Jump to content

ខេត្តជ័យភូមិ

ពីវិគីភីឌា
ខេត្តជ័យភូមិ
ชัยภูมิ
Official seal of ខេត្តជ័យភូមិ
និរុត្តិសាស្ត្រ: {{{etymology}}}
ផែនទីនៃខេត្តជ័យភូមិ
ផែនទីនៃខេត្តជ័យភូមិ
ទីរួមខេត្តក្រុងជ័យភូមិ
Area
 • Total
១២៦៩៨ គម2 (៤៩០៣ ម៉ាយ ការ)
 • Rank០៨
Population
ទំព័រគំរូ:Fix comma category
Time zoneUTC+7 (ICT)
លេខកូដប្រៃសណីយ៍
36xxx
លេខកូដហៅទូរស័ព្ទ044
ISO 3166 codeTH-36
Websitechaiyaphum.go.th

Script error: No such module "Check for conflicting parameters".Script error: No such module "Check for deprecated parameters".

​ខេត្តជ័យភូមិ (សៀម : ชัยภูมิ)​ គឺជាខេត្តស្ថិតនៅភាគឦសានរបស់ប្រទេសសៀមខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តខនកែន ខេត្តនគររាជសីមា ខេត្តលពបុរី និង ខេត្តពេជ្របូរណ៍។ឈ្មោះខេត្តនេះមានន័យថាទឹកដីនៃជ័យជម្នះ។

ប្រវត្តិ

[កែប្រែ]

ប្រវត្តិសាស្រ្តរបស់ទីក្រុងជ័យភូមិមានតាំងពីសម័យអាណាចក្រខ្មែរនៅក្នុងសតវត្សរ៍ទី​ ១២ មកម្ល៉េះនៅពេលដែលវាជាទីក្រុងតូចមួយនៅលើផ្លូវទៅពីរាជធានីអង្គរទៅប្រាសាទសិង្ហ(ខេត្តកញ្ចនបុរី)។

នៅក្នុងឆ្នាំ ១៨១៧ តំបន់នេះត្រូវបានជនជាតិលាវមកតាំងទីលំនៅដែលដឹកនាំដោយណាយឡែជាមន្ត្រីរបស់ស្តេចអនុវង្សនៃទីក្រុងវៀងច័ន្ទន៍​​ដែលជារដ្ឋដៃទន្លេរបស់ស្តេចសៀមពួកគេបានចាប់ផ្ដើមមករស់នៅក្នុងភូមិបានណាំឃុនហ្នងអ៊ីចាន់នៃខេត្តនគររាជសីមា​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ត្រូវបាន​ចាកចេញទៅវិញហើយទៅរស់នៅបានហ្លួង​(ទីក្រុងជ័យភូមិបច្ចុប្បន្ន)វិញ​នៅក្នុងឆ្នាំ ១៨២៦ ស្តេចអនុវង្សបានបះបោរប្រឆាំងនឹងស្ដេចចេស្ដាបតិន្ទ្រ(រាមាទី ៣)ដើម្បីស្វែងរកឯករាជ្យពេញលេញ។នៅពេលនោះណាយឡែត្រូវបានតែងតាំងផ្ដល់ងារជាចៅព្រះយ៉ា(ឋានៈខ្ពស់មួយនៅសម័យសៀមបុរាណ)ដោយព្រះមហាក្សត្រសៀមនិងបានគាំទ្រទៅលើកងទ័ពសៀមចៅពញាឡែបានពលីជីវិតដើម្បីការពារទីក្រុងរបស់លោកប្រឆាំងនឹងកងទ័ពអនុវង្សហើយស្ដេចអនុវង្សត្រូវបានបរាជ័យដោយកង​ទ័ពសៀម​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​ស្ដេចអនុវង្សត្រូវចាប់ខ្លួនហើយបញ្ជួនទៅ​ទីក្រុងបាងកក(ខេត្តបឹងកក់)ស្តេចរាមាទី​ ៣ ទ្រង់បានចងចាំនូវភាពស្មោះត្រង់របស់ចៅពញាឡែហើយព្រះអង្គបានប្រោសប្រទានថ្វាយ​ព្រះ​ឋានៈ​ជាព្រះយាភក្តីជុម្ពល។រូបលោកត្រូវបានប្រជាជននៅតែចងចាំនិងនៅតែជាវីរៈបុរសនៅក្នុងតំបន់នេះហើយរូបសំណាករបស់លោកបានក្លាយជានិមិត្តរូបរបស់ខេត្តនេះរហូតមកដល់សព្វថ្ងៃ។

រដ្ឋបាល

[កែប្រែ]

ខេត្តជ័យភូមិ ចែកចេញជា ១៦ ក្រុង/ស្រុក ១២៤ សង្កាត់/ឃុំ និង ១៣៩៣ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តជ័យភូមិ
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងជ័យភូមិ
Mueang Chaiyaphum เมืองชัยภูมิ
០២ ស្រុកបានខ្វៅ Ban Khwao บ้านเขว้า
០៣ ស្រុកខនសួគ៌ Khon Sawan คอนสวรรค์
០៤ ស្រុកក្សេត្រសម្បូណ៌ Kaset Sombun เกษตรสมบูรณ์
០៥ ស្រុកណងបួដែង Nong Bua Daeng หนองบัวแดง
០៦ ស្រុកចតុរ៉ាត់ Chatturat จัตุรัส
០៧ ស្រុកបាំណេតណារ៉ុង Bamnet Narong บำเหน็จณรงค์
០៨ ស្រុកណងបួរ៉ាវ៉េ Nong Bua Rawe หนองบัวระเหว
០៩ ស្រុកទេពស្ថិត Thep Sathit เทพสถิต
១០ ស្រុកភូខៀវ Phu Khiao ภูเขียว
១១ ស្រុកបានធែន Ban Thaen บ้านแท่น
១២ ស្រុកគែងក្រ Kaeng Khro แก้งคร้อ
១៣ ស្រុកខនសាន Khon San คอนสาร
១៤ ស្រុកភក្តីជុម្ពល Phakdi Chumphon ภักดีชุมพล
១៥ ស្រុកនឿនសៈង៉ា Noen Sa-nga เนินสง่า
១៦ ស្រុកសាប់យ៉ៃ Sap Yai ซับใหญ่

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ↑ "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)