មហោទរាទេវី
Jump to navigation
Jump to search
មហោទរាទេវី (អង់គ្លេស: Mohoa Teak-Rea Devi) ជាបុត្រីទី៧ របស់កុបិលមហាព្រហ្ម (អង់គ្លេស: Maha Brahma) ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង "កាយ៉ាទ្រី មន្ទ្រា" (អង់គ្លេស: Gayatri Mantra) ដែលជាព្រះមហេសី១ របស់ ទេវៈព្រហ្ម ។ ទេវតានាង មហោទរាទេវី មានមណ្ឌលនៅស្ថាន ភពសៅរ៍ ដែលតំណាងឲ្យថ្ងៃសៅរ៍ ជាថ្ងៃប្រចាំ សប្ដាហ៍នៅលើផែនដី នាងប្រកាន់ យកពណ៌ព្រីងទុំ ។ [១] [២]
- សៀតព្រះការណ៍ (ត្រចៀក) ដោយផ្កាត្រកៀត (ផ្កាកំប្លោក)
- អម្ពរសម្ពត់ពណ៌ព្រីងទុំ (Plum Color)
- សំលៀកបំពាក់ពណ៌ព្រីងទុំ
- គ្រឿងប្រដាប់កែវនីលរ័តន៍ (ត្បូងកណ្ដៀងពណ៌ខៀវ)
- សោយសាច់ទ្រាយ ពពួកសត្វម្រឹក ក្ដាន់ ឈ្លូស ប្រឺស
- សាស្ត្រាវុធក្នុងព្រះហស្បឆ្វេងស្ដាំ (ដៃ) ឆ្វេងកាន់ ត្រីសូល៍ (លំពែងមុខ៣) ស្តាំកាន់ កងចក្រ
- យាន្តជំនិះ មយូរ៉ា ជាទេពនិករ (សត្វក្ងោក) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃសៅរ៍ ។ [៣]
មើលផងដែរ[កែប្រែ]
ឯកសារយោង[កែប្រែ]
- ↑ Pich Sal (1966) Bidhi pracam tap bir khae University of California, Berkeley p. 107 ISBN 1012856319
- ↑ Pitur Chhem Krasem Prakratidin kambujā Bhnaṃ beñ : Association Sutharot, 1947 p. 118
- ↑ ពេជ្រសល់ ការស្លៀកពាក់តាមថ្ងៃ នៃពណ៌មង្គល ពិធីបុណ្យទាំង១២ខែ 1966