វិគីភីឌា:FAQ

ពីវិគីភីឌា

សំណួរដែលសួរជារឿយៗ(FAQ)អំពីរបៀបកែប្រែទំព័រ

ទំព័រដើម
Q:តើធនធានប្រវត្តិសាស្រ្តនៅកម្ពុជាមានអ្វីខ្លះ?



A:

តើ​​វិគីភីឌា​ខ្មែរ​ជា​អ្វី​?

​​វិគីភីឌា​ខ្មែរ គឺជា​សព្វ​វចនានុក្រម​ជា​ភាសាខ្មែរដំបូង​គេ​បង្អស់​ដែល​​អនុញ្ញា​តឲ្យ​អ្នក​ប្រើ​ប្រាស់បានដោយ​សេរី​ គ្រប់​ពេល​វេលា​ គ្រប់​ទីកន្លែង​នៅលើ​ប្រព័ន្ធ​អ៊ិនធឺណេត ហើយត្រូវបាន​សរសេរ​ឡើង​ដោយ​ការ​សហការរួម​គ្នា​នៃ​អ្នក​អាន​ទាំង​អស់ រួមទាំង​អ្នក​ផង។ ​អត្ថបទទាំង​ឡាយ​នៃ​​វិគីភីឌា​ខ្មែរ​​ត្រូវ​បានកែលំអ​ជា​ប្រចាំ​ដោយ​ការ​រួម​ចំណែក​នៃ​មនុស្ស​ជា​ច្រើន។ ​អ្នកអាច​ដឹង​អំពី​បំលាស់​ប្តូរ​ថ្មី​ៗ​ជា​ទូទៅ​ទាំង​មូល​​នៅ​ក្នុង​វិគីភីឌា​ខ្មែរ​ដោយ​ចុច​លើ​បំលាស់ប្តូរថ្មីៗ និង​បំលាស់ប្តូរ​​នៃ​ទំព័រ​អត្ថបទនីមួយៗ​ដោយ​ចុច​លើប្រវត្តិ នៃ​ទំព័រអត្ថបទ​នោះ​។​
អ្នកណា ​ក៏​អាច​​កែ​បាន​លើ​ទំព័រ​នានា​នៃវិគីភីឌា​ខ្មែរដែរ​​ ហើយ​យើ​ង​ក៏ជំរុញ​លើក​ទឹក​ចិត្ត​អ្នកយ៉ាង​ខ្លាំង​ ​ឲ្យ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​កែ។ សូម​អ្នក​សាក​ល្បង​រក​នូវ​ចំណុច​ខ្វះខាត​នានា​លើ​ទំព័រ​ផ្សេង​ៗ​ ហើយ​​សូម​កែ​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​នោះដោយ​រួម​មាន​ដូច​ជា​ខ្លឹម​សារ​ ​អក្ខរាវិរុទ្ធ វេយ្យាករណ៍ ទម្រង់​នៃ​ទំព័រ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​យល់​ថា​ត្រូវ​ការ​កែ​លំអ​ជា​ចាំ​បាច់។ ក្នុង​ការ​កែ​​ទំព័រ​​ផ្សេង​ៗ​​​ក្នុង​វិគីភីឌា​ខ្មែរ ត្រូវ​ចាំបាច់​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​អភិវឌ្ឍន៍​ ស្ថាបនា​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​។ ចំពោះការ​កែ​ដោយ​មិន​ត្រឹម​ត្រូវ​នៅ​លើ​ទំព័រ​ណា​មួយ នឹង​ត្រូវ​បាន​លុប​ចោល​​ ហើយ​ជនណា​ដែល​ប្រព្រឹត្តល្មើស​បែប​នេះ​ជា​ញឹក​ញាប់​នឹង​ត្រូវ​បាន​ហាម​ឃា​ត់​មិន​ឲ្យ​ចូល​​វិគីភីឌា​ខ្មែរ​ជា​លើក​ទី២​ឡើយ។

រាល់​ការ​កែ​របស់​អ្នក​ នឹង​មិន​អាច​ធ្វើឲ្យ​ខូច​ដល់​វិគីភីឌា​ខ្មែរទេ ព្រោះរាល់​អ្វីៗ​ទាំង​អស់​អាចធ្វើការ​ស្តារ​មក​វិញបាន។ ហេតុ​ដូចនេះហើយ​ សូម​អ្នកកុំ​រួញរា​ក្នុងការ​កែអត្ថបទ​​​ណាមួយ​ ដើម្បី​ធ្វើ​ឲ្យ​វិគីភីឌា​ខ្មែរ​ ក្លាយ​ជា​ប្រភព​នៃព័ត៌មាន​​ដ៏សម្បូរ​បែប​ សម្រាប់​ជនជាតិ​ខ្មែរ​យើង​ទាំង​អស់​គ្នា។

ប្រសិន​បើ​អ្នក​មាន​បញ្ហា​អ្វីផ្សេងទៀត ឬត្រូវការ​ជំនួយ សូមទាក់ទង​ជាមួយ​​អ្នក​អភិបាល​វិគីភីឌា​ខ្មែរ។

ស្វែងយល់បន្ថែមអំពីវិគីភីឌា

តើ​វិគីភីឌា​ខ្មែរ​ជា​របស់​អ្នកណា?

​វិគីភីឌា​ខ្មែរ​ជា​របស់​កូន​ខ្មែរ​ទាំង​អស់គ្នា។ វាមិនមែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ។

តើ​​វិគីភីឌា​ខ្មែរ​មាន​ច្បាប់អ្វី​ខ្លះ​?

សូមចូល​មើល​ច្បាប់របស់វិគីភីឌា

តើហេតុអ្វីខ្ញុំ​ចាំបាច់​​ចូល​រួម​ចំណែក​ក្នុង​វិគីភីឌា​ខ្មែរ​?

ការចូល​រួម​ចំណែក​ក្នុង​វិគីភីឌា​ខ្មែរ​​ ផ្តល់​នូវ​ផល​ប្រយោជន៍ជាច្រើន​ដូច​ជា៖

  1. ការ​សរសេរ​អត្ថបទ​ដោយ​សេរី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត
  2. ពោរពេញដោយ​ការ​សប្បា​យ
  3. គ្មានរឿង​ធុញទ្រាន់
  4. ជាការ​អប់រំ ធ្វើ​ឲ្យ​អ្នក​រីក​ចម្រើន​នូវ​ចំណេះដឹង​ផ្សេងៗ
  5. ដើម្បីសង្គម ដើម្បីកូន​ខ្មែរ​ទាំងអស់​​ ទាំង​ពេល​​បច្ចុប្បន្ន​និង​ទៅអនាគត​
  6. អ្នកនឹង​ក្លាយ​ជាបុគ្គលម្នាក់ដែល​​ជួយ​ស្ថាបនា​ អភិវឌ្ឍន៍​សព្វវចនានុក្រម​ខ្មែរ​ដែល​ផ្តល់​ឲ្យនូវ​ការ​ប្រើ​ប្រាស់​ដោយ​សេរី​​ ដល់មនុស្សទូទៅ
  7. អ្នក​អាច​កែប្រែ​អត្ថបទភ្លាមៗ​ ដោយ​មិន​ចាំបាច់​សុំការ​អនុញ្ញាត តែក្នុង​លក្ខណៈស្ថាប​នា​ ឲ្យ​កាន់​តែ​ល្អប្រសើរ
  8. វិគីភីឌា​ខ្មែរ​មាន​លក្ខណៈរស់រវើក រាល់​កំណែប្រែ​របស់អ្នក​នឹង​បង្ហាញឲ្យ​ឃើញ​ភ្លាមៗ
  9. ជាកន្លែង​ចែករំលែក​នូវ​ចំណេះដឹង​​ ជាពិសេសអ្នក​នឹង​អាច​ទទួល​ការ​ផ្តល់យោបល់​​ភ្លាមៗអំពីសំណេររបស់អ្នក​​
  10. បង្កើត​ទំនាក់ទំនង​​​ជាមួយ​សមាជិក​ដទៃ​ទៀត
  11. ជាកន្លែង​បណ្តុះនូវគំនិត
  12. ជាកន្លែង​រៀន​ធ្វើ​ការ​ដែលមាន​ប្រយោជន៍សម្រាប់​សង្គម
  13. រៀន​ធ្វើ​អំពើ​ល្អ
  14. អ្នកនឹង​ទទួលបាន​ផលមកវិញ​នូវ​អ្វី​ៗដែលអ្នក​បាន​ចែករំលែក
  15. វិគីភីឌាខ្មែរ​គឺ​ជារបស់អ្នក
  16. ជាកន្លែងហ្វឹកហាត់​​សរសេរ​អត្ថបទ​ដោយ​អព្យាក្រឹត្យ គ្មា​ន​លំអៀង ​ព្រោះអ្នក​អាច​រៀន​ស្តាប់​ និង​ទទួល​នូវ​យោបល់​​ផ្សេងៗ​របស់​អ្នក​ដទៃ
  17. វិគីភីឌា​ខ្មែរ​គឺ​សហគមន៍​មួយ​ដែល​ផ្តល់​ប្រយាជន៍​លើស​លុបដល់​សង្គម; រៀន​ធ្វើ​ការ​នៅ​ទីនេះ​នឹង​ផ្តល់​បទពិសោធន៍ដ៏មាន​តម្លៃ សម្រាប់​ធ្វើការ​នៅ​កន្លែង​ផ្សេង​ទៀត
  18. អ្វី​ដែល​សំខាន់​បំផុតនោះ គឺ យើង​តែង​តែលឺកូនខ្មែរ​ម្នាក់ៗថា​​ស្រ​លាញ់​ជាតិ ចង់ជួយ​ជាតិ ចង់​ឲ្យ​ជាតិ​រីកចម្រើន នេះហើយ​ជាកន្លែងជួយជាតិ​ដោយ​ផ្តើម​ចេញ​ពីការងារ​តូចតាច តាមរយៈការ​ជួយ​សរសេរ​អត្ថបទ​មួយ​ ឬពីរ។

​ ​

តើខ្ញុំ​អាច​ចូល​រួម​ចំណែក​ក្នុង​វិគីភីឌា​ខ្មែរ​ដោយ​វិធីណា​?

គោល​បំណង​សំខាន់​របស់​វិគីភីឌា​​ខ្មែរ​គឺ ប្រមូល​ផ្តុំ​នូវ​រាល់​ចំណេះ​ដឹង​របស់មនុស្សជាតិ ជាពិសេស​ជនជាតិ​ខ្មែរ​ទាំង​អស់​​បញ្ចូល​ទៅ​ក្នុង​សព្វ​វចនា​នុ​ក្រម​ខ្មែរ​​ ដែលអា​ច​​ប្រើ​ដោយ​​សេរី គ្រប់​ពេល​វេលា​គ្រប់ទីកន្លែង​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត។ អ្នក​អាច​ជួយ​​​វិគីភីឌា​​ខ្មែរ​ឲ្យ​សម្រេច​គោល​បំណង​​នេះ​ តាម​រយៈ​ការ​​​ចូល​រួម​ចំ​ណែក​ដូច​តទៅ៖

  1. អត្ថបទ នៅក្នុង​​វិគីភីឌា​ខ្មែរមាន​អត្ថបទជា​ច្រើន។ ប៉ុន្តែ​គោល​បំណង​ធំសំខាន់​បំផុត​នោះ គឺធ្វើ​ឲ្យ​អត្ថបទ​នីមួ​យ​ៗ​ក្លាយ​ជា​​អត្ថបទ​ពិសេស​ ដែល​មានន័យ​​ខ្លឹម​សារ​ល្អ​ត្រឹម​ត្រូវ​​ អាច​ទុក​ចិត្ត​បាន។ អត្ថបទពិសេស​ទាំង​ឡា​យ​នឹង​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​​អត្ថបទ​ពិសេស។​ នៅក្នុង​បញ្ជី​អត្ថបទ​ទាំង​នោះមាន​​ចំនាត់ក្រុម​ផ្សេងៗ​ជា​ច្រើន។ ជ្រើស​រើស​ចូល​ក្នុង​​ចំណាត់ថ្នាក់​ក្រុម​ណា​មួ​យ​ដែល​អ្នក​ចេះ ឬមាន​ចំណាប់​អារម្មណ៍។​ រួច​ជ្រើស​រើស​អត្ថបទ​មួយ​ក្នុង​ចំណាត់​ថ្នាក់ក្រុម​នោះ ហើយ​ព្យាយាម​កែប្រែ​អត្ថបទ​នោះឲ្យ​ពេញ​លក្ខណៈជា​អត្ថបទ​ពិសេស។
  2. រូបភាព និង​​សំឡេង​ អ្នក​អាច​ជួយបញ្ចូល​រូប​ភាព​ ឬសំឡេង​ទៅ​ក្នុង​អត្ថបទ​ណា​មួយ ដើម្បីឲ្យ​អត្ថបទ​នោះមានលក្ខណៈ​កាន់តែល្អប្រសើរ​ឡើង។

តើខ្ញុំអាច​​បង្កើត​អត្ថបទថ្មីតាមវិធីណា?

ដើម្បី​បង្កើត​អត្ថបទ​ថ្មី៖

  1. ត្រូវ​បង្កើត​គណនី​នៅ​ក្នុង​វិគីភីឌាខ្មែរ​។
  2. គួរ​តែ​ខិត​ខំ​កែប្រែ​អត្ថបទ​ដែល​មាន​ស្រាប់​។
  3. ចាំ​បាច់​ត្រូវ​​រាវរក​អត្ថបទ​នោះ​ជា​មុន​សិន ដើម្បីឲ្យ​ច្បាស់​ថា​អត្ថបទ​ដែល​អ្នក​ចង់​បង្កើត​នោះ មិន​ទាន់​មានក្នុង​វិគីភីឌា​ខ្មែរ​ ព្រោះ​ជួន​កាល​អត្ថ​បទ​ដែល​អ្នក​ចង់​បង្កើត​​នោះ​មាន​រួច​ស្រេចទៅ​ហើយ​ គ្រាន់​តែមាន​ចំណង​​ជើង​ផ្សេង។​​
    • ប្រសិន​បើ​មាន​រួច​ស្រេច​ហើយ​ អ្នក​អា​ច​កែបាន​ដោយ​សេរីបាន តែ​ក្នុង​លក្ខណៈ​ស្ថាបនា​ឲ្យ​កាន់​តែ​ល្អ​ឡើង។
    • ប្រសិន​បើ​មិន​ទាន់​មាន​ទេ​ អ្នក​អា​ច​បង្កើតបាន ដោយចុច​លើ​បង្កើតទំព័រនេះ បន្ទាប់​រាវ​រក​មិនឃើញ។
  4. គួរ​តែ​ប្រមូល​ឯកសារ​យោងជា​មុន ព្រោះ​ដើម្បី​ជា​ព័ត៌មាន​ក្នុង​ការ​សរសេរ​អត្ថបទ​របស់​អ្នក​ ហើយ​យើង​ត្រូវការ​ព័ត៌មាន​ពី​ឯកសារ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​។
  5. គួរ​តែ​សាក​បង្កើត​នៅ​ក្នុងទំព័រ​អ្នក​ប្រើ​ប្រាស់​របស់​អ្នក​ជា​មុន​សិនៈ នៅ​ពេល​ដែល​អ្ន​ក​ចុះ​ឈ្មោះ​បង្កើត​គណនីក្នុង​វិគីភីឌា​ខ្មែរ អ្នកនឹង​ទទួល​បាន​ទំព័រ​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​របស់​អ្នក។ អ្នក​អាច​សាក​ល្បង​បង្កើត​អត្ថបទ​នៅទំព័រ​នោះ។​ បើអ្នក​មាន​បញ្ហា​​ អ្នក​អាច​សួរ​អភិបាល​នៃ​វិគីភីឌាខ្មែរ ឬ សមាជិកដទៃទៀត។


នៅពេល​បង្កើត​ចំណង​ជើង​អត្ថបទ​និង​​សរសេរ​អត្ថបទ តើ​ខ្ញុំ​គួរ​សរសេរ​ជាប់​គ្នា​ ឬគួរ​ផ្តាច់​ពាក្យ​នីមួយៗ​ដោយ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ?

តាមរយៈការ​ស្រាវ​ជ្រាវ​បាន​​ឲ្យ​ដឹង​ថា​ ការ​សរសេរ​ដោយ​​​ផ្តាច់​ពាក្យ​នីមួយៗ​ដោយ​ប្រើ​ចន្លោះ​មើល​មិន​ឃើញផ្តល់​នូវ​គុណ​ប្រយោជន៍​ជាច្រើន​ដូចជា៖

  1. អាច​ឲ្យដឹង​ពាក្យ​នីមួយៗរបស់​ខ្មែរ
  2. បង្ហាញនូវទម្រង់​បាន​ស្អាត​ល្អ​ ព្រោះមាន​ការ​តម្រឹម​ចុះ​បន្ទាត់ដោយ​ស្វ័យ​ប្រវត្តិរបស់​កុំ​ព្យូទ័រ​
  3. អាច​ផ្ទៀង​ផ្ទាត់​នូវកំហុស​អក្ខរាវិរុទ្ធ ពេល​ចម្លង​ចូល​ម៉ាស៊ីន​ផ្ទៀង​ផ្ទាត់​អក្ខរាវិរុទ្ធ
  4. អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​ គឺ​ងាយ​ស្រួល​ក្នុង​ការ​រាវរក​តាម​​Google។

ប្រសិន​បើ​អ្នក​​សរសេរជាប់គ្នា​ដោយ​មិនបា​នផ្តាច់​​​​ពាក្យ​នីមួយៗ​ដោយ​ប្រើ​ចន្លោះ​មើល​មិន​ឃើញទេ​ កុំព្យូទ័រ​​នឹង​ចាត់​ទុក​ថា​វា​ជា​ពាក្យ​តែ​មួយដែល​ពិបាក​ក្នុង​ការ​រាវរក​តាម​Google។ ឧទាហរណ៍​អ្នក​ចង់​បង្កើ​តចំណង​ជើង​អត្ថបទ​មួយ​ដែល​មាន​ឈ្មោះថា​ បុណ្យ​ភ្ជុំបិណ្ឌ​។ ក្នុង​ករណីនេះ​ អ្នក​គួរ​សរសេរ​បុណ្យ​ ដំនក​ឃ្លា​មើល​មិន​ឃើញ ភ្ជុំបិណ្ឌ​។ ប្រសិន​​​បើ​អ្នក​សរសេរ​បែប​នេះ ចំពោះ​អ្នក​ប្រើ​ប្រាស់​ដទៃ​ដែលទៀត​ចង់​រក​អត្ថបទ​ដែល​អ្នកបា​នបង្កើត​តាម​​​Google គេគ្រាន់​តែបញ្ចូល​ពាក្យ​ភ្ជុំបិណ្ឌ​ គេអាច​រក​ឃើញ​អត្ថបទ​របស់​អ្នក​ដោយ​គ្មាន​បញ្ហា។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​អ្នកសរសេរ​ដោយ​ជាប់គ្នា​ដោយ​​មិន​បាន​ផ្តាច់​ពាក្យ​នីមួយៗ​ដោយ​ចន្លោះ​មើល​មិន​ឃើញ​នោះទេ​ ដើម្បី​ឲ្យ​រក​ឃើញ​អត្ថបទ​របស់​អ្នក​ គេ​ត្រូវបញ្ចូល​ពាក្យ​ឲ្យ​ត្រឹម​ត្រូវ​ពេញ​លេញ​តាម​ការ​សរសេរ​របស់​អ្នក។ ជា​ពិសេស​​ ចំពោះ​​ពាក្យ​ដែល​វែង​ជាង​នេះ រឹត​តែ​ពិបាក​រក​ថែម​ទៀត។ ជារួម​ រាល់ចំណងជើង​អត្ថបទ និង​​អត្ថបទ​នានា​ អ្នក​គួរ​តែ​សរសេរ​ដោយ​​​​ផ្តាច់​ពាក្យ​នីមួយៗដែល​មាន​ន័យ​ខ្លឹមសារ​គ្រប់គ្រាន់​​ ដោយ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ។

តើហេតុអ្វីបានជាខ្ញុំរកអត្ថបទដែលខ្ញុំសរសេរហើយ មិនឃើញ?

មូល​ហេតុ​ដែល​រក​មិន​ឃើញ អាចមកពីអ្នក​វាយចំណងជើង​អត្ថបទខុស។ ជាពិសេស​នៅក្នុង​យូនីកូដខ្មែរ ការសរសេរ​ដោយ​ជាប់គ្នា ឬដោយ​ដាច់​គ្នាដោយ​​ដក​​ឃ្លា​មើល​មិន​ឃើញ ជា​របស់ពីរ​ផ្សេង​គ្នា ទោះបីយើង​មើលទៅដូចគ្នាក៏ដោយ។ ដូច្នេះ​ហើយប្រសិន​បើ​អ្នក​​បង្កើតចំណង​ជើង​​អត្ថបទដោយ​សរសេរជាប់គ្នា ហើយ​នៅ​ពេល​រាវ​រក​ សរសេរដោយដាច់គ្នា​ប្រើ​ចន្លោះ​មើល​មិន​ឃើញ នោះអ្នក​នឹង​មិន​អាច​រក​ឃើញ​អត្ថបទ​របស់​អ្នក​ឡើយ។ ​
មូល​ហេតុ​មួយ​ទៀត​ អាច​​មក​ពីអ្នក​​​បង្កើត​អត្ថបទ​នៅ​លើទំព័រ​ពិភាក្សា ឬ​ទំព័រ​អ្នក​ប្រើ​ប្រាស់​របស់​អ្នក​ផ្ទាល់​។ ប្រសិន​បើ​​អ្នក​បង្កើត​អត្ថបទ​នៅ​លើ​ទំព័រ​ទាំង​នោះ អ្នក​នឹង​មិន​អាច​រក​អត្ថបទ​របស់​អ្នក​ឃើញ​ឡើយ។ ប្រសិន​បើ​មាន​បញ្ហា​ផ្សេង​ទៀត​ សូម​ទាក់​ទង​ជាមួយ​អភិបាល​វិគីភីឌា​ខ្មែរ​។

ហេតុដូចម្តេច​បាន​ជា​អត្ថបទរបស់​ខ្ញុំ​ត្រូវ​​បាន​គេ​លុប​?

​អត្ថបទរបស់​អ្នក​អាច​ត្រូវ​​បានលុប​ដោយមូលហេតុចំនួន៖

  1. ​អត្ថបទជា​ភាសា​បរទេស
  2. អត្ថបទ​ដែល​បាន​សមាជិក​ដទៃ​ទៀត​ស្នើសុំឲ្យ​លុប
  3. អត្ថបទ​ដែល​ទទួល​ការពិភាក្សា​ថាគួរឲ្យលុប។

ខ្ញុំ​ប្រទះ​ឃើញ​កំណែប្រែក្នុង​បំណង​បំផ្លាញ​ ឬ ខ្ញុំបានលុបដោយ​អចេតនា​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​?

សូមជួយ​​ទាក់ទងផ្តល់​ព័ត៌មាន​ដល់អភិបាល​វិគីភីឌា​ខ្មែរភ្លាម ដោយ​ប្រាប់​នូវឈ្មោះ​ទំព័រ​ ឬចំណង​ជើង​នៃ​អត្ថបទនោះ។ អភិបាល​នឹង​ធ្វើ​ការ​ស្តារ​​អត្ថបទ ឬទំព័រ​ទាំង​នោះ​ឡើង​វិញ។​​

តើទំព័រ​ និង​អត្ថបទ​ខុស​គ្នា​ដូច​ម្តេច​ទៅ?

ទំព័រ​ មាន​ន័យ​ទូលំ​ទូលា​យ​លក្ខណៈទូទៅ​ជាង​អត្ថបទ​។ ទំព័រ​រួមមាន​ ទំព័រ​ដើម​ ទំព័រ​ពិភាក្សា​ ទំព័រ​ចំណាត់​ថ្នាក់​ក្រុម​ ទំព័រ​អ្នក​ប្រើ​ប្រាស់​ជា​ដើម​ ។ល។ រីឯ​អត្ថបទ​​ គឺសំដៅតែ​ទៅ​លើទំព័រ​ណា​ដែល​មាន​​ផ្ទុក​​ខ្លឹមសារ​នៃចំណង​ជើង គឺថា​វាជា​​ទំព័រដែល​បកស្រាយ​និយមន័យ​នៃពាក្យ​គន្លឹះ​ណា​មួយ។ ​​​ដូច្នេះ​​​​អត្ថបទ​​​ទាំង​អស់​ជាទំព័រ​​ រីឯ​ ទំព័រ​ទាំងអស់​មិន​​មែន​សុទ្ធ​តែ​ជា​អត្ថបទ​ទេ។

តើខ្ញុំអាចប្តូរចំណងជើងអត្ថបទតាមវិធីណា?

អ្នកអាចប្តូរចំណងជើងនៃទំព័រណាមួយក្នុងវិគីដោយប្រើប្រាស់ប៊ូតុងប្តូរទីតាំងនៅរបារខាងលើ ក្បែរប៊ូតុងកែប្រែ។ អ្នកចាំបាច់ត្រូវមានគណនីសម្រាប់ប្រើប្រាស់ក្នុងវិគីនេះ ទើបអាចមានប៊ូតុងនេះបង្ហាញនៅរបារខាងលើនៃទំព័រ។ ចំពោះអ្នកប្រើប្រាស់អនាមិក (បង្ហាញជាអាសយដ្ឋាន IP ) មិនមានប៊ូតុងនេះសម្រាប់ប្រើទេ។

តើខ្ញុំអាចប្តូរឈ្មោះគណនីរបស់ខ្ញុំតាមវិធីណា?

ដើម្បីប្តូរឈ្មោះអ្នកប្រើប្រាស់របស់អ្នក អ្នកចាំចាច់ត្រូវធ្វើការស្នើសុំនៅ វិគីភីឌា:សុំប្តូរឈ្មោះអ្នកប្រើប្រាស់!

តើនរណា​ជា​អ្នក​សរសេរ​អត្ថបទ​«ក»​ក្នុង​វិគីភីឌា​ខ្មែរ​?

សុទ្ធសឹង​តែ​អត្ថបទ​ទាំង​​អស់​ត្រូវ​បាន​សរសេរ​ឡើង​ដោយការ​ចូល​រួម​ពី​មនុស្ស​ជា​ច្រើន ​មិនមែន​ដោយ​មនុស្ស​តែ​ម្នាក់​នោះ​ទេ។ ប្រសិន​បើ​អ្នក​ចង់​ដឹង​អំពី​អ្នក​ដែល​ចូល​​រួម​សរសេរ​អត្ថបទណាមួយ​ សូមអ្នក​ចុច​លើ​ប្រវត្តិ នៃ​ទំព័រ​នោះទៅ។


តើ​នរណា​ជាអ្នក​ទទួល​ខុសត្រូវនូវអត្ថបទ​ដែល​មាន​នៅក្នុង​វិគីភីឌា​ខ្មែរ?

គឺ​រូប​អ្នក​ផ្ទាល់!!! តាម​ពិត​ទៅ​អ្នក​ក៏អា​ច​កែ​សូម្បីតែ​ទំព័រ​សំណួរ​ជារឿយ​ៗនេះ​​ ឲ្យ​តែ​អ្នក​យល់​ថា​ល្អ​ ហើយ​ចាំ​បាច់​ត្រូវ​តែកែ។ វិគីភីឌា​ខ្មែរ​ កើត​ឡើង​ដោយ​ការចូល​រួម​​សហការ​គ្នា​នៃ​កូន​ខ្មែរ​ទាំង​អស់។ មនុស្សជា​ច្រើន​បាន​ចូល​រូម​ចំណែក​កសាង​ផ្នែក​ផ្សេង​ៗ​នៃវិគីភីឌា​ខ្មែរ​​ ទៅតាម​អ្វីៗ​ដែល​គេ​អា​ច​ធ្វើ​បាន ដោយ​រួម​ទាំង​រូប​អ្នក​ផង។ អ្វី​ដែល​ចាំ​បាច់​នោះគឺ អ្នកត្រូវ​ចេះ​​អំពី​របៀប​កែប្រែ​អត្ថបទ​ និងមានអត្ថបទ​ល្អៗ​ចង់​ចែក​រំលែក​គ្រាន់​ជា​ប្រយោជន៍នៃ​កូន​ខ្មែរ​ទាំង​អស់​គ្នា។

អ្នកអាច​ដឹង​ថា​តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​​ត្រូវ​នូវ​កំណែប្រែ​ថ្មីៗនៃ​អត្ថបទ ដោយ​ការ​ចុច​លើ​ប្រវត្តិនៃអត្ថបទ​នីមួយៗ។ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​អ្នក​ប្រទះ​ឃើញនូវ​កំហុស​ឆ្គងផ្សេងៗ​នៅ​ក្នុង​អត្ថបទ​ណា​មួយ អ្នក​នឹង​ត្រូវ​ទទួល​បាន​ការលើក​ទឹក​ចិត្ត​យ៉ាងខ្លាំង​​ក្នុង​ការ​ជួយ​កែ​តម្រូវ។ ការ​ធ្វើ​បែប​នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​សំខាន់​បំផុត​ក្នុង​ការ​កសាង​នូវ​សេចក្តី​ជឿទុកចិត្ត​ចំពោះ​សព្វ​វចនា​នុ​ក្រម​ខ្មែរ​នេះ។

នៅ​ពេល​ដែល​អ្នក​យល់​មិន​ច្បាស់​ រឺប្រទះ​ឃើញ​ការ​ប្រើ​ពាក្យ​ដែល​នាំ​ឲ្យ​ភ័ន្រ្តច្រឡំក្នុង​អត្ថបទ​ណា​មួយ អ្នក​ត្រូវ​បាន​លើក​ទឹក​ចិត្តឲ្យ​លើក​យក​បញ្ហា​ទៅ​ពិភាក្សា​ក្នុង​ទំព័រ​ពិភាក្សា​នៃ​អត្ថបទនោះ។ នេះ​​ជា​ការជួយ​លុប​បំបាត់​នូវ​កំហុស​ឆ្គង ​ពាក្យ​ដែល​នាំ​ឲ្យ​ភ័ន្រ្តច្រឡំ​ដោយ​មាន​ប្រសិទ្ធភាព​និង​ឆាប់​រហ័ស ហើយ​ត្រូវ​បាន​អោយ​តម្លៃ​យ៉ាង​ខ្ពស់ពី​សមាជិក​​ទាំង​អស់​។

តើខ្ញុំ​ពិត​ជា​អាច​កែប្រែ​អ្វី​ៗ​បាន​ទាំង​អស់នៅ​ក្នុង​វិគីភីឌា​ខ្មែរ​មែន​ទេ​?

មែន!!! អ្នក​​អាច​កែ​ប្រែ​បាន​លើ​ទំព័រនានា​​សឹង​តែ​ទាំង​អស់​​ លើក​លែង​តែ​ទំព័រ​មួយ​ចំនួន​ដែល​ត្រូវ​បា​ន​ការ​ពារ​ ហើយ​មាន​តែ​អភិបាល​នៃ​វិគីភីឌា​ខ្មែរ​ប៉ុណ្ណោះ​ដែល​អាចផ្លាស់​ប្តូរបាន។ ទំព័រ​ទាំង​នោះ​រួម​មាន​ទំព័រដើម​​ដែល​ត្រូវបាន​ការ​ពារ​ជា​អចិន្ត្រៃយ៍ និង​ទំព័រ​ខ្លះ​មាន​​ការពារពាក់កណ្ដាល ដែល​រា​រាំង​មិន​ឱ្យ​ជន​អនាមិក​ រឺអ្នក​ប្រើ​ប្រាស់​ថ្មី​កែបាន​ទេ​ ក្នុង​ការ​កាត់​បន្ថយ​ការ​បំផ្លិចបំផ្លាញ​អត្ថបទ​។ ទោះបី​ជា​យ៉ា​ង​ណា​ក៏​ដោយ​ ទំព័រ​ភាគ​ច្រើន​នៃ​វិគីភីឌា​ខ្មែរ​​​អាច​កែ​ដោយ​នរណា​គេក៏បាន​គ្រប់​ពេល​វេលា ហើយ​ការ​កែ​នោះនឹង​អាច​បង្ហាញ​ឲ្យ​មើល​ឃើញ​បាន​ភ្លាមៗ។

ប្រសិន​បើនរណាគេក៏ដោយ​ ក៏​អាច​កែប្រែ​អ្វី​ៗ​បាន​ទាំង​អស់នៅ​ក្នុង​វិគីភីឌា​ខ្មែរ​មែននោះ តើ​វិគីភីឌា​ខ្មែរ​មាន​វិធាន​ការ​ទប់​ស្កាត់​ជន​ខិល​ខូច ដែល​មាន​បំណង​លុបបំផ្លាញ​អត្ថបទ​ផ្សេង​​ៗ​ឬ​ទេ​​​?

ប្រសិន​បើ​មាន​ជន​ខិល​ខូ​ល​ដូច​ពោល​ខាង​លើ​មែន​នោះ អភិបាល​វិគីភីឌា​ខ្មែរនឹង​ហាមឃាត់​ជន​នោះ​​មិន​ឲ្យ​ចូល​ក្នុង​វិគីភីឌា​ខ្មែរជា​លើក​ទី​២​ឡើយ​ ហើយ​​អភិបាល​អាច​មាន​លទ្ធភាព​ស្តារ​ឡើង​វិញ​ នូវ​អត្ថបទ​ដែល​បាន​លុប​ ឬ​កែប្រែ​នោះដោយ​​គ្មាន​បញ្ហា​ឡើយ។

តើហេតុ​អ្វី​ខ្ញុំ​ត្រូវ​បាន​គេ​ហាមឃា​ត់​​?

មាន​មូល​ហេតុ​ជា​ច្រើន​ចំពោះ​បញ្ហា​នេះ តែ​ប្រសិន​បើអ្នក​យល់​ថា​​អ្នក​ត្រូវ​បាន​ហាមឃាត់​ដោយ​កំហុស​បច្ចេកទេស​ណាមួយ​នោះ សូម​អ្នក​សរសេរ​ក្នុង​ទំព័រ​ពិភាក្សា​នូវ {{unblock|ហេតុផល}}។ អភិបាល​នឹង​មក​ពិនិត្យមើល​ រួច​ដោះស្រាយ។

តើ​អភិបាល​នៃ​វិគីភីឌា​ខ្មែរ​មាន​ប៉ុន្មាននាក់​ នរណាខ្លះ?

អភិបាល​នៃវិគីភីឌាខ្មែរ​បច្ចុប្បន្នមានទាំង១០នាក់គឺ៖

ប្រភព៖ ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់

ខ្ញុំ​មាន​បំណង​ចង់ក្លាយ​ជា​អភិបាល​វិគីភីឌា​​ខ្មែរមួយ​រូប​ដែរ​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?​​

ដើម្បី​​​​ក្លាយ​ខ្លួន​ជាអភិបាល​វិគីភីឌា​​ខ្មែរ ជា​ដំបូង​​តម្រូវ​ឲ្យ​​អ្នក​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​សរសេរ និង​កែអត្ថបទ​ផ្សេងៗ កសាង​នូវ​ស្នាដៃ​របស់​អ្នក​ឲ្យ​បាន​ច្រើន។ រួច​ហើយ​ទើប​ធ្វើ​ការ​ស្នើ​សុំ​ ​ដោយ​សរសេរ​ឈ្មោះ​របស់់អ្នក​ក្នុង វិគីភីឌា:សុំជា​អ្នក​គ្រប់គ្រង។ បន្ទាប់​មក​អ្នក​នឹង​ត្រូវ​បាន​បោះឆ្នោត​សម្រេចដោយ​អភិបាល​វិគីភីឌា​​ខ្មែរបច្ចុប្បន្ន។ ប្រសិន​បើមាន​ការ​គាំទ្រ​អ្នក​ដោយ​សំឡេង​ភាគ​ច្រើន នោះ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អភិបាល​វិគីភីឌា​​ខ្មែរ។
ជាក់​ស្តែង​ពិសិដ្ឋទើប​តែបាន​​ក្លាយ​ជា​អភិបាល​វិគីភីឌា​​ខ្មែរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ថ្មីៗនេះ។ ​

នៅពេល​​ខ្ញុំមាន​បញ្ហា​ផ្សេង​ៗទាក់ទង​នឹង​វិគីភីឌា​ខ្មែរ តើខ្ញុំអាច​រក​ទាក់ទង​នរណាបាន?

អ្នក​អាច​ទាក់​ទង​ទៅសមាជិកដទៃទៀត ឬ​អភិបាល​ទាំង​១០រូប​ខាង​លើ។