Jump to content

កេសរមាលា

ពីវិគីភីឌា
កេសរមាលា
ព្រះនាងស្ដាំ
រជ្ជកាល១៥៥៨-១៥??
ស្វាមី/មហេសីបរមិន្ទរាជា
បុត្រស្រីសុរិយោពណ៌ទី៤
ព្រះនាមពេញ
ព្រះនាងកេសរមាលា
សន្តតិវង្សអង្គជ័យ

ព្រះនាងកេសរមាលា (កាន់.១៥៥៨-១៥??) មានឋានៈជាព្រះនាងស្ដាំនៃព្រះបាទបរមិន្ទរាជា ហើយមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស្រីសុរិយោពណ៌ ដែលក្រោយមកក្លាយជាស្ដេចសោយរាជ្យនៅពេលក្រោយក្នុងសម័យឧដុង្គ

កាលក្នុងផែនដី ព្រះបាទសម្ដេច ព្រះបរមខត្តិយាមហាចន្ទរាជា ដែលពាក្យរាស្ត្រទាំងពួង លើកយសព្រះអង្គហៅថា: ព្រះរាជឱង្ការធំនោះ ព្រះអង្គសោយរាជសម្បត្តិ ប្រកបដោយបុញ្ញាធិការមានបុណ្យបារមីណាស់ នោះព្រះបរមិន្ទ កាល ពស.២១០២, គស. ១៥៥៨, មស. ១៤៨០, ចស.៩២០ ឆ្នាំមមី អដ្ឋស័ក ព្រះជន្មាយុចំរើនបាន ៣៧ វស្សា សម្ដេចព្រះបាទបរមិន្ទរាជាសម្ភពព្រះរាជបុត្រា មួយព្រះអង្គ និង ព្រះនាងកេសរមាលា ជាព្រះនាងស្ដាំ ទ្រង់ប្រទាន ព្រះនាមថា ព្រះស្រីសុរិយោពណ៌។ ឯពញាយសរាជា ជាសម្ដេចព្រះរៀមអយ្យកោមួយជាមួយព្រះបាទបរមិន្ទរាជា ស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមព្រះសុជាតិក្សត្រី។ ព្រះសុជាតិក្សត្រី អង្គនេះមានព្រះរាជបុត្រាមួយព្រះអង្គ និង ព្រះស្រីសុរិយោពណ៌ ទ្រង់ព្រះនាមជ័យជេស្ដា ហើយពញាយសរាជាក៏សុគតទៅ។ (ត្រង់កន្លែងនេះ សិលាចារឹកព្រះក្សត្រីអង្គនេះជាព្រះមាតានៃព្រះបាទសត្ថាទី១ រឺ ជ័យជេដ្ឋាទី១ ទៅវិញទេ។)

ឯកសារយោង

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
ព្រះនាងស្ដាំនៃក្រុងកម្ពុជាធិបតី
គ.ស ១៥៥៨-១៥??
តដោយ
មិនស្គាល់