ធម្មសាលា
នៅក្នុងរជ្ជកាលរបស់មហាកំពូលវីរៈក្សត្រ ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានបំពេញព្រះរាជកិច្ចដ៏មហាថ្លៃថ្លានិងឥតគណនាដល់សាសនា និងសង្គមទាំងមូល ព្រោះមិនថាក្នុងឡាវ ឬយួន យើងសង្កេតឃើញស្នាព្រហស្ថរបស់ព្រះបានបន្សល់ទុកយ៉ាងច្រើនអណេក ជាពិសេសនៅថៃសព្វថ្ងៃ ។ ដោយឡែកក្រៅពីប្រាសាទដ៏ច្រើន មន្ទីពេទ្យ ១០២កន្លែង ក្នុងរាជ្យទ្រង់មានធម្មសាលា ឬសាលាសំណាក់សំរាប់ជួយសំរួលដល់ការធ្វើដំណើរ ដោយផ្ទះសំណាក់នីមួយមានចម្ងាយ ចាប់ពី ១២ គ.ម រហូតដល់ដល់១៨ គ.ម។ ធម្មសាលានីមួយរមែងមានការដុតភ្លើងបំភ្លឺជាប្រចាំរាល់រាត្រី ដែលខ្លះហៅថា "ផ្ទះភ្លើង"។ វាមានលក្ខណៈដូចទៅនឹងប៉មរោងទងប្រាសាទដែរ ហើយខាងចុងមានកំពូលដូចប្រាសាទ ហើយនៅតាម ហោរជាង ឬផ្តែរមានរូបបដិមាព្រះលោកេស្វរៈ ព្រះពោធិសត្វ។ ធម្មសាលាទាំងអស់ដែលមានក្នុងរាជ្យព្រះអង្ តែងអនុវត្តទៅតាមវិថី ដែលពេលខ្លះយើងឃើញស្ពាន ឬមន្ទីពេទ្យនៅក្បែរដែរ។ សាលាសំណាក់ទាំងអស់មាន ១២១ ខ្នង ដោយកសាងចេញពីទីក្រុងមហានគរ ឆ្ពោះទៅក្រុងដទៃទៀតក្នុងអាណាចក្ររបស់ព្រះអង្គ។ យោងតាមការស្រាវជ្រាវ និងអត្ថបទលោក រេត សាមុត ជាមគ្គុទេស សាលាសំណាក់៖ ១% ពីក្រុងមហានគរ ទៅក្រុង វិជ័យ មាន ៥៧ ខ្នង, ២% ពីក្រុងមហានគរ ទៅទីក្រុង ភិម៉ាយ មាន ១៧ ខ្នង, ៣%ពីក្រុងមហានគរ ទៅទីក្រុងជ័វត្តី ពីទីក្រុងជ័យសិង្ហវត្តី ទៅទីក្រុងជ័យវរវត្តី ទៅទីក្រុងជ័យរាជគីរី ទៅទីក្រុងសុវរបរៈ និងត្រលប់មកដល់មហានគរវិញ មាន សាលាសំណាក់ ៤៤ ខ្នង។
ប្រទេសកម្ពុជា
[កែប្រែ]ខេត្តត្បូងឃ្មុំ
[កែប្រែ]ប្រាសាទព្រះធាតុ (ពពេល) ប្រាសាទព្រះធាតុពណ្ណរាយ
ខេត្តបន្ទាយមានជ័យ
[កែប្រែ]ធម្មសាលា (ប្រាសាទបន្ទាយឆ្មារ)
ខេត្តព្រះវិហារ
[កែប្រែ]ប្រាសាទគុក (ព្រះខ័នកំពង់ស្វាយ) ប្រាសាទសុភាពខាងជើង
ខេត្តសៀមរាប
[កែប្រែ]ធម្មសាលា (ប្រាសាទព្រះខ័ន) ធម្មសាលា (ប្រាសាទតាព្រហ្ម) ប្រាសាទសំពៅ ប្រាសាទស្មាន់តេង ប្រាសាទគោកអាជ្រឹង ឬ ប្រាសាទអូរជ្រឹង ប្រាសាទគោកមន ប្រាសាទជាន់លេច ប្រាសាទកន្សែង ឬ ប្រាសាទគុកទ័ព ប្រាសាទទ័ពជ័យតូច ប្រាសាទតាអិន
ខេត្តឧត្តរមានជ័យ
[កែប្រែ]ប្រាសាទព្រហ្មកិល ប្រាសាទអំពិល (ឈូកចាស់) ប្រាសាទគោកព្នៅ ឬ ប្រាសាទគោកខ្ពស់
ប្រទេសថៃ
[កែប្រែ]ខេត្តជ័យភូមិ
[កែប្រែ]ខេត្តបុរីរម្យ
[កែប្រែ]ប្រាសាទហិនហួយកែន ប្រាសាទណងតាផ្លេង ប្រាសាទណងផ្លង ឬ គោកប្រាសាទ ប្រាសាទនងគង ឬ ប្រាសាទគោកប្រាសាទ ប្រាសាទបានបុ ប្រាសាទថ្ម