អ្នកប្រើប្រាស់:ចេង ចំរើន

ពីវិគីភីឌា

សូមស្វាគមន៍ចំពោះការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ[កែប្រែ]

អត្ថបទកំពុងធ្វើ

ប្រវត្តិរូបសង្ខេប[កែប្រែ]

គោត្តនាម ចេង ទិច ជាឈ្មោះពីកំណើត ចេង ចំរើន ឈ្មោះក្នុងបញ្ជីជាតិ កើតនៅថ្ងៃអង្គារ ទី០១ ខែ មករា ឆ្នាំ ១៩៨៦ ថ្ងៃខែឆ្នាំផ្លូវការ០៧ កក្កដា ១៩៨៦ បាន កើតនៅ ភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា

ស្ថានភាពក្នុងគ្រូសារ[កែប្រែ]

ជាកូនច្បងក្នុងគ្រូសារកសិករមួយរស់នៅភូមិឃុំខាងលើ មានឪពុកឈ្មោះ ម៉ក់ ផុន ម្តាយឈ្មោះ ពេជ្រ ប៉ាន មានបងប្អូនចំនួនប្រាំនាក់ ទីមួយ '''ចេង ចំរើន''' (ប្រុស)ទីពីរ ចេង ទិត (ប្រុស) ទីបី ចេង ស្រីណែត (ស្រី)ទីបួន ចេង ស្រីណានិងទីប្រាំ ចេង ស្រីនាង (ស្រី)

ប្រវត្តិសិក្សា[កែប្រែ]

ឆ្នាំ១៩៩៧ បានចាប់ផ្តើមសិក្សានៅសាលាបឋមសិក្សា វត្តដំបងដែក ស្ថិតនៅភូមិឃុំខាងលើ។ ឆ្នាំ២០០២ បានបន្តការសិក្សានៅសាលាអនុវិទ្យាល័យ​វត្តកំពូល​មាស ស្ថិតនៅភូមិកំពូលមាន ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា

ប្រវត្តិសាងផ្នួស និងការសិក្សា[កែប្រែ]

ក្នុងឆ្នាំ២០០៤ បានចូលជ្រកក្រោមម្លប់នៃព្រះពុទ្ធសាសនាបួសជាសាមណេរនៅក្នុងពុទ្ធសីមាវត្តគិរីគង្គារ ហៅវត្តកំពង់គ្រញូង ស្ថិតនៅភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។ បូសរួចបានគង់នៅវត្តកំណើតខាងលើចំនួនមួយព្រះវស្សា ហើយក៏បានចេញ​ស្វែងសិក្សា​ដោយព្រះអង្គ ឯង ប៉ុន្តែមិនបានសម្រេចដោយនិមន្តទៅសុំវត្តនៅប៉ោយប៉ែតគង់នៅដើម្បីសិក្សារៀនសូត្រប៉ុន្តែមិនបានសម្រេចទេ ក៏ត្រឡបមកគង់នៅក្បែរ​វត្ត​កំណើតវិញគឺគង់នៅវត្ត អង្គ្រងរាជា ស្ថិតនៅភូមិអង្រ្គង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។ លុះមកដល់ឆ្នាំ២០០៥ បានមកគង់នៅ​វត្តពោធិ​មាន​ជ័យ ហៅវត្តស្ទឹងហាវ ស្ថិតនៅ ភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួនមួយព្រះវស្សា(៥ខែ)។ ពេលចេញព្រះវស្សារួចក្នុងឆ្នាំ២០០៦​ក៏បាន​និមន្ត​ទៅប៉ោយប៉ែតម្តងទៀត ពេលនោះបានគង់នៅវត្តបាលិលេយ្យស្ថិតនៅភូមិក្បាលស្ពាន ឃុំបាលិលេយ្យ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ចំនួនមួយព្រះវស្សា(ជិតមួយឆ្នាំ)ក្នុងការគង់នៅទីនោះបានសិក្សាភាសាបាលីថ្នាក់ពុទ្ធិកបឋមសិក្សា​ឆ្នាំទី១ ប៉ុន្តែដោយមិនអំណោយផល នៃការសិក្សានៅទី នោះ​ក៏​ត្រឡ​ប​​មកសិក្សានៅខេត្តកំណើតវិញ។ ក្នុងអំឡុងខែឧសភាឆ្នាំ២០០៧ បានចូលទៅសិក្សា​សាលា​ពុទ្ធិកបឋមសិក្សាឆ្នាំទី៣នៅវត្តស្នំប្រាំពីរស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្ត កំពត។ លុះចេញព្រះវស្សារួចបានប្រលងជាប់​សាលាបាលី​រងនៅ​សាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលនៅក្បែរទីរួមខេត្តកំពត។ ឆ្នាំ២០០៨-២០១០ បានគង់សិក្សាសា លាពុទ្ធិកមធ្យមសិក្សានៅវត្តឥន្ទញ្ញាណហៅវត្តក្រោមស្ថិតនៅ សង្កាត់០៣ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ក៏ត្រូវបានប្រលងយកសញ្ញាប័ត្រ​ពុទ្ធិកមធ្យម សិក្សា​នៅសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលម្តងទៀត។ ក្នុងឆ្នាំ២០១០​នោះ​​ដែរ ក៏បានប្រលងយកសញ្ញាប័ត្រមធ្យមសិក្សទុតិយភូមិសាលាចំណេះ​ដឹងទូទៅបំពេញវិជ្ជា នៅសាលាវិទ្យាល័យក្រុងព្រះសីហនុផងដែរ។ លុះដល់ទី២៥ ខែតុលា ២០១០ ក៏បានលាចាកសិក្ខាបទដើម្បីចូលរៀននៅសាលាបច្ចេកទេស ដុន​ បូស្កូ ខេត្តព្រះសី​ហនុ (ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន)នៅថ្ងៃទី២៦ ខែ តុលា ២០១០។

ប្រវិត្តិសិក្សាក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ[កែប្រែ]

បន្ទាប់ពីថ្ងៃលាចាកសិក្ខាបទមក ក៏បានធ្វើដំណើរពីខេត្តកំពតមកកាន់ក្រុងព្រះសីហនុ​ដើម្បីបន្តការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។​ ចូលសិក្សានៅ​សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានជាប់និងចូលសិក្សាផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន។ ចូលរៀនក្នុងឆ្នាំសិក្សា​ ២០១០-២០១២ ជាសិស្សជំនាន់ទី ៤ នៃផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន។ឯកទេស សោតទស្សន៏ Audiovisual

សញ្ញាប័ត្រ និង វិញ្ញាបនប័ត្រដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ[កែប្រែ]

  • សញ្ញាប័ត្របញ្ជាក់ការសិក្សាកំរិតទុតិយភូមិ(សាលាវិទ្យាល័យក្រុងព្រះសីហនុ)
  • សញ្ញាប័ត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(​សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច​ ខេត្តព្រះសីហនុ)
  • សញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ(សាលាពុទ្វិកវិទ្យាល័យវត្តជុំគ្រៀលកំពត)
  • វិញ្ញាបនប័ត្រពុទ្វិកបឋមសិក្សាបាលីរង(សាលាពុទ្វិកបឋមសិក្សាស្នំប្រាំពីរកំពត)
  • វិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី​ (ទី១)
  • វិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ទោ​ (ទី២)
  • វិញ្ញាបនប័ត្រសិក្សាវគ្គ គំនិតជោគជ័យ និង ភាពជាអ្នកដឹកនាំ
  • វិញ្ញាបនប័ត្រសិក្សាសៀវភៅ New Headway Intermediate
  • វិញ្ញាបនប័ត្រសិក្សាវគ្គ Internet and E-mail
  • វិញ្ញាបនប័ត្រសិក្សាវគ្គ Office Word And Excel 2003 , 2007, 2010
  • វិញ្ញាបនប័ត្រសិក្សាវគ្គ Adobe Photoshop CS2 ,CS3 , CS4
  • វិញ្ញាបនប័ត្រសិក្សាវគ្គ Offices Publisher 2003,2007, 2010