សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អត្ថបទនេះ គឺជាការបកប្រែត្រួសៗពីវិគីភីឌាភាសាអង់គ្លេស វាអាចត្រូវបានបង្កើតដោយកុំព្យូទ័រឬដោយអ្នកបកប្រែដែលមិនមានជំនាញពីរ។ សូមជួយកែលម្អការបកប្រែនេះបន្ថែមទៀត។
ប្រសិនបើអ្នកទើបតែដាក់ស្លាកទំព័រនេះថាត្រូវការការយកចិត្តទុកដាក់បែបនេះ សូមបន្ថែម |
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃជម្លោះនៅក្នុងទឹកដីអតីតសហភាពសូវៀត | |||||||||
ពីឆ្ចេងទៅស្ដាំតាមទ្រនិចនាឡិកា៖ ទាហានអ៊ុយក្រែនកំឡុងសង្គ្រាមនៅដុនបាស (2015), រថក្រោះ T-64 របស់រុស្ស៊ីជាមួយសញ្ញា "Z" (2022), កងកម្លាំងនៃសាធារណរដ្ឋប្រជាមានិតដូណេតស្កិ៍របស់រុស្ស៊ី (2015), អគារលំនៅដ្ឋាននៅក្រុងអាឌីហ្យកាក្រោយរងការបំផ្លិចបំផ្លាញដោយគ្រាប់មីស៊ីលរុស្ស៊ី (2023), រថយន្តយោធាខ្ទិចខ្ទាំក្រោយផ្ទុះអាវុធនៅក្រុងប៊ូតឆា (2022), រថយន្តស៊ីវិលកំពុងឆាបឆេះជាមួយនឹងសាកសពដេកនៅនឹងដីក្រោយត្រូវទទួលរងគ្រាប់មីស៊ីលរុស្ស៊ីក្នុងទីក្រុងកៀវ (2022)។ | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
រុស្ស៊ី | អ៊ុយក្រែន | ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
រុស្ស៊ី | អ៊ុយក្រែន | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
របាយការណ៍ជាច្រើnមានចំនួនប៉ាន់ស្មាន់ខុសៗគ្នា ដោយចំនួនយ៉ាងតិចក៏រាប់ម៉ឺននាក់ឡើងដែរ។[២][៣] |
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន[ស ៣] ដែលកំពុងឆាបឆេះបច្ចុប្បន្នបានផ្ទុះឡើងដំបូងនៅកំឡុងខែកុម្ភៈ ឆ្នាំ 2014។ បន្ទាប់ពីបដិវត្តភាពថ្លៃថ្នូរនៅអ៊ុយក្រែនបានបញ្ចប់ក្នុងឆ្នាំ 2014 ប្រទេសរុស្ស៊ីក៏បានបញ្ជូនទ័ពចូលកាន់កាប់ និងកាត់តំបន់គ្រីមៀរពីប្រទេសអ៊ុយក្រែន និងថែមទាំងបានគ្រាំទ្រផ្ដល់ជាជំនួយដល់ចលនាផ្ដាច់ខ្លួននិយមនៅអ៊ុយក្រែនក្នុងសង្គ្រាមដុនបាសផងដែរ។ ក្នុងប៉ុន្មានប្រាំបីឆ្នាំដំបូងនៃជម្លោះនេះក៏មានការប៉ះទង្គិចផ្លូវទឹក និងសង្គ្រាមបច្ចេកវិទ្យាដែរ។ នៅក្នុងខែកុម្ភៈ ឆ្នាំ 2022 រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែនដែលនាំឱ្យរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនច្រើនបន្ថែមទៀត។ វាត្រូវបានគេចាត់ទុកថាជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ សង្គ្រាមនេះផងដែរបាននាំឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរមួយនៅលើទឹកដីអឺរ៉ុប និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។
នៅដើមឆ្នាំ 2014 មហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគេស្គាល់ថាអឺរ៉ូម៉ីដានបានផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននាពេលនោះដែលស្ថិតនៅក្រោមអំណាចប្រធានាធិបតីវិចទ័រ យ៉ានូកូវិចដែលមានទំនោរទៅកាន់រុស្ស៊ី។ មិនយូរប៉ុន្មាន ចលនារើបម្រះគាំទ្ររុស្ស៊ីបានផ្ទុះឡើងនៅប៉ែកខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន ខណៈទាហានរុស្ស៊ីបានវាតទីចូលកាន់កាប់តំបន់គ្រីមៀ។ ភ្លាមៗនោះ រុស្ស៊ីបានធ្វើប្រជាមតិកាត់តំបន់គ្រីមៀជាទឹកដីកម្មសិទ្ធិរបស់ខ្លួនដែលសហគមន៍អន្តរជាតិជាច្រើនបានបដិសេដមិនទទួលស្គាល់។ នៅក្នុងខែមេសា ឆ្នាំ 2014 ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរុស្ស៊ីបានវាយកាន់កាប់ទីក្រុងមួយចំនូននៅក្នុងតំបន់ដុនបាស ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ជារដ្ឋឯករាជ្យដែលជាដើមហេតុនាំឱ្យផ្ទុះសង្គ្រាមតំបន់ដុនបាសឡើង។ រុស្ស៊ីបានគាំទ្រក្រុមផ្ដាច់ខ្លួននិយមទាំងពីរនេះដោយបញ្ជូនកងទ័ព និងរថក្រោះរបស់ខ្លួនចូលជាសម្ងាត់ ខណៈអ៊ុយក្រែនបានបរាជ័យក្នុងការដណ្ដើមទឹកដីជាយខាងកើតនិងត្បូងរបស់ខ្លួនមកវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ 2015 ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានយល់ស្របចុះហត្ថលេខាលើកិច្ចព្រមព្រៀងមីនស្កឹទីពីរក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានភាគីទាំងពីរអនុវត្តខ្ជាប់ខ្ជួននោះឡើយ។ សង្គ្រាមដុនបាសបានបន្តវិវត្តទៅជាជម្លោះលេណដ្ឋានរវាងកងកម្លាំងអ៊ុយក្រែន រុស្ស៊ី និងចលនារដ្ឋបំំបែកខ្លួនទាំងពីរ ហើយនៅប៉ុន្មានឆ្នាំបន្ទាប់ បទឈប់បាញ់មួយចំនួនក៏ត្រូវបានចុះផងដែរ ប៉ុន្តែសុពលភាពនិងប្រសិទ្ធភាពរបស់វាគឺមិនគ្រប់គ្រាន់ដើម្បីរក្សាសន្តិភាពបានស្ថិតស្ថេរយូរប៉ុន្មានទេ។
ចាប់ផ្ដើមនៅឆ្នាំ 2021 ប្រទេសរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពរបស់ខ្លួននៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន និងព្រមទាំងនៅក្នុងប្រទេសបេឡារុសផង។ មន្ត្រីរុស្ស៊ីនាពេលនោះបានប្រកែកម្តងហើយម្តងទៀតថារុស្ស៊ីមិនមានផែនការអ្វីក្នុងវាយប្រហារលើប្រទេសអ៊ុយក្រែននោះទេ។ នៅកំឡុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានបញ្ចេញទស្សនៈជាតិនិយមជ្រុលជ្រើម និងថែមទាំងបានបដិសេធសិទ្ធិអត្ថិភាពរបស់អ៊ុយក្រែនទៀតផង។ លោកបានទាមទារឱ្យអ៊ុយក្រែនហាមមិនចូលរួមជាមួយសម្ព័ន្ធយោធាណាតូជាដាច់ខាត។ នៅដើមឆ្នាំ 2022 ប្រទេសរុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ជារដ្ឋឯករាជ្យ។
នៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 លោកពូទីនបានប្រកាស"ប្រតិបត្តិការយោធាពិសេស" "ដើម្បីធ្វើវិយោធកម្ម និងវិណាស៊ីកម្ម"ប្រទេសអ៊ុយក្រែន ដោយអះអាងថា រុស្ស៊ីមិនមានផែនការកាន់កាប់ប្រទេសអ៊ុយក្រែននោះឡើយ។ សកម្មភាពឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនត្រូវបានសហគមន៍អន្តរជាតិជាច្រើនប្រកាសថ្កោលទោស ហើយប្រទេសជាច្រើនផងដែរក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយ បានបញ្ជូនជំនួយមនុស្សធម៌ និងយោធាទៅឱ្យប្រទេសអ៊ុយក្រែន។ ដោយត្រូវប្រឈមនឹងជួរការពារដ៏ស្អិតរមួតរបស់អ៊ុយក្រែន រុស្ស៊ីក៏បានបញ្ឈប់ប្រតិបត្តិការវាយយករដ្ឋធានីកៀវរបស់អ៊ុយក្រែននៅអំឡុងដើមខែមេសា។ ចាប់ពីខែសីហាមក កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមវាយដណ្តើមយកទឹកដីរបស់ខ្លូនវិញបន្តិចម្តងៗជាពិសេសនៅតំបន់ភាគឦសាន និងខាងត្បូង។ មកចុងខែកញ្ញា រុស្ស៊ីបានប្រកាសកាត់ខេត្តចំនួនបួនរបស់អ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ដោយផ្នែកដោយត្រូវរងការថ្កោលទោសជាអន្តរជាតិបន្ថែម។ ចាប់តាំងពីពេលនោះមក ស្ថានការណ៍សង្គ្រាមរវាងរដ្ឋទាំងពីរមិនមានការប្រែប្រួលអ្វីច្រើននោះទេ។ ខណៈសង្គ្រាមឈ្លានពានកំពុងតានតឹង កងកម្លាំងអ៊ុយក្រែនក៏បានឆ្លៀតឱកាសវាយប្រហាររុស្ស៊ីវិញដូចជា ការលុកលុយឆ្លងព្រំដែនចូលទៅក្នុងតំបន់គូស្គិ៍របស់រុស្ស៊ីកាលពីខែសីហា ឆ្នាំ 2024។ ដោយហេតុឃើញថារុស្ស៊ីបានធ្វើការវាយប្រហារដោយចេតនា និងមិនរើសអើងម្តងហើយម្តងទៀតទៅលើជនស៊ីវិល តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយក៏បានចេញដីកាចាប់ខ្លួនលោកពូទីន និងមន្ត្រីរុស្ស៊ីមួយចំនួនទៀត។[៤][៥][៦]
កំណត់សម្គាល់
[កែប្រែ]- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedNote 1
- ↑ ២,០ ២,១ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្គឺគឺជារដ្ឋអាយ៉ងរបស់រុស្ស៊ីដែលបានប្រកាសឯករាជ្យពីប្រទេសអ៊ុយក្រែននៅអំឡុងខែឧសភា ឆ្នាំ 2014។ នៅឆ្នាំ 2022 រដ្ឋទាំងពីរនេះបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមក និងព្រមទាំងត្រូវទទួលស្គាល់ជាអន្តរជាតិបន្ថែមពីប្រទេសរុស្ស៊ី ស៊ីរី កូរ៉េខាងជើង និងបណ្ដារដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួចប៉ុន្មានទៀត។ មកដល់ថ្ងទី 30 ខែកញ្ញា ឆ្នាំ 2022 ប្រទេសរុស្ស៊ីបានប្រកាស់កាត់ផ្តាច់រដ្ឋទាំងពីរចូលជាទឹកដីរបស់ខ្លួន។
- ↑ ភាសារុស្ស៊ី៖ российско-украинская война; និងជាភាសាអ៊ុយក្រែន៖ російсько-українська війна។
ឯកសារយោង
[កែប្រែ]- ↑ MacFarquhar, Neil (17 March 2024). "Five Takeaways From Putin's Orchestrated Win in Russia". The New York Times. https://www.nytimes.com/2024/03/17/world/europe/russia-election-putin-takeaways.html.
- ↑ "'Terrible toll': Russia's invasion of Ukraine in numbers". Euractiv. 14 February 2023. https://www.euractiv.com/section/global-europe/news/terrible-toll-russias-invasion-of-ukraine-in-numbers/.
- ↑ Hussain, Murtaza (9 March 2023). "The War in Ukraine Is Just Getting Started". The Intercept. https://theintercept.com/2023/03/09/ukraine-war-russia-iran-iraq/.
- ↑ "Chernihiv: Are these Russia's weapons of war?". BBC News. 9 April 2022. https://www.bbc.com/news/world-europe-61036880.
- ↑ Gall, Carlotta; Kramer, Andrew E. (3 April 2022). "In a Kyiv Suburb,'They Shot Everyone They Saw'". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2022/04/03/world/europe/ukraine-russia-war-civilian-deaths.html.
- ↑ Bogner, Matilda (25 March 2022). "Situation in Ukraine. Statement delivered by the Head of Human Rights Monitoring Mission in Ukraine on the situation in Ukraine". Office of the High Commissioner for Human Rights.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |