វេណេស៊ុយអេឡា
República Bolivariana de Venezuela (ភាសាអេស្ប៉ាញ) | |
---|---|
ទីតាំងប្រទេសវេណេស៊ុយអេឡា (ក្រហម) នៅលើភូគោល, ទឹកដីទាមទាររបស់វេណេស៊ុយអេឡាគឺសម្គាល់ដោយឆ្នូតក្រហម | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ការ៉ាកាស 10°28′50″N 66°54′13″W / 10.48056°N 66.90361°W |
ភាសាផ្លូវការ | អេស្ប៉ាញ[១] |
ក្រុមជនជាតិ (ឆ្នាំ ២០១១)[២] |
|
សាសនា (ឆ្នាំ ២០២០)[៣] |
|
រដ្ឋាភិបាល | សាធារណរដ្ឋសហព័ន្ធអាស្រ័យប្រធានាធិបតីក្រោមអំណាចផ្ដាច់ការ[ស ១] |
នីកូឡាស់ ម៉ាឌូរ៉ូ | |
ឌែលស៊ី រ៉ូឌ្រីហ្គែស | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ទទួលឯករាជ្យពីអេស្ប៉ាញ | |
- ប្រកាសឯករាជ្យភាព | ៥ កក្កដា ១៨១១ |
- ទទួលឯករាជ្យពីក្រង់កូឡុំប៊ី | ១៣ មករា ១៨៣០ |
- ទទួលស្គាល់ | ២៩ មីនា ១៨៤៥ |
២០ ធ្នូ ១៩៩៩[៩] | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩១៦,៤៤៥ គ.ម២ [១០] (ទី៣២) |
- ផ្ទៃទឹក (%) | ៣.២% |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៣០,៥១៨,២៦០[១១] (ទី៥៣) |
- ដង់ស៊ីតេ | ៣៣.៧៤ នាក់/គ.ម២ (ទី១៤៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២១១.៩២៦ ពាន់លានដុល្លារ[១២] (ទី៨១) |
- ក្នុងម្នាក់ | ៧,៩៨៥ ដុល្លារ[១២] (ទី១៥៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៩២.២១០ ពាន់លានដុល្លារ[១២] (ទី៩៤) |
- ក្នុងម្នាក់ | ៣,៤៧៤ ដុល្លារ[១២] ( ទី១៤៥) |
ជីនី (២០១៣) | ៤៤.៨[១៣] មធ្យម |
HDI (២០២២) | ០.៦៩៩[១៤] មធ្យម · ទី១១៩ |
រូបិយវត្ថុ | បូលីវ៉ាវេណេស៊ុយអេឡា ( ផ្លូវការ) ដុល្លារអាមេរិក (ក្រៅផ្លូវការ) |
ល្វែងម៉ោង | UTC−៤ (VET) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៥៨ |
កូដ ISO 3166 | VE |
ដែនកម្រិតខ្ពស់ | .ve |
ប្រទេសវេណេស៊ុយអេឡា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបូលីវ៉ានៃវេណេស៊ុយអេឡា (ភាសាអេស្ប៉ាញ៖ República Bolivariana de Venezuela) គឺជាប្រទេសមួយស្ថិតនៅឆ្នេរប៉ែកខាងជើងនៃទ្វីបអាមេរិកខាងត្បូង ដែលរួមមានទឹកដីនៅក្នុងទ្វីបផ្ទាល់ និងបណ្ដុំកោះតូចៗជាច្រើននៅសមុទ្រការ៉ាអ៊ីប។ ប្រទេសវេណេស៊ុយអេឡាមានក្រឡាផ្ទៃសរុប ៩១៦,៤៤៥ គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនសរុបចំនួន ២៩ លាននាក់បើគិតត្រឹមឆ្នាំ២០២២។ រដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសមានឈ្មោះថា ការ៉ាកាស។ វេណេស៊ុយអេឡាមានព្រំដែនខាងជើងជាប់សមុទ្រការ៉ាអ៊ីប និងមហាសមុទ្រអាត្លង់ទិក ខាងលិចជាប់ប្រទេសកូឡុំប៊ី ឯខាងត្បូងជាបើប្រទេសប្រេស៊ីល រីឯភាគឦសានជាប់នឹងប្រទេសទ្រីនីតេ និងតូបាគោ និងប៉ែកខាងកើតជាប់នឹងប្រទេសគុយយ៉ាន។ វេណេស៊ុយអេឡាគឺជាសាធារណរដ្ឋអាស្រ័យប្រធានាធិបតីដោយមានរដ្ឋក្នុងប្រទេសចំនួន ២៣ ខណៈមណ្ឌលរដ្ឋធានី និងទឹកដីអនិស្សរភាពជាច្រើនលាតសន្ធឹងតាមតំបន់ឆ្នេរ និងនៅលើសមុទ្រ។ សព្វថ្ងៃ វេណេស៊ុយអេឡាគឺជាប្រទេសដែលមានទីប្រជុំជនច្រើនបំផុតប្រចាំអាមេរិកឡាទីន។ ប្រជាជនវេណេស៊ុយអេឡាភាគច្រើនរស់នៅក្នុងទីប្រជុំជនប៉ែកខាងជើង និងក្នុងរដ្ឋធានីការ៉ាកាស។[១៥][១៦]
ទឹកដីនៃប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្នត្រូវបានអេស្ប៉ាញចូលមកដាក់អាណានិគមនៅក្នុងឆ្នាំ១៥២២ ទោះបីជាមានការប្រឆាំងពីសំណាក់ជនជាតិដើមក្នុងស្រុកក្ដី។ មកដល់ត្រឹមឆ្នាំ១៨១១ វេណេស៊ុយអេឡាបានក្លាយជាទឹកដីអេស្ប៉ាញ-អាមេរិកដំបូងគេមួយដែលបានប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ រួចបានចូលរួមក្នុងសាធារណរដ្ឋសហព័ន្ធនៃប្រទេសកូឡុំប៊ី (ដែលគេនិយមហៅថា ក្រង់កូឡុំប៊ី)។ វេណេស៊ុយអេឡាបានបំបែកចេញពីសហព័ន្ធនោះដោយក្លាយខ្លួនជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញនៅក្នុងឆ្នាំ១៨៣០។ នៅក្នុងកំឡុងសតវត្សរ៍ទី១៩ វេណេស៊ុយអេឡាត្រូវជួបនឹងវិបត្តិនយោបាយ និងរបបផ្តាច់ការជាបន្តបន្ទាប់ ខណៈប្រទេសជាតិទាំងមូលត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នាដោយតំបន់នីមួយៗត្រូវស្ថិតក្រោមអំណាចយោធាផ្ដាច់ការផ្សេងៗគ្នារហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០។ ចាប់ពីឆ្នាំ១៩៥៨ វេណេស៊ុយអេឡាទីបំផុតក៏មានរដ្ឋាភិបាលប្រជាធិបតេយ្យ លើកលែងតែតំបន់មួយចំនួនក្នុងប្រទេសដែលនៅតែបន្តគ្រប់គ្រងដោយរបបផ្តាច់ការយោធា។ ទោះជាស្ថានការណ៍នយោបាយមិនសូវផ្លាស់ប្ដូរច្រើនក្ដី សេដ្ឋកិច្ចវេណេស៊ុយអេឡាបានស្ទុះងើបក្បាលយ៉ាងលឿនរហ័សនៅក្នុងសម័យកាលនោះ។
វិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ បាននាំឱ្យកើតមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ គួបផ្សំជាមួយបញ្ហាសង្គមដែលបន្តរីករាលដាលរហូតដល់ផ្ទុះកុប្បកម្មការ៉ាកាសូឡើងដែលបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងឆ្នាំ១៩៨៩។ មិនតែប៉ុណ្ណោះ រដ្ឋប្រហារប៉ុនប៉ងចំនួនពីរនៅក្នុងឆ្នាំ១៩៩២ និងការបោះឆ្នោតទម្លាក់ប្រធានាធិបតីប្រទេសជុំវិញបទកេងបន្លំថវិកាសាធារណៈនៅក្នុងឆ្នាំ១៩៩៣ បានអូសទាញប្រទេសវេណស៊ុយអេឡាឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។ ការបាត់បង់ទំនុកចិត្តក្នុងចំណោមគណបក្សនយោបាយក្នុងប្រទេសបាននាំឱ្យលោកហ៊ូហ្គោ ឆាវែសជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៩៨ ដែលជាកាតាលីករនាំឱ្យកើតបដិវត្តន៍បូលីវ៉ាបន្តរហូតមកដល់សព្វថ្ងៃ។ គោលនយោបាយសុខុមាលភាពសង្គមប្រជាភិថុតិរបស់រដ្ឋាភិបាលថ្មីបានដំណើរការទៅមុខដោយរលូន ក៏ព្រោះតែដោយសារកំណើនតម្លៃប្រេងកាត[១៧] កំណើនចំណាយលើសង្គម[១៨] និងកាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងភាពក្រីក្រ។[ស ២] ប៉ុន្តែមិនយូរប៉ុន្មាន មកដល់សតវត្សរ៍ឆ្នាំ២០១០ អត្រានៃភាពក្រីក្រនៅក្នុងប្រទេសក៏បានចាប់ផ្តើមស្ទុះឡើងយ៉ាងឆាប់រហ័ស។[១៩][២០] លើសពីនេះ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីវេណស៊ុយអេឡាឆ្នាំ២០១៣ បាននាំឱ្យផ្ទុះវិវាទយ៉ាងធំ រួចក៏វិវត្តបន្តទៅជាចលនាបាតុកម្មនៅទូទាំងប្រទេស ដែលអូសបន្លាយរហូតមកដល់សព្វថ្ងៃ។[២១] មិនតែប៉ុណ្ណោះ លទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាថែមទាំងបានរអិលថយក្រោយ ប្រែក្លាយទៅជាប្រទេសផ្តាច់ការ។[៤] ប្រទេសនេះស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបនៅក្នុងសេរីភាពសារព័ត៌មាន និងសេរីភាពស៊ីវិល និងមានកម្រិតអំពើពុករលួយខ្ពស់បំផុតមួយផងដែរ។[២២] បច្ចុប្បន្ននេះ វេណេស៊ុយអេឡាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានធនធានរ៉ែប្រេងកាតបម្រុងដ៏ធំបំផុតមួយនៅលើលោក និងក៏ជាប្រទេសអ្នកនាំចេញប្រេងកាតឈានមុខគេមួយទៀតផងដែរ។ ដើមឡើយ ប្រទេសនេះនិយមនាំចេញផលិតផលកសិកម្មដូចជាកាហ្វេ និងកាកាវជាដើម ប៉ុន្តែរ៉ែប្រេងកាតបានក្លាយជាផលិតផលនាំចេញដ៏សំខាន់មួយសម្រាប់ប្រទេសវេណេស៊ុយអេឡាដោយកើបបានប្រាក់ចំណូលជាច្រើនចូលក្នុងសេដ្ឋកិច្ចជាតិ។ គោលនយោបាយធ្វេសប្រហែស និងការគ្រប់គ្រងមិនល្អរបស់រដ្ឋាភិបាលបាននាំឱ្យសេដ្ឋកិច្ចប្រទេសវេណេស៊ុយអេឡាទាំងមូលដួលរលំ។[២៣][២៤] ជាលទ្ធផល ប្រទេសនេះក៏ត្រូវប្រឈមនឹងបញ្ហាអតិផរណាខ្ពស់[២៥][២៦] កង្វះទំនិញជាមូលដ្ឋាន[២៧] ភាពអត់ការងារធ្វើ[២៨] ភាពក្រីក្រ[២៩] រោគជំងឺរាតត្បាត អត្រាមរណៈកុមារខ្ពស់ កង្វះអាហារូបត្ថម្ភ បញ្ហាបរិស្ថាន ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអំពើពុករលួយជាដើម។ល។ កត្តាទាំងអស់នេះបានបង្កើតជាវិបត្តិជនភៀសខ្លួនដ៏ធំមួយ ដោយមនុស្សជាង ៧.៧ លាននាក់បានរត់ភៀសខ្លួនចេញពីវេណេស៊ុយអេឡា បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។[៣០][៣១]
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០២៤ មិនត្រូវបានទទួលស្គាល់ដោយមជ្ឈមណ្ឌលខាតធ័រ និងអង្គការរដ្ឋអាមេរិកាំងឡើយ ក៏ព្រោះតែគ្មានលទ្ធផលជាក់លាក់ច្បាស់លាស់ និងមានការជំទាស់ប្រឆាំងពីក្រុមបក្សប្រឆាំង ដែលនាំឱ្យកើតបាតុកម្មនៅទូទាំងប្រទេស។[៣២]
កំណត់សម្គាល់
[កែប្រែ]- ↑ វេណេស៊ុយអេឡាត្រូវបានប្រភពជាច្រើនចាត់ទុកជារដ្ឋផ្ដាច់ការ៖ [៤][៥][៦][៧][៨]
- ↑ ប្រភព៖
- Heritage 2002, ទទ. 618–621.
- Voigt, Kevin (6 March 2013). Chavez leaves Venezuelan economy more equal, less stable Archived 11 April 2020 at the វេយប៊ែខ ម៉ាស៊ីន.. CNN.com. Retrieved 5 April 2014.
- Beeton, Dan; Joe Sammut (6 December 2013). Venezuela Leads Region in Poverty Reduction in 2012, ECLAC Says Archived 20 April 2015 at the វេយប៊ែខ ម៉ាស៊ីន.. Center for Economic and Policy Research. Retrieved 5 April 2014.
- Venezuela Overview Archived 29 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. World Bank. Accessed 17 November 2014. "Economic growth and the redistribution of resources associated with these missions have led to an important decline in moderate poverty, from 50% in 1998 to about 30% in 2012. Likewise, inequality has decreased, reducing the Gini Index from 0.49 in 1998 to 0.39 in 2012, which is among the lowest in the region."
ឯកសារយោង
[កែប្រែ]- ↑ "Basic Statute of the State promulgated by Royal Decree 101/96". MINISTRY OF JUSTICE AND LEGAL AFFAIRS. Archived from the original on 7 July 2020. Retrieved 31 August 2020.
- ↑ "Resultado Básico del XIV Censo Nacional de Población y Vivienda 2011 (Mayo 2014)" (PDF). ine.gov.ve. p. 29. Archived from the original (PDF) on 5 August 2019. Retrieved 8 September 2014.
- ↑ "National Profiles". Archived from the original on 13 October 2022. Retrieved 13 October 2022.
- ↑ ៤,០ ៤,១ (January 2022)"Introduction: Authoritarianism and Violence in Venezuela". Bulletin of Latin American Research 41 (1): 102–104. ISSN 0261-3050. DOI:10.1111/blar.13316.
- ↑ Corrales, Javier (2020). "Authoritarian Survival: Why Maduro Hasn't Fallen". Journal of Democracy 31 (3): 39–53. ISSN 1086-3214. DOI:10.1353/jod.2020.0044.
- ↑ "The Path Toward Authoritarianism in Venezuela", Political Science, Oxford University Press, ៣០ ខែតុលា ២០១៩, អ.វ.ល.:10.1093/obo/9780199756223-0286, ល.ស.ប.អ. 978-0-19-975622-3
- ↑ Corrales, J. (2022). Autocracy Rising: How Venezuela Transitioned to Authoritarianism. G - Reference, Information and Interdisciplinary Subjects Series. Brookings Institution Press. p. intro. ល.ស.ប.អ. 978-0-8157-3807-7.
- ↑ "Battling Authoritarian Regimes in Venezuela and Beyond: A Conversation with Venezuelan Opposition Leader Leopoldo López". David Rockefeller Center for Latin American Studies. 25 April 2022. Archived from the original on 13 January 2023. Retrieved 13 January 2023.
- ↑ "Venezuela (Bolivarian Republic of)'s Constitution of 1999 with Amendments through 2009" (PDF). constituteproject.org. Archived (PDF) from the original on 7 October 2021. Retrieved 21 October 2020.
- ↑ "Venezuela country profile". BBC News. 4 December 2023. Archived from the original on 4 December 2023. Retrieved 4 December 2023.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedciawfb
- ↑ ១២,០ ១២,១ ១២,២ ១២,៣ "World Economic Outlook Database, October 2023 Edition. (Venezuela)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 8 November 2023. Retrieved 14 October 2023.
- ↑ "Income Gini coefficient". undp.org. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. Archived from the original on 10 June 2010. Retrieved 21 September 2015.
- ↑ "Human Development Report 2023/2024" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 13 March 2024.
- ↑ "South America". Encarta. Archived from the original on 21 April 2007. Retrieved 13 March 2007.
- ↑ "Annex tables" (PDF). World Urbanization Prospects: The 1999 Revision. United Nations. Archived (PDF) from the original on 28 August 2003. Retrieved 13 March 2007.
- ↑ "The Legacy of Hugo Chavez and a Failing Venezuela". publicpolicy.wharton.upenn.edu. Wharton School. Archived from the original on 24 April 2019. Retrieved 20 December 2024.
{{cite web}}
: Text "Wharton Public Policy Initiative, University of Pennsylvania" ignored (help) - ↑ (14 September 2017)"Crime and Revolution in Venezuela". NACLA Report on the Americas 49 (3): 303–308. ISSN 1071-4839. DOI:10.1080/10714839.2017.1373956.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedUN
- ↑ Nagel, Juan Cristóbal (4 June 2014). "Poverty Shoots Up in Venezuela". Foreign Policy. Archived from the original on 20 March 2018. Retrieved 20 December 2024.
- ↑ 남민우, 기 (2 May 2018). "(ជាភាសាកូរ៉េ) 화폐경제 무너졌는데…최저임금 인상에 목매는 베네수엘라". 朝鮮日報 (The Chosun Ilbo). http://news.chosun.com/site/data/html_dir/2018/05/02/2018050201490.html.
- ↑ "World Report 2022: Rights Trends in Venezuela". Human Rights Watch. 10 December 2021. Archived from the original on 19 January 2023. Retrieved 20 December 2024.
- ↑ "Fuel subsidies have contributed to Venezuela's economic crisis". chinadialogue.net. 29 March 2016. Archived from the original on 15 April 2016. Retrieved 20 December 2024.
- ↑ Scharfenberg, Ewald (1 February 2015). "Volver a ser pobre en Venezuela". El País. http://internacional.elpais.com/internacional/2015/01/30/actualidad/1422646346_475356.html.
- ↑ Rosati, Andrew (9 October 2018). "Venezuela's 2018 Inflation to Hit 1.37 Million Percent, IMF Says". Bloomberg.com. https://www.bloomberg.com/news/articles/2018-10-09/venezuela-s-2018-inflation-to-hit-1-37-million-percent-imf-says.
- ↑ "IMF sees Venezuela inflation at 10 million percent in 2019". Reuters. 9 October 2018. https://in.reuters.com/article/venezuela-economy-idINKCN1MJ1YX.
- ↑ • Gillespie, Patrick (12 April 2016). "Venezuela: the land of 500% inflation". CNNMoney. https://money.cnn.com/2016/04/12/news/economy/venezuela-imf-economy/.
• Gillespie, Patrick (12 December 2016). "Venezuela shuts border with Colombia as cash crisis escalates". CNNMoney. https://money.cnn.com/2016/12/12/news/economy/venezuela-shuts-colombia-border-cash-crisis/.
• Rosati, Andrew (11 January 2017). "Venezuela's Economy Was the Worst Performing of 2016, IMF Estimates". Bloomberg.com. https://www.bloomberg.com/news/articles/2017-01-11/goodbye-recession-hello-depression-venezuela-gdp-takes-10-hit. - ↑ "Chamber of Commerce: 80% of Venezuelans are in poverty". El Universal. 1 April 2016. http://www.eluniversal.com/noticias/daily-news/chamber-commerce-venezuelans-are-poverty_247647.
- ↑ Herrero, Ana Vanessa; Malkin, Elisabeth (16 January 2017). "Venezuela Issues New Bank Notes Because of Hyperinflation". The New York Times. https://www.nytimes.com/2017/01/16/world/americas/nuevos-billetes-venezuela-new-banknotes.html.
- ↑ "Venezuela situation". UNHCR. Archived from the original on 21 July 2024. Retrieved 2024-12-20.
- ↑ "Refugees and Migrants from Venezuela". Regional Inter-Agency Coordination Platform for Refugees and Migrants from Venezuela (R4V). Archived from the original on 2024-07-26. Retrieved 2024-12-20.
- ↑ John, Tara; Pozzbon, Stefano; Alberti, Mia; Hansler, Jennifer; Schmitz, Avery (2024-07-29). "Protests erupt in Venezuela as questions grow over strongman Maduro's victory". CNN. Retrieved 2024-12-20.