សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ដោយវិគីភីឌា
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ឡាតាំងRoyal University of Fine Arts
បង្កើត ១៩១៨
ទីតាំង ភ្នំពេញ, កម្ពុជា
ឈ្មោះដើម សាលាភូមិន្ទសិល្បៈ
Nickname សាលារចនា
វិបសាយ www.rufa.edu.kh


សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សភវស) (អង់គ្លេសRoyal University of Fine Arts, RUFA) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយរបស់ព្រះរាជាណាចក្រកម្ពុជា មានទីតាំងនៅក្នុងក្រុងភ្នំពេញ

ប្រវតិ្តសាកលវិទ្យាល័យ[កែប្រែ]

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៨ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ ដែលមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអ វិចិត្រកម្ម និងចំលាក់។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យត្រូវបានពួកកខ្មែរក្រហមបង្ខំអោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិចិត្រសិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និងល្ខោន។

មហាវិទ្យាល័យ[កែប្រែ]

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមាន៥មហាវិទ្យាល័យ៖

  • មហាវិទ្យាល័យបុរាណវិទ្យា
  • មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប
  • មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា
  • មហាវិទ្យាល័យតូរ្យតន្រ្តី
  • មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត

វិបសាយ[កែប្រែ]

វិបសាយផ្លូវការ

សូមមើលផងដែរ[កែប្រែ]