Jump to content

ប្រាសាទបន្ទាយឆ្មារ

ពីវិគីភីឌា
ប្រាសាទបន្ទាយឆ្មារ

ឈ្មោះ: ប្រាសាទបន្ទាយឆ្មារ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៥៩​គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬ ខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្ម មួយដុំណាដែលគ្មានចម្លាក់នោះទេ ។ក្រុមអ្នកប្រាជ្ញ អ្នកជំនាញការ សាស្ត្រាចារ្យ និងវាគ្មិនជាតិ អន្តរជាតិសំខាន់ៗ ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ ក្នុងប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និង ព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ ។ចម្លាក់សំខាន់ជាងគេ គឺរូបអវតាលោកេស្វរៈព្រហស្ត៣២ ជាពោធិសត្វនៃព្រះពុទ្ធសាសនា អមដោយចម្លាក់រូបអវតា ព្រះហស្ត១៦ ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នា នៅជ្រុងខាងត្បូងត្រូវ ជនទុច្ចរិតគាស់យកបាត់ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ[]។ចម្លាក់លើជញ្ជាំងនៅប្រាសាទបន្ទាយឆ្មារនេះ បង្ហាញអំពីការប្រយុទ្ធគ្នារវាងមនុស្សម្នាក់ និងមនុស្សមានក្បាលដូចយក្ស ដែលលោក G. Cœdès យល់ថាសាច់រឿងនៃចម្លាក់នេះមាននិយាយនៅក្នុងសិលាចារឹកជាភាសាខ្មែរ K. 227 ។ សិលាចារឹកនោះនិយាយអំពីការប្រយុទ្ធគ្នារវាង ស្រិន្ទ្រកុមារ (រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧) ជាមួយ ភារត រាហ៊ូ (រាហ៊ូ) Bhārata Rāhu ដែលមានអ្នកការពារព្រះអង្គពីរនាក់សុខចិត្តលះបង់ជីវិតដើម្បីជួយព្រះអង្គ[]។ នៅការដ្ឋានជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យប្រាសាទបន្ទាយឆ្មារ បានរកឃើញរូបចម្លាក់សត្វតោនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ដកស្រង់ចេញ www.cen.com.kh
  2. ttps://www.facebook.com/Cambodianhistory