Jump to content

វត្តរាជបូណ៌

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វត្តរាជបូព៌)

វត្តរាជបូណ៌ ឬ វត្តបូព៌ (អង់គ្លេស : Wat Bo) គឺជាបូជនីយដ្ឋាននិងបុរាណដ្ឋា​ន​ដ៏ល្បីមួយ​នៅក្នុង​ខេត្ត​សៀម​រាបដែលបានកសាងឡើងនៅរវាងឆ្នាំ ១៦៥០ បើ​គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​កាល​ជាង ៤០០ ឆ្នាំមកហើយ។វត្តរាជបូណ៌មាន​ទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត​សៀមរាប[]ព្រះវិហារវត្តបូព៌គឺជាមរតកវប្បធម៌ដ៏ល្អឯកមួយដែលមានក្បូរក្បាច់រចនានិងស្នាដៃសិល្បៈខ្មែរពិតៗទាំងដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌គឺសុទ្ធតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិរួមទាំងអ្នកមកសិក្សាស្រាវជ្រាវផងដែរ។នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រនិងមានគំនូរបុរាណរឿងរាមកេរ្តិ៍ដែលជារឿងដ៏ល្បីល្បាញនៅក្នុងផ្នែកវប្បធម៌ខ្មែរ។ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួច។

វត្តរាជបូណ៌
ព្រះវិហារវត្តបូព៌
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
ទីតាំង
ទីតាំងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
ប្រទេស កម្ពុជា

ប្រវត្តិសាស្ត្រ

[កែប្រែ]

វត្តរាជបូណ៌កសាងឡើងនៅរវាងឆ្នាំ ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយនៅក្នុងរជ្ជកាលព្រះបាទនរោត្តម។វត្តរាជបូណ៌គឺជាបូជនីយដ្ឋានដ៏ល្បីមួយដែលសម្បូរទៅដោយអ្នកប្រាជ្ញនិងមន្រ្តីសង្ឈដែលមានឋានានុក្រមខ្ពស់ៗគង់នៅ។និយាយអំពីការអប់រំនៅក្នុងវត្តរាជបូណ៌មានសាលាពុទ្ធកវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃនៅក្នុងខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានាមានឱកាសរៀននូវចំណេះដឹងទាំងខាងពុទ្ធចក្រនិងអាណាចក្ររួមទាំងមានស្ថានីយវិទ្យុពុទ្ធសាសនា នៅក្នុងវត្តនេះទៀតផង។ជាមួយគ្នានេះផងដែរវត្តរាជបូណ៌ក៏មានមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈដែលមានបង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបុរាណមានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លេងប្រពៃណីជាពិសេសក៏មានវត្តុបុរាណរាប់រយមុខដែលតាំងនៅក្នុងកុដិប្រៀបដូចជាសារៈមន្ទីរតូចមួយសម្រាប់ឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា និងស្វែងយល់ដែលញ៉ាំងចិត្តឲ្យជ្រះថ្លាពន់ពេក។[]ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អវិចិត្រនៃព្រះវិហារបុរាណអាយុកាលប្រមាណជិត ៤០០ ឆ្នាំនេះទាំងសំណង់ ចម្លាក់ គំនូរទាំងនោះត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី ផ្សែងធូបទៀន ការលាបពណ៌ថ្មី និង ការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ប៉ុន្តែសម្បត្តិបេតិកភ័ណ្ឌខេត្តសៀមរាបមួយនេះត្រូវបានគេយកចិត្តទុកដាក់សង្គ្រោះនិងអភិរក្សដោយអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះនៅក្នុងបំណងអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាសម័យបុរាណកាលឲ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។នៅតាមជញ្ជាំង សសររូបចម្លាក់នៅលើស៊ុមបង្អួចមានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី ០៧ ទៅ ០៣ ស្រទាប់ហើយរាល់ការសម្អាតឬជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុតពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឲ្យមានប្រតិកម្មនឹងថ្នាំចាស់។រយៈពេល ០២ ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ព្រះពុទ្ធបដិមា បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច ០៩ ផ្ទាំង រូបគំនូរ ០៣ ផ្ទាំងនៅក្នុងចំណោម ១៥៧ ផ្ទាំងខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿងរាមកេរ្តិ៍ដែលជារឿងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍គូរនៅរវាងឆ្នាំ ១៩២០-១៩២៤ ដោយជាងឈ្មោះប៉ិលនិងក្មួយរបស់គាត់ឈ្មោះឌិត។ជាងគំនូរទាំង ០២ នាក់នេះគឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួចដោយលោកកុសលបានបញ្ជាក់ថាព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។[]

ឯកសារយោង

[កែប្រែ]
  1. Bunnara, Dy. "កូនខ្មែរ​គួ​រ​ដឹង! វត្តរាជបូណ៌​មាន​អាយុ​កាល​ជាង ៤០០ ឆ្នាំ អ្នកប្រាជ្ញ និងមន្រ្តី​សង្ឈ​ខ្ពស់ៗធ្លាប់គង់នៅ" (in American English). Retrieved 2023-09-22. {{cite web}}: zero width space character in |title= at position 9 (help)
  2. "SBM News". sbm.news. Retrieved 2023-09-22.
  3. "ដំណែល និងដំណាល "រាជបូណ៌" អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម". KAMPUCHEERS (in អង់គ្លេស). 2019-12-27. Retrieved 2023-09-22.