ន្ឫបតីន្ទ្រវម៌្មទី២
ន្ឫបតីន្ទ្រវម៌្មទី២ | |||||
---|---|---|---|---|---|
វ្រះបាទ | |||||
រជ្ជកាល | គ.ស ១០៨០-១១១៣ | ||||
រាជ្យមុន | ហឝ៌វម៌្មទី៣ | ||||
រាជ្យបន្ត | សូយ៌្យវម៌្មទី២ | ||||
| |||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||
សាសនា | ព្រហ្មញ្ញសាសនា |
វ្រះបាទឝ្រីន្ឫបតីន្ទ្រវម៌្មទី២ រជ្ជកាល (១០៨០-១១១៣) ព្រះនាមពេលសោយរាជ្យ វ្រះបាទកម្រតេង អញឝ្រីន្ឫបតីន្ទ្រវម្ម៌។ ព្រះអង្គគ្រងរាជ្យនៅរាជធានីយឝោធរបុរ ដោយសារជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ បន្ទាប់ វ្រះបាទហឝ៌វម៌្មទី៣ គឺវ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ ដែលត្រូវបានតែងតាំងជាព្រះមហាក្សត្រ សោយរាជសម្បត្តិប្រទេសកម្ពុជា ក្នុងគ.ស ១០៨០។ គេពុំបានស្គាល់ដើមកំណើតពិតប្រាកដរបស់ព្រះអង្គទេ។ តែ គេដឹងថាព្រះអង្គជាព្រះមហាក្សត្រដែលប្រកបទៅដោយធម៌ គោរពត្រឹមត្រូវទៅតាមច្បាប់វិន័យ។ ព្រះអង្គ ដែលគង់នៅមហានគរ ត្រូវធ្វើសង្គ្រាមប្រយុទ្ធទប់ទល់នឹងវ្រះបាទជយវម៌្មទី៦ ព្រមទាំងព្រះរាជវង្ស ជារៀងរហូតដល់ថ្ងៃអវសាន្តនៃព្រះជន្មព្រះអង្គក្នុងគ.ស១១១៣។ ដោយខ្វះឯកសារ គេពុំបានស្គាល់ព្រះរាជាអង្គនេះច្បាស់លាស់ទេ។ [១]
ជាក់ស្ដែងសូយ៌្យវម៌្មទី២បានអះអាងថាបានដណ្ដើមអំណាចក្សត្រពីរអង្គ មួយអង្គគឺជាព្រះអយ្យកោ (ចៅដណ្ដើមរាជ្យពីជីតា??) របស់ទ្រង់ ធរណីន្ទ្រវម៌្មទី១ដែលរឿងនឹងគ្មានសិលាចារឹកនៅអង្គរណាបកស្រាយ? ស្ដេចមួយអង្គផ្សេងទៀតមានតែព្រះបាទន្ឫបតីន្ទ្រវម៌្មទី២។[២]
ពង្សាវលី
[កែប្រែ]- ជាប់ញាតិនឹងព្រះបាទ ឧទយាទិត្យវម៌្មទី២ និង ហឝ៌វម៌្មទី៣
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ហឝ៌វម៌្មទី៣ |
ចក្រវរ្តិននៃកម្វុជទេឝ ១០៨០–១១១៣ |
តដោយ សូយ៌្យវម៌្មទី២ |
ជីវលេខន៍
[កែប្រែ]- G. Coedès (1968), The Indianized States of Southeast Asia, Honolulu: University of Hawaii Press