Jump to content

ខេត្តនគររាជសីមា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ខេត្តនគររាជ)
ខេត្តនគររាជសីមា
นครราชสีมา

ទង់

ត្រា
ផែនទីនៃខេត្តនគររាជសីមា
ផែនទីនៃខេត្តនគររាជសីមា
ប្រទេស ថៃ (សៀម)
ទីរួមខេត្តក្រុងនគររាជសីមា
ផ្ទៃក្រឡា[]
 • សរុប២០៧៣៦ គម2 (៨.០០៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា០២
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខ​កូដប្រៃសណីយ៍30xxx
លេខ​កូដ​ហៅ​ទូរស័ព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-30
គេហទំព័រnakhonratchasima.go.th

ខេត្តនគររាជសីមា ឬឈ្មោះខ្លីៗ ខេត្តនគររាជ (សៀម : นครราชสีมา) ជាញឹកញាប់ហៅថា គោរាជ (សៀម : โคราช) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានខាងលើប្រទេសសៀមៗហៅ​ថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជ័យភូមិ ខេត្តខនកែន ខេត្តបុរីរម្យ ខេត្តស្រះកែវ ខេត្តប្រាចិនបុរី ខេត្តនគរនាយក ខេត្តស្រៈបុរី និង ខេត្តលពបុរី

ប្រវត្តិ

[កែប្រែ]

ប្រទេសសៀមទើបតែចាប់បដិសន្ធិឡើងនៅក្រោយសតវត្សរ៍ទី ១៣ នៃគ្រិស្ដសករាជដែលបន្ដិចម្ដងៗសៀមបានវាតទីមកលើតំបន់នានានៃអតីតដែនដីខ្មែរមានដូចជាខេត្ដនគររាជសីមាដែលមានរាជធានីមួយយ៉ាងធំបំផុតរបស់ចក្រភពអង្គរ។តាមពង្សសាវតារខ្មែរបានឲ្យដឹងថាខេត្ដនគររាជសីមាត្រូវបានសៀមវាតទីនៅចន្លោះឆ្នាំ ១៧៣៥ នៃចុល្លសករាជគឺក្រោយពីការកាន់កាប់ខេត្ដសុខោទ័យ ខេត្ដអយុធ្យានៅចុងសតវត្សរ៍ទី ១៣ និងដើមសតវត្សរ៍ទី ១៤ នៃគ្រិស្ដសករាជ។រួចហើយជនជាតិសៀមក៏បានវាយដណ្ដើមយកខេត្ដនគររាជសីមាជាបន្ថែមទៀតដើម្បីធ្វើជាទឹកដីរបស់ខ្លួន។

តាមសៀវភៅប្រវត្ដិសាស្ដ្រស្ដីពីសម្ព័ន្ធភាពរវាងខ្មែរ-សៀមដែលនិពន្ធឡើងដោយលោកបណ្ឌិតមីសែល ត្រាណេអ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថាមុនការកសាងប្រាសាទពិមាយ(សៀមហៅថាប្រាសាទភីម៉ៃ)ដ៏ធំសម្បើមនៅសតវត្សរ៍ទី ១១ គេឃើញមានប្រាសាទឥដ្ឋតូចៗជាច្រើន មានទាំងសិលាចារឹក ព្រមទាំងស្ថានីយបុរេប្រវត្ដិសាស្ដ្រជាច្រើនទៀតបានស្ថិតនៅទីនោះដែលបញ្ជាក់ឲ្យដឹងថាបុព្វបុរសខ្មែរពិតជារស់នៅទីនេះមុនជនជាតិសៀមហូរចូលមកដល់ទីនេះទៅទៀត។

ទាំងជនជាតិខ្មែរ(កម្ពុជាបច្ចុប្បន្ន)និងជនជាតិសៀមដើមកំណើតខ្មែរ(ជនជាតិខ្មែរលើ)ដែលរស់នៅលើទឹកដីដំបូងនៃប្រទេសសៀមបច្ចុប្បន្នគឺមានឈាមជ័រដូចគ្នាដែលមានខឿនវប្បធម៌កើតចេញពីទឹកដីអង្គរតែមួយ។ចាប់តាំងពីសៀមបានវាតទីលើដីខ្មែរនៅសតវត្សរ៍ទី ១៣ ជាបន្ដបន្ទាប់ដោយសារតែជនជាតិសៀមមានប្រភពចេញពីប្រទេសចិនមកដែលជាហេតុនាំឲ្យខ្មែរត្រូវបាត់បង់ទឹកដីមួយភាគធំ។តាមរយៈសៀវភៅរបស់លោកបណ្ឌិតមីសែល ត្រាណេបានបញ្ជាក់ឲ្យដឹងបន្ថែមថាក្នុងសម័យអតីតកាលក៏ដូចជាសម័យបច្ចុប្បន្ននេះដែរជនជាតិខ្មែរទាំងអស់ដែលរស់នៅលើអតីតខេត្ដរបស់ខ្លួននេះត្រូវគេបញ្ឈប់លែងឲ្យនិយាយភាសាខ្មែរ។ដោយសារការអនុវត្ដសៀមភាវូបនីយកម្មនេះហើយទើបជនជាតិខ្មែរទាំងឡាយបានប្រែក្លាយទៅជាជនជាតិសៀមទាំងស្រុងនាសតវត្សរ៍ក្រោយៗមកទៀត។

ទោះបីជាយ៉ាងណាក៏ដោយក៏គេមានការកត់ត្រាទុកដែរថាជនជាតិខ្មែរនៅខេត្ដនគររាជសីមានៅតែចេះនិយាយភាសាខ្មែរនៅឡើយបើទោះបីជាអាជ្ញាធរសៀមបានដាក់បម្រាមតឹងរឹងមិនឲ្យនិយាយភាសាខ្មែរក៏ដោយ។ប៉ុន្ដែចាប់តាំងពីសម័យសង្គ្រាមលោកលើកទី ១ មកជនជាតិខ្មែរនៅខេត្ដនគររាជសីមាឈប់ចេះនិយាយភាសាខ្មែរដោយសារសៀមបានបង្ខិតបង្ខំឲ្យមានការសិក្សាតាមប្រព័ន្ធអប់រំរបស់គេនៅតំបន់នោះគឺសៀមភាវូបនីយកម្ម។

នៅតំបន់ជុំវិញខេត្តនគររាជសីមាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងសម័យអាណាចក្រខមនៅក្នុងសតវត្សរ៍ទី ១១ ដោយសារមានប្រាសាទនៅក្នុងឧទ្យានប្រវត្តិសាស្រ្តប្រាសាទពិមាឃ។ខេត្តនគររាជសីមាគឺជាខេត្តមួយដែលនៅតែមានជនជាតិខ្មែរភាគខាងជើងច្រើន[]

ទីក្រុងថ្មីដែលមានកំពែងព័ទ្ធជុំវិញកំណត់ថាជានគររាជសីមាត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​រ៍ទី ១៧ តាម​បញ្ជា​របស់​ជាកងបញ្ជាព្រះបាទនារាយណ៍ ឬ រាមាធិបតីទី ៣ នៅភាគខាងកើតបំផុតដើម្បីការពារព្រំដែននៃព្រះរាជាណាចក្រ។ខេត្តនគររាជសីមាបានបន្តកាតព្វកិច្ចនេះក្នុងសម័យបាងកកទោះ​បី​ជា​វា​ត្រូវ​បាន​គេ​រឹប​អូស​បាន​យ៉ាង​ខ្លី​ក្នុងអំឡុង​ការ​បះបោរ​របស់​លាវនៅក្នុង​ឆ្នាំ ១៨២៦ ក៏ដោយក្នុងរជ្ជកាលព្រះបាទរាមាទី ៣ នៃប្រទេសសៀម។

ខេត្តនគររាជសីមាជា​មជ្ឈមណ្ឌល​នយោបាយនិង​​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​ភាគ​ឦសាន​ជាយូរ​មក​ហើយនៅចុងសតវត្សរ៍ទី ១៩ ផ្លូវដែកបានតភ្ជាប់ទៅដល់ខេត្តនេះហើយវាបានក្លាយជាប្រព័ន្ធផ្លូវដែកសំខាន់នៅភាគឦសាន។តំបន់ឦសាននៅក្នុងឆ្នាំ ១៩៣៣ ខេត្តនគររាជសីមាគឺ​ជា​បន្ទាយ​របស់​កងទ័ព​រាជានិយម​ក្នុង​ការ​បះបោរបវរតេជខណៈ​ដែល​ពួកគេ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹងរាជ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី​នៅ​ទីក្រុង​បាងកក(ខេត្តបឹងកក់)នៅទសវត្សរ៍ឆ្នាំ ១៩៥០ មូលដ្ឋានទ័ពអាកាសសៀមនគររាជត្រូវបានសាងសង់នៅខេត្តនគររាជសីមាពីឆ្នាំ ១៩៦១ រហូតដល់ថ្ងៃទី ២៦ ខែ​​កុម្ភៈ ឆ្នាំ ១៩៧៦ ហើយកន្លែងនេះក៏ត្រូវបានប្រើប្រាស់ជាកងទ័ពអាកាសសហរដ្ឋអាមេរិកផងដែរ។

ការបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅក្នុងខេត្តនេះនៅថ្ងៃទី ០៨ និង ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្សអស់ ​៣០ ​នាក់ និង ​របួស​ ៥៧ ​នាក់​ផ្សេងទៀតមុនពេល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់វាជា​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​សៀម

ខេត្តនគររាជសីមាគឺជាស្រុកកំណើតរបស់លោកស្រីថាវសុរនារីដែលកើតនៅក្នុងឆ្នាំ ១៧៧១ គឺជាវីរៈនារីដែលបានជួយសង្គ្រោះនិងរំដោះខេត្តនគររាជសីមាចេញពីកងទ័ពស្តេចអនុវង្សនៅក្នុងឆ្នាំ ១៨២៦។

រូបសំណាកលោកស្រីថោវសុរនារីឈរនៅកណ្តាលក្រុងនគររាជសីមា

រដ្ឋបាល

[កែប្រែ]

ខេត្តនគររាជសីមា ចែកចេញជា ៣២ ក្រុង/ស្រុក ២៨៩ សង្កាត់/ឃុំ និង ៣៧៤៣ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តនគររាជសីមា
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងនគររាជសីមា
Mueang Nakhon Ratchasima เมืองนครราชสีมา
០២ ស្រុកគរបុរី Khon Buri ครบุรี
០៣ ស្រុកសើងសាង Soeng Sang เสิงสาง
០៤ ស្រុកគង់ Khong คง
០៥ ស្រុកបានលឿម Ban Lueam บ้านเหลื่อม
០៦ ស្រុកច័ក្ករាជ Chakkarat จักราช
០៧ ស្រុកជោគជ័យ Chok Chai โชคชัย
០៨ ស្រុកដានឃុនថុត Dan Khun Thot ด่านขุนทด
០៩ ស្រុកណូនថៃ Non Thai โนนไทย
១០ ស្រុកណូនស៊ូង Non Sung โนนสูง
១១ ស្រុកខាំសាកែវសែង Kham Sakaesaeng ขามสะแกแสง
១២ ស្រុកប៊ួយ៉ៃ Bua Yai บัวใหญ่
១៣ ស្រុកប្រាថៃ Prathai ประทาย
១៤ បាក់ទង់ជ័យ Pak Thong Chai ปักธงชัย
១៥ ពិមាឃ Phimai พิมาย
១៦ ស្រុកហួយថ្លែង Huai Thalaeng ห้วยแถลง
១៧ ស្រុកឈុមភួង Chum Phuang ชุมพวง
១៨ ស្រុកស៊ូងនើន Sung Noen สูงเนิน
១៩ ស្រុកខាមទន្លេស Kham Thale So ขามทะเลสอ
២០ ស្រុកស៊ីខៀវ Sikhio สีคิ้ว
២១ ស្រុកប៉ាកឆង Pak Chong ปากช่อง
២២ ស្រុកណងប៊ុនម៉ាក Nong Bun Mak หนองบุญมาก
២៣ ស្រុកកែងស្នាមនាង Kaeng Sanam Nang แก้งสนามนาง
២៤ ស្រុកណូនដែង Non Daeng โนนแดง
២៥ ស្រុកវ៉ាងណាំខៀវ Wang Nam Khiao วังน้ำเขียว
២៦ ស្រុកថេប្រារ៉ាក់ Thepharak เทพารักษ์
២៧ ស្រុកមឿងយ៉ាង Mueang Yang เมืองยาง
២៨ ស្រុកព្រះថងគាំ Phra Thong Kham พระทองคำ
២៩ ស្រុកលំធ្មេញជ័យ Lam Thamenchai ลำทะเมนชัย
៣០ ស្រុកប៊ួឡាយ Bua Lai บัวลาย
៣១ ស្រុកសីតា Sida สีดา
៣២ ស្រុកឆ្លើមព្រះកេរ្តិ៍ Chaloem Phra Kiat เฉลิมพระเกียรติ
ស្រុកនាងរង Neang Rong

ប្រាសាទ

[កែប្រែ]

មើលផងដែរ

[កែប្រែ]
  1. "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)
  2. "Thai People In Northeastern Thailand (Isan)". Archived from the original on 2014-08-11. Retrieved 2011-09-02. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)