង ទើបយល់ព្រមចាត់ឲ្យមានការប្រជុំកំពូលឡើងនៅវត្តសាឡើយ ក្នុងក្រុងសៃហ្គន រវាងថ្ងៃទី ២១ ខែធ្នូរ ២៥០៦ ដល់ ថ្ងៃទី ៣ ខែមករា ២៥០៧ ហៅឈ្មោះថា “ការប្រជុំកំពូលដើម្បីរួបរួមពុទ្ធសាសនិកជនវៀតណាម”។ រដ្ឋាភិបាលវៀតណាម ដែលត្រូវការការគាំទ្រពីសំណាក់ពុទ្ធបរិស័ទ ក៏បានសម្តែងការយោគយល់ចិត្តថ្លើមយ៉ាងល្អចំពោះព្រះសង្ឃ ។ សមាគមពុទ្ធសាសនិកជនវៀតណាម (មហាយាន) គណៈសង្ឃថេរវាទ និង អង្គការពុទ្ធសាសនាផ្សេង ៗ ក្នុងប្រទេសវៀតខាងត្បូងបានចូលមកប្រជុំពិចារណាប្រឹក្សារួមគ្នា។ លទ្ធផលប្រជុំ ដែលសំខាន់គឺ ការរួមព្រះពុទ្ធសាសនានិកាយមហាយាន និង ថេរវាទ ក្នុងវៀតណាមខាងត្បូង ចូលជាធ្លុងមួយ ហៅថា “សហពុទ្ធចក្រវៀតណាម” (The United Buddhist Church of Vietnam សរសេរកាត់ថា UBCVN) (ដើម្បីសង្កេតអំពីវត្ថុបំណងរបស់សហពុទ្ធចក្រ ដែលចែងជាមាត្រា ៤ របស់លក្ខន្តិកៈថា “សហពុទ្ធចក្រវៀតណាម មានគោលបំណង ដើម្បីសាងភាពសាមគ្គីជាធ្លុងមួយនៃព្រះពុទ្ធសាសនា ទាំងពីរនិកាយនៅវៀតណាម និងដើម្បីបំពេញប្រយោជន៍ដល់មនុស្សជាតិ និងប្រ ជាជនដោយការប្រៀនប្រដៅ និងបដិបត្តិធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់”) ជាអង្គការ ដែលមានរបបគ្រប់គ្រង និង ភ្នាក់ងារផ្សេងៗ ប្រតិបត្តិកិច្ចការព្រះពុទ្ធសាសនាឲ្យបានផលល្អបំផុតក្នុងសង្គមបច្ចុប្បន្ន ហើយរដ្ឋាភិបាលក៏បានប្រគេនដីសម្រាប់កសាងការិយាល័យ។ អង្គការថ្មីនេះ នៅទីក្រុងសៃហ្គន។ ការិយាល័យ ដែលកសាងសម្រេចហើយ គឺមានឈ្នោះថា វៀងហ្វាដៅ (Vien Hoa Dao=សភាគ្រប់គ្រងមជ្ឈឹម) កិច្ចការរបស់សហពុទ្ធចក្រវៀតណាម ប្រព្រឹត្តិទៅតាមលក្ខន្តិកៈ ដែលមានបទបញ្ញត្តិ ១០ ជំពូក រួម ៣៦ មាត្រា (បន្ទាប់មក ព.ស.២៥០៨ កែប្រែបន្ថែមជា ៣៧ មាត្រា)តាមលក្ខន្តិកៈនេះ សហពុទ្ធចក្រវៀតណាមមានសម្តេចព្រះសង្ឃរាជជាប្រមុខ និង ប្រតិបត្តិការងារដោយសភាពីរសភាគឺ សភាជាន់ខ្ពស់របស់គណៈសង្ឃ (Vien Tang Thong-The Supreme Council of Sangha) សភាគ្រប់គ្រងមជ្ឈឹម (Vien Hoa Dao–The Central Executive Council) មានសារៈសំខាន់ ដែលគួរនឹងជ្រាបគឺ៖

១. សភាជាន់ខ្ពស់របស់គណៈសង្ឃ មានតួនាទីផ្នែកខាងនីតិបញ្ញត្តិផ្នែកវិន័យធរ (តុលាការ) និង គ្រប់គ្រងថែរក្សារបៀបរៀបរយផ្ទៃក្នុងនៃគណៈសង្ឃ ប្រកបដោយភ្នាក់ងារពីរយ៉ាងគឺ៖

១) មហាថេរសមាគម (Assembly of Elders) ប្រកបដោយព្រះសង្ឃទ្រង់សមណស័ក្តិជាន់ខ្ពស់ និង ព្រះមហាថេរអាយុ ៤០ ឆ្នាំ វស្សា ២០ ឡើងទៅ មកពីនិកាយទាំងពីរ (មហាយាន និង ថេរ វាទ) ដែលសភាគ្រប់គ្រងមជ្ឈឹមពិចារណានាំក្រាបទូលស្នើរសម្តេចព្រះសង្ឃរាជទ្រង់តែងតាំង យ៉ាងតិច ៦០ អង្គ គ្រងដំណែងមិនមានកំណត់វារៈ។

២)ការិយាល័យលេខាធិការ ប្រកបដោយលេខាធិការ និង រងលេខាធិការ ដែលសម្តេចព្រះសង្ឃរាជតែងតាំងពីមហាថេរៈ ដែលជាសមាជិកនៃមហាថេរសមាគម។

សម្តេចព្រះសង្ឃរាជ ដែលទ្រង់ជាប្រមុខរបស់សហពុទ្ធចក្រវៀតណាម នាយកសភា ជាន់ខ្ពស់របស់គណៈសង្ឃ និង ជាប្រធានមហាថេរសមាគមនោះ។ មហាថេរសមាគមបោះឆ្នោតជ្រើសរើសពីមហាថេរសមាគម ដែលជាសមាជិករបស់មហាថេរសមាគមមានអាយុ ៦០ ឆ្នាំឡើងទៅ គ្រងដំណែងមួយអាណត្តិ ៣ ឆ្នាំ។ សម្តេចព្រះសង្ឃរាជ ដែលគ្រងដំណែងបន្តទៅទៀត ទ្រង់ឋិតនៅផ្សេងនិកាយ ផ្តោះប្តូរគ្នាទៅ និង ឲ្យមានរងសម្តេចព្រះសង្ឃរាជមួយអង្គ ដែលមហាថេរសមាគមបោះជ្រើសរើសពីមហាថេរ ដែលជាសមាជិកមហាថេរសមាគមមានគុណសម្បត្តិដូចគ្នា នឹងសម្តេចព្រះសង្ឃរាជ ប៉ុន្តែត្រូវឋិតនៅក្នុងនិកាយផ្សេងពីសម្តេចព្រះសង្ឃរាជ។

២. សភាគ្រប់គ្រងមជ្ឈឹមគឺជាសភាជាន់ខ្ពស់បំផុតរបស់គណៈសង្ឃ ក្រាបទូលសំណើរសម្តេចព្រះសង្ឃរាជឲ្យទ្រង់តែងតាំង មានតួនាទីជាអង្គជំនួយការ ទំនាក់ទំនងកិច្ចការទាំងពួងរបស់សហពុទ្ធចក្រវៀតណាម ពិសេសកិច្ចការរបស់ស្ថាប័នពុទ្ធសាសនា ដែលជាប់ទាក់ទងជាមួយរដ្ឋ និង ប្រជាជនទូទៅប្រកបដោយ ៖

• ប្រធាន

• រងប្រធាន ២ អង្គ

• អធិបតីគ្រប់គ្រង់មន្ទីរ (ការិយាល័យ)

• លេខាធិការ

• ហេរញ្ញិក

ប្រធានសភាគ្រប់គ្រងមជ្ឈឹម ដំណើរនាទីជាអ្នកដំណាងឲ្យសហពុទ្ធចក្រវៀត ណាមក្នុងកិច្ចការទូទៅ។ គ្រប់ដំណែងក្នុងសភាគ្រប់គ្រងមជ្ឈឹម មានអាណត្តិកាលពីរឆ្នាំ។ អ្នកគ្រងដំណែងជាបព្វជិត ឬជាគ្រហស្ថក៏បាន។

ក្នុង ព.ស.២៥០៨ កម្មការផ្សេងៗ មានចំនួន ៩ កម្មការ (កម្មការនិមួយៗបែងចែកចេញជាសេវាកម្ម)គឺ៖

១) គណៈកម្មការសង្ឃ មាន ៤សេវាកម្ម (គ្រប់គ្រងរក្សាភិក្ខុ ភិក្ខុនី ដូនជី ទាំងនិកាយ មហាយាន និង ថេរវាទ)

២) គណៈកម្មការផ្សព្វផ្សាយ មាន ៣ សេវាកម្ម

៣) គណៈកម្មការសិក្សា មាន ២ សេវាកម្ម

៤) គណៈកម្មការសង្រ្គោះ មាន ៣ សេវាកម្ម

៥) គណៈកម្មការវប្បធម៌ មាន ៣ សេវាកម្ម

៦) គណៈកម្មការយុវជន មាន ៥ សេវាកម្ម (សេវាកម្មអង្គការ យុវពុទ្ធិកៈ, សេវាកម្មសិស្សនិស្សិត អ្នកសិក្សាជាពុទ្ធសាសនិក, សេវាកម្មយុវជន,សេវាកម្មយុវពុទ្ធអ្នកស្ម័គ្រចិត្ត, សេវាកម្មកងការពារពុទ្ធសាសនិក)

៧) គណៈកម្មការសាសនសម្បត្តិ មាន ២ សេវាកម្ម

៨) គណៈកម្មការ នវកម្ម មាន ២ សេវាកម្ម (ការកសាង និង ជួសជុល ទាក់ទងនឹង សាសនា សង្គម និង វប្បធម៌)

៩) គណកម្មការគ្រហស្ថជន មាន ៣ សេវាកម្ម (សេវាកម្មគ្រហស្ថ ឧត្តរនិកាយ សេវាកម្មគ្រហស្ថទក្ខិណានិកាយ សេវាកម្មពុទ្ធសមាគមផ្នែកខាងគ្រហស្ថ) ការគ្រប់គ្រងក្នុងមូលដ្ឋានចែកចេញជាភាគ (៨ ភាគ) ខេត្ត (៥២ ខេត្ត) ស្រុក (២៥៨ ស្រុក) និង ឃុំ (២១៩១ ឃុំ) មានអ្នកគ្រប់គ្រងភាគ និង គណៈកម្មការសាសនកិច្ចខេត្ត គណៈកម្មការសាសនកិច្ចស្រុក និង គណៈកម្មការសាសនកិច្ចឃុំ ទទួលតួនាទីតាមលំដាប់។ សម្រាប់លំដាប់ខេត្ត និង ស្រុកនោះ គណៈកម្មការមានរូបរាងចម្លងបែបសភាគ្រប់គ្រងមជ្ឈឹម គឺមានអ្នកដំណាងទទួលខុសត្រូវការងាររបស់គណៈកម្មការនិមួយ ៗ រួមនៅក្នុងគណៈកម្មការផង ប៉ុន្តែគណៈកម្មការសាសនិកឃុំ មានត្រឹមតែប្រធាន អនុប្រធាន លេខា និង ហេរញ្ញិក និង អនុហេរញ្ញិក ព្រមជាមួយទីប្រឹក្សា ៤ រូប/អង្គប៉ុណ្ណោះ។ គណៈកម្មការសាសនកិច្ច ៣ លំដាប់នេះ ស្មើនឹងសភាគ្រប់គ្រងមជ្ឈឹមនៃមូលដ្ឋាន បំពេញតួនាទីជាសាខារបស់គណៈកម្មការទាំង ៩ ក្នុរលំដាប់ខេត្ត ស្រុក និង ឃុំ ចំណែកកិច្ចការរបស់ពុទ្ធសាសនិកវៀតណាមនៅក្រៅប្រទេស ក៏មានភ្នាក់ងារពិសេសទទួលខុសត្រូវខុសពីនេះទៅហៅថា ក្រុមការបរទេស មានការិយាល័យធំនៅក្រុងបារីស បែងការងារជា ១១ ផ្នែក តាមចំនួនប្រទេស ដែលពាក់ព័ន្ធ គឺបារាំងសេស អាល្លម៉ង ជប៉ុន ឥណ្ឌា អង់គ្លេស សហរដ្ឋអាមេរិក ប្រទេសថៃ លាវ កម្ពុជាស្វីស និង កាណាដា។

ពេលពិចារណាមើលនូវរបបការចាត់តាំងនេះ ទើបនឹងយល់បានថា ការកំណត់ល័ក្ខខន្តិកៈគង់នឹងបានសិក្សាប្រៀបធៀបរបបគណៈសង្ឃក្នុងប្រទេសថៃបានយ៉ាងល្អ ទើបបានកែទម្រង់កំណត់រូបបែបឡើងថ្មីឲ្យសមស្របជាមួយគោលដៅចំពោះ នឹងសភាពការណ៍របស់ប្រទេសវៀតណាម(មើលទៅហាក់បីដូចជាមានចំណែកការរួមប្រកបរបស់ថៃ និង កូរ៉េផ្សំផ្គុំជាច្រើន)។ ចាត់បានថាជារបបឈានមុខគួរសមដែរ មានបណ្តាញការងារទូលំទូលាយជាងរបបរបស់ប្រទេសដទៃៗទៀត ប្រសិនបើចាត់បានពេញរូបបែបក៏ អាចនឹងធ្វើឲ្យកិច្ចការព្រះពុទ្ធសាសនាក្នុងប្រទេសវៀតណាម មានលក្ខណៈប្រហាក់ប្រហែលជារដ្ឋឯករាជ្យ បង្កើតឡើងជាឯកទេសមួយថ្មី គឺប្រទេសវៀតណាមភាគខាងត្បូង។ លក្ខណៈបែបនេះគង់មានគតិ ២ យ៉ាងគឺ ជារបបរួមផ្សំជាមួយរដ្ឋ បើមិនជាដូច្នោះទេក៏ក្លាយជារបប ដែលដណ្តើមអំណាចរបស់រដ្ឋ។ របបបញ្ញត្តិនេះ មើលសើៗក៏មាន រចនាសម្ព័ន្ធដូចនឹងការរបបគ្រប់គ្រងគណៈសង្ឃក្នុងប្រទេសថៃ និង នៅមានចំណែកប្រកបបន្ថែមពិសេសទៅទៀត ដែលអាចនឹងចាត់បានថា ជាវិវឌ្ឈនាការឈានមុខទៀតក៏បាន ប៉ុន្តែបើពិចារណាសភាពបរិស្ថានជុំវិញហើយ នឹងឃើញថាវាមានភាពខុសគ្នាដ៏សំខាន់មួយចំនួន ដែលជាទូទៅអាចនឹងជឿបានថា ជាចំណុចទន់ខ្សោយបានគឺ៖

ប្រការទីមួយ៖ របបនៅប្រទេសថៃ ជាការចាត់តាំងដោយអំណាចរដ្ឋ ភាគីនិតិបញ្ញត្តិពង្រៀងឡើងជាច្បាប់ ធ្វើឲ្យកិច្ចការព្រះពុទ្ធសាសនា ដែលមានលក្ខណៈចូលក្នុងបរិបទត្រឹមត្រូវនៅក្នុងរបបទាំងស្រុង មិនមានខលើកលែង មិនឋិតនៅក្នុងភាពស្ម័គ្រចិត្ត ឬមិនមែនតែរបបរបស់វៀតណាមតាមបទបញ្ញត្តិនេះ។ ពុទ្ធសាសនិកក្រុមផ្សេងៗបានយល់ព្រមរួមមតិគ្នាចាត់តាំងឡើងឯង ក្រុមណាស្ម័គ្រចិត្តក៏ព្រមទទួលចូលរួម ក្រុមណាមិនស្ម័គ្រចិត្តក៏មិនព្រមទទួលយក និង មិនចូលរួម ហើយមិនអាចបង្គាប់បញ្ជាបាន (ហើយការពិតទៅក៏ប្រាកដថា ក្រុមពុទ្ធសាសនិកវៀតណាមមួយចំនួនមិនបានចូលរួមរបបរបស់សហពុទ្ធចក្រនេះក៏មាន)។ ទោះជាយ៉ាងណាក៏ដោយ របបនេះប្រសិនបើក្រុមទាំងអស់ព្រមព្រៀងគ្នាជាធ្លុងមួយ ( ដែលប្រព្រឹត្តិទៅបានដោយលំបាក) ឬ អាចធ្វើឲ្យប្រជាជនព្រមទទួលគោរពដោយពិតប្រាកដ ក៏អាចត្រឡប់មកមានអំណាចរឹងប៉ឹងជាងរដ្ឋចាត់តាំងឡើងទៅទៀត។

ប្រការទីពីរ ៖ តាមរបបបទបញ្ញត្តិនេះ មិនបានបង្ហាញ់ច្បាស់ដល់ប្រព័ន្ធពត៌មាន ឬ វិធីប្រព្រឹត្តិក្នុងការទំនាក់ទំនង (សម្ព័ន្ធ) ឬ សហការជាមួយរដ្ឋាភិបាល ឱកាស ដែលការមិនយល់ចិត្តគ្នា ទាស់ទែងគ្នា ឬប្រជែងអំណាចគ្នា រដ្ឋាភិបាល ទើបវាកើតឡើងបាន ដោយងាយ។ ខុសពីរបបសង្គមសង្ឃថៃ ដែលមានវិថីដូចគ្នានេះ រហូតដល់ទាំងប្រព័ន្ធចាត់តាំងតែពីដំណែងប្រមុខរបស់គណៈសង្ឃ ដែលរដ្ឋជាអ្នកទទួលរ៉ាប់រងដោយរដ្ឋ ដោយការ ដែលព្រះមហាក្ស័ត្រទ្រង់តែងតាំងសម្តេចព្រះសង្ឃរាជ និង ក្នុងការដំណើរការ ក៏មានរួមចំណែករបស់រាជការ ដែលតែងតាំងឡើងដើម្បីបំពេញនាទីនេះ ជាពិសេស គឺ គណៈកម្មការសាសនា ដើរតួនាទីជាកណ្តាលរវាងរដ្ឋាភិបាល និង គណៈសង្ឃ និង ជា វេយ្យាវចករណ៍របស់គណៈសង្ឃ ។

ប្រការទី៣៖ របបរបស់គណៈសង្ឃវៀតណាមភាគខាងត្បូង ខ្វះបទពិសោធន៍ ខ្វះការទំលាប់ ឬ យ៉ាងហោចណាស់ខ្វះប្រពៃណី ដែលជាប់ជាតំណរតមក។

ជាប់ទាក់ទងការដំណើរការដំកល់ខ្លួនក្នុងចំណោមរបបរបស់រដ្ឋាភិបាល ខុសពីរបបរបស់គណៈសង្ឃថៃ ដែលមានប្រពៃណីផ្នែកនេះ ជាប់ជាតំណរតមក រហូតដល់បានចងសម្ព័ន្ធភាពស្ទើរគ្រប់យ៉ាងចុះសម្រុងគ្នា កើតជាទំនៀមទំលាប់ផ្សេងៗ សន្តោងគ្នាជាខ្សែទូទៅគ្រប់អស់។ សភាពបែបនេះ មានទាំងចំណុចល្អ និង ចំណុចអាក្រក់ យ៉ាងហោចណាស់ ក៏រឿង ដែលចាប់ផ្តើមថ្មីរមែងតម្រូវទៅនឹងសភាពការណ៍បច្ចុប្បន្នប្រសើរជាង ប៉ុន្តែក៏មានឱកាសជះឥទ្ធិពល ធ្វើឲ្យកើតមានការសង្ស័យ ឬការមិនយល់ចិត្តគ្នាបានកាន់តែងាយជាង ទោះយ៉ាងណាក៏ដោយ ក៏គង់នឹងត្រូវទទួលស្គាល់ថា នៅក្នុងរបបនោះឯង ដូចជាការចាត់ហេដ្ឋារចនាសម្ព័ន្ធ រាប់បានថាល្អប្រសើរណាស់ អំណោយផលដល់ការគ្រប់គ្រងការងារ យ៉ាងមានប្រសិទ្ធភាព សមនឹង របប ដែលត្រូវបានកែទម្រង់ឡើងជាថ្មីពីរបបរបស់ប្រទេសផ្សេងៗ ដែលមានមកពីមុន។

ក្នុង ព.ស. ២៥០៦ ខណៈ ដែលកំពុងតែតស៊ូជាមួយរដ្ឋាភិបាល ង៉ោ ឌិន យ៉ីម ពុទ្ធ សាសនិកជនបានចាត់តាំងគណៈកម្មការចំរុះនានានិកាយ ដើម្បីអភិរ័ក្សព្រះពុទ្ធសាសនា បំពេញនាទីផ្សេងៗដូចជា ចរចាជាមួយរដ្ឋាភិបាលជាដើម។ គណៈកម្មការចម្រុះនានា និកាយនោះ ប្រកបដោយដំណាងក្រុមពុទ្ធសាសនិកស្ទើរគ្រប់ក្រុមគ្រប់គណៈ ។ ខណៈ ដែលចាត់តាំងគ្នាឡើងជាថ្មីជាសហពុទ្ធចក្រវៀតណាម ដែលជាអង្គការ ដែលមានប្រព័ន្ធ ការងារ និង ក្របខ័ណ្ឌច្បាស់លាស់ខ្លាំងឡើង។ ក្រុមពុទ្ធសាសនិកបុរាណនិយមមួយចំនួន និង វត្តមួយចំនួនក៏បានចូលរួមសហពុទ្ធចក្រវៀតណាម ទើបមិនអាចរួបរួមពុទ្ធសាសនិកជនបានទាំងស្រុង ។ តែទោះជាយ៉ាងនោះក៏ដោយ សហពុទ្ធចក្រជាអង្គការធំ មានអំណាចផ្សព្វផ្សាយចេញទៅក្នុងលំដាប់ផ្សេងៗ យ៉ាងទូលំទូលាយគួរសម ដូចជានៅក្នុងមូលដ្ឋានផ្សេង ៗ ច្រើនកន្លែង។ មុនពេលតែងតាំងភិក្ខុឲ្យចូលកាន់ដំណែងផ្សេង ៗ ចាំបាច់ត្រូវទទួលការយល់ព្រមពីគណៈកម្មការរបស់សហពុទ្ធចក្រវៀតណាមប្រចាំមូលដ្ឋាននោះ ៗ ជាដើម ប៉ុន្តែកិច្ចការ ដែលរឹងប៉ឹង មានឥទ្ធិពលខ្លាំងក៏គឺ កិច្ចការខាងប្រជាជននៅក្នុងទីក្រុងធំ ៗ បានដល់អង្គការរបស់គ្រហស្ថ ការងារសាធារណៈប្រយោជន៍ និង ក្បួនការយុវជន ដូច ដែលបានឃើញពីស្ថិតិកិច្ចការក្នុង ព.ស.២៥១៣-២៥១៤ ដូច ដែលគួរនឹងជ្រាបគឺ ៖

• នាយកដ្ឋានសិក្សាមានមហាវិទ្យាល័យ ១ កន្លែង (មហាវិទ្យាល័យពុទ្ធសាសនា យ៉ាងហាន់) ស្ថាប័នសិក្សាព្រះពុទ្ធសាសនាជាន់ខ្ពស់ ១ កន្លែង ស្ថាប័នពុទ្ធសាស្រ្តថ្នាក់ អនុបណ្ឌិត ២ កន្លែង ស្ថាប័នព្រះពុទ្ធសាស្រ្ត ថ្នាក់បរិញ្ញាប័ត្រី ១២ កន្លែងសាលារៀន មធ្យមសិក្សា ៦៥ កន្លែង សាលារៀនបឋមសិក្សា ៦២ កន្លែង សាលារៀនមត្តេយ្យ ១១កន្លែង ស្ថាប័នពុទ្ធសាសនាថេរវាទ ១កន្លែង ស្ថាប័នភិក្ខុនី និង ដូនជី ៤ កន្លែង ។

• ការិយាល័យសង្គមសង្រ្គោះ មានស្ថានសង្រ្គោះកុមារកំព្រា ១៩ កន្លែង (កុមារ ៤៧៨០ នាក់) ស្ថានទទួលចិញ្ចឹម និង ថែរក្សាកុមារ ២៤៤ កន្លែង ស្ថានសង្រ្គោះកុមារកំព្រា និង ថែរក្សាកុមារ ៥៣ កន្លែង គ្លីនីក ៦ កន្លែង ឱសថស្ថាន ៧២ កន្លែង។

• ការិយាល័យយុវជន មានអង្គការយុវជនច្រើនកន្លែងគឺ អង្គការយុវពុទ្ធិកៈ (Gia Dinh Phat To) អង្គការពុទ្ធសាសនិកទាហានឈ្លប អង្គការអ្នកសិក្សាមធ្យមពុទ្ធិកៈ អង្គការនិស្សិតពុទ្ធិកៈ អង្គការយុវជនស្ម័គ្រចិត្តបំពេញប្រយោជន៍រួមមានសមាជិក ២៦,៧០០០ នាក់,ជាពិសេសអង្គការយុវពុទ្ធិកៈ ត្រូវបានបង្កើតឡើងនៅ ព.ស. ២៤៧៨ ជាអង្គការមានរចនាសម្ព័ន្ធល្អប្រសើរណាស់ មានមូលដ្ឋានផ្នែកខាងការ សិក្សា និង ការប្រតិបត្តិខាងផ្លូវព្រះពុទ្ធសាសនារឹងប៉ឹង និង មានសន្តិសុខ មានមេដឹកនាំ និង អ្នកវិជ្ជាការជាង ១៥០០០ នាក់ មានសមាជិក ១៧៨,២០៨ នាក់។ សហពុទ្ធចក្រវៀតណាមអាចពោលអះអាងបានថាជា អង្គការយុវជនរបស់ខ្លួន ជាក្បួនការយុវជន ដែលធំបំផុត និង មានការចាត់តាំងល្អបំផុតក្នុងវៀតណាម។

• ការិយាល័យគ្រហស្ថជន មានច្រើនអង្គការ ដូចជា អង្គការពុទ្ធសាសនិកកម្មករ អង្គការពុទ្ធសាសនិកពាណិជ្ជករ សហព័ន្ធកូនឈ្នួល និង រាជការ សមាគមពុទ្ធសាសនិក សមាគមពុទ្ធសាសនិកអ្នកបើកបរ (រកទទួលទាន) សមាគមពុទ្ធសាសនិកភេសជ្ជករ សមាគមពុទ្ធសាសនិកអ្នកនិពន្ធ និង វិចិត្រករ សមាគមពុទ្ធសាសនិកគូលី សមាគមពុទ្ធសាសនិរថយន្តកង់៣ សមាគមពុទ្ធសាសនិកកង់ ៣ ជាដើម ។

សាកលវិទ្យល័យយ៉ាងហាន់ បង្កើតឡើងដោយសហពុទ្ធចក្រវៀតណាម និង បានទទួលរ៉ាប់រងពីរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី ៧ តុលា ២៥០៧។ បច្ចុប្បន្នមាន៤ មហាវិទ្យាល័យគឺ មហាវិទ្យល័យពុទ្ធសាស្រ្ត និង បូព៌ាវិទ្យា មហាវិទ្យាល័យអក្សរសាស្រ្ត និង មនុស្សសាស្រ្ត មហាវិទ្យល័យសង្គមសាស្រ្ត និង មហាវិទ្យាល័យភាសាសាស្រ្ត។

ចំពោះមហាវិទ្យាល័យពុទ្ធសាស្រ្ត និង បូព៌ាវិទ្យា បែងចេញជា ៩ វិជ្ជា គឺ វិជ្ជាពុទ្ធទស្សនវិជ្ជា អក្សរសិល្បិ៍ពុទ្ធសាសនា ប្រវត្តិពុទ្ធសាសនា ពុទ្ធសាសនាទូទៅ ពុទ្ធសាសនានៅវៀតណាម ទស្សនវិជ្ជាបូព៌ា ទស្សនវិជ្ជាឥណ្ឌា ទស្សវិជ្ជាចិន និង ទស្សវិជ្ជាបស្ចឹម ។

សាកលវិទ្យាល័យបើកទទួលអ្នកសិក្សាទាំងបព្វជិត និង គ្រហស្ថ ក្នុងព.ស.២៥១១ មានគណាចារ្យ ៦៨ អង្គ និង រូប អ្នកសិក្សា ១,៩៣៨ អង្គ និង រូប (មហាវិទ្យាល័យពុទ្ធសាស្រ្ត ២១៦ អង្គ និង រូប អក្សរសាស្រ្ត ១៩២ អង្គ និង រូប សង្គមសាស្រ្ត ១,១៩០ អង្គ និង រូប មជ្ឈមណ្ឌលភាសា ដែលក្រោយមកបានក្លាយជាមហាវិទ្យាល័យភាសាសាស្ត្រ ៣៤០ អង្គ និង រូប) ជាបុរស ១៣៥១ នាក់ ស្រ្តី ៥៨១ នាក់ អ្នកសិក្សាបរទេស ២៥ នាក់ ហើយសាកលវិទ្យាល័យមានមជ្ឈមណ្ឌលសមាធិសម្រាប់គ្រូ និង សិស្សនិស្សិត ដែលភាគច្រើនប្រតិបត្តិវិធីអានាបានស្សតិ ។

ក្រៅពីនេះ សាកលវិត្យាល័យយ៉ាងហាន់ និង ស្ថានប័នសិក្សាដទៃៗទៀត ដែលពោលខាងដើមរួចមកហើយ នៅមានសាលារៀនយុវជនដើម្បីសង្គមសង្គ្រោះ បានផលិតអ្នកសង្គមសង្គ្រោះចេញទៅជួយកសិករនៅតាមជនបត ដោះស្រាយបញ្ហាទាក់ទងការងារស្តារ និង អភិវឌ្ឈន៍ ដំណើរការអភិវឌ្ឈន៍មូលដ្ឋាន រហូតដល់ធ្វើការបន្ថូរទុក្ខក្នុងខេត្ត ដែលជួបប្រទះអន្តរាយពីសង្គ្រាម និង គ្រោះថ្នាក់ធម្មជាតិ និង វិទ្យាល័យអ្នកផ្សព្វផ្សាយនៃជាតិ ដែលចាត់តាំងឡើងពី ព.ស.២៤៩៤ មានភារកិច្ចផលិតអនុសាសនាចារ្យដល់ទាហាន។ អង្គការ និង សមាគមផ្សេងៗ របស់ពុទ្ធសាសនិកជន ជាពិសេស ក្បួនការទាំងឡាយរបស់យុវជនដូចជាទាហានឈ្លប និង នេត្រនារីជាដើម។

ខាងសហពុទ្ធចក្រវៀតណាមជួបប្រទះបញ្ហាខ្វះខាតអនុសាសនាចរ្យ ព្រោះព្រះសង្ឃជាគ្រូមានចំនួយកំណត់ និង ឧបករណ៍បង្រៀនក៏មិនគ្រប់គ្រាន់ ទើបផលិតអនុសាសនាចារ្យមិនទាន់តម្រូវការរបស់អង្គការ និង សង្គមទាំងឡាយ។ ភ្នាក់ងារអនុសាសនាចារ្យនេះជាកងកំលាំងសំខាន់ ជាឫសគល់នៃការបដិបត្តិ ដាស់តឿន និង ជាឃោសនាការរបស់ពុទ្ធសាសនិកជន ។ ពុទ្ធសាសនិកជនបានសូមតាំងភ្នាក់ងារនេះឡើងតាំងតែសម័យ ង៉ោ ឌិន យ៉ីម ប៉ុន្តែមិនបានសម្រេច គ្រា ដែល ង៉ោ ឌិន យ៉ីម ដួលរលំរួចហើយ ទើបបានចាប់ផ្តើមដំណើរការបាន។ អនុសាសនាចារ្យទាំងនេះ បំបេញនាទីប្រៀនប្រដៅ អប់រំព្រះធម៌ សូត្រមន្តជូនពរដល់ទាហាន អ្នកចេញចម្បាំង និង ប្រកបវីធីបំពេញកុសលឧទ្ទិសជូនអ្នកពលីជីវិត ក្រៅពីនេះ ផ្នែកខាងភ្នាក់ងារមានគ្រោងការណ៍អភិវឌ្ឈន៍តួនាទីរបស់អនុសាសនាចារ្យ ក្នុងការលើក កំពស់មាត្រដ្ឋានវិជ្ជាជីពរបស់គ្រួសារទាហារផង ដោយជួយចាត់ឲ្យមានសហករណ៍លក់បច្ច័យ ៤ ក្នុងតម្លៃទាបជូនគ្រួសារទាហារ, ជួយចាត់ចែងនិវេសនដ្ឋាន និង សេវាកម្មទាក់ទងនឹងការរក្សាព្យបាល ចំណែកឯផ្នែកខាងការផ្សព្វផ្សាយឯកសារ សហពុទ្ធចក្រវៀតណាមបញ្ចេញនូវកាសែតប្រចាំសប្តាហ៍ ៣ ច្បាប់ (ស្ថិតិលក់ ៨០,០០០ ច្បាប់) ទស្សនាវដ្តីប្រចាំខែ ៣ ប្បាប់ (ស្ថិតិលក់ ១២០,០០០ច្បាប់) ទិនានុប្បវត្តិផ្សេងៗទៀត ២៥ ច្បាប់ (ស្ថិតិលក់ ៤០០,០០០ ច្បាប់) ។

ដោយរបប ដែលដចាត់តាំងបានយ៉ាងល្អ និង កិច្ចការ ដែលដំណើរការទៅយ៉ាងរឹងប៉ឹងបែបនេះ មេដឹកនាំពុទ្ធសាសនាវៀតណាមជឿថា គោលការណ៍ពុទ្ធសាសនានឹងជាជំរើសរបស់វៀតណាមខាងត្បូងជំនួសឲ្យលទ្ធិនយោបាយរបស់របស់វៀតកុង និង ប្រជាជនវៀតណាមខាងត្បូងនឹងតស៊ូជាមួយកុម្មុយនិស្តបាន។ ទោះជាយ៉ាងណាក្តី ព្រះសង្ឃជាមេដឹកនាំរបស់ពុទ្ធសាសនិកជន មានចំណុចអន់សំខាន់ គឺមិនព្រមព្រៀងក្នុងការចូលទទួលភារនាទី ដែលបានជាដូច្នេះ ព្រោះខ្វះមូលដ្ឋាន គ្រឹះនៃការសិក្សាអប់រំ ដោយថា រយៈពេលជិត ១០០ ឆ្នាំ ដែលបារាំងសេសគ្រប់គ្រងវៀត ណាម ប្រជាជនទូទៅត្រូវបានបណ្តែតបណ្តោយ មិនឲ្យទទួលការសិក្សា។ ព្រះសង្ឃ ដែលជាមេដឹកនាំរបស់ពុទ្ធសាសនិកជនសុទ្ធសឹងតែមកពីត្រកូលកសិករ បានទទួលការសិក្សាអប់រំត្រឹមតែបែបផែនបូរាណៗ ដែលតំណរតមកតាមប្រពៃណី តិចអង្គណាស់ចេះនិយាយភាសាបារាំងសេស អង់គ្លេស ឬភាសាដទៃទៀតៗបាន លើកលែងតែភាសាជប៉ុន ដែលមួយចំនួនអង្គបាននិមន្តទៅសិក្សានៅសម័យថ្មីនេះឯង។ នៅក្នុងរង្វង់នយោបាយជឿបានថា ព្រះសង្ឃជាក្រុមជនអន់ថយ ឬអនក្ខរជន មានលក្ខណៈពិសេសគឺ ខ្លាច និង ឲ្យតម្លៃទាបចំពោះវប្បធម៌បរទេស ប៉ុន្តែមានកម្លាំងឥទ្ធិពលឋិតនៅក្នុងចំណោមប្រជារាស្រ្ត។

ឋិតនៅក្នុងភាពមិនដល់ព្រមដោយការសិក្សានេះ ឯកសាររបស់សហពុទ្ធចក្រវៀតណាមឯង ក៏បានទទួលស្គាល់យ៉ាងច្បាស់ ដោយពោលថា (ឯកសារទំព័រទី ២១)៖ “បន្ទាប់ពីការបដិវត្តន៍ថ្ងៃទី ១ វិច្ឆិកា ១៩៦៣ ផ្តួលរលំរបបប្រធានាធិបតី ង៉ោ ឌិន យ៉ីម រួចហើយព្រះពុទ្ធសាសនាក៏មានកិត្តិភូមិឡើងខ្ពស់ត្រដែតបំផុត និង បានទំនាញឲ្យបញ្ញាជន អ្នកសិក្សា រហូតដល់យុវជនចំនួនជាច្រើន បែរត្រឡប់មកយកចិត្តទុកដាក់។ យ៉ាងណាក៏ដោយ ពេលឈានមកដល់ចំណុចនេះ ព្រះពុទ្ធសាសនានៅមិនទាន់ដល់ព្រមក្នុងការឆ្លងសទ្ធាដ៏ចាស់ក្លានោះឲ្យបរិបូណ៌បាន ភិក្ខុសង្ឃចំនួនច្រើនអង្គមិនបានហ្វឹកហាត់មកដើម្បីទទួលភារកិច្ចថ្មីរបស់ព្រះពុទ្ធសាសនា។ អង្គ ដែលបានទទួលការហ្វឹកហាត់បង្រៀនមកសម្រាប់សូត្រមន្ត គង់សមាធិ និង សំដែងព្រះធម៌ទេសនា ទើបកើតការរអាក់អួលណែនក្នុងចិត្ត ដែលនឹងចូលទៅទទួលភារនាទីជាមេដឹកនាំ ដែលមានការទទួលខុសត្រូវ ដូច ដែលគេបានចាប់បញ្ជ្រាតចូលដោយរួសរាន់ភ្លាម ៗ ក្នុងគ្រា ដែលតម្រូវការមេដឹកនាំឲ្យមកទទួលខុសត្រូវកំពុងតែប្រញាប់ប្រញ៉ាលបែបនេះ ភិក្ខុសង្ឃ និង គ្រហស្ថ ដែលមានសមត្ថភាព និង បទបិសោធន៍គ្រប់គ្រាន់ បែរជាមានចំនួនតិចតួចទៅវិញ។

ព្រោះហេតុដូច្នោះ ភាពខ្វះខាតបុគ្គលមានគុណសម្បត្តិទើបជាភាវៈ ដែលមិនអាចជៀសវាងបាន មេដឹកនាំព្រះពុទ្ធសាសនាក៏មានចេតនាចាំបាច់ត្រូវចាប់យកមនុស្ស ដែលមានសមត្ថភាពអន់បន្តិចនោះមកប្រើការ បើទោះបីគេគ្រាន់តែជាពុទ្ធសាសនិកដោយពាក្យអះអាង មិនសមជាពុទ្ធសាសនិកពិតប្រាកដនោះឡើយ។ លើសពីនេះទៅទៀត នៅក្នុង ព.ស. ២៥០៧ និង ២៥០៨ ក្រុមបុគ្គលជាអតីតនៃក្រុមពីដើមរបស់ ង៉ោ ឌិន ញ៉ូ ដែលសេសសល់នៅ ក៏ត្រឡប់មកចាប់ផ្តើមធ្វើការងារចាស់ ដែលពួកគេធ្លាប់ពីមុនមកទៀត ជាហេតុធ្វើឲ្យកើតការលំបាកស្មុគ្រស្មាញ់យ៉ាងខ្លាំងចំពោះសហពុទ្ធចក្រវៀតណាម ដែលជាអង្គការថ្មីនៅឡើយ។ សហពុទ្ធចក្រត្រូវប្រឈមជាមួយការលបវាយប្រហារ ការសងសឹក និង ការព្យាយាមដើម្បីដណ្តើមមកវិញនូវអំណាចរបស់ពួកនេះ គ្រាន់តែរឿងនេះតែមួយគត់ ក៏ត្រូវបាត់បង់នូវថាមពលណាស់ទៅហើយ មិនតែ ប៉ុណ្ណោះនៅមានក្រុមអ្នកឆក់ឱកាសជ្រៀតជ្រែកចូលមកនៅក្នុងក្រុមបរិស័ទបរិវាររបស់សហពុទ្ធចក្រ ហើយក៏ស្វែងរកផលប្រយោជន៍ពីឥទ្ធិពលរបស់សហពុទ្ធចក្រទៀតផង។ ឥទ្ធិពល ដែលអ្នកឆក់យកឱកាសទាំងនេះមានចំពោះព្រះសង្ឃរាប់បានថា ជាសារហេតុសំខាន់នៃកំហុសឆ្គងច្រើនយ៉ាងរបស់ភិក្ខុទាំងនោះ”។

បណ្តាមេដឹកនាំពុទ្ធសាសនាទាំងឡាយនោះ មានដឹកពីរអង្គ ដែលគួរជ្រាប ព្រោះកាន់ ដំណែងសំខាន់នៅក្នុងគណៈសង្ឃវៀតណាម ជាអង្គ ដែលមានតួនាទីសំខាន់ក្នុងការគាស់រំលើងរដ្ឋាភិបាល ង៉ោ ឌិន យ៉ីម និង ជាតួអង្គសំខាន់ក្នុងការធ្វើឲ្យកើតការរីកចំរើន និង វិនាសចំពោះសហពុទ្ធចក្រវៀតណាមនៅក្នុងសម័យបន្ទាប់ ៗ មក អង្គដំបូងគឺ ព្រះតេជគុណ ទិច ទ្រីក្វាង នៃក្រុងហ្វេ ដើមឡើយកាន់ដំណែងជាប្រធានពុទ្ធសមាគមនៃវៀតណាមកណ្តាល បន្ទាប់មក ពេល ដែលចាត់តាំងសហពុទ្ធចក្រវៀតណាមហើយ បានផ្លាស់មកកាន់ដំណែងជាលេខធិការសភាជាន់ខ្ពស់បំផុតរបស់គណៈសង្ឃ ។ អ្នកយកពត៌មានបរទេសជឿថា ព្រះអង្គជាព្រះសង្ឃនិយមអំពើហឹង្សា ឬពួកលោហិតអ្នកតស៊ូ។ ព្រះអង្គទីពីរគឺ ព្រះតេជគុណ ទិច ថាមចូវ នៃទីក្រុងព្រៃនគរ (សៃហ្គន) តំរងដំណែងជា ប្រធានសភាគ្រប់គ្រងមជ្ឈឹមរបស់សហពុទ្ធចក្រវៀតណាម ជាអ្នកប្រឆាំងលទ្ធិកម្មុយនិស្តយ៉ាងខ្លាំងក្លា ប៉ុន្តែមាននិស្ស័យជាអ្នកប្រណីប្រណម ចូលចិត្តចរចា។ អ្នកពត៌មានបរទេសចាត់ព្រះអង្គថា ជាអ្នកមានភាពឱនលំទោន ឬជាពួកប្រកាន់យកការសម្របសម្រួល។ ព្រះតេជគុណ ទិច ទ្រី ក្វាង និង ទិច ថាមចូវ នេះបានផ្តើមទាស់ទែងគ្នាតាំងតែពីសម័យតស៊ូជាមួយរដ្ឋាភិបាល ង៉ោ ឌិន យ៉ីម មកម្លេះ បន្ទាប់មកនៅពេលក្រោយ ព្រះអង្គទាំងពីរបានខ្វែងគំនិត និង បែកបាក់យ៉ាងខ្លាំង ឡើងរហូតជាហេតុមួយនាំឲ្យសហពុទ្ធចក្រវៀតណាមទន់ខ្សោយចុះ។

បែរត្រឡប់ទៅមើលហេតុការណ៍ប្រទេសជាតិ ខណៈពេល ដែលផ្តួលរលំរដា្ឋភិបាល ង៉ោ ឌិន យ៉ីម បាននៅ ព.ស.២៥០៦ ហើយ ឧត្តមសនីយ៍ យ៉ឿង វ៉ាំង ម៉ឹន (ម៉ឹនធំ) គ្រប់គ្រងប្រទេសបានមិនយូរប៉ុន្មាន ក្រុមទាហានយល់ឃើញថា រដ្ឋាភិបាលមានមានឥរិយាបថ អព្យាក្រឹត្យពន់ពេក ការបង្រ្កាបកុម្មុយនិស្តនឹងមិនមានផលល្អប្រសើរ ទើបធ្វើរដ្ឋាប្រហារ រួចហើយឧត្តមសនីយ៍ ហ្ងៀន ខាន់ ឡើងកាន់កាបអំណាច ចំណែកខាងព្រះពុទ្ធសាសនា ព្រះសង្ឃ ដែលជាមេដឹកនាំរបស់ពុទ្ធសាសនិកជន ក៏មានថាមពលអំណាចខ្លាំងឡើង កតិ្តភូមិរបស់ព្រះពុទ្ធសាសនា និង គណៈសង្ឃក៏កាន់តែល្អប្រសើរឡើង ពុទ្ធសាសនិកជន ក៏រួមកម្លាំងគ្នាឧបត្ថម្ភគាំទ្រក្បួនការផ្សេង ៗ ដូចជា អង្គការយុវជន ដែលមានមូលដ្ឋានកំលាំង ព្រមនឹងប្រតិបត្តិការតាមបញ្ជាក៏មានច្រើនឡើង។ មេដឹកនាំ ដែលឋិតនៅរង្វង់ខាងក្រៅក៏បែរមកចាប់អារម្មណ៍រដ្ឋាភិបាលទាហាន ដែលចូលមកថ្មី ក៏ត្រូវយកចិត្ត។

ព្រះសង្ឃក៏អាចមានដីកាសំឡេងខ្លាំងចូលទៅកាន់វេទការនយោបាយ បើទោះបីគោលបំណងចំបងគឺ ការផ្តួលរលំរដ្ឋាភិបាលអាក្រក់បានចប់សព្វគ្រប់ហើយ ប៉ុន្តែព្រះសង្ឃទាំងនេះនៅពេញចិត្តក្នុងការប្រើប្រាស់អំណាចខាងផ្នែកនយោបាយតទៅទៀត ទោះបីព្រះអង្គមិនត្រូវការចូលទៅជារដ្ឋាភិ បាលឯង តែព្រះអង្គក៏ត្រូវការឲ្យគណៈសង្ឃមានសម្លេងក្នុង រដ្ឋាភិបាល ឬរដ្ឋាភិបាលត្រូវស្តាប់គណៈសង្ឃ ទំនងជាថា ឲ្យព្រះសង្ឃជាទីប្រឹក្សារបស់រដ្ឋាភិបាល ត្រូវការឲ្យព្រះសង្ឃមានអំណាចដូច ដែលរដ្ឋាភិបាល ង៉ោ ឌិន យ៉ីម ធ្លាប់ប្រគល់ជូនគណៈអ្នកបួស និង សាសនិកកាតូលិក,ត្រូវការឲ្យបុគ្គល ដែលគណៈសង្ឃជ្រើសរើស ឬមើលឃើញថាគួរសូមចូលទៅកាន់ដំណែងក្នុងរដ្ឋាភិបាល ត្រូវការឲ្យរដ្ឋឧបត្ថម្ភព្រះពុទ្ធសាសនាច្រើនឡើងថែមទៀត និង ត្រូវការឲ្យយុវជនពុទ្ធសាសនិកមានសិទ្ធិ មានចំណែកក្នុងជៈតាកម្មរបស់សង្គមវៀតណាមកាន់តែច្រើនឡើង។

ដូច្នោះ លុះមកដល់ចុងឆ្នាំ ២៥០៧ ព្រះសង្ឃចាប់ផ្តើមមានតួនាទីខាងផ្នែកនយោបាយទៀត ដោយចោទថា មនុស្សរបស់ង៉ោឌិនយ៉ីម បានសេសសល់នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីច្រើនណាស់ ហើយបានប្រើឥទ្ធិពល គាបសង្កត់ឲ្យរដ្ឋាភិបាលកែប្រែ ។ ភាគីកាតូលិកខ្លាចក្រែងថារដ្ឋាភិបាលនឹងគាំទ្រក្រុមពុទ្ធសាសនិកច្រើនហួសពេក ទើបក៏បានតវ៉ាឡើង បន្ទាប់មកក៏កើតការប្រឈមមុខដាក់គ្នារវាងពុទ្ធសាសនិក និង គ្រឹស្តសាសនិក។ មានមនុស្សស្លាប់ក្នុងហេតុចលាចល ក្នុងគ្រានេះប្រហែល ៣០ នាក់ រងរបួសជាច្រើនរយនាក់ ។

បន្ទាប់ពីនោះ ព្រះតេជគុណ ទិច ទ្រី ក្វាង ដាក់គំរោងការបង្កើតអង្គការនយោបាយរបស់ ក្រុមពុទ្ធសាសនិក តមកអាស្រ័យភាគីនិស្សិតអ្នកសិក្សា ក៏កើតសភាប្រជាជនដើម្បីសង្រ្គោះជាតិឡើង មានឈ្មោះហៅមួយទៀតថា “កងកម្លាំងបដិវត្តន៍របស់ប្រជាជន” ជាជំហានមួយ ដែលនឹងកើតគណៈបក្សនយោបាយរបស់គ្រហស្ថជាពុទ្ធសាសនិកតទៅមានបាវចនាបក្សថា “ជំរះរដ្ឋាភិបាល យកពួកមន្ត្រីសេសសល់ (អង្គការសម្ងាត់របស់ ង៉ោ ឌិន យ៉ីម

និង ង៉ោ ឌិន ញ៉ូ) ចាកចេញ” ។

ក្រៅពីនោះទៀត អ្នកសិក្សាក៏បង្កើតហេតុចលាចល មានការចូលទៅរឹមអូសស្ថានីវិទ្យុផ្សាយសម្លេងជាដើម ពួកវៀតកុងក៏មានឱកាស់ចូលបញ្ជ្រត ផ្លាស់ប្តូរការដើរក្បួនជំរះរដ្ឋាភិបាល ជាការដើរក្បួនប្រឆាំងសង្រ្គាម រដ្ឋាភិបាលត្រូវប្រកាស់ច្បាប់អជ្ញាសឹករម្ងាប់ហេតុចលាចល។ សភាប្រជាជនដើម្បីសង្រ្គោះជាតិ ក៏បានសាប់រលាបជំនឿចុះ ចំណែកឯឧត្តមសនីយ៍ង្ងៀន ខាន់ក៏បានលាលែង។ ការកែទម្រង់គណៈរដ្ឋមន្រ្តីថ្មី តែងតាំងនាយទាហានជាន់ខ្ពស់ ៣ រូបរួមគ្នាគ្រប់គ្រង ប៉ុន្តែមិនយូរប៉ុន្មានក៏ព្រះសង្ឃ និង និស្សិតអ្នកសិក្សាគាបសង្កត់ទាមទារឲ្យប្រជាជនគ្រប់គ្រងប្រទេស ទាហានទៅចម្បាំង មិនត្រូវរវល់នឹងនយោបាយ ទើបត្រូវមានការផ្លាស់ប្តូរសាជាថ្មីបាន។ នាយ ត្រឹង វ៉ាំង ហឿង អតីតនាយកទេសមន្ត្រីទីក្រុងព្រៃនគរ (សៃហ្គន) ដែលពុទ្ធសាសនិកនិយមចូលចិត្តឡើងមកកាន់ដំណែងជានាយករដ្ឋមន្រ្តី ប៉ុន្តែមិនបានមួយខែផង ព្រះសង្ឃ និង និស្សិតអ្នកសិក្សាក៏បានទាស់ទែងជាមួយនាយករដ្ឋមន្រ្តី ចោទប្រកាន់ថា គណៈរដ្ឋមន្ត្រីរបស់លោកហឿង មានអ្កននោយបាយទន់ខ្សោយ ហើយតមកលោកហឿងប្រើកលវិធីដូចគ្នានឹងលោកង៉ោឌិនយ៉ីម មានយោបាយអាក្រក់ចំពោះព្រះពុទ្ធសាសនា នឹងបំបែកនយោបាយចេញពីព្រះពុទ្ធសាសនា។ បន្ទាប់ពីនោះ ក៏កើតហេតុជ្រួលច្របល់សាជាថ្មី នៅទីបំផុតពួកទាហានយុវជន ក៏បានរឹបអូសអំណាច ផ្តួលរលំរដ្ឋាភិបាលប្រជាជនរបស់លោកហឿង បង្កើតរដ្ឋាភិបាលថ្មី ។ ការវិវាទ គាបសង្កត់ ពីពុទ្ធសាសនិក អំពើចលាចល់ និង ការផ្លាស់ប្តូររដ្ឋាភិបាលប្រព្រឹត្តិទៅទៀត រហូតដល់ទីបំផុត ថ្ងៃទី ១៩ កក្កដា ២៥០៨ ឧត្តមសនីយ៍ ហ្ងៀន កៅ ក៊ី មេទ័ពអាកាស ក៏បានឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តី ប្រមូលផ្តុំអំណាចទុកជាមួយភាគីទាហានទាំងស្រុង ជាការចាប់ផ្តើមសាថ្មី។ សរុបរួម ចាប់តាំងតែផ្តួលរលំរដ្ឋាភិបាល ង៉ោ ឌិន យ៉ីម មកដល់ឧត្តមសនីយ៍ ហ្ងៀន កៅ ក៊ី ឡើងគ្រងអំណាច មានការផ្លាស់ប្តូររដ្ឋាភិបាលក្នុងរយៈវេលា ១ ឆ្នាំ ៨ ខែ ដល់ទៅ ៩ លើក។

ភាពចលាចលរបស់ប្រទេសជាតិ និង ការខ្វះស្ថេរភាពរបស់រដ្ឋាភិបាល អស់រយៈកាលជា បន្តបន្ទាប់មកជាយូរ ធ្វើឲ្យសង្គមវៀតណាមខាងត្បូងមានសភាពទន់ខ្សោយទាបទេរ ខ្វះកម្លាំង ទប់ទល់ និង ងាយនាំកឲ្យកើតមានការជ្រៀតជ្រែកពីភាគីខាងក្រៅ។ ផ្នែកខាងមេដឹកនាំព្រះពុទ្ធសាសនា បើទោះបីមានកម្លាំងឥទ្ធិពលច្រើន អាចបណ្តាលឲ្យកើតហេតុការណ៍ធំ ៗ ប៉ុន្តែនៅពេលហេតុការណ៍រីករាលដាលចេញទៅ ខ្លួនឯងក៏មិនអាចគ្រប់គ្រងបាន។ នៅពេលតាំងក្បួនការខាងនយោបាយរបស់ខ្លួនឡើងមក ក្បួនការនោះក៏កើតឡើងដោយពិតប្រាកដ ហើយក៏ដំណើរការប្រតិបត្តិអំណាចបានពិតដែរ តែរួចហើយខណៈ ដែលការងាររីករាលដាលចេញទៅក៏ លើសពីសមត្ថភាពរបស់ខ្លួន ដែលនឹងចាត់រូបគ្រងរាងទុកបាន ហើយក៏គ្រប់គ្រងមិនថិតថេរ ក្លាយជាកើតហេតុអាក្រក់ជំនួសវិញ។ ពួក ដែលទទួលផលប្រយោជន៍ដោយពិតប្រាកដពីសភាពការនេះ ដូចជាពពួកវៀតកុង ចំណែកឯព្រះសង្ឃមេដឹកនាំពុទ្ធសាសនា ក៏បានទទួលនូវភាព ដែល គែត្រាទុកឲ្យថា បើទោះបីជាមានអំណាច តែក៏ប្រើប្រាស់អំណាចក្នុងមុមអវិជ្ជមាន ចូលចិត្តវិភាគវិចារណ៍ដោយមិនមានទំនួលខុសត្រូវ ល្អ បានតែប្រឆាំងនឹងរដ្ឋាភិបាល មិនបានសាងនូវអ្វី ដែលសារៈប្រយោជន៍ ក្រៅពីវិវាទបែកបាក់រវាងមេដឹកនាំពុទ្ធសាសនាឯង គឺព្រះតេជគុណទិច ទ្រី ក្វាង និង ព្រះតេជគុណ ទិច ថាមចូវ ក៏មានភាពហឹង្សាកាន់តែខ្លាំឡើង ។ ព្រះតេជគុណទិច ទ្រី ក្វាង នៅតែមានបំណងនឹងនិមន្តឆ្ពោះទៅមុខដោយវិធីហឹង្សា បញ្ចេញកម្លាំង ប្រើប្រាសកម្លាំងក្រុមរបស់ខ្លួន ចំណែកព្រះតេជគុណ ទិច ថាម ចូវ ចូលធ្វើការតាមវិធីដំណើរផែនការ ដោយ ការយល់ដឹងនូវវិធីប្រណីប្រណម និង ការចរចាជាផ្លូវការ ក្នុងពេលជាមួយគ្នានេះដែរ ពុទ្ធសាសនិក (គ្រហស្ថ) ក៏ចាប់ផ្តើមមានភាពធុញទ្រាន់ចំពោះតួនាទីរបស់ព្រះសង្ឃទាំងនេះ ឃើញថាព្រះសង្ឃកាន់តែផ្តេសផ្តាស់ ជាមេគំនិតក្នុងផែ្នកនយោបាយ បង្កើតរឿងអ្វី ដែលស្មុគ្រស្មាញ មិនបានការណ៍ ទើបសូមឲ្យព្រះសង្ឃបន្ថយល្បឿនចុះខ្លះ កាត់បន្ថយរឿងនយោបាយ សូមឲ្យបែរមកយកចិត្តទុកដាក់ស្ថាបនាកិច្ចការផ្ទៃក្នុងនៃអង្គការរបស់ខ្លួន ឲ្យបានរឹងប៉ឹង មានសន្តិសុខ។ វត្តផ្សេង ៗ ទូទាំងវៀតណាមភាគខាងត្បូង ទើបបែរមកយកចិត្តទុកដាក់ដំណើរការផ្នែកខាងការសិក្សា និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាកាន់តែច្រើនឡើង ៗ។

ភាពសុខសាន្តស្ថិតនៅមិនយូរប៉ុន្មាន លុះដល់ខែមិនា ២៥០៩ ព្រះសង្ឃមេដឹកនាំក៏ ចាប់ផ្តើមទាស់ទែងជាមួយឧត្តមសនីយ៍ ហ្ងៀន កៅ ក៊ី។ លោកឧត្តមសនីយ៍ ហ្ងៀន កៅ ក៊ី ដកងារស័ក្តិ មេបញ្ជាការកងពលទី ១ ដែលជាទីនិយមរបស់ពុទ្ធសាសនិក សហពុទ្ធចក្រ វៀតណាមក៏ ចេញមកថ្លែងការណ៍ អំពាវនាវឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការពង្រៀងរដ្ឋធម្មនុញ្ញ រៀបចំការបោះឆ្នោត និង សូមឲ្យលោកនាយទាហានទាំងឡាយត្រឡប់ទៅធ្វើការខាងផ្នែកទាហាន។ ពុទ្ធសាសនិក ដែលជាក្រុមអភិរ័ក្សនិយម មានព្រះតេជគុណ ទិច ទ្រី ក្វាង ជាមេដឹកនាំ ចាប់ផ្តើម បង្ខំរដ្ឋាភិបាលយ៉ាងខ្លាំង និង ព្រោះដោយសារមានភាពប្រាកដក្នុងចិត្តនៃកម្លាំងរបស់ខ្លួន ទើបប្រើវិធីហឹង្សាតាំងតែពីដម្បូង ខុសពីសម័យតស៊ូជាមួយ ង៉ោ ឌិន យ៉ីម ដែលមាននយោបាយនឹមនួនជាមុន ពេល ដែលបានទទួលកម្លាំងពីគាំទ្ររបស់ប្រជាជនរួចហើយ ទើបហានប្រឈមមុខពេញទំហឹង តែភាគីខាងលោក ហ្ងៀន កៅ ក៊ី ក៏ប្រាកដចិត្តនៃកម្លាំង និង វិធីការរបស់ខ្លួនដូចគ្នា ទើបមិនបានឱនលំទោនសូមអង្វរ នឹងបានតបតយ៉ាងខ្លាំងក្លា។ វិបត្តិពុទ្ធសាសនិកនៃ ព.ស. ២៥០៩ ជាហេតុនាំឲ្យកើតការត្រឡប់ទៅរកវិបត្តិពុទ្ធសាសនិកក្នុង ព.ស. ២៥០៦ ដើម្បីនាំកម្លាំង អំណាចនយោបាយរបស់ព្រះសង្ឃ ដែលបានកើតឡើង និង ថិតនៅរួចជាស្រេចហើយ ឆ្ពោះទៅរកការរំលត់ ជាគំរប់ក្បួនការនៃគតិធម្មតា វិធីការគាបសង្កត់រដ្ឋាភិបាលក៏ស្រដៀងគ្នានឹងវិធីការ ដែលធ្លាប់ប្រើ រួចមកហើយ ដូចជា និស្សិតអ្នកសិក្សា ចលនាក្បួនឆ្ពោះទៅរកការរឹបអូសស្ថានីយ៍វិទ្យុផ្សាយសម្លេងនៅទីក្រុងហ្វេ ប៉ុន្តែ គ្រានេះ មើលទៅ ដម្បូងឡើយ ហាក់ដូចជារដ្ឋាភិបាលរង្គោះរង្គើ ញាប់ញ័រខ្លាំង ព្រោះរាជការក្រុងហ្វេ ដាណាំង និង ហោយអ័ន រួមទាំងកងទ័ព ១ ក៏បានចូលដៃជាមួយ ព្រះសង្ឃ និង ធ្វើហាក់ដូចជាការក្បតចំពោះរដ្ឋាភិបាល ខណៈពេល ដែលនិស្សិតអ្នកសិក្សាចូល ទៅរឹបអូសស្ថានីយ៍វិទ្យុក្រុងហ្វេ ទាហាន ដែលប្រចាំការនៅទីនោះ ក៏បើកផ្លូវឲ្យដូច ដែលបានណាត់គា្នជាស្រេច។

ភាគីនាយពល កៅ ក៊ី ចាប់ផ្តើមតបតដោយវិធីនឹមនួន ចិត្តត្រជាក់ មានការចរចារជាមួយ ព្រះតេជគុណទិច ថាម ចូវ ជាព្រះសង្ឃភាគីនិយមការប្រណីប្រណម និង យល់ព្រមតាម សំណើរសូមទាំង ១០ ខរបស់ពុទ្ធសាសនិក ដែលជានយោបាយទាំងស្រុង មិន មានរឿងសាសនា សោះឡើយ ដូចជា៖

ខទី ១ ថា គណៈទាហាន នាយកគ្រប់គ្រង ត្រូវថ្លែងឲ្យច្បាស់ថា ខ្លួនត្រូវប្រតិបត្តិនាទី គ្រាន់តែជាបណ្តោះអាសន្ន និង ដកខ្លួនចេញភ្លាមនៅពេល ដែលមានការបោះឆ្នោតរដ្ឋ សភា ។

ខទី ៣ ថា គណៈទាហាន នាយកគ្រប់គ្រង ត្រូវតែងតាំងគណៈកម្មការពង្រៀងច្បាប់ បោះឆ្នោត និង ចាត់ត្រៀមការផ្សេង ៗ ដើម្បីមានការរៀបចំការបោះឆ្នោត។

ខទី ៤ ថា រដ្ឋាភិបាលត្រូវ ដំណើរការគ្រប់មាគ៌ា ដែលចាំបាច់ ដើម្បីមិនឲ្យពួកកុម្មុយនិស្ត និង ពួកនិយមមជ្ឈឹមា មកជ្រៀតជ្រែកចូលមកក្នុងដំណែងផ្សេង ៗ នៃសភា ដែលទទួលការបោះឆ្នោតនោះ។

ខទី ៦ ថា ត្រូវគាំទ្រឲ្យមានការបង្កើតគណបក្សនយោបាយ។

ខទី ១០ ថា ប្រជាជាតិ ត្រូវរូមចិត្តជាធ្លុងមួយ ដើម្បីបង្រ្កាបលទ្ធិកម្មុយនិស្ត និង លើកស្តារសន្តិភាព។

ទោះជាយ៉ាងណាក្តី ពេល ដែលពុទ្ធសាសនិកស្ងប់ភ្លាម នាយឧត្តមសនីយ៍ កៅ ក៊ី ក៏ចាប់ផ្តើមសម្រុកដោយប្រើកម្លាំងចូលទៅរឹបអូសកងទ័ពភាគទី ១ ដែលចូលដៃជាមួយពុទ្ធសាសនិក រឹបអូសស្ថានីយ៍វិទ្យុមកវិញ រឹបអូសទីក្រុងដាណាំង វត្តសំខាន់ ៗ របស់ក្រុងនោះ។ ពេល ដែលពុទ្ធសាសនិកប្រឆាំង ទាហានក៏បង្រ្កាបយ៉ាងដាច់ខាត មានមនុស្សស្លាប់ ៨០ នាក់ រងរបួស ៣០០ នាក់។ ទាហានរដ្ឋាភិបាលត្រូវបង្រ្កាបទាំងទាហានភាគីក្បត់ និង កងឈ្លបកុមារជាដើម ។ តមកពីដាណាំង ទាហានរដ្ឋាភិបាលក៏បានចូលទៅរឹបអូសយកក្រុងមកវិញ ក្មេង ៗ និង អ្នកសិក្សា បានដុតសៀវភៅស្ទើរទាំងអស់ក្នុងបណ្ណាល័យយ៉ូសិស និង ដុតស្ថានកុងស៊ុលអាមេរិក។

នៅពេល ដែលពុទ្ធសាសនិកភ្លាំងភ្លាត់ ក្លាយជាអ្នកចាញ់ប្រៀប ហើយនឹងអស់វិថីតស៊ូ ហើយ ក៏បែរត្រឡប់ទៅប្រើវិធានការចាស់ទៀត ឲ្យបានដឹងថារដ្ឋាភិបាលសង្កត់សង្កិនប្រ ហាត់ប្រហារ គឺការដុតសម្លាប់ខ្លួន និង ការដើរក្បួន ចាប់ផ្តើមតាំងតែថ្ងៃទី ២៩ ឧសភា មានអ្នកដុតសម្លាប់ខ្លួនទាំងអស់ដល់ទៅ ៩ អង្គ និង រូប មានទាំងភិក្ខុនី ភិក្ខុ សាមណេរ និង អ្នកសិក្សាស្រ្តី តែគ្រានេះ សម្លេងតបស្នងរបស់ប្រជាជន ដែលមានចំពោះការដុតខ្លួនតិចតួចណាស់ ។ ជាទូទៅ ប្រជាជនមិនសូវមានអារម្មណ៍ប៉ះទង្គិចចិត្ត ឬយល់ចិត្តថ្លើមប៉ុន្មានទេ ។ ទាំងនេះ ព្រោះមិនមានសារហេតុសមស្របជាមួយនឹងទង្វើ នៅទីបំផុតទាហានរដ្ឋាភិបាលក៏គ្រប់គ្រងក្រុងហ្វេបាន ហើយតមក ក៏បានចូលទៅគ្រប់គ្រងការិយាល័យសភាគ្រប់គ្រង មជ្ឈឹមនៃសហពុទ្ធចក្រវៀតណាម (Vien Hoa Dao)។ នៅទី ក្រុងសៃហ្គនបញ្ចប់វិបត្តិបាននៅទីបំផុតថ្ងៃទី ២៣ មិថុនា។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីហ្ងៀនកៅក៊ី ក៏មានសាសន៍ទៅក្រាបទូលសង្ឃនាយក ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលមិនមានចេតនា គាបសង្កត់ព្រះពុទ្ធសាសនាដោយប្រការណាឡើយ តែដំណើរការគ្រប់យ៉ាង ដើម្បីស្តារឡើងវិញនូវកម្លាំងអំណាចរបស់ជាតិ និង ការរួបរួមក្នុងការតស៊ូជាមួយពួកកុម្មុយនិស្ត ដោយប្រាថ្នានឹងរក្សាផលប្រយោជន៍របស់ប្រទេសជាតិ។ គេរីករាយនឹងសងជម្ងឺចិត្ត ការខូចខាតដល់វត្ត និង ផ្ទះសម្បែងរាស្រ្ត ដែលអន្តរាយ និង សូមឲ្យព្រះសង្ឃបញ្ឈប់ការប្រឆាំងរដ្ឋាភិបាល តាមសេចក្តីចុងក្រោយក្នុងសាសន៍ថា ៖ "បញ្ឈប់ទង្វើផ្សេង ៗ សឹងមិនមែនត្រឹមតែការប៉ះទង្គិចដល់អំណាចរបស់ជាតិ និង សមត្ថភាពនៃការតស៊ូរបស់ប្រជាជនទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែនៅមានភាពអន្តរាយដល់ព្រះពុទ្ធសាសនាទៀតផង សូមព្រះតេជព្រះគុណចូរចម្រើនដោយសុខភាព និង កម្លាំងពលំមាំមួន ជួយរុញច្រានព្រះពុទ្ធសាសនាឲ្យរុងរឿងតទៅទៀត”។ អ្នកយកពត៌មានអន្តរជាតិ ដែលបានសង្កេត និង សិក្សាស្រាវជ្រាវរហូតហេតុការណ៍ បានបង្ហាញ់មូលហេតុនៃការបរាជ័យ ឬភាពឃ្លេងឃ្លោងនៃការតស៊ូរបស់មេដឹកនាំព្រះសង្ឃទាំងនេះថាក្រៅពីព្រះអង្គប៉ានស្មានខុសនូវភាពរឹងប៉ឹងយ៉ាងស្អិតរមួតរបស់លោក ង្វៀន កៅ ក៊ី និង តាមមិនទាន់នយោបាយរបស់គាត់ហើយ ប្រការសំខាន់គឺហេតុផលនៃទង្វើទាំងនោះមិនអាចធ្វើឲ្យប្រជាជនចំនួនច្រើនយល់ស្រប់តាម និង រញ្ជួលចិត្តពួកគេឲ្យមានចិត្តសាមគ្គីរួមកម្លាំងគាំទ្រយ៉ាងព្រមព្រៀងគ្នាបាន ផ្សេងពីហេតុការណ៍កាលពី ឆ្នាំ ១៩៦១ សម័យរំលំ ង៉ូ ឌិន យីម កាលនោះដើមហេតុជារឿងទាក់ទងដល់សាសនា តែអ្នកដឹកនាំប្រទេសរឹងទទឹងមិនព្រមកែខៃដោយប្រពៃទើបអូសបន្លាយវែងឆ្ងាយក្លាយទៅជាហេតុនៃការតស៊ូខាងនយោបាយ ចំណែកហេតុការណ៍លើកក្រោយនេះ ជាករណីខាងនយោបាយដោយច្បាស់ក្រឡែត តាំងពីដើមមក រហូតដល់ឃើញថា នឹងស៊ូគេមិនបានទើបព្យាយាមប្រែរូបឲ្យទៅជាការតស៊ូដើម្បីរក្សាព្រះពុទ្ធសាសនា។

ក្រៅពីនោះ មេដឹកនាំព្រះសង្ឃក៏បែកខ្ញែកបដិបបក្ខគ្នាយ៉ាងខ្លាំងក្លា ព្រះតេជគុណ ថិច ត្រី ក្វាង បានប្រមូលកម្លាំងមនុស្សចូលតស៊ូ ចំណែកព្រះតេជគុណ ថិច ថាម ចូវ ត្រូវការចរចារសម្រុះសម្រួល នៅពេលការតស៊ូត្រូវបរាជ័យជាស្រេចហើយ ព្រះតេជគុណ ថិច ត្រី ក្វាង ក៏ក្លាយជាលោកអស់ឫទ្ធិ៍ ឬកញ្ជ្រមទៅ ចំណែកឯព្រះតេជគុណ ថិច ថាម ចូវ ពេល ដែលព្រះតេជគុណ ថិច ត្រី ក្វាង ទាល់ច្រក កំពុងនឹងបរាជ័យយ៉ាងជាក់ស្តែងទៅហើយនោះ ក៏វិភាគវិចារណ៍តិះដៀលព្រះតេជគុណ ថិច ត្រី ក្វាង យ៉ាងបើកចំហរហូតដល់ថ្នាក់ពោលថា ព្រះតេជគុណ ថិច ត្រី ក្វាង គ្មានសិទ្ធិអ្វីនឹងទៅជ្រៀតជ្រែកក្នុងកិច្ចការរបស់សភាគ្រប់គ្រងមជ្ឈិម។ យ៉ាងណាក៏ដោយ ទោះបីមេដឹកនាំពុទ្ធសាសនិកក្បាលរឹងមិនទទួលបានជោគជ័យតាមគោលបំណងរបស់ខ្លួនក៏ដោយ តែក៏មានផលប្រយោជន៍ដល់ប្រទេសជាតិខ្លះដែរ គឺជួយអូសទាញកំណត់វេលាធ្វើឲ្យលោកឧត្តមសេនីយ៍ ង្វ៉ៀន កាវ ក៊ី ត្រូវរក្សាសន្យា ដែលនឹងចាត់ឲ្យមានការបោះឆ្នោត ចំណែកពុទ្ធសាសនិកក្បាលរឹងឯង ក្រៅពីមិនមានឱកាសប្រើឥទ្ធិពលរបស់ខ្លួន បង្វិលការបោះឆ្នោតឲ្យប្រព្រឹត្តទៅតាមគោលបំណងរបស់ខ្លួនហើយ ក៏នៅមិនអាចជួយរួមដៃគ្នាគាំទ្រការបោះឆ្នោតទៀតផង នៅពេលបោះឆ្នោតសមាជិកសភាបង្កើតរដ្ឋធម្មនុញមកដល់ ថ្ងៃទី ១១ កញ្ញា សមាគមពុទ្ធចក្រវៀតណាម ធ្វើពហិការការបោះឆ្នោត និង បញ្ចុះបញ្ចូលសមាជិករបស់ខ្លួនមិនឲ្យទៅបញ្ចេញសម្លេង តែសម្លេងរបស់ពួកព្រះសង្ឃធ្វើអត្ថាបដិរូបក៏មិនសូវមាននរណាធ្វើតាម ផលនៃការបោះឆ្នោតប្រាកដថា ទាហានបាន ២០ កៅអី អ្នកដំណាងសមាគមពុទ្ធចក្រវៀតណាម ដែលបានជ្រើសរើសបែរជាគ្មានសម្លេងកៅអីមួយណាឡើយ មានតែកៅអីក្នុងនាមពុទ្ធសាសនិកបាន ៣៤ កៅអី សាសនាកតតូលិកបានចំនួន ៣០ កៅអី ជាគ្រឿងសម្ដែងឲ្យឃើញថា សាសនាកតតូលិកបានមានការចាត់របៀបមធ្យោបាយដើរបានសម្រេចយ៉ាងគាប់ប្រសើរ ពេលប្រកាសលទ្ធផលការបោះឆ្នោតរួចរាល់ហើយលោក ង្វ៉ៀន កៅ កី បានថ្លែងការប្រាប់អ្នកសារពត៌មានអន្តរជាតិថា គាត់ជឿថា រឿង ដែលមានពុទ្ធសាសនិកជនជាកងកម្លាំងនយោបាយមួយក្រុមនៅវៀតណាមភាគខាងត្បូងនោះ ជាការបិទឆាកបញ្ចប់ទៅចុះ ដែលមានព្យាយាម និង រំលំរបបរបស់លោកឧត្តមសេនី ង្វ៉ៀន កៅ ក៊ី ក៏បរាជ័យយ៉ាងយ៉ាប់យ៉ើន ហើយ ដែលផ្ទៃក្នុងរបស់គ្នាឯងក៏បែកបាក់គ្នារហូតរប៉ាត់រប៉ាយ។

យ៉ាងណាក៏ដោយ អ្នកសារពត៌មានដូចជាលោក ឆែកតើរ៍ ជឿថាកម្លាំងដ៏ពិតប្រាកដរបស់ពុទ្ធសាសនិកជនពុំបានសាបរលាបទៅសោះទេ កម្លាំង ដែលសាបសូន្យអស់ន័យទៅនោះត្រឹមតែពលពួកអ្នកកុប្បកម្មតស៊ូបែបចេញមុខស្រែកច្រៀងរាំផ្ដុំកម្លាំងកណ្ដាលជំនុំជនតែប៉ុណ្ណោះ ឬហៅម្យ៉ាងទៀតថា សម័យព្រះសង្ឃកេណ្ឌពលកណ្ដាលផ្លូវ (Monks and mobs in the street) នោះផុតសម័យទៅហើយ ប៉ន្តែ ឋានះរបស់វត្ត និង ព្រះសង្ឃនៅតាមភូមិស្រុកគង់នៅមានកម្លាំងសំខាន់ ដោយសារព្រះសង្ឃមានការតម្រុងរក្សាទុកនូវភាវះជាឯកលក្ខណ៍របស់ខ្លួនជាព្រះសង្ឃពុទ្ធសាសនា ហើយផ្សព្វផ្សាយបណ្ដាញ់បញ្ញាញាណ និង ឥទ្ធិពលនៃគុណធម៌ចេញមកបញ្ចូលសង្គមរួមជាមួយកងកម្លាំងនៃពុទ្ធបរិស័ទ ដែលមានវិចារណញ្ញាណ ព្រោះមានប្រជាជនជាច្រើនជាពុទ្ធសាសនិកជនជាកម្លាំងទម្ររងពីខាងក្រោយ កងកម្លាំង ដែលនិយាយមកនេះនៅមានអំណាចយ៉ាងសំខាន់មហិមា ដែលភាគីប្រទេសគង់ត្រូវយកចិត្តទុកដាក់ឬពឹងពាក់អាស្រ័យ ការ ដែលលោក ង្វ៉ៀន កៅ ក៊ី ប្រញ៉ាប់ប្រញាលបញ្ជូនសារមកទូលថ្វាយបង្គំព្រះសង្ឃរាជនៃសមាគមពុទ្ធចក្រវៀតណាម (ព្រមទាំងព្រះតេជព្រះ ថិច ថាម ចូវ ផង) ពេល ដែលវបត្តិបញ្ចប់ចុះហើយ ជាគ្រឿងបញ្ជាក់ឲ្យដឹងថា សេចក្ដី ដែលពោលមកនេះនៅត្រឹមតែជានាមប៉ុណ្ណោះ។

សេចក្តីបន្ថែមចុងក្រោយ

[កែប្រែ]

មុននឹងពណ៌នាដល់ហេតុការណ៍ផ្សេងតទៅទៀត គួរនឹងជ្រាបនូវសភាពការណ៍មួយចំនួនរបស់ព្រះពុទ្ធសាសនានៅវៀតណាមភាគខាងត្បូង ឬ សាធារណរដ្ឋសង្គមនិយមវៀតណាមបន្ថែមបន្តិចទៀត គឺ ភូមិស្រុកវៀតណាមស្ទើតែគ្រប់ដំបន់មានមជ្ឈដ្ឋានប្រជុំជនពីរកន្លែង គឺ៖

១. ខ្ទមអ្នកតា ឬអាស្រមបូជាទេពារក្ស ដែលហៅថា ដិន(Dinh) ជាសាលាប្រចាំភូមិស្រុក ឬកន្លែងជំនុំរបស់អ្នកស្រុក និង ជាទីបូជាទេពារក្សអ្នកតាប្រចាំភូមិស្រុក។

២. វត្ត ឬ ចេតីយ៍ ដែលហៅថា ចួ (Chua=pagoda) ដែលជាកន្លែងបូជាព្រះពុទ្ធជាម្ចាស់ និង វត្ថុស័ក្តិសិទ្ធិនៃព្រះពុទ្ធសាសនាព្រមទាំងជាទីប្រកបពិធីបូជាក្នុងរដូវបុណ្យខាងពុទ្ធសាសនា ដូចជាពិធីបុណ្យថ្ងៃ ១រោច/កើត និង ១៥រោច/កើត និង បុណ្យសែនបុព្វការីថ្ងៃពេញបូណ៌មីខែ ៧ ជាដើម ព្រះពុទ្ធសាសនាដូច ដែលគោរពបដិបត្តិតាមសាលាចេតីយ៍ទាំងនោះ ជារូបបែបផ្សំផ្គុំរវាងនិកាយធៀន(សេន)ជាមួយនិកាយតិនដោ (Tinh do)ឬជាសាសនាបែបអ្នកស្រុក មិនសូវមានខ្លឹមសារធម៌អាថ៌ជ្រៅជ្រះអ្វីប៉ុន្មានទេ គឺជាលទ្ធិគោរពបូជាព្រះពុទ្ធជាម្ចាស់ព្រះពោធិសត្វ ព្រះអរហន្ត ឬបូជនីយបុគ្គលរបស់ជនជាតិចិន គឺព្រះម៉ែគង់ស៊ីអ៊ីម(ព្រះអវលោកិតេស្វារះពោធិសត្វ ដែលចិនកម្លាយឲ្យទៅជាស្ត្រី) ព្រះហ្វោហៀន(ព្រះសមន្តភទ្រពោធិសត្វ)ព្រះវ៉ានធូ (ព្រះមញ្ជុស្រីពោធិសត្វ) ព្រះកស្សប ជាដើម ក្នុងវត្តជាច្រើនកន្លែងអាចមានព្រះសង្ឃនៅប្រមាណ ២ អង្គខ្លះ ៣ អង្គខ្លះ តាមធម្មតាលទ្ធិផ្សំផ្គុំ ដែលពោលមកនេះ មានឧបាសកមួយប្រភេទនៅសម្រាប់ធ្វើពិធីករ និង ប្រកបពិធីកម្មផ្សេងៗខាងសាសនា ហៅថា អាគារិកៈ (Cusi)(គង់ប្រហែលគ្នាជាមួយលោកសង្ឃពិធីករក្នុងនិកាយឈិនរបស់ជប៉ុនទេដឹង) ក្រៅពីបូជនីយដ្ឋានពីរប្រភេទនេះហើយ ភូមិស្រុកមួយចំនួនអាចមានស្ថានទីសក្តិសិទ្ធិក្នុងលទ្ធិខុង ចឺ(Khong Tu)ហៅថា ម៉ៀវ(Mieu)សឹងកសាងឧទ្ទិសចំពោះអ្នកប្រាជ្ញក្នុងលទ្ធិខុងចឺ បន្ថែមមួយប្រភេទទៀតផង ចំណែកវត្តខាងព្រះពុទ្ធសាសនា ដែលសំខាន់មានមិនច្រើនប៉ុន្មានទេ ភាគច្រើនជាវត្តនិកាយធៀន វត្តទាំងនេះជាកន្លែងផ្តល់ការសិក្សារៀនសូធ្យផ្នែកធម្មវិន័យ និង ជាទីហ្វឹកអប់រំសមាធិដល់ព្រះសង្ឃនិកាយធៀន សាខាចាស់ ៗ ដែលនៅសល់ មានតែសាខាមួយគឺ សាខាថាវដឿង(និកាយធៀនទី ៣)សឹងបច្ចុប្បន្នជាសាខាតូចតាចណាស់ ក្រៅពីនោះជាសាខា ដែលកើតក្រោយ (និកាយ ដែលចាស់បំផុតគឺ ត្រឹកឡឹម ចាប់ផ្តើម ព.ស.១៨២១ ក្រៅពីនោះចាប់ផ្តើមពីពាក់កណ្ដាល ព.សវ.ទី ២២ មក)ប្រមាណ ៦ ឬ ៧ សាខាទៀត សមណសក្តិរបស់ព្រះសង្ឃចាត់តាមលំដាប់ថ្នាក់តាមរបៀប ដែលមានមកតាំងពីបូរាណ អ្នក ដែលអាចដម្លើងសមណសក្តិបានត្រូវឆ្លងកាត់ការប្រឡងដោយរដ្ឋាភិបាលជាអ្នកឃុំគ្រង សមណសក្តិទាំងអស់នេះ នៅពេល ដែលវៀតណាមត្រូវធ្លាក់ក្នុងអនានិគមរបស់បារាំងសេសហើយក៏អស់មានប្រសិទ្ធិភាពទៅ សូម្បីតែមានក៏លុះត្រាតែបានបង្កើតសមាគមពុទ្ធចក្រវៀតណាមឡើងក្នុង ព.ស.២៥០៧ ហើយសភាជាន់ខ្ពស់របស់គណៈសង្ឃទើបចាត់តាំងរបៀបវិធីប្រឡងតម្លើងសមណសក្តិថ្មី និង ឲ្យមានការប្រឡងយ៉ាងតឹងរ៉ឹង ព្រះសមណសក្តិ ដែលខ្ពស់បំផុតហៅថា ហ្វា ទឿង (ព្រះឧបជ្ឈាយ៍) រួមគ្នាបំពេញតួនាទីជាមន្ត្រីសង្ឃជាន់ខ្ពស់របស់គណៈសង្ឃ ហើយគណៈមន្ត្រីសង្ឃនេះបំពេញតួនាទីជាមេប្រយោគចាត់ប្រឡងព្រះសង្ឃប្រមាណ ៧៥០ អង្គ ហើយក៏ត្រូវរួមនៅក្នុងពិធីប្រឡងតម្លើងសមណសក្តិថ្នាក់ទាបចុះមក បន្តែមុននេះវណ្ណកម្ម ឬ គម្ពីរ៍ផ្សេង ៗ ដែលព្រះសង្ឃវៀតណាមរៀនសូធ្យស្វាធ្យាយភាគច្រើនជាភាសាចិន មានភាសាសំស្ក្រឹត ដែលសរសេរជាភាសាចិនបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ប្រើនៅក្នុងពិធីកម្មផ្សេង ៗ តែនៅពេលកតាំងសមាគមពុទ្ធចក្រវៀតណាមរួចហើយបានមានវណ្ណកម្មពុទ្ធសាសនាជាភាសាវៀតណាមកើតឡើងជា ច្រើន។

ឯព្រះពុទ្ធសាសនាថេរវាទនៅវៀតណាមនោះពីដើមបានចំកាត់នៅក្នុងជនជាតិដើមខ្មែរ សឹងរស់នៅក្នុងដែនដីកូសាំងស៊ីនភាគខាងក្រោម ដែលធ្លាប់ជាដែនដីមួយភាគរបស់អាណាចក្រខ្មែរ ពេល ដែលបារាំងគ្រប់គ្រង និង បានចាត់ឲ្យដីកូសាំងស៊ីនជាឧបភាគមួយនៃប្រទេសឥណ្ឌូចិនរបស់បារាំង វត្ត និង ព្រះសង្ឃថេរវាទនៃជនជាតិខ្មែរទាំងនេះ នៅក្រោមការគ្រប់គ្រងរបស់ប្រមុខសង្ឃកម្ពុជា ។ ប៉ុន្តែនៅពេលវៀតណាមបានឯករាជ្យហើយ គណៈសង្ឃថេរវាទនៅវៀតណាមខាងត្បូងក៏បានញែកខ្លួនចេញពីការគ្រប់គ្រងរបស់មន្រ្តីសង្ឃកម្ពុជា និង ចាត់របៀបគ្រប់គ្រងឡើងវិញជារបៀបគ្រប់គ្រងដោយខ្លួនឯង ពេលមានការស្ថាបនាកែទម្រង់កិច្ចការខាងព្រះពុទ្ធសាសនា មានការចាត់តាំងសមាគមពុទ្ធិកសិក្សាឡើងក្នុងកំឡុងពេលមុនកើតសង្គ្រាមលោកលើកទីពីរ នោះប្រជាជនវៀតណាម ក៏ចាប់ផ្ដើមបែរមកចាប់អារម្មណ៍នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនានិកាយថេរវាទ លុះក្រោយមកមានការបង្កើតនូវអង្គការសមាគមពុទ្ធសាសនិកជនពិភពលោក នាឆ្នាំ ព.ស.២៤៩៣ ប្រជាជនវៀតណាមមានឱកាសទំនាក់ទំនងជាមួយប្រទេសពុទ្ធសាសនាថេរវាទច្រើនឡើង។ ចំណាប់អារម្មណ៍នោះក៏បានកើនឡើងថែមទៀត ព្រះពុទ្ធសាសនានិកាយថេរវាទនៅវៀតណាមទើបរីកសាយភាយទៅ មានការកសាងវត្តនៃពុទ្ធសាសនាមហានិកាយថ្មី ៗ ឡើងជាច្រើននៅវៀតណាមខាងត្បូង ដោយមជ្ឈដ្ឋានគណៈសង្ឃមហានិកាយតាំងនៅវត្តជេតពនទីក្រុងព្រៃនគរ។

ពេល ដែលពុទ្ធសាសនិកជនវៀតណាមបានចាត់តាំងសមាគមពុទ្ធសាសនាឡើង ក្នុងព.ស.២៥០៧ ហើយ គណៈ និង សាសនិកជននិកាយថេរវាទ ក៏បានមានសិទ្ធិមានសម្លេងក្នុងកិច្ចការពុទ្ធសាសនាថេរវាទរបស់វៀតណាមខាងត្បូងស្មើភាពគ្នាជាមួយនិកាយមហាយាន មូលហេតុ ដែលពុទ្ធសាសនាថរវាទខាងត្បូងមានកេរិ៍្តកិតិ្តយស មានមុខមានមាត់ដូច្នេះ មិនត្រឹមតែព្រោះសេចក្ដីត្រូវការ ដែលនឹងរួបរួមកម្លាំងសាងសាមគ្គីក្នុងពួកក្រុមពុទ្ធសាសនិកជន ដែលមានពួកក្រុម និង និកាយផ្សេងគ្នា ដើម្បីបង្កើតឲ្យមានស្ថេរភាពជាកងជាបាច់គង់វង់ដល់ពុទ្ធសាសនា ហើយ និង ជួយគ្នាស្ថាបនាភាពរីកចម្រើនឈានទៅមុខ និង ប្រយោជន៍ដល់សង្គមតទៅ ពុំនោះសោត ថែមទាំងព្រះពុទ្ធសាសនានិកាយថេរវាទជាមូលដ្ឋានទ្រទ្រង់នូវឱវាទពាក្យប្រៀនប្រដៅដើមដំបូងជាឫស្សគល់ពិតនៃព្រះពុទ្ធជាម្ចាស់ ដែលពុទ្ធសាសនិកជនវៀតណាមសម័យថ្មី មើលឃើញនូវតម្លៃថាជាគោលធម៌ ដែលទាន់សម័យ សម្តែងឲ្យឃើញថាជាភាពប្រសើរលើសលប់នៃព្រះពុទ្ធសាសនា ។

ដូចជាប្រាកដលក្ខណៈម្យ៉ាងបានលេចឮឡើងនៃការស្ថាបនាព្រះពុទ្ធសាសនារបស់សាសនិកជនសម័យថ្មីរបស់វៀតណាមបានដល់ការសម្ដែងគោលគំនិតថា ព្រះពុទ្ធសាសនាជាសាសនាតែមួយគត់ ដែលមានលក្ខណៈជាវិទ្យាសាស្រ្ត ពុទ្ធសាសនាមិនត្រឹមតែរួមបញ្ចូលគ្នាបានជាមួយវត្ថុធាតុនៃវិទ្យាសាស្រ្តសម័យថ្មី ដែលស្រាវជ្រាវរាវរកឃើញប៉ុណ្ណោះ ថែមទាំងសម្ដែងនូវសច្ចធម៌ឈានមុខមុនការរកឃើញរបស់វិទ្យាសាស្ត្រទៀតផង។ គោលគំនិត ដែលពោលមកទាំងនេះក្តី ការអត្ថាបដិរូបគោលព្រះធម៌ក្នុងការនាំមកអនុវត្តន៍ក្នុងជីវិតបច្ចុប្បន្ន ព្រមទាំងជាគ្រឿងបដិរូបសង្គមក៏ ដោយបានប្រាកដក្នុងវណ្ណកម្មថ្មីរបស់ពុទ្ធសាសនិកជនវៀតណាម ដែលមានជាសន្ធឹកសន្ធាប់ក្នុងការសរសេរនិពន្ធសម័យបច្ចប្បន្នរបស់និកាយថេរវាទ ជាពិសេស ក្នុងប្រទេសិរីលង្កា និង ប្រទេសភូមា សឲ្យឃើញថា មាននិន្នាការជាមួយគ្នា និង ជាសេចក្ដីពិតប្រាកដមួយបញ្ជាក់ថា វៀតណាមជាភាគី ដែលទទួលយកនូវទស្សនគតិផ្ដើមចេញពីបណ្ដាប្រទេសពុទ្ធសាសនាថេរវាទទាំងនេះមិនតិចក៏ច្រើន។ តាមធម្មតារបស់ពុទ្ធសាសនិកជននិកាយមហាយាន ដែលប្រកាន់ខ្ជាប់នូវលក្ខណៈរបស់ខ្លួន រហូតអស់រយៈកាលជាច្រើន ស.វ. មកហើយនោះថា គតិធម៌របស់ខ្លួនប៉ុណ្ណោះឯង ដែលល្អប្រសើរលើសលប់ ការ ដែលនិកាយទាំងពីរមានខ្សែគំនិត និង ប្រពៃណីផ្សេងគ្នារហូតបែងចែកឆ្ងាយដាច់ពីគ្នាទៅ បែរជាមកពិចារណាអត្ថរសនៃព្រះធម៌ស៊ីបញ្ចូលគ្នាបានយ៉ាងទូលំទូលាយ និង និកាយមហាយានព្រមយកពាក្យប្រៀនប្រដៅខាងនិកាយថេរវាទ ចេញមកនាំមុខបាន ដូច្នេះនេះពិតជារឿង ដែលគួរឲ្យអស្ចារ្យមែន រាប់ថាជាការចលនារបស់មនុស្សជំនាន់ថ្មី ដែលប្រែអត្ថន័យនៃព្រះធម៌ឲ្យចូលជាមួយកាលសម័យនេះ បានជួយឲ្យពុទ្ធសាសនានិកាយផ្សេងគ្នាឱនលំទោនចូលមករកគ្នាយ៉ាងជិតដិត ដល់ថ្នាក់គិតថា កាលពី ២០ ឬ ៣០ ឆ្នាំមុនគង់មិនអាចប្រព្រឹតទៅបានទេ អ្នកប្រាជ្ញឆ្លៀវឆ្លាតក្នុងរឿងនេះ បានពោលថា "ពិតប្រាកដណាស់ ហេតុផលម្យ៉ាង បានបញ្ជាក់ថា ពាក្យប្រៀនប្រដៅរបស់ពុទ្ធសាសនាបែបដើម(ថេរវាទ)សមស្របគ្នាជាមួយគតិគំនិតក្នុងសម័យរបស់ពួកយើង ប្រសើរជាងពាក្យប្រៀនប្រដៅរបស់មហាយាន ដែលជាប់រហូតមកចំនួនច្រើន"១ ការប្រព្រឹត្តិទៅបែបនេះបានក្លាយជាលក្ខណម្យ៉ាងលេចធ្លោឡើង របស់វៀតណាមគឺ ជាប្រទេសក្នុងអាស៊ីតែមួយក្នុងបច្ចុប្បន្ន ដែលមានពុទ្ធសាសនាមហាយាន និង ថេរវាទប្រព្រឹត្តទៅជាមួយគ្នា និង សាសនិកទាំងពីរនិកាយបានមានឱកាសដើម្បីធ្វើការរួមគ្នាក្នុងសមាគមពុទ្ធសាសនាវៀតណាម។

ពុទ្ធសាសនានៅវៀតណាមសម័យ ដែលបានឯករាជ្យពីបារាំងរួចហើយ មានការទាក់ទិនជាមួយហេតុការណ៍ប្រទេសជាតិជាច្រើន ដូចបានឃើញហើយដោយលំដាប់មក ដើម្បីឲ្យយល់ច្បាស់បន្ថែម ខ្ញុំសូមនាំយកនូវហេតុការណ៍ប្រទេសជាតិមកពិចារណាជាមួយផង។ លើកនេះគួរបែរមករំពឹងមើលសេចក្ដីប្រព្រឹត្តទៅឯខាងប្រទេសជាតិម្ដងវិញ ដំណើរការប្រព្រឹត្តទៅគ្រានេះក៏ជារឿងសង្គ្រាមស្ទើរតែទូទៅទាំងអស់ ហើយសង្គ្រាមវៀតណាមសម័យថ្មីនេះ សហរដ្ឋអាមេរិកក៏បានចូលមកមានតួនាទីជាច្រើនផង សូមរំលឹកដើម្បីយោងហេតុការណ៍គឺ សហរដ្ឋអាមេរិកក៏បានទំនាញចូលមកមានបែបបទនៅវៀតណាមកាលពីព.ស.២៤៩៣ ផ្ដើមដោយប្រធានាធិបតីធ្រូម៉េន បញ្ជូនគណៈទីប្រឹក្សាផ្នែកទាហាន ៣៥ នាក់ មកជួយបារាំង ដែលកំពុងប្រយុទ្ធគ្នាជាមួយវៀតម៉ីញ នៅពេលបារាំងបានចាញ់សង្គ្រាមដៀនបៀនភូ វៀតណាមបានឯករាជ្យ បែងចែកវៀតណាមខាងជើងវៀតណាមខាងត្បូងក្នុង ព.ស.២៤៩៧ ហើយបារាំងដកទ័ពចេញទៅ សហរដ្ឋអាមេរិកក៏បានចូលមកមានឥទ្ធិពលជាច្រើនឡើង ដោយជួយវៀតណាមខាងត្បូងស្ថាបនាប្រទេស ប្រធានាធិបតីអៃសេនហាវរ៍ និង ប្រធានាធិបតីខែណេឌី បានបញ្ជូនទីប្រឹក្សារាជការស៊ីវិល ហើយក្រោយមកបញ្ជូនទីប្រឹក្សាខាងទាហានមកជំនួយ ជួយហ្វឹកហាត់មនុស្សនៅវៀតណាមភាគខាងត្បូង ចំណែកវៀត ណាមខាងជើងលោក ហ៊ូ ជី ម៉ីញ ក៏បានទៅចុះហត្ថលេខាសន្ធិសញ្ញាជួយ ចិន និង សូវ៉ៀត ក្នុងព.ស.២៤៩៨ បន្ទាប់មកឆ្នាំ ព.ស.២៤៩៩ ប្រជាជនកសិកររើបម្រាស់ប្រឆាំងនឹងគម្រោងការរួមក្សេត្រនៅវៀតណាមខាងជើង រដ្ឋាភិបាលបានប្រើកងកម្លាំងទាហានបង្រ្កាបរាប មកដល់ឆ្នាំ ព.ស.២៥០២ ពួកវៀតកុងក៏កើតឡើងបង្កអុកឡុកអសន្តិសុខផ្សេង ៗ ដល់វៀតណាមខាងត្បូង ដើម្បីដំណើរការតាមផែនការរបស់វៀតណាមខាងជើង ដែលនឹងបង្រួបបង្រួមវៀតណាមឲ្យចូលតែមួយ។ ក្រោយមកឆ្នាំ ព.ស.២៥០៣ ពួកកុម្មុយនិស្តនៅភាគខាងត្បូង ក៏បានចាត់ក្បួនការមួយឡើងហៅថា ក្រុមរណស្សិរ៍សេរីកាជាតិ (National Leberation Front) ធ្វើឲ្យវៀតណាមខាងត្បូងមានភារៈក្នុងការតស៊ូការពារជាច្រើនឡើងរឿយ ៗ បន្ទាប់មកឆ្នាំ ព.ស.២៥០៦ វិបត្តិពុទ្ធសាសនិកជនបានកើតឡើងជាលើកទីមួយ ព្រោះរដ្ឋាភិបាលគាបត្បិតបាញ់ប្រហារប្រជាជន ។ សាសនាពុទ្ធ ដោយការដាក់គម្នៀបខាងសាសនា រដ្ឋាភិបាលត្រូវធ្វើរដ្ឋប្រហារ ប្រធានាធិបតី ង៉ូ ឌិន យីម ត្រូវប្រហាររដ្ឋាភិបាល ដែលចាត់តាំងឡើងក្រោយពីនេះមកដល់ឆ្នាំ ព.ស.២៥០៨ ខ្វះស្ថេរភាព,មានការផ្លាស់ប្តូរជាញយដងព្រមទាំងមានហេតុភេទជ្រួលច្របលពីពួកក្រុម ដែលប្រឆាំងរដ្ឋាភិបាលជាច្រើន ជាពិសេសគឺពួកពុទ្ធសាសនិកជន ក្នុងរវាងនេះ ទីប្រឹក្សាទាហានរបស់សហរដ្ឋនៅវៀតណាមខាងត្បូងបានបង្កើនឡើងដល់ ១៥០០០ នាក់ហើយតាំងពី ព.ស.២៥០៦។ លុះដល់ ព.ស.២៥០៧ កប៉ាលពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវទូកតប៉ិដូ របស់វៀតណាមខាងជើងវាយឆ្មក់ក្នុងឈូងសមុទ្រតុងកឹង ប្រធានាធិបតីចនស័ន ទើបបញ្ជូនទាហានសហរដ្ឋវាយបកខាងផ្លូវអាកាសតម្រង់ទិសដៅសំខាន់ ៗ នៅវៀតណាមខាងជើងទុកជាការសងគំនុំ ធ្វើឲ្យឆ្នាំបន្ទាប់មកគឺ ព.ស.២៥០៨ ជាឆ្នាំ ដែលកងកម្លាំងទាហានសហរដ្ឋចាប់ផ្តើមបើកបន្ទាយវាយដោយការទម្លាក់គ្រាប់រំសេវនៅឯវៀតណាមខាងជើង និង ប្រតិបត្តិកាយវាយបន្តនៅវៀតណាមខាងត្បូង ក្នុងឆ្នាំដ ដែល។

ឧត្តមសេនីយ ង្វ៉ៀន កៅ ក៊ី មេទ័ពអាកាស បានធ្វើជានាយករដ្ឋមន្ត្រី ដោយមានលោកឧត្តមសេនីយ ង្វ៉ៀន វ៉័ង ទេវ ជាប្រមុខរដ្ឋ រដ្ឋាភិបាលបានកើតបដិបក្សគ្នាជាមួយពុទ្ធសាសនិជនយ៉ាងខ្លាំងក្លា ក្លាយជាវិបត្តិពុទ្ធសាសនិកលើកទី ២ ឧត្តមសេនីយ ង្វ៉ៀន កៅ ក៊ី អាចបង្ក្រាបហេតុការណ៍ចលាចល និង ការបះបោរដ៏រួតរាប ព្រមទាំងកំចាត់ក្បួនការរឹងត្អឹងរបស់ពុទ្ធសាសនិជនឲ្យលិចស្រុតចុះទៅបានផង ទើបកើតមានរដ្ឋាភិបាលរឹងប៉ឹងឡើងវិញម្ដងទៀត។ ពេលបង្ក្រាបការចលាចលជ្រួលច្របល់បានស្ងាត់ហើយ ឧត្តមសេនីយ ង្វ៉ៀន កៅ ក៊ី ក៏ព្យាយាមសាងរបបនយោបាយឲ្យមានស្ថេរភាព ដោយប្រកាន់យកនូវគោលនយោបាយរបស់ប្រធានាធិបតី បាករ៍ ចុង ហី ប្រទេសកូរ៉េខាងត្បូងជាតួយ៉ាង នាដំណាច់ឆ្នាំ ព.ស.២៥០៩ កងកម្លាំងទាហានអាកាសរបស់សហរដ្ឋនៅវៀតណាមមានទៅដល់ ១៨៤.០០០ នាក់។

ព.ស.២៥១០ មានការបោះឆ្នោតជាទូទៅ ឧត្តមសេនីយ ង្វ៉ៀន វ៉័ន ទេវ បានធ្វើជាប្រធានាធិបតី លោកឧត្តមសេនីយ៍ ង្វ៉ៀន កៅ កី ជាអនុប្រធានាធិបតី នៅពេលកងកម្លាំងតស៊ូរបស់សហរដ្ឋប្រតិបត្តិការនៅវៀតណាមច្រើនឡើង ៗ ក៏បានកើតប្រតិកម្មពីប្រជាជននៅសហរដ្ឋឯងឯណោះវិញ ដាក់ល័ក្ខខណ្ឌឲ្យមានការចំកាត់កងកម្លាំងទាហានសហរដ្ឋនៅវៀតណាមមិនឲ្យមានច្រើនជាង៥៥០.០០០ នាក់ និង ក្នុងដំណាច់ឆ្នាំ ព.ស.២៥១១ ទាហានសហរដ្ឋនៅវៀតណាមបានមានជិតដល់៥២៥.០០០ នាក់ បន្ទាប់មកឆ្នាំ ព.ស.២៥១២ ហ៊ូ ជី ម៉ីញ ប្រមុខរដ្ឋរបស់វៀតណាមខាងជើង បានមរណភាព ប៉ុន្តែសង្គ្រាមឈ្មោះថាដល់ទី បញ្ជប់ក៏ទេដែរ។ វៀតណាមខាងត្បូងត្រូវដំណំរបួសជាច្រើនពាសពេញព្រោះជាវេទិការជ្រៀតជ្រែក និង សង្គ្រាមចោរឈ្មួយ រហូតកំឡុងពេលនេះ អង្គការពុទ្ធសាសនិកជន បានជួយសង្គ្រោះប្រជាជន ដែលប្រជួបភ័យអន្តរាយក្នុងសង្គ្រាមទាំងទាហានទាំងពលរដ្ឋស៊ីវិល សង្គ្រោះក្មេងកំព្រាជាដើម។ នៅក្នុងឆ្នាំបន្ទាប់មក ប្រធានាធិបតី និកស័ន របស់សហរដ្ឋ ត្រូវបញ្ជូនទាហានមកប្រតិបត្តិការនៅកម្ពុជា ដើម្បីទប់ស្កាត់ផ្លូវជ្រៀតជ្រែក និង ការដឹកជញ្ជូនអំពីវៀតណាមភាគខាងជើង ក្រោយពីនោះកម្លាំងភាគច្រើននៃសហរដ្ឋត្រូវថយត្រឡប់ទៅវិញ ឆ្នាំក្រោយមក ប្រធានាធិបតី ង្វ៉ៀន វ៉័ន ទេវ បានឈ្នះការបារបោះឆ្នោតបន្តដំណែងបានថែម ៤ ឆ្នាំទៀត ប៉ុន្តែក្នុងឆ្នាំនោះរដ្ឋសភាសហរដ្ឋបញ្ចេញមតិ ហាមមិនឲ្យប្រើកងកម្លាំងទាហានរបស់សហរដ្ឋបដិបតិ្តការចម្បាំងជើងគោកឲ្យប្រើចំពោះតែពលទាហានជើងអាកាស។

ទ័ពវៀតណាមខាងត្បូងត្រូវជួយខ្លួនឯងជាច្រើនឡើង ហើយក្នុងឆ្នាំដ ដែលនេះដែរ កងទ័ពវៀតណាមខាងត្បូង ដែលចូលទៅបដិបត្តិការទប់ស្កាត់ខ្សែរដឹកជញ្ជូនរបស់វៀតណាមខាងជៀងនៅឯប្រទេសលាវ ធ្វើការមិនបានសម្រេច ត្រូវវាយបណ្ដេញបកថយក្រោយ។ ព.ស.២៥១៥ ប្រធានាធិបតី និកស័ន ទើបបញ្ជាឲ្យទម្លាក់គ្រាប់បែកទីក្រុង និង កំពង់ផែសំខាន់របស់វៀតណាមខាងជើង បរិវេណហាណូយ ហាយផុង យ៉ាងធ្ងន់ធ្ងរ ដើម្បីគាបឲ្យវៀតណាមខាងជើងយល់ព្រមចរចារ ដល់ថ្ងៃទី ២៧ មករា ព.ស.២៥១៦ អ្នកដំណាងវៀតណាមខាងជើង វៀតណាមខាងត្បូងព្រមទាំងសហរដ្ឋអមេរិក និង ក្រុមរណស្សិរ៍សេរីកាជាតិ ក៏បានចរចារព្រមព្រៀងគ្នាដោយបានចុះហត្ថលេខាក្នុងសន្ធិសញ្ញាសន្តិភាពឯទីក្រុងប៉ារីស បញ្ចប់សង្គ្រាម ដែលអូសបន្លាយវែងឆ្ងាយបំផុតក្នុងប្រវតិ្តសាស្ត្រសហរដ្ឋអមេរិក។

ទោះបីសង្គ្រាមបានបញ្ចប់ ប៉ុន្តែវៀតណាមខាងត្បូងគង់ត្រូវប្រទះជួបនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ព្រោះជាសមរភូមិនៃសង្គ្រាម រវល់ជ្រួលច្របលក្នុងការការពារខ្លួន ជាភាគីទទួលរង ហាយនភាពទុកមកជាច្រើន តើនឹងអាចលប់បំពេញភាពរឹងមាំនិរភ័យជួយខ្លួនឯងបានឬទេ កសិករជាច្រើនលាននាក់ជាអ្នកក្រក្សត់អត់ឃ្លាន ខ្វះខាតដីធ្លី ប្រជាជនជាច្រើនក្នុងទីក្រុងធំ ៗ ក៏លំបាកមិនមានការងារធ្វើ ធ្វើឲ្យប្រជាជនទូទៅចំនួនតិចតួច ដែលរួមចិត្តគំនិតជាមួយរដ្ឋាភិបាល ជាងនោះទៅទៀត វៀតណាមខាងត្បូងមានមនុស្សជាច្រើនពួកច្រើនក្រុម។ ក្រុម ដែលមានឥទ្ធិពលផ្សេង ៗ ខាងនយោបាយក៏ជួយកាត់បន្ថយសេចក្តីរឹងប៉ឹងរបស់ប្រទេស ជាតិឲ្យថយចុះមកទៀត គំនិតបដិវត្តន៍ប្រធានាធិបតី ទេវ បានទ្វេឡើងដោយលំដាប់។

លុះដល់ ព.ស.២៥១៧ ការជ្រួលច្របលផ្ទៃក្នុងក៏កើតឡើងទៀត ពួកសាសនាកាតូលិក សាសនាពុទ្ធ និង ពួកអ្នកនយោបាយក្បាលរឹងមួយចំនួន នាំគ្នាបាតុកម្មយ៉ាងទូលំទូលាយនៅទីក្រុងព្រៃនគរ ស្របពេលក្បែរ ៗ នោះ ប្រធានាធិបតី និកស័ន អ្នកគាំទ្រប្រធានាធិបតី ទេវ ក៏លាចាកដំណែងរដ្ឋាភិបាលសហរដ្ឋ កាត់ផ្ដាច់ជំនួយដល់វៀតណាមខាងត្បូង ៗ ក៏ត្រូវកាត់បន្ថយកម្លាំងជួយខ្លួនឯងចុះមកទៀត ផ្ទុយ និង វៀតណាមខាងជើង សឹងជាភាគីវាយបុកប្រតិបត្តិការវាយឆ្មក់ក្រៅដែនដីរបស់ខ្លួន ពេលបញ្ចប់សង្គ្រាមក៏ប្រញ៉ាប់ឆក់ឱកាសនោះប្រមូលកម្លាំងយុវជនត្រឡប់ពីកងទ័ពវិញដើម្បីវិលទៅជួយស្ថាបនាប្រទេសរបស់ខ្លួនជួសជុលផ្លូវថ្នល់គមនាគម រោងឧស្សាហកម្ម ដែលខូចខាតពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋជួសជុល និង ប្រឡាយទឹកធ្វើកសិកម្មក្នុងខែត្រ ដែលឧត្តមសម្បូណ៌តាមជាយទន្លេក្រហម (song hong) ផលិតផលកសិកម្មក៏បានរីកចម្រើនកើនឡើងជាលំដាប ព្រមគ្នានោះថែមទាំងបានទទួលការជំនួយអំពីប្រទេសកម្មុយនិស្តនានា គឺ សូវ៉ៀត (ជួយ១/២, ចិនជួយ ១/៣) និង បណ្ដាប្រទេសកម្មុយនិស្តនានានៅអីរ៉ុប អាស៊ីបូព៌ា (ជួយចំណែក ដែលនៅសល់) និង បញ្ជូនកម្លាំងមួយភាគ ប្រមាណពីរសែននាក់ចូលមកវៀតណាមភាគខាងត្បូងទៀតផង បង្កើតខ្សែជ្រៀតជ្រែក និង ដឹកជញ្ជូន ចំណែកឯសន្ធិសញ្ញាសន្តិភាពក្នុង ព.ស.២៥១៦ ក៏ត្រឹមតែជាការធ្វើទៅដោយនីតិន័យហើយបានទទួលផលបន្តិចបន្តួចក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នាឆ្នាំតមកគឺ ព.ស.២៥១៨ សង្គ្រាមពេញបន្ទុក ក៏បានដំណើរការតទៅភាគីវៀតណាមខាងជើង វាយដណ្ដើមបានទីក្រុងធំ ៗ របស់វៀតណាមខាងត្បូងបន្ថែមជារឿយ ៗ ទៀត លុះដល់ថ្ងៃទី ៣០ មេសា ព.ស.២៥១៨ កងទ័ពវៀតកុង និង វៀតណាមខាងជើង ក៏រំកិលចូលដណ្ដើមយកបានទីក្រុងព្រៃនគរ ក្នុងខណះ ដែលប្រជាជននៅព្រៃនគរចំនួនច្រើនកំពុងសប្បាយរីករាយក្នុងរោងបារ៍ និង ក្លឹបសមោសរនានាដោយមិនដឹងខ្លួនសោះថា ឥស្សរភាពកំពុងបញ្ចប់ទៅហើយ ខ្លួនឯងក៏ក្លាយជាអ្នកកំពុងនឹងបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែង ឬពុំនោះសោតដល់ថ្នាក់គ្មានផែនដីនឹងជ្រកអាស្រ័យ ក្នុងរវាងពេលវេលាមិនប៉ុន្មានថ្ងៃខាងមុខទៀត។ ពេល ដែលកម្មុយនិស្តបានជ័យជំនះហើយក៏បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នឡើងមកគ្រប់គ្រងវៀតណាមខាងត្បូង នៅថ្ងៃទី៦ មិថុនា និង តមកបានប្រកាសថ្ងៃទី ២ កក្កដា ព.ស.២៥១៩ឲ្យជាថ្ងៃបង្រួបបង្រួមវៀតណាមជាផ្លូវការ ដោយមានហាណូយជារដ្ឋធានីរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ទីក្រុងព្រៃនគរ(សាយហ្គន)ផ្លាស់ជាទីក្រុងហ៊ូជីម៉ីញ។ សង្គ្រាមអូសបន្លាយបានបញ្ចប់ហើយ បានពង្រាត់ប្រជាជនវៀតណាមអស់ ១.៣០០.០០០នាក់ ទាហានអាមេរិកាំងអស់ ៥៦.០០០នាក់ ព្រមទាំងលុយជួយសង្គ្រោះរបស់សហរដ្ឋចំនួន ១៤១.០០០.០០០.០០០ដុល្លាដ៍ ប្រជាជនវៀតណាមបានភាសខ្លួននិរាសភ័យគេចចេញចាកប្រទេសរបស់ខ្លួនទាំងខាងផ្លូវកប៉ាល់ និង យន្តហោះ ក្នុងរយៈពេលដើមដំបូងច្រើនជាង ១៤០.០០០ នាក់ ភាគច្រើនរត់ទៅសហរដ្ឋអមេរិក ហើយរដ្ឋសភាសហរដ្ឋក៏បានអនុម័តិលុយ ៤០៥.០០០ដុល្លាដ៍ អាមេរិកដើម្បីជួយសង្គ្រោះជនភាសខ្លួននៅឥណ្ឌូចិន សឹងភាគច្រើនជាពលរដ្ឋវៀតណាមឲ្យតាំងទីលំនៅឯសហរដ្ឋ។ ប្រជាជនចំនួនច្រើនគង់នៅមានការរត់គេចភៀសខ្លួនចាកពីប្រទេសរបស់ខ្លួនជារឿយ ៗ មករហូតទល់បច្ចុប្បន្ន។ ជនភាសខ្លួនជនជាតិយួន នៅមានជាប់ស្លាក់នាបន្ទាយសង្គ្រោះជនភាសខ្លួនបំពួនភ័យក្នុងបណ្ដាប្រទេសជិតខាង ច្រើនជាងសែននាក់ទៀត និង ចំនួនថ្មីក៏នៅមានកំណើនមកជាហូរហែរ បង្កឲ្យកើតមានវិតក្កភាពក្នុងកិច្ចការអន្តរជាតិ ជាបញ្ហាធំម្យ៉ាងក្នុងលោកបច្ចុប្បន្ន។

នៅពេលពួកកុម្មុយនិស្តវាយដណ្ដើមយកវៀតណាមខាងត្បូងបានហើយ ក៏បានដំណើរការផ្លាស់របបគ្រប់គ្រងវៀតណាមខាងត្បូងឡើងថ្មី ហាមប្រាមក្បួនខ្នាត់ប្រវត្តិសាស្ត្រ ដែលសរសេរតាមទស្សនរបស់អាមេរិក ចាត់ការសមាជ ឲ្យមានការសិក្សាអប់រំថ្មីដល់មន្ត្រីរាជការ និង ទាហានវៀតណាមខាងត្បូងគ្រប់គ្នា បណ្ដេញជនជាតិបរទេសឲ្យចេញអស់ សូម្បីតែអ្នក ដែលរៀបការជាមួយជនជាតិវៀតណាម រដ្ឋាភិបាលបញ្ចុះបញ្ចូលឬគាបសង្កត់ពលរដ្ឋក្នុងក្រុងឲ្យចេញទៅរស់នៅធ្វើស្រែដាំចំការតាមជនបទ ប៉ុន្តែមិនទាន់ដល់ថ្នាក់គាបត្បិតយ៉ាងកាច់សាហាវដូចនៅកម្ពុជាទេ បង្កើតអ្នកនយោបាយយួនខាងជើងឲ្យចូលមកទទួលដំណែងជារដ្ឋាភិបាលភូមិភាគនៅភាគខាងត្បូង ចំណេកព្រះសង្ឃវត្តវ៉ាអារាម និង ស្ថាប័នផ្សេង ៗ ខាងព្រះពុទ្ធសាសនា មិនសូវមានលេចឮពត៌មានចេញមកខាងក្រៅ មានពាក្យពោលថា ត្រូវបណ្ដែតបណ្ដោយឲ្យដូចជាដើមឈើអស់ជីរជាតិ ហើយងាប់ឯងទាំងឈរ ប៉ុន្តែក៏ត្រូវតែប្រែរូបតាមរបបរបស់ពួកឈ្នះ។ ប្រវត្តិពុទ្ធសាសនានៅវៀតណាម ទើបបានមានការដាច់រយៈ និង សាបសូន្យទៅអស់មួយរយៈកាល។

ទោះបីសង្គ្រាមបានបញ្ចប់ស្ងប់ស្ងៀមហើយ ប៉ុន្តែសេចក្តីទុក្ខលំបាករបស់ប្រជាជនវៀតណាមខាងត្បូងនៅមិនទាន់ចប់នៅឡើយ។ ភពផែនដីវៀតណាមខាងត្បូងនោះត្រូវធ្លាក់ទៅក្នុងសភាព ដែលគួរឲ្យខ្លោចផ្សា ប្រៀបដូចជាមនុស្ស ដែលមានសាច់ឈាមខ្លួនប្រាណពេញដោយមុខរបួស មានរណ្ដៅគ្រាប់បែកខ្លះ កំទេចថ្មរំសេវខ្លះ មានកំទេចគ្រាប់បែក កាំភ្លើង និង គ្រាប់បែក ដែលផ្ទុះខ្ចាត់ខ្ចាយពាសពេញជាដើមខ្លះ ព្រៃឈើ ដែលត្រូវបំផ្លិចបំផ្លាញនៅសល់តែកំលោច និង បំពង់ខ្លះ សុទ្ធសឹងតែមិនអាចអំណោយផលប្រយោជន៍អ្វីដល់ការប្រើប្រាស់ក្នុងក្សេត្រកម្ម។ ប្រទេសវៀតណាមបច្ចុប្បន្នកំពុងប្រឈមមុខទល់នឹងសេចក្តីទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរខាងផ្ទៃក្នុង ហើយនឹងមួយចំនួនក៏បានចេញទៅប្រទេញប្រទល់នឹងជតាកម្មអំពីការភៀសភ័យដោយការតក់ស្លត់ក្នុងផ្ទៃនៃសាគរ យ៉ាងណាក៏ដោយ ប្រការ ដែលប្រទេសទាំងឡាយចាប់អារម្មណ៍ជាពិសេសគឺ នៅពេល ដែលការតស៊ូសង្គ្រាមផ្ទៃក្នុងរបស់វៀតណាមឯងបានឆ្លងផុតហើយ ភាពប្រដិបក្ស ការវិវាទ និង ការតស៊ូចម្បាំងឈ្លានពានទឹកដីរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម ចិន និង កម្ពុជា គូប្រកួតគូចម្បាំងក្នុងអតីតក៏ចាប់ផ្តើមតាំងតួឡើងសាជាថ្មី ដូចប៉ះជាន់លើដានចាស់ដ ដែល វិលវង់ប្រវត្តិសាស្ត្រឲ្យរំកិលទៅសាឡើងវិញ។

ក្នុង ព.ស.២៥២០ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានបង្រួបបង្រួមគ្នាហើយមានផ្ទៃដី ១២៨.៣០២mile2 ឬ ៣៣២.៥៥៩km2 មានប្រជាជនប្រមាណ ៤៧.៨៧៥.០០០ នាក់។

ឯកសារយោង

[កែប្រែ]
  1. Buddhism in the modern wold. Edited by Heinrich Dumoulin and John C.Maraldo. New york: Macmillan Publishing Co.Inc.,1967
  2. Encyclopedia Americana.1969 ed.,sv. “Vietnam”
  3. Encyclopedia Britannica.1968 ed.,sv. “Vietnam”
  4. Hall.D.G.E.A History of South-East Asia.New York: St.Martin Press,1970
  5. Schecter,Jerrold. The New Face of Buddha.. Tokyo:John Weatherhill, Inc.,1976
  6. Vien Hoa-Dao. The Uified Buddhist Church of Vietnam. Cholon: Vien Hoa Dao, Chu An Quang 243, Su Van Hanh, approx.1972
  7. ឯកសាររបស់អ្នកដំណាងអង្គការ ព.ស.ល.នៃវៀតណាមខាងត្បូងស្នើរដល់ទីប្រជុំរឿងការសិក្សាជាន់ខ្ពស់ខាងផ្លូវព្រះពុទ្ធសាសនារបស់អង្គការសមាគមពុទ្ធសាសនពិភពលោក ក្នុងករិយាល័យធំ ព.ស.ល.ទីក្រុងបាងកក។ ថ្ងៃទី ៦-១០ ឧសភា ព.ស.២៥១១ ។
  8. Buddhism in the Modern World, p. 192