Jump to content

កិរិយាស័ព្ទ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី កិរិយាសព្ទ)

កិរិយាស័ព្ទ គឺ​ជា​ពាក្យ​ដែល​សម្ដែង​នូវ​អំពើធ្វើ ឬ​ពោល​នូវ​ដំណើរ ដូច​ជា​ពាក្យ៖ ដើរ, ឈរ, អង្គុយ, ដេក, ស៊ី, ផឹក, ងូត, ស្ដី, យំ, សរសេរ, វាយ, ធាក់, ហក់, លោត, ធ្វើ, តែង,...។ល។ ពាក្យ​កិរិយា​សព្ទ​មាន​ប្រធាន កាល​ណាគេ​ចង​ជា​ប្រយោគដូច​ជា​៖ ខ្ញូំ​ដើរ... "ខ្ញុំ" គឺ​ជា​ប្រធាន​នៃ "ដើរ"។ កិរិយា​មាន​ពីរ​យ៉ាង​គឺ៖ សកម្មកិរិយា និង អកម្មកិរិយា

សកម្មកិរិយា

[កែប្រែ]

កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម គឺ​កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ ត្រូវ​ស្រែក​ហៅ​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង, ដូច​ជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើ​ការ, ស៊ី​បាយ,ទទួល​សំបុត្រ​ វាយ​ស្គរ, បិទ​ទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែល​ជា សកម្ម​កិរិយា; ហៅ​ថា សកម្ម​ធាតុ ក៏​បាន (ព. វ.) ។

កិរិយាអកម្ម

[កែប្រែ]

កិរិយា​ដែល​មាន​អំពើ​គ្រប់​គ្រាន់​នឹង​ខ្លួន​ឯង​ហើយ ដូច​ជា​ពាក្យ៖ ខ្ញុំ​កើត, យើង​ទៅ, វា​ស្លាប់, កប៉ាល់​ចេញ, ក្លើ​ខ្ញុំ​មក, ប្អូន​ខ្ញុំ​ដល់, ឈើ​ងាប់, សត្វ​ហើរ, ទឹក​ហូរ, គោ​បោល,...។

  • កិរិយា​ដែល​មាន​ឈ្មោះ​ថា៖ ហេតុ​កិរិយា គឺ​ជា​កិរិយា​ដែលធ្វើ​អំពើ​ទៅ​គេ ដូច​ជា៖ បង្រៀន គឺ​ធ្វើ​អំពើ​ទៅ​គេ។
  • កិរិយា​ដែល​មាន​ឈ្មោះ​ថា៖ សុទ្ធ​កិរិយា គឺ​ជា​កិរិយា​ដែល​ធ្វើ​អំពើ​ចំពោះ​ខ្លួន​ឯង ដូច​ជា៖ រៀន គឺ​ធ្វើ​អំពើ​ចំពោះ​ខ្លួន​ឯង។
មើល ថ្នាក់ពាក្យ​ក្នុង​ភាសាខ្មែរ

ខាង​ក្រោម​នេះ​គឹ​ជា​បញ្ជី​រាយ​ឈ្មោះ​ថ្នាក់​ពាក្យ​ខ្មែរ ផ្សេង​ទៀត​ដែល​អ្នក​គួរ​ដឹង៖

នាម  · គុណនាម  · គុណកិរិយា ឬ និបាតសព្ទ  · កិរិយាសព្ទ  · ធ្នាក់ ឬ ស្នៀត ឬ អាយតនិបាត  · ឈ្នាប់ ឬ សន្ធានសព្ទ ឬ ចំណង  · សព្វនាម  · ឧទានសព្ទ

ឯកសារ​យោង

[កែប្រែ]
  • សៀវភៅ វេយ្យាករណ៍​ខ្មែរ ដោយ​សាស្ត្រាចារ្យ ពូវ អ៊ុម នៅ ព.ស ២៥១៥, គ.ស ១៩៧២