Jump to content

បរមរាមាទី២

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះរាមជើងព្រៃ)

បរមរាមាទី២

រជ្ជកាល ១៥៩៤-១៥៩៦

រាជាណាចក្រកម្ពុជា

គ្រងរាជ ​ ១៥៩៤
រាជសម័យ សម័យកាលស្រីសន្ធរ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះបរមរាមាជើងព្រៃ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី១
រាជបន្ត បរមរាជាទី៣
សន្តិវង្ស រាជវង្ស​លង្វែក
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៥៩៦
ជំនឿសាសនា ពុទ្ធសាសនា ហិនយាន

បរមរាមាទី២ព្រះរាមជើងព្រៃ (អង់គ្លេស: Borom Reamea II) or (Preah Ream Cheung Prey) (ប្រ.ស|គ.ស ០០០០-១៥៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៥៩៤-១៥៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីស្រីសន្ធរ ព.សករាជ ២១៣៨ ត្រូវនិង គ.សករាជ ១៥៩៤ ត្រូវនិង មហាសករាជ ១៥១៧ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាមាជើងព្រៃ" ព្រះអង្គឡើងសោយរាជ ក្រោយពេលលើកទ័ពកំចាត់សៀមនៅក្រុងលង្វែក ហើយព្រះអង្គបានផ្លាសរាជធានីទៅ ស្រីសន្ធរ (Srey Sonthor) ខេត្តកំពង់ចាម បង្កើតសម័យកាលថ្មី ហៅថាសម័យកាលស្រីសន្ធរ វត្តមាននៃសម្លៀកបំពាក់អាវបំពុង ត្រូវបានចាប់ផ្ដើមផងដែរ ។[]

កំចាត់ទ័ពសៀម

[កែប្រែ]

Defeat the Siamese army

ក្រោយពេលសៀមវាយបែកក្រុងលង្វែក សៀមបានដកទ័ពធំត្រឡប់ទៅវិញ និង បានរក្សាកងទ័ព ៧,០០០ (៧ពាន់នាក់) ឱ្យនៅកាន់កាប់ក្រុងលង្វែក រហូតដល់ខែធ្នូ ឆ្នាំ១៥៩៣ ព្រះរាមជើងព្រៃ បានលើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) ចែកទ័ពជា ៤កងពល កងពលទី១ មានចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបោះទ័ពនៅ ខេត្តបាត់ដំបង កងពលទី២ មានចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបោះទ័ពនៅ ខេត្តទ្រាំង (បច្ចុប្បន្ន: ខេត្តតាកែវ) កងពលទី៣ មានចំនួន ១០,០០០ (១មុឺននាក់) ចេញទៅបោះទ័ពនៅ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កងទ័ពទាំងបីកងត្រៀមវាយស្ទាក់សម្លាប់កងទ័ពសៀម កងពលទី៤ មានចំនួន ១០,០០០ (១មុឺននាក់) ជាកងទ័ពរបស់ ព្រះរាមជើងព្រៃ បានចេញពីចតុមុខ បើកការវាយប្រហារ ទៅកាន់កងទ័ពសៀមនៅក្រុងលង្វែក ទ័ពសៀមដែលមានចំនួនតិចជាង មិនអាចទប់ទល់បាន បានរត់ភៀសខ្លួន ទៅដល់ស្រុកបរិបូរណ៍ ក៏ប៉ះនិងទ័ពបង្កប់ ចំនួន ១០,០០០ (១មុឺននាក់) ស្ទាក់កាប់សម្លាប់កងទ័ពសៀមបន្ថែមទៀត កងទ័ពសៀមដែលមានចំនួនតិចតួចមិនដល់ ១ពាន់នាក់ផង បានរត់ភៀសខ្លួនទៅដល់ ខេត្តបាត់ដំបង ត្រូវទ័ពបង្កប់ចំនួន ៥ពាន់នាក់ ស្ទាក់កាប់សម្លាប់កងទ័ពសៀមស្លាប់ស្ទើរគ្មានសល់ ក្រោយកំចាត់ទ័ពសៀមចេញពីកម្ពុជាហើយ ព្រះរាមជើងព្រៃ បានផ្លាសរាជធានីមកស្រីសន្ធរ និង បានប្រកាសសោយរាជជាផ្លូវការណ៍ក្នុងឆ្នាំ ១៥៩៤ នៃគ.សករាជ និងបង្កើតបានសម័យកាលថ្មីមួយហៅថា សម័យកាលស្រីសន្ធរ ។[]

ការធ្វើឃាត ព្រះបរមរាមាទី២

[កែប្រែ]

The Assassination of Borom Reamea II

តាមរយៈកំណត់ត្រារបស់លោក ឡូវីស វេឡូ (Luvis Velo) ដែលជាជនជាតិអេស្ប៉ាញ បានកត់ត្រាអំពីព្រឹត្តិការណ៍ នៃការធ្វើឃាត ព្រះបរមរាមាទី២ ដែលជាព្រះមហាក្សត្រកម្ពុជា ដែលត្រូវបានលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ដែលជាបេសកជនរបស់ ព្រះសត្ថាទី១ ដែលត្រឡប់ពីដែនម៉ានីឡា មកដល់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៥៩៦ នៃគ.សករាជ ដែលបានមើលឃើញថា រាជធានីលង្វែក ត្រូវបានសៀមវាយបែករួចទៅហើយ ហើយកម្ពុជាពេលនេះបានដឹកនាំដោយស្ដេចថ្មីព្រះនាម ព្រះរាមជើងព្រៃ ។ លោក បេឡូសូ បានសើបសួរពីក្រុមសាច់ញាតិ ព្រះសត្ថា ទើបដឹងថា បុត្រទី២ របស់ទ្រង់ព្រះនាម ពញ្ញាតន់ នៅរស់រានមាជីវិត នៅឡើយហើយពេលនេះទ្រង់កំពុងស្នាក់នៅ ប្រទេសឡាវ ។ លោក បេឡូសូ បានត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែលោកមិនមានតួនាទីឋានៈ នៅក្នុងកិច្ចការរដ្ឋបាលនោះទេ ដោយអាក់អន់ចិត្តនិង ព្រះបរមរាមាទី២ លោក បេឡូសូ បានរៀបឧបាយកលធ្វើឃាតព្រះបរមរាមា ដោយថ្វាយសារលិខិត សុំចូលជួប ព្រះបរមរាមាទី២ ជាមួយនិងព្រះដង្វាយថ្វាយនូវរឿងបណ្ដាការមួយចំនួន លោក បេឡូសូ បានចាត់បក្សពួក ២៤នាក់ ឱ្យសែងហឹបបណ្ដារការចូលជួបព្រះបរមរាមាទី២ លោក បេឡូសូ និង បក្សពួកបានលួចដាក់នៅស្វៃកាំភ្លើងជាប់នូវតាមខ្លួនផងដែរ ឆ្មាំយាមរាជវាំងមិនបានឆែកឆេរតឹងរឹងនោះទេ ត្បិតស្មានថាក្រុមលោក បេឡូសូ មកមានបំណងល្អ និង មកដើម្បីរឹតចំណងមិត្តភាពជាមួយព្រះរាជា អំឡុងពេលដែលបើកហឹបថ្វាយគ្រឿងបណ្ដាការទៅកាន់ ព្រះបរមរាមា លោក បេឡូសូ បានលួចបាញ់ប្រហារព្រះមហាក្សត្រ ត្រូវចំព្រះឱរ៉ា (ដើមទ្រូង) ដួលស្លាប់មួយរំពេច ហើយទ្រង់បានសោយទីវង្គត់ក្នុងពេលនោះ ឯក្រុមមន្ត្រី និង ពួកក្រមការរាជវាំង ក៏ត្រូវក្រុមលោក បេឡូសូ បាញ់ស្លាប់អស់ជាច្រើនផងដែរ ដោយសារតែលោក បេឡូសូ មានសារលិខិតជាបេសកជន ដែមានត្រាបញ្ជារអតីតព្រះមហាល្សត្រ ព្រះសត្ថា ទើបកងការពាររាជវាំងមិនហ៊ានចាប់ខ្លួនលោក បេឡូសូ នោះទេ ក្រោយមកលោក បេឡូសូក៏ចាត់ឱ្យមន្ត្រី ៤នាក់ នាំសារលិខិតទៅកាន់ស្ដេចឡាវ ដើម្បីសូមអញ្ជើញ អង្គពញ្ញាតន់ ជាបុត្រព្រះសត្ថា មកគ្រងរាជសម្បត្តិនៅកម្ពុជាវិញ ពញ្ញាតន់ បានឡើងសោយរាជបន្តពីព្រះរាមជើងព្រៃ ដែលមានព្រះនាមក្នុងរាជថា បរមរាជាទី៣[]

ចំណារពន្យល់

[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
បរមរាមាទី២
(គ.ស ០០០០-១៥៩៦)
មុនដោយ
ជ័យជេស្ឋាទី១
រាជាណាចក្រកម្ពុជា
១៥៩៤-១៥៩៦
តដោយ
បរមរាជាទី៣

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  3. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands