Jump to content

រូម៉ានី

ពីវិគីភីឌា
រូម៉ានី
România (រូម៉ានី)
ភ្លេងជាតិ
Deșteaptă-te, române!
"ក្រោកឡើង រូម៉ានី!"
ទីតាំងប្រទេសរូម៉ានី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសរូម៉ានី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប៊ុយការែស
44°25′N 26°06′E / 44.417°N 26.100°E / 44.417; 26.100
ភាសាផ្លូវការរូម៉ានី[]
ភាសាទទួលស្គាល់[]
ក្រុមជនជាតិ
(ឆ្នាំ ២០២២)[]
សាសនា
(ឆ្នាំ ២០២១)[]
  • ០.៨% គ្មានជំនឿសាសនា
  • ០.៤% សាសនាផ្សេងៗទៀត
  • ១៣.៩% មិនផ្ដល់ចម្លើយ
  • រដ្ឋសមាជិកសហភាពអឺរ៉ុប
    រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី
    នីគូស័រ ដាន់
    អ៊ីលីអេ បូឡូចាន
    មៀរចា អាប៊្រូដាន
    សូរីន គ្រីនដានូ
    នីតិបញ្ញត្តិរដ្ឋសភា
    ព្រឹទ្ធសភា
    សភាតំណាងរាស្ត្រ
    និម្មិតកម្ម
    ១៣៣០
    ១៣៤៦
    ២៤ មករា ១៨៥៩
    ១០ ឧសភា ១៨៧៧
    ១៣ មីនា ១៨៨១
    ១ ធ្នូ ១៩១៨
    ៣០ ធ្នូ ១៩៤៧
    ៨ ធ្នូ ១៩៩១
    ក្រឡាផ្ទៃ
    - ផ្ទៃសរុប
    ២៣៨,៣៩៧ គ.ម   (ទី៨១)
    - ផ្ទៃទឹក (%)
    ប្រជាជន
    - ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
    Neutral decrease ១៩,០៣៦,០៣១[] (ទី៦៥)
    - ជំរឿន (ឆ្នាំ ២០២១)
    Neutral decrease ១៩,០៥៣,៨១៥[]
    ៧៩.៩ នាក់/គ.ម   (ទី១៣៦)
    GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
    - សរុប
    increase ៩១៩.៨៨១ ពាន់លានដុល្លារ[] (ទី៣៥)
    - ក្នុងម្នាក់
    increase ៤៨,៨៤៧ ដុល្លារ[] (ទី៤៤)
    GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
    - សរុប
    increase ៤២២.៥០៨ ពាន់លានដុល្លារ[] (ទី៣៩)
    - ក្នុងម្នាក់
    increase ២២,៤៣៦ ដុល្លារ[] (ទី៥៤)
    ជីនី (២០២៤)positive decrease ២៨.០[]
    ទាប
    HDI (២០២៣)increase ០.៨៤៥[]
    ខ្ពស់ណាស់ · ទី៥៥
    រូបិយវត្ថុលេវ (RON)
    ល្វែងម៉ោងUTC+២ (EET)
    - រដូវក្តៅ (DST)
    UTC+៣ (EEST)
    ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
    dd/mm/yyyy
    ទិសបើកបរស្ដាំ
    កូដហៅទូរស័ព្ទ+៤០
    កូដ ISO 3166RO
    ដែនកម្រិតខ្ពស់.roa
    1. .eu ត្រូវបានប្រើប្រាស់រួមជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។
    Q218 លើវីគីទិន្នន័យ
    មើលជា Q218 លើវីគីទិន្នន័យ

    ប្រទេសរូម៉ានី (ភាសារូម៉ានី៖ România) គឺ​ជា​ប្រទេស​មួយ​​ស្ថិត​នៅត្រង់ចំណុចកណ្ដាលនៃតំបន់​អឺរ៉ុប​កណ្តាល កើត និង​​អាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសប៊ុលហ្ការីនៅភាគខាងត្បូង អ៊ុយក្រែននៅភាគខាងជើង ហុងគ្រីនៅប៉ែកខាងលិច ស៊ែប៊ីនៅភាគនិរតី ម៉ុលដាវីនៅទិសខាងកើត និងសមុទ្រខ្មៅនៅភាគអាគ្នេយ៍។ ប្រទេសរូម៉ានីគ្របដណ្តប់លើផ្ទៃដី ២៣៨,៣៩៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៩ លាននាក់។ វាជាប្រទេសធំជាងគេទី ១២ នៅទ្វីបអឺរ៉ុប និងជារដ្ឋដែលមានប្រជាជនច្រើនជាងគេប្រាំមួយក្នុងសហភាពអឺរ៉ុប។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសមានឈ្មោះថា ប៊ុយការែស ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ យ៉ាស៍ ឃ្លូច-ណាប៉ូកា ធីមីសូអារ៉ា កុនស្តានហ្សា ក្រៃយ៉ូវ៉ា ប្រាសូហ្វ និងហ្កាឡាត្ស៊ីជាដើម។

    ការតាំងទីលំនៅរបស់មនុស្សនៅលើទឹកដីប្រទេសរូម៉ានីដំបូងបានចាប់ផ្តើមនៅក្នុងសម័យយុគថ្មបំបែកក្រោម ដោយមានកំណត់ត្រាបញ្ជាក់ពីនគរដាស៊ីបុរាណ បូករួមជាមួយនឹងការចូលឈ្លានពាន និងកាន់កាប់ដោយចក្រភពរ៉ូម។ រដ្ឋរូម៉ានីសម័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៩ តាមរយៈសហភាពបុគ្គលនិយមនៃក្សត្របុរីដានូប៊ីនៃម៉ុលដាវី និងវ៉ាឡាគី។ រដ្ឋរូម៉ានីថ្មីនោះបានទទួលឯករាជ្យពីចក្រភពអូតូម៉ង់នៅក្នុងឆ្នាំ១៨៧៧។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ទោះជាបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួនក្នុងឆ្នាំ ១៩១៤ ក្តីក៏រូម៉ានីនៅតែប្រឡូកចូលក្នុងសង្គ្រាមដោយឈរនៅខាងមហាអំណាចសម្ព័ន្ធមិត្តនៅឆ្នាំ១៩១៦។ ជាលទ្ធផល រូម៉ានីបានទទួលកាន់កាប់នូវទឹកដីថ្មីៗជាច្រើនរួមមាន៖ ប៊ូកូវីណា បេសារ៉ាប៊ី ត្រង់ស៊ីលវ៉ានី និងទឹកដីមួយផ្នែកនៃតំបន់បាណាត់ គ្រីសាណា និងម៉ារ៉ាមូរ៉េស[] នៅខែមិថុនា ដល់ខែសីហា ឆ្នាំ១៩៤០ ជាលទ្ធផលនៃកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប និងពានរង្វាន់ទីក្រុងវីយែនទីពីរ រូម៉ានីត្រូវបានបង្ខំឱ្យប្រគល់តំបន់បេសារ៉ាប៊ី និងប៊ូកូវីណាភាគខាងជើងទៅសហភាពសូវៀត និងប៉ែកខាងជើងត្រង់ស៊ីលវ៉ានីទៅហុងគ្រី។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ រូម៉ានីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី ហើយជាលទ្ធផល នៅខែមិថុនា ឆ្នាំ១៩៤១ សាមីខ្លួនក៏ចូលរួមក្នុងសង្គ្រាមលោកលើកទី២ នៅខាងមហាអំណាចអ័ក្ស ប្រយុទ្ធប្រឆាំងនឹងសហភាពសូវៀតរហូតដល់អំឡុងខែសីហា ឆ្នាំ១៩៤៤ នៅពេលដែលប្រទេសនេះបានសម្រេចមកចូលរួមជាមួយភាគីសម្ព័ន្ធមិត្តវិញ។ បន្ទាប់ពីសង្រ្គាម និងការត្រួតត្រាដោយកងទ័ពក្រហមសូវៀត រូម៉ានីក៏បានក្លាយជាសាធារណរដ្ឋសង្គមនិយម និងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៨៩ រូម៉ានីបានចាប់ផ្តើមផ្លាស់ប្តូរទៅប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។

    រូម៉ានីជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចចំណូលខ្ពស់[១០] ដោយជាប់ចំណាត់ថ្នាក់ទី ៥៣ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ វាមានសេដ្ឋកិច្ចធំជាងគេទី ៤៧ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម។ រូម៉ានីបានឆ្លងកាត់កំណើនសេដ្ឋកិច្ចដ៏លឿនរហ័សនៅដើមទសវត្សរ៍ឆ្នាំ២០០០។ សេដ្ឋកិច្ច​របស់​ខ្លួន​បច្ចុប្បន្ន​​គឺ​ពឹងផ្អែក​លើ​សេវាកម្ម​ជា​ចម្បង។ ប្រទេសនេះជាអ្នកផលិត និងអ្នកនាំចេញសុទ្ធនៃគ្រឿងម៉ាស៊ីន និងថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនដូចជា អូតូម៉ូប៊ីលដាស៊ី (Dacia) និងប៉េត្រូម OMV ជាដើម។ រូម៉ានីបានក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ហើយចូលអង្គការណាតូចាប់តាំងពីឆ្នាំ ២០០៤ និងសហភាពអឺរ៉ុប (EU) ចាប់តាំងពីឆ្នាំ២០០៧។

    ប្រវត្តិសាស្ត្រ

    [កែប្រែ]

    ភូមិសាស្ត្រ

    [កែប្រែ]

    ឯកសារយោង

    [កែប្រែ]
    1. "Constitution of Romania". Cdep.ro. Archived from the original on 7 កញ្ញា 2017. Retrieved 2 October 2013. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
    2. "Reservations and Declarations for Treaty No.148 – European Charter for Regional or Minority Languages". Council of Europe. Council of Europe. Archived from the original on 8 ធ្នូ 2015. Retrieved 3 December 2015.
    3. 1 2 "2022 Romanian Census (preliminary results)" (PDF). INSSE. Retrieved 30 December 2022.
    4. "(ជាភាសារូម៉ានី) Populaţia rezidentă după religie (Recensământ 2021)". www.insse.ro. INS. Archived from the original on 4 August 2023. Retrieved 2025-11-27.
    5. "As of January 1st 2025, the usually resident population was 19036031 persons, a decrease of 31.5 thousand compared to January 1st 2024" (PDF). www.insse.ro. INS. 29 August 2025. Retrieved 27 November 2025.
    6. 1 2 3 4 "IMF Data". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. October 2025. {{cite web}}: Cite has empty unknown parameter: |1= (help)
    7. "Gini coefficient of equivalised disposable income – EU-SILC survey". Eurostat. Archived from the original on 9 October 2020. Retrieved 27 November 2025.
    8. "Human Development Report 2025" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 6 May 2025. Archived (PDF) from the original on 6 May 2025. Retrieved 27 November 2025.
    9. Stoleru, Ciprian (13 September 2018). "Romania during the period of neutrality". Europe Centenary. Retrieved 8 មករា 2023.
    10. "New World Bank country classifications by income level: 2022-2023". blogs.worldbank.org. Retrieved 8 មករា 2023.