ស្រុកសៀមរាប
ស្រុកសៀមរាប ឬ ក្រុងសៀមរាប (អង់គ្លេស : Siem Reap municipality) គឺជាដែនរដ្ឋបាលស្ថិតនៅក្នុងខេត្តសៀមរាបដែលជាស្រុកនិងជាទីរួមខេត្តរបស់ខេត្តសៀមរាបផ្ទាល់តែម្តង។ស្រុកនេះមានព្រំប្រទល់ខាងលិចជាប់នឹងស្រុកពួកខាងកើតជាប់នឹងស្រុកប្រាសាទបាគងខាងជើងជាប់នឹងស្រុកអង្គរធំនិងស្រុកបន្ទាយស្រីនិងខាងត្បូងជាប់នឹងបឹងទន្លេសាប។
| ទីក្រុងសៀមរាប Siem Reap municipality | |
|---|---|
| ក្រុងរដ្ឋបាល | |
| ប្រទេស | |
| ខេត្ត | ខេត្តសៀមរាប |
| សង្កាត់ | ១៣ |
| ទីរួមខេត្ត | ក្រុងសៀមរាប |
| រដ្ឋាភិបាល | |
| • ប្រភេទ | រដ្ឋបាលទីក្រុង |
| • អភិបាលក្រុង | សូរ ប្លាតុង |
| ផ្ទៃក្រឡា[១] | |
| • សរុប | ៤២៤.៧៣ គម2 (១៦៣.៩៩ ម៉ាយ ការ) |
| ប្រជាជន (២០០៨)[២] | |
| • សរុប | ២៣០៧១៤ នាក់ |
| ល្វែងម៉ោង | ICT (ម.ស.ស.+7) |
| លេខកូដភូមិសាស្ត្រ | ១៧១០ |
ប្រវត្តិ
[កែប្រែ]នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៩ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៣ អនក្រ.បក ស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសៀមរាប ស្រុកពួក និង ស្រុកប្រាសាទបាគង ខេត្តសៀមរាបដោយកាត់យកឃុំទឹកវិលនិងឃុំក្របីរៀលពីស្រុកពួក និង ឃុំអំពិលពីស្រុកប្រាសាទបាគងបញ្ចូលទៅក្នុងស្រុកសៀមរាប។[៣]
នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៩ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៣ អនក្រ.បក ដោយផ្លាស់ប្តូរស្រុកសៀមរាប ខេត្តសៀមរាបមកជាក្រុងសៀមរាបនិងឃុំទាំង ១៣ របស់ស្រុកសៀមរាបមកជាសង្កាត់ដូចមានខាងក្រោម ៖
- ឃុំស្រង៉ែ ទៅជា សង្កាត់ស្រង៉ែ
- ឃុំស្វាយដង្គំ ទៅជា សង្កាត់ស្វាយដង្គំ
- ឃុំគោកចក ទៅជា សង្កាត់គោកចក
- ឃុំសាលាកំរើក ទៅជា សង្កាត់សាលាកំរើក
- ឃុំនគរធំ ទៅជា សង្កាត់នគរធំ
- ឃុំជ្រាវ ទៅជា សង្កាត់ជ្រាវ
- ឃុំចុងឃ្នៀស ទៅជា សង្កាត់ចុងឃ្នៀស
- ឃុំសំបួរ ទៅជា សង្កាត់សំបួរ
- ឃុំសៀមរាប ទៅជា សង្កាត់សៀមរាប
- ឃុំស្លក្រាម ទៅជា សង្កាត់ស្លក្រាម
- ឃុំទឹកវិល ទៅជា សង្កាត់ទឹកវិល
- ឃុំក្របីរៀល ទៅជា សង្កាត់ក្របីរៀល
- ឃុំអំពិល ទៅជា សង្កាត់អំពិល។[៤]
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៨០ អនក្រ.បក ស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងសៀមរាបនិងស្រុកប្រាសាទបាគង ខេត្តសៀមរាបដោយកាត់យកសង្កាត់អំពិលពីក្រុងសៀមរាបទៅឲ្យស្រុកប្រាសាទបាគងវិញ។[៥]
រដ្ឋបាល
[កែប្រែ]ស្រុកសៀមរាប ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១០ ឃុំ ៖
| លេខកូដឃុំ | ឃុំ | អក្សរឡាតាំង |
|---|---|---|
| ១៧១០០១ | ឃុំស្លក្រាម | Sla Kram |
| ១៧១០០២ | ឃុំស្វាយដង្គំ | Svay Dangkum |
| ១៧១០០៣ | ឃុំគោកចក | Kouk Chak |
| ១៧១០០៤ | ឃុំសាលាកំរើក | Sala Kamraeuk |
| ១៧១០០៥ | ឃុំនគរធំ | Nokor Thum |
| ១៧១០០៦ | ឃុំជ្រាវ | Chreav |
| ១៧១០០៧ | ឃុំចុងឃ្នៀស | Chong Khnies |
| ១៧១០០៨ | ឃុំសំបួរ | Sambuor |
| ១៧១០០៩ | ឃុំសៀមរាប | Siem Reab |
| ១៧១០១០ | ឃុំស្រង៉ែ | Srangae |
នៅក្នុងចំណោមឃុំទាំង ១០ នេះឃុំស្លក្រាម ឃុំស្វាយដង្គំ ឃុំគោកចក និង ឃុំសាលាកំរើកគឺជាតំបន់ទីប្រជុំជនចំណែកឯឃុំស្រង៉ែគឺជាតំបន់រដ្ឋបាលស្រុក។
ឯកសារយោង
[កែប្រែ]- ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធអគ្គិសនីនិងទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ Archived 2007-12-16 at the វេយប៊ែខ ម៉ាស៊ីន.

