Jump to content

ភូមិព្រៃជើង

ពីវិគីភីឌា

ភូមិព្រៃជើងជាភូមិមួយដែលស្ថិតនៅក្នុង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ។ភូមិព្រៃជើង គឺជាភូមិមួយដែលមានចំងាយ១១៥គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់ ។ ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជនប្រកបរបរជាកសិករ ជាអាជីវករលក់ដូរ ជាមន្រី្ត​រាជការធ្វើស្រែចំការ ។ ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៧០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួល ទិន្នផលកើនជាងឆ្នាំកន្លងទៅ។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ ។ ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារតាកែវ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។ភូមិព្រៃជើង មានប្រជាជន​ចំនួនប្រហែល ១០០០នាក់ ។

មាតិកា

[កែប្រែ]

  null លាក់ 

ប្រវត្តិសាស្រ្ត[កែប្រែ]

[កែប្រែ]

ភូមិរលួសជាភូមិដែលមានវ័យចំណាស់មួយពីដំបូងឡើយកក្នុងភូមិសម្បូព្រៃឈើជាច្រើនតែដោយសាតែប្រជាជនកាប់ឆ្ការដើម្បីយកដីសងលំនៅដ្ឋាននិង ធ្វើ ស្រែ ។ កាលពីមុនបានកាត់ចូលរវាងភូមិតូចៗ៣នៅក្នុងនោះរួមមានភូមិព្រៃរលួស ភូមិព្រៃធំ និង ភូមិនគរឃ្លោកដោយភូមិទាំនេះមានលក្ខណះតូចៗទើបគេចាត់វាចូលជាភូមិតែមួយគឺភូមិរលួស។ ហើយបច្ចុប្បន្នភូមិរលួស ប្រជាជនអ្នកខ្លះហៅថាភូមិព្រៃធំ អ្នកខ្លះហៅថា ភូមិនគរឃ្លោក និងភូមិរលួស ។

សេដ្ឋកិច្ច[កែប្រែ]

[កែប្រែ]

សេដ្ឋកិច្ចភូមិព្រៃជើងតាំងពីដើមប្រជាជនភូមិនេះប្រកបរបរធ្វើស្រែនិងចំការជាដើម។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាធ្វើចំការ ធ្វើនំតាមរដូវនិងមានការលក់ដូរធ្វើរោងចក្រ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់ ​។ កាលពីឹឆ្នាំ២០១៤ ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។

វប្បធម៌[កែប្រែ]

[កែប្រែ]

ភូមិ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនានិងសាសនាយេស៊ូតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យដាលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ[កែប្រែ]

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ​នៅ​ថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ការអប់រំ[កែប្រែ]

[កែប្រែ]

នៅភូមិព្រៃជើងនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

ទេសចរណ៍[កែប្រែ]

[កែប្រែ]
គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ការអភិវឌ្ឍន៏[កែប្រែ]

[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។ ​មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកសារយោង[កែប្រែ]

[កែប្រែ]
  1. Jump up↑ ខេត្តតាកែវ
  2. Jump up↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  3. Jump up↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017