ព្រះរាជាណាចក្រឡាវ
ព្រះរាជាណាចក្រឡាវ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩៥៣–១៩៧៥ | |||||||||||||
ធានី | វៀងច័ន្ទន៍ (រដ្ឋបាល) ហ្លួងព្រះបាំង (រាជធានី) | ||||||||||||
ទីក្រុងធំបំផុត | វៀងច័ន្ទន៍ | ||||||||||||
ភាសាផ្លូវការ | ភាសាឡាវ ភាសាបារាំង | ||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត | ||||||||||||
ព្រះមហាក្សត្រ | |||||||||||||
▪ ១៩៥៣–១៩៥៩ | ស្រីស្វាងវង្ស | ||||||||||||
▪ ១៩៥៩–១៩៧៥ | ស្រីស្វាងវឌ្ឍនា | ||||||||||||
នាយករដ្ឋមន្រ្តី | |||||||||||||
▪ ១៩៤៧–១៩៤៨ | សុវណ្ណរាជ (ដំបូង) | ||||||||||||
▪ ១៩៦២–១៩៧៥ | សុវណ្ណភូមា (ចុងក្រោយ) | ||||||||||||
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ | ||||||||||||
ទីប្រឹក្សាព្រះមហាក្សត្រ | |||||||||||||
រដ្ឋសភា | |||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||
១១ ឧសភា ១៩៤៧ | |||||||||||||
▪ ទទួលឯករាជ្យ | ២២ តុលា ១៩៥៣ | ||||||||||||
២១ កក្កដា ១៩៥៤ | |||||||||||||
▪ ចូលជាសមាជិក អ.ស.ប | ១៤ ធ្នូ ១៩៥៥ | ||||||||||||
២៣ សីហា ១៩៧៥ | |||||||||||||
២ ធ្នូ ១៩៧៥ | |||||||||||||
ក្រឡាផ្ទៃ | |||||||||||||
• ផ្ទៃសរុប | ២៣៦៨០០ គ.ម២ (៩១៤០០ ម៉ាយ ក.) | ||||||||||||
ប្រជាជន | |||||||||||||
• ជំរឿន | ៣,១០០,០០០ | ||||||||||||
រូបិយវត្ថុ | គីប | ||||||||||||
ទិសបើកបរ | ស្តាំ | ||||||||||||
កូដហៅទូរសព្ទ | +៨៥៦ | ||||||||||||
| |||||||||||||
ឥឡូវជាផ្នែកនៃ | ឡាវ |
ព្រះរាជាណាចក្រឡាវ គឺជារដ្ឋរាជានិយមមួយនៅអាស៊ីអាគ្នេយ៍ដែលចាប់មានអត្ថិភាពនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ រាជាធិបតេយ្យនៅឡាវបានបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ១៩៧៥ បន្ទាប់ពីព្រះចៅស្រីស្វាងវឌ្ឍនាបានដាក់រាជ្យទៅតាមសំណើរបស់ពួកប៉ៈថេតឡាវ ក្រោយមករបបរាជាធិបតេយ្យនៅឡាវក៏ត្រូវបានលុបបំបាត់ចោល ហើយមិនយូរប៉ុន្មាន ឡាវក៏ក្លាយជារដ្ឋនិយមម៉ាក្ស–លេនីនដែលមានឈ្មោះថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរហូតមកដល់សព្វថ្ងៃ។[១]
ឡាវបានទទួលនូវរដ្ឋធម្មនុញ្ញថ្មីនៅក្នុងឆ្នាំ១៩៤៧ ដែលអនុញ្ញាតឱ្យឡាវក្លាយជារដ្ឋស្វ័យភាពមួយនៅក្នុងសហភាពបារាំងនៃឥណ្ឌូចិន។[២] ទីបំផុតនៅឆ្នាំ១៩៥៣ សន្ធិសញ្ញាបារាំង–ឡាវក៏បានចុះដែលបណ្តាលឱ្យឡាវក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យមួយប៉ុន្តែវាមិនបានចែងថានរណានឹងឡើងដឹកនាំប្រទេសនោះឡើយ។ បីឆ្នាំក្រោយមក បក្សពួកក្រុមនយោបាយចំនួនបីដែលតែងហៅថា"អង្គក្សត្រទាំងបី"ក៏បានលិចឡើងប្រជែងគ្នាដើម្បីឡើងកាន់អំណាច ហើយនៅក្នុងនោះមាន៖ អ្នកអព្យាក្រឹតនិយមដែលស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់សុវណ្ណាភូមា ក្រុមស្តាំនិយមដែលដឹកនាំដោយព្រះអង្គម្ចាស់បួន អូមនៃចំប៉ាសក្តិ និងក្រុមឆ្វេងនិយមដែលដឹកនាំដោយព្រះអង្គម្ចាស់សុផានុវង្ស (ប៉ៈថេតឡាវ)។
នៅឆ្នាំ១៩៧៥ ប៉ៈថេតឡាវក៏បានទទួលជ័យជម្នះនៅក្នុងសង្គ្រាមស៊ីវិល រួចក៏បង្កើតចេញជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ប្រវត្តិសាស្ត្រ
[កែប្រែ]ព្រះរាជាណាចក្រឡាវត្រូវបានប្រកាសជាផ្លូវការនៅពេលដែលរដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៤៧ ដែលត្រូវជាផ្នែកមួយនៃសហភាពអាណានិគមបារាំង[២] ហើយទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។
រដ្ឋាភិបាល
[កែប្រែ]យោងទៅតាមសន្ធិសញ្ញាបារាំង–ឡាវឆ្នាំ១៩៥៣ ដែលបានផ្តល់ឯករាជ្យឱ្យប្រទេសឡាវបានចែងថា រាជរដ្ឋាភិបាលឡាវគឺជារដ្ឋាភិបាលដឹកនាំរបស់ប្រទេសជាតិ។ សន្ធិសញ្ញាមួយនេះផងដែរបានបង្កើតឱ្យមានរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅឡាវដោយមានព្រះចៅស្រីស្វាងវង្សជាព្រះមហាក្សត្រនិងព្រះអង្គម្ចាស់ស៊ូវណ្ណា ភូម៉ាជានាយករដ្ឋមន្រ្តី។
កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះត្រូវបានធ្វើឡើងជាច្រើនលើកដោយអង្គក្សត្រទាំងបីជាមួយនឹងព្រះមហាក្សត្រ។ ជាលទ្ធផល រដ្ឋាភិបាលរួបរួមជាតិមួយក៏បានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៥៨ ក្រោមការដឹកនាំរបស់ព្រះអង្គស៊ូវណ្ណា ភូម៉ា ប៉ុន្តែវាត្រូវបានដួលរលំទៅវិញត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះក្រោយការបង្កើត។ តាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីក៏បានចាត់តែងតាំងរដ្ឋមន្រ្តីរបស់ព្រះអង្គ ហើយបានទទួលអនុសិដ្ឋពីព្រះមហាក្សត្រឱ្យចូលបង្កើតកិច្ចព្រមព្រៀងជាមួយបងប្អូនរបស់ទ្រង់ទាំងពីរគឺព្រះអង្គម្ចាស់សុផានុវង្ស។
ស៊ូវណ្ណា ភូម៉ាបានផ្តល់អាសនៈចំនួនពីរទៅឱ្យក្រុមកុម្មុយនិស្តហើយជាថ្នូរមកវិញ សុផានុវង្សត្រូវចាត់កងកម្លាំងកុម្មុយនិស្តរបស់ខ្លួនចំនួន ១,៥០០ នាក់បញ្ចូលទៅក្នុងជួរកងទាហានខេមរភូមិន្ទ។ សុផានុវង្សត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងផែនការ សំណង់ និងនគរូបនីយកម្ម ខណៈដែលសមាជិកម្នាក់ទៀតនៃបក្សកុម្មុយនិស្តត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាសនា និងវិចិត្រសិល្បៈ។
យោធា
[កែប្រែ]ព្រះរាជាណាចក្រឡាវត្រូវបានបែងចែកជាតំបន់យោធាចំនួនប្រាំ។ កងយោធពលខេមរភូមិន្ទឡាវបានទទួលបន្ទុកខាងផ្នែកការពារប្រទេសរួម ហើយវាបែងចែកជា ៣ សាខាដូចជា៖ កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ហើយសាខានីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិនៅឯទីក្រុងវៀងច័ន្ទន៍។
ក្នុងអំឡុងសង្គ្រាមស៊ីវិល សហរដ្ឋអាមេរិកបានផ្តល់នាវាល្បាតដងទន្លេចំនួន ២០ គ្រឿង និងនាវាដឹករថក្រោះចំនួន ១៦ គ្រឿងមកឡាវ។ នៅចន្លោះរវាងឆ្នាំ១៩៦២ និងឆ្នាំ១៩៧១ អាមេរិកបានផ្តល់ជំនួយយោធាជាថវិកាមកឡាវប្រមាណ ៥០០ លានដុល្លារអាមេរិក។
ទំនាក់ទំនងបរទេស
[កែប្រែ]រាជរដ្ឋាភិបាលឡាវគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក ព្រោះថាអាមេរិកតែងតែផ្តល់ជំនួយដល់រាជរដ្ឋាភិបាលឡាវដើម្បីប្រឆាំងនឹងចលនាប៉ៈថេតឡាវនិងវៀតណាមខាងជើង។ នៅក្នុងឆ្នាំ១៩៥៧ សហរដ្ឋអាមេរិកបានចំណាយថវិកាសម្រាប់ប្រជាជនលាវម្នាក់ៗច្រើនជាងប្រជាជននៅឯប្រទេសផ្សេងៗឯទៀតដោយប្រជាជនឡាវមួយនាក់បានទទួលប្រាក់ ១៥០ ដុល្លារដែលស្មើនឹងចំណូលប្រចាំឆ្នាំទ្វេដងរបស់ពួកគេ។ ថវិកាមួយចំនួនបានទៅដល់បេក្ខជនឈរឈ្មោះបោះឆ្នោតដែលគាំទ្រអាមេរិក ហើយសម្រាប់ថវិកាមួយចំនួនទៀតគឺបានទៅដល់កម្មវិធីគាំទ្ររូបិយវត្ថុក្នុងស្រុក។[៣]
ព្រះចៅស្រីស្វាងវឌ្ឍនាបានយាងទៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៣ ដើម្បីជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិកលោកចន ឃេណ្ណីឌី។
ព្រះរាជាណាចក្រឡាវត្រូវបានទទួលការគាំទ្រពីបណ្តាប្រទេសដូចជា៖ បារាំង អូស្ត្រាលី ភូមា ថៃ និងជប៉ុន។
ការចូលឈ្លានពានដោយវៀតណាមខាងជើង និងសង្គ្រាមស៊ីវិល
[កែប្រែ]នៅឆ្នាំ១៩៦០ ជម្លោះរវាងកងយោធពលខេមរភូមិន្ទឡាវនឹងប៉ៈថេតឡាវក៏បានផ្ទុះឡើងដំណាលគ្នាៗទៅនឹងការបះបោរនៅតាមតំបន់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋាភិបាលរួបរួមជាតិឡាវទីពីរក៏បានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះអង្គស៊ូវណ្ណា ភូម៉ា ប៉ុន្តែដូចមុនអញ្ចឹង វាក៏ត្រូវបែកបាក់ទៅវិញភ្លាមៗក្រោយការបង្កើត។ ស្ថានភាពនៅប្រទេសឡាវក៏កាន់តែយ៉ាប់យ៉ឺនឡើងៗរហូតទាន់តែដល់ថ្នាក់ដែលឡាវត្រូវក្លាយជាសមរភូមិប្រយុទ្ធថ្មីរវាងមហាអំណាចពិភពលោកទាំងពីរនាសម័យកាលនោះពោលគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀត។ កងទ័ពប៉ៈថេតឡាវបានទទួលនូវជំនួយជាច្រើនពីកងកម្លាំងវៀតណាមខាងជើងក្នុងការប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។
ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមវៀតណាមតាំងពីពេលដែលផ្នែកខ្លះនៃទឹកដីរបស់ខ្លួនត្រូវបានពួកវៀតណាមខាងជើងចូលឈ្លានពាននិងកាន់កាប់មកម្លេះដើម្បីបង្កើតជាផ្លូវផ្គត់ផ្គង់សម្រាប់ខ្លួនចូលទៅវៀតណាមខាងត្បូង។ ជាការឆ្លើយតបទៅកុម្មុយនិស្តយួនវិញ អាមេរិកក៏បានចាប់ផ្តួចផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកលើទីដែលគេគិតថាមានវត្តមានទាហានវៀតណាមខាងជើង (ភាគខាងកើតនៃប្រទេសឡាវ)។ មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានគាំទ្រកងកម្លាំងគ្រប់ផ្នែកនៅក្នុងប្រទេសឡាវដែលប្រឆាំងនឹងកុម្មុយនិស្ត ក្នុងនោះដែរមានលោកឧត្តមសេនីយ៍វ៉ាង ផាវដែលជាមេដឹកនាំនៃក្រុមទាហានហ្មុង ហើយបានបើកព្រំដែនឱ្យទាហានវៀតណាមខាងត្បូងឆ្លងកាត់ទៅខាងជើងទៀតផង។ អាមេរិកក៏ផ្តល់ការផ្គត់ផ្គង់នូវការបណ្តុះបណ្តាលនិងថវិកាដល់រដ្ឋាភិបាលកណ្តាលផងដែរ។
នៅឆ្នាំ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារទៅជាច្រើនទិសនិងផ្នែកដើម្បីជួយឱ្យប៉ៈថេតឡាវបន្តប្រយុទ្ធនឹងកងខេមរភូមិន្ទឡាវ។ ការវាយប្រហារដ៏ធំនេះបានបណ្តើរឱ្យកងទាហានខេមរភូមិន្ទជាច្រើនរត់ចោលជួរដែលបន្សល់ទុកតែទាហានអាមេរិកនិងថៃតិចតួចប៉ុណ្ណោះ។
អាមេរិកក៏ចាត់បើកការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់មកលើកងទ័ពប៉ៈថេតឡាវនិងវៀតណាមខាងជើង។ មានគេបានរាយការណ៍ថា ប្រទេសឡាវត្រូវទទួលរងនូវគ្រាប់បែកទម្លាក់ដោយយន្តហោះបេ–៥២ ជាមធ្យមមួយដងរៀងរាល់ពេល ៨ នាទីក្នុងមួយថ្ងៃនៅចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣។ គ្រាប់បែកដែលបានទម្លាក់មកលើប្រទេសឡាវដោយសហរដ្ឋអាមេរិកគឺមានចំនួនច្រើនជាងគ្រាប់បែកដែលបាមទម្លាក់សរុបនៅក្នុងសង្គ្រាមលោកលើកទី២។ ជាពិសេសគឺនៅខេត្តស៊ៀងខ្វាងដែលគេប៉ាន់ស្មានថាគ្រាប់បែកប្រមាណ ២៥០ លានគ្រាប់ត្រូវបានទម្លាក់មកលើខេត្តនេះហើយក្នុងនោះមាន ៨០ លានគ្រាប់ដែលមិនទាន់បានផ្ទុះរហូតមកដល់សព្វថ្ងៃ។[៤]
ជាលទ្ធផល ឡាវត្រូវក្លាយជាប្រទេសដែលទទួលរងនូវការទម្លាក់គ្រាប់បែកច្រើនជាងគេនៅលើពិភពលោក។ ដោយសារតែត្រូវទទួលរងយ៉ាងធ្ងន់ធ្ងរពីការទម្លាក់គ្រាប់បែកនៅក្នុងសង្គ្រាមនេះហើយបានជាឡាវតែងតែចូលគាំទ្រនូវអនុសញ្ញាស្តីពីចង្កោមគ្រាប់រំសេវដើម្បីហាមឃាត់នូវអាវុធជាតិផ្ទុះនិងជួយជនរងគ្រោះនៅក្នុងប្រទេសខ្លួន។ លើសពីនេះទៅទៀត ឡាវបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១ នៃអនុសញ្ញាខាងលើនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១០។
ដល់ឆ្នាំ១៩៧៥ ប៉ៈថេតឡាវនិងរួមទាំងកងទ័ពប្រជាជនវៀតណាមក៏បានទទួលជោគជ័យក្នុងការផ្តួលរលំរាជរដ្ឋាភិបាលឡាវ ហើយបានបង្ខំឱ្យព្រះចៅស្រីស្វាងវឌ្ឍនាដាក់រាជ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥។ នៅកំឡុងឆ្នាំ១៩៨៤ ព្រះអង្គក៏បានចូលទិវង្គតក្នុងព្រះជន្មាយុ ៧៧ នៅក្នុងជំរុំឃុំឃាំង។
ការដួលរលំនៃរដ្ឋាភិបាល
[កែប្រែ]នៅទីបំផុត បទឈប់បាញ់ក៏ត្រូវបានសម្រេចនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៣ ហើយបន្តិចក្រោយមក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ត្រូវបានចុះរវាងសហរដ្ឋអាមេរិកនិងវៀតណាមខាងជើង។ នៅខែមេសា ឆ្នាំ១៩៧៤ រដ្ឋាភិបាលបណ្តោះអាសន្ននៃការរួបរួមជាតិក៏បានបង្កើតឡើងដោយមានព្រះអង្គស៊ូវណ្ណា ភូម៉ាជានាយករដ្ឋមន្ត្រី។ នៅអំឡុងពេលបង្កើតរដ្ឋាភិបាលចម្រុះនោះ កងកម្លាំងប៉ៈថេតឡាវបានកំពុងកាន់កាប់ទឹកដីមួយភាគធំនៃប្រទេសឡាវ ហើយក្រោយពីទីក្រុងសៃហ្គន និងភ្នំពេញត្រូវបានធ្លាក់ទៅក្នុងដៃពួកកុម្មុយនិស្តនៅឆ្នាំ១៩៧៥ នុះ ឱកាសក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីនៅឡាវក៏ត្រូវបានរលាយ។[៥] ក្រោយពីដឹងថាបក្សពួកកុម្មុយនិស្តនៃប្រទេសទាំងពីរបានទទួលជ័យជម្នះ (កម្ពុជា និងវៀតណាម) ពួកប៉ៈថេតឡាវក៏ចាប់ប្រមូលទ័ពជាលើកចុងក្រោយរួចវាយសម្រុកទៅក្រុងវៀងច័ន្ទន៍។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ នៅឯទីក្រុងវៀងច័ន្ទន៍ ព្រះអង្គម្ចាស់វង្សស្វាងក៏បានបញ្ជូនព្រះរាជសារដាក់រាជ្យពីស្រីស្វាងវឌ្ឍនាទៅប៉ៈថេតឡាវ។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក៏ត្រូវបង្កើតឡើងនៅថ្ងៃដដែលនោះដោយមានព្រះអង្គសុផានុវង្សជាប្រធានាធិបតី ហើយលោកកៃសុន ផុមវិហ៉ានជានាយករដ្ឋមន្ត្រីនិងជាអង្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ។
លទ្ធផល
[កែប្រែ]ប្រជាពលរដ្ឋនិងមន្ត្រីនៃរាជរដ្ឋាភិបាលឡាវប្រមាណពី ៣០,០០០ ទៅ ៤០,០០០[៦] នាក់និងរួមទាំងសមាជិកគ្រួសារាជវង្សត្រូវបានគេចាត់នាំទៅជំរុំអប់រំនៅឯតំបន់ដាច់ស្រយាលមួយនៃប្រទេសឡាវ។ អ្នកទោសជាច្រើននិងព្រមទាំងគ្រួសាររាជវង្សឡាវផងដែរត្រូវទទួលអនិច្ចកម្មនៅទីនោះ។
ឯកសារយោង
[កែប្រែ]- ↑ "About this Collection - Country Studies". loc.gov. Retrieved 21 March 2018.
- ↑ ២,០ ២,១ "Library of Congress - Laos - The Kingdom of Laos". loc.gov. Retrieved 21 March 2018.
- ↑ John Holt (2009). Page 110. Spirits of the Place: Buddhism and Lao Religious Culture.
- ↑ MacKinnon, Ian (3 December 2008). "Forty years on, Laos reaps bitter harvest of the secret war". The Guardian (London). https://www.theguardian.com/world/2008/dec/03/laos-cluster-bombs-uxo-deaths។ បានយកមក 7 May 2010.
- ↑ "Laos". state.gov. Retrieved 21 March 2018.
- ↑ "Archived copy". Archived from the original on 2013-08-28. Retrieved 2012-04-25.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)CS1 maint: archived copy as title (link)
- Pages with non-numeric formatnum arguments
- CS1 errors: redundant parameter
- CS1 maint: archived copy as title
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- អតីតប្រទេសនៅអាស៊ីអាគ្នេយ៍
- អតីតរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ