ប៉ុលពត៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បានត្រឡប់កំណែប្រែដោយ42.115.71.155 (Talk) ទៅកំណែប្រែចុងក្រោយដោយ 27.109.113.151
ស្លាក: Rollback
បន្ទាត់ទី៤៖ បន្ទាត់ទី៤៖


ប៉ុលពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់កាន់អំណាចគាត់បានអោយមានការកែប្រែថ្មីនៃការធ្វើស្រែចំការ, បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅនិងតាំងទីលំនៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗ,ឆ្ពោះទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។ការរៀបចំបានជះឥទ្ធិពល ដល់កំលាំងពលកម្ម, ការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺនិងការប្រហារជីវិត លទ្ធផលអត្រាប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជាជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំរបស់គាត់។ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុកលុយលើប្រទេសកម្ពុជាពីសំណាក់ប្រទេសវៀតណាមក្នុងសង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរក្រហមក៏បានដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ហើយនិង អ្នកដែលនៅសល់ពីរបបខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាច,ជាមួយការទទួលស្គាល់ពីអង្គការសហប្រជាជាតិជារដ្ឋាភិបាលពេញច្បាប់។
ប៉ុលពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់កាន់អំណាចគាត់បានអោយមានការកែប្រែថ្មីនៃការធ្វើស្រែចំការ, បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅនិងតាំងទីលំនៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗ,ឆ្ពោះទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។ការរៀបចំបានជះឥទ្ធិពល ដល់កំលាំងពលកម្ម, ការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺនិងការប្រហារជីវិត លទ្ធផលអត្រាប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជាជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំរបស់គាត់។ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុកលុយលើប្រទេសកម្ពុជាពីសំណាក់ប្រទេសវៀតណាមក្នុងសង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរក្រហមក៏បានដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ហើយនិង អ្នកដែលនៅសល់ពីរបបខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាច,ជាមួយការទទួលស្គាល់ពីអង្គការសហប្រជាជាតិជារដ្ឋាភិបាលពេញច្បាប់។
គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨នៅក្រោមផ្ទះដែលចាប់ខ្លួនដោយបក្សពួកតាម៉ុក នៃរបបខ្មែរក្រហម។ចាប់តាំងពីការស្លាប់របស់គាត់មក,មានពាក្យចចាមរាមថាគាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់
គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨នៅក្រោមផ្ទះដែលចាប់ខ្លួនដោយបក្សពួកតាម៉ុក នៃរបបខ្មែរក្រហម។ចាប់តាំងពីការស្លាប់របស់គាត់មក,មានពាក្យចចាមរាមថាគាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់។


== ជីវិតដំបូងរបស់គាត់ ==
== ជីវិតដំបូងរបស់គាត់ ==

កំណែនៅ ម៉ោង១៤:១៨ ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩

ប៉ុល​ពត

សាឡុត ស (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត ជាអ្នកបដិវត្តកម្ពុជា ចិន ដែលជាអ្នកដឹកនាំនៅក្នុងរបប ខ្មែរក្រហម ពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ ក្នុងឆ្នាំ១៩៩៨ ។ ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ គាត់បំរើការជានាយករដ្ឋមន្រី្តនៃកម្ពុជាប្រជាធិបតេយ្យ។

ប៉ុលពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់កាន់អំណាចគាត់បានអោយមានការកែប្រែថ្មីនៃការធ្វើស្រែចំការ, បង្ខំអោយអ្នក ទីក្រុងទៅស្នាក់នៅនិងតាំងទីលំនៅថ្មីនៅឯជនបទដើម្បីធ្វើការប្រមូលផលកសិកម្ម ហើយ និង បានបង្ខំ អោយធ្វើការធ្ងន់ៗ,ឆ្ពោះទៅរកគោលដៅ “ការរីកចំរើនឡើងវិញ”ក្នុងឆ្នាំ សូន្យ ។ការរៀបចំបានជះឥទ្ធិពល ដល់កំលាំងពលកម្ម, ការហូបមិនគ្រប់គ្រាន់,ខ្វះ ពេទ្យព្យាបាលជំងឺនិងការប្រហារជីវិត លទ្ធផលអត្រាប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ក្នុងនោះ ប្រជាជនប្រមាណជា ១លាន៧សែននាក់ ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំរបស់គាត់។ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុកលុយលើប្រទេសកម្ពុជាពីសំណាក់ប្រទេសវៀតណាមក្នុងសង្គ្រាមកម្ពុជា វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយរដ្ឋាភិបាលខ្មែរក្រហមក៏បានដួលរលំ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ហើយនិង អ្នកដែលនៅសល់ពីរបបខ្មែរក្រហម បានធ្វើការងារនៅភូមិភាគ ព្រំដែនប្រទេសកម្ពុជា និងថៃ,ដែលជាកន្លែងដែលពួកគេកាន់អំណាច,ជាមួយការទទួលស្គាល់ពីអង្គការសហប្រជាជាតិជារដ្ឋាភិបាលពេញច្បាប់។ គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨នៅក្រោមផ្ទះដែលចាប់ខ្លួនដោយបក្សពួកតាម៉ុក នៃរបបខ្មែរក្រហម។ចាប់តាំងពីការស្លាប់របស់គាត់មក,មានពាក្យចចាមរាមថាគាត់ត្រូវបានដាក់ថ្នាំបំពុល អោយស្លាប់។

ជីវិតដំបូងរបស់គាត់

ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និង អគ្គិសនីនៅទីក្រុងប៉ារីស មាន​តួ​នាទី​​ ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២ និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យពីខែមេសា ឆ្នាំ១៩៧៦ ដល់ ​​ ១៩៧៩ ។បើទោះបីនៅពេលខ្លះប៉ុលពត បានឈប់សម្រាកពីការ​ងារ​ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺ​ ប៉ុល ពតជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើ​ខ្នងភ្នំដងរែក។

សាឡុត ស បានកើតនៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ក្នុងចំណោមបងប្អូន៩នាក់,ហើយគាត់ជាកូនប្រុសទី២ ក្នុងចំនោមបងប្អូនប្រុស ៣នាក់ជាគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងភូមិ។នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំនៅក្នុង ពេល ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់បារាំង។នៅក្នុងឆ្នាំ១៩៣៥គាត់បានចេញពី ព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិកនៅភ្នំពេញ។រឿន ជាបងស្រីរបស់គាត់គឺជាស្នំឯករបស់សម្ដេច ស៊ីសុវត្ថិមុន្នីវង្ស​គាត់តែងតែទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានអោយចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។

ទីក្រុងប៉ារីស

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ,ភាគខាងជើងភ្នំពេញ,គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សាខាងអេឡិចត្រូនិចវិទ្យុនៅឯ EFRក្នុងទីក្រុងប៉ារីសពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។គាត់ក៏បានចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុងZzgreb ក្នុងសហពន្ធសាធារណៈរដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៥០,កម្មុយនីស្តបារាំង(PCF)បានផ្ដល់ឯករាជ្យទៅអោយបារាំងវិញ។ការប្រឆាំងអាណានិគមនិយមបារាំងរបស់PCF បានធ្វើអោយមានការចាប់អារម្មណ៍ពីយុវជនកម្ពុជារួមបញ្ចូលទាំងសាឡុតផងដែរ។ក្នុងឆ្នាំ១៩៥០,គាត់បានចូលរួមធ្វើជាអ្នកសំងាត់ក្នុងអង្គការដែលគេស្គាល់ថាជាCercle Marxiste ដែលគ្រប់គ្រងដោយនិសិត្សខ្មែរ(AER)ដែលរៀននៅឆ្នាំជាមួយគ្នា។អំឡុងពេលពីរបីខែក្រោយមក សាឡុតក៏បានចូលជា PCFផងដែរ។អ្នកប្រវត្តិសាស្រ្តPhilip Short បាននិយាយថាសញ្ញាបត្រ័អន់ៗថតចំលងរបស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវន្ត័PCF,ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកំលាំងកាយ។

ការត្រលប់មកវិញ

ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំគាត់បានបង្ខំត្រលប់ទៅប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៥៣។គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រលប់ទៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ការងារនៃការវាយតំលៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។គាត់បានផ្ដាំផ្ញើទៅខ្មែរវៀត មិញ ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅក្នុងខេត្តកំពង់ចាម ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។ សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀនអំពីគណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញនិងបង្ខំអោយក្រុមបះបោរចេញក្រុមមួយបានដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់វៀតណាមដើម្បីធ្វើសង្គ្រាមរំដោះកម្ពុជា។ក្រុមផ្សេងទៀតរួមបញ្ចូលទាំងសាឡុតបានត្រឡប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជ្យ សន្និសីទGeneva ១៩៥៤ មានបក្សខាងឆ្វេងនិងបក្សខាងស្ដាំនិយមបានព្យាយាមតស៊ូ ប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ព្រះបាទនរោត្តមសីហនុជាព្រះមហាក្សត្រខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រើប៉ូលីសនិងទាហានដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥បានដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជាឱ្យអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ចលនាកុម្មុយនីស្តខណៈពេលដែលអ្នកមនោគមន៍បានប្ដេជ្ញាវាយឆ្មក់ក្នុងឳកាសទាំងអស់នេះមិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។បន្ទាប់ពីការវិលត្រឡប់ទៅភ្នំពេញវិញសាឡុតបានក្លាយជា នាយទាហានរវាងគណបក្សខាងលើ(ប្រជាធិបតេយ្យនិងប្រជាជន)និងគណបក្ស រដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។គាត់បានរៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦។នាងបានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែឥឡូវនេះ ជាគ្រូបង្រៀនម្នាក់ខណៈនោះគាត់បានបង្រៀនអក្សរ បារាំងនិងប្រវត្តិសាស្ត្រចំរ៉ូន វិជ្ជាជាសាលាឯកជនថ្មីមួយ។

ផ្លូវឈានទៅកាន់ការបេះបោរ

ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្សប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ការសែតហើយនិងការបោះពុម្ពផ្សាយពីគណបក្សត្រូវបានបិទ។ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។នៅក្នុងខែ កក្កដាឆ្នាំ ១៩៦២,លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយសំលាប់បន្ទាប់ពីបានដាក់ ឃុំឃាំង មួយរយៈ។ការចាប់ខ្លួននេះធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាងអ្នកដឹកនាំគណបក្ស។នៅពេលដែល តូ​​ សាមុទ្រ ត្រូវបានសំលាប់,សាឡុត បានក្លាយជាអ្នកដឹកនាំ ក្នុង គណបក្សយ៉ាងសកម្ម។នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ក្នុងឆ្នាំ១៩៦៣,គាត់បានជ្រើសរើសជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។នៅខែមីនាឆ្នាំ១៩៦៣ ,សាឡុតបានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះរបស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សំរាប់នរោត្តម សីហនុ។គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើត នូវការទាក់ទងជាមួយកងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ ,សាឡុតបាន ពឹងអោយវៀតណាមជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជុំរុំជាមូលដ្ឋាន។គណកម្មាធិការកណ្តាលនៃគណបក្សបានជួបគ្នា នៅពេលក្រោយមក ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍អោយទាហានមានការតស៊ូ។សេចក្ដីថ្លែងការណ៍បានបញ្ជាក់ពីគំនិតមួយ”ខ្លួនទីពឹងខ្លួន”នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ក្នុង ជំរុំព្រំដែន,មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភវឌ្ឍន៍បន្តិចៗ។គណបក្ស,បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម,សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការអោយធ្វើការ ដោយបញ្ចេញអស់នឹងកំលាំងកាយ និងកំលាំងបដិវត្តន៍។នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយ ភាពជាក់លាក់មិនមែនគណកម្មាធិការកណ្ដាល ក្នុងឧត្តមគតិ”ការងារសមូហភាព”។ពួកគាត់ទាំងអស់រស់នៅនិងធំធាត់ ក្នុងសង្គមសក្ដិភូមិស្រុកស្រែចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុក្នុងឆ្នាំ១៩៦៥,របបខ្មែរក្រហមនៅពេលនោះក្រោមការដឹកនាំរបស់សាឡុតក៏បានលូតលាស់យ៉ាងលឿន។គ្រូហើយនិងសិស្ស​ជា​ច្រើនត្រូវបានបង្ខំអោយចាកចេញពីទីក្រុង ទៅទីជនបទដើម្បីចូលរួមក្នុងចលនានេះ។ នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុតបានទៅវៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជាប្រឆាំងរដ្ឋាភិបាល។​វៀតណាមខាងត្បូងបានបដិសេធមិនគាំទ្រ នូវ ការបះបោរនេះ ដោយសារតែការយល់ព្រមបានចរចាររួចម្ដងហើយជាមួយរដ្ឋាភិបាលកម្ពុជា។ សម្ដេចសីហនុបានសន្យាយល់ព្រម អោយវៀតណាមប្រើបា្រស់ទឹកដី និងកំពុងផែ​ក្នុងសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រលប់ទៅប្រទេសកម្ពុជា​ ក្នុងឆ្នាំ១៩៦៦ សាឡុតបានរៀបចំការប្រជុំគណៈបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសំរេចចិត្ត​បង្កើតវាឡើង។​គណៈបក្សបានចូលជាផ្លូវការ ប៉ុន្តែ ដាក់ឈ្មោះជា គណៈបក្សកុម្មុយនីស្ត​កម្ពុជា (ស៊ី ភី ឃេ)​។ថ្នាក់ទាបនៃច្បាប់​មិនត្រូវបានប្រាប់អោយដឹងពីការសំរេចនេះទេ។​វាត្រូវបានសំរេចអោយបង្កើតតំបន់បញ្ជាការ​ហើយនិងរៀបចំតំបន់​ផ្សេងៗសំរាប់ការបះបោរប្រឆាំង​និងរដ្ឋាភិបាល។ នៅដើមឆ្នាំ១៩៦៦​​ការប្រឆាំងក្នុងជនបទ​រវាងសក្ដិភូមិនិង រដ្ឋាភិបាល ជុំវិញរឿងការចំនាយតំលៃស្រូវ។ខ្មែរក្រហមរបស់សាឡុត​ត្រូវបានចាប់ឆ្មក់ដោយការបះបោរនិងគ្មានសមត្ថភាពដើម្បីទាញ​យក​ផលប្រយោជន៍ពិតៗពីពួកគេ។​ប៉ុន្តែ​ការបដិសេធរបស់រដ្ឋាភិបាលគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពីបញ្ហាចលាចលដែលកើតនៅជនបទ។ វាមិនត្រូវបានបន្តរហូតដល់​ដើមឆ្នាំ១៩៦៧​ ទេដែលសាឡុត បានសំរេច នូវការបំបះបំ​បោរ​ជាតិ​ ,សូម្បីតែ បន្ទាប់ពីវៀតណាមខាងត្បូង បានបដិសេធ នូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹម​ត្រវ​។ ការបះបោរត្រូវបានកំចាត់នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ១៩៦៨ ជាមួយនឹង ការវាយលុក ទៅលើទាហានមូលដ្ឋាន ខេត្តបាត់ដំបងខាងត្បូង ។