ធរណីន្ទ្រទេវី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ធរណេន្ទ្រទេវី)
ធរណីន្ទ្រទេវី
រជ្ជកាល៨០២ – ៨៥០ (រឺ មុននេះ)
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីជយវម៌្មទី៣
បុត្រព្រះជយវម៌្មទី៤
មាតាត្រូវជា ព្រះរៀមនៃព្រះបាទរុទ្រវម៌្ម (សម័យអង្គរ)
សុគតអង្គរ កម្វុជទេឝ
សាសនាព្រហ្មញ្ញសាសនា

ព្រះនាងធរណីន្ទ្រទេវី រជ្ជកាល (គ.ស​ ៨០២-៨៥០) ទ្រង់ជាអគ្គមហេសីនៃវ្រះបាទជយវម៌្មទី៣

ប្រវត្តិ[កែប្រែ]

ទ្រង់ជាបុព្វការីជនរបស់ព្រះបាទឥន្ទ្រវម៌្មទី១ តាមរយៈសិលាចារឹកប្រាសាទព្រះគោ បានធ្វើកិច្ចឧទ្ទិសនៅថ្ងៃចន្ទ ទី២៥ មករា ឆ្នាំគ.ស ៨៨០ (សិលាចារឹក K.៧១៣ ប្រាង្គប្រាសាទបីគូសាងឱ្យ ព្រះមហាក្សត្រដែលបានសោយទិវង្គតបីអង្គ និ​ងព្រះមហេសីរបស់ពួកទ្រង់ត្រូវបានសាងឡើងដោយព្រះអង្គជាប្រភេទប្រាសាទ រំលឹក "អនុស្សាវរីយ៍" តាមរយៈអ្វីដែលយើងបានដឹងដោយសិលាចារឹកជាច្រើននៅតាមក្លោងទ្វារនៃប្រាសាទ: ប្រាង្គកណ្ដាលឧទ្ទិសដល់ជយវម៌្មទី៣ក្រោមបច្ឆាមរណនាមថា បរមេស្វរ និងព្រះមហេសីទ្រង់ ធរណីន្ទ្រទេវី (K.៣២០ ក) ប្រាង្គខាងជើងឧទ្ទិសដល់រុទ្រវម៌្មទី២ (បានបូជាឧទ្ទិសជារុទ្រេស្វរ) និង រាជេន្ទ្រទេវីទី២ (K.៣១៨ ក) មាតាបិតារបស់មាតាទ្រង់ និងប្រាង្គខាងត្បូងឧទ្ទិសដល់ ប្ឫថិវេន្ទ្រវម៌្ម (ឧទ្ទិសឱ្យជាប្ឫថិវេន្ទ្រេស្វរ) និង ប្ឫថិវេន្ទ្រទេវី (K.៣១៥ ក) និង K.៧១៣ ខ )។

ប្ឫថិវេន្ទ្រវម៌្ម និង រុទ្រវម៌្មទី២[កែប្រែ]

ជាក់ស្ដែង ការស្នងរាជ្យនៃក្សត្រពីបុរាណនៅក្នុងសតវត្សទី៩ត្រូវបានលើកយកមកជំទាស់ ដោយពួកអ្នកអភិលេខន៍ខ្លះដូចជាលោក កមលេស្វរ-ភត្តចរ្យ និងលោកខាលហេនហ្ស៍-ហ្គោលហ៊្សីអូ។ ដោយហេតុតែ ព្រះរាជសកម្មភាពមិនសូវមាន ហើយការកត់ត្រានៃជយវម៌្មទី៤ និងវត្តមាននៃប្រាង្គឧទ្ទិសនៃប្រាសាទព្រះគោ អ្នកទាំងពីរក៏បានបកប្រែសិលាចារឹកសំស្ក្រឹតមួយចំនួននៅរលួសដែលបង្ហាញភស្តុតាងនៃអត្ថិភាពរបស់ក្សត្រពីរអង្គចន្លោះព្រះអង្គ និង ឥន្ទ្រវម៌្ម: គឺ រុទ្រវម៌្មនិង ប្ឫថិវេន្ទ្រវម៌្ម

តាមរយៈសិលាចារឹកលលៃ K. ៣២៤ នៃក្សត្រស្នងរាជ្យបន្តពីព្រះបាទឥន្ទ្រវម៌្មទី១ យសោវម៌្មទី១ បានចុះកាលត្រូវនឹងថ្ងៃ ៨ កក្កដា ឆ្នាំគ.ស ៨៩៣ រុទ្រវម៌្ម ជាព្រះអនុជភាតានៃមាតារបស់ព្រះនាង 'ធរណីន្ទ្រទេវី' ព្រះមហេសីនៃព្រះបាទជយវម៌្មទី៣ និងត្រូវជាមាតានៃព្រះបាទជយវម៌្មទី៤ (ដែលឥន្ទ្រវម៌្មទី១ បានវែកញែកក្រោមព្រះបច្ឆាមរណនាមថាជា វិស្ណុលោក ក្នុងសិលាចារឹកបាគងរបស់ទ្រង់ K.៨២៦ ក្នុងបាទ XXX ចុះកំណត់ គ.ស ៨៨១/៨២។)

ទោះបីយ៉ាងនេះក្ដី លោកម៉ៃឃើល-វិខ្ខឺរី បានបង្ហាញថាពួកទ្រង់មិនត្រូវបានវែកញែកក្នុងសម័យកាលក្រោយៗមកទៀតទេ និង បុព្វការីជន ដែលមានបច្ច័យបទ "-វម៌្ម" របស់ឥន្ទ្រវម៌្មទី១ ទាំងនេះអាចពន្យល់ដោយងាយថាជាការដំឡើងឋានៈបច្ឆាមរណនាមនៃព្រះមាតាបិតារបស់ក្សត្រអង្គនេះ ដែលប្រហែលបានកើតឡើងរួចជាស្រេចហើយក្នុងសម័យដែលពួកទ្រង់មានព្រះជន្មនៅឡើយ ការពិតបន្តបន្ទាប់គួរតែស្ថិតក្នុងករណីទី ១) សិលាចារឹកនៃសតវត្សទី៩ទាំងនេះបានរៀបរាប់អំពីព្រឹត្តិការណ៍ ឧ. ពង្សាវលី និង ពង្សាវតារទាក់ទង យោងទៅតាមសម័យកាលនៃសតវត្សទាំងនោះដោយឯកឯង។ ២) មួយទៀតគួរឱ្យមានមន្ទិលធំផ្ដោតលើទំនុកចិត្តលើសិលាចារឹកសម័យក្រោយៗមកទៀត ដែលកត់ត្រាខុសសម័យរជ្ជកាល និងរឿងរ៉ាវអំពីខ្សែស្រឡាយវង្សត្រកូល ត្រូវបានគេដឹងលឺពីមុន ហើយត្រូវបានបកស្រាយជាពិសេសដោយលោកវិខ្ខឺរី ៣) សិលាចារឹកសម័យក្រោយៗមកទៀតបានបំភ្លេចព្រះនាមក្សត្រមួយចំនួនជារឿយៗ មិនត្រឹមតែក្សត្រពីរអង្គនេះទេ ប៉ុន្តែក៏មានក្សត្រសំខាន់ៗផ្សេងទៀតដែរ (ជយវម៌្មទី៥ បានវែកញែកត្រឹមតែព្រះនាមក្សត្រសោយរាជ្យមុនទ្រង់បីអង្គតែប៉ុណ្ណោះ រាជេន្ទ្រវម៌្មទី២ ស្ថាបនិករាជវង្សថ្មី ត្រូវបានគេបំភ្លេចចោលក្នុងសិលាចារឹកបក្សីចាំក្រុងរបស់ទ្រង់ K.២៨៦ ដែលចុះកាលបរិច្ឆេទថ្ងៃ ២៣ កុម្ភៈ ឆ្នាំ៩៤៨ បូករួមទាំងក្សត្រសោយរាជ្យមុនៗទ្រង់ទាំងប៉ុន្មាន ដោយលើកលែងតែព្រះបាទជយវម៌្មទី៣ និង ជយវម៌្មទី៤ ចេញតែប៉ុណ្ណោះ) ៤) នៅសតវត្សទី៩ គោរម្យងារ "-វម៌្ម" ត្រូវទុកប្រើចំពោះតែពួកក្សត្រ (អញ្ជឹង រុទ្រវម៌្មក៏មិនមែនជាបិតាស្ដេចអង្គណាមួយឡើយ) ៥) គួរឱ្យភ្ញាក់ផ្អើលណាស់ដែលសិលាចារឹកសម័យក្រោយៗមកទៀតត្រូវបានគេរាប់ថាជាសិលាចារឹកមានតំលៃគួរឱ្យជឿទុកចិត្តបានជាងបណ្ដាសិលាចារឹកសហសម័យទៅទៀត ដោយការច្របាច់បញ្ចូលគ្នានូវរឿងរ៉ាវព្រឹត្តិការណ៍ជំនួសឱ្យការយកលំនាំតាមក្បួនប្រវត្តិសាស្ត្រម៉ត់ចត់ពេកទៅវិញ។

ឯកសារយោង[កែប្រែ]

  • វិគីភីឌាអង់គ្លេស
ធរណីន្ទ្រទេវី
ប្រសូត/កើត:  ? សុគត/ស្លាប់:  ?
មុនដោយ
ព្រះមហាក្សត្រីយានីនៃកម្វុជទេឝ
៧៧០–៨៣៥
តដោយ
មិនស្គាល់