ប៉ែន នុត
សម្តេច ប៉ែន នុត | |
---|---|
នាយករដ្ឋមន្រ្តីកម្ពុជាទី៧ | |
ក្នុងការិយាល័យ ១៥ សីហា ១៩៤៨ – ២១ មករា ១៩៤៩ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | ឈាន វ៉ម |
បន្ទាប់ | យ៉ែម សំបូរ |
ក្នុងការិយាល័យ ២៤ មករា ១៩៥៣ – ២២ វិច្ឆិកា ១៩៥៣ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | នរោត្តម សីហនុ |
បន្ទាប់ | ចាន់ ណាក់ |
ក្នុងការិយាល័យ ១៨ មេសា ១៩៥៤ – ២៦ មករា ១៩៥៥ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | នរោត្តម សីហនុ |
បន្ទាប់ | ឡេង ង៉ែត |
ក្នុងការិយាល័យ ១៧ មករា ១៩៥៨ – ២៤ មេសា ១៩៥៨ | |
ព្រះមហាក្សត្រ | នរោត្ដម សុរាម្រិត |
មុន | ឯក យីអ៊ុន |
បន្ទាប់ | ស៊ឹម វ៉ា |
ក្នុងការិយាល័យ ២៨ មករា ១៩៦១ – ១៧ វិច្ឆិកា ១៩៦១ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ កុសមៈ |
មុន | ផូ ព្រឿង |
បន្ទាប់ | នរោត្តម សីហនុ |
ក្នុងការិយាល័យ ៣១ មករា ១៩៦៨ – ១៤ សីហា ១៩៦៩ | |
ព្រះមហាក្សត្រ | ស៊ីសុវត្ថិ កុសមៈ |
មុន | សឺន សាន |
បន្ទាប់ | លន់ នល់ |
ក្នុងការិយាល័យ ១៧ មេសា ១៩៧៥ – ៤ មេសា ១៩៧៦ | |
ប្រធានាធិបតី | នរោត្តម សីហនុ |
មុន | ឡុង បូរ៉េត |
បន្ទាប់ | ខៀវ សំផន (បណ្តោះអាសន្ន) |
រដ្ឋមន្រ្តីក្រសួងការបរទេស | |
ក្នុងការិយាល័យ ១១ មករា ១៩៥៨ – ១០ កក្កដា ១៩៥៨ | |
នាយករដ្ឋមន្ត្រី | ឯក យីអ៊ុន ស៊ឹម វ៉ា |
មុន | ស៊ឹម វ៉ា |
បន្ទាប់ | ទ្រឿង កាង |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ១ មេសា ១៩០៦ ភ្នំពេញ កម្ពុជា |
ស្លាប់ | ១៨ ឧសភា ១៩៨៥ (អាយុ ៧៩ ឆ្នាំ) ឆាតេណេ-ម៉ាឡាប៊្រី បារាំង |
គណបក្សនយោបាយ | គណបក្សប្រជាធិបតេយ្យ (១៩៤៦–១៩៥៥) សង្គមរាស្រ្តនិយម (១៩៥៥–១៩៧០) រណសិរ្សរួបរួមជាតិកម្ពុជា (១៩៧០–១៩៧៦) |
សម្តេច ប៉ែន នុត (១ មេសា ១៩០៦ – ៨ ឧសភា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរម្នាក់។ សម្តេចបានចូលបម្រើការជានាយករដ្ឋមន្រ្តីដំបូងនៅក្នុងសម័យអាណានិគមបារាំង ហើយជានាយករដ្ឋមន្រ្តីម្តងទៀតខណៈពេលកម្ពុជាបានទទួលឯករាជ្យពីបារាំង (១៩៥៣)។ នៅក្នុងសម័យសង្គមរាស្រ្តនិយម គាត់បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាបាន ៤ អាណត្តិថែមទៀត (១៩៥៤–១៩៥៥, ១៩៥៨, ១៩៦១, ១៩៦៨–១៩៦៩)។
បន្ទាប់ពីសីហនុត្រូវលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, សម្តេចប៉ែន នុតក៏បានរត់ទៅជ្រកកោនជាមួយសីហនុហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចម្រុះថ្មីដែលមានឈ្មោះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។[១] ក្រោយពីខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, លោកប៉ែន នុតក៏បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាជាលើកចុងក្រោយ ប៉ុន្តែមិនមានអំណាចឥទ្ធិពលអ្វីឡើយ។ ប៉ែន នុតត្រូវបានពួកខ្មែរក្រហមដកចេញពីតំណែងនៅដើមឆ្នាំ១៩៧៦ ដោយមានលោកខៀវ សំផនឡើងកាន់តំណែងជំនួសបន្ត។ ដូច្នេះហើយ សម្តេចក៏ធ្វើចំណាកស្រុកទៅរស់នៅឯប្រទេសបារាំង។
សម្តេចប៉ែន នុតបានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាសរុបបាន ៧ អាណត្តិដាច់ៗពីគ្នា (រយៈពេល ៥ឆ្នាំ និង ២២២ថ្ងៃ) ដែលជាហេតុធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាបន្ទាប់ពីសម្តេចហ៊ុន សែន។
ឯកសារយោង
[កែប្រែ]- ↑ "GRUNK - Place de Barcelone" (PDF).
តំណភ្ជាប់ក្រៅ
[កែប្រែ]តំណែងនយោបាយ | ||
---|---|---|
មុនដោយ សឺន សាន |
នាយករដ្ឋមន្រ្តីកម្ពុជា ១៩៦៨–១៩៦៩ |
តដោយ លន់ នល់ |
មុនដោយ ឡុង បូរ៉េត |
នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥–៤ មេសា ១៩៧៦ |
តដោយ ខៀវ សំផន |
|
អត្ថបទនេះអំពីអ្នកនយោបាយកម្ពុជាគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |