ប៉ុលពត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប៉ុល ពត)
Jump to navigation Jump to search
ប៉ុល​ពត

សាឡុត ស Saloth Sar (១៩ ឧសភា ១៩២៥ ដល់ ១៥មេសា ១៩៩៨) មនុស្សភាគច្រើនស្គាល់ថាឈ្មោះ ប៉ុល ពត ជាអ្នកបដិវត្តកម្ពុជា ចិន ដែលជាអ្នកដឹកនាំនៅក្នុងរបប ខ្មែរក្រហម ពីឆ្នាំ១៩៦៣ដល់គាត់ស្លាប់ ក្នុងឆ្នាំ១៩៩៨ ។

ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ គាត់បម្រើការជានាយករដ្ឋមន្រី្តនៃកម្ពុជាប្រជាធិបតេយ្យ។

ប៉ុលពត បានក្លាយជាអ្នកដឹកនាំប្រទេសកម្ពុជា ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៥។ អំឡុងពេលដែលគាត់កាន់អំណាចគាត់បានកែប្រែថ្មីនៃការធ្វើស្រែចម្ការ, បង្ខំឱ្យអ្នកទីក្រុងទៅស្នាក់នៅ និងតាំងទីលំនៅថ្មីនៅឯជនបទ ដើម្បីធ្វើការប្រមូលផលកសិកម្ម និងបានបង្ខំឱ្យធ្វើការធ្ងន់ៗ,ឆ្ពោះទៅរកគោលដៅ “ការរីកចម្រើនឡើងវិញ” ក្នុងឆ្នាំសូន្យ។ ការរៀបចំបានជះឥទ្ធិពលដល់កម្លាំងពលកម្ម, ការហូបមិនគ្រប់គ្រាន់, ខ្វះពេទ្យព្យាបាលជំងឺ និងការប្រហារជីវិត លទ្ធផលអត្រាប្រជាជន កម្ពុជាបានស្លាប់ប្រមាណជា២០%។ ក្នុងនោះ ប្រជាជនប្រមាណជា ១លាន៧សែននាក់ទៅ២លាន ៥សែន នាក់បានស្លាប់ក្រោមការដឹកនាំរបស់គាត់។ ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីការលុកលុយ លើប្រទេសកម្ពុជាពីសំណាក់ប្រទេសវៀតណាមក្នុងសង្គ្រាមកម្ពុជា-វៀតណាម គាត់បានភៀសខ្លួនទៅក្នុងព្រៃ ភាគពាយ័ព្យនៃប្រទេស កម្ពុជា ហើយរដ្ឋាភិបាលខ្មែរក្រហមក៏បានដួលរលំ។

ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧ គាត់ ហើយនិងអ្នកដែលនៅសល់ពីរបបខ្មែរក្រហម បានធ្វើការងារនៅភូមិភាគព្រំដែនប្រទេសកម្ពុជា និងថៃ, ដែលជាកន្លែងដែលពួកគេកាន់អំណាច, ជាមួយការទទួលស្គាល់ពីអង្គការសហប្រជាជាតិជារដ្ឋាភិបាលពេញច្បាប់។ គាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៨ នៅក្រោមផ្ទះដែលចាប់ខ្លួនដោយបក្សពួក តា ម៉ុក នៃរបបខ្មែរក្រហម។ ចាប់តាំងពីការស្លាប់របស់គាត់មក, មានពាក្យចចាមអារ៉ាមថាគាត់ត្រូវបានដាក់ថ្នាំបំពុលឱ្យស្លាប់។

ជីវិតដំបូងរបស់គាត់[កែប្រែ]

ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និងអគ្គិសនី នៅទីក្រុងប៉ារីស មាន​តួ​នាទី​​ ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២ និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ ពីខែមេសា ឆ្នាំ១៩៧៦ ដល់១៩៧៩ ។ បើទោះបីនៅពេលខ្លះ ប៉ុល ពត បានឈប់សម្រាកពីការ​ងារ​ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺ​ ប៉ុល ពត ជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើ​ខ្នងភ្នំដងរែក។

សាឡុត ស កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ ក្នុងចំណោមបងប្អូន៩នាក់, ហើយគាត់ជាកូនប្រុសទី២ ក្នុងចំណោមបងប្អូនប្រុស៣នាក់ គ្រួសារ សាឡុត ស គឺជាគ្រួសារមួយ ដែលមានជីវភាពធូរធារនៅក្នុងភូមិ។ នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំ នៅក្នុងពេលប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់បារាំង។ នៅក្នុងឆ្នាំ១៩៣៥ គាត់បានចេញពីព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិកនៅភ្នំពេញ។ រឿន ជាបងស្រីរបស់គាត់គឺជាស្នំឯករបស់សម្ដេច ស៊ីសុវត្ថិ មុនីវង្ស​ គាត់តែងតែទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានឱ្យចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។

ទីក្រុងប៉ារីស[កែប្រែ]

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឫស្សីកែវ, ភាគខាងជើងភ្នំពេញ, គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។ គាត់បានសិក្សាខាងផ្នែកអេឡិចត្រូនិចវិទ្យុនៅឯ EFR ក្នុងទីក្រុងប៉ារីស ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។ គាត់ក៏បានចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុង Zzgreb ក្នុងសហពន្ធសាធារណៈរដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។ បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេស វៀតណាមក្នុងឆ្នាំ១៩៥០, កម្មុយនីស្តបារាំង (PCF) បានផ្ដល់ឯករាជ្យទៅឱ្យបារាំងវិញ។ ការប្រឆាំងអាណានិគមនិយមបារាំងរបស់ PCF បានធ្វើឱ្យមានការចាប់អារម្មណ៍ពីយុវជនកម្ពុជារួមបញ្ចូលទាំងសាឡុត ស ផងដែរ។ ក្នុងឆ្នាំ១៩៥០, គាត់បានចូលរួមធ្វើជាអ្នកសម្ងាត់ក្នុងអង្គការដែលគេស្គាល់ថាជា Cercle Marxiste ដែលគ្រប់គ្រងដោយនិសិត្សខ្មែរ (AER) ដែលរៀននៅឆ្នាំជាមួយគ្នា។ អំឡុងពេលពីរបីខែក្រោយមក សាឡុត ស ក៏បានចូលជា PCF ផងដែរ។ អ្នកប្រវត្តិសាស្រ្ត Philip Short បាននិយាយថាសញ្ញាប័ត្រអន់ៗថតចម្លងរបស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវ័ន្ត PCF, ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកម្លាំងកាយ។

ការត្រលប់មកវិញ[កែប្រែ]

ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំគាត់បានបង្ខំត្រឡប់ទៅប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៥៣។ គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រឡប់ទៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ការងារនៃការវាយតម្លៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។ គាត់បានផ្ដាំផ្ញើទៅខ្មែរវៀត មិញ ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅក្នុងខេត្តកំពង់ចាម ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។

សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀនអំពីគណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញ និងបង្ខំឱ្យក្រុមបះបោរចេញក្រុមមួយបានដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់វៀតណាម ដើម្បីធ្វើសង្គ្រាមរំដោះកម្ពុជា។ ក្រុមផ្សេងទៀតរួមបញ្ចូលទាំងសាឡុតបានត្រឡប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជ្យ សន្និសីទGeneva ១៩៥៤ មានបក្សខាងឆ្វេង និងបក្សខាងស្ដាំនិយមបានព្យាយាមតស៊ូប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ ព្រះបាទនរោត្តមសីហនុ ជាព្រះមហាក្សត្រខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រើប៉ូលីសនិងទាហាន ដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។ អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ បានដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជា ឱ្យអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ ចលនាកុម្មុយនីស្ត ខណៈពេលដែលអ្នកមនោគមន៍បានប្ដេជ្ញាវាយឆ្មក់ក្នុងឪកាសទាំងអស់នេះមិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។ បន្ទាប់ពីការវិលត្រឡប់ទៅភ្នំពេញវិញ សាឡុត បានក្លាយជានាយទាហានរវាងគណបក្សខាង លើ (ប្រជាធិបតេយ្យ និងប្រជាជន) និងគណបក្សរដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។ គាត់បានរៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦។ នាងបានត្រឡប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែឥឡូវនេះ ជាគ្រូបង្រៀនម្នាក់ខណៈនោះគាត់បានបង្រៀនអក្សរបារាំង និងប្រវត្តិសាស្ត្រចំរ៉ូនវិជ្ជា ជាសាលាឯកជនថ្មីមួយ។

ផ្លូវឈានទៅកាន់ការបេះបោរ[កែប្រែ]

ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្សប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ ការសែតហើយនិងការបោះពុម្ពផ្សាយពីគណបក្សត្រូវបានបិទ។ ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។ នៅក្នុងខែកក្កដា ឆ្នាំ១៩៦២, លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយសម្លាប់បន្ទាប់ពីបានដាក់ ឃុំឃាំងមួយ រយៈ។ ការចាប់ខ្លួននេះ ធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាងអ្នកដឹកនាំគណបក្ស។

នៅពេលដែល តូ​​ សាមុទ្រ ត្រូវបានសម្លាប់, សាឡុត ស បានក្លាយជាអ្នកដឹកនាំក្នុងគណបក្សយ៉ាងសកម្ម។ នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ ក្នុងឆ្នាំ១៩៦៣, គាត់បានជ្រើសរើសជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។ នៅខែមីនាឆ្នាំ១៩៦៣, សាឡុត បានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះរបស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សម្រាប់ នរោត្តម សីហនុ។ គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើតនូវការទាក់ទងជាមួយកងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ , សាឡុតបាន ពឹងឱ្យវៀតណាម ជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជំរំជាមូលដ្ឋាន។ គណកម្មាធិការកណ្តាលនៃគណបក្សបានជួបគ្នានៅពេលក្រោយមក ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍ឱ្យទាហានមានការតស៊ូ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ពីគំនិតមួយ "ខ្លួនទីពឹងខ្លួន" នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ ក្នុងជំរំព្រំដែន, មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភិវឌ្ឍន៍បន្តិចៗ។ គណបក្ស, បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម, សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការឱ្យធ្វើការបញ្ចេញអស់កម្លាំងកាយ និងកម្លាំងបដិវត្តន៍។ នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយភាពជាក់លាក់មិនមែនគណកម្មាធិការកណ្ដាល ក្នុងឧត្តមគតិ "ការងារសមូហភាព" ពួកគាត់ទាំងអស់រស់នៅ និងធំធាត់ក្នុងសង្គមសក្ដិភូមិស្រុកស្រែចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុ ក្នុងឆ្នាំ១៩៦៥, របបខ្មែរក្រហមនៅពេលនោះក្រោមការដឹកនាំរបស់ សាឡុត ក៏បានលូតលាស់យ៉ាងលឿន។ គ្រូហើយ និងសិស្ស​ ជា​ច្រើនត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង ទៅទីជនបទ ដើម្បីចូលរួមក្នុងចលនានេះ។

នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុត បានទៅវៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជាប្រឆាំងរដ្ឋាភិបាល។ ​វៀតណាមខាងត្បូងបានបដិសេធមិនគាំទ្រ នូវការបះបោរនេះ ដោយសារតែការយល់ព្រមបានចរចាររួចម្ដងហើយជាមួយរដ្ឋាភិបាលកម្ពុជា។ សម្ដេច សីហនុ បានសន្យាយល់ព្រម ឱ្យវៀតណាមប្រើបា្រស់ទឹកដី និងកំពុងផែ​ក្នុងសង្គ្រាមប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រឡប់ទៅប្រទេសកម្ពុជា​ ក្នុងឆ្នាំ១៩៦៦ សាឡុត បានរៀបចំការប្រជុំគណបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសម្រេចចិត្ត​បង្កើតវាឡើង។​ គណបក្សបានចូលជាផ្លូវការ ប៉ុន្តែដាក់ឈ្មោះជាគណបក្សកុម្មុយនីស្ត​កម្ពុជា (ស៊ី ភី ឃេ)​។ ថ្នាក់ទាបនៃច្បាប់​មិនត្រូវបានប្រាប់ឱ្យដឹងពីការសម្រេចនេះទេ។​ វាត្រូវបានសម្រេចឱ្យបង្កើតតំបន់បញ្ជាការ​ហើយនិងរៀបចំតំបន់​ផ្សេងៗសម្រាប់ការបះបោរប្រឆាំង​នឹងរដ្ឋាភិបាល។ នៅដើមឆ្នាំ១៩៦៦ ​​ការប្រឆាំងក្នុងជនបទ​រវាងសក្ដិភូមិ និងរដ្ឋាភិបាល ជុំវិញរឿងការចំណាយតម្លៃស្រូវ។ ខ្មែរក្រហមរបស់ សាឡុត​ត្រូវបានចាប់ឆ្មក់ដោយការបះបោរ និងគ្មានសមត្ថភាពដើម្បីទាញ​យក​ផលប្រយោជន៍ពិតៗពីពួកគេ។​ ប៉ុន្តែ​ការបដិសេធរបស់រដ្ឋាភិបាល គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពីបញ្ហាចលាចលដែលកើតនៅជនបទ។ វាមិនត្រូវបានបន្តរហូតដល់​ដើមឆ្នាំ១៩៦៧​ ទេដែលសាឡុត បានសម្រេចនូវការបំបះបំ​បោរ​ជាតិ​, សូម្បីតែបន្ទាប់ពីវៀតណាមខាងត្បូង បានបដិសេធនូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹម​ត្រវ​។ ការបះបោរត្រូវបានកម្ចាត់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៨ ជាមួយនឹងការវាយលុកទៅលើទាហានមូលដ្ឋានខេត្តបាត់ដំបងខាងត្បូង។