ព្រះឧទ័យរាជាអង្គចន្ទ

ពីវិគីភីឌា
ព្រះឧទ័យរាជាអង្គចន្ទ
ព្រះចៅក្រុងកម្ពុជា
រជ្ជកាល១៨០៦-១៨៣៤
រាជ្យមុនព្រះបាទនារាយណ៍រាជាទី៣អង្គអេង
រាជ្យបន្តក្សត្រីអង្គម៉ី
បុត្រអង្គប៉ែន
អង្គម៉ី
អង្គពៅ
ព្រះនាមពេញ
ព្រះឧទ័យរាជាអង្គចន្ទ
បិតាអង្គអេង
មាតាអ្នកម្នាងអួត
ប្រសូត១៧៩២
សុគតធ្នូ ១៨៣៤
ភ្នំឧដុង្គ
សាសនាព្រះពុទ្ធសាសនា និងក្រុងឧដុង្គ

ព្រះបាទឧទ័យអង្គចន្ទ (១៨០៦-១៨៣៤)[កែប្រែ]

នៅខែសីហា គ.ស ១៨០៦ ព្រះអង្គចន្ទដែលមានព្រះជន្មទើមតែបាន១៥វស្សាបានអភិសេកនៅក្រុងបឹងកក ដោយមានព្រះនាមសម្រាប់រាជ្រថា ព្រះបាទសម្តេចព្រះឧទ័យរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោពណ៌។ រួចហើយព្រះអង្គបានយាងត្រឡប់មកសោយរាជ្យនៅក្រុងឧដុង្គបីខែក្រោយមក ចៅពញាអភ័យធីបែសបែន បានយកកូនស្រីឈ្មោះ ទេពមកថ្វាយជាអ្នកម្នាង។ បន្ទាប់មកព្រះបាទឧទ័យរាជាទ្រង់បាននាំគ្រឿងបណ្តាការទៅថ្វាយស្តេចសៀម សូមយាមក្សត្រាក្សត្រីយាងមកវិញ។ ស្តេចសៀមឱ្យតែព្រះបិតា និងរាជបុត្រី អង្គពៅត្រឡប់មកវិញ(១៨០៧)។ នៅគ.ស ១៨០៩អ្នកម្នាងទេពបានប្រសូតបុត្រីនាម អង្គប៉ែន។ នៅឆ្នាំដដែរ ព្រះចៅសៀមបានសោយទីវង្គត ហើយព្រះរាជបុត្រច្បងឡើងសោយរាជ្យស្នង។ ឯ ចៅពញាអភ័យធីបែសបែន ក៏ទទួលមរណភាពដំណាល់គ្នានោះដែរ។ កូនលោកគឺ ឧញ៉ាវិបុលរាជបែន ត្រូបបានព្រះចៅសៀមតែងតាំងឱ្យកាន់តំណែងជំនួសឪពុកលោក[១]

ឯកសារយោង[កែប្រែ]

  1. ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២៣៩។