ថាច់ ភោគ

ពីវិគីភីឌា
ថាច់ ភោគ
ថាច់ ភោគ
ព័ត៌មាន​មួយ​ចំនួន
ព្រះនាម ថាច់ ភោគ
ប្រសូត ឆ្នាំ ១៩៤២
ទីកន្លែងប្រសូត ភូមិព្រែកឈូក ឃុំកំពង់ប៉េងស្រុកផ្សារថ្មី ខេត្តលង់ហោរ  កម្ពុជាក្រោម
ឋានៈ អតីតនាយករង​នៃ​គណៈពុទ្ធសាសនាថេរវាទ
ភរិយា ធី តា
សុគត ១៩៨៧
កន្លែងសុគត ពន្ធនាគារ​

ព្រះតេជព្រះគុណ ថាច់ ភោគ ជាអតីតនាយករងនៃគណៈពុទ្ធសាសនាថេរវាទ ប្រសូតិ ឆ្នាំ ១៩៤២ ត្រូវយួនចាប់ដាក់គុកពីលើកធ្វើទារុណកម្ម រហូតដល់សុគតនៅក្នុងគុកខេត្តលង់ហោរ នៅឆ្នាំ ១៩៨៧ ។

ប្រវត្តិ[កែប្រែ]

ព្រះតេជព្រះគុណ ថាច់ ភោគប្រសូតិឆ្នាំ ១៩៤២ នៅភូមិព្រែកឈូក(Cần Súc) ឃុំកំពង់ប៉េង (Loan Mỹ) ស្រុកផ្សារថ្មី (Tam Bình) ខេត្តលង់ហោរ (Vĩnh Long)  កម្ពុជាក្រោម

ការសាងព្រះផ្នួស[កែប្រែ]

ឆ្នាំ ១៩៦៣ ព្រះអង្គបានបំពេញឧបសម្បទានៅវត្តសាលវនឧទ្យាន(ព្រែកឈូក) (ភាសាបាលីៈ Sãlavana Udyãna) ។


ការសិក្សាផ្នែកពុទ្ធសាសនា[កែប្រែ]

ព្រះអង្គបានទទួលសញ្ញាប័ត្របាលីរងនៅសាលាពុទ្ធិកវិទ្យាល័យនៅខេត្តលង់ហោរ ។


ការតស៊ូដើម្បីបុព្វហេតុជាតិសាសនាខ្មែរក្រោមនៅកម្ពុជាក្រោម[កែប្រែ]

  • ពីឆ្នាំ ១៩៦៦ ដល់ ឆ្នាំ ១៩៦៩ ព្រះអង្គបានក្លាយជាសមាជិកនៃគណៈកម្មាធិការព្រះពុទ្ធសាស នាថេរវាទ ប្រចាំខេត្តលង់ហោរ ។
  • ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦៩ គណៈប្រតិភូ ពុទ្ធសាសនិកចំនួន២០០ អង្គនិងរូបបានចូលរួម មហាសន្និបាតពុទ្ធសាសនាពិភពលោកបំរើសង្គមកិច្ច នៅ ទីក្រុង​ព្រៃ​នគរមកពីប្រទេសកាន់ពុទ្ធសាសនាមួយចំនួនដូចជា ឥណ្ឌា, សេរីលង្កា , នេប៉ាល, កូរ៉េខាង​ត្បូង, ជប៉ុន,តៃវ៉ាន់, សៀម, លាវ និង ភូមា ហើយបាននិមន្តនិងអញ្ជើញចូលធ្វើទស្សនកិច្ចជាផ្លូវការនៅវត្តចន្ទរង្សី ព្រះតេជព្រះគុណ ថាច់ ភោគ ជាតំណាងឲ្យព្រះសង្ឃខ្មែរក្រោម ប្រចាំខេត្តលង់ហោរ ដើម្បីទទួលគណៈប្រតិភូព្រះពុទ្ធសាសនា ទាំងនេះនៅវត្តចន្ទរង្សី ។
  • ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ ព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមបានបង្កើតគណៈកម្មាធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរ កំណើតនៅវៀតណាម

ខាងត្បូងតស៊ូទាមទារដើម្បីរក្សានូវតួនាទីជាជនជាតិភាគតិច មានទីស្នាក់ការកណ្តាលនៅវត្តចន្ទរង្សី ក្រុងព្រៃនគរ ដោយមានព្រះតេជព្រះគុណ ធម្មវិរយោ គឹម សាង ជា ព្រះប្រធាន ព្រះភិក្ខុ ថាច់ សឹង ជាអគ្គលេខាធិការ ព្រះ គ្រូ ថាច់ គង់ ជាហេរញ្ញិកនិងមានមេដឹកនាំខ្មែរក្រោម ជាព្រះ សង្ឃនិងគ្រហស្ថទាំង ១២ខេត្តក្រុងនៅកម្ពុជាចូលរួម ព្រះតេជព្រះគុណថាច់ ភោគ ពេលនោះគឺជាសមាជិក ។

  • ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៩ព្រះអង្គបានចូល រួមធ្វើបាតុកម្ម ជាមួយព្រះសង្ឃខ្មែរក្រោមប្រមាណ ២៦៥ អង្គ ដឹកនាំដោយព្រះគ្រូ ឡឹម អែម ជា

តំណាងឲ្យខ្មែរក្រោម ២ លាន នាក់ និង ព្រះសង្ឃ ២០.០០០ ( ម្ភៃពាន់អង្គ ) បានធ្វើបាតុកម្មដោយ សន្តិវិធីនិងអហិង្សា នៅមុខវិមានឯករាជ្យប្រធានា ធិបតី ង្វៀង វ៉ាំង ធេវ ទាមទារនាទីជាជន ជាតិភាគ តិច ។

  • ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ព្រះអង្គត្រូវបានជ្រើសតាំងជា សង្ឃនាយកពុទ្ធសាសនាគណៈថេរវាទ នៅទីក្រុងព្រៃនគរ
  • ក្រោយថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេល​ពួកអាណានិកមបក្សកុម្មុយនិស្តយួនចូលលុកលុយ​កម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ភោគ ត្រូវ​បានបក្សកុម្មុយនិស្តយួនចាប់យកទៅលត់ដំនៅជំរុំ​លត់ដំខេត្តព្រែកឫស្សី(Trại Cải Tạo Hậu Giang) (ខេត្តព្រែកឫស្សី ពេលនោះ រដ្ឋាភិបាល

យួន​បាន បូកបញ្ចូលខេត្តព្រែកឫស្សីនិងខេត្តឃ្លាំងចូលគ្នា) ។

  • ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ព្រះអង្គត្រូវ បានបក្សកុម្មុយនិស្តយួនបញ្ជូនទៅឃុំឃាំងនៅជំរុំ​លត់ដំខេត្តព្រែកឫស្សី (Trại Cải Tại Cần Thơ)

និងត្រូវបានដោះលែងវិញនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៨០ ។


ជីវិតអាពាហ៍ពិពាហ៍[កែប្រែ]

ក្រោយពីបានលាចាកសិក្ខាបទ លោក ថាច់ ​ភោគ បានរៀបការជាមួយកញ្ញា ធី តា ហើយ​បច្ចុប្បន្ន អ្នកស្រី ធី តា កំពុងរស់នៅជាមួយកូននៅ ខេត្តលង់ហោរ ។

ការជាប់គុកជាលើកទីពីរ[កែប្រែ]

ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ លោក ថាច់ ភោគ ត្រូវបានយួនចាប់ដាក់ពន្ធនាគារជាលើទីពីរ ដោយចោទពីបទ KC ៥០ ជាមួយករណីព្រះតេជ ព្រះគុណ គឹម តុក ចើង ព្រះមេគណខេត្តព្រះត្រ ពាំង ។
ការជាប់ពន្ធនាគារលើកនេះ លោក ថាច់ ភោគ ត្រូវបានបក្សកុម្មុយនិស្តយួនដាក់ក្នុងជំរុំលត់ដំខេត្កលង់ហោរ (Trại Cải Tạo Vĩnh Long) ។ នៅក្នុងជំរុំលត់ដំនេះ លោកត្រូវបានគេដឹង​ថា បក្សកុម្មុយនិស្តយួនបានខ្ចោះសសៃកែងជើង ហើយយកខ្សែទាញជើងឡើងលើ ក្បាលដាំចុះក្រោមដើម្បីសួរចម្លើយ ។


ជីវិតស្លាប់នៅក្នុងគុកយួន[កែប្រែ]

ខែកញ្ញា ឆ្នាំ ១៩៨៧ ដោយមិនអាចទ្រាំ​បាននឹងការធ្វើទារុណកម្មពីសំណាក់បក្សកុម្មុយ និស្តលោក ថាច់ ភោគ បានស្លាប់នៅក្នុង ពន្ធនាគារ​ដោយអយុត្តិធម៌ ។

សពរបស់លោក ថាច់ ភោគ បាននាំយកមកធ្វើពិធីបុណ្យឈាបនកិច្ចនៅក្នុងវត្តសាលាវនឧទ្យាន (ព្រែកឈូក) ឋិតក្នុង ភូមិព្រែកឈូកស្រុក ផ្សារថ្មីខេត្តលង់ហោរ ៕

ឯកសារ​យោង​[កែប្រែ]

ឯកសារ​យោង​[កែប្រែ]