រាជេន្ទ្រវម៌្មទី២
រាជេន្ទ្រវម៌្មទី២ | |||||||||
---|---|---|---|---|---|---|---|---|---|
វ្រះបាទ | |||||||||
រជ្ជកាល | កម្វុជទេឝ: ៩៤៤–៩៦៨ | ||||||||
រាជ្យមុន | ហឝ៌វម៌្មទី២ | ||||||||
រាជ្យបន្ត | ជយវម៌្មទី៥ | ||||||||
ស្វាមី/មហេសី | ត្រូវជាព្រះភិគនេយ្យនៃមាតាព្រះបាទឧទយាទិត្យវម៌្មទី១ | ||||||||
បុត្រ | ជយវម៌្មទី៥ | ||||||||
| |||||||||
បិតា | មហេន្ទ្រវម៌្ម | ||||||||
មាតា | មហេន្ទ្រទេវី | ||||||||
សាសនា | ព្រហ្មញ្ញសាសនា |
វ្រះបាទរាជេន្ទ្រវម៌្មទី២ (រាជិន្ទពម៌ទី២) គឺជាមហាក្សត្រនៃកម្វុជទេឝ (សោយរាជ្យនៅអង្គរ កម្ពុជា) ចាប់ពី ៩៤៤ ដល់ ៩៦៨។ ព្រះនាមសំរាប់រាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីរាជេន្ទ្រវម្ម៌ទេវ (ធូលីព្រះបាទ ធូលីជើង ព្រះគម្ដែង អញស្រីរាជិន្ទពម៌ទេព)។ ក្រោយពីវ្រះបាទហឝ៌វម៌្មទី២ ទ្រង់សោយទិវង្គតទៅ វ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលជាព្រះរាជបុត្ររបស់ព្រះនាងមហេន្ទ្រទេវី (ឯកសារខ្លះថាជាប្អូនទៅវិញ) ដែលត្រូវជាបងស្រីមួយអង្គទៀតរបស់វ្រះបាទយឝោវម៌្មទី១ ដែរ ក៏ទ្រង់ឡើងសោយរាជ្យស្នងព្រះអនុជនៅឆ្នាំ ៩៤៤។ រាជេន្ទ្រវម៌្មទី២ ត្រូវជាក្មួយនៃអតីតព្រះរាជា និងត្រូវជារជ្ជទាយាទ នៃមហាក្សត្រមហេន្ទ្រវម៌្ម សោយរាជ្យនៅនគរភវបុរ (ទីតាំងរបស់ទីក្រុងត្រូវបានគេជជែកពិភាក្សា) បានលើករាជធានីត្រឡប់មកយឝោធរបុរវិញ។ នៅសម័យព្រះអង្គ ទឹកដីភវបុរ ត្រូវបានភ្ជាប់មក "កម្វុជទេឝ" ដែលមានរាជធានីធំនៅអង្គរ។ ព្រះអង្គបានសាងប្រាសាទភ្នំ ពីរគឺ ប្រែរូប (គ.ស ៩៦១) និងមេបុណ្យខាងកើតគឺជាបូជនីយដ្ឋានសំខាន់ៗរបស់ទ្រង់បានតាំងនៅតំបន់អង្គរនៃខេត្តសៀមរាបរបស់កម្ពុជា។ រាជបុរោហិត ព្រាហ្មណ៍ អាត្មឝិវ។ សិលាចារឹកនិយាយថាកម្វុជទេឝស្ថិតក្រោមការទំនុកបំរុងរបស់ទ្រង់បានលាតសន្ធឹងដល់ វៀតណាមខាងត្បូង លាវ និងប្រទេសថៃមួយភាគធំ ហើយកាន់តែឆ្ងាយទៅដល់ភាគខាងត្បូងចិន។ សិលាចារឹកនៅប្រាសាទប្រែរូបរៀបរាប់ថារាជេន្ទ្រវម៌្មទី២គឺជាអ្នកចំបាំងដ៏អស្ចារ្យ ព្រះខ័ឌ្តរបស់ទ្រង់ប្រឡាក់ដោយលោហិតរឿយៗ ព្រះកាយរបស់ទ្រង់រឹងមាំប្រៀបាននឹងគ្រាប់ពេជ្រ។ ទោះបីយ៉ាងណា ក្សត្រអង្គនេះបានដាក់ទណ្ឌកម្មចំពោះទុក្ខទោស សិលាចារឹកថ្លែងថា ទ្រង់គឺមហាសាគរនៃក្ដីមេត្តាករុណាធម៌ចំពោះអពិរុទ្ធជន។ សិលាចារឹកផ្សេងៗទៀតពិពណ៌នាទ្រង់ជាអ្នករៀបចំក្បួនពិធីសាសនារដ្ឋ។ ក្នុងអត្ថបទមួយ ទ្រង់ចេញរាជបញ្ជាឱ្យមានការប្រមូលប្រេងបូជា ក្នុងទំរង់ជាក្រមូន សំរាប់ការប្រើប្រាស់ក្នុងប្រាសាទ។
ព្រះមហាក្សត្របានគង់នៅក្នុងមហារាជវាំងដែលបានរចនាតុបតែងដោយមន្ត្រីរបស់ព្រះអង្គ កវេន្ទ្រារិមថន។ អ្នកប្រាជ្ញភាគច្រើនជឿជាក់ថា រាជេន្ទ្រវម៌្មទី២ បានស្ថាបនាប្រព័ន្ធរដ្ឋបាលមជ្ឈការ ដែលបានធ្វើការគ្រប់គ្រងដោយផ្ទាល់លើក្រុមព្រះអង្គម្ចាស់ ដែលមានឯករាជ្យយ៉ាងធំធេងក្នុងទឹកដីរបស់ខ្លួននៅតាមបណ្ដាខេត្តនានា។
សំណង់បន្ទាយស្រី ប្រាសាទនេះលំអតុបតែងដោយថ្មភក់ផ្កាឈូកស្ថិតនៅខាងជើងនៃសំណង់អគារអង្គរសំខាន់ៗ ចាប់ផ្ដើមកំឡុងរជ្ជកាលរបស់ព្រះអង្គ។
រាជេន្ទ្រវម៌្មទី២ទ្រង់ជាស្ដេចសឹកមួយអង្គដ៏អង់អាចក្លាហាន បានដឹកនាំការប្រយុទ្ធទល់នឹងរដ្ឋសត្រូវចាម្ប៉ានៅខាងកើត នៅគ.ស ៩៥០។ ក្រោយពីចាម្ប៉ាបានមកលុកលុយប្រទេសកម្ពុជា នៅក្នុងរាជ្យវ្រះបាទជយវម៌្មទី៥ នោះ។ នៅឆ្នាំ៩៤៥-៩៤៦ ព្រះអង្គទ្រង់បានឡោមព័ទ្ធរាជធានីនៃប្រទេសចាម្ប៉ា បាន ហើយបាននាំបដិមាទេពធីតារក្សានគរ ដែលធ្វើអំពីមាស នៅប្រាសាទពោធិ៍នគរប្រទេសចាម្ប៉ា និងរឹបយកនគរចាម្ប៉ា ដាក់ជាចំណុះនគរខ្មែរមួយរយៈថែមទៀតផង។
រាជេន្ទ្រវម៌្មទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះរាជបុត្រទ្រង់ព្រះជន្ម ១០ វស្សា ដែលបានឡើងសោយរាជ្យក្លាយជា ជយវម៌្មទី៥។ ព្រះអង្គមានព្រះបរមមរណនាមថា វ្រះបាទឝិវលោក។
ព្រះអង្គមិនគង់នៅរាជធានីកោះកេរ្តិ៍ ទៀតទេ គឺព្រះអង្គទ្រង់នាំយកលិង្គទេវរាជត្រឡប់ទៅយសោធបុរ ក្រុងអង្គរ បានជួសជុល និងរៀបចំកសាងបន្ថែម ធ្វើអោយរាជធានីយឝោធរបុរ នេះកាន់តែរុងរឿងឡើងថែមទៀត។
នៅចំកណ្ដាលទីក្រុងនេះ គេចាប់ផ្ដើមកសាងប្រាសាទវិមានអាកាសដ៏ល្អឆើតឆាយ ហើយនៅភាគខាងកើតនៃទីក្រុងនៅឆ្នាំ៩៥២ ព្រះអង្គទ្រង់បានសាងប្រាសាទមេបុណ្យខាងកើត ដែលមានប្រាង្គចំនួន៥ នៅចំកណ្ដាលបារាយណ៍យឝោធរតដាក ដើម្បីឧទ្ទិសចំពោះព្រះមាតាព្រះបិតា បុព្វការីជនផ្សេងទៀត និងឝិវលិង្គ។ នៅឆ្នាំ៩៦១ ព្រះអង្គទ្រង់បានសាងប្រាសាទមួយទៀតដែលមានរូបរាង និងប្រាង្គចំនួន៥ ដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតដែរ ឈ្មោះថា ប្រាសាទប្រែរូប ដោយស្ថាបត្យករកវេន្ទ្រារិមថនក្នុងឆ្នាំ៩៦១។ ស្ថិតនៅខាងត្បូងយឝោធរតដាក ដើម្បីតម្កល់លិង្គទេវរាជ និងឧទ្ទិសចំពោះព្រះញាតិព្រះអង្គផង។
ហេតុដែលបណ្ដាលអោយវ្រះបាទរាជេន្ទ្រវម៌្មទី២ សាងប្រាសាទប្រែរូបដែលមានរូបរាង និងសណ្ឋានដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតនោះ គឺមកពីប្រាសាទមេបុណ្យខាងកើតនេះបានត្រូវសាងសង់ឡើងនៅកណ្ដាលបារាយណ៍ ដែលជាហេតុធ្វើអោយមានការពិបាកក្នុងការធ្វើបុណ្យទាន។
ក្នុងរាជ្យរបស់វ្រះបាទរាជេន្ទ្រវម៌្មទី២ សាសនាទាំងអស់មានការរីកចម្រើន ហើយរួមរស់ដោយសុខដុមជាមួយគ្នា។ នៅក្នុងរាជ្យរបស់ព្រះអង្គនេះដែរ មានវីរជន ឬមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើន បានរួមចំណែកកសាងសមិទ្ធផលផ្សេងៗ ដូចជានៅឆ្នាំ៩៤៦ កវេន្ទ្រារិមថន ជាស្ថាបត្យករបានសាងប្រាសាទបាតជុំ ដើម្បីឧទ្ទិសថ្វាយចំពោះពោធិសត្វមួយអង្គនៃពុទ្ធសាសនាមហាយាន និងព្រះនាងប្រាជ្ញាបារមីតា។ នៅឆ្នាំ៩៦៧ ព្រះរាជគ្រូព្រាហ្មណ៍យជ្ញវរាហ ចាប់ផ្ដើមសាងប្រាសាទបន្ទាយស្រី ត្រីភូវនមហេស្វរ ស្ថិតខាងជើងក្រុងយឝោធរបុរ។[១][២]
ពង្សាវលី
[កែប្រែ]- ព្រះអយ្យកា ព្រះនាម ឥន្ទ្រវម៌្មទី១ និង អយ្យកោ ព្រះនាម ឥន្ទ្រទេវី
- ព្រះបិតាព្រះនាម មហេន្ទ្រវម៌្ម និងមាតាព្រះនាម មហេន្ទ្រទេវី
- ព្រះភាតាព្រះនាម ជយវម៌្មទី៤ និង ព្រះនាងដែលត្រូវជាមហេសីនៃព្រះបាទយឝោវម៌្មទី១
- ព្រះរាជបុត្រព្រះនាម ជយវម៌្មទី៥
- ព្រះភាតាព្រះនាម ជយវម៌្មទី៤ និង ព្រះនាងដែលត្រូវជាមហេសីនៃព្រះបាទយឝោវម៌្មទី១
- ព្រះបិតាព្រះនាម មហេន្ទ្រវម៌្ម និងមាតាព្រះនាម មហេន្ទ្រទេវី
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ហឝ៌វម៌្មទី២ |
ចក្រវរ្តិននៃកម្វុជទេឝ ៩៤៤–៩៦៨ |
តដោយ ជយវម៌្មទី៥ |
ឯកសារយោង
[កែប្រែ]- Higham, Charles. The Civilization of Angkor. University of California Press 2001. ISBN 0-520-23442-1
- Mabbett, Ian and Chandler, David. The Khmers. Blackwell Publishers 1996. ISBN 0-631-17582-2
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-08-31. Retrieved 2015-04-10.
- ↑ https://www.facebook.com/170449243027952/photos/a.305740319498843.71293.170449243027952/754390681300469/