ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
វរលញ្ឆករនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា | |
អតីត ភ្លេងជាតិរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា | |
ទំនុក | ជី សៅភា |
---|---|
ភ្លេង | កែវ ចិន្ដា |
ចាប់ប្រើ | ៨ មករា ១៩៧៩ |
បោះបង់ប្រើ | ១៩៩០ |
គំរូសំឡេង | |
បទចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា |
|
|
មានបញ្ហាក្នុងការស្ដាប់ ឯកសារសម្លេងនេះ? សូមអាន ជំនួយមេឌៀ. |
ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជាភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ និងនិពន្ធតែងដោយកែវ ចិន្តា និងជី សៅភា។ ខណៈពេលដែលរដ្ឋាភិបាលប្រជាមានិតកម្ពុជាថ្មីត្រូវបានទទួលស្គាល់ដោយប្រទេសវៀតណាម និងប្រទេសកុម្មុយនីស្តផ្សេងទៀត ក្រុមខ្មែរក្រហមរួមជាមួយក្រុមរាជានិយម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរបានបង្កើតរដ្ឋាភិបាលប្រឆាំងមួយឈ្មោះរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ហើយបន្តប្រើចម្រៀងជាតិនៃកម្ពុជាប្រជាធិបតេយ្យជាភ្លេងជាតិរបស់ខ្លួន។ រដ្ឋាភិបាលប្រឆាំងនេះហើយដែលត្រូវបានទទួលស្គាល់ដោយប្រទេសចិន កូរ៉េខាងជើង រដ្ឋាភិបាលប្លុកលោកខាងលិច និងអង្គការសហប្រជាជាតិ។ ដូច្នេះទើបបានជាប្រទេសលោកខាងលិចជាច្រើនបានចាត់ទុកចម្រៀង"ដប់ប្រាំពីរមេសាជោគជ័យ"ជាចម្រៀងជាតិរបស់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៩៣ ជាពេលដែលរបបរាជាធិបតេយ្យត្រូវបានស្តារឡើងវិញនៅកម្ពុជា។[១]
ទំនុក
[កែប្រែ]ភាសាខ្មែរ | អក្សរឡាតាំងសរសេរតាមសូរស័ព្ទ | បកប្រែជាភាសាអង់គ្លេស |
ពលរដ្ឋកម្ពុជាជាកម្លាំងប្ដូរផ្ដាច់ |
Pôlrôdth kâmpŭchéa chéa kâmlăng pdor phdăch |
Cambodians are a force for change, |
ឯកសារយោង
[កែប្រែ]- ↑ "Cambodia (1979–1989)". nationalanthems.info. Retrieved 27 May 2015. This article incorporates text from this source, which is licensed under a Creative Commons Attribution 3.0 Unported License.
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]National anthem of the PRK (tune) Archived 2016-09-13 at the វេយប៊ែខ ម៉ាស៊ីន.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |