ភ្នំវល្លិ

ដោយវិគីភីឌា
Jump to navigation Jump to search

ភូមិសាស្រ្តភ្នំវល្លិ៖

ភ្នំវល្លិជាភ្នំមួយដែលស្ថិតនៅខេត្តកែបផងដែរ។ ហើយវាសម្បូរទៅដោយព្រៃឈើតូច ធំ និងមានសត្វរស់នៅជាច្រើនដូចជា៖ សត្វស្វា សត្វទោច ខ្លាត្រី ខ្លាឃ្មុំ ចចក មាន់ព្រៃ ដំរី ខ្លា ពស់ អណ្តើក ជ្រូកព្រៃ ពង់រូល កំប្រុក សត្វប្រមា ប្រើស ឈ្លូស…..សត្វទាំងអស់នេះវារស់នៅជួវជុំគ្នាទៅដោយសុខក្សេមក្សាន្តនៅក្នុងព្រៃឈើដ៏ត្រជាក់ត្រជុំគ្មានអ្នកណាមកឆាឆៅឡើយ។ ដើមឈើតូចធំបានផ្តល់សម្រស់យ៉ាងស្រស់ស្អាតដល់ធម្ម​ជាតិ វាបានធ្វើអោយដីមានភាពត្រជាក់ត្រជុំពោរពេញទៅដោយផាសុខភាព។ នៅពេលនោះសត្វដែលរស់នៅក្នុងព្រៃឈើរស់នៅដោយគ្មានការភ័យខ្លាចឬព្រួយបារម្ភអ្វីឡើយ។ នៅសម័យនោះគ្មានប្រជាជនណាម្នាក់ហានចូលទៅព្រៃភ្នំនោះទេ ដោយសារពួកគេខ្លាចសត្វព្រៃ។​ ណាមួយមានពួកខ្មែរក្រហមរស់នៅទីនោះផងដែរ ហើយពួកខ្មែរក្រហមជាមនុស្សអង់អាចនឹងមិនចេះខ្លាចសត្វព្រៃទើបពួកគេអាចនៅទីនោះបាន ពួកគេរស់នៅទីនោះដោយមានការរួបរួមសាមគ្គីគ្នាមិនអោយមានការបែកបាក់គ្នាឡើយ។​ ពួកគេរស់នៅដោយប្រុងប្រយ័ត្នយ៉ាងខ្លាំងមិនថាពេលយប់ឬពេលថ្ងៃឡើយ​ ការប្រុងប្រយ័ត្នរបស់ពួកគេដោយសារពួកគេបានរៀន នឹងបានហ្វឹកហាត់កន្លងមក។ហើយនៅទីនោះផ្លូវដែលចូលទៅគឺមានផ្លូវតូចជាលក្ខណៈផ្លូវរទេះគោ មានព្រៃស្បូវ ព្រៃសងសម្បងហើយនៅជុំវិញទីនោះគឺមានមនុស្សរស់នៅដោយមានការភ័យខ្លាចនិងប្រុងប្រយ័ត្នមួយចំណែកផងដែរ។ជូនកាលពេលខ្លះមានពួកខ្មែរក្រហមចុះមកសម្លាប់ប្រជាជនដែលរស់នៅតំបន់នោះហើយមានពួកកងទ័ព ឈ្លប ទាហាន នឹងប៉ូលីស មិនងាយចាញ់ពួកទាហានឡើយ ដោយសារពួកវាមានបច្ចេកទេសខ្ពស់និងបានហ្វឹកហាត់ពីមុនមក។​ នៅអំឡុងពេលពួកគេកំពុងបាញ់គ្នាពួគទាហ៊ានបានរត់ចោលបន្ទាយ ហើយបានវិលត្រឡប់ទៅទីកន្លែងដើមវិញគឺផ្ទះរបស់ពួកគេហើយមានការបង្កើតជាក្រុមៗនឹងមានការត្រួតពិនិត្យច្បស់លាស់នៅគ្រប់ទីកន្លែងដែលពួកគេបានធ្វើដំណើរ។​នៅពេលពួកទាហ៊ានបានវិលត្រឡប់មកបន្ទាយវិញដោយដឹងថាពួកសត្រូវបានទៅបាត់អស់ហើយទើបពួកទាហ៊ានមិនភ័យខ្លាចឡើយ។មេដឹកនាំបានណែនាំប្រាប់កូនចៅគ្រប់គ្នាៗអោយចេះប្រុងប្រយ័ត្ន ចេះសាមគ្គីគ្នាជាកម្លាំង ដើម្បីតតាំងទល់ជាមួយពួកខ្មាំងគ្រប់ពេលវេលា។ លុះពេលក្រោយក្រុមរបស់ខ្មែរក្រហមឡើងព័ទ្ធបន្ទារបស់ក្រុមទាហ៊ានបានច្បាំងជាមួយកងទ័ពរបស់ក៏រត់អស់ទៅ។ ក្រុមខ្មែរក្រហមបានចុះតាមភូមិស្រុករ​បស់ប្រជាជនពួកវាបានស្អប់ទាហ៊ាន ឈ្លូប ប៉ូលីស នគរបាលហើយបានគិតថា ពួកទាំងនេះសុទ្ធតែពួកជញ្ជូកឈាមរបស់ប្រជាជន។ វាបានសម្លាប់ មេភូមិ មេឃុំ មានអ្វីផ្សេងទៀតដែលពួកគេមិនចូលចិត្ត។ក្រោយមកប្រពន្ធ​ កូន របស់អ្នកទាំងនោះបានយំសោកស្តាយជាខ្លាំងដោយសារគេសម្លាប់ប្តីរបស់ខ្លួន។ហើយបានដាក់បណ្តាសសាដល់អ្នកដែលបានសម្លាប់ប្តីរបស់គេ លុះពេលក្រោយមកមានក្រុមយានបានច្បាំងជាមួយក្រុមពួកខ្មែរក្រហមនៅពេលនោះពួកខ្មែរក្រហមវបានច្បាំងជាមួយចាញ់រត់បាត់អស់ទៅ។ នៅពេលលុះក្រោយមកដែលរស់នៅតំបន់ជិតភ្នំវល្លិឬឆ្ងាយបានដឹងថាភ្នំវល្លិគ្នានមនុស្សរស់នៅទៀតទេ។ ទើបពួកគេបានចាប់ឆ្ការព្រៃធំតូចដើម្បីយកកន្លែងនោះធ្វើជាកន្លែងភូមិតូចមួយនិងចាប់ផ្តើមនាំគ្នាធើ្វផ្ទះតូចៗនឹងរស់នៅទីនោះយ៉ាងមានសេចក្តីសុខជាមួយគ្រូសាររបស់ពួកគេ។ហើយគេមានសម្ការដើម្បីដាំដំាណាំផ្សេងៗចិញ្ចឹមគ្រួសារនិងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។​ ហើយគេបានដាំដំណាំមានដូចជា៖ ធុរេន ម្រេច ស្វាយ ខ្នុរ ទៀប ដូង ចេក​ ល្ហុង ល្មុត ជាពិសេស​ដំណាំម្រេចដំណាំនេះវាបានទាក់ទាញដល់ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលពួកគេទាំងនោះបានមកទស្សនាឬមកលេងនៅជុំវិញតំបន់ឆ្នេរកែបហើយក៏បន្តដំណើររបស់ពួកគេទៅលេងនៅឯភ្នំវល្លិដែលជារមណីយដ្ធានមួយស្ថិតនៅខេត្តកែប។ប្រជាជនបានអភិវឌ្ឈន៏តំបន់នោះអោយទៅជាកន្លែងដែលមានរមណីយដ្ធាន និងជាកន្លែងធម្មជាតិស្រស់បំព្រងសម្រាប់ភ្ញៀវទស្សនា។ ប្រជាជនបានចាប់ដីនៅទីនោះបានរាប់សិបលានហិចតា នៅពេលមានដីឡើងថ្លៃពួកគេបានលក់ដីនោះអោយទៅអ្នកដែលមកទិញដីនោះធ្វើជារមណីយដ្ធានឬជាចម្ការដើម្បីដាំដំណាំផ្សេងៗ…។