មន្ទាពិសី
មន្ទាពិសី | |||||
---|---|---|---|---|---|
ព្រះអង្គ | |||||
រជ្ជកាល | គ.ស ១២៥២-១៣៤០ រឺ គ.ស ១២៧៥-១៣៤០ | ||||
រាជ្យមុន | មង្គលក្សត្រី | ||||
រាជ្យបន្ត | មិនស្គាល់ | ||||
ស្វាមី/មហេសី | ស្រីសុរិយោពណ៌ទី១ | ||||
បុត្រ | ព្រះនិព្វានបាទ ព្រះសុទ្ធាន | ||||
| |||||
វង្ស | អង្គជ័យ | ||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទរាជឱង្ការ | ||||
ប្រសូត | មហានគរ | ||||
សុគត | មហានគរ |
ព្រះអង្គមន្ទាពិសី ព្រះអង្គត្រូវជាព្រះមហេសីព្រះបាទស្រីសុរិយោពណ៌ទី១។ ព្រះជន្មាយុ ២៣ឆ្នាំ ព្រះស្រីសុរិយោពណ៌ ទ្រង់បានយកព្រះអង្គមន្ទាពិសី ជាព្រះរាជអនុជផ្សេងមាតា លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមជាសម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ ហើយព្រះអង្គឲ្យប្រជុំសាមលរាជ សាងព្រះមេរុ ធ្វើបុណ្យព្រះបរមសព ព្រះវររាជបិតា។ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព.ស ១៨៤៩, គ.ស ១៣០៥, ម.ស ១២២៧, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះនិព្វានចក្រ (សាស្ត្រាខ្លះថា និព្វានបាទ សាស្ត្រាខ្លះទៀតថា និព្វានបទ)។ ឆ្នាំរការ ឯកស័ក ព.ស ១៨៥៣, គ.ស ១៣០៩, ម.ស ១២៣១, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុទ្ធានរាជា។ លុះព្រះរាជបុត្រទាំងពីរព្រះអង្គ ចំរើនព្រះជន្មធំឡើងនោះ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ ឯព្រះសុទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង់រាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ។
ឯកសារយោង
[កែប្រែ]- ឯកសារមហាបុរសខ្មែរ
មុនដោយ មង្គលក្សត្រី |
មហានគរ | តដោយ មិនស្គាល់ |