សង្គមរាស្រ្តនិយម

ពីវិគីភីឌា
សង្គមរាស្រ្តនិយម
Communauté socialiste populaire
Popular Socialist Community
ស្ថាបនិកនរោត្តម សីហនុ
បង្កើត២២ មីនា ១៩៥៥
រំលាយ១៨ មីនា ១៩៧០
ស្លាបយុវជនយុវជនសង្គមនិយម
សមាជិកភាព  (១៩៥៥)៤៥០,០០០[១]
មនោគមវិជ្ជាជាតិខ្មែរនិយម
អភិរក្សនិយម
សង្គមប្រជាធិបតេយ្យ
សង្គមនិយមប្រជាធិបតេយ្យ[២]
រាជានិយម
ស្ថិតិនិយម[៣]
សង្គមនិយមព្រះពុទ្ធសាសនា[៤]
សេដ្ឋកិច្ចជាតិនិយម[៥]
គោលជំហរនយោបាយBig tent
សាសនាថេរវាទ
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

សង្គមរាស្រ្តនិយម, (ន័យជាភាសាអង់គ្លេស: "community of the common people", [៦] ភាសាបារាំងCommunauté socialiste populaire, ប្រែជាអង់គ្លេស៖ Popular Socialist Community)[៧] ហៅកាត់ថាសង្គម គឺជាអង្គការនយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៥៥ ដោយព្រះអង្គនរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា[៨] ព្រះអង្គបានមានព្រះបន្ទូលថា"សង្គមរាស្រ្តនិយម" គឺជាចលនានយោបាយច្រើនជាជាងគណបក្សនយោបាយ, សង្គមបានរក្សានូវភាពជារដ្ឋាភិបាលគ្រប់គ្រង់ប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០.[៨]

ការបង្កបង្កើត[កែប្រែ]

សង្គមត្រូវបានបង្កើតឡើងក្រោយពីព្រះអង្គនរោត្តម សីហនុ បានដាក់រាជ្យក្នុងឆ្នាំ១៩៥៥ ហើយបានប្រទានរាជបល្ល័ង្កទៅឱ្យបិតាព្រះអង្គគឺ នរោត្តម សុរាម្រិត ដោយព្រះអង្គមានគោលបំណងចង់ផ្តោតទៅលើកិច្ចការងារនយោបាយ។

មូលដ្ឋានរបស់ចលនាមួយនេះគឺចាប់ផ្តើមដោយគណបក្សរាជានិយមតូចៗចំនួនបួននិងគណបក្សស្តាំនិយមរួមមាន'គណបក្សជ័យជម្នះទិសឥសាន្ត'របស់ដាប ឈួន និង'គណបក្សកំណែទម្រង់ខ្មែរ'របស់លន់ នល់[៩] សីហនុបានពង្រីកមូលដ្ឋាននយោបាយនេះគឺដើម្បីយកឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៥។ បន្ទាប់ពីបានទទួលឯករាជ្យ សង្គមត្រូវបានគេចាត់ទុកថាជាគណបក្សសីហនុនិយម (បក្សដែលតែងគាំទ្រសីហនុ)។ សង្គមបានទទួលជ័យជម្នះដ៏លើសលប់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៥៥: ប៉ុន្តែការបោះឆ្នោតនេះត្រូវបានគេចោតប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត និងការគំរាមកំហែងទៅបក្សប្រឆាំងដូចជាគណបក្សប្រជាធិបតេយ្យ និងក្រុមប្រជាជន

លក្ខណៈគោលនយោបាយ[កែប្រែ]

មនោគមវិជ្ជារបស់សង្គមរាស្រ្តនិយមដូចជា "សង្គមនិយមព្រះពុទ្ធសាសនា" ឫ"សង្គមនិយមខ្មែរ" គឺមិនមានអ្វីទាក់ទងនឹងលទ្ធិសង្គមនិយមពិតប្រាកដទេ, ម៉ាក្សនិយមក៏មិនមានអ្វីពាក់ព័ន្ធជាមួយមនោគមវិជ្ជារបស់សង្គមរាស្រ្តនិយមដែរ។ ដោយខ្វះទស្សនៈនយោបាយ, សង្គមបានបូកបញ្ចូលបាវចនា (ពាក្យស្លោក) សង្គមនិយមជាមួយនឹងតម្លៃសង្គមអភិរក្សនិយម, រាជានិយម, ជាតិនិយម, និងគោលលទ្ធិព្រះពុទ្ធសាសនាថេរវាទ។ រដ្ឋបាលសង្គមបានបញ្ជាក់ថា"សង្គមនិយមគឺសម្រាប់សុខុមាលភាពរបស់ប្រជាជន ហើយរាជានិយមគឺសម្រាប់កិត្យានុភាពនិងការរួបរួមជាតិ"។ ទន្ទឹមនឹងនេះដែរ សង្គមរាស្រ្តនិយមគឺត្រូវបានបង្កើតមកដើម្បីជម្រុញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស និងខំគ្រប់គ្រងស្ថេរភាពនយោបាយ។[១០] ជាជាងទទួលយកមនោគមវិជ្ជាជាក់លាក់មួយ សង្គមត្រូវបានកំណត់ដោយសីហនុ និងអ្វីដែលជាប្រជាប្រិយភាពរបស់ទ្រង់។

សង្គមរាស្រ្តនិយមបានអនុវត្តអំណាចតាមគោលការណ៍"សង្គមនិយមព្រះពុទ្ធសាសនា" ហើយបានអះអាងថាមនោគមវិជ្ជាមួយនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងបញ្ឈប់ភាពអយុត្តិធម៌សង្គម។ លើសពីនេះទៅទៀត មនោគមវិជ្ជាមួយនេះបានអាស្រ័យតាមទំនៀមទម្លាប់សាសនា និងសង្គមអភិរក្សរបស់កម្ពុជា។ ជាជាងរឹបអូសផលប្រយោជន៍ឱ្យតែខ្លួនឯង 'សង្គមនិយម' បានអប់រំមនុស្សឋានៈកណ្តាល ឫអ្នកមានឱ្យចេះជួយយល់អាសារអ្នកខ្វះខាតដើម្បីទទួលបានបុណ្យកុសល។[១១] ឥស្សារជនល្បីៗក៏ត្រូវបានណែនាំឱ្យមានគណនេយ្យភាពពេញលេញចំពោះជនខ្វះខាត ដូចជាការប្រព្រឹត្តអំពើអ្វីមួយមកលើជនខ្វះខាត និងពេលខ្លះថែមទាំងឱ្យឈប់សម្រាកទៀងទាត់ទៀតផងដើម្បីអនុវត្តិការងារទាក់ទងនឹងវិស័យកសិកម្ម (ជារឿយៗ សីហនុតែងតែយាងចុះមកតាមទីជនបទដើម្បីជួយធ្វើការងារពលកម្មជាមួយប្រជាកសិករខ្មែរ)។

ការអនុវត្តិការគ្រប់គ្រងសេដ្ឋកិច្ចបានរីកចម្រើនតាមបែបលក្ខណៈ'សង្គមនីយកម្ម'ដែលមានភាពស្រដៀងគ្នានឹង'មូលធននីយកម្ម'ដែរ: សហគ្រាសរដ្ឋត្រូវបានបង្កើតឡើងហើយបន្ទាប់មកត្រូវបានគ្រប់គ្រងដោយសមាជិកវរជននៃសង្គមនិយម ភាគច្រើនគឺដើម្បីផលប្រយោជន៍ខ្លួន។[១២] អង្គការរដ្ឋដែលត្រូវបានបង្កើតក្នុងរបបសង្គមរាស្រ្តនិយមគឺ OROC, the Office royale de coopération ដែលគ្រប់គ្រងខាងជំនួញពាណិជ្ជកម្ម និងការនាំចេញនាំចូល។

ក្នុងឆ្នាំ១៩៥៧ នរោត្តម សីហនុបានបង្កើតស្លាបយុវជនមួយដែលត្រូវបានគេស្គាល់ថា"យុវជនសង្គមរាជានិយមខ្មែរ" (ភាសាបារាំង: Jeunesse socialiste royale khmère, JSRK)។[១៣]

នយោបាយក្នុងស្រុកសម័យសង្គមរាស្រ្តនិយម[កែប្រែ]

ការរិះគុនរបស់សីហនុទៅលើគូប្រជែងរបស់ព្រះអង្គនៅលើវេទិកាសាធារណៈបានផ្តល់លទ្ធផលចំនួនពីរគឺ: ឱ្យពួកគេចុះចូលជាមួយព្រះអង្គដើម្បី"ជួយសង្គមខ្មែរទាំងមូល" ហើយបើខុសពីអ្វីៗដែលបានគ្រោងទុកនោះក្រុមប្រឆាំងព្រះអង្គនឹងកាន់តែប្រឆាំងនឹងទ្រង់បន្ថែម។[១៤] ព្រះអង្គបានប្រកាន់យកនយោបាយអព្យាក្រឹត ទាំងនៅក្នុងជាតិ និងអន្តរជាតិ។

នៅក្នុងសម័យដឹកនាំរបស់ព្រះអង្គសីហនុ, សង្គមរាស្រ្តនិយមបានស្រូបយកហើយបូកបញ្ចូលធាតុផ្សំនៃនយោបាយស្លាបស្តាំនិងកណ្តាល ក៏ដូចជានយោបាយស្លាបឆ្វេងនិងលទ្ធិកុម្មុយនិស្តមជ្ឈន្តិកផងដែរ។ មានតែក្រុមបក្សកុម្មុយនិស្តកម្ពុជាទេដែលតែងតែគេចមិនចង់ចូលក្នុងរបបសង្គមរាស្រ្តនិយមរបស់សីហនុ។ ប៉ុន្តែមានសមាជិកកុម្មុយនិស្តសំខាន់ៗពីរនាក់គឺលោកហូ នឹម និងខៀវ សំផន ដែលបានចូលរួមធ្វើការងារនយោបាយជាមួយសីហនុ។[១៥] នៅដើមទសវត្សឆ្នាំ១៩៦០ ខៀវ សំផនត្រូវបានសីហនុអំពាវនាវឱ្យបន្តអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដែលផ្អែកលើផែនការដែលបានចែងក្នុងនិក្ខេបបទបណ្ឌិតរបស់លោក។[១៦]

ខណៈដែលគណបក្សប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ ដែលនៅក្នុងមជ្ឈដ្ឋាននយោបាយកម្ពុជា ត្រូវបានបញ្ចូលទៅក្នុងសង្គមរាស្រ្តនិយមក្នុងឆ្នាំ១៩៥៧ [១៧] ក្រុមអ្នកសាធារណរដ្ឋមជ្ឈន្តិកជាច្រើនបានគេចចេញពីកិច្ចការនយោបាយរហូតដល់ឆ្នាំ១៩៧០។

ក្រៅពីពួកកុម្មុយនិស្តនិយម, ធាតុដែលគួរឱ្យកត់សម្គាល់មួយដែលនៅក្រៅរបបសង្គម គឺពួកស្តាំនិយម និងក្រុមជាតិនិយមដែលប្រឆាំងរាជាធិបតេយ្យ ដឹកនាំដោយលោកសឺង ង៉ុកថាញ់ ដែលមានឈ្មោះថាខ្មែរសេរី។ សីហនុបានបែងចែកក្រុមប្រឆាំងទ្រង់ជាពីរបក្សពួកគឺ ក្រុមប្រឆាំងខាងស្តាំនិយម និងឆ្វេងនិយម។[១៨] នៅចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្សឆ្នាំ១៩៦០ គេឃើញមានអំពើហិង្សាតិចតួចណាស់ប្រឆាំងនឹងសីហនុ និងប្រទេសជាតិទាំងមូល (ដូចជា ការគំរាមកំហែងម្តងហើយម្តងទៀតពីគណបក្សប្រជាជនដែលចោតប្រកាន់សង្គមថាចេះតែជួយយួន)។[១៩] មានតែក្រុមខ្មែរសេរីដែលត្រូវសង្គមប្រព្រឹត្តអំពើយ៉ាងឃោរឃៅដាក់គឺ: នៅឆ្នាំ១៩៦៣ មានសកម្មជនខ្មែរសេរីម្នាក់ឈ្នោះព្រាប អ៊ីន ដែលប៉ុនប៉ងចង់ចរចាជាមួយសីហនុ ត្រូវបានចាប់ខ្លួនហើយប្រហារជីវិត ការប្រហារជីវិតរបស់អ៊ីនត្រូវបានដាក់បញ្ចាំងនៅតាមរោងកុនទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៦៧ ប្រព្រឹត្តិកម្មដដែរបានធ្វើឡើងដាក់ក្រុមមេដឹកនាំខ្មែរសេរីមានដូចជាលោកឆាវ បូរី, ឆាវ ម៉ាធូរ៉ា, និងសៅ ង៉ុយ។

ដំណាក់កាលចុងក្រោយនៃសង្គមរាស្រ្តនិយម[កែប្រែ]

ក្នុងឆ្នាំ១៩៦៣ សីហនុត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាអស់ពេញមួយជីវិតព្រះអង្គ។ ចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ របបសង្គមរាស្រ្តនិយមបានចាប់ផ្តើមបែកបាក់បន្តិចម្តងៗ។ ជាលទ្ធផលក្នុងការបោះឆ្នោតឆ្នាំ១៩៦៦ ជ័យជម្នះត្រូវបានទៅលើក្រុមអ្នកឈរឈ្មោះស្តាំនិយម, ព្រះអង្គសីហនុបានឆ្លើយតបទៅនឹងជ័យជម្នះរបស់ពួកស្តាំនិយមវិញដោយបានបង្កើត"រដ្ឋាភិបាលប្រឆាំង"ដែលដឹកនាំដោយពួកឆ្វេងនិយមមានដូចជាលោកហូ នឹម និងខៀវ សំផន, ដើម្បីរារាំងរបបសង្គមពីការដួលរលំទាំងស្រុង។

ភាពកើនឡើងនៃការវាយតបទៅវិញដោយពួកឆ្វេងនិយម, ដែលដឹកនាំដោយលន់ នល់ និងកម្លាំងយោធាសីហនុ, បានធ្វើឱ្យចំណងមិត្តភាពរវាងក្រុមកុម្មុយនិស្តដែលនៅសេសសល់និងសង្គមបានបែកបាក់ ជាពិសេសគឺពួកសីហនុនិយមដែលជំពាក់គុណទៅនឹងវៀតណាម និងក្រុមវៀតមិញ។ ការរិះគុណជាសាធារណៈរបស់សីហនុទៅនឹងក្រុម'ខ្មែរវៀតមិញ'បានផ្តល់ឥទ្ធិពលបំផ្លិចបំផ្លាញកំណើនគោលនយោបាយប្រឆាំងនឹងវៀតណាមក៏ដូចជាក្រុមប្រឆាំងរាជានិយមដែរ, ដែលដឹកនាំដោយប៉ុល-ពត[២០] ការផ្ទុះឡើងនៃសង្គ្រាមឥណ្ឌូចិនលើកទី២ បានជះឥទ្ធិពលអស្ថេរភាពមកលើស្ថានភាពនយោបាយនិងសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។ សង្គមរាស្ត្រនិយមបានជាប់ខ្លួននៅក្នុងភាពលំបាក់តស៊ូជូរចត់កាន់តែខ្លាំងឡើងដោយសារទាហានភាគីសង្គ្រាមវៀតណាមបានឈានចូលប្រយុទ្ធគ្នានៅលើទឹកដីកម្ពុជា ជាពិសេសគឺក្រុមវៀតមិញ និងប៉ាថេតឡាវ: សីហនុបានថ្លែងដំណឹងតាមវិទ្យុទីក្រុងភ្នំពេញថា "ពួកយើងបានដុតពួកវាទាំងរស់ [...] យើងបានបោះសពពួកវាទៅឱ្យសត្វត្មាតស៊ី"។[២១]

កលល្បិចដ៏ឃោរឃៅគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានអនុម័តដោយសង្គមរាស្ត្រនិយមមិនត្រឹមតែអនុវត្តទៅលើពួកឆ្វេងនិយមពីក្រៅព្រំដែនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏បានប្រព្រឹត្តិមកលើ"ខ្មែរឆ្វេងនិយម"ផងដែរ, ជាពិសេសបន្ទាប់ពីការបះបោរនៅតាមជនបទខេត្តបាត់ដំបងក្នុងឆ្នាំ១៩៦៧ ដែលដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា (បកក), នេះគឺជាដំណាក់កាលមួយជំហានឈានទៅដល់សង្គ្រាមស៊ីវិលនៅកម្ពុជា[២២] របាយការណ៍ជាច្រើនបានបញ្ជាក់ថាក្រុមកុម្មុយនិស្តដែលបានចាប់ខ្លួន ត្រូវបានសម្លាប់ចោលដោយស្រាវពោះវៀន ឫបោះទម្លាក់ពីលើកំពូលភ្នំ។ អ្នកតំណាងក្រុមកុម្មុយនិស្តចំនួន៣រូបគឺ ខៀវ សំផន, ហ៊ូ យន់ និងហូ នឹម បានភៀសខ្លួនរត់ចូលទៅក្នុងព្រៃនៅអំឡុងឆ្នាំ១៩៦៧-៨, មានពាក្យចចាមអារាមថាពួកគេត្រូវបានសម្លាប់ដោយកម្លាំងនគរបាលសង្គមរាស្ត្រនិយម (ក្រោយពីពួកគេបានបង្ហាញខ្លួនឡើងវិញជាសាធារណៈនៅទសវត្សឆ្នាំ១៩៧០, ពួកគេត្រូវបានមនុស្សមួយចំនួនហៅថា"ខ្មោចទាំងបី")។

ការទម្លាក់ព្រះអង្គសីហនុចេញពីតំណែង[កែប្រែ]

ចំពេលកំពុងតែមានអស្ថេរភាពនយោបាយកើនឡើង ទីបំផុតនៅឆ្នាំ១៩៧០ ព្រះអង្គសីហនុត្រូវបានឧត្តមសេនីយ៍លន់ នល់ និងពួកស្តាំនិយមដូចជាលោកអ៊ិន តាំ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង។ ក្រោយពីរដ្ឋប្រហារ ក្រុមឧទ្ទាមខ្មែររំដោះដែលប្រដាប់និងបណ្តុះបណ្តាលដោយវៀតណាមខាងជើងបានបន្តប្រយុទ្ធប្រឆាំងនឹងព្រះអង្គសីហនុដដែរ ជាពិសេសគឺអតីតសហសេវិករបស់ទ្រង់ផ្ទាល់។[១៨] កលល្បិចរបស់សីហនុគឺការបង្កើតបុព្វហេតុរួមជាមួយក្រុមបះបោរកុម្មុយនិស្តខ្មែរដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យមកខាងពួកគេ។ សង្គមរាស្រ្តនិយមត្រូវបានរំលាយជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧១។

ធាតុនយោបាយនានានៃសង្គមរាស្រ្តនិយមរបស់សីហនុបានទៅបន្តបង្កើតគណបក្សនយោបាយរាជានិយមមួយហៅថាហ៊្វុនស៊ិនប៉ិចដែលមានស្លាបយោធាឈ្មោះថាទ័ពជាតិសីហនុ ហើយបានគ្រប់គ្រងតំបន់ជាច្រើននៅតាមជនបទនៃប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ១៩៨០។

ការវាយតម្លៃ[កែប្រែ]

មតិ​នៅ​តែ​មាន​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ចលនា​សង្គម​រាស្ត្រ​និយម ក៏ដូចជាសម្តេច​សីហនុ​។ អ្នកអត្ថាធិប្បាយជាច្រើន ជាពិសេសពួកឆ្វេងនិយម ឬអ្នកដែលប្រឆាំងផ្ទាល់នឹងសម្ដេចសីហនុ បានពណ៌នាសង្គមរាស្ត្រនិយមថាជាចលនាអភិរក្សនិយមដែលព្យាយាមរក្សាអំណាច និងឥទ្ធិពលនៃស្ថានភាពកម្ពុជាក្រោមតាមរយៈរបបផ្តាច់ការ។[២៣] ទោះជាយ៉ាងនេះក្តីអ្នកផ្សេងទៀតបានកត់សម្គាល់ថា វាបានបង្កើនការចូលរួមរបស់ប្រជាជនកម្ពុជាសាមញ្ញក្នុងលទ្ធិប្រជាធិបតេយ្យយ៉ាងច្រើន ហើយពិពណ៌នាថាវាជាចលនាជាក់ស្តែងដែលស្វែងរកពិតប្រាកដដើម្បីនាំយកការអភិវឌ្ឍន៍សហគមន៍មកកម្ពុជាតាមរយៈការណែនាំពីអ្នកជំនាញ និងការបញ្ចុះបញ្ចូលដ៏ទន់ភ្លន់។[២៤]

នៅបច្ចុប្បន្នមាន​ការ​អាឡោះអាល័យ​មួយ​កម្រិត​ក្នុង​មួយចំណោម​ប្រជាជន​កម្ពុជា​វ័យ​ចំណាស់​សម្រាប់​សម័យ​សង្គម​រាស្ត្រ​និយម ជាពិសេសក្នុងការរក្សាសន្តិភាពរវាងឆ្នាំ ១៩៥៥ និង១៩៦៥ ពេលការប្រៀបធៀបទៅនឹងសម័យក្រោយៗទៀត។ បន្ទាប់ពីដំណោះស្រាយនយោបាយឆ្នាំ ១៩៩១ និងការឡើងសោយរាជ្យលើកទី២នៃព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៩៣ គណបក្សនយោបាយខ្មែរមួយចំនួនបានប្រើពាក្យ "សង្គម" ក្នុងនាមខ្លួនដើម្បីភ្ជាប់ខ្លួនជាមួយសម័យនេះ។

លទ្ធផលការបោះឆ្នោតជាសកល[កែប្រែ]

ឆ្នាំបោះឆ្នោត ប្រធានគណបក្ស សម្លេងឆ្នោត អាសនៈ ចំណាត់លេខ រដ្ឋាភិបាល
# % ± # ±
១៩៥៥ នរោត្តម សីហនុ ៦៣០,៦២៥ ៨២.៧% ថ្មី
៩១ / ៩១
ថ្មី increase ទី ១ សង្គមរាស្រ្តនិយម
១៩៥៨ ១,៦៤៦,៤៨៨ ៩៩.៩% increase ១៧.២
៦១ / ៦១
decrease ៣០ ទី ១ សង្គមរាស្រ្តនិយម
១៩៦២ N/A ១០០.០% increase ០.១
៧៧ / ៧៧
increase ១៦ ទី ១ សង្គមរាស្រ្តនិយម
១៩៦៦ N/A ១០០.០%
៨២ / ៨២
increase ទី ១ សង្គមរាស្រ្តនិយម

ឯកសារយោង[កែប្រែ]

  1. "1955 polls: the Sangkum takes hold". The Phnom Penh Post. 13 February 1998. https://www.phnompenhpost.com/national/1955-polls-sangkum-takes-hold។ បានយកមក 12 July 2019. 
  2. Kosal, Path (2017). Cambodia's Foreign Relations in Regional and Global Contexts. p. 10. ល.ស.ប.អ. 9789924913412. https://www.kas.de/c/document_library/get_file?uuid=57c58cfb-989a-4677-bc40-0c4116dab1e6&groupId=252038. 
  3. "Language and National Identity in Asia: Cambodia - Sangkum Reas Niyum".
  4. "Cambodia under the Khmer Rouge". Archived from the original on 2010-10-16. Retrieved 2020-01-11.
  5. "Cambodia under Sihanouk (1954–70)". factsanddetails.org. Retrieved 19 May 2020.
  6. Headly, Robert K.; Chhor, Kylin; Lim, Lam Kheng; Kheang, Lim Hak; Chun, Chen. 1977. Cambodian-English Dictionary. Bureau of Special Research in Modern Languages. The Catholic University of America Press. Washington, D.C. ISBN 0-8132-0509-3
  7. Corfield, Justin J. (2009). The History of Cambodia. p. 52. ល.ស.ប.អ. 0313357234. 
  8. ៨,០ ៨,១ Dommen, A. The Indochinese experience of the French and the Americans, Indiana University Press, 2001, p.318
  9. Kiernan, B. How Pol Pot came to power, Yale University Press, 2004, p.158
  10. Kershaw, Roger (2001). Monarchy in South East Asia: The Faces of Tradition in Transition. Routledge. pp. 55–56. 
  11. Ayres, D. M Anatomy of a crisis: education, development, and the state in Cambodia, 2000, pp.34-35
  12. Ross, R. Library of Congress Country Studies: Cambodia - Domestic Developments, 1987
  13. Kershaw (2001). Monarchy in South East Asia. p. 57. 
  14. Ayres, p.31
  15. Kiernan, p.197
  16. These reforms were an initial success, until massively increased cross-border smuggling of rice during the Second Indochina War severely damaged the Cambodian government's revenues. See Kiernan, How Pol Pot came to power
  17. Dommen, pp.359-360
  18. ១៨,០ ១៨,១ Library of Congress Country Studies: Cambodia - Major Political and Military Organizations
  19. Kiernan, pp. 175-176. The official historiography of the Khmer Rouge, by contrast, depicts even this period as characterised by violent struggle against a repressive regime.
  20. Kiernan, p.227
  21. Kiernan, p.275
  22. Kiernan, pp.250-253
  23. Chomsky, N. and Herman, E. After the cataclysm, South End Press, 1979, pp.216-217
  24. Kershaw, R. Monarchy in South-East Asia: The Faces of Tradition in Transition, Routledge, 2001, pp.56-57