រាជឱង្ការ
ឱង្ការ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១២១៧-១២៧៥ | ||||
រាជ្យមុន | ព្រះបាទលំពង្ស | ||||
រាជ្យបន្ត | ព្រះបាទស្រីសុរិយោពណ៌ទី១ | ||||
ស្វាមី/មហេសី | ព្រះនាងមង្គលក្សត្រី | ||||
បុត្រ | ព្រះសុរិយោពណ៌ ព្រះអង្គមន្ទាពិសី | ||||
| |||||
សន្តតិវង្ស | អង្គជ័យ | ||||
បិតា | ព្រះបាទលំពង្ស | ||||
មាតា | សម្ដេចព្រះភគវតីព្រះមហាក្សត្រី ចក្រពត្តិ | ||||
ប្រសូត | គ.ស ១១៩៧ មហានគរ | ||||
សុគត | គ.ស ១២៧៥ មហានគរ |
ព្រះបាទរាជឱង្ការ (គ.ស ១១៩៧-១២៧៥) រជ្ជកាល (គ.ស ១២១៧-១២៧៥) ឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ពីឆ្នាំឆ្លូវនពស័ក ព.ស ១៧៦១, គ.ស ១២១៧, ម.ស ១១៣៩, ច.ស ៥៧៩ ព្រះជន្មាយុ២០ឆ្នាំ ទ្រង់ព្រះនាមសម្ដេចព្រះបាទព្រះរាជឱង្ការ។ ព្រះអង្គយកព្រះមង្គលក្សត្រី ជាព្រះរាជវង្ស លើកឡើងជាអគ្គមហេសី ទ្រង់ព្រះនាមសម្ដេចព្រះភគវតីមង្គលក្សត្រីសិរីវីចក្រពត្តិ ហើយព្រះអង្គប្រជុំសាមលរាជ ធ្វើព្រះមេរុថ្វាយព្រះភ្លើង ព្រះបរមសពសម្ដេចព្រះវរាជបិតា ៣ ខែ ព្រមដោយល្បែងមហោស្រពជាឱឡារិក។ លុះព្រះអង្គសោយរាជ្យបាន ៥៨ ឆ្នាំ ព្រះជន្មបាន ៧៨ ឆ្នាំ ទ្រង់ប្រឈួនសុគតទៅ។ មន្ត្រីលើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋហើយអញ្ជើញព្រះស្រីសុរិយោពណ៌ ជាព្រះរាជបុត្រឲ្យឡើងសោយរាជសម្បត្តិតាមប្រពៃណី។
ព្រឹត្តិការណ៍ក្នុងរាជ្យ
[កែប្រែ]ក្នុងឆ្នាំរកាសប្តស័ក ព.ស ១៧៦៩, គ.ស ១២២៥, ម.ស ១១៤៧, ច.ស ៥៤៧ ព្រះបាទបរមនាថ បរមបពិត្រ ស្ដេចលើកព្យូហយាត្រា នាំរាជសេវកាមាត្យ ទាំងខាងក្នុងទាំងខាងក្រៅ ទៅទតទឹកទន្លេធំ។ ទ្រង់ប្រថាប់នៅនគរបានជ័យ បានការហើយត្រាស់សួរទៅពញាមន្ត្រីវរវង្សថា : "ម្ដេចក៏ចៅ មិននៅក្នុងកំផែងប្រាសាទនេះ" ចៅពញាមន្ត្រីវរវង្ស ក្រាបទូលថា : ទីនេះប្រជារាស្ត្រប៉ង នៅច្រើនៗគ្នាដែរតែចេះតែឃើញសម្ដេចព្រះអយ្យកោ ស្ដេចមកបណ្ដេញពុំឲ្យនៅ អ្នកនៅចេះតែមានជម្ងឺដំកាត់ពន់ប្រមាណ។ ក្នុងខណៈ ដែលសម្ដេចព្រះនាគសេនមហាថេរ ចូលទៅថ្វាយព្រះពរនោះ ព្រះអង្គបានសួរថា : "បើញោមបង្វែរទីនេះ ទៅជាព្រះអារាម តើគួរឬទេ?" សម្ដេចព្រះនាគសេន ថ្វាយព្រះពរថា : "គួរ"។ ទើបព្រះអង្គទ្រង់ត្រាស់បង្គាប់ ឧកញ៉ាសម្ដេចយល់ ឲ្យសាងព្រះវិហារ សាងព្រះពុទ្ធរូបក្នុងវត្តនោះវេរថ្វាយទៅជាវត្ត ឲ្យសម្ដេចព្រះនាគសេន នៅគង់ចាំវស្សា។ សម្ដេចព្រះនាគសេនថ្វាយព្រះពរថា : ទីនេះជា "ឧត្តុង្គឧត្តម ខ្ពស់ប្រសើរណាស់ គួរសមតែតម្កល់ព្រះពុទ្ធរូប ថាបើនឹងឲ្យព្រះសង្ឃគង់ចាំវស្សា មានសិស្សានុសិស្ស ធ្វើឲ្យឆ្អេះឆ្អាបនោះ ពុំបានទេ"។ ទើបព្រះអង្គឲ្យឧកញ៉ា សម្ដេចសាងព្រះអារាមមួយទៀត ជាំយខាងជើងនគរបានជ័យ បានការហើយតាំងនាមហៅនគរតូច ឲ្យសម្ដេចព្រះនាគសេន គង់ចាំវស្សាក្នុងវត្តទាំងពីរ។ ស្ដេចធ្វើបបុណ្យឆ្លងស្រេច ក្នុងឆ្នាំរកាសប្តស័ក។ លុះសូរេចបុណ្យហើយ ព្រះអង្គព្រះរាជដំណើរទៅមហានគរវិញ ព្រះអង្គសោយរាជ្យរៀងមក។
រាជបុត្រ
[កែប្រែ]សម្ដេចព្រះអគ្គមហេសីសម្ភពព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមសុរិយោពណ៌។
អ្នកស្រាវជ្រាវ សូមជំរាបថា : "ព្រះមហាក្សត្រអង្គនេះ ក៏ពុំឃើញមានព្រះនាមក្នុងឯកសារដទៃទៀតដែរ"។
ឯកសារយោង
[កែប្រែ]- ឯកសារមហាបុរសខ្មែរ
មុនដោយ ព្រះបាទលំពង្ស |
មហានគរ | តដោយ ព្រះបាទស្រីសុរិយោពណ៌ទី១ |