សាលាដុនបូស្កូនៅប្រទេសកម្ពុជា
- អត្ថបទសំខាន់សាលាដុនបូស្កូ។
សាលាដុនបូស្កូនៅប្រទេសកម្ពុជានេះសំដៅទៅលើសាលាបច្ចេកទេសសាលាបឋមសិក្សាមត្តេយ្យនិងការអប់រំកម្រិតមធ្យមផ្តល់ដោយដុនបូស្កូនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មាន ៦ សាលាដុនបូស្កូ នៅប្រទេសកម្ពុជាដែលស្ថិតនៅទីតាំងផ្សេងៗគ្នា ប៉ុន្តែមានគោលដៅដូចគ្នា គឺ បងៀ្រនផ្នែកបច្ចេកទេសវិជ្ជាជីវះ សំរាប់យុវជនយុវនារី។ ទីតាំងនៃ សាលាទាំង ៦ នោះ គឺ ៖
- ៣ សាលានៅទីក្រុង ភ្នំពេញ ៖
- ដុនបូស្កូភ្នំពេញថ្មី (សំរាប់បុរសនិងស្ត្រី): អគ្គីសនីគ្រឿងអគ្គិសនីអេឡិចត្រូនិចផ្សាររាវយន្តការបោះពុម្ពនិងបច្ចេកវិទ្យា។
- ដុនបូស្កូទឹកថ្លា (សម្រាប់ស្ត្រី) ។
- ដុនបូស្កូទួលគោក (សំរាប់ស្ត្រី) ។
- ១ សាលានៅក្រុង ព្រះសីហនុ ជាសាលាបច្ចេកទេស និង សណ្ឋាគារ
- ១ សាលានៅខេត្ត បាត់ដំបង ជាសាលាសំរាប់យុនារី
- ១ សាលានៅខេត្ត បន្ទាយមានជ័យ ជាសាលាបច្ចេកទេស។
- ១ នៅ ទីក្រុង កែប៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូកែប
ការងារ របស់ សាលាដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់ លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ។ នៅក្រុង កែប ក៏មានផ្ទះរបស់ដុនបូស្កូ សំរាប់សិក្ខាសាលា នឹងកម្មវិធីសំរាប់ យុវជនយុវនារី ជាចើ្រនទៀត។
ប្រវត្តិដុនបូស្កូនៅប្រទេសកម្ពុជា
[កែប្រែ]សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ាន (មើលដែរសាលាដុនបូស្កូ)។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅប្រទេសអ៊ីតាលី ជាមួយ លោកឪពុកបូស្កូ។
- ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងប្រទេសថៃ។
- ឆ្នាំំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមសាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។
មិនត្រឹមតែមាន ការបណ្តុះបណ្តាលវិជា្ជជីវះ តែប៉ុណ្ណោះទេ ដុនបូស្កូក៏មាន មួលនិធិកុមារ សំរាប់ជួយកុមារក្រីក្រ នៅប្រទេសកម្ពុជាផងដែរ។ មូលនិធិកុមារ ដុនបូស្កូក្រុងព្រះសីហនុ មូលនិធិកុមារនេះបានជួយអោយកេ្មងក្រីក្រកំព្រា ជាពិសេសទៅទៀតគឺ ក្មេងកំព្រាដោយសារឪពុកម្តាយកើតជំងឺអេដ៏ មូលនិធិកុមារ ដុនបូស្កូ្កក្រុងព្រះសីហនុ មានជួយដល់ក្មេង អោយចូលរៀនសាលារៀនរដ្ឋ មានពីរខណ្ឌដូចជា ខណ្ឌមិត្តភាព , ខណ្ឌព្រៃនប់
សមាគមន៍សិស្សចាស់ នៃដុនបូស្កូកម្ពុជា
[កែប្រែ]សមាគមសិស្សចាស់ នៃដុនបូស្កូកម្ពុជានេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីអោយសិស្សចាស់ទាំងអស់ មានទំនាក់ទំនងគ្នាល្អ ក្នុងវិជ្ជាជីវះ និង ក្នុងជីវភាពរស់នៅ
សាលាដូនបូស្កូភ្នំពេញ
[កែប្រែ]- សាលាដុនបូស្កូ»បុរស»នៅទីក្រុងភ្នំពេញ បានចាប់ថើ្ដមនៅ ឆ្នាំ ១៩៩១ នៅ»ភ្នំពេញថ្មី»។
ក្នុងនោះ មានរោងជាង ៖
- សាលាដុនបូស្កូ»ទឹកថ្លា»សំរាប់យុវនារី បានចាប់ផ្តើមនៅ ឆ្នាំ១៩៩៣។
- សាលាដុនបូស្កូ»ទូលគោក» បានចាប់ផើ្តមបាន ចំនួន ១៥ឆ្នាំ។
សាលាដុនបូស្កូនៅទីក្រុងព្រះសីហនុ
[កែប្រែ]សាលាដុនបូស្កូនៅក្រុងព្រះសីហនុ បានចាប់ថើ្ដមនៅឆ្នាំ១៩៩៨។ ព្រះករុណាសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅទីក្រុងព្រះសីហនុ ដើម្បីសម្ភោធអាគាថ្មីនៃសាលាដុនបូស្កូនៅខែកុម្ភះថ្ងៃទី១២ឆ្នាំ២០០៧។ សាលាដុនបូស្កូព្រះសីហនុមានដូចទៅ
- ផ្នែកយន្តសាស្រ្តទូទៅក្រឡឹងនិងផ្សារ
- ផ្នែកអគិ្គសនី
- ផ្នែកយន្តសាស្រ្តរថយន្តជាងម៉ាស៊ីន
- ផ្នែកកលេខាធិការ
- ផ្នែកជាងផ្សារ
- ផ្នែកការងារបោះពុម្ភ
- មូលនិធិកុមារដុនបូស្កូ
- ផ្នែកទំនាក់ទំនងសង្គម
- សាលាសណ្ឋាគារដុនបូស្កូ
សាលាដុនបូស្កូនៅខេត្តបាត់ដំបង
[កែប្រែ]សាលាដុនបូស្កូនៅខេត្តបាត់ដំបងបានចាប់ផើ្តមនៅឆ្នាំ២០០២។នេះជាសាលាសំរាប់យុវនារី។មានដូច
សាលាដុនបូស្កូនៅខេត្តបន្ទាយមានជ័យ
[កែប្រែ]សាលាដុនបូស្កូនៅខេត្តបន្ទាយមានជ័យ(ឃុំប៉ោយប៉ែត)បានចាប់ផើ្តមនៅឆ្នាំ២០០២។នេះជាសាលាសំរាប់កុមា។ សាលាដុនបូស្កូមានផ្ទះមួយនៅប៉ោយប៉ែតសំរាប់កុមារាកុមារីដែលកំព្រានិងមានបញ្ហាផ្សេងៗនៅក្នុងគ្រួសារ។មានបងៀ្រនអោយចេះអាននិងសរសេរនឹងសាលាបចេក្ចទេសផងដែរផែ្នកជាងអគ្កិសនី។
សំអាង
[កែប្រែ]- »ដុនបូស្កូនៅប្រទេសកម្ពុជា»។ដុនបូស្កូការទារគមនាគមន៏។ខែកុម្ភះច្នាំ២០០៧។(នៅភាសាអង់គ្លេស)។
សាលាដុនបូស្កូកែប
[កែប្រែ]សាលាដុនបូស្កូកែបមានបង្រៀននៅខេត្តកែប(ឃ្មុំព្រៃធំ]]បានចាប់ផ្ដើមបង្រៀនផ្នែកទំនាក់ទំនងសង្គមនៅឆ្នាំ២០១១។នេះជាសាលាសំរាប់កុមារ។
- សាលាដុនបូស្កូព្រះសីហនុ Archived 2010-02-09 at the វេយប៊ែខ ម៉ាស៊ីន.
- ដុនបូស្កូការទារគមនាគមន៏[តំណភ្ជាប់ខូច]