Jump to content

ន្ឫបតីន្ទ្រវម៌្មទី២

ពីវិគីភីឌា
ន្ឫបតីន្ទ្រវម៌្មទី២
វ្រះបាទ
រជ្ជកាលគ.ស ១០៨០-១១១៣
រាជ្យមុនហឝ៌វម៌្មទី៣
រាជ្យបន្តសូយ៌្យវម៌្មទី២
ព្រះនាមពេញ
វ្រះបាទកម្រតេង អញឝ្រីន្ឫបតីន្ទ្រវម្ម៌
សន្តតិវង្សកៅណ្ឌិន្យ
សាសនាព្រហ្មញ្ញសាសនា

វ្រះបាទឝ្រីន្ឫបតីន្ទ្រវម៌្មទី២ រជ្ជកាល (១០៨០-១១១៣) ព្រះនាមពេលសោយរាជ្យ វ្រះបាទកម្រតេង អញឝ្រីន្ឫបតីន្ទ្រវម្ម៌។ ព្រះអង្គគ្រងរាជ្យនៅរាជធានីយឝោធរបុរ ដោយសារជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ បន្ទាប់ ​វ្រះបាទ​ហឝ៌វម៌្ម​ទី៣ គឺ​វ្រះបាទ​ន្ឫបតីន្ទ្រវម៌្មទី២ ​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ព្រះ​មហាក្សត្រ​ សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា ក្នុង​គ.ស ​១០៨០។ គេ​ពុំ​បាន​ស្គាល់​ដើម​កំណើត​ពិត​ប្រាកដ​របស់​ព្រះអង្គ​ទេ។ តែ គេ​ដឹង​ថា​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដែល​ប្រកប​ទៅ​ដោយ​ធម៌ គោរព​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​វិន័យ។ ព្រះអង្គ ​ដែល​គង់​នៅ​មហានគរ ត្រូវ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ទប់ទល់​នឹង​វ្រះបាទ​ជយវម៌្មទី៦ ព្រម​ទាំង​ព្រះរាជវង្ស ជា​រៀង​រហូត​ដល់​ថ្ងៃ​អវសាន្ត​នៃព្រះជន្ម​ព្រះអង្គ​ក្នុង​គ.ស​១១១៣។ ដោយ​ខ្វះ​ឯកសារ គេ​ពុំ​បាន​ស្គាល់​ព្រះរាជា​អង្គ​នេះ​ច្បាស់លាស់​ទេ។ []

ជាក់ស្ដែងសូយ៌្យវម៌្មទី២បានអះអាងថាបានដណ្ដើមអំណាចក្សត្រពីរអង្គ មួយអង្គគឺជាព្រះអយ្យកោ (ចៅដណ្ដើមរាជ្យពីជីតា??) របស់ទ្រង់ ធរណីន្ទ្រវម៌្មទី១ដែលរឿងនឹងគ្មានសិលាចារឹកនៅអង្គរណាបកស្រាយ? ស្ដេចមួយអង្គផ្សេងទៀតមានតែព្រះបាទន្ឫបតីន្ទ្រវម៌្មទី២។[]

ពង្សាវលី

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ហឝ៌វម៌្មទី៣
ចក្រវរ្តិននៃកម្វុជទេឝ
១០៨០–១១១៣
តដោយ
សូយ៌្យវម៌្មទី២

ជីវលេខន៍

[កែប្រែ]
  • G. Coedès (1968), The Indianized States of Southeast Asia, Honolulu: University of Hawaii Press 

ឯកសារយោង

[កែប្រែ]